ឆ្ពោះទៅមុខជាមួយគ្នា

ដំណើរដ៏អស្ចារ្យ មួយនៅ​អាស៊ីអាគ្នេយ៍

នៅឆ្នាំ ២០១២ មានមិត្តភក្តិមួយក្រុមកំពុងញាំតែជាមួយគ្នា។ ជាធម្មតា ក្នុងសង្គមរបស់អាសុី ពួកគាត់ក៏បានចាប់និយាយពីភាពលំបាកក្នុងការរកតាក់សុី

ប៉ុន្ដែក្រោយមកពួកគេបានធ្វើអ្វីមួយដែលលើសពីធម្មតា

ពួកគេបានសម្រេចចិត្តដោះស្រាយបញ្ហានេះ។ ពួកគេបានចាប់ផ្តើមពួកយើង Grab (បន្ទាប់មក MyTeksi) ។ មិនយូរប៉ុន្មាន គោលដៅសាមញ្ញរបស់យើងបានផ្លាស់ប្តូរទៅជាអ្វីមួយធំជាងមុន គឺដើម្បីធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ក្លាយជាកន្លែង ដែលល្អប្រសើរជាងមុន។

សព្វថ្ងៃ Grab មានវត្តមាននៅក្នុងប្រទេសចំនួន ប្រាំបីនៅទូទាំងតំបន់ ស្របជាមួយនឹងមនុស្សរាប់មិនអស់ដូចអ្នក ដែលកំពុងប្រើសេវាកម្មរបស់យើងជារៀងរាល់ថ្ងៃ។

ប៉ុន្តែអ្នកមិនត្រឹមតែជា “តួរលេខ” សម្រាប់យើងទេ។ ដូចអ្នកដែរ យើងក៏មានប្រជាជនម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ជនជាតិថៃ វៀតណាមកម្ពុជា ប្រជាជនហ្វីលីពីន និង ប្រជាជនភូមា។ អ្នកគឺជាអ្នកជិតខាងរបស់យើង មិត្តភក្តិ និង គ្រួសារ។ ហើយអ្វីដែលយើងធ្វើនេះគឺដើម្បីជំរុញយើងទាំងអស់គ្នា … ឆ្ពោះទៅមុខរួមគ្នា។.

ឆ្ពោះទៅមុខ ប៉ុន្ដែតាមរបៀបណា?

ក្នុងនាមជាតំបន់ដែលកំពុងរីកលូតលាស់លឿនបំផុតមួយនៅក្នុងពិភពលោក វាងាយស្រួលក្នុងការទទួលយកនូវិវឌ្ឍនភាព។ វាមិនដូចនៅ Grab​​ ទេ យើងយល់ពីតម្រូវការរបស់អ្នក ដែលមិនមែនមានតែការធ្វើដំណើរ

អ្នកទាំងអស់គ្នាសាកសមនឹងទទួលបានសេវាធ្វើដំណើរដែលមានសុវត្ថិភាពបំផុត។

មានសុវត្ថិភាពគ្រប់គ្រាន់ដែលធ្វើឲ្យយើងទុកចិត្តឲ្យម៉ាក់និងបងប្អូនស្រីរបស់យើងអាចប្រើប្រាស់ធ្វើដំណើរដោយខ្លួនឯងបាន។ ដូច្នេះយើងបានអនុវត្តវិធានការទាំងនេះ៖

  • ការត្រួតពិនិត្យ គ្រប់អ្នកបើកបរ និងយានយន្តត្រូវបានបង្ហាត់បង្រៀននៅពេលចុះឈ្មោះ ហើយត្រូវរក្សាពិន្ទុផ្កាយអប្បបរមាទៅតាមការកំណត់។
  • ការបណ្តុះបណ្តាល និងក្រមសីលធម៌ យើងបន្តកែលម្អប្រព័ន្ធបណ្តុះបណ្តាលរបស់យើង និងក្រមសីលធម៌ដើម្បីធានាកម្រិតសេវាកម្មខ្ពស់។
  • មុខងារសុវត្ថិភាព យើងតែងតែមានការបង្កើតថ្មី ដើម្បីសុវត្ថិភាពរបស់អ្នក។ ការពិតនោះគឺយើងជាក្រុមហ៊ុនតំបូងដែលបានណែនាំលក្ខណៈពិសេស “Share Ride” នៅក្នុងវិស័យនេះ។
  • ធានារ៉ាប់រង & ជំនួយ 24/7 ពួកយើងមានផ្ដល់ជូននូវការធានារ៉ាប់រងចំពោះគ្រោះថ្នាក់ផ្ទាល់ខ្លួន មជ្ឈមណ្ឌលទូរស័ព្ទ 24/7 និងក្រុមឆ្លើយតបបន្ទាន់។

មនុស្សគ្រប់គ្នាគួរតែមានលទ្ធភាពសម្រាប់មធ្យោបាយធ្វើដំណើរ

ដោយសារតែយើង មធ្យោបាយធ្វើដំណើរគឺជាសិទ្ធិមួយ​ មិនមែនជាឯកសិទ្ធិនោះទេ។ នោះហើយជាមូលហេតុដែលយើងបានខិតខុះធ្វើការ ដើម្បីបង្កើតកន្លែងមួយ ដែលបំពេញរាល់តម្រូវការរបស់អ្នកដោយមិនគិតពីប្រាក់ចំណូល អាយុ ឬតម្រូវការពិសេស

  • ជម្រើស មិនថា ឡានតាក់ស៊ី រ៉ឺម៉ក ឬ យានជំនិះដទៃទៀត រាល់មធ្យោបាយធ្វើដំណើរទាំងអស់របស់យើងគឺមានតម្លៃសមរម្យ​ តាមតម្រូវការរបស់អ្នក។
  • ការចាប់ផ្ដើម​ និងបញ្ចប់ យើងជឿជាក់ថាលើការចាប់ផ្ដើម​ និងបញ្ចប់រាល់មធ្យោបាយធ្វើដំណើរ គួរតែមានតម្លៃសមរម្យ។​ មិនមែនដោយសារតែវាជាការល្អដែលមាននោះទេ គឺដោយសារតែ សម្រាប់នរណាម្នាក់ដែលមានតម្រូវការពិសេស វាចាំបាច់ត្រូវតែមាន។
  • គ្រប់ពេលវេលា គ្រប់ទីកន្លែង មិនថាការធ្វើដំណើរទៅធ្វើការនៅពេលព្រឹក ឬ ការធ្វើដំណើរក្រោយការជួបជំុមិត្តភក្តិ ពួកយើងនឹងនៅទីនោះសម្រាប់អ្នកទាំងអស់គ្នា។

យើងចង់ធ្វើឱ្យជីវិតរបស់ដៃគូរបស់យើងបានប្រសើរឡើង។

នោះហើយជាអ្វី ដែលយើងហៅថាជាអ្នកបើកបររបស់យើង។ មិនមែនជាបុគ្គលិកទេ ហើយក៏មិនមែនអ្នកជាប់កិច្ចសន្យាដែរ ប៉ុន្តែជាដៃគូ​ ហើយយើងចង់ផ្តល់ឱ្យអ្នកនូវវិធីមួយដើម្បីរកប្រាក់ចំណូលបានគ្រប់គ្រាន់សម្រាប់ជីវភាពរបស់គាត់។

  • សហគ្រិន ដៃគូបើកបរគ្រប់រូបកំពុងធ្វើការសម្រាប់ជីវភាពផ្ទាល់ខ្លួន។ វាជាសហគ្រាសតូចមួយសម្រាប់គាត់ដែលនឹងជួយសម្រេចបានផ្នែកហិរញ្ញវត្ថុឯករាជ។
  • ការបណ្តុះបណ្តាល យើងចង់ឱ្យដៃគូបើកបររបស់យើងក្លាយជាអ្នកបើកបរដែលល្អបំផុត។ មិនត្រឹមតែអាចរកប្រាក់បានច្រើនប៉ុន្តែអ្នកក៏នឹងមានមោទនភាពក្នុងអាជីពរបស់អ្នកដែរ។
  • យើងគឺជាក្រុមគ្រួសារ វាជាឯកសិទ្ធិមួយសម្រាប់យើងដែលជាផ្នែកមួយនៃជីវិតដៃគូររបស់យើង។ នោះហើយជាមូលហេតុដែលយើងបង្កើតកម្មវិធីដើម្បីជួយអ្នកឱ្យមានកម្មសិទ្ធលើយានយន្តផ្ទាល់ខ្លួនដែលល្អជាងមុន និងរៀបចំខ្លួនសម្រាប់ការចូលនិវត្តន៍របស់អ្នក ឬផ្តល់នូវថវិកាសម្រាប់កូនចៅរបស់អ្នក។

វិធីតែមួយគឺការរួបរួមគ្នា

សូមស្វែងយល់ពីបញ្ហា​ និងផ្ដល់ជាដំណោះស្រាយ ប្រសិនបើវាមានលក្ខណៈសាមញ្ញ។

នៅ Grab យើងតែងតែព្យាយាមដោះស្រាយបញ្ហាទាក់ទងនឹងការធ្វើដំណើរ។ ប៉ុន្តែសូម្បីតែតាំងពីដំបូងក៏ដោយយើងបានដឹងថាការស្វែងរកដំណោះស្រាយគឺមិនគ្រប់គ្រាន់នោះទេ។ ដើម្បីឲ្យអាចធ្វើទៅបាន គឺតម្រូវឱ្យមានច្រើនជាងនេះ។

យើងមានបច្ចេកវិទ្យាទាន់សម័យ។ ប៉ុន្តែយើងនៅតែត្រូវការនាំអ្នកដំណើរ និងអ្នកបើកបររួមគ្នា។ យើងត្រូវធ្វើការជាមួយសហគមន៍ និងរដ្ឋាភិបាល ហើយចាំបាច់នោះ យើត្រូវរៀនពីប្រជាជន និងវប្បធម៌ផ្សេងៗនៅអាស៊ីអាគ្នេយ៍។

ហើយវិធីតែមួយគត់ដែលយើងអាចធ្វើទាំងអស់នោះគឺរួមគ្នាជាមួយអ្នក។

Grab នៅក្នុងសង្ខេបមួយ

គោលដៅដែលយើងបានកំណត់សម្រាប់ខ្លួនយើងគឺមិនងាយស្រួលទេដើម្បីសម្រេចបានទេ ប៉ុន្តែយើងជឿជាក់ថានៅថ្ងៃណាមួយមនុស្សគ្រប់រូបនៅអាស៊ីអាគ្នេយ៍នឹងអាចធ្វើដំណើរដោយសុវត្ថិភាពប្រកបដោយភាពងាយស្រួល ក្នុងការធ្វើដំណើរទៅធ្វើការងារ សាលារៀន ឬជួបជុំជាមួយមិត្តភក្តិមួយចំនួន។

ជារៀងរាល់ថ្ងៃ យើងយល់កាន់តែច្បាស់ ពីព្រោះយើងមានអ្នកទាំងអស់គ្នា។ នោះហើយជាអ្វីដែល Grab ពិតជាមានមែន គឺការនាំមនុស្សរួមគ្នាដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរសម្រាប់មនុស្សគ្រប់គ្នា។

ឆ្ពោះទៅមុខជាមួយគ្នា