ក្រមសីលធម៌សម្រាប់ដៃគូអ្នកបើកបរ Grab

ក្រមសីលធម៌នេះ គឺជាឯកសារប្រមូលផ្តុំនៃគោលការ និងបទដ្ឋានផ្សេងៗដែលតម្រូវអោយដៃគូអ្នកបើកបររបស់ grab អនុវត្តដើម្បីចូលរួមក្នុងសហគមន៍របស់យើង។ ក្រមសីលធម៌នេះមានគោលបំណង រៀបចំអោយអ្នកប្រើប្រាស់ ទទួលបានការការពារ ហើយប្រព័ន្ធរបស់យើង មិនមានការរំលោភបំពាន និងអាចទទួលយកបានដោយ រាល់ដៃគូអ្នកបើកបររបស់យើង។ ដើម្បីធានាបាននូវបទពិសោធល្អបំផុតសម្រាប់អ្នកប្រើប្រាស់ Grab បានចាត់ទុក និងគោរពអនុវត្តតាមគោលការណ៍នេះ យ៉ាងខ្ជាប់ខ្ជួន និងគ្មានការលើកលែងចំពោះអ្នកដែលមិនបានគោរពតាម គោលការណ៍ ហើយអ្នកដែលរំលោភលើ ក្រមសីលធម៌នេះ អាចនឹងប្រឈមនឹងការផ្អាក គណនីជាបណ្តោះអាសន្ន ឬជាអចិន្រ្តៃយ៍ ។ (សូមមើលពត៌មានបន្ថែមនៅទីនេះ)