លក្ខខណ្ឌនៃសេវាកម្ម៖ ការដឹកអ្នកធ្វើដំណើរ ការដឹកជញ្ជូន និងឡូជីស្ទិក
ធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី៖ ៣១ កក្កដា ២០២៥
លក្ខខណ្ឌនៃសេវាកម្ម
១. សេចក្ដីផ្ដើម
១.១ សូមមេត្តាអានលក្ខខណ្ឌនៃសេវាកម្មទាំងនេះដោយប្រុងប្រយ័ត្ន។ នៅពេលប្រើសេវាកម្ម (ដូចដែលបានកំណត់ខាងក្រោម) អ្នកយល់ព្រមថា អ្នកបានអាន និងបានយល់អំពីលក្ខខណ្ឌទាំងអស់ នៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ ដែលត្រូវអនុវត្តចំពោះអ្នក។ លក្ខខណ្ឌនៃសេវាកម្មទាំងនេះ និង គោលការណ៍ណែនាំរបស់ ហ្គ្រេប ទាំងអស់ (ដូចដែលបានកំណត់ខាងក្រោម) បង្កើតបានជាកិច្ចព្រមព្រៀងដែលចងកាតព្វកិច្ចខាងផ្លូវច្បាប់ (“កិច្ចព្រមព្រៀង”) រវាងអ្នក និង ហ្គ្រេប (ដូចដែលបានកំណត់ខាងក្រោម)។ កិច្ចព្រមព្រៀងនេះអនុវត្តចំពោះការប្រើប្រាស់សេវាកម្មរបស់អ្នក (ដូចដែលបានកំណត់ខាងក្រោម) ដែលផ្តល់ដោយ ហ្គ្រេប ។ ប្រសិនបើអ្នកមិនយល់ព្រមចំពោះលក្ខខណ្ឌនៃការប្រើប្រាស់នេះ សូមមេត្តាកុំប្រើប្រាស់ ឬ បន្តប្រើប្រាស់វេទិកា (Platform) (ដូចដែលបានកំណត់ខាងក្រោម) ឬ ក៏សេវាកម្មឡើយ។
១.២ ហ្គ្រេប អាចកែប្រែនូវលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀងនេះបានគ្រប់ពេលវេលា។ ការកែប្រែនេះត្រូវមានសុពលភាពនៅក្នុងរយៈពេលប្រាំពីរ (០៧) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃការជូនដំណឹងដោយ ហ្គ្រេប ទៅអ្នក ឬ នៅពេលលក្ខខណ្ឌដែលបានកែប្រែនោះត្រូវបានបង្ហោះនៅលើគេហទំព័រ https://www.grab.com ឬ វេទិកា (Platform) របស់ ហ្គ្រេប ។ អ្នកមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យលក្ខខណ្ឌនៃសេវាកម្មជាប្រចាំ។ ការបន្តប្រើប្រាស់សេវាកម្មរបស់អ្នកបន្ទាប់ពីការកែប្រែនេះ ទោះបីជាអ្នកបានពិនិត្យ ឬ មិនបានពិនិត្យក្ដី គឺត្រូវចាត់ទុកថាជាការព្រមព្រៀងរបស់អ្នក ដែលត្រូវចងកាតព្វកិច្ចដោយការកែប្រែនោះ។
១.៣ ប្រសិនបើ អ្នកប្រើប្រាស់សេវាកម្មនៅក្នុងប្រទេសផ្សេងក្រៅពីប្រទេសដែលអ្នកបានចុះឈ្មោះក្នុងកម្មវិធី (Application) ហៅថា (“ប្រទេសផ្សេង”) អ្នកត្រូវតែពិនិត្យមើលលក្ខខណ្ឌនៃសេវាកម្ម ដែលអនុវត្តនៅក្នុងប្រទេសផ្សេងនោះ ដែលអាចរកមើលបាននៅលើគេហទំព័ររបស់ ហ្គ្រេប https://www.grab.com ដែលលក្ខខណ្ឌនោះអាចខុសគ្នាពីប្រទេសដែលអ្នកបានចុះឈ្មោះក្នុងកម្មវិធី (Application) ។ តាមរយៈការប្រើប្រាស់សេវាកម្មនៅក្នុងប្រទេសផ្សេងនោះ អ្នកយល់ព្រមគោរពតាមលក្ខខណ្ឌនៃសេវាកម្មជាធរមាននៅក្នុងប្រទេសផ្សេងនោះ។
១.៤ ហ្គ្រេប គឺជា ក្រុមហ៊ុនបច្ចេកវិទ្យា ដែលផ្តល់វេទិកា (Platform) មួយសម្រាប់អ្នកប្រើប្រាស់ទាំងអស់ដើម្បីទស្សនា ឬ ទទួលបានប្រភេទសេវាកម្មផ្សេងៗ ដែលផ្តល់ដោយដៃគូ (ដូចដែលបានកំណត់ខាងក្រោម)។ តួនាទីរបស់ ហ្គ្រេប គឺគ្រាន់តែតភ្ជាប់អ្នកប្រើប្រាស់ ជាមួយដៃគូផ្សេងៗ ឬ ដើម្បីឱ្យអ្នកប្រើប្រាស់មើលព័ត៌មានទាក់ទងនឹងទំនិញ / សេវាកម្មរបស់ដៃគូផ្សេងៗ។ ហ្គ្រេប មិនទទួលខុសត្រូវចំពោះសកម្មភាព និង/ឬ ការខកខានមិនធ្វើសកម្មភាពតាមផ្លូវច្បាប់ណាមួយរបស់ដៃគូណាមួយឡើយ ហើយការទទួលខុសត្រូវណាមួយដែលទាក់ទងនឹងប្រភេទសេវាកម្មផ្សេងៗ ឬ ព័ត៌មានដែលទាក់ទងនឹងប្រភេទសេវាកម្មផ្សេងៗនោះត្រូវទទួលខុសត្រូវដោយដៃគូ។ ដៃគូមិនត្រូវធ្វើការតំណាងថាខ្លួនជាភ្នាក់ងារ និយោជិត ឬ បុគ្គលិករបស់ ហ្គ្រេប ឡើយ ហើយការផ្ដល់ប្រភេទសេវាកម្មផ្សេងៗ ដែលផ្តល់ដោយដៃគូមិនត្រូវចាត់ទុកថាជាការផ្តល់សេវារបស់ ហ្គ្រេប នោះទេ។
២. និយមន័យ៖
នៅក្នុងលក្ខខណ្ឌនៃសេវាកម្មនេះ វាក្យសព្ទខាងក្រោមត្រូវមានអត្ថន័យតាមការកំណត់ដូចតទៅ៖
២.១. “កម្មវិធី” (Application) ជាកម្មវិធីទូរស័ព្ទដៃពាក់ព័ន្ធដែលបង្កើតឡើងដោយ ហ្គ្រេប (ឬ ម្ចាស់អាជ្ញាប័ណ្ណរបស់ ហ្គ្រេប) សម្រាប់ឱ្យអ្នកប្រើប្រាស់ និងដែគូ អាចទាញយកមកប្រើប្រាស់ផ្សេងៗពីគ្នាបាន។
២.២. “អ្នកប្រើប្រាស់” គឺជាបុគ្គលដែលបានអាក់សេសចូល ឬ ប្រើប្រាស់កម្មវិធី វេទិកា និង/ឬ សូហ្វវែរដើម្បីស្វែងរក និងទទួលបានប្រភេទសេវាកម្មផ្សេងៗ។
២.៣. “ហ្គ្រេប” គឺជា៖
២.៣.១. ក្រុមហ៊ុន ហ្គ្រេប (ខេមបូឌា) ឯ.ក ឬ
២.៣.២. ទាក់ទងនឹង Grab for Business គឺជានីតិបុគ្គលដែលបានសរសេរបញ្ជាក់នៅក្នុងទំព័រសម្រាប់ចុះឈ្មោះបង្កើតគណនី Grab for Business ។
២.៤. “គោលការណ៍ណែនាំរបស់ ហ្គ្រេប” មានដូចតទៅ៖
២.៤.១. សេចក្ដីជូនដំណឹងស្ដីពីឯកជនភាព
២.៤.២. ក្រមប្រតិបត្តិរបស់អ្នកបើកបរ/ដៃគូដឹកជញ្ជូន ហ្គ្រេប ឬ ក្រមប្រតិបត្តិអ្នកប្រើប្រាស់ ឬ ក្រមប្រតិបត្តិ៖ អាជីវកររបស់ ហ្គ្រេប ដែលត្រូវអនុវត្ត
២.៤.៣. គោលការណ៍ស្ដីពីការផ្ដល់មតិវាយតម្លៃ
២.៤.៤. គោលការណ៍ស្ដីពីសារអនឡាញមិនសមរម្យ និងរសើប
២.៤.៥. គោលការណ៍ស្ដីពី GrabChat
២.៤.៦. លក្ខខណ្ឌនៃការប្រើប្រាស់ Advance Booking និង
២.៤.៧. គ្រប់ទម្រង់ គោលការណ៍ណែនាំ (policies) សេចក្តីជូនដំណឹង គោលការណ៍ណែនាំ (guideline) សំណួរដែលសួរញឹកញាប់ (FAQs) ទាំងអស់ ឬ កិច្ច ព្រមព្រៀងដែលផ្តល់ជូន ឬ ចុះហត្ថលេខាដោយអ្នកពីពេលមួយទៅពេលមួយ។
២.៥. “ដៃគូ” គឺជាអ្នកផ្ដល់តតិយជនឯករាជ្យ (ដូចដែលបានកំណត់ខាងក្រោម) ដែលមិនមែនជា ហ្គ្រេប។
២.៦. “ទិន្នន័យបុគ្គល” គឺជាព័ត៌មានណាមួយដែលអាចត្រូវបានប្រើដើម្បីកំណត់ អត្តសញ្ញាណអំពីអ្នក ឬ អំពីព័ត៌មានអ្វីមួយ ដែលអ្នកអាចត្រូវបានកំណត់អត្តសញ្ញាណបានតាមព័ត៌មាននោះ។ ព័ត៌មានទាំងនោះ រួមមាន ប៉ុន្តែមិនកំណត់ចំពោះ ឈ្មោះរបស់អ្នក សញ្ជាតិ លេខទូរស័ព្ទ ព័ត៌មានអំពីធនាគារ និង កាតឥណទាន ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន អាសយដ្ឋានអ៊ីមែល រូបភាពរបស់អ្នក លេខអត្តសញ្ញាណដែលចេញដោយរាជរដ្ឋាភិបាល ទិន្នន័យជីវមាត្រ ពូជសាសន៍ ថ្ងៃខែឆ្នាំកំណើត ស្ថានភាពអាពាហ៍ពិពាហ៍ សាសនា ព័ត៌មានសុខភាព រថយន្ត និងព័ត៌មានធានារ៉ាប់រង។
២.៧. “វេទិកា” (Platform) មានន័យថាជាកម្មវិធី (Application) សូហ្វវែរ (Software) និងវេទិកា (platform) ផ្សេងៗ ច្រកស្វ័យប្រវត្តិកម្ម (portal) ឬ គេហទំព័រផ្សេងទៀតដែល ហ្គ្រេប ជាម្ចាស់ ដាក់ឱ្យប្រតិបត្តិ ឬ បង្កើតឱ្យមាន សម្រាប់អ្នកប្រើប្រាស់ និង/ឬ ដៃគូក្នុងគោលបំណងដើម្បីបម្រើ ឬ ជាប់ពាក់ព័ន្ធនឹងសេវាកម្មនេះ និង/ឬ ប្រភេទសេវាកម្មផ្សេងៗ (solutions)។
២.៨. “សេចក្ដីជូនដំណឹងស្ដីពីឯកជនភាព” មានន័យថា គឺជាសេចក្ដីជូនដំណឹងស្ដីពីឯកជនភាពដែលអាចអាក់សេសចូលមើលបាននៅលើតំណភ្ជាប់៖ សេចក្ដីជូនដំណឹងស្ដីពីឯកជនភាព ដែលអាចកែប្រែពីពេលមួយទៅពេលមួយ។
២.៩. “សេវាកម្ម” មានន័យថាការតភ្ជាប់អ្នកប្រើប្រាស់ទៅកាន់ដៃគូតាមរយៈកម្មវិធី (Application) វេទិកា (Platform) និង/ឬ សូហ្វវែរ (Software) ដែលត្រូវអនុវត្ត។
២.១០. “សូហ្វវែរ” (Software) មានន័យថាជាសូហ្វវែរដែលពាក់ព័ន្ធជាមួយវេទិកា និង/ឬ កម្មវិធី ដែល ហ្គ្រេប បានផ្តល់ជូន ឬ ធ្វើឱ្យមានសម្រាប់ទាញយក និងដំឡើងប្រើប្រាស់។
២.១១. “ប្រភេទសេវាកម្មផ្សេងៗ” (Solutions) មានន័យថាជាផ្ដល់ប្រភេទសេវាកម្មលើ ការដឹកអ្នកធ្វើដំណើរ ឡូជីស្ទិក ចំណីអាហារ និងភេសជ្ជៈ គ្រឿងទេស និង/ឬ ទំនិញ និង/ឬ សេវាកម្មផ្សេងៗទៀត ដែលផ្ដល់ឱ្យដោយដៃគូទៅឱ្យអ្នកប្រើប្រាស់ តាមរយៈសេវាកម្មដូច ខាងក្រោម (នីមួយៗ ហៅថា “ប្រភេទសេវាកម្មផ្សេងៗ”)៖
២.១១.១. GrabTaxi
២.១១.២. GrabCar
២.១១.៣. GrabCar Premium
២.១១.៤. GrabExecutive
២.១១.៥. Grab GoNow
២.១១.៦. GrabFood
២.១១.៧. GrabExpress
២.១១.៨. GrabMart
២.១១.៩. GrabAds
២.១១.១០. GrabGifts
២.១១.១១. Grab for Business
២.១១.១២. ការផ្ដល់ជូនប្រភេទផ្សេងៗទៀតដែល ហ្គ្រេប អាចនឹងធ្វើឱ្យមាន ពីពេលមួយទៅពេលមួយ រួមមាន ប៉ុន្តែមិនកំណត់ចំពោះ ម៉ូតូឌុប (GrabBike) កង់បីតុកតុក (Tuk Tuk) រ៉ឺម៉ក (Remorque)។
២.១២. “អ្នកផ្ដល់តតិយជន” មានន័យថា គឺជាភាគីតតិយជនឯករាជ្យ (ដែលមិនមែនជា ហ្គ្រេប) ដែលផ្តល់ប្រភេទសេវាកម្មផ្សេងៗដល់អ្នកប្រើប្រាស់តាមរយៈសេវាកម្មនេះ រួមមាន (ក) ដៃគូបើកបរ ដៃគូដឹកជញ្ជូន (ខ) ដៃគូអាជីវករ ដូចជា GrabFood និង/ឬ GrabMart និង (គ) អ្នកផ្ដល់សេវាកម្ម និង/ឬ ទំនិញដែលពាក់ព័ន្ធផ្សេងៗទៀត។
២.១៣. “តម្លៃសេវាអ្នកប្រើប្រាស់” មានន័យថាជាតម្លៃសេវាដែលកើតមាន ដោយការប្រើប្រាស់ប្រភេទសេវាកម្មផ្សេងៗរបស់អ្នកប្រើប្រាស់ ៗដែលទទួលតាមរយៈការប្រើប្រាស់សេវាកម្មនេះ រួមមានទាំង កម្រៃវេទិកា កម្រៃផ្លូវគមនាគមន៍ ពន្ធផ្សេងៗដែលត្រូវអនុវត្ត និងកម្រៃសេវា ឬ បន្ទុកផ្សេងៗទៀតដែលអាចកើតមានចំពោះការប្រើប្រាស់សេវាកម្ម ឬ ការផ្ដល់ប្រភេទសេវាកម្មផ្សេងៗជាក់លាក់ណាមួយ។
២.១៤. “យើង” “ពួកយើង” “របស់យើង” ឬ “ជារបស់យើង” នៅទីនេះសំដៅដល់ ហ្គ្រេប ។
២.១៥. “អ្នក” “របស់អ្នក” ឬ “ជារបស់អ្នក” នៅទីនេះសំដៅដល់ដៃគូ និង/ឬ អ្នកប្រើប្រាស់ តាមស្ថានភាពដែលត្រូវអនុវត្ត ។
៣. ការតំណាងអះអាង ការធានា និងការសន្យា
៣.១. តាមរយៈការប្រើប្រាស់សេវាកម្ម និង/ឬ វេទិកា អ្នកធ្វើការតំណាងអះអាង ធានា / សន្យាថា៖
៣.១.១. អ្នកមានសមត្ថភាពខាងផ្លូវច្បាប់ក្នុងការចុះកិច្ចព្រមព្រៀង ហើយអ្នកមានអាយុយ៉ាងតិចដប់ប្រាំបី (១៨)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដំបូង ដែលអ្នកចាប់ផ្តើមប្រើប្រាស់សេវាកម្មនេះ។ អ្នកមិនអាចចុះកិច្ចព្រមព្រៀងបានទេ ប្រសិនបើអ្នកមានអាយុក្រោមដប់ប្រាំបី (១៨) ឆ្នាំ។
៣.១.២. រាល់ព័ត៌មានដែលអ្នកផ្តល់ជូន គឺជាព័ត៌មានដែលពិត និងត្រឹមត្រូវ មិនមែនជាព័ត៌មានបំភាន់ ដែលមានលក្ខណជាព័ត៌មានបច្ចុប្បន្ន និងពេញលេញតាមតម្រូវការសម្រាប់សេវាកម្ម ហើយអ្នកត្រូវទទួលខុសត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អ្នកឱ្យបានទាន់ពេលវេលា ដើម្បីរក្សាព័ត៌មានទាំងនោះឱ្យនូវតែជាព័ត៌មានពិត ត្រឹមត្រូវ មិនភាន់ច្រឡំ មានលក្ខណៈបច្ចុប្បន្ន និងពេញលេញគ្រប់ពេលវេលា។ អ្នកយល់ព្រមថា ហ្គ្រេប អាចពឹងផ្អែកលើព័ត៌មានរបស់អ្នក ដែលជាព័ត៌មានពិត ត្រឹមត្រូវ មិនបំភាន់ មានលក្ខណៈបច្ចុប្បន្ន និងពេញលេញ។ អ្នកទទួលស្គាល់ថា ប្រសិនបើព័ត៌មានរបស់អ្នកមិនពិត មិនត្រឹមត្រូវ បំភាន់ មិនមានលក្ខណៈបច្ចុប្បន្ន ឬ មិនពេញលេញក្នុងន័យណាមួយ ហ្គ្រេប មានសិទ្ធិ (ប៉ុន្តែមិនមែនជាកាតព្វកិច្ច) ក្នុងការរំលាយកិច្ចព្រមព្រៀងនេះ និងការប្រើប្រាស់សេវាកម្មរបស់អ្នកនៅពេលណាក៏បានដោយមាន ឬ គ្មានការជូនដំណឹងជាមុន។
៣.១.៣. អ្នកនឹងប្រើប្រាស់តែចំណុចអាក់សេសចូលប្រើប្រាស់ ឬ គណនីដែលអ្នកទទួលបានការអនុញ្ញាតដោយ ហ្គ្រេប ដើម្បីប្រើប្រាស់ប៉ុណ្ណោះ។
៣.១.៤. អ្នកទទួលស្គាល់ និងយល់ព្រមថាមានតែគណនីមួយ (១) ប៉ុណ្ណោះដែលអាចចុះឈ្មោះនៅលើឧបករណ៍មួយ ដូចដែលបានអនុញ្ញាតដោយ ហ្គ្រេប ។
៣.១.៥. អ្នកនឹងរក្សាពាក្យសម្ងាត់គណនីរបស់អ្នក ឬ អត្តសញ្ញាណណាមួយដែលយើងផ្ដល់ឱ្យ ដែលអនុញ្ញាតឱ្យអាក់សេសទៅសេវាកម្មដែលសុវត្ថុភាព និងសម្ងាត់ ។
៣.១.៦. អ្នកមិនត្រូវអនុញ្ញាតឱ្យអ្នកដទៃប្រើប្រាស់អត្តសញ្ញាណ ឬ ស្ថានភាពអ្នកប្រើប្រាស់របស់អ្នកទេ ហើយអ្នកមិនអាចចាត់តាំង ឬ ផ្ទេរគណនីអ្នកប្រើប្រាស់របស់អ្នកទៅឱ្យបុគ្គល ឬ អង្គភាពណាមួយផ្សេងទៀតឡើយ។
៣.១.៧. អ្នកយល់ព្រមជូនដំណឹងមកយើងភ្លាមៗ ក្នុងករណីមានការប្រើប្រាស់គណនីរបស់អ្នកដោយគ្មានការអនុញ្ញាត ឬ ការរំលោភបំពានលើផ្នែកសន្ដិសុខណាមួយផ្សេងទៀត។
៣.១.៨. នៅពេលប្រើប្រាស់សេវាកម្ម និង/ឬ វេទិកា អ្នកយល់ព្រមអនុវត្តតាមច្បាប់ជាធរមាន ទាំងអស់ ដែលត្រូវអនុវត្តចំពោះអ្នក និង/ឬ ការប្រើប្រាស់សេវាកម្ម កម្មវិធី និង/ឬ សូហ្វវែររបស់អ្នក។
៣.១.៩. អ្នកនឹងប្រើប្រាស់សេវាកម្ម និង/ឬ វេទិកាសម្រាប់គោលបំណងដែលបានគ្រោងទុកសម្រាប់សេវាកម្មនោះ និងស្របច្បាប់តែប៉ុណ្ណោះ។
៣.១.១០. អ្នកនឹងមិនព្យាយាមរំខាន ឬ ធ្វើឱ្យប៉ះពាល់ដល់សេវាកម្ម និង/ឬ វេទិកាក្នុងរបៀប ណាមួយឡើយ ហើយមិនត្រូវ៖ (ក) ផ្ញើសារឥតបានការ ឬ សារស្ទួន ឬ សារដែលមិនមានការស្នើសុំ (ខ) ផ្ញើ បង្ហោះ ឬ រក្សាទុសាររំលោភបំពាន អាសអាភាស គំរាមកំហែង ប្រមាថ ឬ ប្រហាក់ប្រហែល សមាសធាតុខុសច្បាប់ ឬ ទារុណកម្ម រួមទាំង ប៉ុន្តែមិនកំណត់ចំពោះសមាសធាតុដែលបង្កគ្រោះថ្នាក់ដល់កុមារ រំលោភលើសិទ្ធិតតិយជន ឬ បំពានច្បាប់ជាធរមាន និង/ឬ គោលការណ៍របស់ ហ្គ្រេប ដូចជា គោលការណ៍ស្ដីពីការផ្ដល់មតិវាយតម្លៃ និង គោលការណ៍ស្ដីពីខ្លឹមសារអនឡាញមិនសមរម្យ និងរសើប (គ) ផ្ញើសមាសធាតុដែលមានមេរោគ កម្មវិធី ពពួក worm មេរោគ trojan ឬ កូដកុំព្យូទ័រ ឯកសារ ស្គ្រីប ភ្នាក់ងារ ឬ កម្មវិធីដែលបង្កគ្រោះថ្នាក់ផ្សេងៗ (ឃ) ជ្រៀតជ្រែក ឬ រំខានដល់សុចរិតភាព ឬ ដំណើរការនៃកម្មវិធី ឬ ទិន្នន័យដែលមាននៅក្នុងនោះ (ង) ការប៉ុនប៉ងដើម្បីទទួលបានការចូលប្រើដោយគ្មានការអនុញ្ញាតចំពោះកម្មវិធី ឬ សូហ្វវែរ ប្រព័ន្ធ ឬ បណ្តាញដែលពាក់ព័ន្ធរបស់កម្មវិធីនោះ (ច) ក្លែងបន្លំអត្ដសញ្ញាណរបស់បុគ្គល ឬ អង្គភាពណាមួយ ឬ ប្រហាក់ប្រហែល ផ្ដល់ព័ត៌មានមិនពិតអំពីទំនាក់ទំនងរបស់អ្នកជាមួយបុគ្គល ឬ អង្គភាព ឬ (ឆ) ចូលរួមក្នុងការប្រព្រឹត្តណាមួយដែលអាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់យើង ឬ ដែលអាចបង្កើតឱ្យមានការខូចកេរ្តិ៍ឈ្មោះ (ជ) ជៀសវាងចេញពីប្រតិបត្តិការត្រឹមត្រូវនៃវេទិកា និងបណ្តាញដែលសេវាកម្មដំណើរការនៅលើវេទិកា និងបណ្ដាញនោះ និង (ឈ) ការប្រើប្រាស់កម្មវិធី ឬ ស្គ្រីបស្វ័យប្រវត្តិ ឬ មិនស្វ័យប្រវត្តិ រួមទាំង ប៉ុន្តែមិនកំណត់ចំពោះ កម្មវិធី web spider កម្មវិធី web crawlers កម្មវិធី web robots កម្មវិធី web ants កម្មវិធី web indexers កម្មវិធី bots កម្មវិធី viruses ឬ កម្មវិធី worms ឬ កម្មវិធីណាមួយដែលអាចធ្វើការស្នើរសុំបានច្រើនក្នុងមួយវិនាទីទៅកាន់ម៉ាស៊ីនមេ ដើម្បីដាក់បន្ទុកដែលមិនត្រឹមត្រូវ ឬ រារាំងដល់ប្រតិបត្តិការ និង/ឬ ការអនុវត្តនៃវេទិកា ឬ ដើម្បីគេចចេញពីរចនាសម្ព័ន្ធរុករក ឬ ការបង្ហាញនៃវេទិកា ឬ ខ្លឹមសាររបស់វា។
៣.១.១១. អ្នកនឹងមិនព្យាយាមប៉ុនប៉ងកេងប្រវ័ញ្ចខាងផ្នែកពាណិជ្ជកម្មលើផ្នែកណាមួយ នៃកម្មវិធី (Application) ឬ វេទិកា ដោយគ្មានការអនុញ្ញាតពីយើង រួមមាន ដោយមិនកំណត់ចំពោះ ការកែប្រែមាតិកានៃកម្មវិធី (Application) តាមមធ្យោបាយណាមួយ ឬ ចម្លង ផលិតឡើងវិញ បង្ហាញជាសាធារណៈ ចែកចាយ ឬ ប្រើប្រាស់ ឬ ធ្វើការទំនាក់ទំនងលើកម្មវិធីទាំងនេះ សម្រាប់គោលបំណងជាលក្ខណសាធារណៈ ឬ លក្ខណពាណិជ្ជកម្មណាមួយដោយគ្មានការអនុញ្ញាតពីយើងឡើយ។ ករណីនេះមិនកំណត់ចំពោះ៖
(ក) បង្កើត ឬ ចងក្រងដោយផ្ទាល់ ឬ ដោយប្រយោល ការប្រមូល ការចងក្រង ឬ ថតផ្សេងទៀតពីមាតិកាណាមួយដែលបង្ហាញនៅលើវេទិកា លើកលែងតែសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នក ដែលមិនមែនសម្រាប់គោលបំណងពាណិជ្ជកម្ម។
(ខ) ចម្លងមាតិកាណាមួយដែលបង្ហាញតាមរយៈវេទិកា ឬ “ការថតចម្លង – mirror” វេទិកា ឬ ផ្នែកណាមួយនៃវេទិកានៅលើម៉ាស៊ីនមេផ្សេងៗទៀត ឬ ឧបករណ៍ដែលមានមូលដ្ឋានលើអ៊ីនធឺណិត ឬ អ៊ីនធឺណិតឥតខ្សែ រួមទាំងការផលិតឡើងវិញនូវខ្លឹមសារផលិតផល និងការផ្ដល់មតិវាយតម្លៃរបស់របស់តតិយជន សម្រាប់ការបោះពុម្ពឡើងវិញក្នុងទម្រង់ ឬ ប្រព័ន្ធផ្សព្វផ្សាយណាមួយ ឬ រចនាសម្ព័ន្ធរុករក ឬ ការបង្ហាញនៃវេទិកា ឬ ខ្លឹមសារមាតិកា របស់វេទិកានៅកន្លែងផ្សេងទៀត។
(គ) ធ្វើសកម្មភាពទាញយក ឬ បង្កើតប្រព័ន្ធទាមយកទិន្នន័យ លើកលែងតែមាន ករណីលើកលែងណាមួយត្រូវបានអនុវត្តតាមច្បាប់ជាធរមាន។ និង
(ឃ) បំបែក ដោះ ធ្វើការសិក្សាដើម្បីស្វែងយល់បង្កើតឡើងវិញ ឌិគ្រីប ឬ ការប៉ុនប៉ងទាញយក និងសរសេរកូដ ឬ ទាញយកកម្មវិធីពី វេទិកា ឬ កម្មវិធី ឬ សេវាកម្មណាមួយដែលមាននៅលើ ឬ តាមរយៈវេទិកា។
៣.១.១២. អ្នកនឹងមិនអនុញ្ញាតឱ្យអ្នកដទៃប្រើប្រាស់អត្តសញ្ញាណ ឬ ឋានៈអ្នកប្រើប្រាស់របស់អ្នកឡើយ ហើយអ្នកមិនអាចធ្វើអនុប្បទាន ឬ ផ្ទេរគណនីអ្នកប្រើប្រាស់របស់អ្នកទៅឱ្យបុគ្គល ឬ នីតិបុគ្គលផ្សេងឡើយ។
៣.១.១៣. អ្នកនឹងផ្តល់ឱ្យយើងនូវភស្តុតាងបញ្ជាក់នៃអត្តសញ្ញាណ ឬ ឯកសារផ្សេងទៀត លិខិតអនុញ្ញាត អាជ្ញាប័ណ្ណ ឬ ការអនុម័តយល់ព្រមដែលយើងអាចស្នើសុំ ឬ ទាមទារដោយសមហេតុផល។
៣.១.១៤. អ្នកនឹងមិនប្រើប្រាស់វេទិកាសម្រាប់ការផ្ញើ ឬ រក្សាទុកសម្ភារៈខុសច្បាប់ ឬ ក្នុងគោលបំណងក្លែងបន្លំណាមួយឡើយ។
៣.១.១៥. អ្នកនឹងមិនប្រើប្រាស់វេទិកាដើម្បីបង្កការរំខាន ឬ ប្រព្រឹត្តឥរិយាបទមិនសមរម្យ ឬ មិនគោរពចំពោះ ហ្គ្រេប ឬ តតិយជនណាមួយឡើយ។
៣.១.១៦. នៅពេលប្រើប្រាស់សេវាកម្ម និង/ឬ វេទិកា អ្នកយល់ព្រមអនុវត្តតាមច្បាប់ជាធរមានទាំងអស់ដែលត្រូវអនុវត្តចំពោះអ្នក និង/ឬ ការប្រើប្រាស់សេវាកម្មនេះរបស់អ្នក។
៣.១.១៧. អ្នកនឹងមិនចម្លង ឬ ចែកចាយវេទិកា ឬ មាតិកាផ្សេងៗទៀតដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពី ហ្គ្រេប ឡើយ។
៣.១.១៨. អ្នកនឹងផ្តល់ព័ត៌មានត្រឹមត្រូវ បច្ចុប្បន្ន និងពេញលេញតាមតម្រូវការនៃសេវាកម្មនេះ និងសន្យាទទួលខុសត្រូវចំពោះការថែរក្សា និងធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អ្នកឱ្យបានទាន់ពេលវេលា ដើម្បីរក្សាព័ត៌មានឱ្យបានត្រឹមត្រូវ បច្ចុប្បន្ន និងពេញលេញគ្រប់ពេលវេលាក្នុងអំឡុងពេលនៃកិច្ចព្រមព្រៀង។ អ្នក យល់ព្រមថា ហ្គ្រេប អាចនឹងពឹងផ្អែកលើព័ត៌មានរបស់អ្នកដែលជាព័ត៌មានត្រឹមត្រូវ បច្ចុប្បន្ន និងពេញលេញ។ អ្នកទទួលស្គាល់ថា ហ្គ្រេប មានសិទ្ធិ ប៉ុន្តែមិនមានជាកាតព្វកិច្ច ក្នុងការរំលាយកិច្ចព្រមព្រៀងនេះ និងបញ្ចប់ការប្រើប្រាស់សេវាកម្មរបស់អ្នកគ្រប់ពេល ដោយមាន ឬ គ្មានការជូនដំណឹង ប្រសិនបើព័ត៌មានរបស់អ្នកមិនពិត មិនត្រឹមត្រូវ មិនបច្ចុប្បន្ន ឬ មិនពេញលេញក្នុងន័យណាមួយនោះ។
៣.១.១៩. អ្នកនឹងប្រើប្រាស់តែឧបករណ៍ភ្ជាប់ (access point) ឬ គណនីទិន្នន័យដែលអ្នកបានទទួលការអនុញ្ញាតឱ្យប្រើប្រាស់ប៉ុណ្ណោះ។
៣.១.២០. អ្នកយល់ព្រមថា ការផ្ដល់ជូនសេវាកម្ម គឺផ្អែកលើមូលដ្ឋានការខិតខំប្រឹងប្រែងដែលសម ហេតុផល។
៣.១.២១. អ្នកយល់ព្រមថាការប្រើប្រាស់សេវាកម្មនេះរបស់អ្នកនឹងស្ថិតនៅក្រោមគោល ការណ៍ណែណែនាំផ្សេងៗរបស់ ហ្គ្រេប ដែលអាចត្រូវបានកែប្រែពីពេលមួយទៅពេលមួយ។
៣.១.២២. អ្នកយល់ព្រមជួយគាំទ្រ ហ្គ្រេប ក្នុងការស៊ើបអង្កេតផ្ទៃក្នុង ឬ ខាងក្រៅ ដែល ហ្គ្រេប អាចតម្រូវឱ្យធ្វើដោយអនុលោមតាមច្បាប់ ឬ លិខិតបទដ្ឋានគតិយុត្តជាធរមាន។
៣.១.២៣. អ្នកយល់ព្រមទទួលខុសត្រូវទាំងស្រុង ចំពោះការបាត់បង់ ឬ ការខូចខាតទាំងអស់ ដែលអ្នកខ្លួនឯង ហ្គ្រេប ឬ ភាគីណាមួយផ្សេងទៀត បានទទួលរង ដែលជាលទ្ធផលនៃការរំលោភបំពានរបស់អ្នកលើកិច្ចព្រមព្រៀងនេះ។ និង
៣.១.២៤. អ្នកយល់ព្រមថា ហ្គ្រេប អាចផ្អែកលើឆន្ទានុសិទ្ធិរបស់ខ្លួន ចាត់ទុកថាគណនីមួយមិនដំណើរការ ប្រសិនបើមិនមានប្រតិបត្តិការណាមួយធ្វើឡើងដោយអ្នកនៅលើគណនីអ្នកប្រើប្រាស់របស់អ្នកក្នុងរយៈពេលប្រាំមួយ (៦) ខែគិតចាប់ពីកាលបរិច្ឆេទចុងក្រោយនៃប្រតិបត្តិការ ដោយបិទដំណើរការ ឬ ដាក់កម្រិតការចូលប្រើប្រាស់គណនីអ្នកប្រើប្រាស់របស់អ្នកតែម្ដង។
៣.១.២៥. អ្នកនឹងមិនប្រើប្រាស់ឧបករណ៍ ឬ កម្មវិធីកែឆ្នៃផ្សេងៗ ដោយចេតនាគេចវេសពីការតាមដាន ឬ សម្របសម្រួលសកម្មភាពណាមួយដែលមានបំណងក្លែងបន្លំ ហ្គ្រេប ឬ ដើម្បីរំខានដល់មុខងារដើមរបស់កម្មវិធី (Application) ឡើយ។
៣.២. ប្រសិនបើអ្នកជាដៃគូ អ្នកធ្វើការតំណាងអះអាង ធានា / សន្យាបន្ថែមទៀតថា៖
៣.២.១. ប្រសិនបើច្បាប់តម្រូវ អ្នកត្រូវមានអាជ្ញាប័ណ្ណ ដែលមានសុពលភាព និងគ្រប់គ្រាន់ ហើយមានការទទួលសិទ្ធិក្នុងការដំណើរប្រតិបត្តិការ និងមានអាជ្ញាប័ណ្ណ ការអនុម័តយល់ព្រម លិខិតអនុញ្ញាត ការយល់ព្រម សិទ្ធិ និងប័ណ្ណធានារ៉ាប់រ៉ងដែលច្បាប់តម្រូវសមស្របទាំងអស់ពាក់ព័ន្ធ ឬ មានទំនាក់ទំនងជាការផ្ដល់ប្រភេទសេវាកម្មផ្សេងៗរបស់អ្នក នៅក្នុងយុតាធិការ ដែលអ្នកកំពុងប្រើប្រាស់សេវាកម្ម។
៣.២.២. ប្រសិនបើច្បាប់តម្រូវ អ្នកត្រូវតែជាម្ចាស់ ឬ មានសិទ្ធិស្របច្បាប់ និងការអនុញ្ញាតក្នុងការដំណើរប្រតិបត្តិការ ហើយអ្នកមានអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតសមស្របទាំងអស់ទាក់ទងនឹងយានយន្ដណាមួយ (រថយន្តត្រូវស្ថិតនៅក្នុងលក្ខខណ្ឌប្រតិបត្តិការល្អ និងបំពេញតាមស្តង់ដារសុវត្ថិភាពឧស្សាហកម្មនៃប្រភេទរបស់រថយន្ដនោះ) បរិក្ខារ បរិវេណ ឬ កម្មវត្ថុ ឬ វត្ថុផ្សេងៗទៀតដែលពាក់ព័ន្ធ ឬ ប្រើប្រាស់ក្នុងដំណើរការផ្តល់ប្រភេទសេវាកម្មផ្សេងៗរបស់អ្នក។
៣.២.៣. ប្រសិនបើត្រូវអនុវត្ត អ្នកត្រូវប្រើឧបករណ៍ ឬ សម្ភារយៈសុវត្ថិភាពដែលសមស្រប ហើយអ្នកត្រូវមានប័ណ្ណធានារ៉ាប់រងទទួលខុសត្រូវ ដែលមានសុពលភាព (នៅក្នុងចំនួនការពារតាមស្ដង់ដារឧស្សាហកម្មនីមួយៗ) ដែលពាក់ព័ន្ធនឹងការផ្ដល់ប្រភេទសេវាកម្មរបស់អញនក។
៣.២.៤. អ្នកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះរាល់ការទាមទារ សាលក្រម/សាលដីកា និងការទទួល ខុសត្រូវណាមួយ និងទាំងអស់ដែលបណ្តាលមកពីគ្រោះថ្នាក់ ការបាត់បង់ ឬការខូចខាតណាមួយ រួមមាន ប៉ុន្តែមិនកំណត់ចំពោះ របួសលើរូបរាងកាយ ការស្លាប់ ការបាត់បង់ទាំងស្រុង និងការខូចខាតទ្រព្យសម្បត្តិដែល បណ្តាលមកពី ឬ ត្រូវបានចោទប្រកាន់ថាជាលទ្ធផលនៃប្រភេទសេវាកម្មផ្សេងៗ ដែលលអ្នកបានផ្តល់។
៣.២.៥. អ្នកត្រូវតែគោរពតាមច្បាប់ក្នុងប្រទេសទាំងអស់ដែលទាក់ទងនឹងប្រតិបត្តិការនៃសេវាកម្ម តាក់ស៊ី និងត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានណាមួយនៃច្បាប់ក្នុងប្រទេសនោះ។
៣.២.៦. អ្នកមិនត្រូវទាក់ទងទៅកាន់អ្នកប្រើប្រាស់ក្នុងគោលបំណងណាមួយក្រៅពីការភ្ជាប់ទំនាក់ទំនងជាមួយសេវាកម្មនេះឡើយ ។
៣.២.៧. អ្នកមិនត្រូវស្វែងរកព័ត៌មានបន្ថែម តាមដាន ឬ រុករកដើម្បីតាមដានព័ត៌មានណាមួយរបស់ អ្នកប្រើប្រាស់ ឬ អ្នកចូលមើលកម្មវិធី (Application) និង/ឬ វេទិកា ឬ អតិថិជនផ្សេងៗទៀតណាមួយរបស់ ហ្គ្រេប ឡើយ រួមមាន ដោយមិនកំណត់ ចំពោះគណនីអ្នកប្រើប្រាស់ណាមួយដែលមិនមែនជាកម្មសិទ្ធិរបស់អ្នក ដើម្បីចូលទៅកាន់ប្រភពព័ត៌មានរបស់គណនីនោះ ឬ កេងប្រវ័ញ្ចលើកម្មវិធី (Application) និង/ឬ វេទិកា ឬ សេវាកម្ម ឬ ព័ត៌មានណាមួយដែលមាន ឬ ផ្តល់ជូនដោយ ឬ តាមរយៈកម្មវិធី (Application) និង/ឬ វេទិកា តាមរបៀបណាក៏ដោយ ដែលមានគោលបំណងដើម្បីបង្ហាញ/ទម្លាយព័ត៌មានណាមួយ រួមមាន ប៉ុន្តែមិនត្រូវបានកំណត់ចំពោះ ព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនរបស់នរណាណាម្នាក់ ក្រៅពីព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចដែលបានផ្តល់សម្រាប់កម្មវិធី (Application) និង/ឬ វេទិកា។
៣.២.៨. អ្នកដឹងហើយថា នៅពេលឆ្លើយតបទៅអ្នកប្រើប្រាស់ ថ្លៃសេវាទូរគមនាគមន៍ស្តង់ដារអាចអនុវត្ត ដែលអ្នកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះថ្លៃសេវានោះ។
៣.២.៩. ប្រសិនបើអ្នកត្រូវបានតម្រូវឱ្យចុះឈ្មោះ និងចុះឈ្មោះសម្រាប់គណនីជំនួសឱ្យនិយោជក របស់អ្នក និយោជករបស់អ្នកត្រូវជាម្ចាស់គណនី ហើយអ្នកធ្វើការតំណាងអះអាង និងធានាថា អ្នកមានសិទ្ធិក្នុង ការភ្ជាប់និយោជករបស់អ្នកទៅនឹងកាតព្វកិច្ចកិច្ចព្រមព្រៀងនេះ។
៣.២.១០. អ្នកយល់ព្រមថាអ្នកត្រូវបានហាមឃាត់មិនឱ្យផ្តល់គូប៉ុង (coupons) និងធ្វើការណែនាំក្នុងទម្រង់ផ្សេងណាមួយនៃការបញ្ចុះតម្លៃដល់អ្នកប្រើប្រាស់ឡើយ។ អ្នកត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងក្នុងការប្រើប្រាស់សេវាកម្ម និង/ឬ វេទិកា សម្រាប់គោលបំណងផ្សេងៗ ប៉ុន្តែមិនកំណត់ចំពោះ ដូចជា ការស្វែងរកទិន្នន័យនៃព័ត៌មានរបស់ ហ្គ្រេប ឬ ព័ត៌មានដែលទាក់ទងនឹងសេវាកម្ម និង/ឬ វេទិកា។ ការរំលោភបំពាននេះនឹងបង្កើតបានជាបទល្មើសធ្ងន់ធ្ងរ ហើយអាចចាត់ទុកជា ការលួច (industrial espionage) ឬ ការបំផ្លិចបំផ្លាញខាងវិស័យ (industrial sabotage) ហើយ ហ្គ្រេប រក្សាសិទ្ធិក្នុងការចាត់វិធានការណាមួយដែលសមស្រប ឬ ត្រូវបានអនុញ្ញាតតាមផ្លូវច្បាប់ប្រឆាំងនឹងអ្នក និង/ឬ បុគ្គលណាមួយ ទោះបីជាបុគ្គលរូបវន្ដ ឬ សិប្បនិម្មិត ដែលបានធ្វើការណែនាំ ឬ បង្គាប់បញ្ជាដល់អ្នក ក្នុងករណីដែលអ្នកប្រើសេវាកម្ម / វេទិកា ក្នុងគោលដៅផ្សេងក្រៅពីគោលបំណងនៃសេវាកម្មនេះ។ និង
៣.២.១១. ដោយមិនប៉ះពាល់លើបញ្ញត្តិផ្សេងៗទៀត ព័ត៌មានដែលអ្នកបានដាក់បញ្ជូនមកយើងសម្រាប់ការចុះឈ្មោះរបស់អ្នកជាដៃគូនៅលើវេទិកា ដែលអាចរួមបញ្ចូលទិន្នន័យបុគ្គលរបស់អ្នក ដូចដែលបានពិពណ៌នានៅក្នុងសេចក្តីជូនដំណឹងស្ដីពីឯកជនភាព អាចត្រូវបានភ្ជាប់ទៅគណនីនៅលើវេទិកា ឬ ផ្សេងៗទៀត ត្រូវបានបង្ហាញជាបណ្តោះអាសន្ននៅក្នុងដំណើរការនៃសេវាកម្មនៅលើវេទិកា។ អ្នកផ្តល់ការយល់ព្រមរបស់អ្នកចំពោះការប្រើប្រាស់ព័ត៌មានទាំងនោះ សម្រាប់គោលបំណងនៃការផ្ដល់ប្រភេទសេវាកម្មផ្សេងៗជូនអ្នក និងដើម្បីជួយសម្របសម្រួលដល់ការប្រើប្រាស់វេទិការបស់អ្នក។ ការប្រើប្រាស់វេទិកា ឬ ផ្នែកណាមួយនៃវេទិការបស់អ្នក អាចត្រូវបានត្រួតពិនិត្យដោយពួកយើង ឬ អ្នកផ្តល់សេវាតតិយជន ដើម្បីផ្តល់ឱ្យអ្នកនូវព័ត៌មានអំពីអាជីវកម្ម និងគណនីរបស់អ្នក ក៏ដូចជាសេវាកម្មកាន់តែប្រសើរ។ អ្នកយល់ព្រមបន្ថែមទៀតថាទិន្នន័យបុគ្គល ដែលអ្នកទទួលបានតាមរយៈវេទិកា ឬ ផ្សេងៗទាក់ទងនឹងប្រភេទសេវាកម្មផ្សេងៗនឹងត្រូវប្រើសម្រាប់គោលបំណងផ្ទាល់ និងជាក់លាក់ដែលអ្នកត្រូវបានផ្តល់ទិន្នន័យបុគ្គលពីដំបូង ហើយទិន្នន័យបុគ្គលនឹងត្រូវលុប ឬ ទុកជាអនាមិក នៅពេលដែលទិន្នន័យបុគ្គលឈប់ត្រូវបានតម្រូវឱ្យរក្សាទុកក្នុងគោលបំណងនោះទៀតហើយ។ ដើម្បីជៀសវាងការសង្ស័យ នៅពេលដែលអ្នកត្រូវបានផ្តល់នូវទិន្នន័យបុគ្គលរបស់អ្នកប្រើប្រាស់តាមរយៈវេទិកាក្នុងគោលបំណងទទួលបានការបញ្ជាក់ជាមុន ដើម្បីកែប្រែការកុម៉្មង់ ដែលបានដាក់ នោះអ្នកនឹងប្រើតែទិន្នន័យបុគ្គល ដែលបានផ្តល់សម្រាប់គោលបំណងតែមួយគត់នោះ ហើយលុបវាចេញភ្លាមៗនៅពេលដែលអ្នកលែងត្រូវការទិន្នន័យសម្រាប់គោលបំណងនោះ។
៣.៣. ប្រសិនបើអ្នកជាអ្នកប្រើប្រាស់ អ្នកធ្វើការតំណាងអះអាង ធានា / សន្យាបន្ថែមថា៖
៣.៣.១. លើកលែងតែមានការអនុញ្ញាតពី ហ្គ្រេប ការប្រើប្រាស់សេវាកម្ម និង/ឬ វេទិកា របស់អ្នក គឺសម្រាប់តែខ្លួនឯង ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នក ឬ ក្នុងករណីដែលត្រូវបានអនុញ្ញាត គឺសម្រាប់ការប្រើប្រាស់របស់បុគ្គលផ្សេងដែលមានអាយុយ៉ាងតិចដប់ពីរ (១២) ឆ្នាំ (“អនីតិជន”) ក្នុងករណីនេះ អ្នកត្រូវបានសម្មត់ថា ជាអ្នកទទួលខុសត្រូវចម្បងចំពោះអនីតិជននោះ។
៣.៣.២. អ្នកនឹងមិនប្រើវេទិកា ដើម្បីបង្កភាពរំខាន ការរារាំង ការរអាក់រអួល ឬ ធ្វើការកក់ក្លែងក្លាយឡើយ។
៣.៣.៣. នៅពេលដែលត្រូវអនុវត្ត អ្នកយល់ព្រមបង្ហាញចំនួនត្រឹមត្រូវរបស់អ្នកដំណើរនៅពេលដែលស្នើសុំសេវាកម្ម។ អ្នកទទួលស្គាល់ និងយល់ព្រមបន្ថែមទៀតថា ប្រសិនបើព័ត៌មានស្ដីពី ចំនួនរបស់អ្នកដំណើរមិនពិត ឬ មិនត្រឹមត្រូវ ដៃគូមានសិទ្ធិលុបចោលការកក់របស់អ្នក ហើយអ្នកអាចនឹងត្រូវបានគិតថ្លៃចំពោះកម្រៃសេវាលុបចោលនោះ
៣.៣.៤. អ្នកមិនត្រូវទាក់ទងទៅកាន់សេវាដៃគូ សម្រាប់គោលបំណងផ្សេងក្រៅពីសេវាកម្មនេះឡើយ។
៣.៣.៥. អ្នកមិនត្រូវបង្ក ឬ ប៉ុនប៉ងបង្កការខូចខាតដោយចេតនា ឬ អចេតនាដល់ដៃគូ ឬ ព្រទ្យសម្បត្តិណាមួយរបស់ដៃគូ។
៣.៣.៦. ក្នុងករណីដែលត្រូវអនុវត្ត អ្នកនឹងមិនបង្កើត ឬ ចងក្រងដោយផ្ទាល់ ឬ ដោយប្រយោល នូវរាល់ការប្រមូល ការចងក្រង ឬ ការណែនាំផ្សេងទៀតពីមាតិកាណាមួយដែលបង្ហាញនៅលើកម្មវិធី (Application) ឬ វេទិកា (Platform) លើកលែងតែសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នក ការប្រើប្រាស់លក្ខណមិនមែនពាណិជ្ជកម្ម។
៣.៣.៧. ក្នុងករណីដែលត្រូវអនុវត្ត អ្នកនឹងមិនថតចម្លងមាតិកាណាមួយដែលមាននៅលើ វេទិកា រួមទាំងមាតិកាផលិតផល និងការផ្ដល់មតិវាយតម្លៃរបស់តតិយជនណាមួយសម្រាប់ការបោះពុម្ពផ្សាយឡើងវិញក្នុងទម្រង់ ឬ ប្រព័ន្ធផ្សព្វផ្សាយណាមួយឡើយ។
៣.៣.៨. អ្នកដឹងថានៅពេលស្នើសុំប្រភេទសេវាកម្មផ្សេងៗតាមរយៈសារ SMS ឬ ដោយការប្រើប្រាស់សេវាកម្ម ថ្លៃសេវាទូរគមនាគមន៍ស្តង់ដារនឹងត្រូវអនុវត្ត។
៤. ភាពត្រូវគ្នា (Compatibility)
ម៉ូដែល (models) ឬ ជំនាន់ (versions) នៃរ៉ោតទ័រ (routers) ផ្សេងគ្នា កម្មវិធីរុករកតាមអ៊ីនធឺណែត (browsers) និងឧបករណ៍ផ្សេងៗ អាចមានកម្មវិធីបង្កប់ (firmware) ឬ ការកំណត់ (settings) ផ្សេងៗគ្នា ដែលមិនមានភាពត្រូវគ្នាជាមួយវេទិកា។ ខណៈពេលដែលយើងបន្តអភិវឌ្ឍវេទិកា ដើម្បីគាំទ្រដល់ឧបករណ៍ និងម៉ូដែលដែលត្រូវបានប្រើជាទូទៅទាំងអស់នៅក្នុងទីផ្សារ និងរាល់កម្មវិធីរុករក (browsers) ទាំងអស់ ដែលទំនងជាត្រូវបានប្រើប្រាស់ចូលនៅក្នុងវេទិកា តាមដែលអាចធ្វើទៅបាន ហេតុនេះយើងមិនធានាអំពីភាពត្រូវគ្នានៃវេទិកាជាមួយនឹងទូរសព្វចល័តជាក់លាក់ណាមួយ ឬ ហាតវែរ (hardware) ផ្សេងៗឡើយ។
៥. ការផ្តល់សិទ្ធិ និងការរឹតត្បិតសិទ្ធិលើអាជ្ញាប័ណ្ណ
៥.១. នៅពេលដែលត្រូវអនុវត្ត ហ្គ្រេប និងម្ចាស់អាជ្ញាប័ណ្ណរបស់ ហ្គ្រេប ផ្តល់សិទ្ធិឱ្យអ្នកនូវសិទ្ធិមួយដែល អាចដកហូតបាន មិនផ្តាច់មុខ មិនអាចផ្ទេរបាន មានកំណត់ក្នុងការប្រើប្រាស់ និងចូលទៅប្រើសូហ្វវែរ ដើម្បីប្រើប្រាស់សេវាកម្មស្របតាមលក្ខខណ្ឌ និងខចែងនៃ កិច្ចព្រមព្រៀងនេះ។ សិទ្ធិទាំងអស់ដែលមិនត្រូវបានផ្តល់ឱ្យអ្នកជាក់លាក់ គឺត្រូវបានរក្សាដោយ ហ្គ្រេប និងម្ចាស់អាជ្ញាប័ណ្ណរបស់ហ្គ្រេប។
៥.២. អ្នកមិនត្រូវ៖
៥.២.១. ផ្ដល់សិទ្ធិលើអាជ្ញាប័ណ្ណ ធ្វើអាជ្ញាប័ណ្ណបន្ដ លក់ ផ្ទេរ ចាត់ចែង ចែកចាយ ឬ កេងប្រវ័ញ្ចលក្ខណ ពាណិជ្ជកម្ម ឬ ធ្វើឱ្យសិទ្ធិណាមួយនៅលើវេទិកា ទៅកាន់តតិយជនណាមួយក្នុងគ្រប់មធ្យោបាយ។
៥.២.២. កែប្រែ ឬ បង្កើតស្នាដៃចម្លងដោយផ្អែកលើវេទិកា ។
៥.២.៣. “ថងចម្លង” (“mirror”) នូវវេទិកា នៅលើម៉ាស៊ីនមេ (Server) ឬ ឧបករណ៍ឥតខ្សែ (wireless) ឬ ឧបករណ៍អ៊ីនធឺណែតផ្សេងៗទៀតឡើយ។
៥.២.៤. លើកលែងតែក្នុងវិសាលភាពនៃការរឹតបន្តឹងបែបនេះត្រូវបានហាមឃាត់ក្រោមច្បាប់ ជាធរមាន ការបណ្ដាច់ ការបំបែក ការសិក្សាដើម្បីស្វែងរកបង្កើតឡើងវិញ (reverse engineer) ឌិគ្រីប (decrypt) ឬ ការប៉ុនប៉ង ទាញយក និង សរសេរកូដ ឬ ទាញយកសូហ្វវែរចេញពីកម្មវិធី (Application) នេះ ឬ សូហ្វវែរ (Software) ឬ សេវាកម្មណាមួយដែលមាននៅលើ ឬ តាមរយៈវេទិកា (Platform)។
៥.២.៥. ប្រើកម្មវិធី manual ឬកម្មវិធីស្វ័យប្រវត្តិ ឬអក្សរកូដ (script) ណាមួយ រួមមាន ប៉ុន្តែមិនកំណត់ចំពោះ web spider, web crawlers, web robots, web ants, web indexers, bots, viruses or worms ឬ កម្មវិធីណាមួយដែលអាចធ្វើការស្នើរសុំម៉ាស៊ីនមេជាច្រើនដងក្នុងមួយវិនាទី (ក) ដើម្បីដាក់ ជាបន្ទុកហួសហេតុ ឬ បង្កជាឧបសគ្គដល់ប្រតិបត្តិការ និង/ឬ ការអនុវត្តរបស់កម្មវិធី (Application) (ខ) ដើម្បីធ្វើ សកម្មភាពរុករក ឬ ទាញយកទិន្នន័យ ឬ (គ) ក្នុងមធ្យោបាយណាមួយដែលផលិតឡើងវិញ ឬបង្កផលប៉ះពាល់ ដល់រចនាសម្ព័ន្ធស្វែងរក ឬ ការបង្ហាញព័ត៌មាននៃកម្មវិធី (Application) ឬ មាតិការបស់កម្មវិធីឡើយ។
៥.២.៦. បង្ហោះ ចែកចាយ ឬ ផលិតឡើងវិញនូវវត្ថុដែលមានកម្មសិទ្ធិបញ្ញាខាងសិទ្ធិអ្នកនិពន្ធ ពាណិជ្ជសញ្ញា ឬ ព័ត៌មានដែលជាកម្មសិទ្ធិផ្សេងទៀតតាមគ្រប់មធ្យោបាយ ដោយមិនទទួលបានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីម្ចាស់នៃសិទ្ធិនោះឡើយ។
៥.២.៧. លុបចោលនូវការជូនដំណឹងនៃកម្មសិទ្ធិបញ្ញានៃសិទ្ធិអ្នកនិពន្ធ ពាណិជ្ជសញ្ញា ឬ សិទ្ធិនៃកម្មសិទ្ធិ ផ្សេងទៀតដែលមាននៅលើវេទិកា។
៦. ការទូទាត់បង់ប្រាក់
៦.១. លក្ខខណ្ឌបង់ប្រាក់សម្រាប់ (ដៃគូបើកបរ / ដៃគូដឹកជញ្ជូន)៖
៦.១.១. កម្រៃសេវាដែលអ្នកបង់ឱ្យ ហ្គ្រេប សម្រាប់ការប្រើប្រាស់សេវាកម្ម និង/ឬ វេទិកា គឺត្រូវបង់ភ្លាមៗ និងមិនអាចដកត្រលប់វិញបានទេ (“កម្រៃសេវា”) ដែលនឹងបញ្ជាក់អំពីការប់ងកម្រៃសេវានេះទៅកាន់អ្នកតាមរយៈវេទិកា។ ជាកម្មវត្ថុចំពោះការកំណត់ដែលចែងដោយច្បាប់ជាធរមាន កម្រៃសេវាត្រូវគិតជាភាគរយនៃថ្លៃសេវាអ្នកប្រើប្រាស់ ដូចដែលបានកំណត់ដោយ ហ្គ្រេប ពីមួយពេលទៅមួយពេល។ គោលការណ៍មិនអាចដកប្រាក់ត្រឡប់វិញបាននេះត្រូវអនុវត្តគ្រប់ពេលវេលាទាំងអស់ ដោយមិនពិចារណាលើការសម្រេចរបស់អ្នកក្នុងការបញ្ចប់ការប្រើប្រាស់វេទិកា ការសម្រេចចិត្ត របស់យើងក្នុងការបញ្ចប់ ឬ ផ្អាកការចូលប្រើវេទិកា ការរំខានដែលបណ្តាលមកពីសេវាកម្ម ទោះបីជាមានការគ្រោងទុក ចៃដន្យ ឬ ដោយចេតនា ឬ ហេតុផលណាមួយក៏ដោយ។
៦.១.២. អ្នកទទួលស្គាល់ និងបញ្ជាក់ថា ហ្គ្រេប អាចគ្រប់គ្រង និងធ្វើសកម្មភាពជាភ្នាក់ងារប្រមូលប្រាក់របស់អ្នកដើម្បីទូទាត់ឱ្យអ្នកនូវចំនួនប្រាក់សរុបនៃថ្លៃសេវាដែលបានណែនាំដែលអ្នកមានទាក់ទងនឹងការផ្តល់ប្រភេទសេវាកម្មផ្សេងៗរបស់អ្នក។
៦.១.៣. ហ្គ្រេប តាមឆន្ទានុសិទ្ធិតរបស់ខ្លួន អាចធ្វើការផ្តល់ជូនប្រម៉ូសិនជាមួយនឹងលក្ខណពិសេស និងអត្រាខុសគ្នាផ្សេងៗដោយផ្នែកតាមការផ្ដល់ប្រភេទការផ្ដល់សេវាកម្មទៅកាន់អ្នកប្រើប្រាស់ណាមួយ ដែលការផ្ដល់ជូនប្រម៉ូសិនទាំងនោះនឹងត្រូវបានផ្តល់កិត្តិយសដោយអ្នក។ ហ្គ្រេប អាចផ្លាស់ប្តូរការគិតកម្រៃសេវាបានគ្រប់ពេល តាមការសម្រេចចិត្តរបស់ខ្លួន។
៦.១.៤. សមតុល្យសាច់ប្រាក់របស់ដៃគូបើកបរ (Driver-Partner’s Cash Balance)៖ ហ្គ្រេប មានសិទ្ធិគ្រប់គ្រងការទូទាត់ប្រាក់ ដែលបង់ជូនអ្នក និងទទួលយកពីអ្នក តាមរយៈប្រព័ន្ធកាបូប (ហៅថា “សមតុល្យសាច់ប្រាក់របស់អ្នកបើកបរ”)។ ប្រាក់ចំណូលរបស់អ្នកនឹងត្រូវបានបង្ហាញនៅក្នុងសមតុល្យសាច់ប្រាក់របស់អ្នកបើកបរនៅក្នុងកម្មវិធី (Application) ហើយអ្នកអាចដកយកទៅកាន់គណនីធនាគារដែលអ្នកបានកំណត់ ឬ នៅកន្លែងដែលមានសម្រាប់កាបូបអ្នកបើកបររបស់អ្នក ឬ ទៅកាន់គណនីអ្នកទទួលផ្សេងៗទៀត ដូចដែលអ្នកអាចរកបាននៅក្នុងកម្មវិធី។ ហ្គ្រេប រក្សាសិទ្ធិក្នុងការកាត់ប្រាក់ចេញពីសមតុល្យសាច់ប្រាក់របស់អ្នកបើកបរ ដូចមានចែងក្នុងលក្ខខណ្ឌនៃសេវាកម្មទាំងនេះ ដែលអ្នកបានអនុញ្ញាតពួកយើង ឬ ដូចដែលត្រូវបានជូនដំណឹងដល់អ្នកតាមរយៈកម្មវិធី។
៦.១.៥. សមតុល្យឥណទានរបស់អ្នកបើកបរ (Driver’s Credit Balance)៖ បន្ថែមពីលើសមតុល្យសាច់ប្រាក់របស់អ្នកបើកបរ (Driver’s Cash Balance) អ្នកក៏ត្រូវរក្សាសមតុល្យឥណទានរបស់អ្នកបើកបរជាមួយ ហ្គ្រេប ផងដែរ។ សមតុល្យឥណទានរបស់អ្នកបើកបរនេះ រួមមានការបង់ប្រាក់ជាមុនទៅ ហ្គ្រេប ដោយអ្នក សម្រាប់ថ្លៃសេវារបស់ ហ្គ្រេប និងកម្រៃសេវា និងថ្លៃផ្សេងៗទៀត ដែលត្រូវអនុវត្តនៅក្រោមលក្ខខណ្ឌនៃសេវាកម្មទាំងនេះ។ អ្នកត្រូវតែរក្សាសមតុល្យឥណទានអប្បបរមា (“សមតុល្យអប្បបរមា”) នៅក្នុងសមតុល្យឥណទានរបស់អ្នកបើកបរគ្រប់ពេលវេលា ដើម្បីអាចប្រើប្រាស់សេវាកម្មបាន។ ចំនួននៃសមតុល្យអប្បបរមានេះនឹងត្រូវបានកំណត់ដោយ ហ្គ្រេប ហើយនឹងត្រូវបានជូនដំណឹងដល់អ្នកតាមរយៈកម្មវិធី។ សមតុល្យឥណទានអាចនឹងមានការផ្លាស់ប្តូរបានគ្រប់ពេលវេលា តាមឆន្ទានុសិទ្ធិរបស់ ហ្គ្រេប តែមួយគត់។
៦.១.៦. អ្នកអាចបញ្ចូលទឹកប្រាក់ (“ឥណទាន“) ទៅក្នុងសមតុល្យឥណទានរបស់អ្នកបើកបរ ដើម្បីបំពេញតាមតម្រូវការសមតុល្យអប្បបរមា។ សមតុល្យអតិបរមាដែលអ្នកអាចកាន់កាប់ក្នុងសមតុល្យសាច់ប្រាក់របស់អ្នកបើកបរនៅពេលណាមួយគឺ ២ (ពីរ) ដុល្លារអាមេរិក សម្រាប់ដៃគូអ្នកបើកបរ និង ១៥ (ដបប្រាំ) ដុល្លារអាមេរិក សម្រាប់ដៃគូដឹកជញ្ជូន។ ការបញ្ចូលសមតុល្យអាចធ្វើឡើងតាមមធ្យោបាយណាមួយដែល ហ្គ្រេប កំណត់ពីពេលមួយទៅពេលមួយ (ដូចជាការបញ្ចូលលុយសុទ្ធ និងការទូទាត់តាមកាតឥណទាន/ឥណពន្ធ ឬ ការផ្ទេរពីសមតុល្យសាច់ប្រាក់របស់អ្នកបើកបរ)។
៦.១.៧. ទឹកប្រាក់នៅក្នុងសមតុល្យឥណទានរបស់អ្នកបើកបរមិនអាចប្តូរជាសាច់ប្រាក់វិញបានទេ ហើយក៏មិនអាចសងវិញដែរ។ ទឹកប្រាក់ទាំងនេះមិនអាចលក់បន្ត ដោះដូរ ឬ ផ្ទេរសម្រាប់ជាតម្លៃ នៅក្រោមលក្ខខណ្ឌណាមួយឡើយ។ ទឹកប្រាក់នេះមិនត្រូវចាត់ទុកថា បកស្រាយថា ឬ ប្រើប្រាស់ជាឧបករណ៍ ដែលមានតម្លៃណាមួយ ឬ អាចដោះដូរបានក្រោមលក្ខខណ្ឌណាមួយឡើយ។ អ្នកនឹងមិនទទួលបានការប្រាក់ ឬ ប្រាក់ចំណូលផ្សេងទៀតពីឥណទានរបស់អ្នកទេ។ ហ្គ្រេប អាចនឹងទទួលបានការប្រាក់ពីចំនួនទឹកប្រាក់ដែល ហ្គ្រេប កាន់កាប់ក្នុងនាមអ្នក។ អ្នកយល់ព្រមផ្ទេរសិទ្ធិរបស់អ្នកទៅ ហ្គ្រេប ចំពោះការប្រាក់ដែលបានមកពីឥណទានរបស់អ្នក។
ការទូទាត់ប្រាក់ដោយអ្នកប្រើប្រាស់៖
៦.១.៨. អ្នកប្រើប្រាស់អាចទូទាត់ប្រាក់សម្រាប់ការផ្តល់ជូននូវសេវាកម្មរបស់អ្នកភ្លាមៗ នៅពេលបញ្ចប់ ឬ បញ្ជាក់ពីការកក់សម្រាប់ការផ្ដល់ប្រភេទសេវាកម្មមួយ ដោយវិធីទូទាត់ជាសាច់ប្រាក់ ឬ ការប្ដូរមូលនិធិ (cashless) ដូចជាតាមរយៈ ប័ណ្ណឥណទាន ឬឥណពន្ធ ហៅថា (“ប័ណ្ណ”)។ ការទូទាត់ទាំងអស់ ដែលត្រូវបង់ជូនប្រភេទសេវាកម្មផ្សេងៗរបស់អ្នក គឺសម្រាប់សេវាកម្មរបស់អ្នក ដែលរួមមានទាំងប្រាក់ធីព (tips) (ពេលដែលមាន) នឹងត្រូវបានបញ្ជូនឱ្យអ្នកក្នុងបរិមាណដែលបានព្រមព្រៀងគ្នាក្នុងពេលកំណត់។
៦.១.៩. ហ្គ្រេប រក្សាសិទ្ធិក្នុងការផ្អាកដំណើរការនៃប្រតិបត្តិការណាមួយដែល ហ្គ្រេប ជឿដោយមាន ហេតុផលថាប្រតិបត្តិការនោះអាចមានការក្លែងបន្លំ ខុសច្បាប់ ឬ ជាប់ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មណាមួយ ឬ ក៏នៅពេលដែលអ្នក និង/ឬអ្នកប្រើប្រាស់បានបំពានលក្ខខណ្ឌណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះ និង/ឬ ច្បាប់ជាធរមាន។ ក្នុងករណី នេះ អ្នកមិនត្រូវឱ្យ ហ្គ្រេប ទទួលខុសត្រូវចំពោះការកាត់ទុក ការពន្យាពេល ការផ្អាក ការរឹបអូស ឬ លុបចោលការទូទាត់ប្រាក់ណាមួយជូនអ្នកឡើយ។
៦.២ លក្ខខណ្ឌទូទាត់បង់ប្រាក់សម្រាប់អ្នកប្រើប្រាស់៖
៦.២.១. នៅពេលអ្នកប្រើប្រាស់សេវាកម្ម អ្នកត្រូវបង់ប្រាក់ឱ្យបានគ្រប់ចំនួននៃតម្លៃសេវាអ្នកប្រើប្រាស់ជូនទៅដៃគូ សម្រាប់ប្រភេទសេវាកម្មណាមួយ ដែលបានផ្ដល់ជូននៅក្នុងកម្មវិធី ដោយជ្រើសរើសវិធីបង់ប្រាក់ណាមួយ មិនថាតែឱ្យជាសាច់ប្រាក់ ឬ ប័ណ្ណ ដែលបានដាក់ឱ្យដំណើរការនៅលើកម្មវិធី ។ ការទូទាត់នីមួយៗដោយយោងទៅតាមការជ្រើសរើសនោះ គឺមិនអាចទាមទារត្រឡប់វិញបាន និងមិនអាចដកហូតវិញបានទេ។ ទោះបីជា ហ្គ្រេប បង់ប្រាក់ឱ្យដៃគូទាំងស្រុង ឬ មួយផ្នែកនៃ តម្លៃសេវាអ្នកប្រើប្រាស់ក្នុងនាមរបស់អ្នក ដែលទាក់ទងនឹងការប្រើប្រាស់ប្រភេទសេវាកម្មផ្សេងៗរបស់អ្នកក៏ដោយ ក៏អ្នកនៅតែត្រូវ សងប្រាក់ ហ្គ្រេប វិញនូវចំនួនទឹកប្រាក់ដែលត្រូវគ្នាទៅតាមរបៀប និងកាលកំណត់ដែលបានកំណត់បញ្ជាក់ដោយ ហ្គ្រេប ។
៦.២.២. ក្នុងករណីដែលអ្នកជ្រើសរើសបង់ប្រាក់សម្រាប់ប្រភេទសេវាកម្មផ្សេងៗតាមប័ណ្ណ អ្នកនឹងត្រូវចុះឈ្មោះប័ណ្ណ ដែលមានសុពលភាពដែលជាកម្មសិទ្ធិរបស់អ្នកស្របតាមការណែនាំនៅក្នុងកម្មវិធី។ អ្នកយល់ព្រមថា យើងអាចផ្ទៀងផ្ទាត់ និងធ្វើការអនុញ្ញាតចំពោះព័ត៌មានលម្អិតនៃប័ណ្ណរបស់អ្នក នៅពេលអ្នកចុះប័ណ្ណដំបូងជាមួយយើង ក៏ដូចជានៅពេលអ្នកប្រើប្រាស់សេវាកម្ម។
៦.២.៣. អ្នកយល់ព្រមថាយើងអាចឃាត់ការអនុញ្ញាតដែលសមហេតុផលមួយ ដែលមិនមែនជាទូទាត់ ថ្លៃជាក់ស្តែងស្របជាមួយនឹងប័ណ្ណរបស់អ្នក ដើម្បីផ្ទៀងផ្ទាត់វិធីទូទាត់ របស់អ្នកតាមរយៈប័ណ្ណរបស់អ្នក។ ការឃាត់ការអនុញ្ញាតខាងលើអាចបង្ហាញនៅក្នុងគណនីរបស់អ្នកថា “កំពុងរង់ចាំ”។ ការឃាត់ការអនុញ្ញាតត្រូវបានចេញជាវិធានការបង្ការប្រឆាំង នឹងការប្រើប្រាស់ប័ណ្ណរបស់អ្នកដោយគ្មានការអនុញ្ញាត ឬ ដោយក្លែងបន្លំ។
៦.២.៤. នៅក្នុងករណី ការទូទាត់របស់អ្នក តាមប័ណ្ណត្រូវបានដំណើរការនៅក្រៅប្រទេស អ្នកនឹងទទួល ខុសត្រូវចំពោះការគិតថ្លៃបន្ថែមណាមួយដែលទាក់ទងនឹងប័ណ្ណនោះ។
៦.២.៥. ប្រសិនបើមុខងារប្រាក់ធីព (tips) មាននៅលើកម្មវិធី អ្នកអាចមានជម្រើសក្នុងការកំណត់ជា មុននូវចំនួន “ប្រាក់ធីព” (“tips”) តាមជម្រើសរបស់អ្នក នៅពេលអ្នកចុះឈ្មោះប្រើសេវាកម្ម។ ប្រាក់ធីពនឹងត្រូវ បានរួមបញ្ចូលដោយស្វ័យប្រវត្តិនៅក្នុងថ្លៃសេវាអ្នកប្រើប្រាស់ បន្ទាប់ពីការផ្ដល់ជូនប្រភេទសេវាកម្មត្រូវបានផ្តល់ ជូន និងទទួលដោយដៃគូ លុះត្រាតែអ្នកជ្រើសរើសផ្លាស់ប្តូរចំនួនទឹកប្រាក់ ឬ ដកមុខងារប្រាក់ធីពចេញ។
៦.២.៦. ហ្គ្រេប អាចផ្អាកដំណើរការនៃប្រតិបត្តិការណាមួយ ឬ បិទ ឬ ដាក់កំហិតចំពោះការប្រើប្រាស់ ប័ណ្ណទូទាត់ ក្នុងករណីមានកំហុសណាមួយក្នុងប្រតិបត្តិការ ដែលបណ្តាលឱ្យមានការបដិសេធ ឬការគិតប្រាក់ត្រឡប់មកវិញ (chargeback) ពីស្ថាប័នហិរញ្ញវត្ថុ ឬ ដែល ហ្គ្រេប ជឿជាក់ ដោយមានហេតុផលថា ប័ណ្ណទូទាត់ត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការដែលអាចជាការក្លែងបន្លំ អំពើខុសច្បាប់ ឬ ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មណាមួយ ឬ ដែល ហ្គ្រេប ជឿជាក់ដោយមានហេតុផលថា អ្នកកំពុងបំពានលើកិច្ចព្រមព្រៀងនេះ។
៦.២.៧. អ្នកយល់ព្រមថា អ្នកនឹងសហការក្នុងករណីពាក់ព័ន្ធនឹងការស្រាវជ្រាវស្វែងរកឧក្រិដ្ឋកម្ ផ្នែក ហិរញ្ញវត្ថុណាមួយដែលត្រូវបានទាមទារឱ្យធ្វើ និងដើម្បីជួយ ហ្គ្រេប ក្នុងការអនុលោមតាមច្បាប់ ឬ លិខិតបទដ្ឋានគតិយុត្តជាធរមាន។
៦.២.៨. អ្នកត្រូវទទួលខុសត្រូវក្នុងការដោះស្រាយវិវាទណាមួយជាមួយក្រុមហ៊ុនប័ណ្ណទូទាត់របស់អ្នកដោយខ្លួនឯង។
៧. ការលុបចោល
៧.១. លក្ខខណ្ឌនៃការលុបចោលសម្រាប់ដៃគូ
៧.១.១. អ្នកប្រើប្រាស់រំពឹងផ្អែកលើអ្នកដើម្បីផ្តល់ប្រភេទសេវាកម្មផ្សេងៗ។ អ្នកយល់ព្រមថាអត្រានៃ ការលុបចោលខ្ពស់ និង/ឬញឹកញាប់ ឬការមិនអើពើនឹងការកក់របស់អ្នកប្រើប្រាស់នឹងធ្វើឱ្យប៉ះពាល់ដល់ បទពិសោធន៍របស់អ្នកប្រើប្រាស់ និងជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះ និងម៉ាកយីហោរបស់ ហ្គ្រេប ។
៧.១.២. ខណៈពេលដែលអ្នកអាចលុបចោលការកក់ ការលុបចោលនោះត្រូវតែធ្វើឡើងដោយផ្អែកលើហេតុផលនៃការលុបចោលដែលអាចទទួលយកបាន (acceptable cancellation reasons) ដូចដែលបាន បង្ហាញនៅក្នុងកម្មវិធី (Application)។ ហ្គ្រេប រក្សាសិទ្ធិក្នុងការកែប្រែមូលហេតុនៃការលុបចោលដែលអាចទទួលយកបានពីពេលមួយទៅពេលមួយ។ ការលុបចោលដែលមិនបានធ្វើឡើង ដោយផ្អែកលើហេតុផលណាមួយ ក្នុងចំណោមហេតុផលដែលអាចទទួលយកបានទេ ឬ ការមិនអើពើចំពោះការកក់អាចត្រូវបានរាប់បញ្ចូលក្នុងចំណាប់ថ្នាក់មួយ ក្នុងការពិចារណា ថាតើការចូលមកប្រើសេវាកម្មរបស់អ្នកនឹងត្រូវដាក់កម្រិតជាបណ្ដោះអាសន្ន ឬ ជាអចិន្ដ្រៃយ៍ដែរ ឬ ទេ។
៧.២. លក្ខខណ្ឌនៃការលុបចោលសម្រាបអ្នកប្រើប្រាស់ (ប្រភេទសេវាកម្មដឹកអ្នកធ្វើដំណើរ)៖
៧.២.១. លុះត្រាតែមានចែងនៅក្នុងគោលការណែនាំរបស់ ហ្គ្រេប អ្នកអាចលុបចោលសំណើរបស់អ្នកសម្រាប់សេវាកម្មដឹកអ្នកធ្វើដំណើនៅពេលណាក៏បាន មុន ពេលដែលអ្នកចាប់ផ្តើមការធ្វើដំណើររបស់អ្នកជាមួយដៃគូ ដែលបានផ្គូផ្គងជាមួយអ្នកដោយសេវាកម្ម។
៧.២.២. ប្រសិនបើអ្នកសម្រេចចិត្តលុបចោលការកក់របស់អ្នក ឬ មិនបង្ហាញខ្លួននៅទីតាំងដែលបានកំណត់ទេ អ្នកអាចនឹងត្រូវគិតកម្រៃសេវាលើការលុបចោល ឬ កម្រៃសេវាលុបចោលផ្សេងទៀត ផ្នែកលើប្រភេទសេវាកម្ម និងមុខងារផ្សេងៗ ដូចដែល ហ្គ្រេប អាចជូនដំណឹងពីពេលមួយទៅពេលមួយតាមរយៈគោលការណ៍ណែនាំស្ដីពីការលុបចោល នៅលើវេទិកា ហ្គ្រេប ។
៧.២.៣. ប្រសិនបើអ្នកមានអារម្មណ៍ថា ការគិតកម្រៃសេវាលើការលុបចោលដោយមិនត្រឹមត្រូវចំពោះអ្នក អ្នកអាចទាក់ទងទៅ ហ្គ្រេប តាមរយៈ មជ្ឍមណ្ឌលជំនួយ សម្រាប់ជំនួយគាំទ្រ។ ហ្គ្រេប រក្សាឆន្ទានុសិទ្ធិនៃការសំរេច ចំពោះការប្រគល់ប្រាក់ជូនអ្នកវិញ ហើយការប្រគល់សងវិញទាំងនោះអាច ត្រូវបានបញ្ចូលទៅក្នុងប័ណ្ណទូទាត់ ដែលអ្នកបានប្រើសម្រាប់ការធ្វើដំណើរ ឬ វិធីផ្សេងទៀត ដែល ហ្គ្រេប ចាត់ទុកថាមានហេតុផលសមរម្យសម្រាប់ការទូទាត់ជាសាច់ប្រាក់។
៨. កម្មវិធី Loyalty GrabRewards និងការប្រម៉ូសិនសម្រាប់អ្នកប្រើប្រាស់
៨.១ ប្រសិនបើ ត្រូវបានបញ្ជាក់ដូចនេះ នៅក្នុងអំឡុងពេលដែលអ្នកប្រើប្រាស់កម្មវិធី អ្នកនឹងក្លាយជាសមាជិកនៃកម្មវិធីភក្ដីភាពដែលមានឈ្មោះថា “GrabRewards Loyalty Program” ដោយស្វ័យប្រវត្តិ ដែលបានដាក់ឱ្យដំណើរការដោយ ហ្គ្រេប និង/ឬ ក្រុមហ៊ុនសាខារបស់ហ្គ្រេប។ ក្នុងនាមជាសមាជិកនៃកម្មវិធី GrabRewards Loyalty អ្នកអាចទទួលបាននូវអត្ថប្រយោជន៍ដូចជា ប័ណ្ណទូទាត់អេឡិចត្រូនិក e-vouchers ការប្រម៉ូសិន ការបញ្ចុះតម្លៃ អំណោយឥតគិតថ្លៃ លេខកូដប្រម៉ូសិន និងអត្ថប្រយោជន៍ផ្សេងទៀត (ប៉ុន្ដែមិនមែនជាប្រាក់អេឡិចត្រូវនិក ឬ ត្រូវបានចាត់ទុកជាប្រាក់អេឡិចត្រូវនិកទេ) ដែលអាចត្រូវបានផ្តល់ជូនដោយ ហ្គ្រេប និង/ឬ ដៃគូ ដូចដែលបានបង្ហាញនៅលើផ្នែកកាតាឡុករង្វាន់ ដែលអាចរកបានពីពេលមួយទៅពេលមួយនៅក្នុងកម្មវិធី (Application)។ អ្នកអាចស្វែងយល់បន្ថែមអំពីកម្មវិធី GrabRewards Loyalty Program នៅលើទំព័រនេះ https://www.grab.com/kh/rewards/។
៨.២ ហ្គ្រេប អាចមានយុទ្ធនាការទីផ្សារ និងប្រម៉ូសិនដែលផ្តល់លេខកូដប័ណ្ណទូទាត់ (voucher code) ការបញ្ចុះតម្លៃ គម្រោងជាវ (subscription plans) ឬ ការផ្តល់ជូនការប្រម៉ូសិនផ្សេងៗទៀតដែលត្រូវបានប្រើនៅលើវេទិកា (“Vouchers”)។ Vouchers ត្រូវបានត្រួតពិនិត្យលើអំឡុងពេលដែលមានសុពលភាព អំឡុងពេលនៃការរំលោះ ដែនកំណត់ និង/ឬ ភាពដែលមានរបស់វា។ Vouchers ប្រហែលជាមិនមានសុពលភាពទេ នៅពេលប្រើជាមួយការប្រម៉ូសិន ការបញ្ចុះតម្លៃ ឬ vouchers ផ្សេងៗទៀត។ លក្ខខណ្ឌ និងខចែងបន្ថែមអាចអនុវត្តចំពោះ vouchers ។ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ vouchers អាចប្រើប្រាស់បានតែនៅលើវេទិកា (Platform) របស់យើងប៉ុណ្ណោះ។ Vouchers មិនអាចផ្ទេរបាន មិនអាចប្តូរបាន និងមិនអាចដកត្រឡប់វិញបាន និងមិនអាចប្តូរជាសាច់ប្រាក់បានទេ។ ហ្គ្រេប រក្សាសិទ្ធិក្នុងការដក កែប្រែ និង/ឬ ផ្លាស់ប្តូរផ្នែកណាមួយនៃលក្ខខណ្ឌនៃការផ្តល់ជូនប្រម៉ូសិន និងការជាវ (subscription) នៅពេលណាក៏បានដោយមិនចាំបាច់ជូនដំណឹងជាមុន។ ហ្គ្រេប រក្សាសិទ្ធិក្នុងការធ្វើឱ្យមោឃៈ បញ្ឈប់ ឬ ដកសិទ្ធិពីចេញពីអ្នក នៃការប្រម៉ូសិន ឬ គម្រោងជាវ (subscription plan) ណាមួយ ដោយមិនមានការជូនដំណឹងជាមុន ក្នុងករណីដែលអ្នកបំពានផ្នែកណាមួយនៃលក្ខខណ្ឌនៃសេវាកម្មទាំងនេះ និង/ឬ លក្ខខណ្ឌពិសេសផ្នែកទីផ្សារ ការប្រម៉ូសិន ឬ គម្រោងជាវ។
៨.៣ តាមឆន្ទានុសិទ្ធិរបស់ខ្លួន និងដោយមិនមានការជូនដំណឹងជាមុនទៅកាន់អ្នក ហ្គ្រេប អាចបដិសេធសំណើរបស់អ្នកក្នុងការប្ដូរពិន្ទុដោយហេតុផលណាមួយ រួមមាន ដោយមិនកំណត់នៅពេលដែល៖
៩. ការផ្ដល់មតិវាយតម្លៃ
៩.១ អ្នកប្រើប្រាស់ និងដៃគូអាចត្រូវបានអនុញ្ញាតឱ្យផ្ដល់មតិវាយតម្លៃគ្នាទៅវិញទៅមក ទាក់ទងនឹងការផ្ដល់ប្រភេទសេវាកម្មផ្សេងៗ ។
៩.២ រាល់ការផ្ដល់មតិវាយតម្លៃនឹងត្រូវបានបញ្ចូលដោយស្វ័យប្រវត្តិទៅក្នុងប្រព័ន្ធរបស់ ហ្គ្រេប ហើយ ហ្គ្រេប អាចវិភាគការផ្ដល់មតិវាយតម្លៃទាំងអស់ដែលទទួលបាន។ ហ្គ្រេប អាចចាត់គ្រប់វិធានការសមស្រប រួមទាំងការផ្អាកការប្រើប្រាស់សេវាកម្មរបស់អ្នក ដោយមិនមានការជូនដំណឹង ឬ សំណងណាមួយដល់អ្នកឡើយ។
១០. បណ្ដឹងមិនពេញចិត្ត (Complaint)
១០.១ ការប្ដឹងមិនពេញចិត្តណាមួយរវាងដៃគូ និងអ្នកប្រើប្រាស់ត្រូវតែដោះស្រាយ ដោយផ្ទាល់ ជាមួយគ្នាទៅវិញទៅមក។
១០.២ សូមមេត្តាទាក់ទងទៅកាន់ មជ្ឍមណ្ឌលជំនួយ របស់យើង ប្រសិនបើអ្នកមានសំណួរ ឬ យោបល់ ណាមួយទាក់ទងនឹងវេទិកា (Platform)។
១១. ពេលវេលាប៉ាន់ប្រមាណសម្រាប់ដៃគូ និងអ្នកប្រើប្រាស់
រាល់ពេលវេលានៃការដឹកជញ្ជូនទាំងអស់ ពេលវេលាទៅដល់ ឬ ម៉ោងទទួលដែលបង្ហាញជូនអ្នកនៅលើកម្មវិធី ឬ វេទិកា (ដូចដែលមានចំពោះប្រភេទសេវាកម្មផ្សេងៗ ឬ សេវាកម្ម) គឺជាការប៉ាន់ប្រមាណតែប៉ុណ្ណោះ។ ពេលវេលានៃការដឹកជញ្ជូនពិតប្រាកដ ការទៅដល់ ឬ ម៉ោងទទួលអាចប្រែប្រួលតាមកាលៈទេសៈ។
១២. ថ្លៃជួសជុល និងថ្លៃសម្អាតសម្រាប់អ្នកប្រើប្រាស់
ក្នុងករណីត្រូវអនុវត្ត អ្នកត្រូវទទួលខុសត្រូវចំពោះការចំណាយលើការជួសជុលការខូចខាត ឬ ការសម្អាតដែលចាំបាច់ណាមួយចំពោះទ្រព្យសម្បត្តិរបស់ដៃគូដែលកើតចេញពីលទ្ធផលនៃការប្រើប្រាស់សេវាកម្មរបស់អ្នកដោយមិនត្រឹមត្រូវ ឬ បំពានលក្ខខណ្ឌនៃសេវាកម្មនេះ។ ហ្គ្រេប អាចជួយសម្រួលក្នុងការទូទាត់ថ្លៃចំណាយដែលសមហេតុផលចំពោះការជួសជុល ឬ ការសម្អាតនោះ ក្នុងនាមដៃគូតាមវិធីទូទាត់ប្រាក់រសប់អ្នក ឬ ទាមទារពីអ្នកជាសាច់ប្រាក់ ក្នុងករណីដែលសំណើជួសជុល ឬ ការសម្អាតរបស់ដៃគូត្រូវបានផ្ទៀងផ្ទាត់ដោយ ហ្គ្រេប រួចរាល់។
១៣. កម្មវិធី GrabLite
ទោះបីជាមានលក្ខខណ្ឌណាមួយនៅក្នុងកិច្ចព្រមព្រៀងក៏ដោយ ហើយក្នុងកិច្ចខិតខំរបស់យើង ដើម្បីធានាបាននូវបទពិសោធន៍ប្រកបដោយផាសុកភាពសម្រាប់អ្នក ក្នុងករណីដែលកម្មវិធី (Application) មិនដំណើរការ ហ្គ្រេប សូមណែនាំ កម្មវិធី ‘GrabLite’ ។ កម្មវិធី GrabLite គឺជាប្រភេទកម្មវិធីក្នុងកម្រិតមូលដ្ឋានមួយ (basic version of Application) ដែលអនុញ្ញាតឱ្យអ្នកបន្តធ្វើការកក់ក្នុងអំឡុងពេលដែលកម្មវិធី (Application) មិនដំណើរការ។ ក្នុងករណីមិនដំណើរការ កម្មវិធី (Application) នឹងប្តូរដោយស្វ័យប្រវត្តិទៅជាកម្មវិធី GrabLite ដោយមិនចាំបាច់មានសកម្មភាពណាមួយពីអ្នកឡើយ។ ក្នុងនាមជាកម្មវិធីក្នុងកម្រិតមូលដ្ឋាន GrabLite នឹងមានភាពខុសគ្នាមួយចំនួនត្រង់លក្ខណៈពិសេស និងមុខងាររបស់វា បើប្រៀបធៀបទៅនឹងកម្មវិធី (Application)។ ខាងក្រោមនេះគឺជាភាពខុសគ្នាដែលអ្នកគួរយល់ដឹង៖
១៣.១. មានតែ GrabTaxi ប៉ុណ្ណោះ៖ ពេលដែលប្ដូរនៅក្រោមកម្មវិធី GrabLite គឺមានតែ GrabTaxi ប៉ុណ្ណោះ ដែលអាចប្រើប្រាស់សម្រាប់ការកក់បាន។
១៣.២. តម្លៃធ្វើដំណើរថេរ (Fixed Fares)៖ ការធ្វើដំណើរដែលបានកក់តាមរយៈកម្មវិធី GrabLite នឹងមានថ្លៃឈ្នួលធ្វើដំណើរថេរ ដោយមិនគិតពីប្រភេទនៃការធ្វើដំណើរ/យានជំនិះឡើយ។ ថ្លៃឈ្នួលធ្វើដំណើរថេរនឹងត្រូវ បានបង្ហាញនៅលើកម្មវិធី GrabLite បន្ទាប់ពីអ្នកបានកំណត់ទីតាំង និងគោលដៅធ្វើដំណើររបស់អ្នករួចរាល់។
១៣.៣. មានតែការទូទាត់ជាសាច់ប្រាក់ប៉ុណ្ណោះ៖ ជាកម្មវិធីដែលបានកាត់បន្ថយសមត្ថភាពការធ្វើដំណើរដែលធ្វើឡើងតាមរយៈកម្មវិធី GrabLite គឺត្រូវទូទាត់ជាសាច់ប្រាក់តែមួយមុខប៉ុណ្ណោះ។ GrabLite មិនអាចទទួលយក ការទូទាត់ដោយឥណទាន GrabPay និងប័ណ្ណឥណទានផ្សេងទៀតបានទេ។ តាមរយៈការបន្តការកក់ អ្នកទទួល ស្គាល់ និងយល់ព្រមថាអ្នកទទួលយកការគិតថ្លៃឈ្នួលធ្វើដំណើរថេរ។
១៣.៤. ការសរសេរបញ្ចូលព័ត៌មានដោយដៃ៖ អ្នកត្រូវបានតម្រូវឱ្យកំណត់ទីតាំងទទួល និងទីតាំងគោលដៅដោយការសរសេរបញ្ចូលព័ត៌មានដោយដៃ។
១៣.៥. ការបិទបាំងលេខទូរសព្ទ៖ ពេលប្ដូរនៅក្រោមកម្មវិធី GrabLite គឺនឹងមិនមានការបិទបាំងលេខទូរសព្ទទេ។ នេះមានន័យថាដៃគូអាចឃើញលេខទូរសព្ទ។ ដោយការបន្តយល់ព្រមចំពោះការកក់ អ្នកទទួលស្គាល់ថា អ្នកយល់ដឹង និងយល់ព្រមចំពោះលក្ខខណ្ឌនេះ។
១៣.៦. គ្មានពិន្ទុនៃ GrabRewards ទេ៖ រាល់ការធ្វើដំណើរដែលបានកក់តាមរយៈ GrabLite នឹងមិនមានសិទ្ធិ ទទួលបានពិន្ទុ GrabRewards ណាមួយឡើយ។
១៣.៧. គ្មានមុខងារជជែក (Chat) ទេ៖ មុខងារជជែកក្នុង GrabLite នឹងត្រូវបានបិទ។ ដូច្នេះ មធ្យោបាយ ទំនាក់ទំនងតែមួយគត់ជាមួយដៃគូនឹងត្រូវធ្វើឡើងតាមរយៈការហៅទូរសព្ទ។
១៣.៨. មុខងារដែលអត់ថយផ្សេងទៀត (Stripped-Down Functionalities)៖ GrabLite ដែលត្រូវបានអត់ថយនឹងមិនបង្ហាញពេលវេលាប៉ាន់ស្មាននៃការមកដល់ (estimated time of arrival) នៃការកក់របស់អ្នកបានទេ។ ការផ្តល់ប្រម៉ូសិនណាមួយដែលកំពុងដំណើរការនឹងមិនមានសិទ្ធិប្រើប្រាស់បានឡើយ ហើយអ្នកក៏មិនអាចដាក់ការដំណើរការធ្វើដំណើររបស់អ្នកជា “ការធ្វើដំណើរអាជីវកម្ម” បានដែរ នៅពេលដែល GrabLite ដំណើរការ។
១៤. ភាពជាម្ចាស់កម្មសិទ្ធិបញ្ញា
១៤.១. នៅពេលដែលត្រូវអនុវត្ត ហ្គ្រេប និងម្ចាស់អាជ្ញាប័ណ្ណរបស់ហ្គ្រេបគឺត្រូវជាម្ចាស់លើសិទ្ធិ កម្មសិទ្ធិ និងផលប្រយោជន៍ទាំងអស់ រួមមាន កម្មសិទ្ធិបញ្ញាដែលពាក់ព័ន្ធទាំងអស់ ដែលនៅក្នុង និងចំពោះសូហ្វវែរ (Software) និង/ឬកម្មវិធី (Application) ហើយដោយការពង្រីកជាបន្ដបន្ទាប់នៃសេវាកម្ម ព្រមទាំងសំណូមពរ គំនិត សំណើសម្រាប់ធ្វើឱ្យប្រសើឡើង ការផ្តល់មតិយោបល់ អនុសាសន៍ ឬព័ត៌មានដទៃផ្សេងៗទៀតដែលអ្នក ឬភាគីពាក់ព័ន្ធណាមួយផ្សេងទៀតបានផ្ដល់ទាក់ទងនឹងសេវាកម្មនេះ។ លក្ខខណ្ឌនៃសេវាកម្មមិនបង្កើតជាកិច្ចព្រមព្រៀងលក់ ហើយមិនផ្ទេរឱ្យអ្នកនូវសិទ្ធិនៃភាពជាម្ចាស់ណាមួយដែលមាននៅក្នុង ឬ ពាក់ព័ន្ធនឹងសេវាកម្ម វេទិការ (Platform) ឬ កម្មសិទ្ធិបញ្ញាណាមួយដែលជាកម្មសិទ្ធិរបស់ ហ្គ្រេប និង/ឬ ម្ចាស់អាជ្ញាប័ណ្ណរបស់ហ្គ្រេបឡើយ។ ឈ្មោះរបស់ ហ្គ្រេប “Grab” និមិត្តសញ្ញារបស់ ហ្គ្រេប “Grab” សេវាកម្ម សូហ្វវែរ (Software) និង/ឬ កម្មវិធី (Application) និងនិមិត្តសញ្ញារបស់សេវាករតតិយជននៃសេវាដឹកអ្នកធ្វើដំណើ និងឈ្មោះផលិតផលដែលភ្ជាប់ជាមួយសូហ្វវែរ (Software) និង/ឬ កម្មវិធី (Application) ទាំងអស់គឺជាពាណិជ្ជសញ្ញារបស់ ហ្គ្រេប ឬតតិយជន ហើយគ្មានសិទ្ធិ ឬអាជ្ញាប័ណ្ណត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ឡើយ។ ដើម្បីជៀសវាងការសង្ស័យ វាក្យសព្ទ “វេទិកា” (Platform) នៅទីនេះត្រូវរួមបញ្ចូលសមាសធាតុ ដំណើរការ និងការរចនានៅក្នុងវេទិកានោះទាំងមូល។
១៤.២. អ្នកអាចបញ្ជូនព័ត៌មានរបស់អ្នក ឬ ធ្វើឱ្យព័ត៌មានទាំងនោះមានជាសាធារណៈបាន តាមរយៈ ឬ ក៏ទាក់ទងនឹងមុខងារជាក់លាក់មួយចំនួននៃវេទិកា (Platform)។ វៀលែងតែបានបញ្ជាក់ក្នុងកិច្ចព្រមព្រៀង ហ្គ្រេប មិនទាមទារកម្មសិទ្ធិលើខ្លឹមសារព័ត៌មានដែលអ្នកផ្តល់ឱ្យយើងទេ។ នៅពេលដែលអ្នកបង្ហោះ ឬ ផ្តល់ឱ្យយើងនូវខ្លឹមសារព័ត៌មានណាមួយដែលនៅក្រោមកម្មសិទ្ធិបញ្ញា (ក) អ្នកផ្ដល់ឱ្យ ហ្គ្រេប នូវសិទ្ធិ និងអាជ្ញាប័ណ្ណដែលមិនអាចដកហូតវិញ ដោយគ្មានថ្លៃសួយសារ ទូទាំងពិភពលោក អចិន្ដ្រៃយ៍ មិនផ្តាច់មុខ និងគ្មានការរឹតត្បិត ក្នុងការធ្វើជាម្ចាស់ រក្សាទុក ប្រើប្រាស់ ផលិតឡើងវិញ កែប្រែ កែសម្រួល សម្រប បកប្រែ បង្កើតស្នាដៃជាថ្មីឡើងវិញ បោះពុម្ពផ្សាយ អនុវត្ត ឬ បង្ហាញជាសាធារណៈ ចែកចាយ ធ្វើអាជ្ញាប័ណ្ណបន្ដ ឬ ផ្តល់ឱ្យអ្នកដទៃ លើខ្លឹមសារព័ត៌មានរបស់អ្នក (រួមមាន ដោយគ្មានដែនកំណត់ចំពោះ ឈ្មោះ និង/ឬ ខ្លឹមសារព័ត៌មានដែលមានស្រដៀងគ្នានោះ) នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ទម្រង់ និងបណ្ដាញណាមួយ និងទាំងអស់ (ដែលមានអត្ថិភាពក្នុងពេលបច្ចុប្បន្ន ឬក្រោយមកបានអភិវឌ្ឍ) សម្រាប់គោលបំណងណាមួយក៏ដោយ និង (ខ) អ្នកសន្យាថាអ្នកមានសិទ្ធិក្នុងការផ្តល់ឱ្យយើងនូវអាជ្ញាប័ណ្ណទាំងនេះ ហើយអ្នកនៅតែត្រូវទទួលខុសត្រូវចំពោះខ្លឹមសារព័ត៌មានដែលអ្នកបានផ្តល់ឱ្យនោះ។ ដើម្បីជៀសវាងការសង្ស័យ (ទោះបីជាអ្នកទទួលស្គាល់ និងយល់ព្រមថា ហ្គ្រេប មិនមានកាតព្វកិច្ចដូច្នោះក៏ដោយ) អ្នកក៏ផ្តល់ឱ្យ ហ្គ្រេប នូវសិទ្ធិ ក្នុងការប្រើឈ្មោះ និង/ឬ ខ្លឹមសារព័ត៌មានដែលស្រដៀងគ្នារបស់អ្នក ទាក់ទងនឹងសមាសធាតុ និងព័ត៌មានផ្សេងទៀតដែលបានដាក់បញ្ជូន ក៏ដូចជាព័ត៌មានទាក់ទងនឹង ការផ្សាយពាណិជ្ជកម្ម ការយុទ្ធនាការផ្នែកទីផ្សារ និងសំភារៈប្រម៉ូសិនទាំងអស់ដែលពាក់ព័ន្ធ។ ប្រសិនបើអ្នកជ្រើសរើសផ្តល់ ឱ្យយើងនូវមតិកែលម្អ ដូចជាការផ្តល់មតិយោបល់ដើម្បីកែលម្អសេវាកម្មរបស់យើងនោះ យើងអាចធ្វើសកម្មភាពលើមតិកែលម្អរបស់អ្នក ដោយមិនមានកាតព្វកិច្ចចំពោះអ្នកឡើយ។ ប្រសិនបើអ្នកមាន បំណងចង់ស្នើសុំការដកចេញនូវមាតិកាព័ត៌មានណាមួយ អ្នកអាចទាក់ទងមកកាន់ មជ្ឍមណ្ឌលជំនួយ របស់ហ្គ្រេប ដើម្បីដាក់សំណើនោះ។ នៅពេលដែលមាតិកាព័ត៌មានដែលអ្នកបានស្នើគឺជាការផ្ដល់មតិវាយតម្លៃ គោលការណ៍ណែនាំស្ដីពីការផ្ដល់មតិវាយតម្លៃ ត្រូវអនុវត្តក្នុងករណីនេះបន្ថែម។
១៥. ពន្ធ
១៥.១. អ្នកយល់ព្រមថាកិច្ចព្រមព្រៀងនេះ គឺត្រូវអនុវត្តចំពោះពន្ធ ករណីយកិច្ច កម្រៃសេវា ថ្លៃសេវា និង/ឬ ការចំណាយតាមបទប្បញ្ញត្តិច្បាប់ទាំងអស់ជាធរមាន ដែលពីពេលមួយទៅពេលមួយ។ អ្នកត្រូវតែអនុលោមតាមច្បាប់ជាធរមានទាំងអស់ និងចាត់វិធានការនៃលក្ខខណ្ឌតម្រូវទាំងអស់ ដើម្បីអនុញ្ញាត គាំទ្រ និង/ឬ ការពារ ហ្គ្រេប ចំពោះការទាមទារ ឬផ្ទៀងផ្ទាត់ពន្ធពាក់ព័ន្ធសេវាកម្មណាមួយ ទូទាត់ កាត់មកវិញ ឬ បង្វិលសងវិញចំពោះពន្ធផ្សេងៗដែលបានបង់ ឬ ត្រូវបង់ទាក់ទងនឹងសេវាកម្មនេះ ។
១៥.២. ប្រសិនបើអ្នកជាដៃគូ អ្នកមានទំនួលខុសត្រូវក្នុងការបង់ពន្ធ និងវិភាគទានតាមច្បាប់ ណាមួយដែលតម្រូវទាក់ទងនឹងចំនួនទឹកប្រាក់ដែលត្រូវបង់ជូនអ្នកនៅក្រោម ឬ ទាក់ទងនឹងកិច្ចព្រមព្រៀង នេះ។
១៦. ការសម្ងាត់
១៦.១. អ្នកត្រូវតែរក្សាការសម្ងាត់ចំពោះព័ត៌មាន និងទិន្នន័យទាំងអស់ដែលទាក់ទងនឹង ហ្គ្រេប សេវាកម្ម ផលិតផល កិច្ចការជំនួញ ផែនការណ៍ផ្នែកទីផ្សារ និងការផ្សព្វផ្សាយ ឬ ប្រតិបត្តិការផ្សេងៗទៀត និងក្រុមហ៊ុនសម្ព័ន្ធរបស់ ហ្គ្រេប ដែលបានបង្ហាញដល់អ្នកដោយ ឬ ក្នុងនាម ហ្គ្រេប (មិនថាដោយផ្ទាល់មាត់ ឬ ជាលាយលក្ខណ៍អក្សរនោះទេ ហើយទោះបីជាមុនពេល នៅពេល ឬក្រោយកាលបរិច្ឆេទនៃកិច្ចព្រមព្រៀងនេះក៏ដោយ) ឬ ដែលអ្នកបានធ្វើលទ្ធកម្មដោយផ្ទាល់ ឬដោយប្រយោលពី ហ្គ្រេប ឬ ក្រុមហ៊ុនសាខាណាមួយរបស់ ហ្គ្រេប ឬ បានបង្កើតឡើងក្នុងដំណើរការនៃកិច្ចព្រមព្រៀងនេះក៏ដោយ។ អ្នកត្រូវតែធានាបន្ថែមទៀតថា អ្នកគ្រាន់តែប្រើប្រាស់ព័ត៌មានសម្ងាត់ទាំងនេះ ដើម្បីប្រើប្រាស់សេវាកម្មនេះប៉ុណ្ណោះ ហើយមិនត្រូវបង្ហាញព័ត៌មានទាំងនេះដល់តតិយជន ឬ ប្រើប្រាស់សម្រាប់គោលបំណងផ្សេង ដោយគ្មានការអនុញ្ញាតយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី ហ្គ្រេប ឡើយ។
១៦.២. កាតព្វកិច្ចនៃការរក្សាការសម្ងាត់ខាងលើមិនត្រូវអនុវត្តឡើយ ចំពោះវិសាលភាពដែលអ្នកអាចបង្ហាញថា ព័ត៌មានពាក់ព័ន្ធនោះគឺជា៖
១៦.២.១. ព័ត៌មានដែលនៅក្នុងការកាន់កាប់របស់អ្នករួចហើយ នៅពេលដែលអ្នកទទួលព័ត៌មាននោះ
១៦.២.២. ព័ត៌មាននៃចំណោះដឹងសាធារណៈក្នុងពេលបច្ចុប្បន្ន ឬអនាគត ដែលកើតមានឡើង ដែលមិនមែនជាកំហុស ឬការខកខានមិនបានធ្វើសកម្មភាពណាមួយរបស់អ្នកនោះទេ
១៦.២.៣. ព័ត៌មានដែលទទួលបានពីតតិយជនដែលមានសិទ្ធិក្នុងការបង្ហាញ ឬ
១៦.២.៤. ព័ត៌មានដែលត្រូវបានតម្រូវឱ្យបង្ហាញតាមបញ្ញត្តិច្បាប់។
១៧. ឯកជនភាពទិន្នន័យ គោលការណ៍ស្ដីពីការការពារទិន្នន័យបុគ្គល
១៧.១. ហ្គ្រេប ប្រមូល និងធ្វើប្រព្រឹត្តិកម្មទិន្នន័យបុគ្គលរបស់អ្នកដោយអនុលោមតាមសេចក្ដីជូនដំណឹងអំពីឯកជនភាពរបស់ ហ្គ្រេប ។ សេចក្ដីជូនដំណឹងអំពីឯកជនភាពអនុវត្តចំពោះសេវាកម្មទាំងអស់របស់ ហ្គ្រេប ហើយដោយផ្អែកលើសេចក្ដីយោងនេះ លក្ខខណ្ឌនៃគោលការណ៍ស្ដីពីឯកជនភាព គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។
១៧.២. ក្នុងករណីដែលត្រូវអនុវត្ត អ្នកយល់ព្រម និងអនុញ្ញាតឱ្យ ហ្គ្រេប ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនសាខាណាមួយរបស់ ហ្គ្រេប ប្រមូល ប្រើប្រាស់ ធ្វើប្រព្រឹត្តិកម្ម និងលាតត្រដាងទិន្នន័យបុគ្គល ដូចដែលបានចែងបន្ថែមជាក់លាក់នៅក្នុងមសេចក្ដីជូនដំណឹងអំពីឯកជនភាពរបស់យើង។
១៧.៣. អ្នកទទួលស្គាល់ថា ហ្គ្រេប អាចនឹងបង្ហាញទិន្នន័យបុគ្គលរបស់បុគ្គលផ្សេងទៀតទៅកាន់អ្នកក្នុងដំណើរការនៃការប្រើប្រាស់របស់អ្នកលើសេវាកម្មផ្សេងៗរបស់ ហ្គ្រេប ។ អ្នកធ្វើការតំណាងអះអាង និងធានាថា អ្នកនឹងប្រើប្រាស់ទិន្នន័យបុគ្គលនេះសម្រាប់តែគោលបំណងដែល ហ្គ្រេប បង្ហាញឱ្យអ្នកប៉ុណ្ណោះ ហើយមិនប្រើប្រាស់សម្រាប់គោលបំណងផ្សេងៗទៀតដែលមិនមានការអនុញ្ញាតនោះទេ។
១៨. ទំនាក់ទំនងជាមួយតតិយជន
១៨.១. ក្នុងអំឡុងពេលប្រើប្រាស់សេវាកម្មនេះ អ្នកអាចមានទំនាក់ទំនង ឬ ប្រតិបត្តិការផ្សេងៗជាមួយតតិយជនអ្នកដែលតាំងបង្ហាញ ឬ ផ្តល់នូវទំនិញ និង/ឬ ប្រភេទសេវាកម្មផ្សេងៗរបស់ពួកគេតាមរយៈវេទិកា។ ទំនាក់ទំនង ឬ កិច្ចព្រមព្រៀងណាមួយគឺជាចំណងផ្លូវច្បាប់ជាក់លាក់រវាងអ្នក និងតតិយជននោះប៉ុណ្ណោះ ហើយ ហ្គ្រេប និងម្ចាស់អាជ្ញាប័ណ្ណរបស់ហ្គ្រេបមិនទទួលខុសត្រូវ ឬ មិនមានកាតព្វកិច្ចចំពោះទំនាក់ទំនង ឬ កិច្ចព្រមព្រៀងណាមួយឡើយ។ ហ្គ្រេប និងក្រុមហ៊ុនសម្ព័ន្ធណាមួយរបស់ហ្គ្រេបមិនគាំទ្រកម្មវិធី ឬ គេហទំព័រ (sites) ណាមួយនៅលើអ៊ីនធឺណែតដែលត្រូវបានតភ្ជាប់មកកាន់/តាមរយៈវេទិកាទេ ហើយគ្រប់ករណីទាំងអស់ ហ្គ្រេប ម្ចាស់អាជ្ញាប័ណ្ណ ឬ ក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួនមិនទទួលខុសត្រូវចំពោះខ្លឹមសារ ផលិតផល សេវាកម្ម ឬ សមាសធាតុផ្សេងៗទៀត ដែលមាននៅលើ ឬ អាចរកបានពីគេហទំព័រទាំងនេះ ឬ ជារបស់ដៃគូឡើយ។ ចំពោះតតិយជនមួយចំនួនអាចនឹងទាមទារការយល់ព្រមរបស់អ្នកចំពោះលក្ខខណ្ឌនៃការប្រើប្រាស់ និងគោលការណ៍ស្ដីពីឯកជនភាពបន្ថែម ឬមានលក្ខខណ្ឌខុសៗគ្នា មុនពេលដែលអ្នកប្រើប្រាស់ ឬ ចូលទៅកាន់ទំនិញ ឬ សេវាកម្មទាំងនោះ ហើយ ហ្គ្រេប មិនមែនជាភាគីចំពោះទំនាក់ទំនងនោះ ហើយបដិសេធចំពោះការទទួលខុសត្រូវផ្នែកណាមួយ និងទាំងអស់ និង/ឬ ការទទួលខុសត្រូវដែលកើតចេញពីកិច្ចព្រមព្រៀងនោះរវាងអ្នក និងតតិយជន។ អ្នកដឹងថាលក្ខខណ្ឌនៃការប្រើប្រាស់ និងគោលការណ៍ស្ដីពីឯកជនភាពបន្ថែម ឬ លក្ខណខុសៗគ្នាអាចអនុវត្តចំពោះការប្រើប្រាស់របស់អ្នកចំពោះសេវាកម្មរបស់សេវាករតតិយជន។ ហ្គ្រេប មិនទទួលខុសត្រូវចំពោះព័ត៌មានណាមួយដែលអ្នកផ្តល់ ឬ អនុញ្ញាតយើងឱ្យដល់តតិយជន ឬ សម្រាប់ការប្រមូល ការប្រើប្រាស់ និងការបង្ហាញព័ត៌មានរបស់តតិយជននោះឡើយ។
១៨.២. ហ្គ្រេប អាចពឹងផ្អែកលើការផ្សាយពាណិជ្ជកម្ម និងសកម្មភាពផ្នែកទីផ្សាររបស់តតិយជនដែលផ្តល់តាមរយៈសេវាកម្ម និងយន្តការផ្សេងៗទៀតដើម្បីឧបត្ថម្ភធនលើសេវាកម្ម និង/ឬ ដើម្បីរក ប្រាក់ចំណូលបន្ថែម។ ក្នុងករណីដែលអ្នកមិនចង់ទទួលបានការផ្សាយពាណិជ្ជកម្ម និងសកម្មភាពផ្នែកទីផ្សារទាំងនេះទេ សូមមើលគោលការណ៍ស្ដីពីឯកជនភាពរបស់យើង សម្រាប់ការណែនាំដើម្បីឈប់ជាវ (unsubscribe) ឬ ធ្វើបច្ចុប្បន្នភាពលើការកំណត់ឯកជនភាពរបស់អ្នក។ អ្នកយល់ព្រម និងអនុញ្ញាតឱ្យ ហ្គ្រេប ចងក្រង និងចេញផ្សាយ (release) ព័ត៌មានទាក់ទងជាមួយអ្នក និងការប្រើប្រាស់សេវាកម្មរបស់អ្នកដោយមិនបង្ហាញអត្តសញ្ញាណ (អនាមិក) ដែលជាផ្នែកនៃប្រវត្តិរូបអតិថិជន ឬ របាយការណ៍ ឬ ការវិភាគប្រហាក់ប្រហែល។ អ្នកយល់ព្រមថា នេះគឺជាការទទួលខុសត្រូវរបស់អ្នក ក្នុងការចាត់វិធានការប្រុងប្រយ័ត្នគ្រប់សកម្មភាព និងទំនាក់ទំនងជាមួយតតិយជនណាមួយដែលអ្នកមានទំនាក់ទំនងតាមរយៈសេវាកម្មនេះ និង/ឬ សម្ភារៈនៃការផ្សាយពាណិជ្ជកម្ម ឬសកម្មភាពផ្នែកទីផ្សារ ដែលផ្តល់ដោយតតិយជនតាមរយៈសេវាកម្មនេះ។
១៨.៣. យើងអាចដាក់បញ្ចូលតំណភ្ជាប់ (hyperlinks) ទៅកាន់គេហទំព័រ ឬ មាតិកាផ្សេងៗទៀតនៅលើអ៊ីនធឺណិតដែលគ្រប់គ្រង ឬ ដំណើរការដោយតតិយជន ឬ ដាក់តាំងបង្ហាញមាតិកា ឬ សម្ភារៈផ្សព្វផ្សាយដែលផ្តល់ដោយតតិយជន (រួមគ្នាហៅថា “មាតិការបស់តតិយជន”)។ មាតិការបស់តតិយជននេះមិនស្ថិត នៅក្រោមការគ្រប់គ្រងរបស់យើងទេ ហើយយើងមិនធានា ឬ ទទួលខុសត្រូវចំពោះកំហុសឆ្គង ការលុបចោល ការពន្យារពេល ការបរិហារកេរ្តិ៍ ការប្រមាថ ការបង្កាច់បង្ខូច ការភូតកុហក អំពើអាសអាភាស រូបភាពអាសអាភាស ភាពមិនត្រឹមត្រូវ ឬសមាសធាតុមិនសមរម្យផ្សេងៗទៀត ដែលមាននៅក្នុងមាតិកា ឬ ផលវិបាកដែលជាលទ្ធផលនៃការចូលប្រើក្នុងគេហទំព័រតំណភ្ជាប់ណាមួយឡើយ។ រាល់តំណភ្ជាប់ទៅកាន់គេហទំព័រ ឬ មាតិកាផ្សេងៗទៀតមិនមែនជាការអនុញ្ញាតយល់ព្រម ឬ មានការផ្ទៀងផ្ទាត់ត្រឹមត្រូវចំពោះគេហទំព័រ ឬ មាតិកានោះទេ ហើយអ្នកយល់ព្រមថាការចូលទៅប្រើប្រាស់ ឬ ការប្រើប្រាស់គេហទំព័រ ឬ មាតិកានៃតំណភ្ជាប់ទាំងនេះ គឺស្ថិតក្នុងហានិភ័យរបស់អ្នកទាំងស្រុង។ សូមទាក់ទងទៅកាន់ មជ្ឈមណ្ឌលជំនួយ របស់យើង ប្រសិនបើអ្នកមានសំណួរ ឬ កង្វល់ណាមួយអំពីមាតិការបស់តតិជយជន។
១៨.៤. លើកលែងចំពោះ សេចក្ដីយោងជាក់ស្ដែង ពិតប្រកដ និងមិនបំភាន់ តាមរយៈតំណភ្ជាប់អត្ថបទទៅកាន់គេហទំព័រ http://www.grab.com ឬ URL(s) ដែល ហ្គ្រេប អាចផ្ដល់ឱ្យអ្នកជាពិសេស ការភ្ជាប់ទៅកាន់វេទិកា ឬ ផ្នែកណាមួយនៃវេទិកា ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងដោយគ្មានការអនុញ្ញាតជាមុនពី ហ្គ្រេប ។ ទោះបីជាមានបទប្បញ្ញត្តិផ្សេងទៀតក៏ដោយ គេហទំព័រ កម្មវិធី វេទិកា ឬឧបករណ៍ផ្សេងៗទៀតដែលភ្ជាប់ទៅកាន់វេទិកា ឬ ផ្នែកណាមួយនៃវេទិកា ត្រូវបានហាមឃាត់ពី (ក) ការចម្លងមាតិកាវេទិកាណាមួយ (ខ) ការប្រើប្រាស់កម្មវិធីរុករក ឬបរិយាកាសព្រំដែនជុំវិញមាតិកាវេទិកា (គ) ការបញ្ជាក់តាមរបៀបណាមួយថា ហ្គ្រេប កំពុងគាំទ្រវា ឬផលិតផល ឬសេវាកម្មរបស់វា (ឃ) ការបំភ្លៃការពិតណាមួយ រួមទាំងទំនាក់ទំនងរបស់វាជាមួយ ហ្គ្រេប (ង) ការបង្ហាញព័ត៌មានមិនពិតអំពីផលិតផល ឬសេវាកម្មរបស់ ហ្គ្រេប និង (ច) ការប្រើប្រាស់រូបសញ្ញា ឬ សញ្ញាសម្គាល់ណាមួយរបស់ ហ្គ្រេប ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី ហ្គ្រេប ។
១៩. ការធានាការពារ និង ផ្ដល់សំណង
តាមរយៈការយល់ព្រមលើលក្ខខណ្ឌនៃសេវាកម្ម នៅពេលប្រើប្រាស់សេវាកម្មនេះ អ្នកយល់ព្រមថា អ្នកត្រូវផ្ដល់សំណង ហើយការពារ ហ្គ្រេប ម្ចាស់អាជ្ញាបណ្ណរបស់់ ហ្គ្រេប និងក្រុមហ៊ុនសាខារបស់ភាគីនីមួយៗ មន្ត្រី អភិបាល សមាជិក បុគ្គលិក អ្នកតំណាងស្របច្បាប់ និងភ្នាក់ងាររបស់ ហ្គ្រេប ទាំងអស់ ដោយមិនឱ្យមានគ្រោះថ្នាក់ និងប្រឆាំងនឹងការទាមទារ តម្លៃ ការខូចខាត ការបាត់បង់ បំណុល និងការចំណាយ (រួមទាំងកម្រៃសេវា និងការចំណាយផ្នែកច្បាប់ និង/ឬ សកម្មភាពផ្លូវច្បាប់ផ្សេងៗទៀត) ដែលកើតចេញពី ឬ ពាក់ព័ន្ធនឹង៖ (ក) ការប្រើប្រាស់សេវាកម្ម វេទិកា (Platform) សូហ្វវែរ (Software) និង/ឬ កម្មវិធី (Application) របស់អ្នកនៅក្នុងប្រតិបត្តិការ ដែលមានទំនាក់ទំនងជាមួយដៃគូ ឬ អ្នកប្រើប្រាស់ (តាមកាលៈទេសៈ) ជាមួយអាជីវករ សេវាករ ដៃគូ អ្នកផ្សាយពាណិជ្ជកម្ម និង/ឬ អ្នកឧបត្ថម្ភតតិយជន ឬ (ខ) ការបំពានរបស់អ្នក ឬការរំលោភលើលក្ខខណ្ឌនៃសេវាកម្មណាមួយ លក្ខខណ្ឌ និង ខចែងណាមួយរបស់តតិយជន ឬ ច្បាប់ ឬ លិខិតបទដ្ឋានគតិយុត្តជាធរមានណាមួយ ទោះជាមាន ឬ មិនបានបញ្ជាក់ក្នុងកិច្ចព្រមព្រៀងនេះក៏ដោយ ឬ (គ) ការរំលោភសិទ្ធិរបស់ដៃគូណាមួយ រួមទាំងដៃគូ ឬ អ្នកប្រើប្រាស់ដែលបានរៀបចំតាមរយៈសេវាកម្មនេះ ឬ (ឃ) ការប្រើប្រាស់ ឬ ការប្រើប្រាស់មិនត្រឹមត្រូវរបស់អ្នកចំពោះសេវាកម្មនេះ វេទិកា (Platform) សូហ្វវែរ (Software) និង/ឬ កម្មវិធី (Application) និង (ង) នៅពេលដែលត្រូវអនុវត្តក្នុងករណីកម្មសិទ្ធិរបស់អ្នក ចំពោះការប្រើប្រាស់ ឬ ប្រតិបត្តិការនៃទ្រព្យសម្បត្តិណាមួយ រួមទាំងការផ្តល់ប្រភេទសេវាកម្មផ្សេងៗរបស់អ្នកដល់អ្នកប្រើប្រាស់តាមរយៈសេវាកម្មនេះ។
២០. ការបដិសេធចំពោះការធានា
២០.១. ហ្គ្រេប មិនធ្វើការតំណាងអះអាង ការធានា (warranty) ឬ ការធានា (guarantee) ចំពោះភាពជឿជាក់បាន ភាពទាន់ពេលវេលា គុណភាព ភាពសមស្រប ភាពដែលមាន ភាពត្រឹមត្រូវ ឬ ពេញលេញនៃសេវាកម្មនេះ សូហ្វវែរ (Software) កម្មវិធី (Application) ឬ វេទិកា (Platform) ឡើយ។ ហ្គ្រេប មិនតំណាងអះអាង ឬ ធានាថា (ក) ការប្រើប្រាស់សេវាកម្ម សូហ្វវែរ (Software) កម្មវិធី (Application) ឬ វេទិកា (Platform) នឹងមានសុវត្ថិភាព គ្មានការរំខាន គ្មានកំហុស ឬ សមាសធាតុបង្កគ្រោះថ្នាក់ផ្សេងៗទៀតឡើយ ឬ ដំណើរការរួមគ្នាជាមួយផ្នែកហាតវែរ (Hardware) សូហ្វវែរ (Software) ប្រព័ន្ធ ឬ ទិន្នន័យផ្សេងៗទៀតឡើយ (ខ) នឹងបំពេញតាមតម្រូវការ ឬ ការរំពឹងទុករបស់អ្នក (គ) ទិន្នន័យដែលបានរក្សាទុកណាមួយនឹងមានភាពត្រឹមត្រូវ ឬ អាចទុកចិត្តបាន ឬ (ឃ) គុណភាពនៃផលិតផល សេវាកម្ម ព័ត៌មាន ឬ សម្ភារៈផ្សេងៗទៀតដែលអ្នកបានទិញ ឬ ទទួលបានតាមរយៈវេទិកា (Platform) នឹងបំពេញតាមតម្រូវការ ឬ ការរំពឹងទុករបស់អ្នកឡើយ។ សេវាកម្ម និងវេទិកា (Platform) ក៏ដូចជាមាតិកាពាក់ព័ន្ធត្រូវបានផ្តល់ជូនអ្នកយ៉ាងច្បាស់លាស់ផ្អែកលើមូលដ្ឋាន “ជាក់ស្ដែង” (“as is” basis)។ លក្ខខណ្ឌ ការតំណាងអះអាង និងការធានាទាំងអស់ រួមទាំងការធានាគុណភាពលក្ខណពាណិជញជកម្ម លក្ខណសម្បទាសម្រាប់គោលបំណងជាក់លាក់ ឬ ការមិនរំលោភលើសិទ្ធិរបស់តតិយជន គឺមិន ត្រូវបានរាប់បញ្ចូលនៅទីនេះក្នុងកម្រិតដែលអនុញ្ញាតដោយច្បាប់។
២០.២. ហ្គ្រេប មិនធ្វើការតំណាងអះអាង ឬការធានាចំពោះប្រភេទនៃការតំណាងអះអាង ឬការធានាណាមួយនោះទេ ទោះបីជាការបង្ហាញ ឬ ការបង្កប់ន័យក្តី ចំពោះការផ្ដល់ប្រភេទសេវាកម្មផ្សេងៗដែលផ្តល់ដោយដៃគូ ឬ ប្រភេទសេវាកម្មផ្សេងៗទៀត ដែលទទួលបានតាមរយៈការប្រើប្រាស់សេវាកម្មនេះ។ អ្នកយល់ព្រមថា អ្នកនឹងត្រូវប្រឈមមុខចំពោះហានិភ័យទាំងអស់ដែលកើតចេញពីការប្រើប្រាស់សេវាកម្មរបស់អ្នក និងការផ្ដល់ប្រភេទសេវាកម្មផ្សេងៗណាមួយ ដែលផ្តល់ដោយដៃគូ ហើយមិនត្រូវទាមទារពី ហ្គ្រេប ទាក់ទងនឹងហានិភ័យទាំងនោះទេ។
២០.៣. ហ្គ្រេប ដើរតួជាភ្នាក់ងារប្រមូលប្រាក់ ក្នុងលក្ខណៈបម្រើដល់ផ្នែករដ្ឋបាល និងប្រតិបត្តិការរបស់សេវាកម្មតែប៉ុណ្ណោះ ហើយ ហ្គ្រេប មិនមានកាតព្វកិច្ចក្នុងការយកចិត្តទុកដាក់ ឬ កាតព្វកិច្ចជាអ្នកគ្រប់គ្រងណាមួយចំពោះអ្នកឡើយ។
២១. ការយឺតយ៉ាវដោយសារអ៊ីនធឺណែត
សេវាកម្មនេះ វេទិកា (Platform) កម្មវិធី (Application) និង/ឬ សូហ្វវែរ (Software) អាចនឹងមានកំណត់ ការយឺតយ៉ាវ និងបញ្ហាផ្សេងៗទៀត ដែលកើតឡើងដោយធម្មជាតិ ក្នុងការប្រើប្រាស់អ៊ីនធឺណែត និងទំនាក់ទំនងអេឡិចត្រូនិច រួមទាំងឧបករណ៍ដែលអ្នកប្រើប្រាស់ ឬ ដៃគូមានបញ្ហា មិនបានតភ្ជាប់ ចេញក្រៅពីជួរ ត្រូវបានបិទ ឬ មិនដំណើរការនៃមុខងារ។ ហ្គ្រេប មិនទទួលខុសត្រូវចំពោះការយឺតយ៉ាវ ភាពបរាជ័យនៃការដឹកជញ្ជូន ការខូចខាត ឬ ការបាត់បង់ដែលបណ្តាលមកពីបញ្ហាទាំងនេះឡើយ។
២២. ដែនកំណត់នៃការទទួលខុសត្រូវ
២២.១. លើកលែងតែមានការចែងផ្សេងពីនេះ ហើយនៅក្នុងវិសាលភាពដែលអនុញ្ញាតដោយច្បាប់ ការទាមទារណាមួយរបស់អ្នកចំពោះ ហ្គ្រេប នឹងត្រូវកំណត់ត្រឹមចំនួនទឹកប្រាក់សរុប ដែលអ្នកបានបង់ និង/ឬ ដែលអ្នកមានកាតព្វកិច្ចត្រូវបង់សម្រាប់ការប្រើប្រាស់សេវាកម្មផ្សេងៗក្នុងអំឡុងពេលដែលមានការទាមទារនោះប៉ុណ្ណោះ។ ហ្គ្រេប និង/ឬ ម្ចាស់អាជ្ញាប័ណ្ណរបស់ខ្លួនមិនទទួលខុសត្រូវចំពោះការបាត់បង់ ការខូចខាត ឬ គ្រោះថ្នាក់ ដែលអាចកើតមាន ឬ បណ្ដាលមកពីអ្នក ឬ បុគ្គលណាម្នាក់ ដែលអ្នកបានកក់សេវាកម្ម ឬ ប្រភេទសេវាកម្មផ្សេងៗឡើយ រួមមាន ដោយមិនកំណត់ចំពោះ៖
២២.១.១. ការបាត់បង់ ការខូចខាត ឬ គ្រោះថ្នាក់ដែលកើតចេញពី ឬ មានទំនាក់ទំនងជាមួយសេវានេះ វេទិកា (Platform) កម្មវិធី (Application) និង/ឬ សូហ្វវែរ (Software)
២២.១.២. ការប្រើប្រាស់ ឬ អសមត្ថភាពក្នុងការប្រើប្រាស់សេវាកម្ម វេទិកា (Platform) កម្មវិធី (Application) និង/ឬ សូហ្វវែរ (Software)
២២.១.៣. ការពឹងផ្អែកណាមួយ ដែលអ្នកមានលើភាពពេញលេញ ភាពត្រឹមត្រូវ ឬ អត្ថិភាពនៃការផ្សាយពាណិជ្ជកម្មណាមួយ ឬ
២២.១.៤. លទ្ធផលនៃការទំនាក់ទំនង ឬ ប្រតិបត្តិការណាមួយរវាងអ្នក និងអ្នកប្រើប្រាស់ ដៃគូ អាជីវករ អ្នកផ្សាយពាណិជ្ជកម្ម ឬ អ្នកឧបត្ថម្ភ ដែលមានការផ្សាយពាណិជ្ជកម្មលោតបង្ហាញឡើងនៅលើវេទិកា ឬ ត្រូវបានណែនាំដោយសេវាកម្មនេះ កម្មវិធី (Application) និង/ឬ សូហ្វវែរ (Software)
២២.១.៥. ទោះបីជា ហ្គ្រេប និង/ឬ ម្ចាស់អាជ្ញាប័ណ្ណរបស់ហ្គ្រេប ធ្លាប់ត្រូវបានដឹងពីមុខមកអំពីលទ្ធភាពនៃការខូចខាតនោះក៏ដោយ។
២២.២. ហ្គ្រេប មិនបាន ហើយនឹងមិនធ្វើការវាយតម្លៃ ឬ ត្រួតពិនិត្យអំពីភាពសមរម្យ ភាពស្របច្បាប់ សមត្ថភាព ចលនា ឬ ទីតាំងរបស់អ្នកប្រើប្រាស់ ឬ ដៃគូណាមួយ ដែលរួមបញ្ចូលទាំង អាជីវករ អ្នកផ្សាយពាណិជ្ជកម្ម និង/ឬ អ្នកឧបត្ថម្ភ ហើយអ្នកបានបង្ហាញយ៉ាងជាក់លាក់នូវការបោះបង់ និងលើកលែងចំពោះ ហ្គ្រេប ឱ្យរួចផុតពីការទទួលខុសត្រូវ ការទាមទារ ឬ ការខូចខាតទាំងអស់ដែលកើតចេញ ឬ ដែលពាក់ព័ន្ធនឹងអ្នកប្រើប្រាស់ ឬ ដៃគូ រួមបញ្ចូលទាំង អាជីវករ អ្នកផ្សាយពាណិជ្ជកម្ម និង/ឬ អ្នកឧបត្ថម្ភ។
២២.៣. ហ្គ្រេប មិនមែនជាភាគីវិវាទ ឬ ជាភាគីនៃការចរចារវិវាទរវាងអ្នក និងអ្នកប្រើប្រាស់ ឬ ដៃគូឡើយ ដែលរួមមានទាំង អាជីវករ អ្នកផ្សាយពាណិជ្ជកម្ម និង/ឬ អ្នកឧបត្ថម្ភ។ លើកលែងតែអ្នកជា អតិថិជនសាជីវកម្ម (Corporate User) ដែលមានគណនីសាជីវកម្មក្នុងពេលបច្ចុប្បន្នជាមួយ ហ្គ្រេប ហេតុនេះហើយ បានជា ហ្គ្រេប មិនអាច ហើយនឹងមិនដើរតួនាទីណាមួយក្នុងការគ្រប់គ្រង ការទូទាត់រវាងអ្នក និងដៃគូ រួមមានទាំង អាជីវករ អ្នកផ្សាយពាណិជ្ជកម្ម និង/ឬ អ្នកឧបត្ថម្ភ។ ការទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់អ្នកទាក់ទងនឹងសេវាកម្ម និងផលិតផល ដែលបានផ្តល់ជូនតាមរយៈសេវាកម្មនេះ សូហ្វវែរ (Software) និង/ឬ កម្មវិធី (Application) (ជាមួយនឹងផលប៉ះពាល់ទាំងអស់របស់វា) គឺជាការទទួលខុសត្រូវរបស់អ្នកទាំងស្រុង។ អ្នកយល់ព្រមយ៉ាងច្បាស់លាស់ក្នុងការលះបង់ និងលើកលែ ហ្គ្រេប ឱ្យរួចផុតពីការទទួលខុសត្រូវ ការទាមទារ បណ្ដឹង ឬការខូចខាត ដែលកើតចេញពីការប្រើប្រាស់សេវាកម្ម សូហ្វវែរ (Software) និង/ឬ កម្មវិធី (Application) ឬ មធ្យោបាយណាមួយ ដែលពាក់ព័ន្ធនឹងតតិយជន រួមមានទាំង អាជីវករ អ្នកផ្សាយពាណិជ្ជកម្ម និង/ឬ អ្នកឧបត្ថម្ភ ដែលបានណែនាំជូនអ្នក តាមរយៈសេវាកម្មនេះ សូហ្វវែរ (Software) និង/ឬ កម្មវិធី (Application)។
២២.៤. គុណភាពនៃប្រភេទសេវាកម្មផ្សេងៗ (Solutions) ដែលត្រូវបានរៀបចំតាមរយៈការប្រើប្រាស់សេវាកម្មនេះ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់ដៃគូ ដែលជាអ្នកផ្ដល់ប្រភេទសេវាកម្មផ្សេងៗ (Solution) នោះជូនទៅអ្នក។ អ្នកយល់ដឹងថា តាមរយៈការប្រើប្រាស់សេវាកម្ម អ្នកអាចនឹងត្រូវប្រឈមមុខនឹងប្រភេទសេវាកម្មផ្សេងៗមួយចំនួន ដែលមានគ្រោះថ្នាក់ មានការប៉ះពាល់ បង្កគ្រោះថ្នាក់ដល់អនីតិជន មិនមានសុវត្ថិភាព ឬ អាចត្រូវបានបដិសេធ ហេតុនេះ វាគឺជាហានិភ័យទាំងស្រុងរបស់អ្នកចំពោះការប្រើប្រាស់សេវាកម្មនេះ។
២៣. ការជូនដំណឹង
ហ្គ្រេប អាចជូនដំណឹងតាមរយៈវេទិកា សារអេឡិចត្រូនិចទៅកាន់ អាសយដ្ឋានអ៊ីមែលរបស់អ្នក ដែលមាននៅក្នុងកំណត់ត្រារបស់ ហ្គ្រេប ឬ តាមរយៈការទាក់ទងជា លាយលក្ខណ៍អក្សរដែលបានផ្ញើតាមសំបុត្រប៉ុស្ដិ៍ប្រៃសណីយ៍ដែលមានចុះកំណត់ត្រា ឬ តាមប៉ុស្ដិ៍ប្រៃសណីយ៍ដែលបង់ប្រាក់ជាមុន ទៅកាន់អាសយដ្ឋានរបស់អ្នក ដែលមាននៅក្នុងកំណត់ត្រារបស់ ហ្គ្រេប ។ ការជូនដំណឹងបែបនេះត្រូវចាត់ទុកថាបានទទួល បន្ទាប់ពីផុតរយៈពេលកំណត់ ៤៨ ម៉ោង ក្រោយការផ្ញើ ឬ ការបញ្ជូន (ប្រសិនបើផ្ញើតាមសំបុត្រប៉ុស្ដិ៍ប្រៃសណីយ៍ ដែលបានចុះកំណត់ត្រា ឬ តាមប៉ុស្ដិ៍ប្រៃសណីយ៍ដែលបង់ប្រាក់ជាមុន) ឬ បន្ទាប់ពីផុតរយៈពេល ១ ម៉ោង បន្ទាប់ពីចុចបញ្ជូន (ប្រសិនបើផ្ញើតាមអ៊ីមែល) ។ អ្នកអាចជូនដំណឹងដល់ ហ្គ្រេប (ដែលការជូនដំណឹងនោះនឹងត្រូវចាត់ទុកថាត្រូវបានទទួល នៅពេល ហ្គ្រេប បានទទួល) តាមរយៈសំបុត្រដែលផ្ញើដោយអ្នករត់សំបុត្រ ឬ តាមប៉ុស្ដិ៍ប្រៃសណីយ៍ដែលបានចុះកំណត់ត្រាទៅ ហ្គ្រេប ដោយប្រើព័ត៌មានលម្អិតទំនាក់ទំនងដូចដែលបានផ្តល់នៅក្នុងវេទិកា។
២៤. អនុប្បទាន
លុះត្រាតែមានចែងនៅទីនេះ លក្ខខណ្ឌនៃសេវាកម្ម ការប្រើប្រាស់ទាំងនេះ ដែលអាចត្រូវបានកែប្រែពីមួយពេលទៅមួយពេល អ្នកមិនអាចធ្វើអនុប្បទានទៅអ្នកផ្សេង ដោយគ្មានការអនុញ្ញាតយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី ហ្គ្រេប បានឡើយ ប៉ុន្តែ ហ្គ្រេប អាចធ្វើអនុប្បទានដោយគ្មានការយល់ព្រមពីអ្នកបាន ។ រាល់ការធ្វើអនុប្បទានដោយរំលោភបំពានក្នុងផ្នែកនេះដោយអ្នក ត្រូវទុកជាមោឃៈ។
២៥. ការដោះស្រាយវិវាទ
២៥.១. កិច្ចព្រមព្រៀងនេះត្រូវគ្រប់គ្រង និងបកស្រាយស្របតាមច្បាប់នៃប្រទេសកម្ពុជា (“ច្បាប់គ្រប់គ្រង”)។
២៥.២. វិវាទណាមួយដែលកើតចេញពី ឬទាក់ទងនឹងលក្ខខណ្ឌទីផ្សារទាំងនេះ និងកិច្ចព្រមព្រៀងត្រូវបញ្ជូនទៅ និងដោះស្រាយចុងក្រោយ ដោយមជ្ឈត្តការ ដែលចាត់ចែងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (“ម.ជ.ម”) ស្របតាមវិធានស្ដីពីមជ្ឈត្តការរបស់ ម.ជ.ម (“វិធាន ម.ជ.ម”) ជាធរមាននៅពេលចាប់ផ្ដើមដំណើរការមជ្ឈកម្ម ហើយដោយសេចក្ដីយោងនៃប្រការនេះ វិធាន ម.ជ.ម ត្រូវបានចាត់ទុកបញ្ជូលជាផ្នែកនៃលក្ខខណ្ឌទីផ្សារទាំងនេះ និងកិច្ចព្រមព្រៀង។
២៥.២.១. វេទិកាមជ្ឈកម្មត្រូវមានមជ្ឈករបី (៣) រូប ដែលតែងតាំងដោយគូភាគី ហើយប្រសិនបើគូភាគីមិនអាចតែងតាំងបានទេ មជ្ឈករត្រូវតែងតាំង ដោយប្រធាន ម.ជ.ម។ ភាសានៃមជ្ឈត្តកម្មត្រូវប្រើភាសាអង់គ្លេស។
២៥.២.២. មជ្ឈត្តវិនិច្ឆ័យរបស់ ម.ជ.ម ត្រូវមានអានុភាពបិទផ្លូវតវ៉ា និងចង់កាតព្វកិច្ចគូភាគី លើកលែងតែមានការតវ៉ា ដែលប៉ះពាល់ចំពោះការអនុវត្ត មជ្ឈត្តវិនិច្ឆ័យនោះ។
២៥.២.៣. តម្លៃ និងការចំណាយទាំងអស់ដែលកើតឡើងទាក់ទងនឹងមជ្ឈត្តការត្រូវជាបន្ទុករបស់ភាគីដែលមានកំហុស។
២៦. ទំនាក់ទំនង
គ្មានចំណុចណាមួយនៃលក្ខខណ្ឌនៃសេវាកម្មទាំងនេះ នឹងត្រូវបានបកស្រាយថា ជាការបង្កើតទំនាក់ទំនងជាភ្នាក់ងារ ការងារ ភាពជាដៃគូ ឬ ទម្រង់នៃសហគ្រាសរួមគ្នាជាមួយ ហ្គ្រេប នោះទេ។
២៧. ស្វ័យភាពនៃបទបញ្ញត្តិ
ប្រសិនបើបទប្បញ្ញត្តិណាមួយនៃល័ក្ខខ័ណ្ឌនៃសេវាកម្មនេះ ត្រូវបានចាត់ទុកថាអសុពលភាព ឬ មិនអាចអនុវត្តបាននោះ ភាពស្របច្បាប់ សុពលភាព និងអានុភាពអនុវត្តនៃបទប្បញ្ញត្តិដែលនៅសល់នឹងមិនត្រូវប៉ះពាល់ ឬ អសុពលភាពឡើយ។
២៨. គ្មានការលើកលែង
ការខកខានរបស់ ហ្គ្រេប ក្នុងការអនុវត្តសិទ្ធិ ឬ បទបញ្ញត្តិណាមួយនៅក្នុងលក្ខខណ្ឌនៃសេវាកម្មនេះ មិនបង្កើតឱ្យមានការបោះបង់សិទ្ធិ ឬ បទបញ្ញត្តិនោះឡើយ។
២៩. កិច្ចព្រមព្រៀងទាំងមូល
កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងទាំងមូល ចុងក្រោយ រវាងអ្នក និង ហ្គ្រេប ហើយកិច្ចព្រមព្រៀងនេះជំនួសឱ្យ (supersede) ការចរចា ឬ ការពិភាក្សាពីមុន ឬ កំពុងមានដំណាលគ្នាទាំងអស់ លើកលែងតែមានការព្រមព្រៀងផ្សេងពីនេះ។ ដើម្បីជៀសវាងមន្ទិលសង្ស័យ ក្នុងករណីដែលអ្នកបានចុះកិច្ចព្រៀងជាលាយលក្ខណ៍អក្សរដាច់ដោយឡែកជាមួយ ហ្គ្រេប ដែលត្រូវបានដាក់បញ្ចូលលក្ខខណ្ឌនៃសេវាកម្មទាំងនេះជាផ្នែកនៃកិច្ចព្រមព្រៀងនោះ លក្ខខណ្ឌនៃសេវាកម្មទាំងនេះនឹងត្រូវអនុវត្តបន្ថែមលើកិច្ចព្រៀងជាលាយលក្ខណ៍អក្សរនោះ។ ក្នុងករណីមានភាពមិនស៊ីគ្នាគ្នារវាងលក្ខខណ្ឌនៃសេវាកម្មទាំងនេះ និងកិច្ចព្រៀងជាលាយលក្ខណ៍អក្សរដាច់ដោយឡែក អ្នកយល់ព្រមសហការជាមួយ ហ្គ្រេប ដោយសុច្ចរិតផ្នែកលើភាពស្មោះត្រង់ ដើម្បីដោះស្រាយវិវាទ ឬ ភាពមិនស៊ីគ្នានោះ លុះត្រាតែមានចែងផ្សេងពីនេះនៅក្នុងកិច្ចព្រមព្រៀងដាក់ដោយឡែកនោះ។ សេវាកម្មមួយចំនួនដែលមាននៅលើវេទិកានេះ អាចនឹងស្ថិតនៅក្រោមលក្ខខណ្ឌ និងខចែងបន្ថែម ដែលនឹងត្រូវជូនដំណឹងដល់អ្នកពីពេលមួយទៅពេលមួយ។
៣០. ការផ្អាក និងការបញ្ចប់
អ្នកយល់ព្រមថា នៅគ្រប់ពេលវេលាដោយមិនមានការជូនដំណឹងជាមុន យើងអាចធ្វើកិច្ចការណាមួយដូចខាងក្រោម៖ (ក) កែប្រែ ផ្អាក ឬ បញ្ចប់ប្រតិបត្តិការ ឬ ការចូលទៅកាន់កម្មវិធី (Application) ឬ ផ្នែកណាមួយនៃកម្មវិធី (Application) (រួមទាំងការចូលប្រើគណនីរបស់អ្នក និង/ឬ ភាពអាចរកបាន នៃផលិតផល ឬសេវាកម្មណាមួយ) សម្រាប់ហេតុផលណាមួយ (ខ) កែប្រែ ឬ ផ្លាស់ប្តូរគោលការណ៍ ឬ លក្ខខណ្ឌដែលត្រូវអនុវត្ត និង (គ) រំខានដល់ប្រតិបត្តិការនៃកម្មវិធី (Application) ឬ ផ្នែកណាមួយនៃកម្មវិធី (Application) (រួមទាំងការចូលទៅកាន់គណនីរបស់អ្នក និង/ឬ ភាពអាចមាននៃផលិតផល ឬ សេវាកម្មណាមួយ) ជាការចាំបាច់ដើម្បីអនុវត្តការថែទាំជាប្រចាំ ឬ មិនប្រចាំ ការកែតម្រូវកំហុស ឬ ការផ្លាស់ប្តូរផ្សេងៗទៀត។ យើងនឹងមិនត្រូវបានតម្រូវឱ្យផ្តល់សំណងដល់អ្នកសម្រាប់ការផ្អាក ឬ ការបញ្ចប់ណាមួយឡើយ។
៣១. ភាពគ្មានសិទ្ធិរបស់តតិយជន
កិច្ចព្រមព្រៀងនេះមិនផ្តល់សិទ្ធិដល់តតិយជនណាមួយដែលមិនមែនជាភាគីនៃកិច្ចព្រមព្រៀងនេះទេ។
១. សម្រាប់ GrabFood/GrabMart
១.១ សម្រាប់អ្នកប្រើប្រាស់ GrabFood/GrabMart៖
១.១.១. វេទិកាអនុញ្ញាតឱ្យអ្នកធ្វើការ (១) កុម្ម៉ង់ទំនិញ និងផលិតផល (រួមមាន ប៉ុន្តែមិនកំណត់ចំពោះ ម្ហូបអាហារ និងភេសជ្ជៈ) ដែលដាក់លក់នៅលើវេទិកា (“ទំនិញ”) ពីដៃគូដែលជាអាជីវករ ឬ អាជីវករផ្សេងៗទៀតទៅតាមជម្រើសរបស់អ្នកនៅពេលធ្វើការកុម៉្មង់ ដែលអាចដឹកជញ្ជូនឱ្យអ្នកដោយដៃគូដឹកជញ្ជូន ឬ អាចឱ្យមកយកផ្ទាល់បាន (ប្រសិនបើមានជម្រើសនៃមកយកផ្ទាល់ដាក់ឱ្យអ្នកជ្រើសរើស ហើយអ្នកជ្រើសរើសយកជម្រើសនោះ) ពីអាជីវករក្នុងអំឡុងពេល ដែលបានបញ្ជាក់នៅក្នុងវេទិកា ឬ ហ្គ្រេប ទាក់ទងទៅ និង (២) ទស្សនាមាតិការបស់តតិយជន ដូចជាការវាយតម្លៃ ឬ ព័ត៌មានទូទៅអំពីភោជនីយដ្ឋាន ឬ ហាងដែលគ្មានទំនាក់ទំនងជាមួយ ហ្គ្រេប។ ហ្គ្រេប មិនគ្រប់គ្រងដៃគូទាំងនេះ ឬ ទំនិញ ឬ សេវាកម្មដែលផ្តល់ដោយដៃគូទាំងនោះ មាតិការបស់តតិយជន ឬ ព័ត៌មានរបស់ តតិយជនប្រហាក់ប្រហែល ដែលទាក់ទងនឹងប្រការ ១៧ ខាងលើឡើយ។ អ្នកយល់ដឹងថា ការកុម្ម៉ង់ណាមួយរបស់អ្នកនឹងត្រូវជាកម្មវត្ថុនៃការដាក់ឱ្យមាននៃផលិតផល និងភូមិសាស្ដ្រនៃសេវាកម្ម ដែលជាផ្នែកបន្ថែមលើដៃគូ។
១.១.២. រាល់ការកុម្ម៉ង់ទំនិញ និងការកក់ការដឹកជញ្ជូននៅលើវេទិកា (“ការកុម្ម៉ង់ទំនិញ”) ត្រូវបានចាត់ទុកបានបញ្ជាក់ថាបានទទួល។ អ្នកមិនមានសិទ្ធិលុបចោលការកុម្ម៉ង់ទំនិញបន្ទាប់ពីការកុម្ម៉ង់នោះត្រូវបានបញ្ជាក់ថាបានទទួលទេ (រួមទាំងការផ្លាស់ប្តូរអាសយដ្ឋាន ដែលការផ្លាស់ប្ដូរធ្វើតាមរយៈការជជែកក្នុងកម្មវិធី ឬ មុខងារហៅទូរសព្ទជាមួយដៃគូ)។ ប្រសិនបើអ្នកលុបចោលការកុម្ម៉ង់ទំនិញបន្ទាប់ពីការកុម្ម៉ង់ត្រូវបានទទួល អ្នកនៅតែទទួលខុសត្រូវក្នុងការទូទាត់តម្លៃសេវាផ្សេងៗសម្រាប់ការកម្ម៉ង់ទំនិញក្នុងតម្លៃពេញ ដោយមិនគិតថា ការកុម្ម៉ង់ត្រូវបានរៀបចំ ឬ ដឹកជញ្ជូនដោយដៃគូពាក់ព័ន្ធនោះទេ។ ដើម្បីជៀសវាងការសង្ស័យ នៅពេលអ្នកបានជ្រើសរើសយកការកុម្ម៉ង់ទំនិញដោយការទទួលយកខ្លួនឯងផ្ទាល់ អ្នកនឹងត្រូវបានចាត់ទុកថាបានលុបចោលការកុម្ម៉ង់ទំនិញ ដោយមិនប្រមូលយកទិនិញក្នុងរយៈពេលដែលបានបញ្ជាក់នៅក្នុងវេទិកា ឬ ទំនាក់ទំនងផ្សេងទៀតដោយ ហ្គ្រេប ។ ទាំង ហ្គ្រេប និងដៃគូ មិនត្រូវទទួលខុសត្រូវក្នុងការរក្សាការកុម្ម៉ង់ទំនិញសម្រាប់ការទទួលយករបស់អ្នកបន្ទាប់ពីរពេលដែលបានកន្លងផុតទៅឡើយ។
១.១.៣. នៅពេលធ្វើការកុម្ម៉ង់ទំនិញរបស់អ្នក ដៃគូពាក់ព័ន្ធអាចហៅទូរសព្ទទៅអ្នកតាមទូរសព្ទលើតុ ឬ ទូរសព្ទដៃដែលបានផ្តល់ ឬ ទាក់ទងទៅអ្នកដើម្បីបញ្ជាក់ព័ត៌មានលម្អិតនៃការកុម្ម៉ង់ ការផ្លាស់ប្តូរណាមួយនៅក្នុងការកុម្ម៉ង់ (ឧទាហរណ៍ ដោយសារភាពមិនអាចប្រើបាន) តម្លៃដែលត្រូវទូទាត់ ឬ ការផ្លាស់ប្តូរណាមួយរបស់ការកុម្ម៉ង់ និង/ឬ ពេលវេលាប៉ាន់ស្មាននៃដឹកជញ្ជូន។ ដើម្បីជៀសវាងការសង្ស័យ ហ្គ្រេប មិនជាប់ពាក់ព័ន្ធ និងនឹងមិនទទួលខុសត្រូវចំពោះការរៀបចំដាច់ដោយឡែកណាមួយរវាងអ្នក និងដៃគូ ចំពោះការរៀបចំណាមួយដែលមិនត្រូវបានបញ្ជាក់ការទទួល និងកត់ត្រានៅលើវេទិកាឡើយ។
១.១.៤. អ្នកនៅតែទទួលខុសត្រូវក្នុងការទូទាត់តម្លៃនៃការកុម្ម៉ង់ក្នុងតម្លៃពេញ នៅពេលដែល (i) អ្នកបានលុបការកុម្ម៉ង់បន្ទាប់ពីដៃគូបានទទួលយកការកុម្ម៉ង់ ឬ (ii) អ្នកមិនមានវត្តមាន ឬ មិនបង្ហាញនៅទីតាំងដឹកជញ្ជូនដែលបានកំណត់នោះ ឬ ទីតាំងកំណត់ ដែលត្រូវទទួលយក ដោយខ្លួនឯងផ្ទាល់ ឬ អ្នកមិនអាចទាក់ទងបាន៖ (ក) បន្ទាប់ពីរយៈពេល ៥ នាទីចាប់ពីពេល ដែលដៃគូទៅដល់ទីតាំងដឹកជញ្ជូនដែលបានកំណត់ ឬ (ខ) ក្នុងរយៈពេលដែល ហ្គ្រេប អាចជូនដំណឹងពេលក្រោយ សម្រាប់ការទទួលយកដោយខ្លួនឯងផ្ទាល់។
១.១.៥. ហ្គ្រេប និង/ឬ ដៃគូអាចមិនធ្វើការដំណើរការចំពោះការកុម្ម៉ង់ទំនិញរបស់អ្នក ក្នុងករណីណាមួយដូចខាងក្រោម៖
(ក) អ្នកមិនអាចទាក់ទងបានតាមទូរសព្ទនៅពេលមានការហៅទូរសព្ទ ដើម្បីបញ្ជាក់ការកុម្ម៉ង់ ឬ មិនអាចទាក់ទងបានតាមមធ្យោបាយផ្សេងៗទៀត
(ខ) ប្រសិនបើទីតាំងដឹកជញ្ជូនដែលបានកំណត់នោះស្ថិតនៅក្រៅតំបន់ដឹកជញ្ជូននៅក្នុងកម្មវិធី
(គ) មិនមានព័ត៌មាន ការណែនាំ ឬ ការអនុញ្ញាតគ្រប់គ្រាន់ពីអ្នកនៅពេលដឹកជញ្ជូន ឬ
(ឃ) គ្មានមុខទំនិញដែលបានកុម្ម៉ង់ ។
១.១.៦. តម្លៃទំនិញដែលបានបង្ហាញនៅក្នុងវេទិកា ត្រូវបានកំណត់ដោយដៃគូតែប៉ុណ្ណោះ ហើយត្រូវបានដាក់បង្ហាញសម្រាប់ជាព័ត៌មានតែប៉ុណ្ណោះ។
១.១.៧. តម្លៃទំនិញដូចដែលបានបង្ហាញនៅក្នុងវេទិកា អាចនឹងត្រូវបានបង្ហាញខុស ដោយសារបញ្ហាបច្ចេកទេស កំហុសអក្ខរាវិរុទ្ធ ឬ ព័ត៌មាននៃផលិតផលដែលមិនបានធ្វើបច្ចុប្បន្នភាព (outdated) ដែលផ្គត់ផ្គង់ដោយដៃគូ ហើយក្នុងករណីបែបនេះ ដៃគូអាចលុបចោលការកុម្ម៉ង់ទិញរបស់អ្នកបាន។ ហ្គ្រេប មិនទទួលខុសត្រូវចំពោះការបាត់បង់ណាមួយ (ទោះបីដោយផ្ទាល់ ឬ ដោយប្រយោលក្ដី) ដែលកើតចេញពីបញ្ហានេះឡើយ។
១.១.៨. ដៃគូជាអ្នកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះរាល់ការធានាពាក់ព័ន្ធនឹងគុណភាពនៃទំនិញ ដែលបានលក់ជូនអ្នក។
១.១.៩. អ្នកមានទំនួលខុសត្រូវក្នុងការធានាថាព័ត៌មាន ដែលអ្នកបានបញ្ចូលទាក់ទងនឹងការកុម្ម៉ង់ទិញទំនិញនៅលើវេទិកា គឺត្រឹមត្រូវ និងពេញលេញ។ ហ្គ្រេប មិនទទួលខុសត្រូវចំពោះ (i) ករណីមានការដឹកជញ្ជូនយឺត ឬ មិនបានដឹកជញ្ជូនទំនិញដែលអ្នកបានកុម្ម៉ង់ទិញ ដោយសារតែព័ត៌មាននៃការដឹកជញ្ជូនខុស ដែលអ្នកបានបញ្ចូលនៅក្នុងវេទិកា ឬ (ii) ក្នុងករណីមានមកទទួលទំនិញយឺត ឬ មិនបានទទួលទំនិញ ដែលអ្នកបានកុម្ម៉ង់ទិញសម្រាប់ការទទួលយកដោយខ្លួនឯង ដោយសារតែព័ត៌មាននៃមកទទួលយកខុស ដែលអ្នកបានបញ្ចូលនៅលើវេទិកា។ អ្នកទទួលស្គាល់ថា ក្នុងអំឡុងពេលនៃការដឹកជញ្ជូនទំនិញជាប្រក្រតី ដៃគូអាចបង្ហាញព័ត៌មានលម្អិតរបស់អ្នកទៅកាន់អ្នកទទួល។ សេវាកម្ម GrabFood និង GrabMart មិនត្រូវបានផ្តល់ជូនជាប្រភេទសេវាកម្មបែបអនាមិកនោះទេ។ ដូច្នេះ អ្នកមានទំនួលខុសត្រូវទាំងស្រុងក្នុងការកំណត់ជម្រើសនៃការទទួលរបស់អ្នក ហើយ ហ្គ្រេប មិនទទួលខុសត្រូវចំពោះការបាត់បង់ណាមួយ (ទោះបីដោយផ្ទាល់ ឬ ដោយប្រយោលក្ដី) ដែលកើតឡើងចំពោះ ឬ បណ្តាលមកពីអ្នក ឬ កើតចេញពី ឬ ទាក់ទងនឹង ឬ ដោយសារតែការរំពឹងទុករបស់អ្នកចំពោះភាពអនាមិកតាមរយៈការប្រើប្រាស់សេវាកម្ម GrabFood និង/ឬ GrabMart ឡើយ។
១.១.១០. ប្រសិនបើអ្នក ឬ អ្នកទទួលទំនិញ ដែលបានគ្រោងទុក មិននៅទីតាំងដឹកជញ្ជូនដែលបានកំណត់នោះទេ ដៃគូអាចនឹងទុកការកុម្ម៉ង់ទិញរបស់អ្នកនៅ ឬ ខាងមុខបរិវេណនៃទីតាំងដឹកជញ្ជូនដែលបានកំណត់ ហើយទំនិញនឹងត្រូវបានចាត់ទុកថាបានដឹកជញ្ជូនរួចរាល់។ បន្ទាប់ពីការដឹកជញ្ជូនទំនិញ ឬ ការប្រមូលទំនិញ ដែលអ្នកបានកុម្ម៉ង់ទិញ សម្រាប់ការទទួលយកដោយខ្លួនឯង អ្នកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការបាត់បង់ ការខូចខាត ការចម្លងរោគ ការប្រឡាក់ ឬ ការខូចគុណភាពនៃទំនិញទាំងអស់ (រួមបញ្ចូល ប៉ុន្តែមិនកំណត់ចំពោះកញ្ចប់ផ្ទុកទំនិញ និងការវេចខ្ចប់វា) មិនថាផ្ទាល់ ឬប្រយោលដោយ ដែលបណ្តាលមកពីអ្នក ឬ បុគ្គលណាមួយដែលធ្វើសកម្មភាពជំនួសអ្នក ឬ ផ្សេងទៀតនោះទេ។
១.១.១១. បុគ្គលដែលធ្វើការកុម្ម៉ង់ភេសជ្ជៈគ្រឿងស្រវឹងពីដៃគូណាមួយត្រូវតែមានអាយុយ៉ាងតិចដប់ប្រាំបី (១៨) ឆ្នាំ។ ភេសជ្ជៈជាតិអាល់កុលអាចលក់ និងដឹកជញ្ជូនជូនឱ្យតែបុគ្គល ដែលមានអាយុយ៉ាងតិចដប់ប្រាំបី (១៨) ឆ្នាំប៉ុណ្ណោះ។ តាមរយៈការដាក់ការកុម្ម៉ង់ ដែលរួមបញ្ចូលគ្រឿងស្រវឹង អ្នកបញ្ជាក់ថា អ្នកមានអាយុយ៉ាងតិចដប់ប្រាំបី (១៨) ឆ្នាំ។ ដៃគូមានសិទ្ធិ (ក) ស្នើសុំមើលឯកសារអត្តសញ្ញាណរបស់អ្នកសម្រាប់គោលបំណងផ្ទៀងផ្ទាត់អាយុ និង (ខ) បដិសេធមិនដឹកជញ្ជូន ឬ ផ្តល់គ្រឿងស្រវឹងណាមួយដល់បុគ្គលណាម្នាក់ដែលនៅពេលដឹកជញ្ជូន ឬ ទៅយកដោយខ្លួនឯង (i) ហាក់ដូចជាមិនទាន់មានអាយុយ៉ាងតិចដប់ប្រាំបី (១៨) ឆ្នាំ ឬ (ii) មិនអាចបញ្ជាក់ថាខ្លួនមានអាយុយ៉ាងតិចដប់ប្រាំបី (១៨) ឆ្នាំ ឬ (iii) កំពុងស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬ គ្រឿងញៀននៅពេលដឹកជញ្ជូន ឬ ទៅយកដោយខ្លួនឯង ហើយក្នុងករណីបែបនេះ អ្នកយល់ព្រមថា ហ្គ្រេប និងដៃគូមិនទទួលខុសត្រូវក្នុងការសងប្រាក់ណាមួយ ដែលអ្នកបានបង់ប្រាក់រួចហើយនោះទេ។
១.១.១២. ប្រសិនបើអ្នកចង់ប្រើប្រាស់ ឬ ដាក់លេខកូដប្រូម៉ូសិន ឬ ការបញ្ចុះតម្លៃណាមួយ អ្នកត្រូវតែបញ្ចូលលេខកូដប្រូម៉ូសិន ឬ ការបញ្ចុះតម្លៃដែលមាននោះ នៅដំណាក់កាលចុងក្រោយនៃការកុម្ម៉ង់ទំនិញ។ រាល់លេខកូដប្រូម៉ូសិន និងការបញ្ចុះតម្លៃទាំងអស់ គឺស្ថិតនៅក្រោមលក្ខខណ្ឌដោយឡែករបស់ប្រូម៉ូសិន ឬ ការបញ្ចុះតម្លៃនោះ ហើយមិនអាចបញ្ចូលគ្នាជាមួយប្រូម៉ូសិនផ្សេងទៀតបានទេ លុះត្រាតែមានការបញ្ជាក់ផ្សេងពីនេះ។ តម្លៃដែលត្រូវបង់សម្រាប់ទំនិញបញ្ចុះតម្លៃអាចត្រូវបានបង្គត់ ហើយនឹងត្រូវបានបង្ហាញនៅលើទំព័រទូទាត់ប្រាក់សម្រាប់ការកុម្ម៉ង់ទំនិញរបស់អ្នក។ អ្នកយល់ព្រមថា យើងមិនមានកាតព្វកិច្ចទទួលយកការដាក់លេខកូដប្រូម៉ូសិន និងការបញ្ចុះតម្លៃយឺតយ៉ាវ បន្ទាប់ពីដំណើរការទូទាត់ប្រាក់ត្រូវបានបញ្ចប់នោះទេ។ យើងនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ការខូចខាត ការចំណាយ និងថ្លៃដើមដោយផ្ទាល់ ឬ ដោយប្រយោលណាមួយ ដែលកើតឡើងដោយសារការលួច ឬ ការប្រើប្រាស់បំពានច្បាប់ ឬ បន្លំនៃលេខកូដប្រូម៉ូសិន និងការបញ្ចុះតម្លៃណាមួយឡើយ។ យើងអាចចាត់វិធានការណាមួយប្រឆាំងនឹងអ្នក ប្រសិនបើអ្នកត្រូវបានរកឃើញថាបានប្រើប្រាស់លេខកូដប្រូម៉ូសិន និងការបញ្ចុះតម្លៃណាមួយក្នុងលក្ខណៈខុសច្បាប់ ឬ បន្លំ រួមទាំង ដោយមិនកំណត់ ការផ្អាក ឬ ការបញ្ចប់គណនីអ្នកប្រើប្រាស់របស់អ្នក។ ជាលទ្ធផលនៃការរៀបចំ ឬ កិច្ចព្រមព្រៀងរវាងអ្នក និងដៃគូស្របតាមប្រការ ១.១.៣ ខាងលើ អ្នកអាចនឹងលែងមានសិទ្ធិទទួលបានលេខកូដប្រូម៉ូសិន ឬ ការបញ្ចុះតម្លៃសម្រាប់ការកុម្ម៉ង់ ដែលបានដាក់។ ក្នុងកាលៈទេសៈបែបនេះ យើងរក្សាសិទ្ធិក្នុងការបញ្ឈប់ការអនុវត្តប្រូម៉ូសិន ឬ ការបញ្ចុះតម្លៃចេញពីការកុម្ម៉ង់ដែលបានដាក់ ឬ អនុវត្តសកម្មភាពចាំបាច់ផ្សេងទៀតដើម្បីកែតម្រូវប្រូម៉ូសិន ឬ ការបញ្ចុះតម្លៃដែលត្រូវបានអនុវត្តមិនត្រឹមត្រូវ។
១.១.១៣. អ្នកមានទំនួលខុសត្រូវក្នុងការជ្រើសរើសជម្រើសដឹកជញ្ជូនណាមួយដែលមានលក្ខខណ្ឌ និងតម្លៃខុសៗគ្នា ដែលមាននៅក្នុងកម្មវិធី នៅពេលអ្នកធ្វើការកុម្ម៉ង់ទំនិញរបស់អ្នក។ ដូច្នេះ នេះជាទំនួលខុសត្រូវរបស់អ្នកក្នុងការពិនិត្យមើលថ្លៃសេវាដឹកជញ្ជូននីមួយៗ មុនពេលជ្រើសរើសជម្រើសដឹកជញ្ជូនដែលអ្នកពេញចិត្ត។
១.២. សម្រាប់ដៃគូ GrabFood / GrabMart (ដៃគូដឹកជញ្ជូន)៖
១.២.១. លុះត្រាតែមានការព្រមព្រៀងផ្សេងពីនេះ អ្នកមិនត្រូវទទួលយក ការដឹកជញ្ជូនទំនិញណាមួយដែលមានទំហំ វិមាត្រ ឬ ទម្ងន់លើសពីលក្ខខណ្ឌខាងក្រោមឡើយ៖
១.២.២. អ្នកយល់ព្រមថា ក្នុងករណីដែលអាសយដ្ឋានដែលអ្នកប្រើប្រាស់បានផ្ដល់មិនត្រឹមត្រូវ ឬ អ្នកប្រើប្រាស់មិនអាចទទួលយកបាន ទំនិញត្រូវបានបដិសេធ អ្នកទទួលទំនិញមិនមែនជាអ្នកទទួលដែលបានគ្រោងទុកត្រឹមត្រូវ និង/ឬ មិនអាចទាក់ទងបាន បន្ទាប់ពីការហៅទូរស័ព្ទយ៉ាងតិច ៣ (បី) ដងទៅកាន់លេខដែលបានផ្ដល់ និងបន្ទាប់ពីការរង់ចាំយ៉ាងតិច ៥ (ប្រាំ) នាទី អ្នកមានសិទ្ធិទុកទំនិញនៅទីតាំងនោះ ហើយផ្ញើរូបភាព ឬ សារទៅកាន់អ្នកប្រើប្រាស់តាមរយៈវេទិកា ដើម្បីបញ្ជាក់ថាទំនិញត្រូវបានដឹកជញ្ជូនដល់ទីតាំងនោះហើយ។
១.២.៣. អ្នកតាំងចិត្តប្រុងប្រយ័ត្នក្នុងការគ្រប់គ្រងទំនិញ និងប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីធានាថាទំនិញត្រូវបានដឹកជញ្ជូនដោយសុវត្ថិភាព និងអនុលោមតាមការណែនាំដែលបានផ្ដល់ឱ្យអ្នកដោយអាជីវករ ដែលពាក់ព័ន្ធ។
១.៣. សម្រាប់អាជីវករ GrabFood/GrabMart
ជាអាជីវករ GrabFood/GrabMart បន្ថែមលើសពីបទប្បញ្ញត្តិផ្សេងៗ ដែលមានចែងក្នុងលក្ខខណ្ឌនៃសេវាកម្មទាំងនេះ ដែលត្រូវអនុវត្តចំពោះអ្នក អ្នកត្រូវគោរពតាម និងត្រូវបានចងកាតព្វកិច្ចដោយ លក្ខខណ្ឌ & ខចែងទូទៅនៃទីផ្សាររបស់ហ្គ្រេប (“លក្ខខណ្ឌទីផ្សារ”) និង កិច្ចព្រមព្រៀងណាមួយ ដូចដែលអ្នកបានចុះកិច្ចព្រមព្រៀងនោះជាមួយ ហ្គ្រេប ផងដែរ។
២. GrabExpress
២.១. សម្រាប់ដៃគូ GrabExpress៖
២.១.១. លើកលែងតែមានការអនុញ្ញាតផ្សេងពី ហ្គ្រេប អ្នកមិនត្រូវទទួលយកវត្ថុដឹកជញ្ជូនណាមួយ ដែលមានទំហំ មាត្រដ្ឋាន ឬ ទម្ងន់លើសពីការកំណត់ខាងក្រោមឡើយ៖
សម្រាប់ GrabExpress Bike
សម្រាប់ GrabExpress Tuktuk
២.១.២. អ្នកមិនត្រូវទទួលយកវត្ថុសម្រាប់ដឹកជញ្ជូនណាមួយ ដែលមាន ឬ ដែលអ្នកជឿថាមានផ្ទុកនូវវត្ថុណាមួយដូចខាងក្រោមនេះឡើយ៖
២.២. សម្រាប់អ្នកប្រើប្រាស់ GrabExpress៖
២.២.១. អ្នកមិនត្រូវផ្ញើវត្ថុសម្រាប់ដឹកជញ្ជូនណាមួយ ដែលផ្ទុកនូវសមាធាតុដូចខាងក្រោមឡើយ៖
២.២.២. ក្នុងករណីដែលអាចអនុវត្តបាន អ្នកធ្វើការតំណាងអះអាង និងធានាថា អ្នកគឺជាម្ចាស់ ឬ ជាអ្នកតំណាងដែលមានការអនុញ្ញាតពីម្ចាស់នៃវត្ថុសម្រាប់ដឹកជញ្ជូន ហើយថាអ្នកត្រូវបានអនុញ្ញាតឱ្យទទួលយក និងអ្នកយល់ព្រមតាមលក្ខខណ្ឌនៃសេវាកម្មទាំងនេះសម្រាប់ខ្លួនអ្នក ឬ ក្នុងនាមជាអ្នកតំណាងដែលធ្វើសកម្មភាពសម្រាប់ និងក្នុងនាមម្ចាស់នៃវត្ថុសម្រាប់ដឹកជញ្ជូន។
២.២.៣. អ្នកទទួលខុសត្រូវក្នុងការធានាថាព័ត៌មានលម្អិតនៃការដឹកជញ្ជូន (ឧ. ឈ្មោះអ្នកទទួល ព័ត៌មានទំនាក់ទំនង និងអាសយដ្ឋានដឹកជញ្ជូន) ដែលបានបញ្ចូលដោយអ្នកនៅក្នុងកម្មវិធីគឺត្រឹមត្រូវ និងពេញលេញ។ ហ្គ្រេប មិនទទួលខុសត្រូវទេ ក្នុងករណីមានការដឹកជញ្ជូនយឺត ឬ ការមិនដឹកជញ្ជូនវត្ថុសម្រាប់ដឹកជញ្ជូន ដោយសារព័ត៌មានលម្អិតនៃការដឹកជញ្ជូនខុសដែលអ្នកបានបញ្ចូលនៅក្នុងកម្មវិធី។ ដើម្បីបញ្ជាក់ឱ្យច្បាស់ ការផ្លាស់ប្តូរអាសយដ្ឋានតាមរយៈមុខងារជជែក (chat) នៅក្នុងកម្មវិធី ឬ មុខងារហៅទូរស័ព្ទជាមួយដៃគូ នឹងមិនត្រូវបានទទួលយកជាភស្តុតាងនៃការផ្លាស់ប្តូរអាសយដ្ឋានឡើយ។
២.២.៤. អ្នកធ្វើការតំណាងអះអាង និងធានាថា អ្នកត្រូវបានអនុញ្ញាតយ៉ាងត្រឹមត្រូវដោយអ្នកទទួលវត្ថុសម្រាប់ដឹកជញ្ជូន ដើម្បីផ្តល់ព័ត៌មានលម្អិតរបស់អ្នកទទួល (ឧ. ឈ្មោះ ព័ត៌មានទំនាក់ទំនង និងអាសយដ្ឋានដឹកជញ្ជូន) ទៅកាន់ ហ្គ្រេប និងដៃគូ (មិនថាដោយការបញ្ចូលព័ត៌មានលម្អិតបែបនេះនៅក្នុងកម្មវិធី ឬ ផ្សេងៗទៀត)។
២.២.៥. អ្នកធ្វើការតំណាងអះអាង និងធានាថាព័ត៌មានដែលបានពិពណ៌នា និងព័ត៌មានលម្អិតនៃវត្ថុសម្រាប់ដឹកជញ្ជូន ដែលអ្នកផ្តល់គឺត្រឹមត្រូវ និងពេញលេញ។ មុនពេលការដឹកជញ្ជូនចាប់ផ្តើម អ្នកត្រូវតែជូនដំណឹងដល់ដៃគូអំពីការប្រុងប្រយ័ត្នជាពិសេសណាមួយ ដែលគប្បីប្រុងប្រយ័ត្ន ក្នុងការគ្រប់គ្រងវត្ថុសម្រាប់ការដឹកជញ្ជូន ឱ្យស្របទៅតាមលក្ខណៈរបស់វត្ថុនោះ។
២.២.៦. ក្នុងករណីដែលត្រូវអនុវត្ត អ្នកធ្វើការតំណាងអះអាង និងធានាថា អ្នកអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ដែលជាធរមានទាំងអស់ទាក់ទងនឹងលក្ខណៈ លក្ខខណ្ឌ ការវេចខ្ចប់ ការគ្រប់គ្រង ការផ្ទុក និងការដឹកជញ្ជូនវត្ថុ ហើយវត្ថុសម្រាប់ដឹកជញ្ជូននោះ ទោះបីជាក្នុងមធ្យោបាយ ឬ លក្ខខណ្ឌណាមួយ មិនមែនជា ឬ មិនមានសមាសធាតុ៖ (ក) មិនអនុលោមតាម ឬ ត្រូវបានហាមឃាត់ដោយច្បាប់ ឬ លិខិតបទដ្ឋានគតិយុត្តជាធរមានណាមួយឡើយ (ខ) គ្រោះថ្នាក់ (គ) ងាយជួបប្រទះការអត់ធ្លាក់ចុះគុណភាព (ឃ) ងាយឆេះ (ង) មានសារធាតុផ្ទុះ (ច) កាត់ច្រេះ (ឆ) មានសារធាតុវិទ្យុសកម្ម (ជ) ត្រូវបានហាមឃាត់ដោយផ្អែកលើលក្ខខណ្ឌ ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីការសម្របសម្រួលទំនិញឆ្លងកាត់ (រួមទាំងពិធីសារទី ៩) និង/ឬ (ញ) ត្រូវបានគ្រប់គ្រងដោយអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។
២.២.៧. ហ្គ្រេប និង/ឬ ដៃគូមានសិទ្ធិបើក និងត្រួតពិនិត្យវត្ថុសម្រាប់ដឹកជញ្ជូន ដោយគ្មានការជូនដំណឹងជាមុនដល់អ្នក ដោយផ្អែកលើការសង្ស័យសមហេតុផលណាមួយ ដែលថាវត្ថុសម្រាប់ដឹកជញ្ជូនអាចមាន ឬ ជាវត្ថុដែលមិនអនុលោមតាម ឬ ជាវត្ថុហាមឃាត់ ដូចដែលបានបញ្ជាក់នៅក្នុងបទប្បញ្ញត្តិខាងលើនេះ ហើយ ហ្គ្រេប និង/ឬ ដៃគូមានសិទ្ធិបដិសេធមិនទទួល និងមិនដឹកជញ្ជូនវត្ថុនោះ។
២.២.៨. ក្នុងករណីដែលត្រូវអនុវត្ត អ្នកធ្វើការតំណាងអះអាង និងធានាថា វត្ថុសម្រាប់ដឹកជញ្ជូនត្រូវបានវេចខ្ចប់ដោយខ្លួនឯងផ្ទាល់ ត្រូវបានរៀបចំ វេចខ្ចប់ ដាក់ចូល ដាក់ស្លាក និងសម្គាល់យ៉ាងត្រឹមត្រូវ និងគ្រប់គ្រាន់ក្នុងលក្ខណៈ ដែលសមស្របទៅនឹងប្រតិបត្តិការ ឬ ការអនុវត្តណាមួយ ដែលប៉ះពាល់ដល់វត្ថុសម្រាប់ដឹកជញ្ជូន និងលក្ខណៈនៃវត្ថុសម្រាប់ដឹកជញ្ជូន។
២.២.៩. បន្ទាប់ពីវត្ថុសម្រាប់ដឹកជញ្ជូនត្រូវបានដឹកជញ្ជូន អ្នកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការពន្យារពេល ឬ ការបាត់បង់ ការខូចខាត ការបំពុល ការប្រឡាក់ ឬ ការឃុំឃាំងដែលទាក់ទងនឹងវត្ថុសម្រាប់ដឹកជញ្ជូន មិនថាបណ្តាលមកពីអ្នកដោយផ្ទាល់ ឬ ដោយប្រយោល ឬ អ្នកទទួលវត្ថុសម្រាប់ដឹកជញ្ជូនណាមួយ (ឬ បុគ្គលណាមួយដែលធ្វើសកម្មភាពជាអ្នកបម្រើ អ្នកតំណាង ឬ អ្នកម៉ៅការឯករាជ្យសម្រាប់ ឬ ក្នុងនាមអ្នក ឬ អ្នកទទួល)។
២.២.១០. អ្នកទទួលស្គាល់ថាជាធម្មតាក្នុងការដឹកជញ្ជូនទំនិញ ដៃគូអាចបង្ហាញព័ត៌មានលម្អិតរបស់អ្នកទៅកាន់អ្នកទទួល។ GrabExpress (រួមទាំង GrabAssistant) មិនត្រូវបានផ្តល់ជូនជាសេវាកម្មអនាមិកទេ។ ដូច្នេះ អ្នកទទួលខុសត្រូវទាំងស្រុងក្នុងការកំណត់ជម្រើសអ្នកទទួលរបស់អ្នក ហើយ ហ្គ្រេប មិនទទួលខុសត្រូវ ឬ មិនមានកាតព្វកិច្ចចំពោះការបាត់បង់ណាមួយ (ដោយផ្ទាល់ ឬ ដោយប្រយោល) ដែលបានកើតឡើងចំពោះ ឬ បណ្តាលមកពីអ្នក ឬ កើតចេញពី ឬ ទាក់ទងនឹង ឬ ដោយសារការរំពឹងទុករបស់អ្នកចំពោះភាពអនាមិកតាមរយៈការប្រើប្រាស់ GrabExpress (រួមទាំង GrabAssistant)។
២.២.១១. ជាវិធានទូទៅ អ្នកនឹងមិនមានសិទ្ធិលុបចោលការកក់របស់អ្នកទេ នៅពេលដែលអ្នកបានទទួលការបញ្ជាក់នៃការកក់នោះរួមហើយ។ ប្រសិនបើអ្នកលុបចោលការកក់របស់អ្នកបន្ទាប់ពីវាត្រូវបានបញ្ជាក់ អ្នកត្រូវតែទទួលខុសត្រូវក្នុងការបង់កម្រៃសេវាដឹកជញ្ជូនពេញលេញ។ អ្នកនៅតែទទួលខុសត្រូវក្នុងការបង់កម្រៃសេវាដឹកជញ្ជូនពេញលេញ នៅពេលដែលអ្នកទទួល ដែលអ្នកបានបញ្ជាក់នៅក្នុងកម្មវិធីមិនអាចទាក់ទងបានដោយផ្ទាល់ ឬ មិនអាចទាក់ទងបានបន្ទាប់ពីរយៈពេល ៥ (ប្រាំ) នាទីគិតចាប់ពីពេលដែលដៃគូមកដល់ទីតាំងដឹកជញ្ជូនដែលបានកំណត់រួមហើយ។ ហ្គ្រេប និងដៃគូនឹងមានសិទ្ធិមិនដាក់ឱ្យដំណើរការបន្ត ចំពោះការកក់របស់អ្នកក្នុងកាលៈទេសៈដូចខាងក្រោម៖
(ក) ទីតាំងដឹកជញ្ជូនដែលបានស្នើសុំស្ថិតនៅក្រៅតំបន់ដឹកជញ្ជូនដែលផ្តល់ជូននៅក្នុងកម្មវិធី
(ខ) ការបរាជ័យក្នុងការទាក់ទងអ្នកតាមទូរស័ព្ទ ឬ មធ្យោបាយផ្សេងទៀតនៅពេលបញ្ជាក់ការកក់ការកុម្ម៉ង់ទិញ
(គ) ការបរាជ័យក្នុងការដឹកជញ្ជូនការកុម្ម៉ង់ទិញរបស់អ្នកដោយសារកង្វះព័ត៌មាន ទិសដៅ ឬ ការអនុញ្ញាតពីអ្នកនៅពេលដឹកជញ្ជូន ឬ
(ឃ) អ្នកទទួលដែលអ្នកបានបញ្ជាក់នៅក្នុងកម្មវិធីមិនអាចទាក់ទងបានដោយផ្ទាល់ ឬ មិនអាចទាក់ទងបានបន្ទាប់ពីរយៈពេល ៥ (ប្រាំ) នាទីគិតចាប់ពីពេលដែលដៃគូមកដល់ទីតាំងដឹកជញ្ជូនដែលបានកំណត់រួចហើយ។
២.២.១២. ដៃគូមានសិទ្ធិបដិសេធការដឹកជញ្ជូន ប្រសិនបើវត្ថុសម្រាប់ដឹកជញ្ជូនស្ថិតក្នុងចំណោមប្រភេទដែលបានរៀបរាប់ក្នុងប្រការ ២.២.១. ខាងលើ។
៣. លក្ខខណ្ឌស្ដីពី GrabAds
៣.១. លក្ខខណ្ឌក្នុងផ្នែកនេះអនុវត្តចំពោះអ្នក (អ្នកផ្សាយពាណិជ្ជកម្ម) ដែលមានបំណងប្រើប្រាស់សេវាកម្ម GrabAds ដើម្បីផ្សព្វផ្សាយអាជីវកម្មរបស់អ្នកនៅក្នុងកម្មវិធី ហ្គ្រេប។ ប្រសិនបើអ្នកយល់ព្រមប្រើប្រាស់សេវាកម្ម GrabAds នេះ អ្នកមានទំនួលខុសត្រូវក្នុងការអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានទាំងអស់ ដែលអនុវត្តចំពោះការផ្សាយពាណិជ្ជកម្មរបស់អ្នក។ យើងរក្សាសិទ្ធិក្នុងការរំលាយ ឬ ផ្អាកគណនីរបស់អ្នក ចំពោះការបំពានណាមួយដោយអនុលោមតាមលក្ខខណ្ឌ GrabAds ទាំងនេះ។
លក្ខណនៃមាតិកា
៣.២. មាតិកាផ្សាយពាណិជ្ជកម្មរបស់អ្នកត្រូវតែ៖
១. មានលក្ខណសមរម្យ ដែលអាចអាក់សេសចូលមើលបាន ដោយសាធារណជនទូទៅ
២. គឺជាមាតិកាព័ត៌មានត្រឹមត្រូវ ដែលភ្ជាប់ទៅនឹងខ្លឹមសារមាតិកានៃទំព័រគោលដៅ (landing page)
៣. មានភាពច្បាស់លាស់ និងត្រឹមត្រូវចំពោះអ្នកប្រើប្រាស់
៤. ផ្សព្វផ្សាយតែផលិតផល/សេវាកម្មដែលអ្នកគឺជាម្ចាស់ ឬ ត្រូវបានអនុញ្ញាតឱ្យលក់បន្ត ឬ ចែកចាយប៉ុណ្ណោះ
៥. មិនបំពានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានណាមួយ
៦. អនុលោមតាមគោលការណ៍ស្ដីពីខ្លឹមសារអនឡាញមិនសមរម្យ និងរសើប (“គោលការណ៍ណែនាំ”)។
៣.៣. លក្ខណនៃមាតិកានេះត្រូវអនុវត្តចំពោះរាល់ការផ្សាយពាណិជ្ជកម្មទាំងអស់ ដែលអ្នកបង្កើតឡើងតាមរយៈសេវាកម្ម GrabAds។ លក្ខណៈនៃមាតិកាត្រូវតែអនុលោមតាមទាំងស្មារតី និងអត្ថន័យ ហើយអនុវត្តចំពោះផ្នែកនីមួយៗនៃការផ្សាយពាណិជ្ជកម្ម ក៏ដូចជាផ្នែកទាំងមូលរបស់មាតិកាផ្សាយពាណិជ្ជកម្មផងដែរ។
សារផ្សព្វផ្សាយពាណិជ្ជកម្ម
៣.៤. ការប្រើប្រាស់សារផ្សព្វផ្សាយពាណិជ្ជកម្មត្រូវតែអនុលោមតាមលក្ខខណ្ឌដូចខាងក្រោម៖
ការប្រើប្រាស់ពាក្យគន្លឹះ
៣.៥. ពាក្យគន្លឹះគឺជាពាក្យ ឬ ឃ្លា ដែលត្រូវបានប្រើដើម្បីផ្គូផ្គងការផ្សាយពាណិជ្ជកម្មរបស់អ្នកជាមួយនឹងពាក្យ ដែលមនុស្សកំពុងស្វែងរក។ ការជ្រើសរើសពាក្យគន្លឹះដែលមានគុណភាពខ្ពស់ និងពាក់ព័ន្ធសម្រាប់យុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់អ្នកអាចជួយអ្នកឱ្យទៅដល់អតិថិជនគោលដៅ ហើយនៅពេលដែលអ្នកចង់បាន។
៣.៦. នៅពេលដែលអ្នកប្រើប្រាស់ស្វែងរកពាក្យដែលត្រូវនឹងពាក្យគន្លឹះរបស់អ្នក ការផ្សាយពាណិជ្ជកម្មរបស់អ្នកនឹងចូលក្នុងការវាយតម្លៃ (ដេញថ្លៃ) ដើម្បីកំណត់ថាតើវាគួរបង្ហាញ ឬ អត់។ ខណៈពេលដែល ហ្គ្រេប ខិតខំប្រឹងប្រែងដើម្បីចាប់យកភាពខុសគ្នាតិចតួចដែលអាចមានទាំងអស់ និងអក្ខរាវិរុទ្ធខុសនៃពាក្យគន្លឹះដែលអ្នកជ្រើសរើស ហ្គ្រេប មិនធានាថាភាពខុសគ្នាតិចតួចទាំងអស់នៃពាក្យគន្លឹះ អាចត្រូវបានចាប់យកនោះទេ។
៦.៧. តម្លៃសម្រាប់ពាក្យគន្លឹះនីមួយៗនឹងខុសគ្នា អាស្រ័យលើពាក្យគន្លឹះដែលអ្នកជ្រើសរើស ការប្រកួតប្រជែងរបស់អ្នកក្នុងការដេញថ្លៃ និងកត្តាផ្សេងៗទៀត។ ត្រូវប្រាកដថាពាក្យគន្លឹះ និងទំព័រគោលដៅរបស់អ្នកទាំងអស់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងពាក្យដែលអតិថិជនអាចស្វែងរក ហើយនឹងមិនបង្កឱ្យមានការភាន់ច្រឡំ ការបោកបញ្ឆោត ឬ កំហុសទាក់ទងនឹងប្រភព ឬ ដើមកំណើតនៃទំនិញ/សេវាកម្មរបស់អ្នកឡើយ។
៣.៨. ការផ្សាយពាណិជ្ជកម្មដែលមានគុណភាពខ្ពស់ និងភាពពាក់ព័ន្ធទៅនឹងការស្វែងរករបស់អ្នកប្រើប្រាស់ជាទូទៅនាំឱ្យមានការចំណាយទាប និងទីតាំងផ្សាយពាណិជ្ជកម្មប្រសើរជាងមុន។
៣.៩. ក្នុងករណីដែលអ្នកជ្រើសរើសប្រើមុខងារនៃការស្វែងរកពាក្យគន្លឹះដែលមាននៅលើវេទិកា ហើយអ្នកជ្រើសរើសមុខងារយុទ្ធសាស្ត្រស្វែងរកពាក្យគន្លឹះ ‘ដោយស្វ័យប្រវត្តិ’ អ្នកទទួលស្គាល់ និងយល់ព្រមថា ហ្គ្រេប មានសិទ្ធិអំណាចពេញលេញ និងដាច់ខាតក្នុងការជ្រើសរើស និងបង្កើនប្រសិទ្ធភាពពាក្យគន្លឹះក្នុងនាមអ្នក។ ប្រសិនបើអ្នកមិនចង់ឱ្យ ហ្គ្រេប ជ្រើសរើស និងបង្កើនប្រសិទ្ធភាពពាក្យគន្លឹះក្នុងនាមអ្នកទេ សូមជ្រើសរើសមុខងារយុទ្ធសាស្ត្រស្វែងរកពាក្យគន្លឹះ ‘សរសេរដោយដៃ – manual’ វិញ។
ការតំណាងអះអាង និងការធានា
៣.១០. អ្នកទទួលស្គាល់ និងយល់ព្រមថា អ្នកគឺជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះមាតិកាផ្សាយពាណិជ្ជកម្ម ព័ត៌មានលម្អិតយុទ្ធនាការ និងការសម្រេចចិត្តកំណត់គោលដៅរបស់អ្នក ។ នេះរួមមាន ដោយមិនកំណត់ ចំពោះការជ្រើសរើសពាក្យគន្លឹះ ក៏ដូចជាវិសាលភាពដែនដី និងទស្សនិកជនគោលដៅនៃយុទ្ធនាការ និងការផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធ។ អ្នកនឹងការពារ និងផ្តល់សំណងដល់យើងខ្ញុំក្នុងករណីដែលយើងខ្ញុំមានការខាតបង់ ឬ ការខូចខាតណាមួយកើតចេញពីការតំណាងអះអាង និងការធានានោះ។
៣.១១. ដោយមិនប៉ះពាល់ដល់លក្ខណទូទៅនៃបទប្បញ្ញត្តិផ្សេងៗទៀតនៃលក្ខខណ្ឌទាំងនោះ អ្នកធ្វើការតំណាងអះអាង និងធានាបន្ថែមថា ការផ្សាយពាណិជ្ជកម្មរបស់អ្នក ក៏ដូចជាមាតិកាដែលពាក់ព័ន្ធ មិនបំពានសិទ្ធិតតិយជនណាមួយឡើយ រួមមាន ដោយមិនកំណត់ ចំពោះសិទ្ធិពាណិជ្ជសញ្ញា ‘trademark’។ ប្រសិនបើ ហ្គ្រេប ទទួលបានពាក្យបណ្តឹងណាមួយទាក់ទងនឹងមាតិកាផ្សាយពាណិជ្ជកម្ម ព័ត៌មានលម្អិតយុទ្ធនាការ និងការសម្រេចចិត្តកំណត់គោលដៅរបស់អ្នក ឬ ផ្សេងៗទៀត នឹងត្រូវចាត់ទុកថាមាតិកា ឬ ផ្នែកណាមួយនៃមាតិកានោះមិនអនុលោមតាមលក្ខណៈនៃមាតិកា យើងរក្សាសិទ្ធិក្នុងការដកនូវមាតិកានោះចេញ ផ្អាកសេវាកម្មរបស់យើងដល់អ្នក និង/ឬ តម្រូវឱ្យអ្នកកែប្រែមាតិកាដែលរងផលប៉ះពាល់។ យើងអាច ប៉ុន្តែមិនមានកាតព្វកិច្ច ក្នុងការត្រួតពិនិត្យការផ្សាយពាណិជ្ជកម្ម ក៏ដូចជាមាតិកា ឬ ព័ត៌មានដែលពាក់ព័ន្ធដែលបានដាក់ស្នើ ឬ កែប្រែដោយអ្នកពីពេលមួយទៅពេលមួយ។
៣.១២. ប្រសិនបើអ្នកជឿថាមាតិកាណាមួយ ដែលមាននៅលើវេទិការបស់យើងរំលោភលើសិទ្ធិកម្មសិទ្ធិបញ្ញារបស់អ្នក សូមទាក់ទងមកយើងខ្ញុំជាមួយនឹងព័ត៌មានលម្អិតដែលបានផ្តល់ជូនតាមរយៈមុខងារ “មជ្ឈមណ្ឌលជំនួយ”។
ការគ្រប់គ្រងផ្នែកទីផ្សារ
៣.១៣. ការបង្កើត និងការត្រួតពិនិត្យសកម្មភាពផ្នែកទីផ្សារដែលផ្តល់មូលនិធិដោយខ្លួនឯង គឺជាសេវាកម្មបម្រើខ្លួនឯង ដែលមាននៅក្នុងវេទិកាសេវាកម្មគ្រប់គ្រងផ្នែកទីផ្សារ។ ក្នុងករណីដែលអ្នកជ្រើសរើសប្រើប្រាស់សេវាកម្មបម្រើខ្លួនឯងបែបនេះ អ្នកត្រូវអនុលោម និងស្ថិតនៅក្រោមលក្ខខណ្ឌដែលបានកំណត់ក្រោម លក្ខខណ្ឌនៃសេវាគ្រប់គ្រងផ្នែកទីផ្សារ ។
៤. សម្រាប់ Grab for Business
ប្រសិនបើអ្នកជាអ្នកប្រើប្រាស់សាជីវកម្ម ដែលប្រើប្រាស់សេវាកម្ម Grab for Business និងច្រកស្វ័យប្រវត្តិកម្ម Grab for Business ក្រៅតែពីបទប្បញ្ញត្តិខាងលើដែលត្រូវអនុវត្តចំពោះអ្នក នោះអ្នកក៏ត្រូវគោរពតាម និងត្រូវបានចងកាតព្វកិច្ចដោយ លក្ខខណ្ឌ Grab for Business ផងដែរ។
៥. លក្ខខណ្ឌប្រើប្រាស់បន្ថែមសម្រាប់ GrabMaps
៥.១. លក្ខខណ្ឌប្រើប្រាស់បន្ថែមសម្រាប់ GrabMaps ទាំងនេះ (“លក្ខខណ្ឌ GrabMaps”) អនុវត្តចំពោះការប្រើប្រាស់របស់អ្នកលើសេវាកម្ម GrabMaps និងព័ត៌មានរបស់ GrabMaps (ដូចដែលបានកំណត់ខាងក្រោម)។ តាមរយៈការដំឡើង ការអាក់សេសចូលប្រើប្រាស់ ឬ ការប្រើប្រាស់សេវាកម្ម GrabMaps នៅក្នុងកម្មវិធីរបស់អ្នក (ដូចដែលបានកំណត់ខាងក្រោម) អ្នកយល់ព្រមជាមួយនឹងលក្ខខណ្ឌ GrabMaps ទាំងនេះជាមួយ ហ្គ្រេប (“ហ្គ្រេប” “យើង” “ពួកយើង” ឬ “របស់យើង”)។ អ្នកធ្វើការតំណាងអះអាង និងធានាដល់យើងថា អ្នកមានសមត្ថភាព និងសិទ្ធិតាមផ្លូវច្បាប់ក្នុងការយល់ព្រមទទួលយកលក្ខខណ្ឌ GrabMaps ទាំងនេះក្នុងនាមផ្ទាល់ខ្លួនរបស់អ្នក ក្រុមហ៊ុន ឬ អង្គភាពផ្សេងទៀត តាមដែលត្រូវអនុវត្ត (“អ្នក” ឬ “ក្រុមហ៊ុន”)។
និយមន័យ
សម្រាប់គោលបំណងនៃលក្ខខណ្ឌ GrabMaps ទាំងនេះ វាក្យសព្ទខាងក្រោមនេះមានអត្ថន័យដូចតទៅ៖
៥.២. “កម្មវិធីរបស់អ្នក” មានន័យថាកម្មវិធីរបស់អ្នក គេហទំព័រ ឬ ផលិតផលដែលអ្នកបង្កើត ឬ សេវាកម្មដែលអ្នកផ្តល់ជូន ដែលត្រូវបានរចនាឡើងសម្រាប់អាក់សេសចូលប្រើប្រាស់សេវាកម្ម GrabMaps ។
៥.៣. “មាតិកាព័ត៌មាននៅក្នុង GrabMaps” មានន័យថាជា ផែនទី រូបភាព លេខកូដភូមិសាស្ត្រ ទិន្នន័យ មាតិកាព័ត៌មានរបស់តតិយជន ឬ មាតិកាព័ត៌មានផ្សេងៗទៀតដែល ហ្គ្រេប ផ្តល់ជូនអ្នកតាមរយៈសេវាកម្ម GrabMaps ។
៥.៤. “សេវាកម្ម GrabMaps” មានន័យថាជាវេទិកា ឬ មធ្យោបាយផ្សេងៗទៀត ដែលត្រូវបានបង្កើតឡើង ឬ សម្របសម្រួលដោយពួកយើងសម្រាប់ផ្តល់ការការអាក់សេសចូលប្រើប្រាស់មាតិកាព័ត៌មាន GrabMaps ។
ការផ្តល់សិទ្ធិ
៥.៥. ហ្គ្រេប ផ្តល់ឱ្យអ្នកនូវសិទ្ធិដែលមានកំណត់ មិនផ្តាច់មុខ មិនធ្វើអនុប្បទានបាន មិនអាចផ្ទេរបាន និងអាចដកហូតបាន ដើម្បីអាក់សេសចូលប្រើសេវាកម្ម GrabMaps ។ ក្នុងវិសាលភាពដែលអ្នកជ្រើសរើសអាក់សេសចូលប្រើសេវាកម្ម GrabMaps ណាមួយ អ្នកអាចអាក់សេចចូលបានតាមគំនិតផ្តួចផ្តើមរបស់អ្នកផ្ទាល់ ហើយយល់ព្រមប្រើប្រាស់សេវាកម្ម GrabMaps ត្រឹមកម្រិតដែលត្រូវបាននុញ្ញាតយ៉ាងច្បាស់ដោយលក្ខខណ្ឌ GrabMaps ទាំងនេះ និងច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ឬ គោលការណ៍ណែនាំបន្ថែម លក្ខខណ្ឌ ឬ សេចក្ដីណែនាំដែល ហ្គ្រេប អាចផ្តល់ជូន។
៥.៦. ហ្គ្រេប ផ្តល់ឱ្យអ្នកនូវសិទ្ធិដែលមិនផ្តាច់មុខ មិនអាចធ្វើអនុប្បទានបាន មិនអាចផ្ទេរបាន ដែលអាចដកវិញបាន ដើម្បីផលិតឡើងវិញ និងតាំងបង្ហាញស្លាកសញ្ញារបស់ ហ្គ្រេប នៅក្នុងមាតិកាព័ត៌មាន GrabMaps ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាកម្ម GrabMaps ដែលអនុញ្ញាតឱ្យអ្នកសម្រាប់គោលបំណងតែមួយគត់នៃការផ្តល់គុណលក្ខណៈដល់ ហ្គ្រេប។ អ្នកមិនត្រូវផ្លាស់ប្តូរ លាក់បាំង លុបចេញ ឬ ផ្លាស់ប្តូរទំហំស្លាកសញ្ញា ពាណិជ្ជសញ្ញា ការរក្សាសិទ្ធិ ឬ ការជូនដំណឹងផ្សេងៗទៀតរបស់ ហ្គ្រេប ឬ អ្នកផ្គត់ផ្គង់របស់ហ្គ្រេប ឬ និមិត្តសញ្ញាសម្គាល់ឌីជីថលរបស់វា ប្រសិនបើមាននៅក្នុងមាតិកាព័ត៌មាន GrabMaps ។ អ្នកត្រូវតែតាំងបង្ហាញក្នុងលក្ខណៈច្បាស់លាស់នៅក្នុងកម្មវិធីរបស់អ្នកណាមួយនូវឈ្មោះរបស់ ហ្គ្រេប ឬ អ្នកផ្គត់ផ្គង់តតិយជនដែលគុណលក្ខណៈដោយ ហ្គ្រេប ។
៥.៧. អ្នកយល់ព្រមអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានទាំងអស់ ដែលអនុវត្តចំពោះការប្រើប្រាស់សេវាកម្ម GrabMaps របស់អ្នក។ អ្នកអាចប្រើប្រាស់សេវាកម្ម GrabMaps រួមទាំងមាតិកាព័ត៌មាន GrabMaps ណាមួយនៅក្នុងនោះ ឬ ផ្នែករបស់ GrabMaps សម្រាប់តែគោលបំណងផ្ទាល់ខ្លួន មិនមែនពាណិជ្ជកម្ម។ ការផ្តល់សេវាកម្ម GrabMaps របស់ ហ្គ្រេប រួមទាំងមាតិកាព័ត៌មាន GrabMaps ណាមួយនៅក្នុងនោះ ឬ ផ្នែករបស់ GrabMaps មិនផ្ទេរសិទ្ធិប្រើប្រាស់ផ្នែកពាណិជ្ជកម្ម ឬ ការផ្សព្វផ្សាយណាមួយមកឱ្យអ្នកទេ ហើយមិនបង្កើតជាការផ្តល់ឱ្យ ឬ ការលះបង់សិទ្ធិណាមួយឡើយ។
៥.៨. អ្នកត្រូវតែផ្ដល់ដំណរភ្ជាប់ជាមួយនឹងលក្ខខណ្ឌ GrabMaps ទាំងនេះនៅផ្នែកខាងក្រោមនៃទំព័រនីមួយៗនៅក្នុងកម្មវិធីរបស់អ្នក ដែលសេវាកម្ម GrabMaps អាចអាក់សេសចូលប្រើ ឬ មើល ឬ ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់កម្មវិធីរបស់អ្នក។
ដែនកំណត់នៃសេវាកម្ម
៥.៩. ហ្គ្រេប រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ផ្អាក ដកចេញ ឬ បិទការអាក់សេសចូលប្រើប្រាស់សេវាកម្ម GrabMaps គ្រប់ពេលដោយមិនមានការជូនដំណឹងជាមុន។ គ្មានព្រឹត្តិការណ៍ណាមួយដែល ហ្គ្រេប នឹងទទួលខុសត្រូវចំពោះការដក ឬ បិទការអាក់សេសចូលប្រើប្រាស់សេវាកម្ម GrabMaps នោះទេ។ ហ្គ្រេប ក៏អាចរឹតត្បិតលើការប្រើប្រាស់ ឬ ការអាក់សេសចូលប្រើសេវាកម្ម GrabMaps ក្នុងករណីណាមួយ និងដោយគ្មានការជូនដំណឹង ឬ ការទទួលខុសត្រូវឡើយ។
៥.១០. អ្នកយល់ព្រមថា ហ្គ្រេប និងអ្នកផ្គត់ផ្គង់របស់ ហ្គ្រេប មិនធ្វើតំណាងអះអាង ឬ ការធានា ហើយនឹងមិនទទួលខុសត្រូវចំពោះអ្នកចំពោះភាពអាចមាន ភាពត្រឹមត្រូវ ភាពពេញលេញ ភាពជឿជាក់ ឬ ភាពទាន់ពេលវេលានៃទិន្នន័យទីតាំង ឬ មាតិកាព័ត៌មាន GrabMaps ផ្សេងៗទៀតដែលបង្ហាញដោយសេវាកម្ម GrabMaps នោះឡើយ។ អ្នកយល់ព្រមថាទិន្នន័យទីតាំងត្រូវបានផ្តល់ជូនសម្រាប់គោលបំណងស្វែងរកទីតាំង និងការធ្វើផែនការជាមូលដ្ឋានតែប៉ុណ្ណោះ ហើយវាមិនមានបំណង ធ្វើជាមូលដ្ខានពឹងផ្អែកនៅក្នុងស្ថានភាព ដែលវាត្រូវតែមានភាពច្បាស់លាស់អំពីព័ត៌មានទីតាំង ឬ នៅពេលខ្លះទិន្នន័យទីតាំងអាចខុស មិនត្រឹមត្រូវ ពន្យារពេល ឬ មិនពេញលេញ ដែលអាចបណ្តាលឱ្យស្លាប់ របួសផ្ទាល់ខ្លួន ទ្រព្យសម្បត្តិ ឬ ការខូចខាតផ្នែកបរិស្ថាន។ អ្នកយល់ព្រមថាលទ្ធផលដែលអ្នកទទួលបានពីសេវាកម្ម GrabMaps អាចប្រែប្រួលពីផ្លូវជាក់ស្តែង ដី ផ្លូវជិះកង់ ឬ ផ្លូវថ្មើរជើង ឬ លក្ខខណ្ឌផ្សេងៗទៀត ដោយសារកត្តាដែលអាចប៉ះពាល់ដល់ភាពត្រឹមត្រូវនៃសេវាកម្ម GrabMaps និងមាតិកាព័ត៌មាន GrabMaps ដែលមាននៅក្នុងនោះ ដូចជា ប៉ុន្តែមិនកំណត់ចំពោះ អាកាសធាតុ ផ្លូវថ្នល់ ចរាចរណ៍ លក្ខខណ្ឌផ្លូវ និងព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយ។
៥.១១. នៅពេលដែលអ្នកប្រើប្រាស់មាតិកាព័ត៌មាន GrabMaps និង/ឬ សេវាកម្ម GrabMaps អ្នកអាចឃើញថាលក្ខណជាក់ស្តែងអាចខុសពីលទ្ធផលនៃផែនទី និងមាតិកាព័ព៌មាន ដូច្នេះសូមអនុវត្តការវិនិច្ឆ័យឯករាជ្យរបស់អ្នក ហើយប្រើប្រាស់មាតិកាព័ត៌មាន GrabMaps និង/ឬ សេវាកម្ម GrabMaps ដោយការទទួលខុសត្រូវ (ទទួលបន្ទុកហានិភ័យ) ផ្ទាល់ខ្លួនរបស់អ្នក។ អ្នកទទួលខុសត្រូវគ្រប់ពេលវេលាចំពោះទង្វើរបស់អ្នក និងលទ្ធផលដែលកើតចេញពីការប្រើប្រាស់នោះ។
ការរឹតត្បិតលើការប្រើប្រាស់
៥.១២. នៅពេលប្រើប្រាស់សេវាកម្ម GrabMaps អ្នកមិនអាច៖
៥.១២.១. លុប បិទបាំង ឬ ផ្លាស់ប្តូរការជូនដំណឹងស្តីពីសិទ្ធិអ្នកនិពន្ធ ពាណិជ្ជសញ្ញា ឬ សិទ្ធិនៃកម្មសិទ្ធិផ្សេងៗទៀត ឬ ការជូនដំណឹងផ្លូវច្បាប់ ឯកសារ ឬ តំណភ្ជាប់ ដែលអាចលេចឡើងក្នុង ឬ ត្រូវបានផ្តល់ជូនតាមរយៈសេវាកម្ម GrabMaps
៥.១២.២. ប្រើប្រាស់សេវាកម្ម GrabMaps តាមរបៀបដែលអាចធ្វើឱ្យខូច ប៉ះពាល់ដល់ ឬ បំផ្លាញ ហ្គ្រេប សេវាកម្ម ឬ កម្មវិធីរបស់ ហ្គ្រេប ណាមួយ ឬ ការប្រើប្រាស់សេវាកម្ម GrabMaps របស់នរណាម្នាក់ផ្សេងទៀត
៥.១២.៣. ប្រើប្រាស់សេវាកម្ម GrabMaps ដើម្បីរំខាន ជ្រៀតជ្រែក ឬ ព្យាយាមដើម្បីទទួលបានការអាក់សេសចូលប្រើដោយគ្មានការអនុញ្ញាតទៅកាន់សេវាកម្ម ម៉ាស៊ីនមេ ឬ បណ្តាញដែលភ្ជាប់ជាមួយ ឬ ដែលអាចអាក់សេសចូលប្រើបានតាមរយៈសេវាកម្ម GrabMaps
៥.១២.៤. ប្រើប្រាស់សេវាកម្ម GrabMaps ក្នុងរបៀបដែលរំលោភបំពានច្បាប់ជាធរមាន
៥.១២.៥. ការទាញយកដ៏សម្បើម ឬ បង្កើតមាតិកាព័ត៌មាននៅក្នុងចំនួនយ៉ាងសម្បើមនៅមាតិកាព័ត៌មាន GrabMaps (ឬ អនុញ្ញាតឱ្យនរណាម្នាក់ធ្វើសកម្មភាពបែបនោះ)
៥.១២.៦. គ្រប់គ្រងការវាយតម្លៃ ការផ្ដល់មតិ ឬ មាតិកាព័ត៌មាន GrabMaps ផ្សេងៗទៀតតាមរយៈមធ្យោបាយណាមួយដូចជា (i) តាមរយៈការប្រើប្រាស់កម្មវិធី bot ប្រើប្រាស់ស្គ្រីប (script) ឬ ដំណើរការស្វ័យប្រវត្តិ ឬ (ii) ដោយការផ្តល់ជូន ឬ ទទួលយកតម្លៃណាមួយ ឬ ការលើកទឹកចិត្តណាមួយឡើយ
៥.១២.៧. ការសិក្សាចម្លងឡើងវិញ បំបែក ឬ កាត់ផ្តាច់សេវាកម្ម GrabMaps
៥.១២.៨. ប្រើប្រាស់មាតិកាព័ត៌មាន GrabMaps និង/ឬ សេវាកម្ម GrabMaps ដើម្បីបង្កើត ឬ ពង្រីកសំណុំទិន្នន័យដែលទាក់ទងនឹងការបង្កើតផែនទីផ្សេងៗទៀត (រួមទាំងសំណុំទិន្នន័យផែនទី ឬ ការស្វែងរក មូលដ្ឋានទិន្នន័យនៃអាជីវកម្ម បញ្ជីសំបុត្រ ឬ បញ្ជីនៃសកម្មភាពផ្នែកទីផ្សារតាមទូរស័ព្ទ) សម្រាប់ប្រើប្រាស់ក្នុងសេវាកម្មដែលជំនួស ឬ សេវាកម្មប្រហាក់ប្រហែលនឹងសេវាកម្ម GrabMaps
៥.១២.៩. ប្រើប្រាស់សេវាកម្ម GrabMaps ក្នុងមធ្យោបាយណាមួយដែលគំរាមកំហែងដល់សុចរិតភាព ការអនុវត្ត ឬ ភាពជឿជាក់នៃសេវាកម្ម GrabMaps ឬ ផលិតផល ឬ សេវាកម្ម Grab រួមទាំងការអនុវត្ត ឬ ការធ្វើតេស្តភាពតានតឹង ឬ ក្នុងលក្ខណៈណាមួយ ដែលធ្វើការជុំវិញដែនកំណត់បច្ចេកទេសណាមួយនៅក្នុងសេវាកម្ម GrabMaps
៥.១២.១០. ចែកចាយឡើងវិញ លក់បន្ត ឬ ការចូលប្រើអាជ្ញាប័ណ្ណរងចំពោះសេវាកម្ម Grab ឬ មាតិកា GrabMaps
៥.១២.១១. ថងចម្លង រក្សាទុក រក្សាទុកជាឯកសារកាលប្បវត្តិ ឬ បង្កើតមូលដ្ឋានទិន្នន័យនៃមាតិកាព័ត៌មាន GrabMaps និង
៥.១២.១២. ប្រើប្រាស់មាតិកាព័ត៌មាន GrabMaps ដែលមានទិន្នន័យចំណុចចំណាប់អារម្មណ៍ ដើម្បីបង្កើតការលក់នាំមុខ។
ការរួមចំណែកផ្ដល់ចំណុចទីតាំង (Point of Interest)
៥.១៣. ផ្នែកនេះអនុវត្តចំពោះការដាក់ចំណុចទីតាំង (Point of Interest “POI”) របស់អតិថិជន និងដៃគូទៅកាន់ផែនទីនៅក្នុងកម្មវិធីដែលពាក់ព័ន្ធ។
៥.១៤. លក្ខខណ្ឌនៃការដាក់ (submission)៖ នៅពេលដាក់ POI អ្នកត្រូវផ្តល់ខ្លឹមសារព័ត៌មាន POI ដូចជា ឈ្មោះ អាស័យដ្ឋាន និងប្រភេទរបស់ POI ។ អ្នកក៏អាចផ្តល់នូវមាតិកាព័ត៌មាន POI បន្ថែមដូចជារូបភាពនៃ POI និងព័ត៌មានលម្អិតបន្ថែមដែលពាក់ព័ន្ធ ហៅថា (“មាតិកាព័ត៌មាន POI” – POI Content)។
៥.១៥. មាតិកាព័ត៌មានហាមឃាត់៖ អ្នកត្រូវតែធានាថារាល់មាតិកាព័ត៌មាន POI ដែលត្រូវបានបញ្ជូនមក៖
៥.១៥.១. គឺមិនមែនជាមាតិកាព័ត៌មានមិនត្រឹមត្រូវ មិនក្លែងក្លាយ ឬសារឥតបានការ
៥.១៥.២. មិនបង្ខូចកេរ្តិ៍ឈ្មោះ អាសអាភាស រើសអើង ញុះញង់ បង្អាប់ បង្កគ្រោះថ្នាក់ ប្រមាថ ឬ អាចជំទាស់
៥.១៥.៣. មិនមានខ្លឹមសារដែលមិនពាក់ព័ន្ធ ដូចជា នយោបាយ ឬ មតិផ្ទាល់ខ្លួន
៥.១៥.៤. មិនមានផ្តល់ជូន ឬ ផ្សព្វផ្សាយលក់ទំនិញ ឬ សេវាកម្មដែលត្រូវបានបញ្ញត្តិ ឬ ហាមឃាត់ រួមមាន ប៉ុន្តែមិនកំណត់ចំពោះ ថ្នាំជក់ គ្រឿងញៀន ល្បែងស៊ីសង អាវុធ សេវាវេជ្ជសាស្រ្ត និងសេវាពេស្យាចារ
៥.១៥.៥. មិនសំដៅលើ ផ្សព្វផ្សាយ ឬ ពណ៌នាអំពីខ្លឹមសារអាសអាភាស អាសអាភាស រូបភាពរំលោភបំពាន និង/ឬរូបភាពអនីតិជន អំពើហឹង្សា ភេរវនិយម ឬអាកប្បកិរិយាបង្កគ្រោះថ្នាក់ ឬការប្រព្រឹត្តខុសច្បាប់ណាមួយឡើយ
៥.១៥.៦. មិនមានទិន្នន័យបុគ្គល/រសើប ឬ រូបភាពរបស់មនុស្សណាម្នាក់ឡើយ
៥.១៥.៧. មិនមានរូបភាពនៃតំបន់ការពារ ទីតាំងដែលមិនអាចចូលទៅដល់ជាសាធារណៈ ឬ តំបន់ហាមឃាត់ ឬ តំបន់ដែលការថតរូប និងការវីឌីអូមិនត្រូវបានអនុញ្ញាត (ឧ. ប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ បរិវេណយោធា ផ្ទៃខាងក្នុងនៃលំនៅដ្ឋានឯកជន) និង
៥.១៥.៨. មិនមែនជាមាតិកាព័ត៌មាន ដែលត្រូវបានចម្លង ឬ លួច ហើយមិនបំពានលើកម្មសិទ្ធិបញ្ញារបស់តតិយជនណាម្នាក់ឡើយ។
៥.១៦. ការទទួលយក ការបដិសេធ ឬ ការដក POI ចេញ៖ តាមឆន្ទានុសិទ្ធិរបស់ខ្លួន ហើយនៅគ្រប់ពេលដែលមិនចាំបាច់ជូនដំណឹងដល់អ្នក ហ្គ្រេប អាច៖
៥.១៦.១. ទទួលយក ឬ បដិសេធមាតិកាព័ត៌មាន POI ណាមួយដែលបានដាក់បញ្ចូនមក
៥.១៦.២. កែប្រែ ឬ កែសម្រួល POI ឬ មាតិកាព័ត៌មាន POI ដែលអាចទទួលយកបាន និង
៥.១៦.៣. លុប POI ឬ មាតិកាព័ត៌មាន POI ណាមួយ។
៥.១៧. រង្វាន់៖ ហ្គ្រេប អាចផ្តល់នូវការលើកទឹកចិត្ត ឬ រង្វាន់សម្រាប់ការដាក់បញ្ចូនមាតិកាព័ត៌មាន POI ដែលអាចទទួលយកបានពីពេលមួយទៅពេលមួយ ដូចដែលបានជូនដំណឹងដល់អ្នកនៅក្នុងកម្មវិធី។
៥.១៨. សិទ្ធិលើអាជ្ញាបណ្ណ៖ តាមរយៈការដាក់បញ្ចូន POI៖
៥.១៨.១. អ្នកទទួលខុសត្រូវទាំងស្រុងចំពោះទង្វើរបស់អ្នក និងទិន្នន័យ អត្ថបទ ព័ត៌មាន ឈ្មោះ រូបភាព ក្រាហ្វិក រូបថត រូប និងមាតិកាព័ត៌មានផ្សេងៗទៀតដែលអ្នកដាក់បញ្ចូនមក បង្ហោះ ឬ បង្ហាញនៅលើ ឬ តាមរយៈកម្មវិធី។ ហ្គ្រេបមិនទាមទារកម្មសិទ្ធិលើមាតិកាព័ត៌មាន POI ណាមួយដែលអ្នកបង្ហោះ ឬ តាមរយៈកម្មវិធីនោះទេ
៥.១៨.២. អ្នកមិនមានកាតព្វកិច្ចផ្តល់មាតិកាព័ត៌មានណាមួយដល់ ហ្គ្រេប ទេ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជ្រើសរើសបង្ហោះ ឬ ចែករំលែកមាតិកាព័ត៌មាន អ្នកធ្វើការតំណាងអះអាង និងធានាថា អ្នកមានសិទ្ធិគ្របគ្រាន់ក្នុងការដាក់បញ្ជូន POI និងមាតិកាព័ត៌មាន POI
៥.១៨.៣. អ្នកផ្តល់ឱ្យ ហ្គ្រេប នូវសិទ្ធិលើអាជ្ញាប័ណ្ណដែលមិនអាចដកហូតបាន ទូទាំងពិភពលោក ដែលមិនផ្តាច់មុខ និងគ្មានសួយសារអាករ ដើម្បីធ្វើជាម្ចាស់ ផលិតឡើងវិញ ចែកចាយ ទំនាក់ទំនង បោះពុម្ព ប្រើប្រាស់ ធ្វើអាជ្ញាប័ណ្ណបន្ដ កែប្រែ និងបង្កើតស្នាដៃឡើងវិញដោយផ្អែកលើ POI និងមាតិកាព័ត៌មាន POI
៥.១៨.៤. POI ឬ មាតិកាព័ត៌មាន POI ដែលមានព័ត៌មានជាក់ស្ដែងជាសាធារណៈ ដូចជាឈ្មោះអាជីវកម្ម មិនត្រូវបានស្ថិតនៅក្រោមវិសាលភាពនៃសិទ្ធិលើអាជ្ញាប័ណ្ណនេះទេ និង
៥.១៨.៥. សិទ្ធិលើអាជ្ញាប័ណ្ណនេះនៅតែមានអត្ថិភាពដរាបណាមាតិកាព័ត៌មាន POI របស់អ្នកត្រូវបានការពារដោយកម្មសិទ្ធិបញ្ញា។
៥.១៩. សំណើសុំកែប្រែ ឬ លុបចោល៖ អ្នកអាចដាក់សំណើសុំកែប្រែ ឬ លុបចោល POI ឬ មាតិកាព័ត៌មាន POI តាមរយៈកម្មវិធី។ ហ្គ្រេប នឹងវាយតម្លៃទៅតាមករណីនីមួយៗថាតើគួរយល់ព្រមតាមសំណើនោះ ឬ អត់ ដោយស្ថិតនៅក្រោមឆន្ទានុសិទ្ធិរបស់ ហ្គ្រេប។
៥.២០. រូបភាពមើលផ្លូវពីផ្កាយរណប៖ នៅពេលដាក់ស្នើ ឬ មើល POI នៅក្នុងកម្មវិធី អ្នកអាចមើលរូបភាពមើលផ្លូវពីផ្កាយរណប (“រូបភាពផ្កាយរណប”)។ អ្នកទទួលស្គាល់ និងយល់ព្រមថា៖
៥.២០.១. រាល់សិទ្ធិ កម្មសិទ្ធិ និងផលប្រយោជន៍នៅក្នុងរូបភាពផ្កាយរណប រួមទាំងការកែតម្រូវ ការបង្កើនប្រសិទ្ធភាព ការកែប្រែ ឬ សិទ្ធិកម្មសិទ្ធិបញ្ញាទាំងអស់ គឺជាកម្មសិទ្ធិរបស់អ្នកផ្គត់ផ្គង់តតិយជនរបស់ ហ្គ្រេប ឬ អ្នកផ្គត់ផ្គង់របស់អ្នកផ្គត់ផ្គង់នោះ។
៥.២០.២. អ្នកនឹងមិនចែកចាយ ផ្តល់អាជ្ញាប័ណ្ណបន្ត ជួល លក់ ដាក់ជួល ឬ ឱ្យខ្ចីរូបភាពផ្កាយរណបទៅតតិយជនណាមួយឡើយ ឬ ប្រើប្រាស់ ឬ ផលិតឡើងវិញនូវរូបភាពផ្កាយរណបសម្រាប់គោលបំណងណាមួយ ដែលមិនត្រូវបានអនុញ្ញាតយ៉ាងច្បាស់លាស់ដោយ ហ្គ្រេប រួមទាំងគោលបំណងពាណិជ្ជកម្មណាមួយឡើយ។
៥.២០.៣. អ្នកនឹងមិនលុប បិទ ឬ គេចវេះពីការការពារអេឡិចត្រូនិច ឬ ការការពារផ្សេងទៀតនៅលើរូបភាពផ្កាយរណបឡើយ។
៥.២០.៤. អ្នកនឹងមិនទាញយក ឬ រក្សាទុករូបភាពផ្កាយរណបទៅក្នុងឧបករណ៍ណាមួយឡើយ។
៥.២០.៥. អ្នកនឹងមិនផ្លាស់ប្តូរ បិទបាំង ឬ លុបការជូនដំណឹងអំពីការរក្សាសិទ្ធិនៃកម្មសិទ្ធិបញ្ញា ព័ត៌មានគ្រប់គ្រងការរក្សាសិទ្ធិនៃកម្មសិទ្ធិបញ្ញា ពាណិជ្ជសញ្ញា ឬ ស្លាកសញ្ញាកម្មសិទ្ធិណាមួយដែលមាននៅក្នុង ឬ នៅលើរូបភាពផ្កាយរណបឡើយ។
៥.២០.៦. រាល់រូបភាពផ្កាយរណបទាំងអស់ត្រូវបានផ្តល់ជូន “ក្នុងសភាពជាក់ស្ដែង – as is” ដោយគ្មានការធានាណាមួយឡើយ រួមទាំងការធានានូវភាពសមស្របសម្រាប់គោលបំណង ដែលគ្មានការរំលោភបំពាន ឬ គ្មានការប្រើប្រាស់ខុសសិទ្ធិនៃកម្មសិទ្ធិបញ្ញារបស់តតិយជនណាមួយ ភាពត្រឹមត្រូវ ព័ត៌មានមាតិកា ឬ លទ្ធផលឡើយ។ និង
៥.២០.៧. ទាំង ហ្គ្រេប និងអ្នកផ្គត់ផ្គង់របស់ខ្លួនមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬ ការខូចខាតណាមួយដែលកើតឡើងដោយប្រការណាមួយទាក់ទងនឹងការអាក់សេសចូលប្រើប្រាស់ ឬ ការប្រើប្រាស់រូបភាពផ្កាយរណបរបស់អ្នកឡើយ។
ឯកជនភាពទិន្នន័យ
៥.២១. សេចក្តីជូនដំណឹងអំពីឯកជនភាពរបស់ ហ្គ្រេប ត្រូវបានអនុវត្តចំពោះការប្រើប្រាស់សេវាកម្ម GrabMaps ហើយលក្ខខណ្ឌរបស់វាត្រូវបានបញ្ចូលជាផ្នែកមួយនៃលក្ខខណ្ឌ GrabMaps ទាំងនេះដោយការយោងនៅទីនេះ។ គ្រប់ពេលវេលា ព័ត៌មានរបស់អ្នកនឹងត្រូវបានចាត់ទុកស្របតាមសេចក្តីជូនដំណឹងអំពីឯកជនភាពរបស់ ហ្គ្រេប ដែលអាចរកបានតាមរយៈ៖ សេចក្តីជូនដំណឹងអំពីឯកជនភាព។
ប្រភពតតិយជន
៥.២២. សេវាកម្ម GrabMaps អាចបង្ហាញ រួមបញ្ចូល ឬ ធ្វើឱ្យមានមាតិកាព័ត៌មានតតិយជន (“សម្ភារៈតតិយជន”) ឬ ផ្តល់តំណភ្ជាប់ទៅកាន់គេហទំព័រតតិយជនមួយចំនួន។ ហ្គ្រេប មិនធ្វើការធានាអះអាងថា សេវាកម្ម GrabMaps ឬ សម្ភារៈតតិយជនមានលក្ខណៈសមរម្យ ត្រឹមត្រូវ ឬ អាចប្រើប្រាស់បាននៅទីតាំងជាក់លាក់ណាមួយបានគ្រប់ពេលទាំងអស់ឡើយ។ ក្នុងកម្រិតដែលអ្នកជ្រើសរើសប្រើ ឬ អាក់សេសចូលប្រើសម្ភារៈតតិយជន អ្នកធ្វើដូចនោះដោយគំនិតផ្តួចផ្តើមផ្ទាល់ខ្លួនរបស់អ្នក ហើយទទួលខុសត្រូវចំពោះការអនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត លក្ខខណ្ឌ ឬ លក្ខខណ្ឌតម្រូវជាធរមាន។ អ្នកត្រូវបានហាមឃាត់មិនឱ្យបោះពុម្ពផ្សាយឡើងវិញ បញ្ជូនបន្ត ផលិតឡើងវិញ ឬ ប្រើប្រាស់រូបភាពណាមួយដែលបានអាក់សេសចូលប្រើតាមរយៈសេវាកម្ម GrabMaps ជាឯកសារឯករាជ្យបានឡើយ។ តាមរយៈការប្រើប្រាស់សេវាកម្ម GrabMaps អ្នកយល់ព្រមថា ហ្គ្រេបមិនទទួលខុសត្រូវចំពោះការពិនិត្យ ឬ វាយតម្លៃភាពត្រឹមត្រូវ ភាពពេញលេញ ពេលវេលាត្រឹមត្រូវ សុពលភាព ការអនុលោមតាមការរក្សាសិទ្ធិ ភាពស្របច្បាប់ ភាពសមរម្យ គុណភាព ឬ ទិដ្ឋភាពផ្សេងៗទៀតនៃសម្ភារៈតតិយជន ឬ គេហទំព័រទាំងនោះឡើយ។ ហ្គ្រេប មន្ដ្រី សាខា និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន មិនធានា ឬ គាំទ្រ ហើយមិនទទួលយក និងមិនមានការទទួលខុសត្រូវ ឬ កាតព្វកិច្ចណាមួយចំពោះអ្នក ឬ បុគ្គលផ្សេងទៀតសម្រាប់សេវាកម្មតតិយជន សម្ភារៈតតិយជន ឬ គេហទំព័រណាមួយឡើយ ឬ សម្រាប់សម្ភារៈ ផលិតផល ឬ សេវាកម្មផ្សេងៗទៀតរបស់តតិយជន។
៥.២៣. មាតិកាព័ត៌មាននៃ GrabMaps និងសេវាកម្ម GrabMaps មានទិន្នន័យភូមិសាស្ត្រ និងព័ត៌មានអំពីទីកន្លែង ដែលត្រូវបានបង្កើតឱ្យមានដោយតតិយជន រួមមាន៖
៥.២៣.១. ទិន្នន័យផែនទី Map Data © OpenStreetMap contributors (www.openstreetmap.org/copyright);
៥.២៣.២. Map Schema © OpenMapTiles (https://openmaptiles.org/);
៥.២៣.៣. ទិន្នន័យគំនូសព្រាងអគារ Google Building Footprint Data (https://sites.research.google/open-buildings/) អាចរកបានក្រោម CC BY-4.0;
៥.២៣.៤. ទិន្នន័យផែនទី Map Data © Here (www.here.com);
៥.២៣.៥. ទិន្នន័យផែនទី Map Data © OpenStreetCam (openstreetcam.org); © Grab and KartaView Contributors (kartaview.org)
៥.២៣.៧. ទិន្នន័យផែនទី Map Data © Foursquare (foursquare.com);
៥.២៣.៨. អាជ្ញាធរដឹកជញ្ជូនផ្លូវគោក សិង្ហបុរី (lta.gov.sg);
៥.២៣.៩. នាយកដ្ឋានដឹកជញ្ជូន ហ្វីលីពីន (dotr.gov.ph);
៥.២៣.១០. ស្ថាប័នគ្រប់គ្រងការដឹកជញ្ជូន Jakarta (bptj.dephub.go.id/);
៥.២៣.១១. ក្រសួងដឹកជញ្ជូន វៀតណាម (mt.gov.vn/en/Pages/default.aspx);
៥.២៣.១២. អាជ្ញាធរដឹកជញ្ជូនផ្លូវគោកនៃប្រទេសសិង្ហបុរី (https://www.lta.gov.sg/content/ltagov/en.html) អាចរកបានក្រោមលក្ខខណ្ឌនៃអាជ្ញាប័ណ្ណទិន្នន័យបើកចំហរបស់សិង្ហបុរីកំណែ 1.0 (https://data.gov.sg/open-data-licence);
៥.២៣.១៣. OneMap របស់អាជ្ញាធរដីធ្លីសិង្ហបុរី (https://www.onemap.sg/main/v2/) អាចរកបានក្រោមលក្ខខណ្ឌនៃអាជ្ញាប័ណ្ណទិន្នន័យបើកចំហរបស់សិង្ហបុរីកំណែ 1.0 (https://data.gov.sg/open-data-licence);
៥.២៣.១៤. ទីភ្នាក់ងារបរិស្ថានជាតិសិង្ហបុរី (https://www.nea.gov.sg/) អាចរកបានក្រោមលក្ខខណ្ឌនៃអាជ្ញាប័ណ្ណទិន្នន័យបើកចំហរបស់សិង្ហបុរីកំណែ 1.0 (https://data.gov.sg/open-data-licence);
៥.២៣.១៥. Data.gov.sg អាចរកបានក្រោមលក្ខខណ្ឌនៃអាជ្ញាប័ណ្ណទិន្នន័យបើកចំហរបស់សិង្ហបុរីកំណែ 1.0 (https://data.gov.sg/open-data-licence);
៥.២៣.១៦. ពី Hdb.gov.sg អាចរកបានក្រោមលក្ខខណ្ឌនៃអាជ្ញាប័ណ្ណទិន្នន័យបើកចំហរបស់សិង្ហបុរីកំណែ 1.0 (https://data.gov.sg/open-data-licence);
៥.២៣.១៧. OpenWeatherMap ចូលមើលនៅថ្ងៃទី 01 ខែមេសា ឆ្នាំ 2021 អាចរកបានក្រោមលក្ខខណ្ឌនៃអាជ្ញាប័ណ្ណទិន្នន័យបើកចំហរបស់សិង្ហបុរីកំណែ 1.0 (https://data.gov.sg/open-data-licence);
៥.២៣.១៨. ផ្នែកជាក់លាក់នៃសេវាកម្ម GrabMaps ត្រូវបានដំណើរការដោយ Tomorrow.io (https://www.tomorrow.io/); និង
៥.២៣.១៩ “Places Theme” និង “Administrative Boundaries Theme” ពី Overture Maps Foundation ទទួលបានអាជ្ញាប័ណ្ណក្រោម CDLA Permissive v 2.0 licence (https://cdla.dev/permissive-2-0/)។
ការបដិសេធមិនទទួលខុសត្រូវ
៥.២៤. សេវាកម្ម និងមាតិកាព័ត៌មានទាំងអស់ត្រូវបានផ្តល់ជូនក្នុងលក្ខណ “សភាពជាក់ស្ដែង – as is” ដោយគ្មានការធានាណាមួយពី ហ្គ្រេប ឬ អ្នកផ្គត់ផ្គង់របស់ខ្លួនឡើយ។ សេវាកម្ម ឬ លក្ខណៈពិសេស ឬ ផ្នែកណាមួយរបស់វា អាចប្រែប្រួលទៅតាមតំបន់ ហើយអាចនឹងមិនមានជាភាសាទាំងអស់ ឬ នៅក្នុងប្រទេសទាំងអស់ឡើយ ហើយ ហ្គ្រេប មិនធ្វើសេចក្តីថ្លែងការណ៍ថា សេវាកម្ម ឬ លក្ខណៈពិសេស ឬ ផ្នែកណាមួយរបស់វា មានលក្ខណៈសមរម្យ ត្រឹមត្រូវ ឬ អាចប្រើប្រាស់បាននៅទីតាំងជាក់លាក់ណាមួយឡើយ។
៥.២៥. ក្នុងកម្រិតអតិបរមាដែលអនុញ្ញាតដោយច្បាប់ រាល់ការតំណាងអះអាង ការធានា ឬ លក្ខខណ្ឌគ្រប់ប្រភេទណាមួយ (រួមមាន ប៉ុន្តែមិនកំណត់ចំពោះ ការធានាដែលបង្កប់ន័យ ឬ ការធានាតាមច្បាប់នៃលក្ខណពាណិជ្ជកម្ម ភាពសមរម្យសម្បទាសម្រាប់គោលបំណងជាក់លាក់ កម្មសិទ្ធិ គ្មានការរំលោភបំពាន ភាពត្រឹមត្រូវ ឬ គុណភាពគួរឱ្យពេញចិត្ត) ទាំងអស់ទាក់ទងនឹងសេវាកម្ម និងមាតិកាព័ត៌មានណាមួយ ត្រូវបានដកចេញយ៉ាងច្បាស់លាស់ដោយ ហ្គ្រេប និងអ្នកផ្គត់ផ្គង់របស់ខ្លួន។ ហ្គ្រេប និងអ្នកផ្គត់ផ្គង់របស់ខ្លួន មិនធានាថា សេវាកម្មនឹងដំណើរការបានត្រឹមត្រូវដូចដែលបានរួមបញ្ចូលជាមួយកម្មវិធីនោះទេ ថាសេវាកម្មនឹងមិនមានការរំខាន ឬ ថាខ្លឹមសារណាមួយនឹងត្រឹមត្រូវ ឬ ពេញលេញឡើយ។
៥.២៦. អ្នកទទួលស្គាល់ និងយល់ព្រមបន្ថែមទៀតថា សេវាកម្មនេះមិនមានបំណង ឬ មានលក្ខណសមរម្យសម្រាប់ប្រើប្រាស់ក្នុងស្ថានភាព ឬ បរិស្ថាន ដែលការបរាជ័យ ឬ ការពន្យារពេល ឬ កំហុស ឬ ភាពមិនត្រឹមត្រូវនៅក្នុងទិន្នន័យ ដែលផ្តល់ដោយសេវាកម្មអាចនាំឱ្យមានការស្លាប់ ការរងរបួសផ្ទាល់ខ្លួន ឬ ការខូចខាតណាមួយ ឬ បរិស្ថានធ្ងន់ធ្ងរឡើយ។
ដែនកំណត់នៃការទទួលខុសត្រូវ
៥.២៧. ហ្គ្រេប និងអ្នកផ្គត់ផ្គង់របស់ខ្លួនមិនទទួលខុសត្រូវចំពោះការខូចខាត ឬ ការបាត់បង់ណាមួយ ដែលកើតឡើងពីការប្រើប្រាស់ ការប្រើប្រាស់ខុស ការពឹងផ្អែកលើ ភាពមិនអាចប្រើប្រាស់ ការរំខាន ការផ្អាក ឬ ការបញ្ចប់សេវាកម្ម រួមទាំងការរំខានដោយសារការបរាជ័យប្រព័ន្ធ ការវាយប្រហារបណ្តាញ ឬ ការថែទាំតាមកាលវិភាគ ឬ មិនតាមកាលវិភាគឡើយ។
៥.២៨. គ្មានភាគីណាមួយ ឬ អ្នកផ្គត់ផ្គង់របស់ ហ្គ្រេប នឹងមិនទទួលខុសត្រូវចំពោះការខូចខាតដោយប្រយោលណាមួយឡើយ (រួមទាំង ដោយគ្មានការកំណត់ចំពោះ ការខូចខាតជាលទ្ធផល ពិសេស ឬដោយចៃដន្យ ការខូចខាតចំពោះការបាត់បង់ប្រាក់ចំណេញ ឬ ចំណូល ការខូចខាត ឬការបាត់បង់ទិន្នន័យ ការបរាជ័យក្នុងការបញ្ជូន ឬ ទទួលទិន្នន័យណាមួយ ការរំខានអាជីវកម្ម ឬ ការបាត់បង់ព័ត៌មានអាជីវកម្ម) ដែលកើតចេញពី ឬ ទាក់ទងនឹងសេវាកម្ម ខ្លឹមសារ ឬ លក្ខខណ្ឌ GrabMap ទាំងនេះ សូម្បីតែត្រូវបានណែនាំអំពីលទ្ធភាពនៃការខូចខាតបែបនេះ ឬ ប្រសិនបើលទ្ធភាពនោះអាចព្យាករណ៍បានសមហេតុផលក៏ដោយ។
ការការពារ និងផ្ដល់សំណង
៥.២៩. អ្នកយល់ព្រមការពារ និងផ្ដល់សំណង និងរក្សាមិនឱ្យមានគ្រោះថ្នាក់ចំពោះ ហ្គ្រេប មន្ដ្រី អភិបាល ម្ចាស់ភាគហ៊ុន អ្នកកាន់តំណែងមុន អ្នកស្នងតំណែង បុគ្គលិក ភ្នាក់ងារ អ្នកម៉ៅការ ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសាខារបស់ខ្លួន ឱ្យរួចផុតពីការទាមទារ ការបាត់បង់ ការទទួលខុសត្រូវ ការទាមទារ ឬ ការចំណាយណាមួយ (រួមទាំងថ្លៃមេធាវី) ដែលកើតឡើងពីការបំពានលក្ខខណ្ឌ GrabMap ទាំងនេះ និង/ឬ ការប្រើប្រាស់សេវាកម្មរបស់អ្នក។
ការធ្វើបច្ចុប្បន្នភាព
៥.៣០. យើងអាចផ្លាស់ប្តូរ កែប្រែ ឬ លុបចោលលក្ខខណ្ឌ GrabMap ទាំងនេះនៅពេលណាមួយ។ យើងនឹងជូនដំណឹងដល់អ្នកអំពីការផ្លាស់ប្តូរណាមួយដូចដែលបានបញ្ជាក់នៅក្នុងផ្នែក “សេចក្តីជូនដំណឹង”។ ប្រសិនបើអ្នកមិនយល់ព្រមនឹងការផ្លាស់ប្តូរនោះទេ អ្នកត្រូវតែឈប់ប្រើប្រាស់សេវាកម្ម។ ការប្រើប្រាស់សេវាកម្មរបស់អ្នកបន្ទាប់ពីការផ្លាស់ប្តូរមានប្រសិទ្ធភាព មានន័យថាអ្នកយល់ព្រមនឹងលក្ខខណ្ឌ GrabMap ថ្មីទាំងនេះ។
៦. ប្រភពទិន្នន័យ
ហ្គ្រេប ប្រើប្រាស់បណ្ណាល័យ ដែលជាប្រភពមានអត្ថិភាពស្រាប់ នៅក្នុងកម្មវិធីទូរស័ព្ទរបស់ ហ្គ្រេប ដូចដែលបានកំណត់ក្នុង http://grb.to/oss-attributions ។
៧. សម្រាប់ GrabUnlimited
ផ្នែកនេះអនុវត្តចំពោះការជាវ និងអត្ថប្រយោជន៍របស់ GrabUnlimited។ អ្នកយល់ព្រមតាមលក្ខខណ្ឌទាំងនេះ ដោយរក្សាការជាវ GrabUnlimited និង/ឬ ប្រើប្រាស់អត្ថប្រយោជន៍របស់វា។
អ្នកប្រើប្រាស់ដែលជាវ GrabUnlimited នឹងទទួលបានអត្ថប្រយោជន៍ដូចជា ប័ណ្ណបញ្ចុះតម្លៃប្រចាំខែ អាស្រ័យលើគម្រោងជាវដែលបានអនុវត្ត។ ប័ណ្ណបញ្ចុះតម្លៃនឹងមាននៅក្នុងទំព័រ ‘រង្វាន់របស់ខ្ញុំ’ នៅក្នុងកម្មវិធី ហ្គ្រេប។ លុះត្រាតែមានការបញ្ជាក់ផ្សេងពីនេះ ប័ណ្ណបញ្ចុះតម្លៃត្រូវតែប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ត្រឹមថ្ងៃផុតកំណត់ដែលបានបញ្ជាក់ (ប្រសិនបើមាន)។ ប័ណ្ណបញ្ចុះតម្លៃអាចប្ដូរបានតែនៅពេលធ្វើការទិញនៅក្នុងកម្មវិធី ហ្គ្រេប ដោយបង់ជាសាច់ប្រាក់ ឬគ្មានសាច់ប្រាក់ (Cashless) ដែលមាននៅលើ Grab Platform។
ហ្គ្រេប អាចផ្លាស់ប្ដូរប្រភេទ តម្លៃ ចំនួន និងលក្ខខណ្ឌនៃការប្ដូរយកអត្ថប្រយោជន៍ដូចដែលបានបង្ហាញនៅក្នុងកម្មវិធី ហ្គ្រេប នៅពេលណាក៏បាន។
កម្រៃសេវា និងការបន្តជាវ
កម្រៃសេវាជាវ GrabUnlimited ត្រូវបានបញ្ជាក់នៅក្នុងកម្មវិធី ហ្គ្រេប។ ហ្គ្រេប អាចផ្លាស់ប្ដូររយៈពេល និងកម្រៃសេវាជាវពីពេលមួយទៅពេលមួយ។ កម្រៃសេវាជាវ GrabUnlimited មិនអាចប្រគល់ត្រឡប់វិញបានទេ។
ប្រសិនបើអ្នកជាវ GrabUnlimited ដោយផ្ទាល់ជាមួយ ហ្គ្រេប តាមរយៈកម្មវិធី ហ្គ្រេប ហើយត្រូវបានចេញវិក្កយបត្រដោយ ហ្គ្រេប នោះថ្លៃសេវាជាវនឹងត្រូវបានកាត់ចេញពីវិធីបង់ប្រាក់ដែលបានជ្រើសរើសរបស់អ្នកនៅរៀងរាល់ថ្ងៃចេញវិក្កយបត្រ។ សូមចំណាំថា ការជាវ GrabUnlimited របស់អ្នកនឹងបន្តដោយស្វ័យប្រវត្តិ លុះត្រាតែអ្នកបោះបង់វាតាមរយៈកម្មវិធី ហ្គ្រេប មុនថ្ងៃចេញវិក្កយបត្រ។ ប្រសិនបើវិធីបង់ប្រាក់ដែលបានជ្រើសរើសរបស់អ្នកមិនអាចប្រើប្រាស់បាន យើងនឹងកាត់ចំនួនទឹកប្រាក់ដោយស្វ័យប្រវត្តិពីកាតផ្សេងទៀតដែលភ្ជាប់ជាមួយគណនីរបស់អ្នកនៅក្នុងកម្មវិធី ហ្គ្រេប ។ ប្រសិនបើការកាត់ ឬការគិតថ្លៃមិនបានជោគជ័យ ការជាវរបស់អ្នកនឹងត្រូវបានលុបចោល។
ហ្គ្រេប អាចផ្តល់ជូនអ្នកប្រើប្រាស់មួយចំនួននូវការជាវ GrabUnlimited សាកល្បង ឬ ការផ្សព្វផ្សាយ ដែលត្រូវអនុវត្តតាមលក្ខខណ្ឌទាំងនេះ លុះត្រាតែមានការបញ្ជាក់ផ្សេងពីនេះនៅក្នុងការផ្តល់ជូនពិសេស។ អ្នកជាវសាកល្បងអាចជ្រើសរើសមិនបន្តជាមួយនឹងការជាវ GrabUnlimited ដែលបានបង់ប្រាក់ពេញ នៅពេលបញ្ចប់រយៈពេលសាកល្បង។
ការជាវសម្រាប់អាជីវកម្ម
ផ្នែកនេះអនុវត្តចំពោះការជាវ GrabUnlimited ដោយអាជីវកម្មដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើអ្នកជាអតិថិជន Grab for Business ឬ កំពុងប្រើប្រាសច្រកស្វ័យប្រវត្តិកម្ម Grab for Business លក្ខខណ្ឌទាំងនេះត្រូវបានអនុវត្តបន្ថែមលើលក្ខខណ្ឌ Grab for Business។
អ្នកអាចដាក់ពាក្យកុម្ម៉ង់ទិញគម្រោងជាវ GrabUnlimited តាមរយៈបណ្តាញដែល ហ្គ្រេប បានជូនដំណឹង (“ការកុម្ម៉ង់ GrabUnlimited”)។ ហ្គ្រេប នឹងចេញវិក្កយបត្រជូនអ្នកបន្ទាប់ពីការបញ្ជាទិញ GrabUnlimited របស់អ្នក។ អ្នកត្រូវតែធ្វើការទូទាត់ស្របតាមការណែនាំអំពីការទូទាត់ និងកាលបរិច្ឆេទកំណត់ដែលបានបញ្ជាក់ក្នុងវិក្កយបត្រ។
រាល់ការកុម្ម៉ង់ GrabUnlimited ទាំងអស់គឺជាការសម្រេចចុងក្រោយ ហើយមិនអាចត្រូវបានលុបចោលដោយអ្នកបានទេ។ អ្នកមានទំនួលខុសត្រូវក្នុងការធានាថាព័ត៌មានលម្អិតនៃការបញ្ជាទិញមានភាពត្រឹមត្រូវ ហើយក្នុងករណីដែលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទទួល (ឧ. អាសយដ្ឋានអ៊ីមែល លេខទូរស័ព្ទ) ត្រូវបានផ្តល់ជូន អ្នកធានាថាអ្នកបានទទួលការយល់ព្រមពីពួកគេដើម្បីធ្វើដូច្នេះសម្រាប់ការអនុញ្ញាតចេញឱ្យ ចំពោះការជាវ GrabUnlimited ជូនពួកគេ។
អ្នកត្រូវតែប្ដូរយកការជាវ GrabUnlimited ក្នុងរយៈពេលប្ដូរយកដែលបានបញ្ជាក់នៅក្នុងការបញ្ជាទិញ GrabUnlimited។ ការជាវ GrabUnlimited ដែលត្រូវបានធ្វើឱ្យដំណើរការដោយអ្នកប្រើប្រាស់មិនអាចដកវិញបានទេ។
ការបញ្ចប់ការជាវ
ហ្គ្រេប អាចបញ្ចប់គម្រោងជាវ GrabUnlimited តាមការសម្រេចចិត្តរបស់ ហ្គ្រេប ដោយមិនចាំបាច់ជូនដំណឹងជាមុន។ ប្រសិនបើរឿងនោះកើតឡើង ហ្គ្រេប នឹងសងកម្រៃសេវាជាវវិញ យោងតាមលក្ខខណ្ឌនៃការជាវ GrabUnlimited ជាក់លាក់។ ទោះជាយ៉ាងណាក៏ដោយ ហ្គ្រេប នឹងមិនផ្តល់ការសងប្រាក់វិញសម្រាប់ការបញ្ចប់ការជាវដែលយើងកំណត់ (តាមការសម្រេចចិត្តរបស់យើង) ថាបានបំពានលក្ខខណ្ឌទាំងនេះ ឬ ច្បាប់ជាធរមានណាមួយ ពាក់ព័ន្ធនឹងការក្លែងបន្លំ ឬ ការប្រើប្រាស់ខុសនៃការជាវ GrabUnlimited ឬ បង្កគ្រោះថ្នាក់ដល់ ហ្គ្រេប ឬ អ្នកប្រើប្រាស់ផ្សេងៗទៀតនោះទេ។
៨. សេវាកម្មបញ្ញាសម្បនិមិត្ត ហ្គ្រេប (Grab AI)
៨.១ សេវាកម្ម AI
ក. ហ្គ្រេប ប្រើប្រាស់សេវាកម្មដែលដឹកនាំដោយបញ្ញាសប្បនិមិត្ត AI ដែលបង្កើតថ្មី ដើម្បីពង្រឹងការប្រើប្រាស់របស់អ្នក ។
ខ. សេវាកម្ម AI ដែលផ្ដល់ដោយ ហ្គ្រេប រួមមាន ប៉ុន្តែមិនកំណត់ ចំពោះ៖
i. Chatbots និង Virtual Assistants (ជំនួយការនិមិត្ត)៖ Chatbots និងជំនួយការនិមិត្ត ដែលដំណើរការដោយ AI របស់យើងអាចធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នកប្រើប្រាស់ ឆ្លើយតបសំណួរ និងផ្ដល់ជំនួយទាន់ពេលវេលា។
ii. ការណែនាំផ្ទាល់ខ្លួន (Personalized Recommendations)៖ ដោយផ្អែកលើចំណង់ចំណូលចិត្ត និងទម្លាប់ប្រើប្រាស់របស់អ្នក ប្រព័ន្ធ AI របស់យើងអាចផ្ដល់អនុសាសន៍ផលិតផល ឬ សេវាកម្មដែលសមស្រប ដើម្បីធ្វើឱ្យបទពិសោធន៍របស់អ្នកប្រសើឡើង។
iii. ការវិភាគទិន្នន័យ និងព័ត៌មានស៊ីជម្រៅ (Data Analysis and Insights)៖ ដំណោះស្រាយ AI របស់យើងអាចវិភាគទិន្នន័យទ្រង់ទ្រាយធំ ដើម្បីបង្កើតព័ត៌មានស៊ីជម្រៅដែលអាចអនុវត្តបាន ដែលជួយអ្នកក្នុងការធ្វើការសម្រេចចិត្តដែលមានព័ត៌មានគ្រប់ជ្រុងជ្រោយ។
iv. ការវិភាគព្យាករណ៍ (Predictive Analytics) ៖ ដោយប្រើប្រាស់ទិន្នន័យពីមុនៗ សេវាកម្ម AI របស់យើងអាចព្យាករណ៍និន្នាការ និងលទ្ធផលនាពេលអនាគត ជួយអ្នកក្នុងការរៀបចំផែនការ និងយុទ្ធសាស្ត្រ។
(រួមគ្នាហៅថា “សេវាកម្ម AI”)។
គ. តាមរយៈការចូលប្រើប្រាស់ និងប្រើប្រាស់សេវាកម្ម AI របស់យើង អ្នកទទួលស្គាល់ និងយល់ព្រមអនុវត្តតាមលក្ខខណ្ឌបន្ថែមទាំងនេះ ក្រោមផ្នែកទី ៧ នេះ (“លក្ខខណ្ឌ AI បន្ថែម”)។
៨.២. ការបដិសេធការទទួលខុសត្រូវ
សេវាកម្ម AI ដែលផ្ដល់ដោយ ហ្គ្រេប នៅលើវេទិការបស់យើង គឺសម្រាប់គោលបំណងផ្ដល់ព័ត៌មានទូទៅតែប៉ុណ្ណោះ។ ខណៈពេលដែលយើងខិតខំធានានូវភាពត្រឹមត្រូវ និងអត្ថប្រយោជន៍នៃមុខងារ ដែលដំណើរការដោយ AI ទាំងនេះ វាត្រូវបានផ្ដល់ជូនក្នុង “សភាពជាក់ស្ដែង – as is” និងដោយគ្មានការធានាណាមួយចំពោះភាពត្រឹមត្រូវ ភាពជឿជាក់ ឬ ភាពពេញលេញរបស់វាឡើយ។ សេវាកម្ម AI អាចបង្កើតការឆ្លើយតប ដែលមិនត្រឹមត្រូវ ឬ មិនសមរម្យម្តងម្កាល។
៨.៣. ទិន្នន័យ និងសេវាកម្មរបស់តតិយជន
សេវាកម្ម AI របស់យើងអាចទាក់ទងជាមួយទិន្នន័យ និងសេវាកម្មរបស់តតិយជន។ យើងមិនគ្រប់គ្រង ឬ គាំទ្រមាតិកាព័ត៌មាន ខ្លឹមសារ ឬ ព័ត៌មានដែលរកឃើញនៅក្នុងសេវាកម្មតតិយជនបែបនេះទេ ហើយបដិសេធរាល់ការទទួលខុសត្រូវទាក់ទងនឹងមាតិកាព័ត៌មានបែបនេះ។
៨.៤. ទំនួលខុសត្រូវរបស់អ្នកប្រើប្រាស់
ក. ការប្រើប្រាស់ដោយត្រឹមត្រូវ៖ អ្នកយល់ព្រមប្រើប្រាស់សេវាកម្ម AI សម្រាប់តែគោលបំណងស្របច្បាប់ប៉ុណ្ណោះ និងអនុលោមតាមច្បាប់ជាធរមាន និងលក្ខខណ្ឌ AI បន្ថែមទាំងនេះ។ អ្នកទទួលខុសត្រូវចំពោះរាល់សកម្មភាពដែលកើតឡើងក្រោមគណនីរបស់អ្នក និងសម្រាប់ការធានាថាបុគ្គលណាម្នាក់ដែលចូលប្រើសេវាកម្ម AI តាមរយៈគណនីរបស់អ្នកអនុលោមតាមលក្ខខណ្ឌ AI បន្ថែមទាំងនេះ។
ខ. ការបញ្ចូលទិន្នន័យ៖ អ្នកទទួលខុសត្រូវទាំងស្រុងចំពោះភាពត្រឹមត្រូវ គុណភាព និងភាពស្របច្បាប់នៃទិន្នន័យ ដែលអ្នកបញ្ចូលទៅក្នុងសេវាកម្ម AI។ អ្នកយល់ព្រមមិនបញ្ចូលទិន្នន័យណាមួយដែលខុសច្បាប់ បង្កគ្រោះថ្នាក់ គំរាមកំហែង បង្ខូចកេរ្តិ៍ឈ្មោះ អាសអាភាស រំលោភបំពាន ឬ មិនសមរម្យនោះទេ។
គ. សុវត្ថិភាព៖ អ្នកទទួលខុសត្រូវក្នុងការរក្សាការសម្ងាត់នៃព័ត៌មានសម្ងាត់គណនីរបស់អ្នក និងសម្រាប់រាល់សកម្មភាពដែលកើតឡើងក្រោមគណនីរបស់អ្នក។ អ្នកយល់ព្រមជូនដំណឹងដល់យើងភ្លាមៗអំពីការប្រើប្រាស់គណនីរបស់អ្នកដោយគ្មានការអនុញ្ញាត ឬ ការរំលោភបំពានសុវត្ថិភាពណាមួយផ្សេងទៀត។
៨.៥. ការកែប្រែសេវាកម្ម
យើងរក្សាសិទ្ធិក្នុងការកែប្រែ ឬ បញ្ឈប់ជាបណ្ដោះអាសន្ន ឬ ជាអចិន្ត្រៃយ៍នូវសេវាកម្ម AI (ឬ ផ្នែកណាមួយរបស់វា) ដោយមាន ឬ គ្មានការជូនដំណឹង។ អ្នកយល់ព្រមថាយើងនឹងមិនទទួលខុសត្រូវចំពោះអ្នក ឬ តតិយជនណាមួយសម្រាប់ការកែប្រែ ការផ្អាក ឬ ការបញ្ឈប់សេវាកម្ម AI នោះទេ។
៨.៦. កម្មសិទ្ធិបញ្ញា
ក. ភាពជាម្ចាស់៖ រាល់សិទ្ធិកម្មសិទ្ធិបញ្ញាលើ និងចំពោះសេវាកម្ម AI និងឯកសារពាក់ព័ន្ធណាមួយ រួមមាន ប៉ុន្តែមិនកំណត់ ចំពោះ កម្មវិធី ក្បួនដោះស្រាយ (algorithms) ការរចនា អត្ថបទ ក្រាហ្វិក និងចំណុចប្រទាក់ (interface) គឺនិងនៅតែជាកម្មសិទ្ធិផ្តាច់មុខរបស់ ហ្គ្រេប ឬ ម្ចាស់កម្មសិទ្ធិនៃអាជ្ញាប័ណ្ណរបស់ខ្លួន។
ខ. មាតិកាព័ត៌មានអ្នកប្រើប្រាស់៖ អ្នករក្សាភាពជាម្ចាស់នៃទិន្នន័យ មាតិកាព័ត៌មាន ឬ សម្ភារៈណាមួយដែលអ្នកបញ្ចូលទៅក្នុងសេវាកម្ម AI។ តាមរយៈការបញ្ចូលទិន្នន័យទៅក្នុងសេវាកម្ម AI អ្នកផ្តល់ឱ្យយើងនូវអាជ្ញាប័ណ្ណជាសកល មិនផ្តាច់មុខ គ្មានថ្លៃសួយសារអាករ ដែលបានបង់ពេញលេញ សិទ្ធិផ្ដល់អាជ្ញាប័ណ្ណបន្តបាន និងអាចផ្ទេរបាន ដើម្បីប្រើប្រាស់ ផលិតឡើងវិញ កែប្រែ ចែកចាយ និងលាតត្រដាងទិន្នន័យបែបនេះសម្រាប់គោលបំណងនៃការផ្ដល់សេវាកម្ម AI ក៏ដូចជាដើម្បីកែលម្អសេវាកម្ម AI ដែលមានស្រាប់ ឬ ថ្មី។
៨.៧. ការធានា
ក្នុងកម្រិតអតិបរមាដែលអនុញ្ញាតដោយច្បាប់ជាធរមាន ហ្គ្រេប បដិសេធយ៉ាងច្បាស់លាស់នូវរាល់ការធានា មិនថាជាការបង្ហាញ ច្បាស់លាស់ តាមច្បាប់ ឬ ផ្សេងៗទៀត រួមមាន ប៉ុន្តែមិនកំណត់ចំពោះ ការធានាដោយបង្កប់ន័យណាមួយនៃការធានាផ្នែកពាណិជ្ជកម្ម សម្បទាសម្រាប់គោលបំណងជាក់លាក់មួយ និងការមិនរំលោភបំពាន។ យើងមិនធានាថាសេវាកម្ម AI នឹងបំពេញតាមតម្រូវការរបស់អ្នក ឬ ថាប្រតិបត្តិការនៃសេវាកម្ម AI នឹងមិនមានការរំខាន ឬ គ្មានកំហុសនោះទេ។
៨.៨. ការកំណត់នៃការទទួលខុសត្រូវ
ក. ក្នុងករណីណាក៏ដោយ ហ្គ្រេប ក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួន ឬ អភិបាល បុគ្គលិក ភ្នាក់ងារ ឬ អ្នកផ្គត់ផ្គង់របស់ខ្លួន នឹងមិនទទួលខុសត្រូវចំពោះការខូចខាតដោយប្រយោល ចៃដន្យ ពិសេស ផលវិបាក ឬ ការផាកពិន័យ រួមមាន ប៉ុន្តែមិនកំណត់ ចំពោះ ការបាត់បង់ការប្រើប្រាស់ ការបាត់បង់ទិន្នន័យ ការបាត់បង់ផ្នែកអាជីវកម្ម ឬ ការបាត់បង់ប្រាក់ចំណេញ ដែលកើតឡើងពី ឬ ទាក់ទងនឹងការប្រើប្រាស់ ឬ អសមត្ថភាពក្នុងការប្រើប្រាស់សេវាកម្ម AI របស់យើង ទោះបីជាយើងបានទទួលព័ត៌មានអំពីលទ្ធភាពនៃការខូចខាតបែបនេះក៏ដោយ។
ខ. ក្នុងកម្រិតអតិបរមាដែលអនុញ្ញាតដោយច្បាប់ ទំនួលខុសត្រូវសរុបរបស់ ហ្គ្រេប ចំពោះអ្នក ឬ តតិយជនណាមួយដែលកើតចេញពី ឬ ទាក់ទងនឹងលក្ខខណ្ឌ AI បន្ថែមទាំងនេះ ឬ ការប្រើប្រាស់សេវាកម្ម AI របស់យើង ពីមូលហេតុនៃសកម្មភាពទាំងអស់ និងទ្រឹស្ដីនៃទំនួលខុសត្រូវទាំងអស់ នឹងត្រូវបានកំណត់ត្រឹម និងនឹងមិនលើសពីចំនួនទឹកប្រាក់ដែលអ្នកបានបង់ឱ្យយើងសម្រាប់ការប្រើប្រាស់សេវាកម្ម AI ក្នុងរយៈពេល ៣ (ពី) ខែមុនពេលទាមទារ។
៨.៩. ការការពារ និងផ្ដល់សំណង
អ្នកយល់ព្រមទូទាត់សងសំណង ការពារ និងរក្សា ហ្គ្រេប ក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួន និងនាយក មន្ត្រី បុគ្គលិក ភ្នាក់ងារ និងតំណាងរៀងៗខ្លួន (រួមគ្នាហៅថា “ភាគីដែលត្រូវបានទូទាត់សំណង”) ឱ្យរួចផុតពី និងប្រឆាំងនឹងរាល់ការទាមទារ ទំនួលខុសត្រូវ ការខូចខាត ការបាត់បង់ ការចំណាយ ឬ ថ្លៃឈ្នួល (រួមទាំងថ្លៃមេធាវីសមហេតុផល) ដែលភាគីដែលត្រូវបានទូទាត់សំណងអាចកើតមានឡើងជាលទ្ធផលនៃ ឬ កើតចេញពី៖
i. ការប្រើប្រាស់ ឬ ការប្រើប្រាស់ខុសរបស់អ្នកចំពោះសេវាកម្ម AI។
ii. ការរំលោភបំពានរបស់អ្នកចំពោះលក្ខខណ្ឌ AI បន្ថែមទាំងនេះ។
iii. ការរំលោភបំពានរបស់អ្នកចំពោះសិទ្ធិរបស់ភាគីផ្សេងទៀត រួមទាំងអ្នកប្រើប្រាស់ផ្សេងទៀតនៃសេវាកម្ម AI។
iv. ខ្លឹមសារណាមួយដែលអ្នកផ្ដល់តាមរយៈសេវាកម្ម AI រួមបញ្ចូលប៉ុន្តែមិនកំណត់ត្រឹម ព័ត៌មានដែលបំភាន់ មិនត្រឹមត្រូវ ឬ ក្លែងបន្លំណាមួយឡើយ។
១៣. ការរួមចំណែកដាក់ចំណុចនៃទីតាំង (Point of Interest)
ធីខេ សេនត្រល ជាន់ទី ៥
ផ្លូវ ២៨៩, ខណ្ឌ ទួលគោក, រាជធានីភ្នំពេញ