GRABFOOD MERCHANT GENERAL TERMS & CONDITIONS (“Merchant Terms”)

លក្ខខណ្ឌ & ខចែងទូទៅរបស់អាជីវករ GrabFood

១. សេចក្ដីផ្ដើម

១.១ លក្ខខណ្ឌ & ខចែងទូទៅរបស់អាជីវករ GrabFood ហៅថា (“លក្ខខណ្ឌរបស់អាជីវករ”) គឺមានកម្មវត្ថុគ្រប់គ្រងការប្រើប្រាស់សេវាកម្ម GrabFood (“សេវាកម្ម” ដូចដែលបានកំណត់ខាងក្រោម) សម្រាប់ឱ្យអ្នកធ្វើការលក់ម្ហូបអាហារនៅលើកម្មវិធី Grab App ហៅថា (កម្មវិធី “Grab App”)។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកក្នុងការអាន និងយល់ដឹងនូវលក្ខខណ្ឌរបស់អាជីវករទាំងអស់នេះដោយយកចិត្តទុកដាក់ និង ហ្មត់ចត់ ពីព្រោះ លក្ខខណ្ឌរបស់អាជីវករទាំងនេះចែងអំពី ការទទួលខុសត្រូវ កាតព្វកិច្ច សិទ្ធិរបស់អ្នក និងលំហូរលម្អិតនៃប្រតិបត្តិការនៃ ការប្រើប្រាស់សេវាកម្មផ្សេងៗទៀតរបស់អ្នក។

១.២ ដោយការប្រើប្រាស់សេវាកម្មដូចមានចែងនៅក្នុងលក្ខខណ្ឌរបស់អាជីវករទាំងនេះ តាមរយៈការចុះកិច្ចព្រមព្រៀងស្ដីពីសេវាកម្ម GrabFood Marketplace ហៅថា (“កិច្ចព្រមព្រៀង”) ជាមួយហ្គ្រេបនោះ អ្នកយល់ព្រមថា អ្នកបានអាន និងយល់ដឹងទាំងអស់ និងយ៉ាងច្បាស់លាស់នូវគ្រប់ លក្ខខណ្ឌរបស់អាជីវករទាំងអស់នេះ ដែលត្រូវអនុវត្តចំពោះអ្នក ពីព្រោះលក្ខខណ្ឌរបស់អាជីវករទាំងនេះគឺជាផ្នែកយ៉ាងសំខាន់នៃកិច្ចព្រមព្រៀង ហើយលក្ខខណ្ឌរបស់អាជីវករទាំងអស់នេះ និងកិច្ចព្រមព្រៀងរួមគ្នាទាំងអស់ ត្រូវបង្កើតបានជាកិច្ចព្រមព្រៀង ដែលមានសុពលភាពតាមផ្លូវច្បាប់ រវាងអ្នក និងហ្គ្រេប។ ដើម្បីជៀសវាងការសង្ស័យ នៅពេលដែលចុះកិច្ចព្រមព្រៀង អ្នកបានយល់ព្រមយ៉ាងច្បាស់លាសចំពោះគ្រប់លក្ខខណ្ឌ និង បញ្ញត្តិនៃលក្ខខណ្ឌរបស់អាជីវករទាំងនេះ។ ប្រសិនបើអ្នកមិនយល់ព្រមចំពោះលក្ខខណ្ឌរបស់អាជីវករទាំងនេះទេ សូមកុំចុះកិច្ចព្រមព្រៀង ឬ បន្ដ ប្រើប្រាស់សេវាកម្មដែលមានចែងនៅទីនេះទៀត។

១.៣ ហ្គ្រេបអាចកែប្រែ និង/ឬ បំពេញបន្ថែមលើលក្ខខណ្ឌរបស់អាជីវករទាំងនេះ (រួមទាំងកម្រៃសេវា) គ្រប់ពេលវេលា ដោយផ្នែកលើឆន្ទានុសិទ្ធិរបស់ យើង។ ការកែប្រែ និង/ឬ ការបំពេញបន្ថែមនោះត្រូវមានសុពលភាពនៅក្នុងរយៈពេលប្រាំពីរ (០៧) ថ្ងៃចាប់ពីការជូនដំណឹងរបស់យើងទៅកាន់អ្នក ឬ នៅពេលដែលលក្ខខណ្ឌទាំងនោះត្រូវបានបង្ហោះនៅលើងគេហទំព័រ កម្មវិធីរបស់យើង ឬ នៅលើទំព័រអនឡាញណាមួយផ្សេងទៀត ដែលអ្នក អាចអាក់សេសចូលមើលបាន។ អ្នកមានទំនួលខុសត្រូវក្នុងការពិនិត្យមើលលក្ខខណ្ឌរបស់អាជីវករទាំងនេះជាប្រចាំ។ ទោះបីជាអ្នកបាន ឬ មិនបាន ពិនិត្យមើលក៏ដោយ ការបន្ដរការប្រើប្រាស់របស់អ្នកចំពោះសេវាកម្ម បន្ទាប់ពីមានការកែប្រែ និង/ឬ បំពេញបន្ថែមនោះ ត្រូវបង្កើតបានជា ការព្រមព្រៀងរបស់អ្នកដែលបានចង់កាតព្វកិច្ចចំពោះអ្នកដោយការកែប្រែ និង/ឬ ការបំពេញបន្ថែមនោះ។ 

១.៤ “ហ្គ្រេប” “យើង” “ពួកយើង” “របស់ពួកយើង” ឬ “ជារបស់ពួកយើង” នៅក្នុងលក្ខខណ្ឌរបស់អាជីវករទាំងនេះសំដៅដល់ ហ្គ្រេប។ “អាជីវករ” “អ្នក” “របស់អ្នក” ឬ “ជារបស់អ្នក” នៅក្នុងលក្ខខណ្ឌរបស់អាជីវករទាំងនេះសំដៅដល់ អាជីវករ។

២. និយមន័យ និង ការបកស្រាយ

២.១ លើកលែងតែមានបរិបទផ្សេងៗតម្រូវ នៅក្នុងលក្ខខណ្ឌរបស់អាជីវករទាំងនេះ វាក្យសព្ទខាងក្រោមត្រូវមានអត្ថន័យដូចខាងក្រោម៖

គណនី” មានន័យថាជាគណនីកម្មវិធីទូរសព្ទដៃមួយ ដែលយើងបង្កើតនៅលើវេទិកាអនឡាញ ហើយផ្ដល់ឱ្យអ្នក (ដូចកំណត់ខាងក្រោម) តាម រយៈកម្មវិធី Grab App (ដូចកំណត់ខាងក្រោម) សម្រាប់ ចុះឈ្មោះ និងកិច្ចប្រតិបត្តិដោយផ្នែកតាមលក្ខខណ្ឌ និងខចែងដូចមានកំណត់ខាង ក្រោម ។

សម្ព័ន្ធ” មានន័យថាគឺជានីតិបុគ្គលណាមួយ នីតិបុគ្គលដែលគ្រប់គ្រង ត្រូវបានគ្រប់គ្រងដោយ ឬ នៅក្រោមការគ្រប់គ្រងទូទៅជាមួយនីតិបុគ្គល នោះ។ សម្រាប់គោលបំណងនៃនិយមន័យនេះ “គ្រប់គ្រង” (រួមទាំងវាក្យសព្ទ “ធ្វើការគ្រប់គ្រង” “គ្រប់គ្រងដោយ” និង “នៅក្រោមការគ្រប់គ្រង ទូទៅជាមួយ” មានន័យថា ជាការកាន់កាប់ ទោះបីដោយផ្ទាល់ ឬ ដោយប្រយោល នៃអំណាចដឹកនាំ ឬ ធ្វើឱ្យមានការដឹកនាំនៃការគ្រប់គ្រង និងគោលនយោបាយរបស់នីតិបុគ្គល ទោះបីតាមរយៈភាពជាម្ចាស់កម្មសិទ្ធិនៃមូលបត្រដែលមានសិទ្ធិបោះឆ្នោត ដោយកិច្ចសន្យា ឬ ផ្សេងៗទៀត។ 

កិច្ចព្រមព្រៀង” មានន័យថាជាកិច្ចព្រមព្រៀងស្ដីពីសេវាកម្ម GrabFood Marketplce ដែលអ្នក (អាជីវករ) និងយើង (ហ្គ្រេប) បានចុះនៅក្នុង ឯកសារផ្លូវច្បាប់ដោយឡែក ដើម្បីគ្រប់គ្រងលើលក្ខខណ្ឌពាណិជ្ជកម្ម និងបញ្ញត្តិផ្សេងៗទៀត ដែលលក្ខខណ្ឌរបស់អាជីវករទាំងនេះ គឺជាផ្នែកយ៉ាង សំខាន់នៃកិច្ចព្រមព្រៀង និងរួមទាំងអស់ត្រូវបង្កើតបានជាឯកសារតែមួយ និងកិច្ចព្រមព្រៀងដែលមានសុពលភាពស្របច្បាប់។

ថ្ងៃអាជីវកម្ម” មានន័យថាជាថ្ងៃណាមួយ (ដែលមិនមែនជាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬ ថ្ងៃបុណ្យឈប់សំរាក) ដែលធនាគារបើដំណើរការសម្រាប់ អាជីវកម្មទូទៅនៅក្នុងប្រទេសកម្ពុជា។  

ក្រមសីលធម៌” មានន័យថាក្រមសីលធម៌ដែលអនុវត្តចំពោះអាជីវករដែលមាននៅលើ គេហទំព័៍ររបស់ហ្គ្រេប

ព័ត៌មានសម្ងាត់ មានន័យថាជាព័ត៌មានណាមួយ ដែលបានកំណត់ទុកជាលាយលក្ខណ៍អក្សរថាជាការសម្ងាត់ ឬ ​ទាក់ទងទៅនឹងកម្មសិទ្ធិ ឬ ត្រូវបានផ្តល់​ដោយផ្ទាល់មាត់ ដែលត្រូវបានបញ្ជាក់ភ្លាមៗជាលាយលក្ខណ៍អក្សរថា ព័ត៌មានដែលបានលាតត្រដាងនោះជាការសម្ងាត់ ឬ ទាក់ទង ទៅនឹងកម្មសិទ្ធិ ឬ ក្នុងផ្នែកណាមួយផ្សេងទៀតដោយភាគីលាតត្រដាង ទៅភាគីទទួល និងរួមបញ្ចូលទាំងទិន្នន័យបុគ្គល គ្រប់ព័ត៌មានបរិវិសករ (subscriber) ទាំងអស់ (រួមបញ្ចូលទាំង លំនាំនៃការមើល ព័ត៌មានលម្អិតនៃការមើល បរិមាណ ពេលវេលា ឬ រយៈពេលនៃការប្រើប្រាស់ឧបករណ៍ ឬ ការមើលមាតិកាណាមួយ) ព័ត៌មានលម្អិត (រួមបញ្ចូលទាំង ព័ត៌មានទំនាក់ទំនង លេខទូរសព្ទ ការកំណត់រចនាសម្ព័ន្ធបណ្តាញ (network configuration) ព័ត៌មានអំពីទីតាំង ឈ្មោះវិក្កយបត្រ ចំនួនទឹកប្រាក់នៃវិក្កយបត្រ ប្រវត្តិ ឥណទាន និងព័ត៌មានលម្អិតផ្សេងទៀតពីការបង់ប្រាក់) ព័ត៌មានពីការផ្សាយពាណិជ្ជកម្ម លក្ខណៈបច្ចេកទេស ឬ ហរិញ្ញវត្ថុដែលទាក់ទងសេវាកម្មនេះ ភាគីលាតត្រដាង ឬ សម្ព័ន្ធណាមួយរបស់ខ្លួនរួម បញ្ចូលការសម្ងាត់ពាណិជ្ជកម្ម  ជំនាញ (know-how) របៀប (show-how) ការស្រាវជ្រាវប្រកាសនីយបត្រតក្កកម្ម ព័ត៌មានពីការអភិវឌ្ឍ ឬ បច្ចេកទេស ព័ត៌មាន ឬ ទំនិញសម្ងាត់ និងទាក់ទងទៅនឹងភាពជាកម្មសិទ្ធិ កម្មសិទ្ធិបញ្ញា គម្រោងពាណិជ្ជកម្ម ប្រតិបត្តិការ ឬ ​ប្រព័ន្ធ ស្ថានភាព ខាងហិរញ្ញវត្ថុនិងជំនួញ ព័ត៌មានលម្អិតអំពីអតិថិជន អ្នកផ្គត់ផ្គង់ កូនបំណុល ឬ ម្ចាស់បំណុល ព័ត៌មានទាក់ទងនឹងភ្នាក់ងារ អភិបាល ឬ និយោជិតនៃភាគីលាតត្រដាង  ឬ សម្ព័ន្ធណាមួយរបស់ខ្លួន ព័ត៌មានទីផ្សារអ្វីៗដែលបាន បោះពុម្ព អត្រា និងតារាងអត្រាផ្សេងៗ កិច្ចសន្យាផ្សេងៗ ក្នុងទម្រង់ផ្សេងៗ ទ្រង់ទ្រាយ ឬ ការផ្សព្វផ្សាយណាក៏ដោយ បើទោះបីជាអាចអានបាន ដោយម៉ាស៊ីន ឬ ដោយមនុស្ស រួមបញ្ចូលទម្រង់ ជាលាយលក្ខណ៍អក្សរ ដោយផ្ទាល់មាត់ ឬ ​សំណុំបែបបទជាក់ស្តែង និងរួមបញ្ចូលព័ត៌មានដែល បានទាក់ទង ឬ បានទទួលតាមរយៈការប្រជុំ ​​ឯកសារ ការឆ្លើយឆ្លង ឬ ការពិនិត្យទំនិញជាក់ស្ដែងផ្សេងៗ។

“សម្ភារៈមាតិកាព័ត៌មាន (Content Material)” ជាព័ត៌មាននៃផលិតផល អក្សរ រូបភាព និងព័ត៌មានពាក់ព័ន្ធផ្សេងទៀត និង/ឬ ព័ត៌មាន តម្រូវដោយច្បាប់​ទាក់ទងទៅនឹងតារាងមុខទំនិញ ដែលមាននៅលើ GrabFood ដោយរួមបញ្ចូលទាំងពាណិជ្ជសញ្ញារបស់តតិយជន និងរបស់អ្នក និងកម្មសិទ្ធិបញ្ញាដទៃទៀតដែលមាននៅលើសម្ភារៈពាក់ព័ន្ធទាំងនោះ។ 

ការដឹកជញ្ជូន មានន័យថាជាការដឹកជញ្ជូនទំនិញដែលដៃគូដឹកជញ្ជូនបានដឹក។

ភាគីលាតត្រដាង មានន័យថាជាភាគីណាមួយដែលលាតត្រដាងព័ត៌មានសម្ងាត់។

ដៃគូដឹកជញ្ជូន មានន័យថាជាសេវាករតតិយជនឯករាជ្យ ដែលផ្តល់ ឬ មានបំណងផ្តល់ប្រភេទសេវាកម្មដឹកជញ្ជូនតាមតម្រូវការ ឬ ឡូជីស្ទិក ដោយការប្រើប្រាស់កម្មវិធី Grab​ App លើឧបករណ៍ទូរសព្ទចល័ត និងដែលបានឆ្លងកាត់ដំណើរការធ្វើលទ្ធកម្ម (ដែលរួមមានទាំង ដំណើរ ការទទួលដើម្បីក្លាយជាដៃគូបើកបរ) ហើយដែល ហ្គ្រេប និង/ឬ ក្រុមហ៊ុនសម្ព័ន្ធរបស់យើងបានផ្តល់សិទ្ធិ និងបានអនុញ្ញាតឱ្យដឹកជញ្ជូនម្ហូបអាហារ នៅលើកម្មវិធី Grab App ដែលបានកុម្ម៉ង់ទិញដោយអ្នកកុម្ម៉ង់។

កាលបរិច្ឆេទដែលមានសុពលភាព” មានន័យថាជាកាលបរិច្ឆេទដែលសិទ្ធិ និងកាតព្វកិច្ចតាមកិច្ចសន្យារបស់គូភាគីនៅក្នុងកិច្ចព្រមព្រៀងមាន សុពលភាព ដូចដែលបានសរសេរក្នុងកិច្ចព្រមព្រៀង។ 

អ្នកកុម្ម៉ង់ មានន័យថាជាអតិថិជនដែលប្រើប្រាស់សេវាកម្ម ដើម្បីកុម្ម៉ង់ទំនិញពីអ្នកតាមរយៈកម្មវិធី Grab App។

ការដឹកជញ្ជូនមិនបានសម្រេច” មានន័យថាជាការកុម្ម៉ង់ទិញដែលត្រូវបានលុបចោលសម្រាប់ប្រតិបត្តិការដែលមិនបានសម្រេច ដោយសារ៖ i) អាស័យដ្ឋានដឹកជញ្ជូន (ទោះជាអាសយដ្ឋានជារូបវន្ដ ឬ ក្នុងអ៊ីមែល) ដែលផ្តល់ដោយអ្នកកុម្ម៉ង់ ឬ ដោយពួកយើង​បានខុស ii)​ ក្នុងករណីដែលមានតម្រូវឱ្យមានការទទួលយកការដឹកជញ្ជូនទំនិញ ប៉ុន្តែអ្នកកុម្ម៉ង់មិនអាចទទួលយកទំនិញបាន iii) ក្នុងករណី ដែលទំនិញជារូបិយវត្ថុ ប៉ុន្តែអ្នកកុម្ម៉ង់បដិសេធក្នុងទទួលយកការដឹកជញ្ជូនទំនិញនោះ ដោយស្របតាមគោលការណ៍ផ្សេងៗ vi) ក្នុងករណីមិនអាចទាក់ទងទៅអ្នកកុម្ម៉ង់បាន​ ទោះបីជាបានព្យាយាមជាច្រើនលើកក៏ដោយ​ (ចំនួននៃការព្យាយាមដឹកជញ្ជូនត្រូវ កំណត់ដោយដៃគូដឹកជញ្ជូន ឬ ភោជនីយដ្ឋាន/ទីតាំងលក់ទំនិញ) ឬ v) ក្នុងករណីបុគ្គលទទួលត្រូវបានកំណត់ថាជា​ ឬ មានអាយុក្រោមដប់ប្រាំបី (១៨) ឆ្នាំនៅ ពេលដឹកជញ្ជូនគ្រឿងស្រវឹងទៅដល់អាសយដ្ឋាននៃបុគ្គលទទួលនោះ។

ប្រធានសក្តិ​” ជាព្រឹត្តិការណ៍ណាមួយដែលកើតឡើងហួសពីសមត្ថភាពគ្រប់គ្រងសមហេតុផលរបស់ភាគីណាមួយ ដោយប៉ះពាល់ដល់ការអនុវត្ត កាតព្វកិច្ចរបស់ភាគីដែលទទួលរងការប៉ះពាល់នៅក្នុងលក្ខខណ្ឌរបស់អាជីវករនេះ និងកិច្ចព្រមព្រៀង ដែលរួមបញ្ចូលដោយមិនកំណត់ចំពោះ ព្រឹត្តិការណ៍ដែលកើតឡើងក្រៅពីឆន្ទៈមិនអាចប៉ាន់ស្មានជាមុន និងមិនអាចជម្នះបាន (acts of God) កូដកម្ម ឬ ចលាចលសង្គម​ សង្រ្គាម ឬ ប្រតិបត្តិការយោធា ការប្រកាសដាក់ប្រទេសជាតិ ឬ តំបន់ណាមួយក្នុងភាពអាសន្ន សកម្មភាព ឬ អសកម្មភាពរបស់រាជរដ្ឋាភិបាល វិវាទ ទាក់ទងនឹងឧ​ស្សាហកម្មក្នុងទម្រង់ណាមួយ (ដោយមិនមានការចូលរួមពីនិយោជិតរបស់ភាគីដែលទទួលរងការប៉ះពាល់) អគ្គិភ័យ ទឹកជំនន់​ រន្ទះ ការផ្ទុះណាមួយ ការស្រុតដី អាកាសធាតុមិនប្រក្រតី និងសកម្មភាព ឬ អសកម្មភាពរបស់បុគ្គលណាមួយ ដែលហួសពីសមត្ថភាពគ្រប់គ្រង សមហេតុផលរបស់ភាគីនោះ។ 

ទំនិញ មានន័យថាជាទំនិញមួយ (១) ឬ ច្រើន ដែលរួមបញ្ចូលដោយមិនកំណត់ចំពោះ ម្ហូបអាហារ និង/ឬ ភេសជ្ជៈ៖ (i) ជាកម្មសិទ្ធិរបស់អ្នក និងបានដាក់លក់ដោយអ្នក ឬ​ (ii) ដែលអ្នកមានសិទ្ធិពេញលេញក្នុងការដាក់លក់តាមរយៈកម្មវិធី Grab App សម្រាប់ការកុម្ម៉ងទិញដោយ អ្នមកុម្ម៉ង់។ 

ហ្គ្រេប” មានន័យថាជានីតិបុគ្គលដែលបានកំណត់ក្នុងកិច្ចព្រមព្រៀង។ 

កម្មវិធី Grab App ជាកម្មវិធីទូរសព្ទដៃរបស់​ពួកយើង និង/ឬ សម្ព័ន្ធណាមួយរបស់យើង ដែលអនុញ្ញាតឱ្យដំណើរការ និងសម្រួលផ្នែកណាមួយ ឬ ទាំងអស់នៃមុខងារដូចជា៖ (ក) អ្នមកុម្ម៉ង់កុម្ម៉ង់ទិញទំនិញពីអ្នក (ខ) ធ្វើការផ្គូផ្គងអ្នកជាមួយនឹងដៃគូដឹកជញ្ជូនដើម្បីឱ្យ ដៃគូដឹកជញ្ជូនធ្វើការអនុវត្ដប្រភេទសេវាកម្មដឹកជញ្ជូន ឬ ឡូជីស្ទិកផ្សេងៗ។ 

សេវាកម្ម GrabFood មានន័យថាជាសេវាកម្មមួយ ឬ ច្រើនដែលផ្ដល់ឱ្យនៅលើកម្មវិធី Grab App ដែលអនុញ្ញាតឱ្យអ្នមកុម្ម៉ង់ កុម្ម៉ង់ទិញ និងទូទាត់ថ្លៃទំនិញដែលបានទិញពីអ្នក ហើយដើម្បីឱ្យទំនិញនោះបានដឹកជញ្ជូនទៅអ្នមកុម្ម៉ង់ដោយដៃគូដឹកជញ្ជូន ណាមួយ។ 

ទិន្នន័យបុគ្គលរបស់ហ្គ្រេប សំដៅដល់ទិន្នន័យបុគ្គលដែលហ្គ្រេប ឬ ក្រុមហ៊ុនសម្ព័ន្ធ​របស់យើងបានលាតត្រដាងទៅកាន់អ្នក ឬ អ្នកធ្វើប្រព្រឹត្តកម្ម ក្នុងនាមពួកយើង ក្នុងគោលដៅប្រើប្រាស់សេវាកម្មក្នុងលក្ខខណ្ឌរបស់អាជីវករនេះ។ 

លក្ខខណ្ឌនៃការប្រើប្រាស់របស់ហ្គ្រេប (Grab​ Terms of Use) មានន័យថាជាលក្ខខណ្ឌដែលគ្រប់គ្រងទៅលើលក្ខខណ្ឌនៃការប្រើប្រាស់ សម្រាប់អ្នកប្រើប្រាស់ផ្សេងៗក្នុងប្រទេសកម្ពុជា ដែលរួមមាន អ្នកប្រើប្រាស់ផ្សេងៗ ដៃគូដឹកជញ្ជូន និងអ្នកដែលជាអាជីវករ ដែលរៀបរាប់ក្នុង លក្ខខណ្ឌនៃសេវាកម្ម៖ ការដឹកអ្នកធ្វើដំណើរ ការដឹកជញ្ជូន និងឡូជីស្ទិក ។ 

ទិន្នន័យភូមិសាស្រ្តរបស់ហ្គ្រេប (Grab Geo Data) មានន័យថាជាទិន្នន័យនៃចំណុចទីតាំងណាមួយ (point of interest) រួមបញ្ចូល ដោយ មិនកំណត់ចំពោះ រយៈទទឹង រយៈបណ្តោយ អាសយដ្ឋាន និងឈ្មោះទីតាំង ដែលបានផ្តល់ដោយហ្គ្រេបទៅអ្នក ពាក់ព័ន្ធនឹងការកុម្ម៉ង់ទិញ របស់អ្នមកុម្ម៉ង់។ 

កម្មសិទ្ធិបញ្ញា មានន័យថាជាកម្មសិទ្ធិបញ្ញាទាំងអស់ រួមបញ្ចូលដោយមិនកំណត់ចំពោះ សិទ្ធិលើប្រកាសនីយបត្រតក្កកម្ម សិទ្ធិលើគំនូសសៀគ្វី (right in circuit layout) ម៉ាក សេវាសញ្ញា​ ពាណិជ្ជនាម ប្លង់រចនាដែលបានចុះបញ្ជី (registered designs) សិទ្ធិអ្នកនិពន្ធ និងទម្រង់ផ្សេងៗទៀត នៃកម្មសិទ្ធិបញ្ញា ឬ កម្មសិទ្ធិឧស្សាហកម្ម ជំនាញ (know-how) តក្កកម្ម រូបមន្ត ប្រតិបត្តិការសម្ងាត់ ការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានសម្ងាត់ និងសិទ្ធិដែលត្រូវបានការពារផ្សេងទៀត និងទ្រព្យសម្បត្តិ និងអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតណាមួយ ក្នុងករណីនីមួយៗនៅផ្នែកណាមួយនៃ ពិភពលោក ទោះបីបានចុះបញ្ជី ឬ មិនបានចុះបញ្ជី ឬ ដែលអាចចុះបញ្ជី និងសម្រាប់ថេរវេលាពេញនៃកិច្ចទាំងនោះ និងការពង្រីកបន្ថែម និងការបន្ត សុពលភាពនៃសិទ្ធិទាំងនោះ និងពាក្យស្នើសុំសម្រាប់ចុះបញ្ជីផ្សេងៗដែលទាក់ទងនឹងកម្មសិទ្ធិបញ្ញារៀបរាប់ខាងលើ។ 

បញ្ជីរាយមុខទំនិញ មានន័យថាជាទំនិញទាំងអស់ រួមបញ្ចូលតម្លៃលក់រាយដែលបានបង្ហាញក្នុងសេវាកម្ម GrabFood។ 

អាជីវករ មានន័យថាជាអ្នក ដែលជាសេវាករតតិយជនឯករាជ្យ ដែលបានប្រើប្រាស់សេវាកម្មក្នុងលក្ខខណ្ឌរបស់អាជីវករទាំងនេះ ដើម្បីផ្ដល់នូវ ការលក់ម្ហូបអាហារទៅកាន់អ្នមកុម្ម៉ង់ តាមរយៈកម្មវិធី Grab App ។ 

កម្មវិធី  Merchant App គឺជាកម្មវិធីមួយដែលយើងនឹងផ្តល់នូវគណនីប្រើប្រាស់សម្រាប់ឱ្យអ្នក ដើម្បីត្រួតពិនិត្យការកុម្ម៉ង់ទិញ និងគ្រប់គ្រង ទំនិញក្នុងស្ដុក។ កម្មវិធី Merchant App ត្រូវបានភ្ជាប់ជាមួយភោជនីយដ្ឋាន/ទីតាំងលក់ទំនិញនីមួយៗ និងជាមួយគណនីធនាគារ ដែលនឹងត្រូវ បានប្រើប្រាស់សម្រាប់ផ្ទេរប្រាក់ចំណូលពីការលក់ម្ហូបអាហារ។ 

ម្ហូបអាហារ” មានន័យថាជាម្ហូបអាហារ និង/ឬ ភេសជ្ជៈណាមួយ ដែលអ្នកបានផ្តល់ឱ្យតាមរយៈកម្មវិធី Grab App សម្រាប់ការកុម្ម៉ង់ទិញដោយ អ្នមកុម្ម៉ង់។ 

ចំណូលពីការលក់ម្ហូបអាហារ” គឺមានអត្ថន័យដូចបានកំណត់ក្នុងកិច្ចព្រមព្រៀង។ 

រយៈពេលផ្អាកអប្បបរមា” មានន័យថាជា រយៈពេលចំនួនហុកសិប (៦០) ថ្ងៃដែលហ្គ្រេបត្រូវបានអនុញ្ញាតឱ្យផ្អាកការទូទាត់ទៅអ្នក។ 

លេខសម្គាល់នៃតារាងកុម្ម៉ង់ទិញ (Order List ID)” មានន័យថាជាការកុម្ម៉ង់ទិញដែលចូលក្នុងកម្មវិធី Merchant App ។ អ្នកត្រូវទទួលខុស ត្រូវក្នុងការធានាឱ្យមានការរៀបចំ វេចខ្ចប់ និងគ្រប់គ្រងការកុម្ម៉ង់ទិញឱ្យបានត្រឹមត្រូវស្របតាមលេខសម្គាល់ដែលបានផ្តល់ឱ្យ។ 

ភាគី” មានន័យថាជាអ្នក “អាជីវករ” និងពួកយើង “ហ្គ្រេប” ម្នាក់ៗ (ដែលរួមគ្នាហៅថា “គូភាគី”) ។ 

“ទិន្នន័យបុគ្គល” មានន័យថាជា (ក) ព័ត៌មានដែលបញ្ជាក់អត្តសញ្ញាណដោយផ្ទាល់ ឬ ដោយប្រយោល ឬ អាចប្រើប្រាស់ដើម្បីកំណត់ អត្តសញ្ញាណ ធ្វើការទាក់ទង ឬ កំណត់ទីតាំងរបស់អ្នមកុម្ម៉ង់ ដែលជាម្ចាស់នៃព័ត៌មាន (រួមបញ្ចូលដោយមិនកំណត់ចំពោះ លេខទូរសព្ទ អាសយដ្ឋានអ៊ីមែល អាសយដ្ឋាន និង/ឬ ព័ត៌មានចាំបាច់សម្រាប់ផលប្រយោជន៍នៃការផ្តល់សេវាកម្ម ដោយស្របទៅតាមបញ្ញត្តិ និង លក្ខខណ្ឌរបស់អាជីវករទាំងនេះ) ​ ឬ​ (ខ) ព័ត៌មានអំពីអត្តសញ្ញាណ ឬ ព័ត៌មានទំនាក់ទំនងរបស់បុគ្គលដែលអាចទាញយកបាន (គ) ព័ត៌មាន ដែលទាក់ទង​ រួមមាន ដោយមិនកំណត់ចំពោះ ឈ្មោះ អាសយដ្ឋាន លេខទូរសព្ទ អាសយដ្ឋានអ៊ីមែល និងព័ត៌មានផ្សេងៗនៃគណនី (បន្ថែមលើព័ត៌មានផ្សេងៗនៃគណនី រួមបញ្ចូលព័ត៌មានដែលរៀបរាប់ក្នុងផ្នែក (ក) ឬ (ខ) ខាងលើ) ឬ​ ព័ត៌មានសម្គាល់ ដែលបានចេញដោយ រាជរដ្ឋាភិបាល និងព័ត៌មានអំពីបណ្ណឥណទាន និង​ (ឃ) ព័ត៌មានផ្សេងៗ (ដូចជា ដោយមិនចាំបាច់កំណត់ចំពោះ ប្រូហ្វាលផ្ទាល់ខ្លួន វត្ថុសម្គាល់ ពិសេស ព័ត៌មានជីវមាត្រ (biometric information) និង/ឬ ​IP address) ដែលទាក់ទងនឹង ឬ បញ្ចូលគ្នាជាមួយទិន្និន័យបុគ្គលនោះ ព័ត៌មាន នេះនឹងត្រូវបានចាត់ទុកថាជាទិន្នន័យបុគ្គល។ 

គោលការណ៍ (Policies)” ជាវិធាន សេចក្តីណែនាំ បញ្ញត្តិ និងលក្ខខណ្ឌ ដែលរួមមានដោយមិនកំណត់ចំពោះ លក្ខខណ្ឌនៃការប្រើប្រាស់របស់ ហ្គ្រេប ឬ ការប្រើប្រាស់សេវាកម្ម ឬ កម្មវិធី Grab App ក្រមសីលធម៌៖ អាជីវករ ដែលគោលការណ៍ទាំងនោះបង្ហាញនៅលើគេហទំព័រ កម្មវិធី Grab App របស់យើង ឬ ត្រូវបានទាក់ទងពីពេលមួយទៅពេលមួយដោយពួកយើង។ អ្នកអាចស្វែងរកគោលការណ៍ទាំងអស់នោះនៅ លើ៖ គេហទំព័រ របស់ហ្គ្រេប ។ 

ភាគីទទួល មានន័យថាជាភាគីណាមួយដែលទទួលព័ត៌មានសម្ងាត់នៅក្នុងអំឡុងពេលនៃសេវាកម្មនេះ។ 

តម្លៃលក់រាយ របស់ម្ហូបអាហារមានន័យថា ជាតម្លៃលក់រាយរបស់ម្ហូបអាហារ ដែលបានផ្សព្វផ្សាយនៅលើកម្មវិធី Grab App ​ ហើយបានដាក់រួម បញ្ចូលទាំងពន្ធទាំងឡាយដែលត្រូវអនុវត្ត និងមិនរួមបញ្ចូលបណ្ធគូប៉ុង (coupon) ឬ ការបញ្ចុះតម្លៃផ្សេងៗទៀតដែល ហ្គ្រេប ផ្តល់ឱ្យអ្នកប្រើប្រាស់ ចុងក្រោយឡើយ។ 

ទីតាំងលក់ទំនិញ ហាង ភោជនីយដ្ឋាន” មានន័យថាជាទីតាំងលក់ទំនិញ ឬ ទីតាំងអាជីវកម្មរបស់ពាណិជ្ជករ ជាកន្លែងសម្រាប់លក់ម្ហូប អាហារដល់អ្នមកុម្ម៉ង់ (ទោះបីជាតូបសម្រាប់លក់ដូរ ឬ មានទម្រង់ផ្សេងៗក៏ដោយ) ដូចដែលបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀង។

មុខងារមកទទួលដោយខ្លួនឯង (Self-pickup feature)” មានន័យថាជាមុខងារក្នុងកម្មវិធី Grab App (ដែលអាចដាក់ឱ្យប្រើប្រាស់ដោយ ពួកយើងពីពេលមួយទៅពេលមួយ) ដែលសម្របសម្រួលសេវាកម្មមកទិញដល់ទីតាំង ដោយអនុញ្ញាតឱ្យអ្នកដាក់លក់ទំនិញសម្រាប់ការមកទទួល ឬ យកទៅដោយអ្នមកុម្ម៉ង់ខ្លួនឯង​ ហើយដែលអ្នមកុម្ម៉ង់អាចជ្រើសរើសនូវជម្រើសមកទទួល​ ឬ យកទៅដោយខ្លួនឯង នៅលើកម្មវិធី Grab App ។ 

សេវាកម្ម ត្រូវមានអត្ថន័យដូចដែលបានចែងក្នុងប្រការ ៣ ខាងក្រោម។ 

កម្រៃសេវា” មានន័យថាជាកម្រៃសេវា (ចំនួន និងអត្រានៃកម្រៃសេវាគឺត្រូវបានកំណត់ក្នុងកិច្ចព្រមព្រៀង) ដែលនឹងត្រូវបានទូទាត់ ឬ ដែលអ្នក មានកាតព្វកិច្ចបង់ទៅឱ្យហ្គ្រេបសម្រាប់ជាតម្លៃតបស្នងចំពោះសេវាកម្មដែលមានចែងក្នុងលក្ខខណ្ឌរបស់អាជីវករនេះ។ 

កំណត់ត្រាប្រតិបត្តិការ” មានន័យថាជាកំណត់ត្រាប្រតិបត្តិការរបស់អ្នមកុម្ម៉ង់ ដែលប្រើប្រាស់សេវាកម្មពួកយើង និងដែល អ្នមកុម្ម៉ង់ត្រូវបានអនុញ្ញាតឱ្យពិនិត្យ រក្សាទុក និងដកស្រង់ ក្នុងទម្រង់មួយដែលកំណត់ដោយពួកយើងតាមឆន្ទានុសិទ្ធិរបស់យើង។

៣. សេវាកម្ម និង ឧបករណ៍កុម្ម៉ង់ទិញ

៣.១ យើងមិនជាប់ពាក់ព័ន្ធជាមួយនឹងប្រតិបត្តិការជាក់ស្តែងរវាងអ្នកជាមួយនឹងអ្នមកុម្ម៉ង់នោះទេ។​ អ្នកដើរតួនាទីជាកម្មសិទ្ធិករស្របច្បាប់ និងជា​អាជីវករដែលមានសិទ្ធិ ហើយធានាថាការលក់ដូរ គឺត្រូវបានអនុញ្ញាតដោយច្បាប់យ៉ាងត្រឹមត្រូវ និងមានលទ្ធភាពបំពេញកាតព្វកិច្ចនៃ ការលក់ដូរ និងកាតព្វកិច្ចក្រោយការលក់ដូរដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ហើយលក្ខខណ្ឌ និងខចែងនៃការលក់ របស់អ្នកផងដែរ ដែលអ្នកបានសន្យា ឬ អះអាងជាមួយអ្នមកុម្ម៉ង់។

៣.២ ដើម្បីជាតម្លៃតបស្នងនៃកម្រៃសេវា ដូចមានចែងក្នុងកិច្ចព្រមព្រៀង យើងនឹង៖

៣.២.១ ផ្ដល់កម្មវិធី Grab App ដល់អ្នកដើម្បីអនុញ្ញាត និងសម្របសម្រួល៖ (i) ការកុម្ម៉ង់ទិញម្ហូបអាហាររបស់អ្នមកុម្ម៉ង់ ដែលអ្នក បានផ្ដល់ (ii) អ្នកអាចអាក់សេសទៅប្រភេទសេវាកម្មដឹកជញ្ជូនតាមការស្នើសុំ និងឡូជីស្ទិក ដែលផ្ដល់ដោយដៃគូដឹកជញ្ជូន និងផ្គូផ្គង ភ្ជាប់អ្នកជាមួយនឹងដៃគូដឹកជញ្ជូននោះ ដើម្បីឱ្យដៃគូដឹកជញ្ជូនបំពេញប្រភេទសេវាកម្មដឹកជញ្ជូន ឬ សេវាកម្មឡូជីស្ទិកដែលពាក់ព័ន្ធទៅ នឹងម្ហូបអាហារដែលអ្នកបានលក់ទៅកាន់អ្នមកុម្ម៉ង់​​ និង 

៣.២.២ ផ្តល់ការគាំទ្រផ្សេងៗទៀត ដែលរួមមាន ប្រភេទម៉ូដែល lead generation ភា្នក់ងារធ្វើដំណើរការការទូទាត់ប្រាក់ ផ្តល់ការការកែតម្រូវ និងសងប្រាក់ត្រឡប់វិញ និងការជួយគាំទ្រផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងប្រការ ៣.២.១ ខាងលើ។

(រួមគ្នា ហៅថា “សេវាកម្ម“)

៣.៣ ស្របតាមខ្លឹមសារប្រការ​ ៤.២ អ្នកផ្ដល់សិទ្ធិឱ្យយើងក្នុងការដកហូតកម្រៃសេវាឱ្យទាន់ពេលវេលាស្របតាមប្រការ ៦ ខាងក្រោម។  

៣.៤ អ្នកទទួលស្គាល់ និងយល់ព្រមថា យើងជាក្រុមហ៊ុនបច្ចេកវិទ្យាដែលផ្តល់សេវាកម្ម GrabFood នៅលើកម្មវិធី Grab App តែប៉ុណ្ណោះ ហេតុដូច្នេះ ហើយ៖

៣.៤.១ យើងមិនមានការទទួលខុសត្រូវណាមួយពាក់ព័ន្ធនឹងភាពស្របច្បាប់នៃប្រតិបត្តិការដឹកជញ្ជូន និង/ឬ ឡូជីស្ទិក ដែលកើតឡើងរវាងអ្នក និងអ្នមកុម្ម៉ង់ ហើយអ្នកសន្យាថាប្រតិបត្តិការទាំងអស់គឺស្រមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត រួមបញ្ចូលទាំង បទបញ្ញត្តិស្តីពីការប្រឆាំងការសម្អាតប្រាក់ សុវត្ថិភាពចំនីអាហារ កិច្ចការពារអ្នកប្រើប្រាស់ ជាអាទិ៍ ។

៣.៤.២ យើងមិនជាប់ពាក់ព័ន្ធជាមួយនឹងកិច្ចសន្យា លក្ខខណ្ឌ និងខចែង ឬ សិទ្ធិ និងកាតព្វកិច្ចណាមួយ​រវាងអ្នមកុម្ម៉ង់ និងអ្នក ឡើយ។ ប្រសិនបើមានវិវាទកើតចេញ ឬ ជាប់ពាក់ព័ន្ធនឹងម្ហូបអាហារ ឬ វិវាទណាមួយផ្សេងទៀតទាក់ទងនឹងម្ហូបអាហាររបស់អ្នក ដែល បានផ្តល់ទៅអ្នមកុម្ម៉ង់ យើងអាចសម្របសម្រួលគាំទ្រផ្នែកសេវាកម្មអតិថិជនលើបញ្ហា ដោយផ្អែកលើគោលការណ៍ផ្សេងៗ របស់យើង តាមការឆន្ទានុសិទ្ធិរបស់យើង។ ដើម្បីជៀសវាងការភ័ន្តច្រលំ យើងមិនទទួលខុសត្រូវទៅលើកាតព្វកិច្ចណាមួយដែលពាក់ព័ន្ធ នឹងម្ហូបអាហាររបស់អ្នកឡើយ និង

៣.៤.៣ យើង និងក្រុមហ៊ុនសម្ព័ន្ធរបស់យើងមិនផ្តល់ប្រភេទសេវាកម្មដឹកជញ្ជូន ឬ ឡូជីស្ទិកឡើយ ប៉ុន្តែ យើងផ្តល់នូវវេទិកាសម្រាប់អ្នក និងអ្នក ប្រើប្រាស់ផ្សេងៗ ដើម្បីភ្ជាប់ជាមួយនឹងដៃគូដឹកជញ្ជូន។ ក្នុងនាមជាអ្នកផ្តល់វេទិកា យើងគ្មាន និងមិនត្រូវមានកាតព្វកិច្ចចំពោះប្រភេទ សេវាកម្មដឹកជញ្ជូន ឬ ឡូជីស្ទិកឡើយ។ កាតព្វកិច្ចនៃការដឹកជញ្ជូនម្ហូបអាហារគឺជាការទទួលខុសត្រូវរបស់ដៃគូដឹកជញ្ជូន ដែលជា សេវាករតតិយជនឯករាជ្យ។ យើងព្យាយាមលើមូលដ្ឋានដែលសមហតុផល ដើម្បីផ្គូផ្គងអ្នកជាមួយនឹងដៃគូដឹកជញ្ជូនតាមរយៈកម្មវិធី Grab App ប៉ុន្ដែ យើងមិនធានាថាការផ្គូផ្គងនោះអាចធ្វើទៅបានតាមពេលវេលាដែលអ្នកចង់ឱ្យផ្គូផ្គងនោះទេ។ យើងមិនត្រូវទទួលខុសត្រូវ សម្រាប់ការខកខានមិនបានសម្រេចចំពោះការផ្គូផ្គងឡើយ។ 

៣.៥ អ្នកត្រូវតំឡើងឧបករណ៍ណាមួយដែលយើងតម្រូវដោយសមហេតុផល ដើម្បីឱ្យអ្នកទទួលកាកុម្ម៉ង់ទិញទំនិញ​ (រួមបញ្ចូលដោយមិនកំណត់ចំពោះ កុំព្យូទ័រចល័ត (tablet)  ឬ មធ្យោបាយអេឡិចត្រូនិក ឬ ស្វ័យប្រវត្តិកម្មផ្សេងៗទៀតសម្រាប់ទទួលការកុម្ម៉ង់ទិញ) (រួមគ្នា ហៅថា “ឧបករណ៍កុម្ម៉ង់ទិញ​”)។ ឧបករណ៍កុម្ម៉ង់ទិញណាមួយដែលយើងបានផ្តល់នឹងត្រូវនៅតែជាកម្មសិទ្ធិរបស់យើងផ្ដាច់មុខ ហើយត្រូវប្រើប្រាស់ក្នុងគោលបំណង ដែលពាក់ព័ន្ធទៅនឹងការបំពេញកាតព្វកិច្ចទាំងឡាយរបស់អ្នកក្រោមលក្ខខណ្ឌរបស់អាជីវករទាំងនេះ និងកិច្ចព្រមព្រៀងតែប៉ុណ្ណោះ។ អ្នកយល់ព្រម ប្រើប្រាស់នីតិវិធីសនិ្តសុខណាមួយ ឬ វិធាន​ ឬ ដាក់ព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនសម្រាប់ការអាក់សេស ដែលត្រូវបានស្នើសុំដោយពួកយើង។ អ្នកមិនត្រូវ៖ អនុញ្ញាតឱ្យតតិយជនណាមួយប្រើប្រាស់ឧបករណ៍កុម្ម៉ង់ទិញ​ ឬ កម្មវិធី Grab App  ដើម្បីថតចម្លង កែប្រែ ជួល លក់ ចែកចាយ ធ្វើ ការសិក្សាចម្លងឡើងវិញ (reverse engineer) ឬ ព្យាយាមចូលទៅកាន់ប្រភពកូដនៃឧបករណ៍កុម្ម៉ង់ទិញ​ ឬ កម្មវិធី Grab​ App ដើម្បីបំផ្លាញ កម្ទេច ឬ បង្អាក់សេវាកម្មដែលបានផ្តល់តាមរយៈឧបករណ៍កុម្ម៉ង់ទិញ ឬ កម្មវិធី Grab App  បញ្ចូលកូដដែលអាចបង្កបញ្ហា ឬ រំលង ឬ បំពានប្រព័ន្ធ ការពារសន្តិសុខនៃឧបករណ៍កុម្ម៉ង់ទិញ​​ ឬ កម្មវិធី Grab App ឡើយ។ យើងអាចរឹតត្បិត ឬ ដកហូតសិទ្ធិរបស់អ្នកក្នុងការប្រើប្រាស់ឧបករណ៍ កុម្ម៉ង់ទិញ ឬ កម្មវិធី Grab App បានគ្រប់ពេលវេលា។ អ្នកត្រូវទទួលខុសត្រូវចំពោះការខូចខាត ឬ ការបាត់បង់ទៅលើឧបករណ៍កុម្ម៉ង់ទិញដែល យើងបានផ្តល់ ឱ្យ ហើយអ្នកចាំបាច់ត្រូវបង់ប្រាក់ភ្លាមៗ ​ (ចំណាយនៃការដោះដូរដែលបានកំណត់)។ យើងអាចស្ដារថ្លៃចំណាយនៃការជួសជុល ដោះដូរឧបករណ៍កុម្ម៉ង់ទិញដែលខូចខាត​ ឬ បាត់បង់ដោយដកថ្លៃចំណាយនោះពីការបង់ប្រាក់ទៅកាន់អ្នក។

៣.៦ អ្នកទទួលស្គាល់ និងយល់ព្រមថាការដែលអាចប្រើប្រាស់កម្មវិធី Grab App សេវាកម្ម GrabFood និងសេវាកម្មនៅទីនេះបាន គឺអាស្រ័យទៅលើ៖

៣.៦.១ ធនធានផ្សេងៗដែលអាចប្រើប្រាស់បាន រួមបញ្ចូលដោយមិនកំណត់ចំពោះ ធនធានផ្សេងៗដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង និងហេដ្ឋារចនាសម្ព័ន្ធនៃបណ្តាញសមស្របដែលមាននាពេលដែលសេវាកម្មនោះត្រូវបានស្នើសុំ ឬ ត្រូវបានផ្តល់ 

៣.៦.២ ប្រសិនបើត្រូវអនុវត្ត សមត្ថភាពភូមិសាស្រ្ត និងបច្ចេកទេសនៃបណ្តាញទំនាក់ទំនង និងប្រព័ន្ធដឹកជញ្ជូនផ្សេងៗទៀតនាពេលដែល សេវាកម្មនោះត្រូវបានស្នើសុំ ឬ ត្រូវបានផ្តល់ និង 

៣.៦.៣ ពេលវេលាបណ្តោះអាសន្នដែលយើងអាចតម្រូវឱ្យធ្វើ ដើម្បីផ្តល់សេវាកម្មនោះ។

៣.៧ អ្នកត្រូវផ្តល់ជូនពួកយើងនូវព័ត៌មានចាំបាច់ទាំងឡាយដើម្បីបង្ហាញបញ្ជាក់អំពីការផ្ដល់ជូន/ការលក់របស់អ្នក។ ព័ត៌មានទាំងនោះរួមមាន៖

៣.៧.១ បញ្ជីដែលមានរាយប្រភេទ ស្លាកសញ្ញា រូបភាព តម្លៃរបស់អ្នក និង

៣.៧.២ អត្តសញ្ញាណក្រុមហ៊ុនរបស់អ្នក (ចំពោះអាជីវកម្មតូច រួមមាន ឈ្មោះពេញ និងអាសយដ្ឋានស្របច្បាប់របស់អ្នក ហើយចំពោះក្រុម សារជីវកម្ម រួមមាន ឈ្មោះក្រុមហ៊ុន ឬ ពាណិជ្ជនាម) អាសយដ្ឋានចុះបញ្ជី ទិន្នន័យនៃចំណុចទីតាំង រួមមាន ទាំង​រយៈទទឹង និងរយៈ បណ្តាយ និងឈ្មោះទីតាំងអាជីវកម្ម លេខទំនាក់ទំនងរបស់អាជីវកម្ម អាសយដ្ឋានអ៊ីមែលរបស់អ្នក និងគេហទំព័រ របស់អាជីវកម្ម ពាណិជ្ជនាម ហត្ថលេខីដែលមានសិទ្ធិ និងលេខអត្តសញ្ញាណកម្មពន្ធ (“ព័ត៌មានចុះបញ្ជីនៃអាជីវកម្ម”) ហើយព័ត៌មានចុះបញ្ជីនៃ អាជីវកម្មអាចត្រូវបានចែងយ៉ាងច្បាស់លាស់នៅក្នុងកិច្ចព្រមព្រៀង ដើម្បីភាពងាយស្រួលរបស់អ្នកក្នុងការផ្ដល់ឱ្យពួកយើង

(រួមគ្នា ហៅថា “ព័ត៌មានចុះបញ្ជី” (Listing Information))។ 

៣.៧.៣ ការផ្លាស់ប្តូរពាក់ព័ន្ធនឹងព័ត៌មានចុះបញ្ជី គឺចាំបាច់ត្រូវទាក់ទងជាលាយលក្ខណ៍អក្សរភ្លាមៗមកពួកយើងក្នុងអំឡុងពេលមិនឱ្យលើស ២៤ ម៉ោងនៃការផ្លាស់ប្តូរនោះ។ អ្នកត្រូវធ្វើការផ្ទៀតផ្ទាត់ព័ត៌មានចុះបញ្ជី និងព័ត៌មានដទៃទៀតដែលផ្សព្វផ្សាយដោយ ពួកយើង និងត្រូវ ជូនដំណឹងជាលាយលក្ខណ៍អក្សរភ្លាមៗមកពួកយើង ដើម្បីចង្អុលបង្ហាញនូវកំហុស និងភាពមិនត្រឹមត្រូវផ្សេងៗ។ អ្នកត្រូវជូនដំណឹងជា លាយលក្ខណ៍អក្សរភ្លាមៗមកពួកយើង ប្រសិនបើមានការផ្លាស់ប្តូរតម្លៃលក់រាយ។ អ្នកផ្តល់ជូនពួកយើង និងសម្ព័ន្ធរបស់ពួកយើងនូវ សិទ្ធិលើអាជ្ញាប័ណ្ណដែលមានភាពជាសាកល អចិន្ត្រៃយ៍ ដោយមិនគិតថ្លៃ មិនអាចដកហូត មានសិទ្ធិ ក្នុងការផ្តល់អាជ្ញាប័ណ្ណបន្ត និងមិន ផ្តាច់មុខ និងការយល់ព្រមរបស់អ្នក ​(ដូចដែលតម្រូវក្រោមច្បាប់ជាធរមាន ស្តីពីឯកជនភាព ឬ កិច្ចការពារទិន្នន័យ) ក្នុងការប្រើប្រាស់ កែប្រែ បកប្រែ រៀបចំឡើងវិញ បញ្ចូលគ្នា ចងក្រង ថតចម្លង ឬ បង្កើតស្នាដៃបន្ត នៃទិន្នន័យដែលពាក់ព័ន្ធទៅនឹងសកម្មភាពអាជីវកម្ម របស់ពួកយើង និងក្រុមហ៊ុនសម្ព័ន្ធរបស់ពួកយើង ប៉ុន្តែពួកយើងមានសិទ្ធិក្នុងការប្រើប្រាស់ព័ត៌មានចុះបញ្ជីដែលបានដឹងលឺជាសាធារណៈ  ដោយសេរី​ (ដែលមិនមែន លទ្ធផលនៃការបំពាន ដោយពួកយើង)។ ដើម្បីជៀសវាងការភ័ន្តច្រលំ ព័ត៌មានចុះបញ្ជីនៃបញ្ជីរាយមុខ ស្លាកសញ្ញា រូបភាព តម្លៃ និងអត្តសញ្ញាណក្រុមហ៊ុន របស់អ្នកអាចត្រូវបានផ្សព្វផ្សាយលើកម្មវិធី Grab App និងមធ្យោបាយផ្សព្វ ផ្សាយផ្សេងៗទៀត (រួមមានដោយ មិនកំណត់ចំពោះ បណ្ដាញសង្គម X (ឈ្មោះពីមុន Twitter), Facebook, Instagram និងយុទ្ធនាការរបស់ Google Adwords)។

៤. សិទ្ធិ និងកាតព្វកិច្ច

៤.១ សិទ្ធិ និងកាតព្វកិច្ចរបស់ហ្គ្រេប៖

៤.១.១ យើងត្រូវបង្ហាញ និងធ្វើបច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងភោជនីយដ្ឋាន/ទីតាំងលក់ទំនិញ និងព័ត៌មានចុះបញ្ជីដែលអ្នកបានផ្តល់ឱ្យនៅ លើកម្មវិធី Grab App ក្នុងកម្រិតដែលព័ត៌មាន និងការធ្វើបច្ចុប្បន្នភាពទាំងនោះត្រូវបានផ្តល់ឱ្យពួកយើងដោយអ្នករទៅតាមពេលវេលា សមរម្យ និងផ្សេងៗដែលស្របតាមប្រការ ៤.២.១ ប្រការ ៤.២.២ ប្រការ ៤.២.៣ ប្រការ ៤.២.៤ និងប្រការ ៤.២.៥ ខាងក្រោម។

៤.២ សិទ្ធិ និងកាតព្វកិច្ចរបស់អ្នក៖

៤.២.១ អ្នកត្រូវផ្តល់រាល់ព័ត៌មាន និងការធ្វើបច្ចុបន្បភាពនៃភោជនីយដ្ឋាន/ទីតាំងលក់ទំនិញ និងព័ត៌មានចុះបញ្ជីដល់ពួកយើង​តាមការចាំបាច់ ដើម្បីអនុញ្ញាតឱ្យពួកយើងអនុវត្តកាតព្វកិច្ចក្រោមប្រការ ៤.១.១ ខាងលើ ឬ ​អ្នកក៏មានជម្រើសក្នុងការធ្វើច្ចុបន្បភាពកែប្រែនោះ តាមរយៈ កម្មវិធី Merchant App ផងដែរ។​ ក្នុងករណីដែលអ្នកផ្តល់ព័ត៌មានអំពីសម្ភារៈមាតិកាព័ត៌មាន ព័ត៌មានទាំងនោះ ត្រូវមានភាពពេញលេញ និងត្រឹមត្រូវ ហើយមិនត្រូវមានមាតិកាព័ត៌មានដែលរសើប និងមិនសមរម្យឡើង។ អ្នកត្រូវធានាថាសម្ភារៈមាតិកា ព័ត៌មានរបស់អ្នកគឺ តែងតែស្របតាម គោលការណ៍ស្ដីពីខ្លឹមសារអនឡាញមិនសមរម្យ និងរសើប៖ GrabAds និង GrabFood

៤.២.២ ការផ្លាស់ប្តូរព័ត៌មានដែលបានផ្ដល់ក្រោមប្រការ ៤.២.១ ខាងលើ អ្នកត្រូវទាក់ទងមកពួកយើងភ្លាមៗ (និងនៅក្នុងរយៈពេលមិនអាចយូរ ជាង ២ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីមានការផ្លាស់ប្តូរ)។ វាគឺជាការទទួលខុសត្រូវរបស់អ្នកក្នុងការធ្វើបច្ចុប្បន្នភាពស្ថានភាព និងព័ត៌មានចុង ក្រោយរបស់អ្នក។ ទោះបីជាមានចែងដូចខាងលើក៏ដោយ អ្នកត្រូវទទួលការកុម្ម៉ង់ទិញទំនិញដែលបានធ្វើឡើងដោយយោងតាមព័ត៌មាន (បើទោះបីជាលែងប្រើប្រាស់ “outdated”) ដែលបានផ្សព្វផ្សាយនៅលើកម្មវិធី Grab App ក៏ដោយ។

៤.២.៣ អ្នកត្រូវ​ផ្ទៀងផ្ទាត់ព័ត៌មានដែលបានផ្សាយដោយពួកយើង ហើយត្រូវលើកឡើងពីកំហុស ឬ ភាពមិនត្រឹមត្រូវណាមួយភ្លាមៗ។

៤.២.៤ អ្នកត្រូវអនុញ្ញាតឱ្យពួកយើង ហើយត្រូវជួយពួកយើងក្នុងការដាក់បញ្ចូលព័ត៌មានផ្សព្វផ្សាយដែលទាក់ទងនឹងសេវាកម្ម GrabFood និង ព័ត៌មានដែលពាក់ព័ន្ធផ្សេងៗទៀត (ដែលសម្រេចដោយពួកយើង) នៅទីតាំងភោជនីយដ្ឋាន ឬ កន្លែងធ្វើអាជីវកម្មផ្សេងទៀតរបស់អ្នក ដោយមិនមានការគិតថ្លៃពីពួកយើងឡើយ។

៤.២.៥ ប្រសិនបើមានការផ្លាស់ប្តូរអាជីវកម្មរបស់អ្នក រួមបញ្ចូលទាំងម៉ោងប្រតិបត្តិការ និង/ឬ អាជ្ញាប័ណ្ណសម្រាប់ប្រកបអាជីវកម្ម​ (រួមមាន វិញ្ញាបនបត្រហាឡាល់ អាជ្ញាប័ណ្ណលក់ស្រា ជាដើម ដែលត្រូវអនុវត្ត) អ្នកត្រូវជូនដំណឹងអំពីការផ្លាស់ប្តូរនោះមកពួកយើងភ្លាមៗ (ក្នុងករណីណាមួយ ដោយមិនយូរជាង ២​ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីការផ្លាស់ប្តូរនោះ)។ យ៉ាងណាមិញ​ អ្នកមានជម្រើសធ្វើបច្ចុប្បន្នភាព ចំពោះការផ្លាស់ប្តូរនៃអាជីវកម្មរបស់អ្នក តាមរយៈកម្មវិធី Merchant App រួមមានទាំងការធ្វើកំណត់សម្គាល់លើបញ្ជីរាយមុខទំនិញ “ថាមានក្នុងស្តុក” ឬ “អស់ពីស្តុក”។ ដើម្បីជៀសវាងការភ័ន្តច្រលំ ទោះបីជាមានចែងខាងលើក៏ដោយ អ្នកត្រូវទទួលខុសត្រូវក្នុង ការធ្វើបច្ចុប្បន្នភាពនៃស្ថានភាពនៃបញ្ជីរាយមុខទំនិញឱ្យទៀងទាត់ក្នុងម៉ោងប្រតិបត្តិការ។

៤.២.៦ អ្នកត្រូវធ្វើការភ្ជាប់អនឡាញជាមួយនឹងកម្មវីធី Merchant App ក្នុងម៉ោងប្រតិ​បត្តិការរបស់អ្នក ដើម្បីធានាថាការកុម្ម៉ង់ទិញត្រូវបញ្ចូនទៅ អ្នកបានទាន់ពេលវេលា។

៤.២.៧ អ្នកត្រូវធានាថាព័ត៌មានចុះបញ្ជីទាំងអស់ដែលបានផ្ដល់មកពួកយើងទាក់ទងជាមួយអ្នក និងភោជនីយដ្ឋាន/ទីតាំងលក់ទំនិញរបស់អ្នក គឺត្រូវអនុលោមតាមច្បាប់ និងលក្ខខណ្ឌតម្រូវផ្នែកគតិយុត្តទាំងឡាយ។ អ្នកធានាបន្ថែមទៀតថា ព័ត៌មានចុះបញ្ជីគឺអនុលោមតាម អាជ្ញាប័ណ្ណដែលបានតម្រូវទាំងអស់ លក្ខខណ្ឌតម្រូវផ្នែកគតិយុត្ត លិខិតអនុញ្ញាត ការផ្តល់សិទ្ធិអនុញ្ញាតនានា។

៤.២.៨ អ្នកត្រូវធានាថារាល់ព័ត៌មានដែលបានផ្តល់​ឱ្យហ្គ្រេបមិនបំពានលើកម្មសិទ្ធិបញ្ញារបស់តតិយណាមួយឡើយ។

៤.២.៩ អ្នកត្រូវប្រព្រឹត្តចំពោះការកុម្ម៉ង់ទិញទាំងអស់ដោយមានការយកចិត្តទុកដាក់ដែលសមហេតុផល និងឱ្យបានឆាប់រហ័សតាមដែលអាចធ្វើ ទៅបាន នៅពេលដែលអ្នមកុម្ម៉ង់បានដាក់ការកុម្ម៉ង់ទិញ។​ អ្នកត្រូវផ្តល់អទិភាពដល់ការកុម្ម៉ង់ទិញដែលបានធ្វើឡើងតាម រយៈកម្មវិធី GrabFood ។ ការកុម្ម៉ង់ទិញត្រូវបានបំពេញ និងបានត្រៀមរួចជាស្រេចសម្រាប់ការមកទទួលដោយដៃគូដឹកជញ្ជូនពាក់ព័ន្ធ ក្នុងអំឡុងពេលដែលបានយល់ព្រមជាមុន។

៤.២.១០ នៅក្នុងករណីដែលអ្នកធ្វើការកែប្រែខ្លឹមសារព័ត៌មាននៃការកុម្ម៉ង់ទិញម្ហូបអាហារដែលបានកុម្ម៉ង់ទិញដោយអ្នមកុម្ម៉ង់ អ្នកត្រូវ ធានាថាការកែប្រែខ្លឹមសារព័ត៌មាននោះគឺ៖

(ក) បានទទួលការយល់ព្រមជាមុន ឬ ការទទួលយកពីអ្នមកុម្ម៉ង់ដែលត្រូវបានប៉ះពាល់នោះរួចហើយ និង

(ខ) យើងមិនពាក់ព័ន្ធនៅក្នុង ហើយនឹងមិនទទួលខុសត្រូវចំពោះការកែប្រែដែលបានធ្វើឡើងដោយអ្នកឡើយ ប៉ុន្តែយើងរក្សាសិទ្ធិ (ប៉ុន្តែមិនមែនជាកាតព្វកិច្ច) ក្នុងការដាក់ចេញជាវិធានការកែតម្រូវផ្សេងៗ (ដូចមានកំណត់ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់របស់ ហ្គ្រេប) ដើម្បីកែតម្រូវការកែប្រែដែលបានធ្វើនោះ ឬ ដោះស្រាយវិវាទ ឬ បណ្តឹងដែលកើតចេញពី ឬ ពាក់ព័ន្ធជាមួយនឹង ការកែប្រែដែលបានធ្វើនោះ។

៤.២.១១ អ្នកធានាថាអ្នកនឹងយកសារពើភណ្ឌនៃបញ្ជីរាយមុខទំនិញរបស់អ្នក និងត្រូវខិតខំថែរក្សាសារពើភ័ណ្ឌនៃបញ្ជីរាយមុខទំនិញឱ្យមានគ្រប់ គ្រាន់នៅគ្រប់ពេលវេលា។ យើងមានសិទ្ធិក្នុងការចុះត្រួតពិនិត្យឃ្លាំងសារពើភ័ណ្ឌក្នុងករណីដែលចាំបាច់។

៤.២.១២ នៅពេលដែលត្រូវអនុវត្ត  ក្នុងគ្រប់ម៉ោងប្រតិបត្តិការនៃបញ្ជីរាយមុខម្ហូបអាហារ អ្នកត្រូវធានាថាឧបករណ៍កុម្ម៉ង់ទិញ​បានបើកប្រើ និង រក្សា នៅអនឡាញ និងអាចទទួល និងផ្ដល់ចំពោះការកុម្ម៉ង់ទិញម្ហូបអាហារបាន។ ក្នុងករណីអ្នកបំពេញការកុម្ម៉ង់ទិញដែលមិនត្រូវបានដាក់ ចេញដោយឧបករណ៍កុម្ម៉ង់ទិញ​ យើងមិនទទួលខុសត្រូវចំពោះការបញ្ចូនចំណូលពីការលក់ម្ហូបអាហារ ហើយមិនត្រូវចាត់ទុកថាការកុម្ម៉ង ទិញនោះបានជោគជ័យតាមរយៈសេវាកម្ម GrabFood ឡើយ។

៤.២.១៣ អ្នកត្រូវធានាថាគ្រប់ម្ហូបអាហារដែលបានលក់ទៅគឺត្រូវមានគុណភាពខ្ពស់​ ហើយការទុកដាក់ ការផលិត និង ការរៀបចំ​របស់អ្នកត្រូវ អនុលោម ទៅតាមសុវត្ថិភាពម្ហូបអាហារទាំងឡាយ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀតដែលពាក់ព័ន្ធ។ អ្នកត្រូវជូនដំណឹងមកពួក យើងភ្លាមៗអំពីការបំពានលើបទដ្ឋានគតិយុត្តទាំងនោះ។

៤.២.១៤ អ្នកត្រូវធានាថាទំនិញដែលហាមឃាត់ផ្សេង គឺមិនត្រូវដាក់លក់សម្រាប់ទទួលទាន ឬ បានផ្ញើឱ្យដឹកជញ្ជូនក្នុងសេវាកម្ម GrabFood ឡើយ ដែលមាន៖ មនុស្ស ឬ សត្វគ្រប់ទំហំ ទំនិញខុសច្បាប់ វត្ថុងាយបាក់បែក វត្ថុគ្រោះថ្នាក់​ (ដូចជា អាវុធ គ្រឿងផ្ទុះ គ្រឿងងាយឆាបឆេះ ជាដើម) ទំនិញទទួលបានដោយចោរកម្ម រួមមាន សារធាតុទាំងឡាយណាដែលមានផ្ទុកនូវបរិមាណណាមួយនៃនីកូទីន ឬ ថ្នាំជក់ ឬ ទំនិញផ្សេងទៀតដែលអ្នកមិនមានការអនុញ្ញាត ឬ មានអាជ្ញាប័ណ្ណក្នុងការលក់។

៤.២.១៥ អ្នកត្រូវធ្វើសកម្មភាពដែលចាំបាច់ ឬ គិតថាចាំបាច់ទាំងឡាយ​ ដើម្បីសម្របសម្រួលការមកទទួលទំនិញរបស់ដៃគូដឹកជញ្ជូន។ 

៤.២.១៦ អ្នកត្រូវចេញនូវវិក្កយបត្រដែលមានសុពលភាពទៅកាន់អ្នមកុម្ម៉ង់ ដូចដែលមានតម្រូវតាមច្បាប់ជាធរមាន។

៤.២.១៧ អ្នកត្រូវបំពេញរាល់ការកុម្ម៉ង់ទិញទំនិញ ស្របទៅតាមតម្លៃនៃបរិមាណដែលបានបង្ហាញ ដូចដែលបានកំណត់នៅក្នុងតម្លៃលក់រាយ។ 

៤.២.១៨ អ្នកត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកពួកយើងអំពីលក្ខខណ្ឌតម្រូវណាមួយ ឬ បញ្ញតិ្តនៃកិច្ចសន្យាណាមួយដែលអាចមានវិវាទជា មួយនឹងតម្រូវការ ឬ បញ្ញត្តិណាមួយនៃលក្ខខណ្ឌរបស់អាជីវករទាំងនេះ។

៤.២.១៩ អ្នកមិនត្រូវទាក់ទងជាមួយអ្នមកុម្ម៉ង់ណាមួយ ហើយមិនត្រូវចូលរួមក្នុងការរៀបចំដោយផ្ទាល់ជាមួយអ្នកប្រើប្រាស់ចុង ក្រោយសម្រាប់ការកុម្ម៉ង់ទិញម្ហូបអាហារតាមរយៈកម្មវិធី Grab App​ ឡើយ លើកលែងតែបានជូនដំណឹង ឬ អនុញ្ញាតដោយពួកយើង។

៤.២.២០ អ្នកមិនត្រូវធ្វើឱ្យពួកយើងប្រឈមនឹងការទទួលខុសត្រូវដែលអាចកើតមាន (រួមបញ្ចូលទាំង ក្រុមហ៊ុនសម្ព័ន្ធ អភិបាល និយោជិត ឬ ដៃគូ តតិយជនរបស់ពួកយើង) ឬ ​ឱ្យប្រឈមនឹងហានិភ័យដែលមិនត្រឹមត្រូវ ឬ ចូលរួមក្នុងសកម្មភាពនានា ដែលតាមឆន្ទានុសិទ្ធិរបស់ពួក យើង យើងចាត់ទុកថាសកម្មភាពនោះអាចមានផលប៉ះពាល់ទៅដល់ប្រតិបត្តិការ កេរ្តិ៍ឈ្មោះ ឬ ភាពសុចរិត។

៤.២.២១ អ្នកត្រូវវេចខ្ចប់ភេសជ្ជៈជាគ្រឿងស្រវឹងដាចដោយឡែកចេញពីគ្នាក្នុងលក្ខណដែលមិនអាចមើលឃើញ ហើយត្រូវបិទចំណាំឱ្យបានច្បាស់ លាស់សមរម្យ ដើម្បីងាយស្រួលក្នុងការសម្គាល់បាន។

៤.២.២២ អ្នកត្រូវទទួលយកនូវសំណើរបស់អ្នមកុម្ម៉ង់ក្នុងការជ្រើសរើសយកជម្រើសមកទទួលយកដោយខ្លួនឯង ចំពោះម្ហូបអាហារ ដូចដែលបានផ្តល់នៅភោជនីយដ្ឋាន/ទីតាំងលក់ទំនិញដែរ ។

៤.២.២៣ អ្នកយល់ព្រមថាជម្រើសនៃការមកទទួលយកដោយខ្លួនឯង ត្រូវអនុវត្តចំពោះទំនិញទាំងអស់ ហើយអ្នកត្រូវធ្វើសកម្មភាពផ្សេងៗ ដែល ចាំបាច់ ឬ គិតថាចាំបាច់ ដើម្បីអនុវត្តឱ្យបានពេញលេញចំពោះជម្រើសនៃការមកទទួលយកដោយខ្លួនឯងនៅភោជនីយដ្ឋាន/ទីតាំងលក់ ទំនិញដែលចូលរួមនោះ។

៤.២.២៤ អ្នកត្រូវលក់ភេសជ្ជៈដែលជាគ្រឿងស្រវឹង ទៅកាន់អ្នមកុម្ម៉ង់ដែលមានអាយុ ១៨ ឆ្នាំឡើងទៅតែប៉ុណ្ណោះ។​​ យើងមិនត្រូវមាន កាតព្វកិច្ចក្នុងការផ្ទៀងផ្ទាត់អាយុរបស់អ្នមកុម្ម៉ង់ ឬ អ្នកទទួលភេសជ្ជៈនោះឡើយ។ 

៤.២.២៥ អ្នកត្រូវផ្ទៀងផ្ទាត់ និងបញ្ជាក់អំពីតម្លៃនៃបញ្ជីរាយមុខទំនិញនៅលើកម្មវិធី Grab App ថាតម្លៃទាំងនោះគឺដូចគ្នាដូចដែលបានព្រមព្រៀង  ជាមួយហ្គ្រេប។

៤.២.២៦ អ្នកត្រូវធានាថាខ្លួននឹងមិនលក់វត្ថុដែលខុសច្បាប់ ឬ វត្ថុទាំងឡាយណាដែលអ្នកមិនមានការអនុញ្ញាត​ ឬ មានអាជ្ញាប័ណ្ណក្នុងការលក់ ឬ បញ្ជូនឡើយ។ 

៤.២.២៧ អ្នកអនុញ្ញាតឱ្យពួកយើងទទួលយកការបង់ប្រាក់អាហាររបស់អ្នមកុម្ម៉ង់ស្របតាមច្បាប់។

៤.២.២៨ អ្នកទទួលស្គាល់ និងយល់ព្រមថា អ្នមកុម្ម៉ង់អាចធ្វើការបង់ថ្លៃម្ហូបអាហារដោយសាច់ប្រាក់ កាតឥណពន្ធ កាតឥណទាន ការផ្ទេរតាមធនាគារ តាមធនាគារអ៊ីនធីណេត ការបង់ប្រាក់តាមប្រព័ន្ធអនឡាញ ឬ តាមមធ្យោបាយបង់ប្រាក់មុន ឬ បង់ប្រាក់ក្រោយផ្សេង ទៀត ដែលមាននៅលើកម្មវិធី Grab App តាមឆន្ទានុសិទ្ធិ​របស់ពួកយើងពីពេលមួយទៅពេលមួយ។ ក្នុងករណីដែលយើងផ្តល់នូវ មធ្យោបាយបង់ប្រាក់ណាមួយ ដែលអាចសម្របសម្រួលអ្នមកុម្ម៉ង់ក្នុងការបង់ប្រាក់មុន (ក្នុងចំណោមផ្សេងៗទៀត) សម្រាប់ម្ហូបអាហារ អ្នកទទួលស្គាល់ និងយល់ព្រមថា យើងមានសិទ្ធិពេញលេញចំពោះការប្រាក់ និងផលប្រយោជន៍ផ្សេងៗណាមួយ ដែលកើតចេញពីចំនួនដែលបង់ប្រាក់មុននោះ ដោយអ្នមកុម្ម៉ង់ ​(នៅពេលដែលត្រូវអនុវត្ត) ស្របតាមបញ្ញត្តិ និងលក្ខខណ្ឌ នៃមធ្យោបាយនៃការបង់ប្រាក់នីមួយៗដែលផ្តល់ដោយពួកយើង តាមឆន្ទានុសិទ្ធិរបស់ពួកយើងពីពេលមួយទៅពេលមួយ។ 

៤.២.២៩ ក្រៅពីនេះ បញ្ញត្តិ និងលក្ខខណ្ឌដែលបានកំណត់ក្នុងលក្ខខណ្ឌរបស់អាជីវករទីនេះ អ្នកសន្យាបន្ថែមទៀតថានឹងអនុវត្តតាមច្បាប់ និង លិខតបទដ្ឋានគតិយុត្តជាធរមាន ហើយលក្ខខណ្ឌផ្សេងៗដែលកំណត់ក្នុងគោលការណ៍ផ្សេងៗរបស់ហ្គ្រេប ដែលមាននៅលើ៖ គោលការណ៍ និង លក្ខន្ដិក កន្លែងដែលត្រូវអនុវត្តតាមចំពោះអ្នក ។

៥. សកម្មភាពផ្នែកទីផ្សារ និងការផ្សព្វផ្សាយ

៥.១ គូភាគីត្រូវធ្វើសកម្មភាពទីផ្សារ និងផ្សព្វផ្សាយពាណិជ្ជកម្មដែលជាក់ពាក់ព័ន្ធជាមួយម្ហូបអាហារដោយផ្អែកតាមការព្រមព្រៀង។ សកម្មភាពទាំងនោះ អាចធ្វើឡើងតាមរយៈបណ្តាញជាច្រើនដូចជា បណ្តាញសង្គម គេហទំព័រ ឬ blogs ផ្សេងៗ។ ដើម្បីជៀសវាងការភ័ន្តច្រលំ ដោយការចំណាយ ផ្ទាល់ខ្លួន យើងអាចផ្តល់នូវប្រូម៉ូសិន ទៅអ្នមកុម្ម៉ង់ ដើម្បីផ្សព្វផ្សាយសកម្មភាពអាជីវកម្ម និង សេវាកម្ម GrabFood។

៥.២ ស្របតាមមូលដ្ឋានអនុវត្តជាបន្តបន្ទាប់ អ្នកត្រូវចែករំលែកកាលវិភាគ និងគម្រោងផ្នែកទីផ្សាររបស់អ្នកជាមួយពួកយើង (រួមបញ្ចូលដោយមិនកំណត់ ចំពោះការបញ្ចុះតម្លៃ និងប្រូម៉ូសិនលម្អិត) សម្រាប់ការស្រាវជ្រាវរួមគ្នាលើសកម្មភាពទីផ្សារ និងសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម។ ទោះបីជាមាន ចែងដូចនេះក៏ដោយ អ្នកមិនត្រូវបញ្ចូលព័ត៌មានរសើបណាមួយក្នុងផ្នែកការណ៍យុទ្ធសាស្ដ្រតម្លៃជាមួយនឹងនីតិបុគ្គលផ្សេងៗ ដែលជាគូប្រគួត ប្រជែងរបស់យើងឡើយ។

៥.៣ ភាគីទាំងពីរមិនត្រូវចេញផ្សេយសេចក្ដីប្រកាសព័ត៌មាន ឬ សេចក្តីប្រកាសណាមួយ ឬ ផ្សេងៗទៀត ដែលសំដៅទៅដល់ភាគីម្ខាងទៀត នៅក្នុង ទម្រង់ណាមួយទាក់ទងនឹងលក្ខខណ្ឌរបស់អាជីវករ និងកិច្ចព្រមព្រៀង ឬ ផ្សេងៗ ដោយមិនមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីភាគី ម្ខាងទៀតឡើយ។

៦. ការប្រគល់ត្រឡប់ និងសងប្រាក់ត្រឡប់

៦.១ បន្ទាប់ពីធ្វើការស៊ើបអង្កេតក្នុងការស្វែងរកមូលហេតុ ដោយអនុលោមតាមគោលការណ៍ផ្ទៃក្នុងរបស់យើង នោះយើងនឹងអនុវត្តឆន្ទានុសិទ្ធិរបស់យើង កំណត់ថា តើអ្នមកុម្ម៉ង់នឹងទទួលបានការកែតម្រូវ ឬ ជំនួស ប្រគល់ប្រាក់ប្រឡប់វិញ ឬ វិធីសាស្ដ្រផ្សេងៗទៀត និង/ឬ តម្រូវឱ្យអ្នក សងប្រាក់ត្រឡប់ជូនពួកយើងវិញ ប្រសិនបើយើងយល់ថា អ្នកមានកាតព្វកិច្ចអនុវត្តដូច្នេះ ដោយអនុលោមតាមលក្ខខណ្ឌរបស់អាជីវករទាំងនេះ និង/ឬ សេចក្ដីសុចរិតស្មោះត្រង់។

៦.២ ក្នុងករណីដែលយើងបានសងប្រាក់ត្រឡប់ ឬ បង់ចំនួនទឹកប្រាក់ដែលបានរៀបរាប់ខាងលើ (ទោះបីក្នុងនាមពាណិជ្ជករ ឬ យ៉ាងណាក៏ដោយ)​ នោះ យើងនឹងទូទាត់ចំនួនទឹកប្រាក់នោះពីអ្នកជាប្រាក់ជំពាក់របស់អ្នក ហើយយើងមានសិទ្ធិក្នុងការកាត់ទុកនូវចំនួនទឹកប្រាក់នោះពីចំនួនប្រាក់ដែលត្រូវ បញ្ជូនទៅអ្នក ឬ ដោយវិធីផ្សេងទៀតតាមឆន្ទានុសិទ្ធិរបស់យើង។

៦.៣ អ្នកត្រូវជូនដំណឹងភ្លាមៗមកពួកយើងអំពីការគំរាមកំហែងស្ដីពីសេចក្ដីបង្គាត់សាធារណៈ ឬឯកជនឱ្យប្រគល់ទំនិញត្រលប់វិញពីអ្នកផលិត ឬ អ្នក ចែកចាយ។ គូភាគីយល់ព្រមថា ហ្គ្រេបមិនត្រូវទទួលខុសត្រូវចំពោះការខូចខាត និងការបាត់បង់ពាក់ព័ន្ធនឹងទំនិញដែលត្រូវប្រមូលត្រឡប់វិញនៅ ក្នុងម្ហូបអាហារដែលបានកុម្ម៉ង់ទិញនោះឡើយ។

៦.៤ ក្នុងករណីដែលមិនមានការកុម្ម៉ង់ទិញគ្រប់គ្រាន់ អ្នកត្រូវជូនដំណឹងភ្លាមៗមកយើង ដើម្បីឱ្យពួកយើងជូនដំណឹងទៅកាន់អ្នមកុម្ម៉ង់។

៦.៥ អ្នកទទួលស្គាល់ និងយល់ព្រមថា ហ្គ្រេបមិនមានកាតព្វកិច្ចទទួលការបញ្ជូនត្រឡប់នៃទំនិញណាមួយឡើយ។

៦.៦ អ្នកទទួលស្គាល់ និងយល់ព្រមថា ក្នុងករណីមួយចំនួន អ្នមកុម្ម៉ង់អាចទៅភោជនីយដ្ឋាន/ទីតាំងលក់ទំនិញរបស់អ្នក ដើម្បីដោះដូរ ម្ហូបអាហារ ប៉ុន្តែ ហ្គ្រេបមិនត្រូវមានកាតព្វកិច្ចក្នុងការសងចំនួនទឹកប្រាក់ទៅអ្នក ឬ អ្នមកុម្ម៉ង់ឡើយ។ ដើម្បីជៀសវាងការភ័ន្តច្រលំ ការរៀបចំបែបនេះ គឺជាការរៀបចំរវាងអ្នក និងអ្នមកុម្ម៉ង់ ដែលហ្គ្រេបមិនត្រូវទទួលខុសត្រូវចំពោះការរៀបចំក្រៅពីលក្ខណ្ឌរបស់ អាជីវករទាំងនេះ និងកិច្ចព្រមព្រៀងឡើយ ហើយហ្គ្រេបមានសិទ្ធិក្នុងការទាមទារកម្រៃសេវាយោងតាមប្រការ ៦.១ ខាងលើ។

៦.៧ យើងនឹងមិនត្រូវទទួលខុសត្រូវចំពោះហានិភ័យ ឬ កាតព្វកិច្ចចំពោះការទាមទារ ការទទួលខុសត្រូវ ការណាយ​ ការខាតបង់ តម្លៃ ឬ ការខូចខាត ដែលទាក់ទងនឹងការដឹកជញ្ជូនមិនបានសម្រច និង/ឬ វិការៈ ភាពមិនគ្រប់គ្រាន់ ការកុម្ម៉ង់ទិញដែលមិនអាចធ្វើបានផ្សេងៗ។ យើងរក្សាសិទ្ធិក្នុង ទាមទាររាល់ចំណាយទាំងឡាយណាដែលយើងបានចំណាយ ដោយសារជាលទ្ធផលនៃការបំពានលក្ខខណ្ឌរបស់អាជីវករ កិច្ចព្រមព្រៀង ឬ ការធ្វេសប្រហែសរបស់អ្នក ។

៧. ពន្ធដារ

៧.១ អ្នកត្រូវទទួលខុសត្រូវចំពោះការគណនា និងកំណត់តម្លៃលក់រាយសម្រាប់ម្ហូបអាហារនីមួយៗ។ អ្នកត្រូវជា “អ្នកលក់រាយ” ឬ “អ្នកលក់” នៃទំនិញ ម្ហូបអាហារទាំងអស់សម្រាប់គោលបំណងពន្ធដារជាធរមានផ្សេងៗ ហើយងត្រូវជាភាគីទទួលខុសត្រូវចំពោះការប្រមូល និងបង់ពន្ធជាធរមាន ផ្សេងៗ។ ដើម្បីបញ្ជាក់ឱ្យបានច្បាស់ តម្លៃលក់រាយនៃម្ហូបអាហារនីមួយៗ ត្រូវបញ្ចូលរាល់ពន្ធជាធរមានទាំងអស់ (ដែលរួមមាន ប៉ុន្ដែមិនកំណត់ ចំពោះអាករលើតម្លៃបន្ថែម VAT)។ រាល់កម្រៃក្រោមលក្ខខណ្ឌរបស់អាជីវករទាំងនេះ និងកិច្ចព្រមព្រៀងត្រូវទូទាត់ជាប្រាក់រៀលរបស់កម្ពុជា។

៧.២ ភាគី​នីមួយៗត្រូវទទួលខុសត្រូវលើការបង់ពន្ធរបស់ខ្លួនដែលកើតចេញពីការចុះ និងការអនុវត្តកាតព្វកិច្ចក្រោមលក្ខខណ្ឌរបស់អាជីវករទាំងនេះ និង កិច្ចព្រមព្រៀង លើកលែងតែ ពន្ធកាត់ទុក និងពន្ធប្រថាប់ត្រា (ប្រសិនបើមាន) ដែលអ្នកត្រូវទទួលខុសត្រូវ។

៨. កម្មសិទ្ធិបញ្ញា

៨.១ អ្នកតំណាងអះអាង និងធានាចំពោះហ្គ្រេបថា អ្នកគឺជាម្ចាស់ស្របច្បាប់ និងមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការប្រើប្រាស់ម៉ាកពាក់ព័ន្ធនឹង ម្ហូបអាហារ និង សម្ភារៈមាតិកាព័ត៌មាន ហើយអ្នកមិនបានដឹងអំពីការទាមទាររបស់តតិយជនទាក់ទងនឹងការចោទប្រកាន់ ឬ ការបំពានលើម៉ាក ឬ កម្មសិទ្ធិបញ្ញា ឬ ការទាមទារផ្សេងៗ ឬ បណ្ដឹង ដែលកើតចេញពីសម្ភារៈមាតិការព័ត៌មាន ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយ ការប្រូម៉ូសិន ការផលិត ការលក់ ការចែកចាយ ឬ ប្រើប្រាស់នៃទំនិញ។

៨.២ អ្នកសន្យា តំណាងអះអាង និងធានាថា៖

៨.២.១ សម្ភារៈមាតិកាព័ត៌មានដែលអ្នកបានផ្ដល់មិនមែនជាមាតិកាដែលហាមឃាត់ និងអនុលោមតាមច្បាប់ជាធរមាន (រួមមាន ប៉ុន្ដែមិនកំណត់ ចំពោះ អាយុអប្បបរមា លក្ខខណ្ឌតម្រូវស្លាកសញ្ញា និងសញ្ញាសម្គាល់ ការធានាលើទំនិញ លក្ខណពិសេស និងលក្ខណវិនិច្ឆ័យនៃមុខងារ ជាអាទិ៍) និងស្របតាមគោលការណ៍របស់ហ្គ្រេបរួមមាន ប៉ុន្ដែមិនកំណត់ចំពោះ គោលការណ៍ស្ដីពីខ្លឹមសារអនឡាញមិនសមរម្យ និង រសើប៖ GrabAds និង GrabFood

៨.២.២ សម្ភារៈមាតិកាព័ត៌មានទាំងអស់ដែលអ្នកបានផ្ដល់ ត្រូវតែមានភាពត្រឹមត្រូវ និងជាព័ត៌មានចុងក្រោយ។ សម្ភារៈមាតិកាព័ត៌មានត្រូវរួមមាន អត្ថបទ ការបដិសេធការទទួលខុសត្រូវ ការព្រមាន ការជូនដំណឹង ស្លាកសញ្ញា ឬ ការចង្អុលបង្ហាញដទៃផ្សេងៗទៀត ដែលច្បាប់តម្រូវឱ្យ តាំងបង្ហាញពាក់ព័ន្ធនឹងសំណើ ការចាត់ចែងផ្សព្វផ្សាយលក់ទំនិញ ការផ្សាយពាណិជ្ជកម្ម ឬ ការផ្ដល់នៃម្ហូបអាហារ ហើយមិនមាន នូវព័ត៌មានបង្ហាញអំពីផ្លូវភេទ (លើកលែងបានអនុញ្ញាតដោយច្បាប់ជាធរមាន) បរិហាកេរ្តិ៍ ឬ ព័ត៌មានអាសអាភាស។

៨.២.៣ មិនត្រូវផ្តល់នូវសម្ភារៈមាតិកាព័ត៌មាន ឬ ស្វែងរកដើម្បីដាក់លក់ម្ហូបអាហារនៅលើសេវាកម្ម GrabFood ឬ ផ្ដល់នូវតំណភ្ជាប់អាសយដ្ឋាន ប្រភពទំព័រ URL ឡើយ លុះត្រាតែអ្នកមានសិទ្ធិ/អាជ្ញាប័ណ្ណក្នុងការផ្តល់ជូនហ្គ្រេបដើម្បីផ្សព្វផ្សាយសម្ភារៈមាតិកាព័ត៌មាននោះ។

៨.៣ ស្របតាមបញ្ញត្តិ និងលក្ខខណ្ឌនៃលក្ខខណ្ឌរបស់អាជីវករទាំងនេះ និងកិច្ចព្រមព្រៀង ភាគីនីមួយៗ​ (“ម្ចាស់អាជ្ញាប័ណ្ណ”) ផ្តល់ឱ្យភាគីម្ខាងទៀត (ហើយ ​ក្នុងករណីហ្គ្រេប ទៅឱ្យក្រុមហ៊ុនសម្ព័ន្ធរបស់ពួកយើង) (“អ្នកទទួលអាជ្ញាប័ណ្ណ”) នូវអាជ្ញាប័ណ្ណដែលមានការកំណត់ មិនផ្តាច់មុខ និង មិនអាចផ្ទេរបាន ក្នុងអាណត្តិនៃកិច្ចព្រមព្រៀង ដើម្បីប្រើប្រាស់ម៉ាក់របស់ភាគីនោះ (ដែលបានកំណត់ខាងក្រោម) ក្រោមមូលដ្ឋានមិនមានការបង់ កម្រៃ​ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសម្រាប់តែគោលបំណងនៃការអនុវត្តកាតព្វកិច្ចររបស់អ្នកទទួលអាជ្ញាប័ណ្ណក្រោម លក្ខខណ្ឌរបស់អាជីវករ ទាំងនេះ និងកិច្ចព្រមព្រៀងប៉ុណ្ណោះ។ ដើម្បីគោលបំណងនៃលក្ខខណ្ឌរបស់អាជីវករទាំងនេះ និងកិច្ចព្រមព្រៀង វាក្យសព្ទ “ម៉ាក” មានន័យថាជា ពាណិជ្ជសញ្ញា សេវាសញ្ញា ពាណិជ្ជនាម សិទ្ធិអ្នកនិពន្ធ គំនូរ អាថ៌កំបាំងពាណិជ្ជកម្ម ស្លាកសញ្ញា ពាក្យស្លោក និង សញ្ញាសម្គាល់ផ្សេងៗទៀត របស់ភាគី។ ការប្រើប្រាស់ម៉ាកទាំងអស់របស់ភាគីណាមួយដោយភាគីម្ខាងទៀត នឹងធ្វើឡើងក្នុងទម្រង់ និងទ្រង់ទ្រាយ ដែលបានកំណត់ និងបាន អនុញ្ញាតដោយម្ចាស់របស់ម៉ាកទាំងនោះ។ លើកលែងតែមានចែងច្បាស់លាស់ក្នុងលក្ខខណ្ឌរបស់អាជីវករទាំងនេះ និងក្នុងកិច្ចព្រមព្រៀង គ្មានភាគី ណាមួយអាចប្រើប្រាស់ម៉ាករបស់ភាគីម្ខាងទៀតដោយមិនមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីភាគីនោះបានឡើយ។ សុឆន្ទៈទាំងអស់ ​ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ម៉ាករបស់ភាគីណាមួយដោយភាគីម្ខាងទៀត ត្រូវអនុវត្តដើម្បីផលប្រយោជន៍ របស់ម្ចាស់ម៉ាកទាំងនោះ។ លើកលែង តែមានចែងច្បាស់លាស់ក្នុងលក្ខខណ្ឌរបស់អាជីវករទាំងនេះ និងកិច្ចព្រមព្រៀង គ្មានភាគីណាមួយបានសន្មត់ថា បានផ្តល់អាជ្ញាប័ណ្ណ ឬ សិទ្ធិ ក្រោមកម្មសិទ្ធិបញ្ញា ឬ សិទ្ធិកម្មសិទ្ធិផ្សេងទៀតឡើយ។

៨.៤ យើងមិនមានកាតព្វកិច្ចក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ​ ភាពពេញលេញ និងនីត្យានុកូលភាពនៃព័ត៌មានអំពីសម្ភារៈមាតិកាព័ត៌មានឡើយ។

៨.៥ យើងរក្សាសិទ្ធិក្នុងការសម្រេចលើការប្រើប្រាស់ និងដាក់បង្ហាញនៃសម្ភារៈមាតិកាព័ត៌មាន និងទម្រង់ រូបរាង ការរចនា មុខងារប្រើប្រាស់ និង ទិដ្ឋភាពផ្សេងទៀតទាំងឡាយនៃកម្មវិធី Grab App សេវាកម្ម GrabFood និងសេវាកម្ម។

៨.៦ ភាគីនីមួយៗរក្សាសិទ្ធិ កម្មសិទ្ធិ និងផល​ប្រយោជន៍ទាំងអស់ដែលមាននៅក្នុង និងភ្ជាប់ជាមួយបច្ចេកវិទ្យា និងសិទ្ធិលើកម្មសិទ្ធិបញ្ញាផ្សេងៗ។ គ្មាន ភាគីទទួលបានសិទ្ធិណាមួយដែលបានរៀបរាប់ខាងលើពីភាគីម្ខាងទៀត លើកលែងមានការអនុញ្ញាតយ៉ាងច្បាស់លាស់ក្រោមកិច្ចសន្យា/ ការរៀបចំ ជាក់លាក់ សិទ្ធិទាំងអស់ត្រូវបានរក្សាទុក និងមិនត្រូវមានអាជ្ញាប័ណ្ណបង្កប់ណាមួយត្រូវបានផ្តល់ឡើយ។ ភាគីទាំងពីរមិនត្រូវប៉ុនប៉ងចុះបញ្ជីនូវ ពាណិជ្ជសញ្ញាជាក់លាក់ណាមួយ ឬ ឈ្មោះដែនដែលភ័ន្តច្រឡំដោយសារភាពស្រដៀងនឹងភាគីម្ខាងទៀតឡើយ។

៨.៧ លក្ខខណ្ឌរបស់អាជីវករទាំងនេះ និងកិច្ចព្រមព្រៀងមិនផ្ទេរឱ្យអ្នកនូវសិទ្ធិលើកម្មសិទ្ធិ ឬ សិទ្ធិ អាជ្ញាប័ណ្ណ ឬ សិទ្ធិកម្មសិទ្ធិបញ្ញាដទៃទៀតក្នុង ទ្រព្យរូបិយ ឬ ទ្រព្យអរូបិយ រួមបញ្ចូលទាំង សូហ្វវែរ (រួមមាន ដោយមិនកំណត់ចំពោះ កម្មវិធី Grab App សេវាកម្ម GrabFood ឬ សូហ្វវែរ ផ្សេងៗ ទៀត និងទិន្នន័យ (រួមមាន ដោយមិនកំណត់ចំពោះ ទិន្នន័យនៃការលក់ ទិន្នន័យនៃការប្រតិបត្តិ ទិន្នន័យរបស់អ្នមកុម្ម៉ង់) ដែល បានប្រើប្រាស់ បានទទួល ឬ បានបង្កើតក្រោមសេវាកម្មដែលមានចែងទីនេះឡើយ។ ប្រសិនបើសិទ្ធិទាំងនេះត្រូវបានកើតឡើងដោយសារមូលហេតុ ណាមួយក៏ដោយ អ្នកត្រូវធ្វើអនុប្បទាន ចាត់ចែង ឬ ផ្ទេរ (ហើយឱ្យការផ្ទេរមានសុពលភាព) កម្មសិទ្ធិដែលពេញលេញ និងផ្តាច់មុខលើសិទ្ធិ ទាំងនោះមកហ្គ្រេប ដោយមិនគិតកម្រៃ ឬ សម្រាប់កម្រៃធម្មតា។ អ្នកនឹងប្រើប្រាស់ និងដាក់ឱ្យដំណើរការនូវសូហ្វវែរ  និងទិន្នន័យតែសម្រាប់ គោលបំណងនៃការប្រើប្រាស់សេវាកម្មក្នុង លក្ខខណ្ឌរបស់អាជីវករទាំងនេះតែប៉ុណ្ណោះ ហើយនឹងមិនទាមទារសិទ្ធិលើកម្មសិទ្ធិបញ្ញាណាមួយ លក់ ធ្វើអនុប្បទាន ផ្តល់អាជ្ញាប័ណ្ណ បោះផ្សាយ ជួល ឬ ធ្វើអាជីវកម្មលើសូហ្វវែរ ឬ ទិន្នន័យនោះ ហើយនឹងបញ្ឈប់ៗនូវការប្រើប្រាស់ និងប្រតិប្តិការ របស់អ្នកភ្លាមៗ បន្ទាប់ពីការរំលាយកិច្ចព្រមព្រៀង ឬ ប្រសិនបើតម្រូវដោយហ្គ្រេបក្នុងពេលណាមួយ។

៩. ការតំណាងអះអាង និងការធានា

៩.១ អ្នកធ្វើការតំណាងអះអាង និងធានាថា៖

៩.១.១ អ្នកមានសមត្ថភាព និងសិទ្ធិអំណាចក្នុងការចុះក្នុង និងអនុវត្ត និងអនុលោមតាមកាតព្វកិច្ចផ្សេងៗនៃការប្រើប្រាស់សេវាកម្មក្រោម លក្ខខណ្ឌរបស់អាជីវករទាំងនេះ និងកិច្ចព្រមព្រៀង។

៩.១.២ អ្នកមានសិទ្ធិ និងអំណាចពេញលេញក្នុងការធ្វើប្រតិបត្តិការ និងលក់ម្ហូបអាហារទៅឱ្យអ្នមកុម្ម៉ង់ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

៩.១.៣ អ្នកទទួលស្គាល់បន្ថែមទៀតថា ដោយការប្រើប្រាស់សេវាកម្មនៅទីនេះ អ្នកអនុលោមតាម ក្រមសីលធម៌របស់អាជីវករ

៩.១.៤ អ្នកទទួលស្គាល់ និងយល់ព្រមថាលក្ខខណ្ឌរបស់អាជីវករទាំងនេះ កិច្ចព្រមព្រៀង និងគោលការណ៍ផ្សេងៗរបស់ហ្គ្រេប ដែលរួមបញ្ចូលគ្នា បង្កើតបានជាកាតព្វកិច្ចផ្លូវច្បាប់ដែលមានសុពលភាព និងចង់កាតព្វកិច្ច ហើយអនុវត្តចំពោះអ្នកក្នុងអំឡុងអាណត្តិនៃការប្រើប្រាស់សេវា កម្មរបស់អ្នក។

៩.១.៥ ការប្រតិបត្តិ និង/ឬ ការអនុវត្ត ឬ អនុលោមតាមកាតព្វកិច្ចរបស់អ្នកនៅក្រោមលក្ខខណ្ឌរបស់អាជីវករទាំងនេះ និងកិច្ចព្រមព្រៀងមិន ហើយនឹងមិនបំពាន (i) ច្បាប់ណាមួយដែលអ្នកមានកាតព្វកិច្ចអនុវត្ត ឬ (ii) ការព្រមព្រៀងណាមួយដែលអ្នកជាភាគី ឬ ដែលមាន អនុភាពចំពោះអ្នក ឬ ទ្រព្យសម្បត្តិរបស់អ្នក។ 

៩.១.៦ អ្នកមិននៅក្នុងស្ថានភាពបំពាននៃការព្រមព្រៀងណាមួយដែលចងកាតព្វកិច្ចចំពោះអ្នក ដែលអាចប៉ះពាលយ៉ាងខ្លាំង និងអវិជ្ជមានចំពោះ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នក ឬ សមត្ថភាពរបស់អ្នកក្នុងការអនុវត្តកាតព្វកិច្ចផ្សេងៗក្រោមលក្ខខណ្ឌរបស់អាជីវករទាំងនេះ និង កិច្ចព្រមព្រៀង ហើយក៏គ្មានបណ្ដឹង នីតិវិធី ការទាមទារ ការប្ដឹង ឬ មជ្ឈកម្មទាមទារ ឬ ការគំរាមកំហែងប្រឆាំងជាមួយអ្នក ដែលអាចមាន ផលប៉ះពាល់ប្រហាក់ប្រហែល និងស្រដៀងឡើយ។

៩.១.៧ អ្នកគឺអនុលោមជាមួយ ហើយមានអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតដែលមានសុពលភាពទាំងអស់ ដែលតម្រូវនៅក្រោមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន (រួមមាន ប៉ុន្ដែមិនកំណត់ចំពោះ បទបញ្ញត្តិពាក់ព័ន្ធនឹងភោជនីយដ្ឋាន និងសុវត្ថិភាពចំនីអាហារ) និង

៩.១.៨ មាតិកា ការផ្សព្វផ្សាយ និងសម្ភារៈដែលបានប្រើប្រាស់ ឬ ផ្ដល់ឱ្យពាក់ព័ន្ធនឹងសេវាកម្មក្រោមលក្ខខណ្ឌរបស់អាជីវករទាំងនេះត្រូវអនុលោម តាម គោលការណ៍ស្ដីពីខ្លឹមសារអនឡាញមិនសមរម្យ និងរសើប៖ GrabAds និង GrabFood ច្បាប់ជាធរមាន និងមិនត្រូវបំពាន ឬ រំលោភ កម្មសិទ្ធិបញ្ញារបស់តតិយជន និងសិទ្ធិរបស់អ្នកប្រើប្រាស់ឡើយ។

៩.២ អ្នកធានាថា​ការតំណាងអះអាង និងការធានាក្រោមប្រការ ៩.២ ត្រូវបន្តជាការពិតរហូត ដរាបណាអ្នកនៅតែមានកាតព្វកិច្ចចំពោះលក្ខខណ្ឌរបស់ អាជីវករទាំងនេះ និងកិច្ចព្រមព្រៀងនៅតែមានសុពលភាព ហើយករណីដែលកម្រៃសេវាណាមួយនៅមិនទាន់បាទូទាត់ ឬ មិនបានសង និង ត្រូវជូនដំណឹងពួកយើងភ្លាមៗ ក្នុងករណីដែលការតំណាងអះអាង ឬ ការធានាណាមួយលែងជាការពិតក្នុងរូបភាព ឬ ទម្រង់ណាមួយ។

៩.៣ អ្នកធានា ​និងតំណាងអះអាងថា អ្នកមិនត្រូវប្រើប្រាស់សេវាកម្ម GrabFood និង/ឬ កម្មវិធី Grab App​  សម្រាប់គោលបំណងខុសច្បាប់ (រួមបញ្ចូល ការដឹកជញ្ជូនគ្រឿងញៀន ការធ្វើសកម្មភាពណាមួយដែលផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ)។

១០. ការរំលាយ និងការផ្អាកកិច្ចព្រមព្រៀង

១០.១ ភាគីនីមួយៗអាចរំលាយការប្រើប្រាស់នៃសេវាកម្មដែលចែងទីនេះ ដូចដែលមានកំណត់ក្នុងកិច្ចព្រមព្រៀង ក្នុងករណីដែលមានការបំពានយ៉ាង ធ្ងន់ធ្ងរនៃលក្ខខណ្ឌរបស់អាជីវករទាំងនេះ និងកិច្ចព្រមព្រៀង ដោយភាគីម្ខាងទៀត ប្រសិនបើការបំពាននោះមិនត្រូវបានជួសជុលនៅក្នុងរយៈពេល ពីរ (២) ថ្ងៃបន្ទាប់ពីការជូនដំណឹងដោយភាគីដែលមិនបំពាន។

១០.២ ភាគីនីមួយៗអាចរំលាយការប្រើប្រាស់សេវាកម្មដែលមានចែងទីនេះ ដូចដែលបានកំណត់ក្នុងកិច្ចព្រមព្រៀង ដោយមិនមានមូលហេតុ ដោយធ្វើ ការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនយ៉ាងតិចដប់បួន (១៤) ថ្ងៃមុនកាលបរិច្ឆេទសុពលភាពនៃការរំលាយដែលបាន ចែងក្នុងសេចក្តីជូន ដំណឹងនោះ ។

១០.៣ គ្រប់ពេល ដោយមានការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអ្នក យើងអាចរំលាយការប្រើប្រាស់សេវាកម្មរបស់អ្នក ដូចដែលបានកំណត់ក្នុងកិច្ច ព្រមព្រៀងភ្លាមៗ ឬ ផ្អាកសេវាកម្មជាបណ្តោះអាសន្ន ប្រសិន៖

១០.៣.១ យើងសង្ស័យថាមានសកម្មភាពខុសច្បាប់ ល្មើសច្បាប់ និង/ឬ ក្លែងបន្លំដែលបានប្រព្រឹត្តដោយអ្នក និង/ឬ និយោជិត ឬ អណត្តិគាហក របស់អ្នក 

១០.៣.២ មាននូវចំនួនជំទាស់ដែលអ្នកត្រូវប្រគល់ត្រឡប់វិញ ឬ សងត្រឡប់នូវចំនួនទឹកប្រាក់នោះមកកាន់ពួកយើង 

១០.៣.៣ អ្នកបន្តទទួលបានការផ្ដល់មតិវាយតម្លៃមិនល្អម្តងហើយម្តងទៀតពីអ្នមកុម្ម៉ង់ ឬ បណ្ដឹងរិះគន់ចំពោះការខកខានមិនបាន បំពេញតាមការកុម្ម៉ង់ទិញទំនិញ

១០.៣.៤ អ្នករំលោភ​បទប្បញ្ញត្តិទាក់ទងនឹងសុវត្ថិភាពចំនីអាហារ ឬ បទប្បញ្ញត្តិផ្សេងៗទាក់ទងនឹងភោជនីយដ្ឋាន/ ទីតាំងលក់ទំនិញ និង/ឬ ម្ហូបអាហារ ឬ

១០.៣.៥ នៅក្នុងគំនិតដែលសមហេតុផលរបស់ពួកយើង អ្នកបំពានបញ្ញត្តិណាមួយនៃលក្ខខណ្ឌរបស់អាជីវករទាំងនេះ និងកិច្ចព្រមព្រៀង ឬ អាច ប៉ះពាលជាអវិជ្ជមានលើអាជីវកម្មរបស់ហ្គ្រេប។

ដើម្បីជៀសវាងការភ័ន្តច្រលំ ការផ្អាកសេវាកម្មមិនត្រូវបញ្ដាលឱ្យមានការរំលាយកិច្ចព្រមព្រៀងទេ បញ្ញត្តិនៃកិច្ចព្រមព្រៀងត្រូវរក្សាសុពលភាព អនុវត្តដដែល។

១០.៤ គ្រប់ពេល ដោយមានការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់ភាគីម្ខាងទៀត ភាគីនីមួយៗអាចរំលាយការប្រើប្រាស់សេវាកម្មនៅទីនេះ ដូច ដែលមានចែងក្នុងកិច្ចព្រមព្រៀងភ្លាមៗ ប្រសិនបើភាគីម្ខាងទៀតរំលាយ ឬ ផ្អាកអាជីវកម្មរបស់ខ្លួន ចូលក្នុងនីតិវិធីធនក្ស័យ ឬ អសាធនីយ ឬ ដំណើរការនីតិវិធីស្រដៀងគ្នា ឬ ត្រូវបានហាមឃាត់ដោយច្បាប់ បទប្បញ្ញត្តិ ឬ ការហាមឃាត់ណាមួយ ដែលមិនឱ្យភាគីម្ខាងទៀតនោះអនុវត្ត កាតព្វកិច្ចរបស់ខ្លួននៅក្នុងលក្ខខណ្ឌរបស់អាជីវករទាំងនេះ និងកិច្ចព្រមព្រៀង។

១០.៥ ការរំលាយការប្រើប្រាស់សេវាកម្មក្នុងលក្ខខណ្ឌរបស់អាជីវករទាំងនេះ ដូចមានចែងក្នុងកិច្ចព្រមព្រៀងនឹងមិនត្រូវបានរួចផុត ឬ កម្រិតកាតព្វកិច្ច ការទទួលខុសត្រូវ និងការទទួលបន្ទុករបស់គូភាគី ដែលមានមុនពេលរំលាយឡើយ។

១១. ការការពារ និងផ្ដល់សំណង

១១.១ ភាគីនីមួយៗ (“ភាគីការពារ”) ត្រូវផ្ដល់សុវត្ថិភាព ការពារ និងរក្សាមិនឱ្យមានគ្រោះថ្នាក់ចំពោះភាគីម្ខាងទៀត ក្រុមហ៊ុនសម្ព័ន្ធ និងអភិបាល មន្ដ្រី និយោជិត​ និងអាណត្តិគាហករបស់ភាគីម្ខាងទៀត (“ភាគីទទួលការការពារ”) ឱ្យរួចផុតពី និងប្រឆាំងជាមួយនឹងការទាមទារ ការខូចខាត ការបាត់បង់ និងការចំណាយផ្នែកណាមួយ និងទាំងអស់ (រួមបញ្ចូលទាំង កម្រៃមេធាវីដែលសមហេតុផល) (រួមគ្នា ហៅថា “ការបាត់បង់”) ពាក់ព័ន្ធនឹងការទាមទារពីតតិយជនដែលកើតចេញពី ឬ ទាក់ទងនឹង៖ (ក)​ ការធ្វេស​ប្រហែស ឬ ការប្រព្រឹត្តខុសដោយចេតនារបស់ភាគីការពារ​ និងនិយោជិត ឬ អាណត្តិគាហករបស់ខ្លួនក្នុងការប្រើប្រាស់សេវាកម្មដែលមានចែងក្នុងទីនេះ (ខ) ការទាមទារណាមួយដែលភាគីការពារបាន បំពានការតំណាងអះអាង និងការធានារបស់ខ្លួនក្នុងការប្រើប្រាស់សេវាកម្មដែលមានចែងនៅទីនេះ (គ) ការទាមទារណាមួយដែលម៉ាករបស់ភាគី ការពារបានរំលោភបំពានកម្មសិទ្ធិបញ្ញារបស់តតិយជន ដរាបណាម៉ាកនោះត្រូវបានប្រើប្រាស់ក្នុងទម្រង់ ដែលភាគីការពារបានអនុញ្ញាត ឬ (ឃ) ការបំពានណាមួយ និង/ឬ ការមិនគោរពតាមច្បាប់ស្ដីពីកិច្ចការពារទិន្នន័យជាធរមាន។ ជាងនេះទៅទៀត អ្នកត្រូវផ្ដល់សុវត្ថិភាព ការពារ និងរក្សាមិន ឱ្យមានគ្រោះថ្នាក់ពី និងប្រឆាំងជាមួយនឹងការបាត់បង់ណាមួយ ឬ ទាំងអស់ ដែលទាក់ទងនឹងការទាមទាររបស់តតិយជន ដែលកើតឡើងពី ឬ ពាក់ព័ន្ធនឹងការរំលោភបំពាន ឬ ការចោទប្រកាន់ថាបំពានច្បាប់ វិធាន ឬ បទប្បញ្ញត្តិដែលទាក់ទងនឹងការលក់ម្ហូបអាហាររាយ ឬ សុខភាព និង សុវត្ថិភាព និងកិច្ចការពារអ្នកប្រើប្រាស់ លើកលែង តែការខាតបង់នោះកើត ចេញពីការធ្វេសប្រហែសធ្ងន់ធ្ងរ ឬ ការប្រព្រឹត្តខុស ដោយចេតនារបស់ ហ្គ្រេប ឬ និយោជិតរបស់ពួកយើង។

១១.២ អ្នកត្រូវធានាសិទ្ធិបន្តក្នុងការប្រើប្រាស់ កាន់កាប់ ឬ ទទួលបានសេវាកម្មតាមខ្លឹមសារ ដែលបានកំណត់ក្នុងលក្ខខណ្ឌរបស់អាជីវករទាំងនេះ និង កិច្ចព្រមព្រៀង។

១១.៣ ទោះបីជាមានចែងក្នុងបញ្ញត្តិនៃលក្ខខណ្ឌរបស់អាជីវករនេះក៏ដោយ គូភាគីយល់ព្រមថា គ្មានភាគីណាមួយត្រូវទទួលខុសត្រូវចំពោះភាគីម្ខាងទៀត លើការបាត់បង់ប្រាក់ចំណេញ សុឆន្ទៈ ឱកាសពាណិជ្ជកម្ម និងប្រាក់សន្សំដែលត្រូវបានរំពឹងទុក ឬ លើការបាត់បង់ដោយប្រយោល ឬ ផលវិបាកនៃ ការបាត់បង់ ឬ ការខូចខាតដែលទទួលរង ឬ ​កើតឡើងពីភាគីណាមួយឡើយ។

១២. ដែនកំណត់នៃការទទួលខុសត្រូវ

១២.១ សេវាកម្មដែលមានចែងក្នុងលក្ខខណ្ឌរបស់អាជីវករទាំងនេះត្រូវបានផ្តល់ជូនលើមូលដ្ឋាន “ក្នុងសភាពជាក់ស្តែង”។ លើកលែងមានចែងជាក់លាក់ ក្នុងលក្ខខណ្ឌរបស់អាជីវករទាំងនេះ ឬ កិច្ចព្រមព្រៀង យើងមិនធ្វើការតំណាងអះអាង ឬ ធានាបន្ថែមទៀត ក្នុងទម្រង់ ការបង្ហាញ ឬ បង្កប់ណាមួយឡើយ រួមមានទាំង (i) ការធានាបង្កប់ន័យស្ដីពីលក្ខណពាណិជ្ជកម្មក្នុងទីផ្សារ សម្បទាសម្រាប់គោលបំណងពិសេស កម្មសិទ្ធិ​ និងការមិនបំពាន (ii) សេវាកម្ម (កម្មវិធី Grab App សេវាកម្ម​ GrabFood) នឹងស្របតាមតម្រូវការរបស់អ្នក តែងតែមាន អាចអាក់សេសចូលបាន មិនមានការរំខាន ទាល់ពេលវេលា សុវត្ថិភាព​ ឬ ប្រតិបត្តិដោយមិនមានបញ្ហា (iii) ព័ត៌មាន មាតិកា សម្ភារៈ ឬ ផលិតផល រួមបញ្ចូល លើកម្មវិធី Grab App និងសេវាកម្ម GrabFood នឹងដូចតាមការអះអាងរបស់ហ្គ្រេប មានដាក់សម្រាប់លក់ទាន់ពេលវេលា អាចលក់បានដោយស្របច្បាប់ ឬ ហ្គ្រេប និងអ្នមកុម្ម៉ង់នឹងធ្វើសកម្មភាពតាមការសន្យា (iv) ការធានាដោយបង្កប់ន័យដែលកើតចេញពីការធ្វើជំនូញ ឬ ធ្វើពាណិជ្ជកម្ម​ ណាមួយ និង (v) រាល់កាតព្វកិច្ច ការទទួលខុសត្រូវ សិទ្ធិ ការទាមទារ ឬ ការសងសំណងក្នុងអំពើអនីត្យានុកូល លុះត្រាតែមានការកើតចេញ ពីអំពីនៃការឆបោក ការធ្វេសប្រហែស ឬការប្រព្រឹត្តកំហុសដោយចេតនាដោយពួកយើង។ អ្នកទទួលស្គាល់ថារាល់ព័ត៌មាន និងសម្ភារៈដែលបាន ផ្តល់ជូនដោយ ឬ តាមកម្មវិធី Grab App សេវាកម្ម GrabFood អាចមាននូវភាពមិនត្រឹមត្រូវ ឬ ខុស ហើយហ្គ្រេប ដោយបានចែងជាក់លាក់មិន ទទួលខុសត្រូវចំពោះភាពមិនត្រឹមត្រូវនោះ ត្រឹមកម្រិតដែលអនុញ្ញាតដោយច្បាប់។ រាល់តំណភ្ជាប់ដែលមានលើកម្មវិធី Grab App គឺត្រូវបានផ្ដល់ ជូនសម្រាប់ភាពងាយស្រួលរបស់អ្នក ដើម្បីផ្តល់ជូនព័ត៌មានបន្ថែមប៉ុណ្ដោះ។ នេះមិនបានកំណត់ថា យើងគាំទ្រលើខ្លឹមសារនៃព័ត៌មានទាំងនោះ ហើយយើងមិនមានការទទួលខុសត្រូវចំពោះខ្លឹមសារនៃតំណភ្ជាប់ខាងក្រៅឡើយ។

១២.២ យោងតាម ប្រការ ១២.១ ខាងលើ ក្នុងនាមខ្លួនឯង និងក្នុងនាមអ្នមកុម្ម៉ង់ អ្នកយល់ព្រមលើកលែងហ្គ្រេប (និងអាណត្តិគាហករ និង និយោជិតរបស់ពួកយើង) ឱ្យរួចផុតពីការទាមទារ និងការខូចខាត (ដោយជាក់ស្ដែងផ្ទាល់ និងជាផល) នៃគ្រប់ទម្រង់ ទោះបីជាប្រភេទណាមួយ ឬ លក្ខណៈធម្មជាតិ បានដឹង ឬ មិនបានដឹង សង្ស័យ ឬ មិនសង្ស័យ បានបង្ហាញ ឬ មិនបានបង្ហាញ ដែលកើតចេញពី ឬ ពាក់ព័ន្ធនឹងហេតុទាំងនោះ ដែលការលើកលែងនោះនឹងមិនត្រូវយកមកអនុវត្តចំពោះការទាមទារជាក់ស្តែង ឬ ការខូចខាត ដែលកើតចេញពីការឆបាក ការធ្វេសប្រហែស ឬ កំហុសដោយចេតនារបស់យើងឡើយ។

១២.៣ យើងមិនត្រូវទទួលខុសត្រូវចំពោះកំហុសអក្ខរាវិរុទ្ធ ឬ កំហុសឆ្គងផ្សេងៗទៀត ឬ ការមិនអនុវត្តក្នុងការទទួលយក វិក្កយបត្រ សម្ភារៈមាតិកាព័ត៌មា ឬ ឯកសារផ្សេងៗទៀតដែលជាផ្នែករបស់ហ្គ្រេប ហើយត្រូវជាកម្មវត្ថុនៃការកែតម្រូវដោយមិនមានការទទួលខុសត្រូវណាមួយចំពោះហ្គ្រេបឡើយ។

១២.៤ ត្រឹមកម្រិតដែលអនុញ្ញាតដោយច្បាប់ និងទោះបីជាមានចែងនៅក្នុងលក្ខខណ្ឌរបស់អាជីវករ និងកិច្ចព្រមព្រៀងក៏ដោយ ការទទួលខុសត្រូវសរុបទាំង អស់របស់ហ្គ្រេប និងសម្ព័ន្ធរបស់ហ្គ្រេប និងបុគ្គលិករ អភិ​បាល ដៃគូ​ និយោជិត និងអ្នកម៉ៅការរបស់ពួកយើង និងអ្នកណាមួយរបស់ពួកគេ ចំពោះ អ្នក ឬ អ្នកណាមួយដែលទាមទារដោយ ឬ តាមរយៈអ្នក ដែលធ្វើឡើងសម្រាប់ការទាមទារ ការខាតបង់ ចំណាយ ឬ ការខូចខាតណាមួយ ឬ ទាំងអស់ រួមមានទាំងកម្រៃសេវាមេធាវី និងចំណាយ និងចំណាយលើអ្នកជំនាញជាសាក្សី និងចំណាយទោះជាក្នុងសណ្ឋានអ្វីក៏ដោយ ឬ ការទាមទារការចំណាយ ដែលជាលទ្ធផលកើតចេញពី ឬ ពាក់ព័ន្ធនឹងលក្ខខណ្ឌរបស់អាជីវករ និងកិច្ចព្រមព្រៀង ដោយមូលហេតុមួយ ឬ ច្រើន ការទទួលខុសត្រូវនោះមិនត្រូវលើសកម្រៃសេវាកម្មដែលហ្គ្រេបទទួលបានពីអ្នកសម្រាប់ខែមុននៃកាលបរិច្ឆេទនៃការទទួលខុសត្រូវបានកើតឡើង ឬ ស្មើនឹងចំនួនទឹកប្រាក់ម្ភៃលាន (២0 000 000​ រៀល) ឡើយ (មួយណា ដែលតិចជាងចំនួននេះ)។ ប្រការនេះមានចេតនា ការកំណត់នេះត្រូវ អនុវត្ត ចំពោះការទទួលខុសត្រូវណាមួយ ឬ ទាំងអស់ ឬ មូលហេតុនៃសកម្មភាពអ្វីក៏ដោយ បានចោទប្រកាន់ ឬ កើតឡើង លុះត្រាតែមាន ការហាមឃាត់ដោយច្បាប់។

១៣. ទិន្នន័យអំពីភូមិសាស្ដ្រ (GEO DATA)

១៣.១ យើងផ្តល់នូវសិទ្ធិដែលមានកម្រិត មិនផ្តាច់មុខ មិនអាចផ្ទេរបាន អាចដកហូតបាន និងអាជ្ញាប័ណ្ណដោយមិនគិតថ្លៃនៅកម្ពុជាក្នុងអាណត្តិនៃ ការប្រើប្រាស់នៃសេវាកម្មដូចដែលបានចែងក្នុងកិច្ចព្រមព្រៀង ស្របតាមការកម្រិតលើការផ្តល់អាជ្ញាប័ណ្ណដែលចែងក្នុងប្រការ ១៣.២ ខាងក្រោម និងលក្ខខណ្ឌដទៃទៀតនៅក្នុងលក្ខខណ្ឌរបស់អាជីវករទាំងនេះ និងកិច្ចព្រមព្រៀងឱ្យទៅអ្នកដើម្បីប្រើប្រាស់ទិន្នន័យភូមិសាស្រ្តសម្រាប់គោល បំណងឱ្យអ្នក៖

១៣.១.១  អាក់សេសចូល និងពិនិត្យកំណត់ត្រាប្រតិបត្តិការសម្រាប់គោលបំណងផ្ទៃក្នុងរបស់អាជីវកម្ម

១៣.១.២ បង្ហាញកំណត់ត្រាប្រតិបត្តិការទៅលើអ្នកប្រើប្រាស់របស់ក្រោយរបស់អ្នក ដែលប្រើប្រាស់សេវាកម្មរស្របតាមលក្ខខណ្ឌរបស់អាជីវករ ទាំងនេះ

១៣.១.៣  ធ្វើប្រតិបត្តិការ និងបញ្ចប់ការកុម្ម៉ង់ទិញរបស់អ្នមកុម្ម៉ង់

១៣.១.៤ ផ្តល់នូវទិន្នន័យភូមិសាស្រ្តរបស់ហ្គ្រេបទៅកាន់ដៃគូដឹកជញ្ជូន សម្រាប់គោលបំណងនៃការដឹកជញ្ជូនម្ហូបអាហារទៅអ្នកប្រើប្រាស់ចុង ក្រោយតែប៉ុណ្ណោះ និង

១៣.១.៥ អនុលោមតាមច្បាប់ជាធរមានស្តីពីការបង្ហាញព័ត៌មានអំពីកំណត់ត្រាប្រតិបត្តិការដែលតម្រូវទៅកាន់និយ័តករ​ ឬ ភ្នាក់ងារអនុវត្តច្បាប់។

១៣.២ អ្នក៖ 

១៣.២.១ មិនត្រូវមិនប្រើប្រាស់ទិន្នន័យភូមិសាស្រ្តរបស់ហ្គ្រេបសម្រាប់គោលបំណងណាមួយដែលមិនអនុញ្ញាតក្រោមលក្ខខណ្ឌរបស់អាជីវករទាំងនេះ ឬ កិច្ចព្រមព្រៀង ឬ ក្នុងបែបបទណាដែលផ្ទុយច្បាប់ ឬ បទដ្ឋានគតិយុត្ត ឬ ការណែនាំ ឬ ការស្នើសុំណាមួយឡើយ និង

១៣.២.២ ត្រូវធានាថាបុគ្គលិកខ្លួន និងបុគ្គលិករបស់ខ្លួន និងដៃគូដឹកជញ្ជូនមិនត្រូវដកស្រង់ ទាញយក លុប ប្រើប្រាស់ ធ្វើអាជីវកម្ម ចែកចាយ ចែកចាយឡើងវិញ ផ្សព្វផ្សាយ ថតចម្លង ឬ រក្សាទុកនូវទិន្នន័យភូមិសាស្រ្តរបស់ហ្គ្រេប ឬ កំណត់ត្រាប្រតិបត្តិការសម្រាប់ គោលបំណង ណាមួយដែលមិនអនុញ្ញាតដោយជាក់លាក់ដោយលក្ខខណ្ឌរបស់អាជីវករទាំងនេះ ឬ កិច្ចព្រមព្រៀង ឬ ការព្រមព្រៀង/ ការរៀបចំផ្សេងៗ ទៀតឡើយ

១៣.២.៣ គ្រប់ពេលវេលា តាមការស្នើសុំពីយើង ឬ បន្ទាប់ពីការរំលាយការប្រើប្រាស់របស់អ្នកនៃសេវាកម្ម ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀង មិនត្រូវបំផ្លាញ និងជម្រះចោលទាំងអស់នៃប្រព័ន្ធផ្ទៃក្នុង និងរក្សាទុកទាំងអស់របស់អ្នកនូវទិន្នន័យភូមិសាស្រ្តរបស់ហ្គ្រេបណាមួយ ឬ ទាំងអស់ (រួមបញ្ចូលទាំងការទាញយក​ ឬ ថតចម្លងណាមួយ) លើកលែងតែកំណត់ត្រាប្រតិបត្តិការដែលអាចរក្សាទុកសម្រាប់ ប្រតិបត្តិការដែលបានកំណត់ក្នុងប្រការ ១៣.១ និង

១៣.២.៤ ត្រូវធានាថាដៃគូដឹកជញ្ជូនត្រូវលុបចោលភា្លមៗទិន្នន័យភូមិសាស្រ្តរបស់ហ្គ្រេប និង កំណត់ត្រាប្រតិបត្តិការណាមួយ ក្រោយការបំពេញ ការដឹកជញ្ជូននៃម្ហូបអាហារទៅកាន់អ្នមកុម្ម៉ង់។

១៣.៣ អ្នកអនុញ្ញាតឱ្យហ្គ្រេបនូវសិទ្ធិដែលមានលក្ខណៈសាកល អចិន្ត្រៃយ៍ ដោយមិនគិតថ្លៃ មិនអាចដកហូត មានសិទ្ធិ ក្នុងការផ្តល់អាជ្ញាប័ណ្ណ បន្តដោយសេរី និងមិនផ្តាច់មុខ ក្នុងការប្រើប្រាស់ កែប្រែ បកប្រែ ធ្វើការសិក្សាចម្លង រៀបចំឡើងវិញ ​បំបែក បញ្ចូលគ្នា ចងក្រង ថតចម្លង ឬ បង្កើត ស្នាដៃបន្តនៃទិន្នន័យពាក់ព័ន្ធនឹងភូមិសាស្រ្ត (“ទិន្នន័យ”) ពាក់ព័ន្ធនឹងសកម្មភាពអាជីវកម្មណាមួយរបស់ហ្គ្រេប និងក្រុមហ៊ុនសម្ព័ន្ធពួកយើង។ ទោះបីជាមានចែងខាងលើក៏ដោយ អ្នកយល់ព្រមថាសិទ្ធិលើកម្មសិទ្ធិបញ្ញាណាមួយ​ ឬ ទាំងអស់ពាក់ព័ន្ធនឹងការងារណាមួយ ឬ ព័ត៌មានណាមួយ ក្នុងទម្រង់ណាមួយ ឬ សណ្ឋាន ដែលអាចត្រូវបានបង្កើត តាក់តែង អភិវឌ្ឍ​ ឬ ផលិតដោយហ្គ្រេប ដោយប្រើប្រាស់ទិន្នន័យដែល មានទទួល អាជ្ញាប័ណ្ណ ដែលបានផ្តល់ជាកម្មសិទ្ធិទាំងស្រុងឱ្យមកហ្គ្រេប។ ដើម្បីជៀសវាងការភ័ន្តច្រលំ អ្នកត្រូវផ្តល់នូវជំនួយនោះ ដែលហ្គ្រេបអាចតម្រូវ ដើម្បី ធ្វើយុត្តិកម្ម និងធ្វើសុក្រឹតកម្មនូវកម្មសិទ្ធិ សិទ្ធិ និងនាមជាម្ចាស់កម្មសិទ្ធិរបស់ពួកយើង ចំពោះសិទ្ធិលើកម្មសិទ្ធិបញ្ញាដែលបានរៀបរាប់។ 

១៤. ការរក្សាការសម្ងាត់

១៤.១ គូភាគីយល់ព្រមថា ក្នុងអាណត្តិនៃការប្រើប្រាស់នៃសេវាកម្មនៅទីនេះ ដូចដែលបានចែងក្នុងកិច្ចព្រមព្រៀង ភាគី ហៅថា (“ភាគីទទួល”) អាច ទទួលបានព័ត៌មានសម្ងាត់ពីភាគីម្ខាងទៀត ហៅថា (“ភាគីលាតត្រដាង”)​។ ភាគីទទួល អាចប្រើប្រាស់ព័ត៌មានសម្ងាត់របស់ភាគីលាតត្រដាង ដើម្បីបំពេញកាតព្វកិច្ច និង/ឬ អនុវត្តសិទ្ធិរបស់ខ្លួនតែប៉ុណ្ណោះ។ ព័ត៌មានសម្ងាត់ត្រូវរក្សាទុកជាការសម្ងាត់ដាច់ខាតដោយភាគីទទួល និងមិនត្រូវ លាតត្រដាងឱ្យតតិយជនឡើយ (លើកលែងតែអភិបាល អ្នកគ្រប់គ្រង មន្ដ្រី និយោជិត សវនករ និងទីប្រឹក្សាអាជីព ដែលមានត្រូវដឹងអំពីព័ត៌មាន សម្ងាត់នោះដើម្បីគោលបំណងផ្ដល់ និងប្រើប្រាស់សេវាកម្មដែលក្នុងលក្ខខណ្ឌទាំងនេះ) ដោយផ្ទាល់ ឬ ដោយប្រយោល ដោយមិនមាន ការអនុញ្ញាតជាលាយលក្ខណ៍អក្សរទុកជាមុនពីភាគីលាតត្រដាង ក្នុងអំឡុងអាណត្តិនៃកិច្ចព្រមព្រៀង ឬ បន្ទាប់ពីការរំលាយនៃកិច្ចព្រមព្រៀង។ កាតព្វកិច្ចនេះមិនអនុវត្តលើព័ត៌មាន៖ (i) ដែលដឹងលឺជាសាធារណៈ ដោយមិនបានរំលោភបំពានការរក្សាការសម្ងាត់ ឬ (ii) ដែលត្រូវបាន ទាមទារឱ្យមានការលាតត្រដាងជាសាធារណៈស្របតាមច្បាប់ បទប្បញ្ញត្តិ វិធាន បទបញ្ជា សេចក្តីសម្រេចរបស់តុលាការ ស្ថាប័នរដ្ឋ ពាក់ព័ន្ធ អាជ្ញាធរត្រួតពិនិត្យណាមួយ ឬ តាមរយៈនីតិវីធីតុលាការ ឬ (iii) ដែលលាតត្រដាងជាសាធារណៈ ដោយមិនមែនជាកំហុសរបស់ ភាគីទទួល ឬ អាណត្តិគាហកដែលត្រូវបំពេញកិច្ចណាមួយជំនួសភាគីទទួល ឬ (iv) ដែលលាតត្រដាងទៅភាគីទទួលដោយតតិយជន ដែលមិនមានកាតព្វកិច្ច ក្នុងការរក្សាព័ត៌មានសម្ងាត់។

១៤.២ កាតព្វកិច្ចរក្សាការសម្ងាត់ខាងលើ ត្រូវមានសុពលភាពរយៈពេលមួយ (១) ឆ្នាំ បន្ទាប់ពីការរំលាយកិច្ចព្រមព្រៀង ឬ រហូតដល់ព័ត៌មានសម្ងាត់ បានដឹងលឺជាសាធារណៈសម្រាប់ពេលណាមួយដែលនឹងកើតឡើងមុន។

១៤.៣ អ្នកទទួលស្គាល់ និងយល់ព្រមថា ប្រសិនបើអ្នកបំពានកាតព្វកិច្ចនៃការរក្សាព័ត៌មានសម្ងាត់នៅក្រោមប្រការនេះ ការបំពាននោះក្លាយជាការបំពាន លក្ខខណ្ឌរបស់អាជីវករ និងកិច្ចព្រមព្រៀងយ៉ាងធ្ងន់ធ្ងរ។ ក្នុងករណីនេះ យើងមានសិទ្ធិក្នុងការរំលាយការប្រើប្រាស់សេវាកម្មរបស់អ្នកក្នុងលក្ខខណ្ឌ របស់អាជីវករទាងនេះ ។ ការរំលាយនេះមិនប៉ះពាល់ដល់សិទ្ធិរបស់យើងក្នុងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងជាមួយអ្នក ដើម្បីស្ដារលើងវិញនូវ ការបាត់បង់ ឬ ការខូចខាតផ្សេងៗ ដែលកើតចេញពីការបំពាននោះ។ ហេតុដូច្នេះ សូមរក្សាព័ត៌មានសម្ងាត់ជានិច្ច និងមិនត្រូវលាតត្រដាងគ្រប់ ព័ត៌មានសម្ងាត់ទាំងអស់ទៅតតិយជនឡើយ។

១៥. ទិន្នន័យបុគ្គល

១៥.១ គូភាគីត្រូវគោរពតាមកាតព្វកិច្ចរៀងៗខ្លួនក្រោមច្បាប់ និងបទប្បញ្ញត្តិជាធរមានដែលទាក់ទងនឹងទិន្នន័យបុគ្គល ពាក់ព័ន្ធនឹងការនឹងការប្រើប្រាស់ សេវាកម្មនៅទីនេះ។

១៥.២ ត្រឹមកម្រិតដែលច្បាប់អនុញ្ញាត្ត អ្នកតំណាងអះអាង និងធានាថា៖

១៥.២.១ ត្រូវប្រើប្រាស់ លាតត្រដាង រក្សាទុក តម្កល់ទុក ឬធ្វើប្រព្រឹត្តកម្មលើ ទិន្នន័យបុគ្គលរបស់ហ្គ្រេប សម្រាប់តែក្នុងគោលដៅអនុវត្ត កាតព្វកិច្ចរបស់ខ្លួនស្ថិតនៅលក្ខខណ្ឌរបស់អាជីវករទាំងនេះ និងកិច្ចព្រមព្រៀង ប៉ុណ្ណោះ ។ ដោយមិនប៉ះពាល់ដល់ភាពទូទៅដូចបាន រៀបរាប់ខាងលើ អ្នកមិនត្រូវប្រើប្រាស់ទិន្នន័យបុគ្គលរបស់ហ្គ្រេបបម្រើដល់គោលបំណងផ្នែកទីផ្សារដោយផ្ទាល់បានឡើយ

១៥.២.២ អ្នកយល់ព្រមអាក់សេសចូលទៅក្នុងទិន្នន័យបុគ្គលរបស់ហ្គ្រេបដែលបានផ្ដល់ឱ្យអ្នកដោយពួកយើង សម្រាប់គោលដៅអនុវត្តកាតព្វកិច្ច របស់អ្នកក្នុងលក្ខខណ្ឌរបស់អាជីវករ និងកិច្ចព្រមព្រៀង ដោយប្រើប្រាស់ឧបករណ៍កុម្ម៉ង់ទិញ ឬ ឧបករណ៍ផ្សេងដែលផ្ដល់ដោយពួកយើង ប៉ុណ្ណោះ។ អ្នកមិនត្រូវទាញយក ថតចម្លង ទម្កល់ទុក ទោះបីដោយផ្ទាល់ ឬ ដោយប្រយោលក្ដីនូវទិន្នន័យបុគ្គលណាមួយដែលធ្វើ ឱ្យមានដោយពួកយើងឡើយ

១៥.២.៣ អ្នកត្រូវការពារទិន្នន័យបុគ្គលរបស់ហ្គ្រេបប្រឆាំងជាមួយនឹងការលួចចូលដោយគ្មានការអនុញ្ញាត ឬ ចែដន្យ ការប្រមូល ការប្រើប្រាស់ ការលាតត្រដាង និងការបំផ្លិចបំផ្លាញ ហើយត្រូវធានាថាវិធានការសន្ដិសុខត្រូវបានអនុវត្ដដើម្បីការពារឱ្យបានល្អ និង

១៥.២.៤ អ្នកត្រូវជូនដំណឹងមកពួកយើងជាលាយល័ក្ខណ្ឌអក្សដោយគ្មានការពន្យាពេល (ក្នុងករណីមួយចំនួន គឺមិនត្រូវឱ្យលើសពីរយៈពេល ២៤ ម្ភៃបួន ម៉ោងឡើយ) នៅពេលដែលបានដឹង ឬ សង្ស័យថាមានករណីដូចមានចែងក្នុងកថាខណ្ឌ ១៥.២.៣ ខាងលើបានកើតឡើង និង ត្រូវចាត់ វិធានការចាំបាច់ភ្លាមៗ ដើម្បីជួសជុលស្ថានភាពនោះ និងបង្ការការកើតឡើងជាថ្មី ។

១៦. ប្រធានសក្ដិ

គូភាគី បានលើកលែងពីការទទួលខុសត្រូវនៃកាតព្វកិច្ចរបស់ខ្លួន (លើកលើងតែកាតព្វកិច្ចបង់ប្រាក់) និងការពន្យារនៃកិច្ចការដោយសារមូលហេតុ ប្រធានសក្តិ។ ប្រសិនបើករណីប្រធានសក្តិបន្តក្នុងអំឡុងពេលលើសពីហុកសិប (៦០) ថ្ងៃ (ឬ អំឡុងពេលផ្សេងទៀតដែលគូភាគីបានយល់ព្រម) និងភាគីទាំងពីរ បានចរចាដោយភាពសុចរិតស្មោះត្រង់ ហើយមិនបានដោះស្រាយតាមសេចក្តីសម្រេចសមស្របណាមួយទេ នោះភាគីនីមួយៗ ត្រូវ មានសិទ្ធិរំលាយកិច្ចព្រមព្រៀងដោយការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅភាគីម្ខាងទៀត។

១៧. ស្វ័យភាពនៃបញត្តិ

អសុពលភាព ឬ ការភាពមិនអាចអនុវត្តបានដោយមូលហេតុណាមួយនៃផ្នែកណាមួយនៃលក្ខខណ្ឌរបស់អាជីវករទាំងនេះមិនត្រូវមានផលប៉ះពាល់ ឬ ប្រែប្រួលដល់សុពលភាព ឬ អានុភាពនៃផ្នែកដទៃទៀតនៃលក្ខខណ្ឌរបស់អាជីវករទាំងនេះឡើយ។

១៨. ថ្លៃ និងការចំណាយផ្សេងៗ

លុះត្រាតែមានចែងនៅក្នុងលក្ខខណ្ឌរបស់អាជីវករទាំងនេះ និង/ឬ កិច្ចព្រមព្រៀង ភាគីនីមួយៗត្រូវទទួលខុសត្រូវលើចំណាយដោយខ្លួនឯងដែល ទាក់ទងនឹងការចរចា ការរៀបចំ ការចុះកិច្ចសន្យា និងការអនុវត្ត ដែលពាក់ព័ន្ធនឹងការប្រើប្រាស់សេវាកម្មក្នុងលក្ខខណ្ឌរបស់អាជីវករទាំងនេះ។

១៩. អនុប្បទាន

គ្មានភាគីណាមួយមានសិទ្ធិក្នុងការធ្វើអនុប្បទាន ឬ ផ្ទេរសិទ្ធិ និង/ឬ កាតព្វកិច្ច (ដោយផ្នែក ឬ ទាំងស្រុង) ទៅកាន់បុគ្គលណាមួយ លុះត្រាតែ មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីភាគីម្ខាងទៀត លើកលែងតែ (i) អនុប្បទានដោយអ្នកដែលបានអនុញ្ញាតខាងលើ និង (ii) ដែលអ្នក យល់ព្រមថា យើងអាចធ្វើអនុប្បទាន និង/ឬ ផ្ទេរសិទ្ធិនិងកាតព្វកិច្ចណាមួយក្រោមលក្ខខណ្ឌរបស់អាជីវករទាំងនេះ និងនៅក្រោមកិច្ចព្រមព្រៀងទៅ សម្ព័ន្ធរបស់យើង ដោយពុំចាំបាច់មានការឯកភាពរបស់អ្នក។ ក្នុងការធ្វើអនុប្បទាន ឬ ផ្ទេររបស់យើង អ្នកយល់ព្រមខិតខំឱ្យអស់លទ្ធភាពដើម្បី ផ្តល់កិច្ចសហប្រតិបត្តិការទៅកាន់ពួកយើង និងធ្វើសកម្មភាពចាំបាច់ ឬ ពាក់ព័ន្ធដែលយើងសើ្នសុំ ហើយអ្នកយល់ព្រមថាអនុប្បទាន និង/ឬ ការផ្ទេរសិទ្ធិ និង/ឬ កាតព្វកិច្ចក្រោមកិច្ចសន្យានេះមានអានុភាពស្របច្បាប់។

២០. ការជូនដំណឹង

លុះត្រាតែមានចែងក្នុងលក្ខខណ្ឌរបស់អាជីវករទាំងនេះ និងកិច្ចព្រមព្រៀង ការជូនដំណឹងទាំងអស់ដែលជូន ឬ ផ្តល់ឱ្យពាក់ព័ន្ធនឹងសេវាកម្មក្នុង លក្ខខណ្ឌរបស់អាជីវករទាំងនេះត្រូវធ្វើជាលាយលក្ខណ៍អក្សរ។ គូភាគីអាចជូនដំណឹងតាមរយៈសំបុត្រអេឡិចត្រូវនិក និងការបញ្ចូនដោយដៃទៅ កាន់អាសយដ្ឋានដែលបានផ្ដល់ក្នុងកិច្ចព្រមព្រៀង។ ការជូនដំណឹងនោះត្រូវបានចាត់ទុកថាបានទទួលនៅពេលដែល (i) ផុតរយៈពេល ៤៨ ម៉ោង បន្ទាប់ពីផ្ញើតាមសំបុត្រ ឬ ប្រៃសណីយ៍ (ii) ១ ម៉ោង បន្ទាប់ពីផ្ញើតាមអ៊ីម៉ែល ឬ (បង្ហោះនៅលើគេហទំព័ររបស់ហ្គ្រេប ឬ នៅលើកម្មវិធីដោយ ហ្គ្រេប) ឬ (iii) ភ្លាមៗ ប្រសិនបើបានផ្ញើតាមការបញ្ចូនដោយដៃទៅកាន់អ្នកតំណាងរបស់ភាគីម្ខាងទៀត។

២១. ការប្រឆាំងអំពីសូមប៉ាន់ និងអំពើពុករលួយ

២១.១ ភាគីនីមួយៗគឺប្ដេជ្ញាប្រកបអាជីវកម្មប្រកបដោយសីលធម៌ និងរំពឹងថាគ្រប់និយោជិតទាំងអស់ និងភ្នាក់ងារ ដែលមានទំនាក់ទំនងកិច្ចសន្យា​ជាមួយ នឹងប្រតិបត្តិដោយមានស្តង់ដាសីលធម៌ខ្ពស់ និងអនុលោមទៅតាមច្បាប់ និងបទបញ្ញត្តិជាធរមាន ពាក់ព័ន្ធនឹងការប្រឆាំងអំពីពុករលួយ រួមមាន ដោយមិនកំណត់ចំពោះ ច្បាប់ស្តីពីការអនុវត្តលើអំពីពុករលួយលក្ខណៈបរទេសរបស់សហរដ្ឋអាមេរិចឆ្នាំ១៩៧៧ (United States Foreign Corrupt Practices Act of 1977) ច្បាប់ស្តីពីការសូកប៉ានរបស់ចក្រភពអង់គ្លេសឆ្នាំ២០១០​​ (UK Bribery Act of 2010)  និងច្បាប់ និងបទបញ្ញត្តិដែល ភាគីនីមួយៗអាស្រ័យនៅ (“ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ”)។​ អ្នកត្រូវត្រួតពិនិត្យ និងអនុលោមតាម គោលការណ៍ស្ដីពីការប្រឆាំង ការសួកប៉ានរបស់ហ្គ្រេប និងគោលការណ៍ប្រឆាំងអំពើពុកលួយ និង/ឬ វិធានពាក់ព័ន្ធផ្សេងទៀតផ្តល់ដោយហ្គ្រេប។

២១.២ ភាគីនីមួយៗតំណាងអះអាង និងធានាថា ដោយផ្អែកលើការយល់ដឹងប្រសើរបំផុតរបស់ខ្លូន មិនមានបុគ្គលណាមួយ (ដោយយោងទៅលើ កាលៈទេសៈដែលពាក់ព័ន្ធទាំងឡាយ) បំពេញសេវាកម្ម ឬ សកម្មភាពសម្រាប់ ឬ ក្នុងនាម ទោះក្នុងឋានៈជាអ្វីក៏ដោយ (រួមបញ្ចូលដោយមិន កំណត់ចំពោះ និយោជិត ភា្នក់ងារ សហគ្រាសដែលពាក់ព័ន្ធ និងអ្នកម៉ៅការបន្ត)​ (”អ្នកតំណាង”) ដែលបានបំពាន ឬ ធ្វើលទ្ធកម្ម ឬ លើកទឹកចិត្ត ឱ្យតតិយជន (ដើម្បីជៀសវាងការភ័ន្តច្រលំ រួមបញ្ចូល និយោជិត ឬ បុគ្គលណាមួយបំពេញសកម្មភាពក្នុងនាមខ្លួន) ដើម្បីប្រឆាំងច្បាប់ស្តីពី ការប្រឆាំងអំពីពុករលួយពាក់ព័ន្ធនឹងសេវាកម្មក្នុងលក្ខខណ្ឌរបស់អាជីវករ។

២១.៣ ក្នុងសកម្មភាពទាំងឡាយពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់សេវានៅទីនេះ ទោះបីដោយផ្ទាល់ ឬដោយប្រយោល អ្នកសន្យាថា អ្នកមិនបាន និងមិន ត្រូវធ្វើសំណើ ​ឬ បង់ប្រាក់ សន្យាបង់ ឬ អនុញ្ញាតលើសំណើនោះ ឬ បង់ជាប្រាក់ ឬ វត្ថុមានតម្លៃទៅកាន់ បុគ្គលណាមួយ រួមបញ្ចូល មន្រ្តីរាជការ សម្រាប់គោលបំណងទទួលបានឥទ្ធិពល ញុះញង់ ឬ ផ្តល់ជាថ្នូរសម្រាប់សកម្មភាព ឬ អសកម្មភាពដើម្បីទទួលបានផលប្រយោជន៍មិនត្រឹមត្រូវ ឬ ដើម្បីទទួលបានដោយមិនត្រឹមត្រូវ ឬ រក្សាទុក ឬ ទទួលយកអាជីវកម្ម។ អ្នកមិនត្រូវណែនាំ បង្ក ឬ អនុញ្ញាតឱ្យតតិយជនណាមួយបំពានលក្ខខណ្ឌ ដែលបានកំណត់ក្នុងប្រការនេះក្នុងនាមអ្នក ឬ ហ្គ្រេប។ 

២១.៤ អ្នកត្រូវជូនដំណឹងភ្លាមៗមកហ្គ្រេប បើបុគ្គលណាមួយដែលជាបុគ្គលិករបស់ហ្គ្រេប ឬ បំពេញសកម្មភាពក្នុងនាមហ្គ្រេប ​ ឬ អ្នកតំណាងរបស់អ្នក ណាមួយបានបំពាន ឬ ប៉ុនប៉ងបំពានច្បាប់ស្តីពីការប្រឆាំងអំពីពុករលួយណាមួយ ពាក់ព័ន្ធលក្ខខណ្ឌរបស់អាជីវករទាំងនេះ និងកិច្ចព្រមព្រៀង ហើយត្រូវចាត់វិធានការសមស្របដើម្បីការពារប្រយោជន៍របស់ហ្គ្រេប និងអ្នក។ រាល់ការជូនដំណឹងមកហ្គ្រេប ត្រូវតែបញ្ជូនទៅអាសយដ្ឋានអ៊ីមែល whistleblowing@grab.com ឬ តាម រយៈការបំពេញក្នុងគេហទំព័រ http://go.grab.com/wb

២១.៥ យើងមានសិទ្ធិក្នុងការរំលាយការប្រើប្រាស់របស់អ្នកចំពោះសេវាកម្មនៅទីនេះ និងកិច្ចព្រមព្រៀងភ្លាមៗ ប្រសិនបើភាគីម្ខាងទៀត ឬ អ្នកតំណាង ណាមួយរបស់អ្នកបានបំពាន ឬ ប៉ុនប៉ងបំពានច្បាប់ស្តីពីការប្រឆាំងអំពីពុករលួយ ទោះបីជាពាក់ព័ន្ធនឹងលក្ខខណ្ឌរបស់អាជីវករ និងកិច្ចព្រមព្រៀង ឬ មិនមែនក៏ដោយ។ ​ការរំលាយនេះមិនត្រូវប៉ះពាល់ទៅកាន់សិទ្ធិដទៃទៀតរបស់ហ្គ្រេប និងការទទួលបានសំណងក្រោមលក្ខខណ្ឌរបស់អាជីវករ និងកិច្ចព្រមព្រៀង ឬ ផ្សេងៗទៀត។

២១.៦ អ្នកយល់ព្រមក្នុងការរក្សាសៀវភៅ កំណត់ត្រា គណនី កិច្ចសន្យា វិក័យបត្រ និងសំណុំឯកសារជំនួយ (ជារួមហៅថា “ឯកសារ”)​ ទាក់ទងនឹង ការធ្វើប្រតិបត្តិការនានា ដែលជាប់ពាក់ព័ន្ធនឹងលក្ខខណ្ឌរបស់អាជីវករ និងកិច្ចព្រមព្រៀង និងទាក់ទងនឹងប្រតិបត្តិការអាជីវកម្មផ្សេងៗទៀតរវាង គូភាគី។ យើងរក្សាសិទ្ធិក្នុងការធ្វើសវនកម្មឯកសារទាំងអស់ដោយខ្លួនឯង ឬ ដោយសវនករខាងក្រៅក្នុងនាមពួកយើងតាមការជូនដំណឹង។ អ្នក យល់ព្រមក្នុងការសហការដោយពេញលេញក្នុងការធ្វើសវនកម្មនានា។

២១.៧ យើងអាចរំលាយការប្រើប្រាស់សេវាកម្មរបស់ ឬ ព្យួរ ឬ កាត់ទុកនូវការបង់ប្រាក់ដោយមានអនុភាពភ្លាមៗ ដោយមានការជូនដំណឹង ជាលាយលក្ខណ៍អក្សរទៅកាន់អ្នក ប្រសិនបើយើង ដោយសុចរិត និង ស្មោះត្រង់ យល់ថាអ្នកបានបំពាន ឬ បានបង្កការបំពានលើប្រការនេះ​។ យើងមិនទទួលខុសត្រូវលើការទាមទារ ការខាតបង់ ឬ ការខូចខាតកើតចេញពី ឬ ពាក់ព័ន្ធនឹងការបរាជ័យរបស់អ្នកក្នុងការអនុលោមតាមប្រការនេះ ឬ ទាក់ទងនឹងការរំលាយការប្រើប្រាស់សេវាកម្មរបស់អ្នកក្រោមប្រការនេះ។ អ្នកត្រូវការពារ និងរក្សាហ្រ្គេបឱ្យរួចផុតពីការទាមទារ ការខាតបង់ ឬ ការខូចខាតនានា​ទាំងអស់។

២២. ច្បាប់គ្រប់គ្រង និងការដោះស្រាយវិវាទ

២២.១ លក្ខខណ្ឌរបស់អាជីវករទាំងនេះ និងកិច្ចព្រមព្រៀងត្រូវគ្រប់គ្រង និងបកស្រាយស្របតាមច្បាប់នៃប្រទេសកម្ពុជា (“ច្បាប់គ្រប់គ្រង”)។

២២.២ ការដោះស្រាយវិវាទ៖

២២.២.១ វិវាទណាមួយដែលកើតចេញពី ឬទាក់ទងនឹងលក្ខខណ្ឌរបស់អាជីវករទាំងនេះ និងកិច្ចព្រមព្រៀងត្រូវបញ្ជូនទៅ និងដោះស្រាយចុងក្រោយ ដោយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (“ម.ជ.ម”) ស្របតាមវិធានស្ដីពីមជ្ឈត្តការរបស់ ម.ជ.ម (“វិធាន ម.ជ.ម”) ជាធរមាននៅពេលចាប់ផ្ដើមដំណើរការមជ្ឈកម្ម ហើយដោយសេចក្ដីយោងនៃប្រការនេះ វិធាន ម.ជ.ម ត្រូវបានចាត់ទុកបញ្ជូលជាផ្នែកនៃ លក្ខខណ្ឌរបស់អាជីវករទាំងនេះ និងកិច្ចព្រមព្រៀង។ 

២២.២.២ វេទិកាមជ្ឈកម្មត្រូវមានមជ្ឈករបី (៣) រូប ដែលតែងតាំងដោយគូភាគី ហើយប្រសិនបើគូភាគីមិនអាចតែងតាំងបានទេ មជ្ឈករត្រូវតែងតាំង ដោយប្រធាន ម.ជ.ម។ ភាសានៃមជ្ឈត្តកម្មត្រូវប្រើភាសាអង់គ្លេស។ 

២២.២.៣ មជ្ឈត្តវិនិច្ឆ័យរបស់ ម.ជ.ម ត្រូវមានអានុភាពបិទផ្លូវតវ៉ា និងចង់កាតព្វកិច្ចគូភាគី លើកលែងតែមានការតវ៉ា ដែលប៉ះពាល់ចំពោះការអនុវត្ត មជ្ឈត្តវិនិច្ឆ័យនោះ។

២២.២.៤ តម្លៃ និងការចំណាយទាំងអស់ដែលកើតឡើងទាក់ទងនឹងមជ្ឈត្តការត្រូវជាបន្ទុករបស់ភាគីដែលមានកំហុស។