គោលការណ៍ណែនាំរបស់យើង។

សុច្ចរិតភាព និងក្រមសីលធម៌អាជីវកម្ម គឺជាមូលដ្ឋានគ្រឹះនៃបេសកកម្មរបស់ Grab ក្នុងការជំរុញការពង្រឹងសេដ្ឋកិច្ចសម្រាប់បុគ្គលទាំងអស់គ្នា។ ដើម្បីទទួលបានការជឿទុកចិត្ត និងការគាំទ្រពីដៃគូ និងអ្នកប្រើប្រាស់របស់យើង គោលការណ៍អភិបាលកិច្ចដ៏រឹងមាំត្រូវបានបញ្ចូលទៅក្នុងប្រតិបត្តិការ និងនីតិវិធីរបស់យើង ដើម្បីមានទំនួលខុសត្រូវ និងបង្កើតវេទិកាប្រកបដោយសុវត្ថិភាព យុត្តិធម៌ និងក្រមសីលធម៌សម្រាប់មនុស្សក្នុងការធ្វើប្រតិបត្តិការ។

រក្សាសុវត្ថិភាពអ្នកប្រើប្រាស់

ក្របខ័ណ្ឌសន្តិសុខតាមអ៊ីនធឺណិត

នៅ Grab យើងបន្តពង្រឹងវិធានការការពារសុវត្ថិភាពតាមអ៊ីនធឺណិត និងទិន្នន័យរបស់យើង ដើម្បីការពារបណ្តាញ ប្រព័ន្ធ និងទិន្នន័យរបស់យើងពីហានិភ័យសុវត្ថិភាពអ៊ីនធឺណិត ក៏ដូចជាធានាការអនុលោមតាមច្បាប់ឯកជនភាពដែលអាចអនុវត្តបាន និងតម្រូវការជាជាក់លាក់ដែលកំណត់ដោយនិយតករ។

យើងក៏បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់វប្បធម៌សន្តិសុខតាមអ៊ីនធឺណិតនៅកន្លែងធ្វើការរបស់យើង។ និយោជិត និងដៃគូរបស់យើង មានកាតព្វកិច្ចឆ្លងកាត់ការបណ្ដុះបណ្ដាលផ្នែកសុវត្ថិភាពតាមអ៊ីនធឺណិត និងការការពារឯកជនភាព ព្រមទាំងការបណ្ដុះបណ្ដាលថ្មីៗជាប្រចាំ។

ក្របខ័ណ្ឌការពារទិន្នន័យ

Grab ក៏ទទួលយកក្របខណ្ឌ 'ឯកជនភាពតាមការរចនា' ផងដែរ៖ ការការពារឯកជនភាព និងទិន្នន័យត្រូវបានបញ្ចូលទៅក្នុងផលិតផល ឬមុខងារថ្មីណាមួយតាំងពីដំណាក់កាលនៃរៀបចំផែនការ និងរចនាសម្ព័ន្ធ រហូតដល់ដំណាក់កាលបញ្ចប់។ ក្រុមសវនកម្មផ្ទៃក្នុង និងធានាហានិភ័យរបស់យើង ផ្តល់នូវការវាយតម្លៃ និងការធានាលើប្រសិទ្ធភាពនៃវិធានការត្រួតពិនិត្យនិងគ្រប់គ្រង់ទាំងនេះ។

ការពារហានិភ័យពីការក្លែងបន្លំ

នៅ Grab យើងការពារយ៉ាងល្អិតល្អន់ចំពោះហានិភ័យនៃការក្លែងបន្លំដែលអាចកើតមាននៅក្នុងឧស្សាហកម្មរបស់យើង។ ហានិភ័យទាំងនេះរួមមានការរំលោភបំពានលើគណនីដៃគូ ឬអ្នកប្រើប្រាស់ ការកាន់កាប់គណនីអ្នកដ៏ទៃ ការប្រើប្រាស់កម្មវិធីក្លែងបន្លំទីតាំង ការផ្សព្វផ្សាយទីផ្សារ ឬការរំលោភបំពានលើការលើកទឹកចិត្ត និងហានិភ័យនៃការទូទាត់ប្រាក់។

ទោះជាយើងមិនអាចលុបបំបាត់ទាំងស្រុងនូវហានិភ័យនៃការក្លែងបន្លំដែលបង្កឡើងដោយតួអង្គអាក្រក់ ឬក្រុមឧក្រិដ្ឋជន យើងប្រកាន់យកវិធីសាស្រ្តយ៉ាងសកម្មក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំនៅលើវេទិការបស់យើង។

ការរក្សានូវក្រមសីលធម៌ និងការអនុវត្តស្របតាមច្បាប់

ប្រឆាំងការស៊ីសំណូក និងអំពើពុករលួយ

យើងបានបង្កើតនូវគោលនយោបាយ និងនីតិវិធីមួយចំនួន រួមទាំងគោលនយោបាយប្រឆាំងនឹងការស៊ីសំណូក និងអំពើពុករលួយ (ABC) គោលនយោបាយទំនាស់ផលប្រយោជន៍ គោលការណ៍វិភាគទាន គោលនយោបាយការកម្សាន្ត និងអំណោយអាហារ និងគោលនយោបាយ Whistleblowing របស់យើង។ គោលនយោបាយទាំងនេះបង្កើតជាឆ្អឹងខ្នងនៃប្រព័ន្ធគ្រប់គ្រងការអនុលោមភាពរបស់យើង និងត្រូវបានអនុវត្តជាប់លាប់នៅគ្រប់ប្រតិបត្តិការរបស់យើង។

ការអនុវត្ដតាមសេដ្ឋកិច្ចសង្គម

ក្រុមផ្នែកច្បាប់ និងក្រមសីលធម៌ និងអនុលោមភាពរបស់យើងកំណត់ វាយតម្លៃ និងគ្រប់គ្រងហានិភ័យផ្នែកច្បាប់ជុំវិញបញ្ហាសេដ្ឋកិច្ចសង្គមមួយចំនួនដូចជា សុខភាព និងសុវត្ថិភាព ឯកជនភាពទិន្នន័យ ការងារ ការអនុវត្តទីផ្សារ ការអនុវត្តហិរញ្ញវត្ថុ កម្មសិទ្ធិបញ្ញា ការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និង ការផ្តល់ហិរញ្ញប្បទានភេរវកម្ម ការប្រឆាំងអំពើពុករលួយ ក៏ដូចជាការប្រព្រឹត្តិប្រឆាំងនឹងការប្រកួតប្រជែង។

យើងមានការសម្របសម្រួលចំពោះការផ្លាស់ប្តូរបទបញ្ញត្តិ និងបន្តធ្វើបច្ចុប្បន្នភាពការត្រួតពិនិត្យផ្ទៃក្នុងរបស់យើង ដើម្បីស្របតាមច្បាប់ និងបទបញ្ញត្តិដែលកំពុងវិវត្ត។ យើងក៏ផ្តល់ការបណ្តុះបណ្តាលជាប្រចាំដល់និយោជិតដែលពាក់ព័ន្ធផងដែរ ដើម្បីធានាថាបានផ្ដល់ជូនព័ត៌មានយ៉ាងគ្រប់គ្រាន់អំពីការធ្វើបច្ចុប្បន្នភាពទាក់ទងនឹងការអនុវត្តស្របតាមច្បាប់ត្រូវបាន។

ជំរុញឱ្យមានកន្លែងធ្វើការដែលមានភាពរួមបញ្ចូល និងចម្រុះ

នៅ Grab យើងជឿជាក់ថា Grabbers ចម្រុះដែលបានតម្រង់ទិសក្នុងបេសកកម្ម និងដឹកនាំដោយវប្បធម៌ទូទៅនៅក្នុង Grab Way នឹងបង្កើតផលិតផល និងសេវាកម្មកាន់តែប្រសើរឡើងសម្រាប់សហគមន៍របស់យើង។ យើងអបអរសាទរទស្សនៈ និងបទពិសោធន៍របស់គ្នាទៅវិញទៅមក ហើយប្តេជ្ញាបង្កើតក្រុមចម្រុះ និងបង្កើតកន្លែងដែលមានភាពរួមបញ្ចូល ដែលអាចឲ្យ Grabbers ទាំងអស់ធ្វើការអស់ពីសមត្ថភាពរបស់ពួកគេ។

អំពី​យើង

សូមមើលពីរបៀបដែលយើងកំពុងជំរុញអាស៊ីអាគ្នេយ៍ឆ្ពោះទៅមុខ។

ស្វែង​យល់​បន្ថែម

ស្វែង​យល់​បន្ថែម

Grab Cambodia
Forward Together

ធីខេ សេនត្រល ការិយាល័យយូនីត F នៅជាន់ទី ២ និង យូនីត A, B, C, D, E នៅជាន់ទី ៥ ផ្លូវ ២៨៩ ភូមិ ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ