លក្ខខណ្ឌនៃសេវាកម្ម៖ ការដឹកអ្នកធ្វើដំណើរ ការដឹកជញ្ជូន និងឡូជីស្ទិក
ធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី៖០១ កក្កដា ២០២៤
លក្ខខណ្ឌនៃសេវាកម្ម
១. សេចក្ដីផ្ដើម
១.១ សូមមេត្តាអានលក្ខខណ្ឌនៃសេវាកម្មទាំងនេះដោយប្រុងប្រយ័ត្ន។ នៅពេលប្រើសេវាកម្ម (ដូចដែលបានកំណត់ខាងក្រោម) អ្នកយល់ព្រមថា អ្នកបានអាន និងបានយល់អំពីលក្ខខណ្ឌទាំងអស់ នៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ ដែលត្រូវអនុវត្តចំពោះអ្នក។ លក្ខខណ្ឌនៃសេវាកម្មទាំងនេះ និង គោលការណ៍ណែនាំរបស់ ហ្គ្រេប ទាំងអស់ (ដូចដែលបានកំណត់ខាងក្រោម) បង្កើតបានជាកិច្ចព្រមព្រៀងដែលចងកាតព្វកិច្ចខាងផ្លូវច្បាប់ (“កិច្ចព្រមព្រៀង”) រវាងអ្នក និង ហ្គ្រេប (ដូចដែលបានកំណត់ខាងក្រោម)។ កិច្ចព្រមព្រៀងនេះអនុវត្តចំពោះការប្រើប្រាស់សេវាកម្មរបស់អ្នក (ដូចដែលបានកំណត់ខាងក្រោម) ដែលផ្តល់ដោយ ហ្គ្រេប ។ ប្រសិនបើអ្នកមិនយល់ព្រមចំពោះលក្ខខណ្ឌនៃការប្រើប្រាស់នេះ សូមមេត្តាកុំប្រើប្រាស់ ឬ បន្តប្រើប្រាស់វេទិកា (Platform) (ដូចដែលបានកំណត់ខាងក្រោម) ឬ ក៏សេវាកម្មឡើយ។
១.២ ហ្គ្រេប អាចកែប្រែនូវលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀងនេះបានគ្រប់ពេលវេលា។ ការកែប្រែនេះត្រូវមានសុពលភាពនៅក្នុងរយៈពេលប្រាំពីរ (០៧) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃការជូនដំណឹងដោយ ហ្គ្រេប ទៅអ្នក ឬ នៅពេលលក្ខខណ្ឌដែលបានកែប្រែនោះត្រូវបានបង្ហោះនៅលើគេហទំព័រ https://www.grab.com ឬ វេទិកា (Platform) របស់ ហ្គ្រេប ។ អ្នកមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យលក្ខខណ្ឌនៃសេវាកម្មជាប្រចាំ។ ការបន្តប្រើប្រាស់សេវាកម្មរបស់អ្នកបន្ទាប់ពីការកែប្រែនេះ ទោះបីជាអ្នកបានពិនិត្យ ឬ មិនបានពិនិត្យក្ដី គឺត្រូវចាត់ទុកថាជាការព្រមព្រៀងរបស់អ្នក ដែលត្រូវចងកាតព្វកិច្ចដោយការកែប្រែនោះ។
១.៣ ប្រសិនបើ អ្នកប្រើប្រាស់សេវាកម្មនៅក្នុងប្រទេសផ្សេងក្រៅពីប្រទេសដែលអ្នកបានចុះឈ្មោះក្នុងកម្មវិធី (Application) ហៅថា (“ប្រទេសផ្សេង”) អ្នកត្រូវតែពិនិត្យមើលលក្ខខណ្ឌនៃសេវាកម្ម ដែលអនុវត្តនៅក្នុងប្រទេសផ្សេងនោះ ដែលអាចរកមើលបាននៅលើគេហទំព័ររបស់ ហ្គ្រេប https://www.grab.com ដែលលក្ខខណ្ឌនោះអាចខុសគ្នាពីប្រទេសដែលអ្នកបានចុះឈ្មោះក្នុងកម្មវិធី (Application) ។ តាមរយៈការប្រើប្រាស់សេវាកម្មនៅក្នុងប្រទេសផ្សេងនោះ អ្នកយល់ព្រមគោរពតាមលក្ខខណ្ឌនៃសេវាកម្មជាធរមាននៅក្នុងប្រទេសផ្សេងនោះ។
១.៤ ហ្គ្រេប គឺជា ក្រុមហ៊ុនបច្ចេកវិទ្យា ដែលផ្តល់វេទិកា (Platform) មួយសម្រាប់អ្នកប្រើប្រាស់ទាំងអស់ដើម្បីទស្សនា ឬ ទទួលបានប្រភេទសេវាកម្មផ្សេងៗ ដែលផ្តល់ដោយដៃគូ (ដូចដែលបានកំណត់ខាងក្រោម)។ តួនាទីរបស់ ហ្គ្រេប គឺគ្រាន់តែតភ្ជាប់អ្នកប្រើប្រាស់ ជាមួយដៃគូផ្សេងៗ ឬ ដើម្បីឱ្យអ្នកប្រើប្រាស់មើលព័ត៌មានទាក់ទងនឹងទំនិញ / សេវាកម្មរបស់ដៃគូផ្សេងៗ។ ហ្គ្រេប មិនទទួលខុសត្រូវចំពោះសកម្មភាព និង/ឬ ការខកខានមិនធ្វើសកម្មភាពតាមផ្លូវច្បាប់ណាមួយរបស់ដៃគូណាមួយឡើយ ហើយការទទួលខុសត្រូវណាមួយដែលទាក់ទងនឹងប្រភេទសេវាកម្មផ្សេងៗ ឬ ព័ត៌មានដែលទាក់ទងនឹងប្រភេទសេវាកម្មផ្សេងៗនោះត្រូវទទួលខុសត្រូវដោយដៃគូ។ ដៃគូមិនត្រូវធ្វើការតំណាងថាខ្លួនជាភ្នាក់ងារ និយោជិត ឬ បុគ្គលិករបស់ ហ្គ្រេប ឡើយ ហើយការផ្ដល់ប្រភេទសេវាកម្មផ្សេងៗ ដែលផ្តល់ដោយដៃគូមិនត្រូវចាត់ទុកថាជាការផ្តល់សេវារបស់ ហ្គ្រេប នោះទេ។
២. និយមន័យ៖
នៅក្នុងលក្ខខណ្ឌនៃសេវាកម្មនេះ វាក្យសព្ទខាងក្រោមត្រូវមានអត្ថន័យតាមការកំណត់ដូចតទៅ៖
២.១. “កម្មវិធី” (Application) ជាកម្មវិធីទូរស័ព្ទដៃពាក់ព័ន្ធដែលបង្កើតឡើងដោយ ហ្គ្រេប (ឬ ម្ចាស់អាជ្ញាប័ណ្ណរបស់ ហ្គ្រេប) សម្រាប់ឱ្យអ្នកប្រើប្រាស់ និងដែគូ អាចទាញយកមកប្រើប្រាស់ផ្សេងៗពីគ្នាបាន។
២.២. “អ្នកប្រើប្រាស់” គឺជាបុគ្គលដែលបានអាក់សេសចូល ឬ ប្រើប្រាស់កម្មវិធី វេទិកា និង/ឬ សូហ្វវែរដើម្បីស្វែងរក និងទទួលបានប្រភេទសេវាកម្មផ្សេងៗ។
២.៣. “ហ្គ្រេប” គឺជា៖
២.៣.១. ក្រុមហ៊ុន ហ្គ្រេប (ខេមបូឌា) ឯ.ក ឬ
២.៣.២. ទាក់ទងនឹង Grab for Business គឺជានីតិបុគ្គលដែលបានសរសេរបញ្ជាក់នៅក្នុងទំព័រសម្រាប់ចុះឈ្មោះបង្កើតគណនី Grab for Business ។
២.៤. “គោលការណ៍ណែនាំរបស់ ហ្គ្រេប” មានដូចតទៅ៖
២.៤.១. សេចក្ដីជូនដំណឹងស្ដីពីឯកជនភាព
២.៤.២. ក្រមប្រតិបត្តិរបស់អ្នកបើកបរ/ដៃគូដឹកជញ្ជូន ហ្គ្រេប ឬ ក្រមប្រតិបត្តិអ្នកប្រើប្រាស់ ឬ ក្រមប្រតិបត្តិ៖ អាជីវកររបស់ ហ្គ្រេប ដែលត្រូវអនុវត្ត
២.៤.៣. គោលការណ៍ស្ដីពីការផ្ដល់មតិវាយតម្លៃ
២.៤.៤. គោលការណ៍ស្ដីពីសារអនឡាញមិនសមរម្យ និងរសើប
២.៤.៥. គោលការណ៍ស្ដីពី GrabChat
២.៤.៦. លក្ខខណ្ឌនៃការប្រើប្រាស់ Advance Booking និង
២.៤.៧. គ្រប់ទម្រង់ គោលការណ៍ណែនាំ (policies) សេចក្តីជូនដំណឹង គោលការណ៍ណែនាំ (guideline) សំណួរដែលសួរញឹកញាប់ (FAQs) ទាំងអស់ ឬ កិច្ច ព្រមព្រៀងដែលផ្តល់ជូន ឬ ចុះហត្ថលេខាដោយអ្នកពីពេលមួយទៅពេលមួយ។
២.៥. “ដៃគូ” គឺជាអ្នកផ្ដល់តតិយជនឯករាជ្យ (ដូចដែលបានកំណត់ខាងក្រោម) ដែលមិនមែនជា ហ្គ្រេប។
២.៦. “ទិន្នន័យបុគ្គល” គឺជាព័ត៌មានណាមួយដែលអាចត្រូវបានប្រើដើម្បីកំណត់ អត្តសញ្ញាណអំពីអ្នក ឬ អំពីព័ត៌មានអ្វីមួយ ដែលអ្នកអាចត្រូវបានកំណត់អត្តសញ្ញាណបានតាមព័ត៌មាននោះ។ ព័ត៌មានទាំងនោះ រួមមាន ប៉ុន្តែមិនកំណត់ចំពោះ ឈ្មោះរបស់អ្នក សញ្ជាតិ លេខទូរស័ព្ទ ព័ត៌មានអំពីធនាគារ និង កាតឥណទាន ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន អាសយដ្ឋានអ៊ីមែល រូបភាពរបស់អ្នក លេខអត្តសញ្ញាណដែលចេញដោយរាជរដ្ឋាភិបាល ទិន្នន័យជីវមាត្រ ពូជសាសន៍ ថ្ងៃខែឆ្នាំកំណើត ស្ថានភាពអាពាហ៍ពិពាហ៍ សាសនា ព័ត៌មានសុខភាព រថយន្ត និងព័ត៌មានធានារ៉ាប់រង។
២.៧. “វេទិកា” (Platform) មានន័យថាជាកម្មវិធី (Application) សូហ្វវែរ (Software) និងវេទិកា (platform) ផ្សេងៗ ច្រកស្វ័យប្រវត្តិកម្ម (portal) ឬ គេហទំព័រផ្សេងទៀតដែល ហ្គ្រេប ជាម្ចាស់ ដាក់ឱ្យប្រតិបត្តិ ឬ បង្កើតឱ្យមាន សម្រាប់អ្នកប្រើប្រាស់ និង/ឬ ដៃគូក្នុងគោលបំណងដើម្បីបម្រើ ឬ ជាប់ពាក់ព័ន្ធនឹងសេវាកម្មនេះ និង/ឬ ប្រភេទសេវាកម្មផ្សេងៗ (solutions)។
២.៨. “សេចក្ដីជូនដំណឹងស្ដីពីឯកជនភាព” មានន័យថា គឺជាសេចក្ដីជូនដំណឹងស្ដីពីឯកជនភាពដែលអាចអាក់សេសចូលមើលបាននៅលើតំណភ្ជាប់៖ សេចក្ដីជូនដំណឹងស្ដីពីឯកជនភាព ដែលអាចកែប្រែពីពេលមួយទៅពេលមួយ។
២.៩. “សេវាកម្ម” មានន័យថាការតភ្ជាប់អ្នកប្រើប្រាស់ទៅកាន់ដៃគូតាមរយៈកម្មវិធី (Application) វេទិកា (Platform) និង/ឬ សូហ្វវែរ (Software) ដែលត្រូវអនុវត្ត។
២.១០. “សូហ្វវែរ” (Software) មានន័យថាជាសូហ្វវែរដែលពាក់ព័ន្ធជាមួយវេទិកា និង/ឬ កម្មវិធី ដែល ហ្គ្រេប បានផ្តល់ជូន ឬ ធ្វើឱ្យមានសម្រាប់ទាញយក និងដំឡើងប្រើប្រាស់។
២.១១. “ប្រភេទសេវាកម្មផ្សេងៗ” (Solutions) មានន័យថាជាផ្ដល់ប្រភេទសេវាកម្មលើ ការដឹកអ្នកធ្វើដំណើរ ឡូជីស្ទិក ចំណីអាហារ និងភេសជ្ជៈ គ្រឿងទេស និង/ឬ ទំនិញ និង/ឬ សេវាកម្មផ្សេងៗទៀត ដែលផ្ដល់ឱ្យដោយដៃគូទៅឱ្យអ្នកប្រើប្រាស់ តាមរយៈសេវាកម្មដូច ខាងក្រោម (នីមួយៗ ហៅថា “ប្រភេទសេវាកម្មផ្សេងៗ”)៖
២.១១.១. GrabTaxi
២.១១.២. GrabCar
២.១១.៣. GrabCar Premium
២.១១.៤. GrabExecutive
២.១១.៥. Grab GoNow
២.១១.៦. GrabFood
២.១១.៧. GrabExpress
២.១១.៨. GrabMart
២.១១.៩. GrabAds
២.១១.១០. GrabGifts
២.១១.១១. Grab for Business
២.១១.១២. ការផ្ដល់ជូនប្រភេទផ្សេងៗទៀតដែល ហ្គ្រេប អាចនឹងធ្វើឱ្យមាន ពីពេលមួយទៅពេលមួយ រួមមាន ប៉ុន្តែមិនកំណត់ចំពោះ ម៉ូតូឌុប (GrabBike) កង់បីតុកតុក (Tuk Tuk) រ៉ឺម៉ក (Remorque)។
២.១២. “អ្នកផ្ដល់តតិយជន” មានន័យថា គឺជាភាគីតតិយជនឯករាជ្យ (ដែលមិនមែនជា ហ្គ្រេប) ដែលផ្តល់ប្រភេទសេវាកម្មផ្សេងៗដល់អ្នកប្រើប្រាស់តាមរយៈសេវាកម្មនេះ រួមមាន (ក) ដៃគូបើកបរ ដៃគូដឹកជញ្ជូន (ខ) ដៃគូអាជីវករ ដូចជា GrabFood និង/ឬ GrabMart និង (គ) អ្នកផ្ដល់សេវាកម្ម និង/ឬ ទំនិញដែលពាក់ព័ន្ធផ្សេងៗទៀត។
២.១៣. “តម្លៃសេវាអ្នកប្រើប្រាស់” មានន័យថាជាតម្លៃសេវាដែលកើតមាន ដោយការប្រើប្រាស់ប្រភេទសេវាកម្មផ្សេងៗរបស់អ្នកប្រើប្រាស់ ៗដែលទទួលតាមរយៈការប្រើប្រាស់សេវាកម្មនេះ រួមមានទាំង កម្រៃវេទិកា កម្រៃផ្លូវគមនាគមន៍ ពន្ធផ្សេងៗដែលត្រូវអនុវត្ត និងកម្រៃសេវា ឬ បន្ទុកផ្សេងៗទៀតដែលអាចកើតមានចំពោះការប្រើប្រាស់សេវាកម្ម ឬ ការផ្ដល់ប្រភេទសេវាកម្មផ្សេងៗជាក់លាក់ណាមួយ។
២.១៤. “យើង” “ពួកយើង” “របស់យើង” ឬ “ជារបស់យើង” នៅទីនេះសំដៅដល់ ហ្គ្រេប ។
២.១៥. “អ្នក” “របស់អ្នក” ឬ “ជារបស់អ្នក” នៅទីនេះសំដៅដល់ដៃគូ និង/ឬ អ្នកប្រើប្រាស់ តាមស្ថានភាពដែលត្រូវអនុវត្ត ។
៣. ការតំណាងអះអាង ការធានា និងការសន្យា
៣.១. តាមរយៈការប្រើប្រាស់សេវាកម្ម និង/ឬ វេទិកា អ្នកធ្វើការតំណាងអះអាង ធានា / សន្យាថា៖
៣.១.១. អ្នកមានសមត្ថភាពខាងផ្លូវច្បាប់ក្នុងការចុះកិច្ចព្រមព្រៀង ហើយអ្នកមានអាយុយ៉ាងតិចដប់ប្រាំបី (១៨)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដំបូង ដែលអ្នកចាប់ផ្តើមប្រើប្រាស់សេវាកម្មនេះ។ អ្នកមិនអាចចុះកិច្ចព្រមព្រៀងបានទេ ប្រសិនបើអ្នកមានអាយុក្រោមដប់ប្រាំបី (១៨) ឆ្នាំ។
៣.១.២. រាល់ព័ត៌មានដែលអ្នកផ្តល់ជូន គឺជាព័ត៌មានដែលពិត និងត្រឹមត្រូវ មិនមែនជាព័ត៌មានបំភាន់ ដែលមានលក្ខណជាព័ត៌មានបច្ចុប្បន្ន និងពេញលេញតាមតម្រូវការសម្រាប់សេវាកម្ម ហើយអ្នកត្រូវទទួលខុសត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អ្នកឱ្យបានទាន់ពេលវេលា ដើម្បីរក្សាព័ត៌មានទាំងនោះឱ្យនូវតែជាព័ត៌មានពិត ត្រឹមត្រូវ មិនភាន់ច្រឡំ មានលក្ខណៈបច្ចុប្បន្ន និងពេញលេញគ្រប់ពេលវេលា។ អ្នកយល់ព្រមថា ហ្គ្រេប អាចពឹងផ្អែកលើព័ត៌មានរបស់អ្នក ដែលជាព័ត៌មានពិត ត្រឹមត្រូវ មិនបំភាន់ មានលក្ខណៈបច្ចុប្បន្ន និងពេញលេញ។ អ្នកទទួលស្គាល់ថា ប្រសិនបើព័ត៌មានរបស់អ្នកមិនពិត មិនត្រឹមត្រូវ បំភាន់ មិនមានលក្ខណៈបច្ចុប្បន្ន ឬ មិនពេញលេញក្នុងន័យណាមួយ ហ្គ្រេប មានសិទ្ធិ (ប៉ុន្តែមិនមែនជាកាតព្វកិច្ច) ក្នុងការរំលាយកិច្ចព្រមព្រៀងនេះ និងការប្រើប្រាស់សេវាកម្មរបស់អ្នកនៅពេលណាក៏បានដោយមាន ឬ គ្មានការជូនដំណឹងជាមុន។
៣.១.៣. អ្នកនឹងប្រើប្រាស់តែចំណុចអាក់សេសចូលប្រើប្រាស់ ឬ គណនីដែលអ្នកទទួលបានការអនុញ្ញាតដោយ ហ្គ្រេប ដើម្បីប្រើប្រាស់ប៉ុណ្ណោះ។
៣.១.៤. អ្នកទទួលស្គាល់ និងយល់ព្រមថាមានតែគណនីមួយ (១) ប៉ុណ្ណោះដែលអាចចុះឈ្មោះនៅលើឧបករណ៍មួយ ដូចដែលបានអនុញ្ញាតដោយ ហ្គ្រេប ។
៣.១.៥. អ្នកនឹងរក្សាពាក្យសម្ងាត់គណនីរបស់អ្នក ឬ អត្តសញ្ញាណណាមួយដែលយើងផ្ដល់ឱ្យ ដែលអនុញ្ញាតឱ្យអាក់សេសទៅសេវាកម្មដែលសុវត្ថុភាព និងសម្ងាត់ ។
៣.១.៦. អ្នកមិនត្រូវអនុញ្ញាតឱ្យអ្នកដទៃប្រើប្រាស់អត្តសញ្ញាណ ឬ ស្ថានភាពអ្នកប្រើប្រាស់របស់អ្នកទេ ហើយអ្នកមិនអាចចាត់តាំង ឬ ផ្ទេរគណនីអ្នកប្រើប្រាស់របស់អ្នកទៅឱ្យបុគ្គល ឬ អង្គភាពណាមួយផ្សេងទៀតឡើយ។
៣.១.៧. អ្នកយល់ព្រមជូនដំណឹងមកយើងភ្លាមៗ ក្នុងករណីមានការប្រើប្រាស់គណនីរបស់អ្នកដោយគ្មានការអនុញ្ញាត ឬ ការរំលោភបំពានលើផ្នែកសន្ដិសុខណាមួយផ្សេងទៀត។
៣.១.៨. នៅពេលប្រើប្រាស់សេវាកម្ម និង/ឬ វេទិកា អ្នកយល់ព្រមអនុវត្តតាមច្បាប់ជាធរមាន ទាំងអស់ ដែលត្រូវអនុវត្តចំពោះអ្នក និង/ឬ ការប្រើប្រាស់សេវាកម្ម កម្មវិធី និង/ឬ សូហ្វវែររបស់អ្នក។
៣.១.៩. អ្នកនឹងប្រើប្រាស់សេវាកម្ម និង/ឬ វេទិកាសម្រាប់គោលបំណងដែលបានគ្រោងទុកសម្រាប់សេវាកម្មនោះ និងស្របច្បាប់តែប៉ុណ្ណោះ។
៣.១.១០. អ្នកនឹងមិនព្យាយាមរំខាន ឬ ធ្វើឱ្យប៉ះពាល់ដល់សេវាកម្ម និង/ឬ វេទិកាក្នុងរបៀប ណាមួយឡើយ ហើយមិនត្រូវ៖ (ក) ផ្ញើសារឥតបានការ ឬ សារស្ទួន ឬ សារដែលមិនមានការស្នើសុំ (ខ) ផ្ញើ បង្ហោះ ឬ រក្សាទុសាររំលោភបំពាន អាសអាភាស គំរាមកំហែង ប្រមាថ ឬ ប្រហាក់ប្រហែល សមាសធាតុខុសច្បាប់ ឬ ទារុណកម្ម រួមទាំង ប៉ុន្តែមិនកំណត់ចំពោះសមាសធាតុដែលបង្កគ្រោះថ្នាក់ដល់កុមារ រំលោភលើសិទ្ធិតតិយជន ឬ បំពានច្បាប់ជាធរមាន និង/ឬ គោលការណ៍របស់ ហ្គ្រេប ដូចជា គោលការណ៍ស្ដីពីការផ្ដល់មតិវាយតម្លៃ និង គោលការណ៍ស្ដីពីខ្លឹមសារអនឡាញមិនសមរម្យ និងរសើប (គ) ផ្ញើសមាសធាតុដែលមានមេរោគ កម្មវិធី ពពួក worm មេរោគ trojan ឬ កូដកុំព្យូទ័រ ឯកសារ ស្គ្រីប ភ្នាក់ងារ ឬ កម្មវិធីដែលបង្កគ្រោះថ្នាក់ផ្សេងៗ (ឃ) ជ្រៀតជ្រែក ឬ រំខានដល់សុចរិតភាព ឬ ដំណើរការនៃកម្មវិធី ឬ ទិន្នន័យដែលមាននៅក្នុងនោះ (ង) ការប៉ុនប៉ងដើម្បីទទួលបានការចូលប្រើដោយគ្មានការអនុញ្ញាតចំពោះកម្មវិធី ឬ សូហ្វវែរ ប្រព័ន្ធ ឬ បណ្តាញដែលពាក់ព័ន្ធរបស់កម្មវិធីនោះ (ច) ក្លែងបន្លំអត្ដសញ្ញាណរបស់បុគ្គល ឬ អង្គភាពណាមួយ ឬ ប្រហាក់ប្រហែល ផ្ដល់ព័ត៌មានមិនពិតអំពីទំនាក់ទំនងរបស់អ្នកជាមួយបុគ្គល ឬ អង្គភាព ឬ (ឆ) ចូលរួមក្នុងការប្រព្រឹត្តណាមួយដែលអាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់យើង ឬ ដែលអាចបង្កើតឱ្យមានការខូចកេរ្តិ៍ឈ្មោះ (ជ) ជៀសវាងចេញពីប្រតិបត្តិការត្រឹមត្រូវនៃវេទិកា និងបណ្តាញដែលសេវាកម្មដំណើរការនៅលើវេទិកា និងបណ្ដាញនោះ និង (ឈ) ការប្រើប្រាស់កម្មវិធី ឬ ស្គ្រីបស្វ័យប្រវត្តិ ឬ មិនស្វ័យប្រវត្តិ រួមទាំង ប៉ុន្តែមិនកំណត់ចំពោះ កម្មវិធី web spider កម្មវិធី web crawlers កម្មវិធី web robots កម្មវិធី web ants កម្មវិធី web indexers កម្មវិធី bots កម្មវិធី viruses ឬ កម្មវិធី worms ឬ កម្មវិធីណាមួយដែលអាចធ្វើការស្នើរសុំបានច្រើនក្នុងមួយវិនាទីទៅកាន់ម៉ាស៊ីនមេ ដើម្បីដាក់បន្ទុកដែលមិនត្រឹមត្រូវ ឬ រារាំងដល់ប្រតិបត្តិការ និង/ឬ ការអនុវត្តនៃវេទិកា ឬ ដើម្បីគេចចេញពីរចនាសម្ព័ន្ធរុករក ឬ ការបង្ហាញនៃវេទិកា ឬ ខ្លឹមសាររបស់វា។
៣.១.១១. អ្នកនឹងមិនព្យាយាមប៉ុនប៉ងកេងប្រវ័ញ្ចខាងផ្នែកពាណិជ្ជកម្មលើផ្នែកណាមួយ នៃកម្មវិធី (Application) ឬ វេទិកា ដោយគ្មានការអនុញ្ញាតពីយើង រួមមាន ដោយមិនកំណត់ចំពោះ ការកែប្រែមាតិកានៃកម្មវិធី (Application) តាមមធ្យោបាយណាមួយ ឬ ចម្លង ផលិតឡើងវិញ បង្ហាញជាសាធារណៈ ចែកចាយ ឬ ប្រើប្រាស់ ឬ ធ្វើការទំនាក់ទំនងលើកម្មវិធីទាំងនេះ សម្រាប់គោលបំណងជាលក្ខណសាធារណៈ ឬ លក្ខណពាណិជ្ជកម្មណាមួយដោយគ្មានការអនុញ្ញាតពីយើងឡើយ។ ករណីនេះមិនកំណត់ចំពោះ៖
(ក) បង្កើត ឬ ចងក្រងដោយផ្ទាល់ ឬ ដោយប្រយោល ការប្រមូល ការចងក្រង ឬ ថតផ្សេងទៀតពីមាតិកាណាមួយដែលបង្ហាញនៅលើវេទិកា លើកលែងតែសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នក ដែលមិនមែនសម្រាប់គោលបំណងពាណិជ្ជកម្ម។
(ខ) ចម្លងមាតិកាណាមួយដែលបង្ហាញតាមរយៈវេទិកា ឬ “ការថតចម្លង – mirror” វេទិកា ឬ ផ្នែកណាមួយនៃវេទិកានៅលើម៉ាស៊ីនមេផ្សេងៗទៀត ឬ ឧបករណ៍ដែលមានមូលដ្ឋានលើអ៊ីនធឺណិត ឬ អ៊ីនធឺណិតឥតខ្សែ រួមទាំងការផលិតឡើងវិញនូវខ្លឹមសារផលិតផល និងការផ្ដល់មតិវាយតម្លៃរបស់របស់តតិយជន សម្រាប់ការបោះពុម្ពឡើងវិញក្នុងទម្រង់ ឬ ប្រព័ន្ធផ្សព្វផ្សាយណាមួយ ឬ រចនាសម្ព័ន្ធរុករក ឬ ការបង្ហាញនៃវេទិកា ឬ ខ្លឹមសារមាតិកា របស់វេទិកានៅកន្លែងផ្សេងទៀត។
(គ) ធ្វើសកម្មភាពទាញយក ឬ បង្កើតប្រព័ន្ធទាមយកទិន្នន័យ លើកលែងតែមាន ករណីលើកលែងណាមួយត្រូវបានអនុវត្តតាមច្បាប់ជាធរមាន។ និង
(ឃ) បំបែក ដោះ ធ្វើការសិក្សាដើម្បីស្វែងយល់បង្កើតឡើងវិញ ឌិគ្រីប ឬ ការប៉ុនប៉ងទាញយក និងសរសេរកូដ ឬ ទាញយកកម្មវិធីពី វេទិកា ឬ កម្មវិធី ឬ សេវាកម្មណាមួយដែលមាននៅលើ ឬ តាមរយៈវេទិកា។
៣.១.១២. អ្នកនឹងមិនអនុញ្ញាតឱ្យអ្នកដទៃប្រើប្រាស់អត្តសញ្ញាណ ឬ ឋានៈអ្នកប្រើប្រាស់របស់អ្នកឡើយ ហើយអ្នកមិនអាចធ្វើអនុប្បទាន ឬ ផ្ទេរគណនីអ្នកប្រើប្រាស់របស់អ្នកទៅឱ្យបុគ្គល ឬ នីតិបុគ្គលផ្សេងឡើយ។
៣.១.១៣. អ្នកនឹងផ្តល់ឱ្យយើងនូវភស្តុតាងបញ្ជាក់នៃអត្តសញ្ញាណ ឬ ឯកសារផ្សេងទៀត លិខិតអនុញ្ញាត អាជ្ញាប័ណ្ណ ឬ ការអនុម័តយល់ព្រមដែលយើងអាចស្នើសុំ ឬ ទាមទារដោយសមហេតុផល។
៣.១.១៤. អ្នកនឹងមិនប្រើប្រាស់វេទិកាសម្រាប់ការផ្ញើ ឬ រក្សាទុកសម្ភារៈខុសច្បាប់ ឬ ក្នុងគោលបំណងក្លែងបន្លំណាមួយឡើយ។
៣.១.១៥. អ្នកនឹងមិនប្រើប្រាស់វេទិកាដើម្បីបង្កការរំខាន ឬ ប្រព្រឹត្តឥរិយាបទមិនសមរម្យ ឬ មិនគោរពចំពោះ ហ្គ្រេប ឬ តតិយជនណាមួយឡើយ។
៣.១.១៦. នៅពេលប្រើប្រាស់សេវាកម្ម និង/ឬ វេទិកា អ្នកយល់ព្រមអនុវត្តតាមច្បាប់ជាធរមានទាំងអស់ដែលត្រូវអនុវត្តចំពោះអ្នក និង/ឬ ការប្រើប្រាស់សេវាកម្មនេះរបស់អ្នក។
៣.១.១៧. អ្នកនឹងមិនចម្លង ឬ ចែកចាយវេទិកា ឬ មាតិកាផ្សេងៗទៀតដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពី ហ្គ្រេប ឡើយ។
៣.១.១៨. អ្នកនឹងផ្តល់ព័ត៌មានត្រឹមត្រូវ បច្ចុប្បន្ន និងពេញលេញតាមតម្រូវការនៃសេវាកម្មនេះ និងសន្យាទទួលខុសត្រូវចំពោះការថែរក្សា និងធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អ្នកឱ្យបានទាន់ពេលវេលា ដើម្បីរក្សាព័ត៌មានឱ្យបានត្រឹមត្រូវ បច្ចុប្បន្ន និងពេញលេញគ្រប់ពេលវេលាក្នុងអំឡុងពេលនៃកិច្ចព្រមព្រៀង។ អ្នក យល់ព្រមថា ហ្គ្រេប អាចនឹងពឹងផ្អែកលើព័ត៌មានរបស់អ្នកដែលជាព័ត៌មានត្រឹមត្រូវ បច្ចុប្បន្ន និងពេញលេញ។ អ្នកទទួលស្គាល់ថា ហ្គ្រេប មានសិទ្ធិ ប៉ុន្តែមិនមានជាកាតព្វកិច្ច ក្នុងការរំលាយកិច្ចព្រមព្រៀងនេះ និងបញ្ចប់ការប្រើប្រាស់សេវាកម្មរបស់អ្នកគ្រប់ពេល ដោយមាន ឬ គ្មានការជូនដំណឹង ប្រសិនបើព័ត៌មានរបស់អ្នកមិនពិត មិនត្រឹមត្រូវ មិនបច្ចុប្បន្ន ឬ មិនពេញលេញក្នុងន័យណាមួយនោះ។
៣.១.១៩. អ្នកនឹងប្រើប្រាស់តែឧបករណ៍ភ្ជាប់ (access point) ឬ គណនីទិន្នន័យដែលអ្នកបានទទួលការអនុញ្ញាតឱ្យប្រើប្រាស់ប៉ុណ្ណោះ។
៣.១.២០. អ្នកយល់ព្រមថា ការផ្ដល់ជូនសេវាកម្ម គឺផ្អែកលើមូលដ្ឋានការខិតខំប្រឹងប្រែងដែលសម ហេតុផល។
៣.១.២១. អ្នកយល់ព្រមថាការប្រើប្រាស់សេវាកម្មនេះរបស់អ្នកនឹងស្ថិតនៅក្រោមគោល ការណ៍ណែណែនាំផ្សេងៗរបស់ ហ្គ្រេប ដែលអាចត្រូវបានកែប្រែពីពេលមួយទៅពេលមួយ។
៣.១.២២. អ្នកយល់ព្រមជួយគាំទ្រ ហ្គ្រេប ក្នុងការស៊ើបអង្កេតផ្ទៃក្នុង ឬ ខាងក្រៅ ដែល ហ្គ្រេប អាចតម្រូវឱ្យធ្វើដោយអនុលោមតាមច្បាប់ ឬ លិខិតបទដ្ឋានគតិយុត្តជាធរមាន។
៣.១.២៣. អ្នកយល់ព្រមទទួលខុសត្រូវទាំងស្រុង ចំពោះការបាត់បង់ ឬ ការខូចខាតទាំងអស់ ដែលអ្នកខ្លួនឯង ហ្គ្រេប ឬ ភាគីណាមួយផ្សេងទៀត បានទទួលរង ដែលជាលទ្ធផលនៃការរំលោភបំពានរបស់អ្នកលើកិច្ចព្រមព្រៀងនេះ។ និង
៣.១.២៤. អ្នកយល់ព្រមថា ហ្គ្រេប អាចផ្អែកលើឆន្ទានុសិទ្ធិរបស់ខ្លួន ចាត់ទុកថាគណនីមួយមិនដំណើរការ ប្រសិនបើមិនមានប្រតិបត្តិការណាមួយធ្វើឡើងដោយអ្នកនៅលើគណនីអ្នកប្រើប្រាស់របស់អ្នកក្នុងរយៈពេលប្រាំមួយ (៦) ខែគិតចាប់ពីកាលបរិច្ឆេទចុងក្រោយនៃប្រតិបត្តិការ ដោយបិទដំណើរការ ឬ ដាក់កម្រិតការចូលប្រើប្រាស់គណនីអ្នកប្រើប្រាស់របស់អ្នកតែម្ដង។
៣.១.២៥. អ្នកនឹងមិនប្រើប្រាស់ឧបករណ៍ ឬ កម្មវិធីកែឆ្នៃផ្សេងៗ ដោយចេតនាគេចវេសពីការតាមដាន ឬ សម្របសម្រួលសកម្មភាពណាមួយដែលមានបំណងក្លែងបន្លំ ហ្គ្រេប ឬ ដើម្បីរំខានដល់មុខងារដើមរបស់កម្មវិធី (Application) ឡើយ។
៣.២. ប្រសិនបើអ្នកជាដៃគូ អ្នកធ្វើការតំណាងអះអាង ធានា / សន្យាបន្ថែមទៀតថា៖
៣.២.១. ប្រសិនបើច្បាប់តម្រូវ អ្នកត្រូវមានអាជ្ញាប័ណ្ណ ដែលមានសុពលភាព និងគ្រប់គ្រាន់ ហើយមានការទទួលសិទ្ធិក្នុងការដំណើរប្រតិបត្តិការ និងមានអាជ្ញាប័ណ្ណ ការអនុម័តយល់ព្រម លិខិតអនុញ្ញាត ការយល់ព្រម សិទ្ធិ និងប័ណ្ណធានារ៉ាប់រ៉ងដែលច្បាប់តម្រូវសមស្របទាំងអស់ពាក់ព័ន្ធ ឬ មានទំនាក់ទំនងជាការផ្ដល់ប្រភេទសេវាកម្មផ្សេងៗរបស់អ្នក នៅក្នុងយុតាធិការ ដែលអ្នកកំពុងប្រើប្រាស់សេវាកម្ម។
៣.២.២. ប្រសិនបើច្បាប់តម្រូវ អ្នកត្រូវតែជាម្ចាស់ ឬ មានសិទ្ធិស្របច្បាប់ និងការអនុញ្ញាតក្នុងការដំណើរប្រតិបត្តិការ ហើយអ្នកមានអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតសមស្របទាំងអស់ទាក់ទងនឹងយានយន្ដណាមួយ (រថយន្តត្រូវស្ថិតនៅក្នុងលក្ខខណ្ឌប្រតិបត្តិការល្អ និងបំពេញតាមស្តង់ដារសុវត្ថិភាពឧស្សាហកម្មនៃប្រភេទរបស់រថយន្ដនោះ) បរិក្ខារ បរិវេណ ឬ កម្មវត្ថុ ឬ វត្ថុផ្សេងៗទៀតដែលពាក់ព័ន្ធ ឬ ប្រើប្រាស់ក្នុងដំណើរការផ្តល់ប្រភេទសេវាកម្មផ្សេងៗរបស់អ្នក។
៣.២.៣. ប្រសិនបើត្រូវអនុវត្ត អ្នកត្រូវប្រើឧបករណ៍ ឬ សម្ភារយៈសុវត្ថិភាពដែលសមស្រប ហើយអ្នកត្រូវមានប័ណ្ណធានារ៉ាប់រងទទួលខុសត្រូវ ដែលមានសុពលភាព (នៅក្នុងចំនួនការពារតាមស្ដង់ដារឧស្សាហកម្មនីមួយៗ) ដែលពាក់ព័ន្ធនឹងការផ្ដល់ប្រភេទសេវាកម្មរបស់អញនក។
៣.២.៤. អ្នកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះរាល់ការទាមទារ សាលក្រម/សាលដីកា និងការទទួល ខុសត្រូវណាមួយ និងទាំងអស់ដែលបណ្តាលមកពីគ្រោះថ្នាក់ ការបាត់បង់ ឬការខូចខាតណាមួយ រួមមាន ប៉ុន្តែមិនកំណត់ចំពោះ របួសលើរូបរាងកាយ ការស្លាប់ ការបាត់បង់ទាំងស្រុង និងការខូចខាតទ្រព្យសម្បត្តិដែល បណ្តាលមកពី ឬ ត្រូវបានចោទប្រកាន់ថាជាលទ្ធផលនៃប្រភេទសេវាកម្មផ្សេងៗ ដែលលអ្នកបានផ្តល់។
៣.២.៥. អ្នកត្រូវតែគោរពតាមច្បាប់ក្នុងប្រទេសទាំងអស់ដែលទាក់ទងនឹងប្រតិបត្តិការនៃសេវាកម្ម តាក់ស៊ី និងត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានណាមួយនៃច្បាប់ក្នុងប្រទេសនោះ។
៣.២.៦. អ្នកមិនត្រូវទាក់ទងទៅកាន់អ្នកប្រើប្រាស់ក្នុងគោលបំណងណាមួយក្រៅពីការភ្ជាប់ទំនាក់ទំនងជាមួយសេវាកម្មនេះឡើយ ។
៣.២.៧. អ្នកមិនត្រូវស្វែងរកព័ត៌មានបន្ថែម តាមដាន ឬ រុករកដើម្បីតាមដានព័ត៌មានណាមួយរបស់ អ្នកប្រើប្រាស់ ឬ អ្នកចូលមើលកម្មវិធី (Application) និង/ឬ វេទិកា ឬ អតិថិជនផ្សេងៗទៀតណាមួយរបស់ ហ្គ្រេប ឡើយ រួមមាន ដោយមិនកំណត់ ចំពោះគណនីអ្នកប្រើប្រាស់ណាមួយដែលមិនមែនជាកម្មសិទ្ធិរបស់អ្នក ដើម្បីចូលទៅកាន់ប្រភពព័ត៌មានរបស់គណនីនោះ ឬ កេងប្រវ័ញ្ចលើកម្មវិធី (Application) និង/ឬ វេទិកា ឬ សេវាកម្ម ឬ ព័ត៌មានណាមួយដែលមាន ឬ ផ្តល់ជូនដោយ ឬ តាមរយៈកម្មវិធី (Application) និង/ឬ វេទិកា តាមរបៀបណាក៏ដោយ ដែលមានគោលបំណងដើម្បីបង្ហាញ/ទម្លាយព័ត៌មានណាមួយ រួមមាន ប៉ុន្តែមិនត្រូវបានកំណត់ចំពោះ ព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនរបស់នរណាណាម្នាក់ ក្រៅពីព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចដែលបានផ្តល់សម្រាប់កម្មវិធី (Application) និង/ឬ វេទិកា។
៣.២.៨. អ្នកដឹងហើយថា នៅពេលឆ្លើយតបទៅអ្នកប្រើប្រាស់ ថ្លៃសេវាទូរគមនាគមន៍ស្តង់ដារអាចអនុវត្ត ដែលអ្នកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះថ្លៃសេវានោះ។
៣.២.៩. ប្រសិនបើអ្នកត្រូវបានតម្រូវឱ្យចុះឈ្មោះ និងចុះឈ្មោះសម្រាប់គណនីជំនួសឱ្យនិយោជក របស់អ្នក និយោជករបស់អ្នកត្រូវជាម្ចាស់គណនី ហើយអ្នកធ្វើការតំណាងអះអាង និងធានាថា អ្នកមានសិទ្ធិក្នុង ការភ្ជាប់និយោជករបស់អ្នកទៅនឹងកាតព្វកិច្ចកិច្ចព្រមព្រៀងនេះ។
៣.២.១០. អ្នកយល់ព្រមថាអ្នកត្រូវបានហាមឃាត់មិនឱ្យផ្តល់គូប៉ុង (coupons) និងធ្វើការណែនាំក្នុងទម្រង់ផ្សេងណាមួយនៃការបញ្ចុះតម្លៃដល់អ្នកប្រើប្រាស់ឡើយ។ អ្នកត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងក្នុងការប្រើប្រាស់សេវាកម្ម និង/ឬ វេទិកា សម្រាប់គោលបំណងផ្សេងៗ ប៉ុន្តែមិនកំណត់ចំពោះ ដូចជា ការស្វែងរកទិន្នន័យនៃព័ត៌មានរបស់ ហ្គ្រេប ឬ ព័ត៌មានដែលទាក់ទងនឹងសេវាកម្ម និង/ឬ វេទិកា។ ការរំលោភបំពាននេះនឹងបង្កើតបានជាបទល្មើសធ្ងន់ធ្ងរ ហើយអាចចាត់ទុកជា ការលួច (industrial espionage) ឬ ការបំផ្លិចបំផ្លាញខាងវិស័យ (industrial sabotage) ហើយ ហ្គ្រេប រក្សាសិទ្ធិក្នុងការចាត់វិធានការណាមួយដែលសមស្រប ឬ ត្រូវបានអនុញ្ញាតតាមផ្លូវច្បាប់ប្រឆាំងនឹងអ្នក និង/ឬ បុគ្គលណាមួយ ទោះបីជាបុគ្គលរូបវន្ដ ឬ សិប្បនិម្មិត ដែលបានធ្វើការណែនាំ ឬ បង្គាប់បញ្ជាដល់អ្នក ក្នុងករណីដែលអ្នកប្រើសេវាកម្ម / វេទិកា ក្នុងគោលដៅផ្សេងក្រៅពីគោលបំណងនៃសេវាកម្មនេះ។ និង
៣.២.១១. ដោយមិនប៉ះពាល់លើបញ្ញត្តិផ្សេងៗទៀត ព័ត៌មានដែលអ្នកបានដាក់បញ្ជូនមកយើងសម្រាប់ការចុះឈ្មោះរបស់អ្នកជាដៃគូនៅលើវេទិកា ដែលអាចរួមបញ្ចូលទិន្នន័យបុគ្គលរបស់អ្នក ដូចដែលបានពិពណ៌នានៅក្នុងសេចក្តីជូនដំណឹងស្ដីពីឯកជនភាព អាចត្រូវបានភ្ជាប់ទៅគណនីនៅលើវេទិកា ឬ ផ្សេងៗទៀត ត្រូវបានបង្ហាញជាបណ្តោះអាសន្ននៅក្នុងដំណើរការនៃសេវាកម្មនៅលើវេទិកា។ អ្នកផ្តល់ការយល់ព្រមរបស់អ្នកចំពោះការប្រើប្រាស់ព័ត៌មានទាំងនោះ សម្រាប់គោលបំណងនៃការផ្ដល់ប្រភេទសេវាកម្មផ្សេងៗជូនអ្នក និងដើម្បីជួយសម្របសម្រួលដល់ការប្រើប្រាស់វេទិការបស់អ្នក។ ការប្រើប្រាស់វេទិកា ឬ ផ្នែកណាមួយនៃវេទិការបស់អ្នក អាចត្រូវបានត្រួតពិនិត្យដោយពួកយើង ឬ អ្នកផ្តល់សេវាតតិយជន ដើម្បីផ្តល់ឱ្យអ្នកនូវព័ត៌មានអំពីអាជីវកម្ម និងគណនីរបស់អ្នក ក៏ដូចជាសេវាកម្មកាន់តែប្រសើរ។ អ្នកយល់ព្រមបន្ថែមទៀតថាទិន្នន័យបុគ្គល ដែលអ្នកទទួលបានតាមរយៈវេទិកា ឬ ផ្សេងៗទាក់ទងនឹងប្រភេទសេវាកម្មផ្សេងៗនឹងត្រូវប្រើសម្រាប់គោលបំណងផ្ទាល់ និងជាក់លាក់ដែលអ្នកត្រូវបានផ្តល់ទិន្នន័យបុគ្គលពីដំបូង ហើយទិន្នន័យបុគ្គលនឹងត្រូវលុប ឬ ទុកជាអនាមិក នៅពេលដែលទិន្នន័យបុគ្គលឈប់ត្រូវបានតម្រូវឱ្យរក្សាទុកក្នុងគោលបំណងនោះទៀតហើយ។ ដើម្បីជៀសវាងការសង្ស័យ នៅពេលដែលអ្នកត្រូវបានផ្តល់នូវទិន្នន័យបុគ្គលរបស់អ្នកប្រើប្រាស់តាមរយៈវេទិកាក្នុងគោលបំណងទទួលបានការបញ្ជាក់ជាមុន ដើម្បីកែប្រែការកុម៉្មង់ ដែលបានដាក់ នោះអ្នកនឹងប្រើតែទិន្នន័យបុគ្គល ដែលបានផ្តល់សម្រាប់គោលបំណងតែមួយគត់នោះ ហើយលុបវាចេញភ្លាមៗនៅពេលដែលអ្នកលែងត្រូវការទិន្នន័យសម្រាប់គោលបំណងនោះ។
៣.៣. ប្រសិនបើអ្នកជាអ្នកប្រើប្រាស់ អ្នកធ្វើការតំណាងអះអាង ធានា / សន្យាបន្ថែមថា៖
៣.៣.១. លើកលែងតែមានការអនុញ្ញាតពី ហ្គ្រេប ការប្រើប្រាស់សេវាកម្ម និង/ឬ វេទិកា របស់អ្នក គឺសម្រាប់តែខ្លួនឯង ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នក ឬ ក្នុងករណីដែលត្រូវបានអនុញ្ញាត គឺសម្រាប់ការប្រើប្រាស់របស់បុគ្គលផ្សេងដែលមានអាយុយ៉ាងតិចដប់ពីរ (១២) ឆ្នាំ (“អនីតិជន”) ក្នុងករណីនេះ អ្នកត្រូវបានសម្មត់ថា ជាអ្នកទទួលខុសត្រូវចម្បងចំពោះអនីតិជននោះ។
៣.៣.២. អ្នកនឹងមិនប្រើវេទិកា ដើម្បីបង្កភាពរំខាន ការរារាំង ការរអាក់រអួល ឬ ធ្វើការកក់ក្លែងក្លាយឡើយ។
៣.៣.៣. នៅពេលដែលត្រូវអនុវត្ត អ្នកយល់ព្រមបង្ហាញចំនួនត្រឹមត្រូវរបស់អ្នកដំណើរនៅពេលដែលស្នើសុំសេវាកម្ម។ អ្នកទទួលស្គាល់ និងយល់ព្រមបន្ថែមទៀតថា ប្រសិនបើព័ត៌មានស្ដីពី ចំនួនរបស់អ្នកដំណើរមិនពិត ឬ មិនត្រឹមត្រូវ ដៃគូមានសិទ្ធិលុបចោលការកក់របស់អ្នក ហើយអ្នកអាចនឹងត្រូវបានគិតថ្លៃចំពោះកម្រៃសេវាលុបចោលនោះ
៣.៣.៤. អ្នកមិនត្រូវទាក់ទងទៅកាន់សេវាដៃគូ សម្រាប់គោលបំណងផ្សេងក្រៅពីសេវាកម្មនេះឡើយ។
៣.៣.៥. អ្នកមិនត្រូវបង្ក ឬ ប៉ុនប៉ងបង្កការខូចខាតដោយចេតនា ឬ អចេតនាដល់ដៃគូ ឬ ព្រទ្យសម្បត្តិណាមួយរបស់ដៃគូ។
៣.៣.៦. ក្នុងករណីដែលត្រូវអនុវត្ត អ្នកនឹងមិនបង្កើត ឬ ចងក្រងដោយផ្ទាល់ ឬ ដោយប្រយោល នូវរាល់ការប្រមូល ការចងក្រង ឬ ការណែនាំផ្សេងទៀតពីមាតិកាណាមួយដែលបង្ហាញនៅលើកម្មវិធី (Application) ឬ វេទិកា (Platform) លើកលែងតែសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នក ការប្រើប្រាស់លក្ខណមិនមែនពាណិជ្ជកម្ម។
៣.៣.៧. ក្នុងករណីដែលត្រូវអនុវត្ត អ្នកនឹងមិនថតចម្លងមាតិកាណាមួយដែលមាននៅលើ វេទិកា រួមទាំងមាតិកាផលិតផល និងការផ្ដល់មតិវាយតម្លៃរបស់តតិយជនណាមួយសម្រាប់ការបោះពុម្ពផ្សាយឡើងវិញក្នុងទម្រង់ ឬ ប្រព័ន្ធផ្សព្វផ្សាយណាមួយឡើយ។
៣.៣.៨. អ្នកដឹងថានៅពេលស្នើសុំប្រភេទសេវាកម្មផ្សេងៗតាមរយៈសារ SMS ឬ ដោយការប្រើប្រាស់សេវាកម្ម ថ្លៃសេវាទូរគមនាគមន៍ស្តង់ដារនឹងត្រូវអនុវត្ត។
៤. ភាពត្រូវគ្នា (Compatibility)
ម៉ូដែល (models) ឬ ជំនាន់ (versions) នៃរ៉ោតទ័រ (routers) ផ្សេងគ្នា កម្មវិធីរុករកតាមអ៊ីនធឺណែត (browsers) និងឧបករណ៍ផ្សេងៗ អាចមានកម្មវិធីបង្កប់ (firmware) ឬ ការកំណត់ (settings) ផ្សេងៗគ្នា ដែលមិនមានភាពត្រូវគ្នាជាមួយវេទិកា។ ខណៈពេលដែលយើងបន្តអភិវឌ្ឍវេទិកា ដើម្បីគាំទ្រដល់ឧបករណ៍ និងម៉ូដែលដែលត្រូវបានប្រើជាទូទៅទាំងអស់នៅក្នុងទីផ្សារ និងរាល់កម្មវិធីរុករក (browsers) ទាំងអស់ ដែលទំនងជាត្រូវបានប្រើប្រាស់ចូលនៅក្នុងវេទិកា តាមដែលអាចធ្វើទៅបាន ហេតុនេះយើងមិនធានាអំពីភាពត្រូវគ្នានៃវេទិកាជាមួយនឹងទូរសព្វចល័តជាក់លាក់ណាមួយ ឬ ហាតវែរ (hardware) ផ្សេងៗឡើយ។
៥. ការផ្តល់សិទ្ធិ និងការរឹតត្បិតសិទ្ធិលើអាជ្ញាប័ណ្ណ
៥.១. នៅពេលដែលត្រូវអនុវត្ត ហ្គ្រេប និងម្ចាស់អាជ្ញាប័ណ្ណរបស់ ហ្គ្រេប ផ្តល់សិទ្ធិឱ្យអ្នកនូវសិទ្ធិមួយដែល អាចដកហូតបាន មិនផ្តាច់មុខ មិនអាចផ្ទេរបាន មានកំណត់ក្នុងការប្រើប្រាស់ និងចូលទៅប្រើសូហ្វវែរ ដើម្បីប្រើប្រាស់សេវាកម្មស្របតាមលក្ខខណ្ឌ និងខចែងនៃ កិច្ចព្រមព្រៀងនេះ។ សិទ្ធិទាំងអស់ដែលមិនត្រូវបានផ្តល់ឱ្យអ្នកជាក់លាក់ គឺត្រូវបានរក្សាដោយ ហ្គ្រេប និងម្ចាស់អាជ្ញាប័ណ្ណរបស់ហ្គ្រេប។
៥.២. អ្នកមិនត្រូវ៖
៥.២.១. ផ្ដល់សិទ្ធិលើអាជ្ញាប័ណ្ណ ធ្វើអាជ្ញាប័ណ្ណបន្ដ លក់ ផ្ទេរ ចាត់ចែង ចែកចាយ ឬ កេងប្រវ័ញ្ចលក្ខណ ពាណិជ្ជកម្ម ឬ ធ្វើឱ្យសិទ្ធិណាមួយនៅលើវេទិកា ទៅកាន់តតិយជនណាមួយក្នុងគ្រប់មធ្យោបាយ។
៥.២.២. កែប្រែ ឬ បង្កើតស្នាដៃចម្លងដោយផ្អែកលើវេទិកា ។
៥.២.៣. “ថងចម្លង” (“mirror”) នូវវេទិកា នៅលើម៉ាស៊ីនមេ (Server) ឬ ឧបករណ៍ឥតខ្សែ (wireless) ឬ ឧបករណ៍អ៊ីនធឺណែតផ្សេងៗទៀតឡើយ។
៥.២.៤. លើកលែងតែក្នុងវិសាលភាពនៃការរឹតបន្តឹងបែបនេះត្រូវបានហាមឃាត់ក្រោមច្បាប់ ជាធរមាន ការបណ្ដាច់ ការបំបែក ការសិក្សាដើម្បីស្វែងរកបង្កើតឡើងវិញ (reverse engineer) ឌិគ្រីប (decrypt) ឬ ការប៉ុនប៉ង ទាញយក និង សរសេរកូដ ឬ ទាញយកសូហ្វវែរចេញពីកម្មវិធី (Application) នេះ ឬ សូហ្វវែរ (Software) ឬ សេវាកម្មណាមួយដែលមាននៅលើ ឬ តាមរយៈវេទិកា (Platform)។
៥.២.៥. ប្រើកម្មវិធី manual ឬកម្មវិធីស្វ័យប្រវត្តិ ឬអក្សរកូដ (script) ណាមួយ រួមមាន ប៉ុន្តែមិនកំណត់ចំពោះ web spider, web crawlers, web robots, web ants, web indexers, bots, viruses or worms ឬ កម្មវិធីណាមួយដែលអាចធ្វើការស្នើរសុំម៉ាស៊ីនមេជាច្រើនដងក្នុងមួយវិនាទី (ក) ដើម្បីដាក់ ជាបន្ទុកហួសហេតុ ឬ បង្កជាឧបសគ្គដល់ប្រតិបត្តិការ និង/ឬ ការអនុវត្តរបស់កម្មវិធី (Application) (ខ) ដើម្បីធ្វើ សកម្មភាពរុករក ឬ ទាញយកទិន្នន័យ ឬ (គ) ក្នុងមធ្យោបាយណាមួយដែលផលិតឡើងវិញ ឬបង្កផលប៉ះពាល់ ដល់រចនាសម្ព័ន្ធស្វែងរក ឬ ការបង្ហាញព័ត៌មាននៃកម្មវិធី (Application) ឬ មាតិការបស់កម្មវិធីឡើយ។
៥.២.៦. បង្ហោះ ចែកចាយ ឬ ផលិតឡើងវិញនូវវត្ថុដែលមានកម្មសិទ្ធិបញ្ញាខាងសិទ្ធិអ្នកនិពន្ធ ពាណិជ្ជសញ្ញា ឬ ព័ត៌មានដែលជាកម្មសិទ្ធិផ្សេងទៀតតាមគ្រប់មធ្យោបាយ ដោយមិនទទួលបានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីម្ចាស់នៃសិទ្ធិនោះឡើយ។
៥.២.៧. លុបចោលនូវការជូនដំណឹងនៃកម្មសិទ្ធិបញ្ញានៃសិទ្ធិអ្នកនិពន្ធ ពាណិជ្ជសញ្ញា ឬ សិទ្ធិនៃកម្មសិទ្ធិ ផ្សេងទៀតដែលមាននៅលើវេទិកា។
៦. ការទូទាត់បង់ប្រាក់
៦.១. លក្ខខណ្ឌបង់ប្រាក់សម្រាប់ (ដៃគូបើកបរ / ដៃគូដឹកជញ្ជូន)៖
៦.១.១. កម្រៃសេវាដែលអ្នកបង់ឱ្យ ហ្គ្រេប សម្រាប់ការប្រើប្រាស់សេវាកម្ម និង/ឬ វេទិកា គឺត្រូវបង់ភ្លាមៗ និងមិនអាចដកត្រលប់វិញបានទេ (“កម្រៃសេវា”) ដែលនឹងបញ្ជាក់អំពីការប់ងកម្រៃសេវានេះទៅកាន់អ្នកតាមរយៈវេទិកា។ ជាកម្មវត្ថុចំពោះការកំណត់ដែលចែងដោយច្បាប់ជាធរមាន កម្រៃសេវាត្រូវគិតជាភាគរយនៃថ្លៃសេវាអ្នកប្រើប្រាស់ ដូចដែលបានកំណត់ដោយ ហ្គ្រេប ពីមួយពេលទៅមួយពេល។ គោលការណ៍មិនអាចដកប្រាក់ត្រឡប់វិញបាននេះត្រូវអនុវត្តគ្រប់ពេលវេលាទាំងអស់ ដោយមិនពិចារណាលើការសម្រេចរបស់អ្នកក្នុងការបញ្ចប់ការប្រើប្រាស់វេទិកា ការសម្រេចចិត្ត របស់យើងក្នុងការបញ្ចប់ ឬ ផ្អាកការចូលប្រើវេទិកា ការរំខានដែលបណ្តាលមកពីសេវាកម្ម ទោះបីជាមានការគ្រោងទុក ចៃដន្យ ឬ ដោយចេតនា ឬ ហេតុផលណាមួយក៏ដោយ។
៦.១.២. អ្នកទទួលស្គាល់ និងបញ្ជាក់ថា ហ្គ្រេប អាចគ្រប់គ្រង និងធ្វើសកម្មភាពជាភ្នាក់ងារប្រមូលប្រាក់របស់អ្នកដើម្បីទូទាត់ឱ្យអ្នកនូវចំនួនប្រាក់សរុបនៃថ្លៃសេវាដែលបានណែនាំដែលអ្នកមានទាក់ទងនឹងការផ្តល់ប្រភេទសេវាកម្មផ្សេងៗរបស់អ្នក។
៦.១.៣. ហ្គ្រេប តាមឆន្ទានុសិទ្ធិតរបស់ខ្លួន អាចធ្វើការផ្តល់ជូនប្រម៉ូសិនជាមួយនឹងលក្ខណពិសេស និងអត្រាខុសគ្នាផ្សេងៗដោយផ្នែកតាមការផ្ដល់ប្រភេទការផ្ដល់សេវាកម្មទៅកាន់អ្នកប្រើប្រាស់ណាមួយ ដែលការផ្ដល់ជូនប្រម៉ូសិនទាំងនោះនឹងត្រូវបានផ្តល់កិត្តិយសដោយអ្នក។ ហ្គ្រេប អាចផ្លាស់ប្តូរការគិតកម្រៃសេវាបានគ្រប់ពេល តាមការសម្រេចចិត្តរបស់ខ្លួន។
៦.១.៤. សមតុល្យសាច់ប្រាក់របស់ដៃគូបើកបរ (Driver-Partner’s Cash Balance)៖ ហ្គ្រេប មានសិទ្ធិគ្រប់គ្រងការទូទាត់ប្រាក់ ដែលបង់ជូនអ្នក និងទទួលយកពីអ្នក តាមរយៈប្រព័ន្ធកាបូប (ហៅថា “សមតុល្យសាច់ប្រាក់របស់អ្នកបើកបរ”)។ ប្រាក់ចំណូលរបស់អ្នកនឹងត្រូវបានបង្ហាញនៅក្នុងសមតុល្យសាច់ប្រាក់របស់អ្នកបើកបរនៅក្នុងកម្មវិធី (Application) ហើយអ្នកអាចដកយកទៅកាន់គណនីធនាគារដែលអ្នកបានកំណត់ ឬ នៅកន្លែងដែលមានសម្រាប់កាបូបអ្នកបើកបររបស់អ្នក ឬ ទៅកាន់គណនីអ្នកទទួលផ្សេងៗទៀត ដូចដែលអ្នកអាចរកបាននៅក្នុងកម្មវិធី។ ហ្គ្រេប រក្សាសិទ្ធិក្នុងការកាត់ប្រាក់ចេញពីសមតុល្យសាច់ប្រាក់របស់អ្នកបើកបរ ដូចមានចែងក្នុងលក្ខខណ្ឌនៃសេវាកម្មទាំងនេះ ដែលអ្នកបានអនុញ្ញាតពួកយើង ឬ ដូចដែលត្រូវបានជូនដំណឹងដល់អ្នកតាមរយៈកម្មវិធី។
៦.១.៥. សមតុល្យឥណទានរបស់អ្នកបើកបរ (Driver’s Credit Balance)៖ បន្ថែមពីលើសមតុល្យសាច់ប្រាក់របស់អ្នកបើកបរ (Driver’s Cash Balance) អ្នកក៏ត្រូវរក្សាសមតុល្យឥណទានរបស់អ្នកបើកបរជាមួយ ហ្គ្រេប ផងដែរ។ សមតុល្យឥណទានរបស់អ្នកបើកបរនេះ រួមមានការបង់ប្រាក់ជាមុនទៅ ហ្គ្រេប ដោយអ្នក សម្រាប់ថ្លៃសេវារបស់ ហ្គ្រេប និងកម្រៃសេវា និងថ្លៃផ្សេងៗទៀត ដែលត្រូវអនុវត្តនៅក្រោមលក្ខខណ្ឌនៃសេវាកម្មទាំងនេះ។ អ្នកត្រូវតែរក្សាសមតុល្យឥណទានអប្បបរមា (“សមតុល្យអប្បបរមា”) នៅក្នុងសមតុល្យឥណទានរបស់អ្នកបើកបរគ្រប់ពេលវេលា ដើម្បីអាចប្រើប្រាស់សេវាកម្មបាន។ ចំនួននៃសមតុល្យអប្បបរមានេះនឹងត្រូវបានកំណត់ដោយ ហ្គ្រេប ហើយនឹងត្រូវបានជូនដំណឹងដល់អ្នកតាមរយៈកម្មវិធី។ សមតុល្យឥណទានអាចនឹងមានការផ្លាស់ប្តូរបានគ្រប់ពេលវេលា តាមឆន្ទានុសិទ្ធិរបស់ ហ្គ្រេប តែមួយគត់។
៦.១.៦. អ្នកអាចបញ្ចូលទឹកប្រាក់ (“ឥណទាន“) ទៅក្នុងសមតុល្យឥណទានរបស់អ្នកបើកបរ ដើម្បីបំពេញតាមតម្រូវការសមតុល្យអប្បបរមា។ សមតុល្យអតិបរមាដែលអ្នកអាចកាន់កាប់ក្នុងសមតុល្យសាច់ប្រាក់របស់អ្នកបើកបរនៅពេលណាមួយគឺ ២ (ពីរ) ដុល្លារអាមេរិក សម្រាប់ដៃគូអ្នកបើកបរ និង ១៥ (ដបប្រាំ) ដុល្លារអាមេរិក សម្រាប់ដៃគូដឹកជញ្ជូន។ ការបញ្ចូលសមតុល្យអាចធ្វើឡើងតាមមធ្យោបាយណាមួយដែល ហ្គ្រេប កំណត់ពីពេលមួយទៅពេលមួយ (ដូចជាការបញ្ចូលលុយសុទ្ធ និងការទូទាត់តាមកាតឥណទាន/ឥណពន្ធ ឬ ការផ្ទេរពីសមតុល្យសាច់ប្រាក់របស់អ្នកបើកបរ)។
៦.១.៧. ទឹកប្រាក់នៅក្នុងសមតុល្យឥណទានរបស់អ្នកបើកបរមិនអាចប្តូរជាសាច់ប្រាក់វិញបានទេ ហើយក៏មិនអាចសងវិញដែរ។ ទឹកប្រាក់ទាំងនេះមិនអាចលក់បន្ត ដោះដូរ ឬ ផ្ទេរសម្រាប់ជាតម្លៃ នៅក្រោមលក្ខខណ្ឌណាមួយឡើយ។ ទឹកប្រាក់នេះមិនត្រូវចាត់ទុកថា បកស្រាយថា ឬ ប្រើប្រាស់ជាឧបករណ៍ ដែលមានតម្លៃណាមួយ ឬ អាចដោះដូរបានក្រោមលក្ខខណ្ឌណាមួយឡើយ។ អ្នកនឹងមិនទទួលបានការប្រាក់ ឬ ប្រាក់ចំណូលផ្សេងទៀតពីឥណទានរបស់អ្នកទេ។ ហ្គ្រេប អាចនឹងទទួលបានការប្រាក់ពីចំនួនទឹកប្រាក់ដែល ហ្គ្រេប កាន់កាប់ក្នុងនាមអ្នក។ អ្នកយល់ព្រមផ្ទេរសិទ្ធិរបស់អ្នកទៅ ហ្គ្រេប ចំពោះការប្រាក់ដែលបានមកពីឥណទានរបស់អ្នក។
ការទូទាត់ប្រាក់ដោយអ្នកប្រើប្រាស់៖
៦.១.៨. អ្នកប្រើប្រាស់អាចទូទាត់ប្រាក់សម្រាប់ការផ្តល់ជូននូវសេវាកម្មរបស់អ្នកភ្លាមៗ នៅពេលបញ្ចប់ ឬ បញ្ជាក់ពីការកក់សម្រាប់ការផ្ដល់ប្រភេទសេវាកម្មមួយ ដោយវិធីទូទាត់ជាសាច់ប្រាក់ ឬ ការប្ដូរមូលនិធិ (cashless) ដូចជាតាមរយៈ ប័ណ្ណឥណទាន ឬឥណពន្ធ ហៅថា (“ប័ណ្ណ”)។ ការទូទាត់ទាំងអស់ ដែលត្រូវបង់ជូនប្រភេទសេវាកម្មផ្សេងៗរបស់អ្នក គឺសម្រាប់សេវាកម្មរបស់អ្នក ដែលរួមមានទាំងប្រាក់ធីព (tips) (ពេលដែលមាន) នឹងត្រូវបានបញ្ជូនឱ្យអ្នកក្នុងបរិមាណដែលបានព្រមព្រៀងគ្នាក្នុងពេលកំណត់។
៦.១.៩. ហ្គ្រេប រក្សាសិទ្ធិក្នុងការផ្អាកដំណើរការនៃប្រតិបត្តិការណាមួយដែល ហ្គ្រេប ជឿដោយមាន ហេតុផលថាប្រតិបត្តិការនោះអាចមានការក្លែងបន្លំ ខុសច្បាប់ ឬ ជាប់ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មណាមួយ ឬ ក៏នៅពេលដែលអ្នក និង/ឬអ្នកប្រើប្រាស់បានបំពានលក្ខខណ្ឌណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះ និង/ឬ ច្បាប់ជាធរមាន។ ក្នុងករណី នេះ អ្នកមិនត្រូវឱ្យ ហ្គ្រេប ទទួលខុសត្រូវចំពោះការកាត់ទុក ការពន្យាពេល ការផ្អាក ការរឹបអូស ឬ លុបចោលការទូទាត់ប្រាក់ណាមួយជូនអ្នកឡើយ។
៦.២ លក្ខខណ្ឌទូទាត់បង់ប្រាក់សម្រាប់អ្នកប្រើប្រាស់៖
៦.២.១. នៅពេលអ្នកប្រើប្រាស់សេវាកម្ម អ្នកត្រូវបង់ប្រាក់ឱ្យបានគ្រប់ចំនួននៃតម្លៃសេវាអ្នកប្រើប្រាស់ជូនទៅដៃគូ សម្រាប់ប្រភេទសេវាកម្មណាមួយ ដែលបានផ្ដល់ជូននៅក្នុងកម្មវិធី ដោយជ្រើសរើសវិធីបង់ប្រាក់ណាមួយ មិនថាតែឱ្យជាសាច់ប្រាក់ ឬ ប័ណ្ណ ដែលបានដាក់ឱ្យដំណើរការនៅលើកម្មវិធី ។ ការទូទាត់នីមួយៗដោយយោងទៅតាមការជ្រើសរើសនោះ គឺមិនអាចទាមទារត្រឡប់វិញបាន និងមិនអាចដកហូតវិញបានទេ។ ទោះបីជា ហ្គ្រេប បង់ប្រាក់ឱ្យដៃគូទាំងស្រុង ឬ មួយផ្នែកនៃ តម្លៃសេវាអ្នកប្រើប្រាស់ក្នុងនាមរបស់អ្នក ដែលទាក់ទងនឹងការប្រើប្រាស់ប្រភេទសេវាកម្មផ្សេងៗរបស់អ្នកក៏ដោយ ក៏អ្នកនៅតែត្រូវ សងប្រាក់ ហ្គ្រេប វិញនូវចំនួនទឹកប្រាក់ដែលត្រូវគ្នាទៅតាមរបៀប និងកាលកំណត់ដែលបានកំណត់បញ្ជាក់ដោយ ហ្គ្រេប ។
៦.២.២. ក្នុងករណីដែលអ្នកជ្រើសរើសបង់ប្រាក់សម្រាប់ប្រភេទសេវាកម្មផ្សេងៗតាមប័ណ្ណ អ្នកនឹងត្រូវចុះឈ្មោះប័ណ្ណ ដែលមានសុពលភាពដែលជាកម្មសិទ្ធិរបស់អ្នកស្របតាមការណែនាំនៅក្នុងកម្មវិធី។ អ្នកយល់ព្រមថា យើងអាចផ្ទៀងផ្ទាត់ និងធ្វើការអនុញ្ញាតចំពោះព័ត៌មានលម្អិតនៃប័ណ្ណរបស់អ្នក នៅពេលអ្នកចុះប័ណ្ណដំបូងជាមួយយើង ក៏ដូចជានៅពេលអ្នកប្រើប្រាស់សេវាកម្ម។
៦.២.៣. អ្នកយល់ព្រមថាយើងអាចឃាត់ការអនុញ្ញាតដែលសមហេតុផលមួយ ដែលមិនមែនជាទូទាត់ ថ្លៃជាក់ស្តែងស្របជាមួយនឹងប័ណ្ណរបស់អ្នក ដើម្បីផ្ទៀងផ្ទាត់វិធីទូទាត់ របស់អ្នកតាមរយៈប័ណ្ណរបស់អ្នក។ ការឃាត់ការអនុញ្ញាតខាងលើអាចបង្ហាញនៅក្នុងគណនីរបស់អ្នកថា “កំពុងរង់ចាំ”។ ការឃាត់ការអនុញ្ញាតត្រូវបានចេញជាវិធានការបង្ការប្រឆាំង នឹងការប្រើប្រាស់ប័ណ្ណរបស់អ្នកដោយគ្មានការអនុញ្ញាត ឬ ដោយក្លែងបន្លំ។
៦.២.៤. នៅក្នុងករណី ការទូទាត់របស់អ្នក តាមប័ណ្ណត្រូវបានដំណើរការនៅក្រៅប្រទេស អ្នកនឹងទទួល ខុសត្រូវចំពោះការគិតថ្លៃបន្ថែមណាមួយដែលទាក់ទងនឹងប័ណ្ណនោះ។
៦.២.៥. ប្រសិនបើមុខងារប្រាក់ធីព (tips) មាននៅលើកម្មវិធី អ្នកអាចមានជម្រើសក្នុងការកំណត់ជា មុននូវចំនួន “ប្រាក់ធីព” (“tips”) តាមជម្រើសរបស់អ្នក នៅពេលអ្នកចុះឈ្មោះប្រើសេវាកម្ម។ ប្រាក់ធីពនឹងត្រូវ បានរួមបញ្ចូលដោយស្វ័យប្រវត្តិនៅក្នុងថ្លៃសេវាអ្នកប្រើប្រាស់ បន្ទាប់ពីការផ្ដល់ជូនប្រភេទសេវាកម្មត្រូវបានផ្តល់ ជូន និងទទួលដោយដៃគូ លុះត្រាតែអ្នកជ្រើសរើសផ្លាស់ប្តូរចំនួនទឹកប្រាក់ ឬ ដកមុខងារប្រាក់ធីពចេញ។
៦.២.៦. ហ្គ្រេប អាចផ្អាកដំណើរការនៃប្រតិបត្តិការណាមួយ ឬ បិទ ឬ ដាក់កំហិតចំពោះការប្រើប្រាស់ ប័ណ្ណទូទាត់ ក្នុងករណីមានកំហុសណាមួយក្នុងប្រតិបត្តិការ ដែលបណ្តាលឱ្យមានការបដិសេធ ឬការគិតប្រាក់ត្រឡប់មកវិញ (chargeback) ពីស្ថាប័នហិរញ្ញវត្ថុ ឬ ដែល ហ្គ្រេប ជឿជាក់ ដោយមានហេតុផលថា ប័ណ្ណទូទាត់ត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការដែលអាចជាការក្លែងបន្លំ អំពើខុសច្បាប់ ឬ ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មណាមួយ ឬ ដែល ហ្គ្រេប ជឿជាក់ដោយមានហេតុផលថា អ្នកកំពុងបំពានលើកិច្ចព្រមព្រៀងនេះ។
៦.២.៧. អ្នកយល់ព្រមថា អ្នកនឹងសហការក្នុងករណីពាក់ព័ន្ធនឹងការស្រាវជ្រាវស្វែងរកឧក្រិដ្ឋកម្ ផ្នែក ហិរញ្ញវត្ថុណាមួយដែលត្រូវបានទាមទារឱ្យធ្វើ និងដើម្បីជួយ ហ្គ្រេប ក្នុងការអនុលោមតាមច្បាប់ ឬ លិខិតបទដ្ឋានគតិយុត្តជាធរមាន។
៦.២.៨. អ្នកត្រូវទទួលខុសត្រូវក្នុងការដោះស្រាយវិវាទណាមួយជាមួយក្រុមហ៊ុនប័ណ្ណទូទាត់របស់អ្នកដោយខ្លួនឯង។
៧. ការលុបចោល
៧.១. លក្ខខណ្ឌនៃការលុបចោលសម្រាប់ដៃគូ
៧.១.១. អ្នកប្រើប្រាស់រំពឹងផ្អែកលើអ្នកដើម្បីផ្តល់ប្រភេទសេវាកម្មផ្សេងៗ។ អ្នកយល់ព្រមថាអត្រានៃ ការលុបចោលខ្ពស់ និង/ឬញឹកញាប់ ឬការមិនអើពើនឹងការកក់របស់អ្នកប្រើប្រាស់នឹងធ្វើឱ្យប៉ះពាល់ដល់ បទពិសោធន៍របស់អ្នកប្រើប្រាស់ និងជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះ និងម៉ាកយីហោរបស់ ហ្គ្រេប ។
៧.១.២. ខណៈពេលដែលអ្នកអាចលុបចោលការកក់ ការលុបចោលនោះត្រូវតែធ្វើឡើងដោយផ្អែកលើហេតុផលនៃការលុបចោលដែលអាចទទួលយកបាន (acceptable cancellation reasons) ដូចដែលបាន បង្ហាញនៅក្នុងកម្មវិធី (Application)។ ហ្គ្រេប រក្សាសិទ្ធិក្នុងការកែប្រែមូលហេតុនៃការលុបចោលដែលអាចទទួលយកបានពីពេលមួយទៅពេលមួយ។ ការលុបចោលដែលមិនបានធ្វើឡើង ដោយផ្អែកលើហេតុផលណាមួយ ក្នុងចំណោមហេតុផលដែលអាចទទួលយកបានទេ ឬ ការមិនអើពើចំពោះការកក់អាចត្រូវបានរាប់បញ្ចូលក្នុងចំណាប់ថ្នាក់មួយ ក្នុងការពិចារណា ថាតើការចូលមកប្រើសេវាកម្មរបស់អ្នកនឹងត្រូវដាក់កម្រិតជាបណ្ដោះអាសន្ន ឬ ជាអចិន្ដ្រៃយ៍ដែរ ឬ ទេ។
៧.២. លក្ខខណ្ឌនៃការលុបចោលសម្រាបអ្នកប្រើប្រាស់ (ប្រភេទសេវាកម្មដឹកអ្នកធ្វើដំណើរ)៖
៧.២.១. លុះត្រាតែមានចែងនៅក្នុងគោលការណែនាំរបស់ ហ្គ្រេប អ្នកអាចលុបចោលសំណើរបស់អ្នកសម្រាប់សេវាកម្មដឹកអ្នកធ្វើដំណើនៅពេលណាក៏បាន មុន ពេលដែលអ្នកចាប់ផ្តើមការធ្វើដំណើររបស់អ្នកជាមួយដៃគូ ដែលបានផ្គូផ្គងជាមួយអ្នកដោយសេវាកម្ម។
៧.២.២. ប្រសិនបើអ្នកសម្រេចចិត្តលុបចោលការកក់របស់អ្នក ឬ មិនបង្ហាញខ្លួននៅទីតាំងដែលបានកំណត់ទេ អ្នកអាចនឹងត្រូវគិតកម្រៃសេវាលើការលុបចោល ឬ កម្រៃសេវាលុបចោលផ្សេងទៀត ផ្នែកលើប្រភេទសេវាកម្ម និងមុខងារផ្សេងៗ ដូចដែល ហ្គ្រេប អាចជូនដំណឹងពីពេលមួយទៅពេលមួយតាមរយៈគោលការណ៍ណែនាំស្ដីពីការលុបចោល នៅលើវេទិកា ហ្គ្រេប ។
៧.២.៣. ប្រសិនបើអ្នកមានអារម្មណ៍ថា ការគិតកម្រៃសេវាលើការលុបចោលដោយមិនត្រឹមត្រូវចំពោះអ្នក អ្នកអាចទាក់ទងទៅ ហ្គ្រេប តាមរយៈ មជ្ឍមណ្ឌលជំនួយ សម្រាប់ជំនួយគាំទ្រ។ ហ្គ្រេប រក្សាឆន្ទានុសិទ្ធិនៃការសំរេច ចំពោះការប្រគល់ប្រាក់ជូនអ្នកវិញ ហើយការប្រគល់សងវិញទាំងនោះអាច ត្រូវបានបញ្ចូលទៅក្នុងប័ណ្ណទូទាត់ ដែលអ្នកបានប្រើសម្រាប់ការធ្វើដំណើរ ឬ វិធីផ្សេងទៀត ដែល ហ្គ្រេប ចាត់ទុកថាមានហេតុផលសមរម្យសម្រាប់ការទូទាត់ជាសាច់ប្រាក់។
៨. កម្មវិធី Loyalty GrabRewards និងការប្រម៉ូសិនសម្រាប់អ្នកប្រើប្រាស់
៨.១ ប្រសិនបើ ត្រូវបានបញ្ជាក់ដូចនេះ នៅក្នុងអំឡុងពេលដែលអ្នកប្រើប្រាស់កម្មវិធី អ្នកនឹងក្លាយជាសមាជិកនៃកម្មវិធីភក្ដីភាពដែលមានឈ្មោះថា “GrabRewards Loyalty Program” ដោយស្វ័យប្រវត្តិ ដែលបានដាក់ឱ្យដំណើរការដោយ ហ្គ្រេប និង/ឬ ក្រុមហ៊ុនសាខារបស់ហ្គ្រេប។ ក្នុងនាមជាសមាជិកនៃកម្មវិធី GrabRewards Loyalty អ្នកអាចទទួលបាននូវអត្ថប្រយោជន៍ដូចជា ប័ណ្ណទូទាត់អេឡិចត្រូនិក e-vouchers ការប្រម៉ូសិន ការបញ្ចុះតម្លៃ អំណោយឥតគិតថ្លៃ លេខកូដប្រម៉ូសិន និងអត្ថប្រយោជន៍ផ្សេងទៀត (ប៉ុន្ដែមិនមែនជាប្រាក់អេឡិចត្រូវនិក ឬ ត្រូវបានចាត់ទុកជាប្រាក់អេឡិចត្រូវនិកទេ) ដែលអាចត្រូវបានផ្តល់ជូនដោយ ហ្គ្រេប និង/ឬ ដៃគូ ដូចដែលបានបង្ហាញនៅលើផ្នែកកាតាឡុករង្វាន់ ដែលអាចរកបានពីពេលមួយទៅពេលមួយនៅក្នុងកម្មវិធី (Application)។ អ្នកអាចស្វែងយល់បន្ថែមអំពីកម្មវិធី GrabRewards Loyalty Program នៅលើទំព័រនេះ https://www.grab.com/kh/rewards/។
៨.២ ហ្គ្រេប អាចមានយុទ្ធនាការទីផ្សារ និងប្រម៉ូសិនដែលផ្តល់លេខកូដប័ណ្ណទូទាត់ (voucher code) ការបញ្ចុះតម្លៃ គម្រោងជាវ (subscription plans) ឬ ការផ្តល់ជូនការប្រម៉ូសិនផ្សេងៗទៀតដែលត្រូវបានប្រើនៅលើវេទិកា (“Vouchers”)។ Vouchers ត្រូវបានត្រួតពិនិត្យលើអំឡុងពេលដែលមានសុពលភាព អំឡុងពេលនៃការរំលោះ ដែនកំណត់ និង/ឬ ភាពដែលមានរបស់វា។ Vouchers ប្រហែលជាមិនមានសុពលភាពទេ នៅពេលប្រើជាមួយការប្រម៉ូសិន ការបញ្ចុះតម្លៃ ឬ vouchers ផ្សេងៗទៀត។ លក្ខខណ្ឌ និងខចែងបន្ថែមអាចអនុវត្តចំពោះ vouchers ។ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ vouchers អាចប្រើប្រាស់បានតែនៅលើវេទិកា (Platform) របស់យើងប៉ុណ្ណោះ។ Vouchers មិនអាចផ្ទេរបាន មិនអាចប្តូរបាន និងមិនអាចដកត្រឡប់វិញបាន និងមិនអាចប្តូរជាសាច់ប្រាក់បានទេ។ ហ្គ្រេប រក្សាសិទ្ធិក្នុងការដក កែប្រែ និង/ឬ ផ្លាស់ប្តូរផ្នែកណាមួយនៃលក្ខខណ្ឌនៃការផ្តល់ជូនប្រម៉ូសិន និងការជាវ (subscription) នៅពេលណាក៏បានដោយមិនចាំបាច់ជូនដំណឹងជាមុន។ ហ្គ្រេប រក្សាសិទ្ធិក្នុងការធ្វើឱ្យមោឃៈ បញ្ឈប់ ឬ ដកសិទ្ធិពីចេញពីអ្នក នៃការប្រម៉ូសិន ឬ គម្រោងជាវ (subscription plan) ណាមួយ ដោយមិនមានការជូនដំណឹងជាមុន ក្នុងករណីដែលអ្នកបំពានផ្នែកណាមួយនៃលក្ខខណ្ឌនៃសេវាកម្មទាំងនេះ និង/ឬ លក្ខខណ្ឌពិសេសផ្នែកទីផ្សារ ការប្រម៉ូសិន ឬ គម្រោងជាវ។
៨.៣ តាមឆន្ទានុសិទ្ធិរបស់ខ្លួន និងដោយមិនមានការជូនដំណឹងជាមុនទៅកាន់អ្នក ហ្គ្រេប អាចបដិសេធសំណើរបស់អ្នកក្នុងការប្ដូរពិន្ទុដោយហេតុផលណាមួយ រួមមាន ដោយមិនកំណត់នៅពេលដែល៖
៩. ការផ្ដល់មតិវាយតម្លៃ
៩.១ អ្នកប្រើប្រាស់ និងដៃគូអាចត្រូវបានអនុញ្ញាតឱ្យផ្ដល់មតិវាយតម្លៃគ្នាទៅវិញទៅមក ទាក់ទងនឹងការផ្ដល់ប្រភេទសេវាកម្មផ្សេងៗ ។
៩.២ រាល់ការផ្ដល់មតិវាយតម្លៃនឹងត្រូវបានបញ្ចូលដោយស្វ័យប្រវត្តិទៅក្នុងប្រព័ន្ធរបស់ ហ្គ្រេប ហើយ ហ្គ្រេប អាចវិភាគការផ្ដល់មតិវាយតម្លៃទាំងអស់ដែលទទួលបាន។ ហ្គ្រេប អាចចាត់គ្រប់វិធានការសមស្រប រួមទាំងការផ្អាកការប្រើប្រាស់សេវាកម្មរបស់អ្នក ដោយមិនមានការជូនដំណឹង ឬ សំណងណាមួយដល់អ្នកឡើយ។
១០. បណ្ដឹងមិនពេញចិត្ត (Complaint)
១០.១ ការប្ដឹងមិនពេញចិត្តណាមួយរវាងដៃគូ និងអ្នកប្រើប្រាស់ត្រូវតែដោះស្រាយ ដោយផ្ទាល់ ជាមួយគ្នាទៅវិញទៅមក។
១០.២ សូមមេត្តាទាក់ទងទៅកាន់ មជ្ឍមណ្ឌលជំនួយ របស់យើង ប្រសិនបើអ្នកមានសំណួរ ឬ យោបល់ ណាមួយទាក់ទងនឹងវេទិកា (Platform)។
១១. ពេលវេលាប៉ាន់ប្រមាណសម្រាប់ដៃគូ និងអ្នកប្រើប្រាស់
រាល់ពេលវេលានៃការដឹកជញ្ជូនទាំងអស់ ពេលវេលាទៅដល់ ឬ ម៉ោងទទួលដែលបង្ហាញជូនអ្នកនៅលើកម្មវិធី ឬ វេទិកា (ដូចដែលមានចំពោះប្រភេទសេវាកម្មផ្សេងៗ ឬ សេវាកម្ម) គឺជាការប៉ាន់ប្រមាណតែប៉ុណ្ណោះ។ ពេលវេលានៃការដឹកជញ្ជូនពិតប្រាកដ ការទៅដល់ ឬ ម៉ោងទទួលអាចប្រែប្រួលតាមកាលៈទេសៈ។
១២. ថ្លៃជួសជុល និងថ្លៃសម្អាតសម្រាប់អ្នកប្រើប្រាស់
ក្នុងករណីត្រូវអនុវត្ត អ្នកត្រូវទទួលខុសត្រូវចំពោះការចំណាយលើការជួសជុលការខូចខាត ឬ ការសម្អាតដែលចាំបាច់ណាមួយចំពោះទ្រព្យសម្បត្តិរបស់ដៃគូដែលកើតចេញពីលទ្ធផលនៃការប្រើប្រាស់សេវាកម្មរបស់អ្នកដោយមិនត្រឹមត្រូវ ឬ បំពានលក្ខខណ្ឌនៃសេវាកម្មនេះ។ ហ្គ្រេប អាចជួយសម្រួលក្នុងការទូទាត់ថ្លៃចំណាយដែលសមហេតុផលចំពោះការជួសជុល ឬ ការសម្អាតនោះ ក្នុងនាមដៃគូតាមវិធីទូទាត់ប្រាក់រសប់អ្នក ឬ ទាមទារពីអ្នកជាសាច់ប្រាក់ ក្នុងករណីដែលសំណើជួសជុល ឬ ការសម្អាតរបស់ដៃគូត្រូវបានផ្ទៀងផ្ទាត់ដោយ ហ្គ្រេប រួចរាល់។
១២. កម្មវិធី GrabLite
ទោះបីជាមានលក្ខខណ្ឌណាមួយនៅក្នុងកិច្ចព្រមព្រៀងក៏ដោយ ហើយក្នុងកិច្ចខិតខំរបស់យើង ដើម្បីធានាបាននូវបទពិសោធន៍ប្រកបដោយផាសុកភាពសម្រាប់អ្នក ក្នុងករណីដែលកម្មវិធី (Application) មិនដំណើរការ ហ្គ្រេប សូមណែនាំ កម្មវិធី ‘GrabLite’ ។ កម្មវិធី GrabLite គឺជាប្រភេទកម្មវិធីក្នុងកម្រិតមូលដ្ឋានមួយ (basic version of Application) ដែលអនុញ្ញាតឱ្យអ្នកបន្តធ្វើការកក់ក្នុងអំឡុងពេលដែលកម្មវិធី (Application) មិនដំណើរការ។ ក្នុងករណីមិនដំណើរការ កម្មវិធី (Application) នឹងប្តូរដោយស្វ័យប្រវត្តិទៅជាកម្មវិធី GrabLite ដោយមិនចាំបាច់មានសកម្មភាពណាមួយពីអ្នកឡើយ។ ក្នុងនាមជាកម្មវិធីក្នុងកម្រិតមូលដ្ឋាន GrabLite នឹងមានភាពខុសគ្នាមួយចំនួនត្រង់លក្ខណៈពិសេស និងមុខងាររបស់វា បើប្រៀបធៀបទៅនឹងកម្មវិធី (Application)។ ខាងក្រោមនេះគឺជាភាពខុសគ្នាដែលអ្នកគួរយល់ដឹង៖
១៣.១. ចំពោះ GrabTaxi ប៉ុណ្ណោះ៖ ពេលដែលប្ដូរនៅក្រោមកម្មវិធី GrabLite គឺមានតែ GrabTaxi ប៉ុណ្ណោះ ដែលអាចប្រើប្រាស់សម្រាប់ការកក់បាន។
១៣.២. ថ្លៃឈ្នួលធ្វើដំណើរថេរ (Fixed Fares)៖ ការធ្វើដំណើរដែលបានកក់តាមរយៈកម្មវិធី GrabLite នឹងមានថ្លៃឈ្នួលធ្វើដំណើរថេរ ដោយមិនគិតពីប្រភេទនៃការធ្វើដំណើរ/យានជំនិះឡើយ។ ថ្លៃឈ្នួលធ្វើដំណើរថេរនឹងត្រូវ បានបង្ហាញនៅលើកម្មវិធី GrabLite បន្ទាប់ពីអ្នកបានកំណត់ទីតាំង និងគោលដៅធ្វើដំណើររបស់អ្នករួចរាល់។
១៣.៣. មានតែការទូទាត់ជាសាច់ប្រាក់ប៉ុណ្ណោះ៖ ជាកម្មវិធីដែលបានកាត់បន្ថយសមត្ថភាពការធ្វើដំណើរដែលធ្វើឡើងតាមរយៈកម្មវិធី GrabLite គឺត្រូវទូទាត់ជាសាច់ប្រាក់តែមួយមុខប៉ុណ្ណោះ។ GrabLite មិនអាចទទួលយក ការទូទាត់ដោយឥណទាន GrabPay និងប័ណ្ណឥណទានផ្សេងទៀតបានទេ។ តាមរយៈការបន្តការកក់ អ្នកទទួល ស្គាល់ និងយល់ព្រមថាអ្នកទទួលយកការគិតថ្លៃឈ្នួលធ្វើដំណើរថេរ។
១៣.៤. ការសរសេរបញ្ចូលព័ត៌មានដោយដៃ៖ អ្នកត្រូវបានតម្រូវឱ្យកំណត់ទីតាំងទទួល និងទីតាំងគោលដៅដោយការសរសេរបញ្ចូលព័ត៌មានដោយដៃ។
១៣.៥. ការបិទបាំងលេខទូរសព្ទ៖ ពេលប្ដូរនៅក្រោមកម្មវិធី GrabLite គឺនឹងមិនមានការបិទបាំងលេខទូរសព្ទទេ។ នេះមានន័យថាសេវាករអាចឃើញលេខទូរសព្ទ។ ដោយការបន្តយល់ព្រមចំពោះការកក់ អ្នកទទួលស្គាល់ថា អ្នកយល់ដឹង និងយល់ព្រមចំពោះលក្ខខណ្ឌនេះ។
១៣.៦. គ្មានពិន្ទុនៃ GrabRewards ទេ៖ រាល់ការធ្វើដំណើរដែលបានកក់តាមរយៈ GrabLite នឹងមិនមានសិទ្ធិ ទទួលបានពិន្ទុ GrabRewards ណាមួយឡើយ។
១៣.៧. គ្មានមុខងារជជែក (Chat) ទេ៖ មុខងារជជែកក្នុង GrabLite នឹងត្រូវបានបិទ។ ដូច្នេះ មធ្យោបាយ ទំនាក់ទំនងតែមួយគត់ជាមួយដៃគូនឹងត្រូវធ្វើឡើងតាមរយៈការហៅទូរសព្ទ។
១៣.៨. មុខងារដែលអត់ថយផ្សេងទៀត (Stripped-Down Functionalities)៖ GrabLite ដែលត្រូវបានអត់ថយនឹងមិនបង្ហាញពេលវេលាប៉ាន់ស្មាននៃការមកដល់ (estimated time of arrival) នៃការកក់របស់អ្នកបានទេ។ ការផ្តល់ប្រម៉ូសិនណាមួយដែលកំពុងដំណើរការនឹងមិនមានសិទ្ធិប្រើប្រាស់បានឡើយ ហើយអ្នកក៏មិនអាចដាក់ការដំណើរការធ្វើដំណើររបស់អ្នកជា “ការធ្វើដំណើរអាជីវកម្ម” បានដែរ នៅពេលដែល GrabLite ដំណើរការ។
១៤. ភាពជាម្ចាស់កម្មសិទ្ធិបញ្ញា
១៤.១. នៅពេលដែលត្រូវអនុវត្ត ហ្គ្រេប និងម្ចាស់អាជ្ញាប័ណ្ណរបស់ហ្គ្រេបគឺត្រូវជាម្ចាស់លើសិទ្ធិ កម្មសិទ្ធិ និងផលប្រយោជន៍ទាំងអស់ រួមមាន កម្មសិទ្ធិបញ្ញាដែលពាក់ព័ន្ធទាំងអស់ ដែលនៅក្នុង និងចំពោះសូហ្វវែរ (Software) និង/ឬកម្មវិធី (Application) ហើយដោយការពង្រីកជាបន្ដបន្ទាប់នៃសេវាកម្ម ព្រមទាំងសំណូមពរ គំនិត សំណើសម្រាប់ធ្វើឱ្យប្រសើឡើង ការផ្តល់មតិយោបល់ អនុសាសន៍ ឬព័ត៌មានដទៃផ្សេងៗទៀតដែលអ្នក ឬភាគីពាក់ព័ន្ធណាមួយផ្សេងទៀតបានផ្ដល់ទាក់ទងនឹងសេវាកម្មនេះ។ លក្ខខណ្ឌនៃសេវាកម្មមិនបង្កើតជាកិច្ចព្រមព្រៀងលក់ ហើយមិនផ្ទេរឱ្យអ្នកនូវសិទ្ធិនៃភាពជាម្ចាស់ណាមួយដែលមាននៅក្នុង ឬ ពាក់ព័ន្ធនឹងសេវាកម្ម វេទិការ (Platform) ឬ កម្មសិទ្ធិបញ្ញាណាមួយដែលជាកម្មសិទ្ធិរបស់ ហ្គ្រេប និង/ឬ ម្ចាស់អាជ្ញាប័ណ្ណរបស់ហ្គ្រេបឡើយ។ ឈ្មោះរបស់ ហ្គ្រេប “Grab” និមិត្តសញ្ញារបស់ ហ្គ្រេប “Grab” សេវាកម្ម សូហ្វវែរ (Software) និង/ឬ កម្មវិធី (Application) និងនិមិត្តសញ្ញារបស់សេវាករតតិយជននៃសេវាដឹកអ្នកធ្វើដំណើ និងឈ្មោះផលិតផលដែលភ្ជាប់ជាមួយសូហ្វវែរ (Software) និង/ឬ កម្មវិធី (Application) ទាំងអស់គឺជាពាណិជ្ជសញ្ញារបស់ ហ្គ្រេប ឬតតិយជន ហើយគ្មានសិទ្ធិ ឬអាជ្ញាប័ណ្ណត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ឡើយ។ ដើម្បីជៀសវាងការសង្ស័យ វាក្យសព្ទ “វេទិកា” (Platform) នៅទីនេះត្រូវរួមបញ្ចូលសមាសធាតុ ដំណើរការ និងការរចនានៅក្នុងវេទិកានោះទាំងមូល។
១៤.២. អ្នកអាចបញ្ជូនព័ត៌មានរបស់អ្នក ឬ ធ្វើឱ្យព័ត៌មានទាំងនោះមានជាសាធារណៈបាន តាមរយៈ ឬ ក៏ទាក់ទងនឹងមុខងារជាក់លាក់មួយចំនួននៃវេទិកា (Platform)។ វៀលែងតែបានបញ្ជាក់ក្នុងកិច្ចព្រមព្រៀង ហ្គ្រេប មិនទាមទារកម្មសិទ្ធិលើខ្លឹមសារព័ត៌មានដែលអ្នកផ្តល់ឱ្យយើងទេ។ នៅពេលដែលអ្នកបង្ហោះ ឬ ផ្តល់ឱ្យយើងនូវខ្លឹមសារព័ត៌មានណាមួយដែលនៅក្រោមកម្មសិទ្ធិបញ្ញា (ក) អ្នកផ្ដល់ឱ្យ ហ្គ្រេប នូវសិទ្ធិ និងអាជ្ញាប័ណ្ណដែលមិនអាចដកហូតវិញ ដោយគ្មានថ្លៃសួយសារ ទូទាំងពិភពលោក អចិន្ដ្រៃយ៍ មិនផ្តាច់មុខ និងគ្មានការរឹតត្បិត ក្នុងការធ្វើជាម្ចាស់ រក្សាទុក ប្រើប្រាស់ ផលិតឡើងវិញ កែប្រែ កែសម្រួល សម្រប បកប្រែ បង្កើតស្នាដៃជាថ្មីឡើងវិញ បោះពុម្ពផ្សាយ អនុវត្ត ឬ បង្ហាញជាសាធារណៈ ចែកចាយ ធ្វើអាជ្ញាប័ណ្ណបន្ដ ឬ ផ្តល់ឱ្យអ្នកដទៃ លើខ្លឹមសារព័ត៌មានរបស់អ្នក (រួមមាន ដោយគ្មានដែនកំណត់ចំពោះ ឈ្មោះ និង/ឬ ខ្លឹមសារព័ត៌មានដែលមានស្រដៀងគ្នានោះ) នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ទម្រង់ និងបណ្ដាញណាមួយ និងទាំងអស់ (ដែលមានអត្ថិភាពក្នុងពេលបច្ចុប្បន្ន ឬក្រោយមកបានអភិវឌ្ឍ) សម្រាប់គោលបំណងណាមួយក៏ដោយ និង (ខ) អ្នកសន្យាថាអ្នកមានសិទ្ធិក្នុងការផ្តល់ឱ្យយើងនូវអាជ្ញាប័ណ្ណទាំងនេះ ហើយអ្នកនៅតែត្រូវទទួលខុសត្រូវចំពោះខ្លឹមសារព័ត៌មានដែលអ្នកបានផ្តល់ឱ្យនោះ។ ដើម្បីជៀសវាងការសង្ស័យ (ទោះបីជាអ្នកទទួលស្គាល់ និងយល់ព្រមថា ហ្គ្រេប មិនមានកាតព្វកិច្ចដូច្នោះក៏ដោយ) អ្នកក៏ផ្តល់ឱ្យ ហ្គ្រេប នូវសិទ្ធិ ក្នុងការប្រើឈ្មោះ និង/ឬ ខ្លឹមសារព័ត៌មានដែលស្រដៀងគ្នារបស់អ្នក ទាក់ទងនឹងសមាសធាតុ និងព័ត៌មានផ្សេងទៀតដែលបានដាក់បញ្ជូន ក៏ដូចជាព័ត៌មានទាក់ទងនឹង ការផ្សាយពាណិជ្ជកម្ម ការយុទ្ធនាការផ្នែកទីផ្សារ និងសំភារៈប្រម៉ូសិនទាំងអស់ដែលពាក់ព័ន្ធ។ ប្រសិនបើអ្នកជ្រើសរើសផ្តល់ ឱ្យយើងនូវមតិកែលម្អ ដូចជាការផ្តល់មតិយោបល់ដើម្បីកែលម្អសេវាកម្មរបស់យើងនោះ យើងអាចធ្វើសកម្មភាពលើមតិកែលម្អរបស់អ្នក ដោយមិនមានកាតព្វកិច្ចចំពោះអ្នកឡើយ។ ប្រសិនបើអ្នកមាន បំណងចង់ស្នើសុំការដកចេញនូវមាតិកាព័ត៌មានណាមួយ អ្នកអាចទាក់ទងមកកាន់ មជ្ឍមណ្ឌលជំនួយ របស់ហ្គ្រេប ដើម្បីដាក់សំណើនោះ។ នៅពេលដែលមាតិកាព័ត៌មានដែលអ្នកបានស្នើគឺជាការផ្ដល់មតិវាយតម្លៃ គោលការណ៍ណែនាំស្ដីពីការផ្ដល់មតិវាយតម្លៃ ត្រូវអនុវត្តក្នុងករណីនេះបន្ថែម។
១៥. ពន្ធ
១៥.១. អ្នកយល់ព្រមថាកិច្ចព្រមព្រៀងនេះ គឺត្រូវអនុវត្តចំពោះពន្ធ ករណីយកិច្ច កម្រៃសេវា ថ្លៃសេវា និង/ឬ ការចំណាយតាមបទប្បញ្ញត្តិច្បាប់ទាំងអស់ជាធរមាន ដែលពីពេលមួយទៅពេលមួយ។ អ្នកត្រូវតែអនុលោមតាមច្បាប់ជាធរមានទាំងអស់ និងចាត់វិធានការនៃលក្ខខណ្ឌតម្រូវទាំងអស់ ដើម្បីអនុញ្ញាត គាំទ្រ និង/ឬ ការពារ ហ្គ្រេប ចំពោះការទាមទារ ឬផ្ទៀងផ្ទាត់ពន្ធពាក់ព័ន្ធសេវាកម្មណាមួយ ទូទាត់ កាត់មកវិញ ឬ បង្វិលសងវិញចំពោះពន្ធផ្សេងៗដែលបានបង់ ឬ ត្រូវបង់ទាក់ទងនឹងសេវាកម្មនេះ ។
១៥.២. ប្រសិនបើអ្នកជាដៃគូ អ្នកមានទំនួលខុសត្រូវក្នុងការបង់ពន្ធ និងវិភាគទានតាមច្បាប់ ណាមួយដែលតម្រូវទាក់ទងនឹងចំនួនទឹកប្រាក់ដែលត្រូវបង់ជូនអ្នកនៅក្រោម ឬ ទាក់ទងនឹងកិច្ចព្រមព្រៀង នេះ។
១៦. ការសម្ងាត់
១៦.១ អ្នកត្រូវតែរក្សាការសម្ងាត់ចំពោះព័ត៌មាន និងទិន្នន័យទាំងអស់ដែលទាក់ទងនឹង ហ្គ្រេប សេវាកម្ម ផលិតផល កិច្ចការជំនួញ ផែនការណ៍ផ្នែកទីផ្សារ និងការផ្សព្វផ្សាយ ឬប្រតិបត្តិការផ្សេងៗទៀត និងក្រុមហ៊ុនសម្ព័ន្ធរបស់ ហ្គ្រេប ដែលបានបង្ហាញដល់អ្នកដោយ ឬក្នុងនាម ហ្គ្រេប (មិនថាដោយផ្ទាល់មាត់ ឬ ជាលាយលក្ខណ៍អក្សរនោះទេ ហើយទោះបីជាមុនពេល នៅពេល ឬក្រោយកាលបរិច្ឆេទនៃកិច្ចព្រមព្រៀងនេះក៏ដោយ) ឬ ដែលអ្នកបានធ្វើលទ្ធកម្មដោយផ្ទាល់ ឬដោយប្រយោលពី ហ្គ្រេប ឬ ក្រុមហ៊ុនសាខាណាមួយរបស់ ហ្គ្រេប ឬ បានបង្កើតឡើងក្នុងដំណើរការនៃកិច្ចព្រមព្រៀងនេះក៏ដោយ។ អ្នកត្រូវតែធានាបន្ថែមទៀតថា អ្នកគ្រាន់តែប្រើប្រាស់ព័ត៌មានសម្ងាត់ទាំងនេះ ដើម្បីប្រើប្រាស់សេវាកម្មនេះប៉ុណ្ណោះ ហើយមិនត្រូវបង្ហាញព័ត៌មានទាំងនេះដល់តតិយជន ឬ ប្រើប្រាស់សម្រាប់គោលបំណងផ្សេង ដោយគ្មានការអនុញ្ញាតយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី ហ្គ្រេប ឡើយ។
១៦.២. កាតព្វកិច្ចនៃការរក្សាការសម្ងាត់ខាងលើមិនត្រូវអនុវត្តឡើយ ចំពោះវិសាលភាពដែលអ្នកអាចបង្ហាញថា ព័ត៌មានពាក់ព័ន្ធនោះគឺជា៖
១៦.២.១. ព័ត៌មានដែលនៅក្នុងការកាន់កាប់របស់អ្នករួចហើយ នៅពេលដែលអ្នកទទួលព័ត៌មាននោះ
១៦.២.២. ព័ត៌មាននៃចំណោះដឹងសាធារណៈក្នុងពេលបច្ចុប្បន្ន ឬអនាគត ដែលកើតមានឡើង ដែលមិនមែនជាកំហុស ឬការខកខានមិនបានធ្វើសកម្មភាពណាមួយរបស់អ្នកនោះទេ
១៦.២.៣. ព័ត៌មានដែលទទួលបានពីតតិយជនដែលមានសិទ្ធិក្នុងការបង្ហាញ ឬ
១៦.២.៤. ព័ត៌មានដែលត្រូវបានតម្រូវឱ្យបង្ហាញតាមបញ្ញត្តិច្បាប់។
១៧. ឯកជនភាពទិន្នន័យ គោលការណ៍ស្ដីពីការការពារទិន្នន័យបុគ្គល
១៧.១. ហ្គ្រេប ប្រមូល និងធ្វើប្រព្រឹត្តិកម្មទិន្នន័យបុគ្គលរបស់អ្នកដោយអនុលោមតាមសេចក្ដីជូនដំណឹងអំពីឯកជនភាពរបស់ ហ្គ្រេប ។ សេចក្ដីជូនដំណឹងអំពីឯកជនភាពអនុវត្តចំពោះសេវាកម្មទាំងអស់របស់ ហ្គ្រេប ហើយដោយផ្អែកលើសេចក្ដីយោងនេះ លក្ខខណ្ឌនៃគោលការណ៍ស្ដីពីឯកជនភាព គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។
១៧.២. ក្នុងករណីដែលត្រូវអនុវត្ត អ្នកយល់ព្រម និងអនុញ្ញាតឱ្យ ហ្គ្រេប ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនសាខាណាមួយរបស់ ហ្គ្រេប ប្រមូល ប្រើប្រាស់ ធ្វើប្រព្រឹត្តិកម្ម និងលាតត្រដាងទិន្នន័យបុគ្គល ដូចដែលបានចែងបន្ថែមជាក់លាក់នៅក្នុងមសេចក្ដីជូនដំណឹងអំពីឯកជនភាពរបស់យើង។
១៧.៣. អ្នកទទួលស្គាល់ថា ហ្គ្រេប អាចនឹងបង្ហាញទិន្នន័យបុគ្គលរបស់បុគ្គលផ្សេងទៀតទៅកាន់អ្នកក្នុងដំណើរការនៃការប្រើប្រាស់របស់អ្នកលើសេវាកម្មផ្សេងៗរបស់ ហ្គ្រេប ។ អ្នកធ្វើការតំណាងអះអាង និងធានាថា អ្នកនឹងប្រើប្រាស់ទិន្នន័យបុគ្គលនេះសម្រាប់តែគោលបំណងដែល ហ្គ្រេប បង្ហាញឱ្យអ្នកប៉ុណ្ណោះ ហើយមិនប្រើប្រាស់សម្រាប់គោលបំណងផ្សេងៗទៀតដែលមិនមានការអនុញ្ញាតនោះទេ។
១៨. ទំនាក់ទំនងជាមួយតតិយជន
១៨.១. ក្នុងអំឡុងពេលប្រើប្រាស់សេវាកម្មនេះ អ្នកអាចមានទំនាក់ទំនង ឬ ប្រតិបត្តិការផ្សេងៗជាមួយតតិយជនអ្នកដែលតាំងបង្ហាញ ឬ ផ្តល់នូវទំនិញ និង/ឬ ប្រភេទសេវាកម្មផ្សេងៗរបស់ពួកគេតាមរយៈវេទិកា។ ទំនាក់ទំនង ឬ កិច្ចព្រមព្រៀងណាមួយគឺជាចំណងផ្លូវច្បាប់ជាក់លាក់រវាងអ្នក និងតតិយជននោះប៉ុណ្ណោះ ហើយ ហ្គ្រេប និងម្ចាស់អាជ្ញាប័ណ្ណរបស់ហ្គ្រេបមិនទទួលខុសត្រូវ ឬ មិនមានកាតព្វកិច្ចចំពោះទំនាក់ទំនង ឬ កិច្ចព្រមព្រៀងណាមួយឡើយ។ ហ្គ្រេប និងក្រុមហ៊ុនសម្ព័ន្ធណាមួយរបស់ហ្គ្រេបមិនគាំទ្រកម្មវិធី ឬ គេហទំព័រ (sites) ណាមួយនៅលើអ៊ីនធឺណែតដែលត្រូវបានតភ្ជាប់មកកាន់/តាមរយៈវេទិកាទេ ហើយគ្រប់ករណីទាំងអស់ ហ្គ្រេប ម្ចាស់អាជ្ញាប័ណ្ណ ឬ ក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួនមិនទទួលខុសត្រូវចំពោះខ្លឹមសារ ផលិតផល សេវាកម្ម ឬ សមាសធាតុផ្សេងៗទៀត ដែលមាននៅលើ ឬ អាចរកបានពីគេហទំព័រទាំងនេះ ឬ ជារបស់ដៃគូឡើយ។ ចំពោះតតិយជនមួយចំនួនអាចនឹងទាមទារការយល់ព្រមរបស់អ្នកចំពោះលក្ខខណ្ឌនៃការប្រើប្រាស់ និងគោលការណ៍ស្ដីពីឯកជនភាពបន្ថែម ឬមានលក្ខខណ្ឌខុសៗគ្នា មុនពេលដែលអ្នកប្រើប្រាស់ ឬ ចូលទៅកាន់ទំនិញ ឬ សេវាកម្មទាំងនោះ ហើយ ហ្គ្រេប មិនមែនជាភាគីចំពោះទំនាក់ទំនងនោះ ហើយបដិសេធចំពោះការទទួលខុសត្រូវផ្នែកណាមួយ និងទាំងអស់ និង/ឬ ការទទួលខុសត្រូវដែលកើតចេញពីកិច្ចព្រមព្រៀងនោះរវាងអ្នក និងតតិយជន។ អ្នកដឹងថាលក្ខខណ្ឌនៃការប្រើប្រាស់ និងគោលការណ៍ស្ដីពីឯកជនភាពបន្ថែម ឬ លក្ខណខុសៗគ្នាអាចអនុវត្តចំពោះការប្រើប្រាស់របស់អ្នកចំពោះសេវាកម្មរបស់សេវាករតតិយជន។ ហ្គ្រេប មិនទទួលខុសត្រូវចំពោះព័ត៌មានណាមួយដែលអ្នកផ្តល់ ឬ អនុញ្ញាតយើងឱ្យដល់តតិយជន ឬ សម្រាប់ការប្រមូល ការប្រើប្រាស់ និងការបង្ហាញព័ត៌មានរបស់តតិយជននោះឡើយ។
១៨.២. ហ្គ្រេប អាចពឹងផ្អែកលើការផ្សាយពាណិជ្ជកម្ម និងសកម្មភាពផ្នែកទីផ្សាររបស់តតិយជនដែលផ្តល់តាមរយៈសេវាកម្ម និងយន្តការផ្សេងៗទៀតដើម្បីឧបត្ថម្ភធនលើសេវាកម្ម និង/ឬ ដើម្បីរក ប្រាក់ចំណូលបន្ថែម។ ក្នុងករណីដែលអ្នកមិនចង់ទទួលបានការផ្សាយពាណិជ្ជកម្ម និងសកម្មភាពផ្នែកទីផ្សារទាំងនេះទេ សូមមើលគោលការណ៍ស្ដីពីឯកជនភាពរបស់យើង សម្រាប់ការណែនាំដើម្បីឈប់ជាវ (unsubscribe) ឬ ធ្វើបច្ចុប្បន្នភាពលើការកំណត់ឯកជនភាពរបស់អ្នក។ អ្នកយល់ព្រម និងអនុញ្ញាតឱ្យ ហ្គ្រេប ចងក្រង និងចេញផ្សាយ (release) ព័ត៌មានទាក់ទងជាមួយអ្នក និងការប្រើប្រាស់សេវាកម្មរបស់អ្នកដោយមិនបង្ហាញអត្តសញ្ញាណ (អនាមិក) ដែលជាផ្នែកនៃប្រវត្តិរូបអតិថិជន ឬ របាយការណ៍ ឬ ការវិភាគប្រហាក់ប្រហែល។ អ្នកយល់ព្រមថា នេះគឺជាការទទួលខុសត្រូវរបស់អ្នក ក្នុងការចាត់វិធានការប្រុងប្រយ័ត្នគ្រប់សកម្មភាព និងទំនាក់ទំនងជាមួយតតិយជនណាមួយដែលអ្នកមានទំនាក់ទំនងតាមរយៈសេវាកម្មនេះ និង/ឬ សម្ភារៈនៃការផ្សាយពាណិជ្ជកម្ម ឬសកម្មភាពផ្នែកទីផ្សារ ដែលផ្តល់ដោយតតិយជនតាមរយៈសេវាកម្មនេះ។
១៨.៣. យើងអាចដាក់បញ្ចូលតំណភ្ជាប់ (hyperlinks) ទៅកាន់គេហទំព័រ ឬ មាតិកាផ្សេងៗទៀតនៅលើអ៊ីនធឺណិតដែលគ្រប់គ្រង ឬ ដំណើរការដោយតតិយជន ឬ ដាក់តាំងបង្ហាញមាតិកា ឬ សម្ភារៈផ្សព្វផ្សាយដែលផ្តល់ដោយតតិយជន (រួមគ្នាហៅថា “មាតិការបស់តតិយជន”)។ មាតិការបស់តតិយជននេះមិនស្ថិត នៅក្រោមការគ្រប់គ្រងរបស់យើងទេ ហើយយើងមិនធានា ឬ ទទួលខុសត្រូវចំពោះកំហុសឆ្គង ការលុបចោល ការពន្យារពេល ការបរិហារកេរ្តិ៍ ការប្រមាថ ការបង្កាច់បង្ខូច ការភូតកុហក អំពើអាសអាភាស រូបភាពអាសអាភាស ភាពមិនត្រឹមត្រូវ ឬសមាសធាតុមិនសមរម្យផ្សេងៗទៀត ដែលមាននៅក្នុងមាតិកា ឬ ផលវិបាកដែលជាលទ្ធផលនៃការចូលប្រើក្នុងគេហទំព័រតំណភ្ជាប់ណាមួយឡើយ។ រាល់តំណភ្ជាប់ទៅកាន់គេហទំព័រ ឬ មាតិកាផ្សេងៗទៀតមិនមែនជាការអនុញ្ញាតយល់ព្រម ឬ មានការផ្ទៀងផ្ទាត់ត្រឹមត្រូវចំពោះគេហទំព័រ ឬ មាតិកានោះទេ ហើយអ្នកយល់ព្រមថាការចូលទៅប្រើប្រាស់ ឬ ការប្រើប្រាស់គេហទំព័រ ឬ មាតិកានៃតំណភ្ជាប់ទាំងនេះ គឺស្ថិតក្នុងហានិភ័យរបស់អ្នកទាំងស្រុង។ សូមទាក់ទងទៅកាន់ មជ្ឈមណ្ឌលជំនួយ របស់យើង ប្រសិនបើអ្នកមានសំណួរ ឬ កង្វល់ណាមួយអំពីមាតិការបស់តតិជយជន។
១៨.៤. លើកលែងចំពោះ សេចក្ដីយោងជាក់ស្ដែង ពិតប្រកដ និងមិនបំភាន់ តាមរយៈតំណភ្ជាប់អត្ថបទទៅកាន់គេហទំព័រ http://www.grab.com ឬ URL(s) ដែល ហ្គ្រេប អាចផ្ដល់ឱ្យអ្នកជាពិសេស ការភ្ជាប់ទៅកាន់វេទិកា ឬ ផ្នែកណាមួយនៃវេទិកា ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងដោយគ្មានការអនុញ្ញាតជាមុនពី ហ្គ្រេប ។ ទោះបីជាមានបទប្បញ្ញត្តិផ្សេងទៀតក៏ដោយ គេហទំព័រ កម្មវិធី វេទិកា ឬឧបករណ៍ផ្សេងៗទៀតដែលភ្ជាប់ទៅកាន់វេទិកា ឬ ផ្នែកណាមួយនៃវេទិកា ត្រូវបានហាមឃាត់ពី (ក) ការចម្លងមាតិកាវេទិកាណាមួយ (ខ) ការប្រើប្រាស់កម្មវិធីរុករក ឬបរិយាកាសព្រំដែនជុំវិញមាតិកាវេទិកា (គ) ការបញ្ជាក់តាមរបៀបណាមួយថា ហ្គ្រេប កំពុងគាំទ្រវា ឬផលិតផល ឬសេវាកម្មរបស់វា (ឃ) ការបំភ្លៃការពិតណាមួយ រួមទាំងទំនាក់ទំនងរបស់វាជាមួយ ហ្គ្រេប (ង) ការបង្ហាញព័ត៌មានមិនពិតអំពីផលិតផល ឬសេវាកម្មរបស់ ហ្គ្រេប និង (ច) ការប្រើប្រាស់រូបសញ្ញា ឬ សញ្ញាសម្គាល់ណាមួយរបស់ ហ្គ្រេប ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី ហ្គ្រេប ។
១៩. ការធានាការពារ និង ផ្ដល់សំណង
តាមរយៈការយល់ព្រមលើលក្ខខណ្ឌនៃសេវាកម្ម នៅពេលប្រើប្រាស់សេវាកម្មនេះ អ្នកយល់ព្រមថា អ្នកត្រូវផ្ដល់សំណង ហើយការពារ ហ្គ្រេប ម្ចាស់អាជ្ញាបណ្ណរបស់់ ហ្គ្រេប និងក្រុមហ៊ុនសាខារបស់ភាគីនីមួយៗ មន្ត្រី អភិបាល សមាជិក បុគ្គលិក អ្នកតំណាងស្របច្បាប់ និងភ្នាក់ងាររបស់ ហ្គ្រេប ទាំងអស់ ដោយមិនឱ្យមានគ្រោះថ្នាក់ និងប្រឆាំងនឹងការទាមទារ តម្លៃ ការខូចខាត ការបាត់បង់ បំណុល និងការចំណាយ (រួមទាំងកម្រៃសេវា និងការចំណាយផ្នែកច្បាប់ និង/ឬ សកម្មភាពផ្លូវច្បាប់ផ្សេងៗទៀត) ដែលកើតចេញពី ឬ ពាក់ព័ន្ធនឹង៖ (ក) ការប្រើប្រាស់សេវាកម្ម វេទិកា (Platform) សូហ្វវែរ (Software) និង/ឬ កម្មវិធី (Application) របស់អ្នកនៅក្នុងប្រតិបត្តិការ ដែលមានទំនាក់ទំនងជាមួយដៃគូ ឬ អ្នកប្រើប្រាស់ (តាមកាលៈទេសៈ) ជាមួយអាជីវករ សេវាករ ដៃគូ អ្នកផ្សាយពាណិជ្ជកម្ម និង/ឬ អ្នកឧបត្ថម្ភតតិយជន ឬ (ខ) ការបំពានរបស់អ្នក ឬការរំលោភលើលក្ខខណ្ឌនៃសេវាកម្មណាមួយ លក្ខខណ្ឌ និង ខចែងណាមួយរបស់តតិយជន ឬ ច្បាប់ ឬ លិខិតបទដ្ឋានគតិយុត្តជាធរមានណាមួយ ទោះជាមាន ឬ មិនបានបញ្ជាក់ក្នុងកិច្ចព្រមព្រៀងនេះក៏ដោយ ឬ (គ) ការរំលោភសិទ្ធិរបស់ដៃគូណាមួយ រួមទាំងដៃគូ ឬ អ្នកប្រើប្រាស់ដែលបានរៀបចំតាមរយៈសេវាកម្មនេះ ឬ (ឃ) ការប្រើប្រាស់ ឬ ការប្រើប្រាស់មិនត្រឹមត្រូវរបស់អ្នកចំពោះសេវាកម្មនេះ វេទិកា (Platform) សូហ្វវែរ (Software) និង/ឬ កម្មវិធី (Application) និង (ង) នៅពេលដែលត្រូវអនុវត្តក្នុងករណីកម្មសិទ្ធិរបស់អ្នក ចំពោះការប្រើប្រាស់ ឬ ប្រតិបត្តិការនៃទ្រព្យសម្បត្តិណាមួយ រួមទាំងការផ្តល់ប្រភេទសេវាកម្មផ្សេងៗរបស់អ្នកដល់អ្នកប្រើប្រាស់តាមរយៈសេវាកម្មនេះ។
២០. ការបដិសេធចំពោះការធានា
២០.១. ហ្គ្រេប មិនធ្វើការតំណាងអះអាង ការធានា (warranty) ឬ ការធានា (guarantee) ចំពោះភាពជឿជាក់បាន ភាពទាន់ពេលវេលា គុណភាព ភាពសមស្រប ភាពដែលមាន ភាពត្រឹមត្រូវ ឬ ពេញលេញនៃសេវាកម្មនេះ សូហ្វវែរ (Software) កម្មវិធី (Application) ឬ វេទិកា (Platform) ឡើយ។ ហ្គ្រេប មិនតំណាងអះអាង ឬ ធានាថា (ក) ការប្រើប្រាស់សេវាកម្ម សូហ្វវែរ (Software) កម្មវិធី (Application) ឬ វេទិកា (Platform) នឹងមានសុវត្ថិភាព គ្មានការរំខាន គ្មានកំហុស ឬ សមាសធាតុបង្កគ្រោះថ្នាក់ផ្សេងៗទៀតឡើយ ឬ ដំណើរការរួមគ្នាជាមួយផ្នែកហាតវែរ (Hardware) សូហ្វវែរ (Software) ប្រព័ន្ធ ឬ ទិន្នន័យផ្សេងៗទៀតឡើយ (ខ) នឹងបំពេញតាមតម្រូវការ ឬ ការរំពឹងទុករបស់អ្នក (គ) ទិន្នន័យដែលបានរក្សាទុកណាមួយនឹងមានភាពត្រឹមត្រូវ ឬ អាចទុកចិត្តបាន ឬ (ឃ) គុណភាពនៃផលិតផល សេវាកម្ម ព័ត៌មាន ឬ សម្ភារៈផ្សេងៗទៀតដែលអ្នកបានទិញ ឬ ទទួលបានតាមរយៈវេទិកា (Platform) នឹងបំពេញតាមតម្រូវការ ឬ ការរំពឹងទុករបស់អ្នកឡើយ។ សេវាកម្ម និងវេទិកា (Platform) ក៏ដូចជាមាតិកាពាក់ព័ន្ធត្រូវបានផ្តល់ជូនអ្នកយ៉ាងច្បាស់លាស់ផ្អែកលើមូលដ្ឋាន “ជាក់ស្ដែង” (“as is” basis)។ លក្ខខណ្ឌ ការតំណាងអះអាង និងការធានាទាំងអស់ រួមទាំងការធានាគុណភាពលក្ខណពាណិជញជកម្ម លក្ខណសម្បទាសម្រាប់គោលបំណងជាក់លាក់ ឬ ការមិនរំលោភលើសិទ្ធិរបស់តតិយជន គឺមិន ត្រូវបានរាប់បញ្ចូលនៅទីនេះក្នុងកម្រិតដែលអនុញ្ញាតដោយច្បាប់។
២០.២. ហ្គ្រេប មិនធ្វើការតំណាងអះអាង ឬការធានាចំពោះប្រភេទនៃការតំណាងអះអាង ឬការធានាណាមួយនោះទេ ទោះបីជាការបង្ហាញ ឬ ការបង្កប់ន័យក្តី ចំពោះការផ្ដល់ប្រភេទសេវាកម្មផ្សេងៗដែលផ្តល់ដោយដៃគូ ឬ ប្រភេទសេវាកម្មផ្សេងៗទៀត ដែលទទួលបានតាមរយៈការប្រើប្រាស់សេវាកម្មនេះ។ អ្នកយល់ព្រមថា អ្នកនឹងត្រូវប្រឈមមុខចំពោះហានិភ័យទាំងអស់ដែលកើតចេញពីការប្រើប្រាស់សេវាកម្មរបស់អ្នក និងការផ្ដល់ប្រភេទសេវាកម្មផ្សេងៗណាមួយ ដែលផ្តល់ដោយដៃគូ ហើយមិនត្រូវទាមទារពី ហ្គ្រេប ទាក់ទងនឹងហានិភ័យទាំងនោះទេ។
២០.៣. ហ្គ្រេប ដើរតួជាភ្នាក់ងារប្រមូលប្រាក់ ក្នុងលក្ខណៈបម្រើដល់ផ្នែករដ្ឋបាល និងប្រតិបត្តិការរបស់សេវាកម្មតែប៉ុណ្ណោះ ហើយ ហ្គ្រេប មិនមានកាតព្វកិច្ចក្នុងការយកចិត្តទុកដាក់ ឬ កាតព្វកិច្ចជាអ្នកគ្រប់គ្រងណាមួយចំពោះអ្នកឡើយ។
២១. ការយឺតយ៉ាវដោយសារអ៊ីនធឺណែត
សេវាកម្មនេះ វេទិកា (Platform) កម្មវិធី (Application) និង/ឬ សូហ្វវែរ (Software) អាចនឹងមានកំណត់ ការយឺតយ៉ាវ និងបញ្ហាផ្សេងៗទៀត ដែលកើតឡើងដោយធម្មជាតិ ក្នុងការប្រើប្រាស់អ៊ីនធឺណែត និងទំនាក់ទំនងអេឡិចត្រូនិច រួមទាំងឧបករណ៍ដែលអ្នកប្រើប្រាស់ ឬ ដៃគូមានបញ្ហា មិនបានតភ្ជាប់ ចេញក្រៅពីជួរ ត្រូវបានបិទ ឬ មិនដំណើរការនៃមុខងារ។ ហ្គ្រេប មិនទទួលខុសត្រូវចំពោះការយឺតយ៉ាវ ភាពបរាជ័យនៃការដឹកជញ្ជូន ការខូចខាត ឬ ការបាត់បង់ដែលបណ្តាលមកពីបញ្ហាទាំងនេះឡើយ។
២២. ដែនកំណត់នៃការទទួលខុសត្រូវ
២២.១. លើកលែងតែមានការចែងផ្សេងពីនេះ ហើយនៅក្នុងវិសាលភាពដែលអនុញ្ញាតដោយច្បាប់ ការទាមទារណាមួយរបស់អ្នកចំពោះ ហ្គ្រេប នឹងត្រូវកំណត់ត្រឹមចំនួនទឹកប្រាក់សរុប ដែលអ្នកបានបង់ និង/ឬ ដែលអ្នកមានកាតព្វកិច្ចត្រូវបង់សម្រាប់ការប្រើប្រាស់សេវាកម្មផ្សេងៗក្នុងអំឡុងពេលដែលមានការទាមទារនោះប៉ុណ្ណោះ។ ហ្គ្រេប និង/ឬ ម្ចាស់អាជ្ញាប័ណ្ណរបស់ខ្លួនមិនទទួលខុសត្រូវចំពោះការបាត់បង់ ការខូចខាត ឬ គ្រោះថ្នាក់ ដែលអាចកើតមាន ឬ បណ្ដាលមកពីអ្នក ឬ បុគ្គលណាម្នាក់ ដែលអ្នកបានកក់សេវាកម្ម ឬ ប្រភេទសេវាកម្មផ្សេងៗឡើយ រួមមាន ដោយមិនកំណត់ចំពោះ៖
២២.១.១. ការបាត់បង់ ការខូចខាត ឬ គ្រោះថ្នាក់ដែលកើតចេញពី ឬ មានទំនាក់ទំនងជាមួយសេវានេះ វេទិកា (Platform) កម្មវិធី (Application) និង/ឬ សូហ្វវែរ (Software)
២២.១.២. ការប្រើប្រាស់ ឬ អសមត្ថភាពក្នុងការប្រើប្រាស់សេវាកម្ម វេទិកា (Platform) កម្មវិធី (Application) និង/ឬ សូហ្វវែរ (Software)
២២.១.៣. ការពឹងផ្អែកណាមួយ ដែលអ្នកមានលើភាពពេញលេញ ភាពត្រឹមត្រូវ ឬ អត្ថិភាពនៃការផ្សាយពាណិជ្ជកម្មណាមួយ ឬ
២២.១.៤. លទ្ធផលនៃការទំនាក់ទំនង ឬ ប្រតិបត្តិការណាមួយរវាងអ្នក និងអ្នកប្រើប្រាស់ ដៃគូ អាជីវករ អ្នកផ្សាយពាណិជ្ជកម្ម ឬ អ្នកឧបត្ថម្ភ ដែលមានការផ្សាយពាណិជ្ជកម្មលោតបង្ហាញឡើងនៅលើវេទិកា ឬ ត្រូវបានណែនាំដោយសេវាកម្មនេះ កម្មវិធី (Application) និង/ឬ សូហ្វវែរ (Software)
២២.១.៥. ទោះបីជា ហ្គ្រេប និង/ឬ ម្ចាស់អាជ្ញាប័ណ្ណរបស់ហ្គ្រេប ធ្លាប់ត្រូវបានដឹងពីមុខមកអំពីលទ្ធភាពនៃការខូចខាតនោះក៏ដោយ។
២២.២. ហ្គ្រេប មិនបាន ហើយនឹងមិនធ្វើការវាយតម្លៃ ឬ ត្រួតពិនិត្យអំពីភាពសមរម្យ ភាពស្របច្បាប់ សមត្ថភាព ចលនា ឬ ទីតាំងរបស់អ្នកប្រើប្រាស់ ឬ ដៃគូណាមួយ ដែលរួមបញ្ចូលទាំង អាជីវករ អ្នកផ្សាយពាណិជ្ជកម្ម និង/ឬ អ្នកឧបត្ថម្ភ ហើយអ្នកបានបង្ហាញយ៉ាងជាក់លាក់នូវការបោះបង់ និងលើកលែងចំពោះ ហ្គ្រេប ឱ្យរួចផុតពីការទទួលខុសត្រូវ ការទាមទារ ឬ ការខូចខាតទាំងអស់ដែលកើតចេញ ឬ ដែលពាក់ព័ន្ធនឹងអ្នកប្រើប្រាស់ ឬ ដៃគូ រួមបញ្ចូលទាំង អាជីវករ អ្នកផ្សាយពាណិជ្ជកម្ម និង/ឬ អ្នកឧបត្ថម្ភ។
២២.៣. ហ្គ្រេប មិនមែនជាភាគីវិវាទ ឬ ជាភាគីនៃការចរចារវិវាទរវាងអ្នក និងអ្នកប្រើប្រាស់ ឬ ដៃគូឡើយ ដែលរួមមានទាំង អាជីវករ អ្នកផ្សាយពាណិជ្ជកម្ម និង/ឬ អ្នកឧបត្ថម្ភ។ លើកលែងតែអ្នកជា អតិថិជនសាជីវកម្ម (Corporate User) ដែលមានគណនីសាជីវកម្មក្នុងពេលបច្ចុប្បន្នជាមួយ ហ្គ្រេប ហេតុនេះហើយ បានជា ហ្គ្រេប មិនអាច ហើយនឹងមិនដើរតួនាទីណាមួយក្នុងការគ្រប់គ្រង ការទូទាត់រវាងអ្នក និងដៃគូ រួមមានទាំង អាជីវករ អ្នកផ្សាយពាណិជ្ជកម្ម និង/ឬ អ្នកឧបត្ថម្ភ។ ការទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់អ្នកទាក់ទងនឹងសេវាកម្ម និងផលិតផល ដែលបានផ្តល់ជូនតាមរយៈសេវាកម្មនេះ សូហ្វវែរ (Software) និង/ឬ កម្មវិធី (Application) (ជាមួយនឹងផលប៉ះពាល់ទាំងអស់របស់វា) គឺជាការទទួលខុសត្រូវរបស់អ្នកទាំងស្រុង។ អ្នកយល់ព្រមយ៉ាងច្បាស់លាស់ក្នុងការលះបង់ និងលើកលែ ហ្គ្រេប ឱ្យរួចផុតពីការទទួលខុសត្រូវ ការទាមទារ បណ្ដឹង ឬការខូចខាត ដែលកើតចេញពីការប្រើប្រាស់សេវាកម្ម សូហ្វវែរ (Software) និង/ឬ កម្មវិធី (Application) ឬ មធ្យោបាយណាមួយ ដែលពាក់ព័ន្ធនឹងតតិយជន រួមមានទាំង អាជីវករ អ្នកផ្សាយពាណិជ្ជកម្ម និង/ឬ អ្នកឧបត្ថម្ភ ដែលបានណែនាំជូនអ្នក តាមរយៈសេវាកម្មនេះ សូហ្វវែរ (Software) និង/ឬ កម្មវិធី (Application)។
២២.៤. គុណភាពនៃប្រភេទសេវាកម្មផ្សេងៗ (Solutions) ដែលត្រូវបានរៀបចំតាមរយៈការប្រើប្រាស់សេវាកម្មនេះ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់ដៃគូ ដែលជាអ្នកផ្ដល់ប្រភេទសេវាកម្មផ្សេងៗ (Solution) នោះជូនទៅអ្នក។ អ្នកយល់ដឹងថា តាមរយៈការប្រើប្រាស់សេវាកម្ម អ្នកអាចនឹងត្រូវប្រឈមមុខនឹងប្រភេទសេវាកម្មមួយចំនួន ដែលមានគ្រោះថ្នាក់ មានការប៉ះពាល់ បង្កគ្រោះថ្នាក់ដល់អនីតិជន មិនមានសុវត្ថិភាព ឬ អាចត្រូវបានបដិសេធ ហេតុនេះ វាគឺជាហានិភ័យទាំងស្រុងរបស់អ្នកចំពោះការប្រើប្រាស់សេវាកម្មនេះ។
២៣. ការជូនដំណឹង
ហ្គ្រេប អាចជូនដំណឹងតាមរយៈកម្មវិធី (Application) សារអេឡិចត្រូនិចទៅកាន់ អាសយដ្ឋានអ៊ីមែលរបស់អ្នក ដែលមាននៅក្នុងកំណត់ត្រារបស់ ហ្គ្រេប ឬ តាមរយៈការទាក់ទងជា លាយលក្ខណ៍អក្សរដែលបានផ្ញើតាមសំបុត្រប៉ុស្ដិ៍ប្រៃសណីយ៍ដែលមានចុះកំណត់ត្រា ឬ តាមប៉ុស្ដិ៍ប្រៃសណីយ៍ដែលបង់ប្រាក់ជាមុន ទៅកាន់អាសយដ្ឋានរបស់អ្នក ដែលមាននៅក្នុងកំណត់ត្រារបស់ ហ្គ្រេប ។ ការជូនដំណឹងបែបនេះត្រូវចាត់ទុកថាបានទទួល បន្ទាប់ពីផុតរយៈពេលកំណត់ ៤៨ ម៉ោង ក្រោយការផ្ញើ ឬ ការបញ្ជូន (ប្រសិនបើផ្ញើតាមសំបុត្រប៉ុស្ដិ៍ប្រៃសណីយ៍ ដែលបានចុះកំណត់ត្រា ឬ តាមប៉ុស្ដិ៍ប្រៃសណីយ៍ដែលបង់ប្រាក់ជាមុន) ឬ បន្ទាប់ពីផុតរយៈពេល ១ ម៉ោង បន្ទាប់ពីចុចបញ្ជូន (ប្រសិនបើផ្ញើតាមអ៊ីមែល) ។ អ្នកអាចជូនដំណឹងដល់ ហ្គ្រេប (ដែលការជូនដំណឹងនោះនឹងត្រូវចាត់ទុកថាត្រូវបានទទួល នៅពេល ហ្គ្រេប បានទទួល) តាមរយៈសំបុត្រដែលផ្ញើដោយអ្នករត់សំបុត្រ ឬ តាមប៉ុស្ដិ៍ប្រៃសណីយ៍ដែលបានចុះកំណត់ត្រាទៅ ហ្គ្រេប ដោយប្រើព័ត៌មានលម្អិតទំនាក់ទំនងដូចដែលបានផ្តល់នៅក្នុងកម្មវិធី (Application)។
២៤. អនុប្បទាន
ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់នេះ ដែលអាចត្រូវបានកែប្រែពីមួយពេលទៅមួយពេល អ្នកមិនអាចធ្វើអនុប្បទានទៅអ្នកផ្សេង ដោយគ្មានការអនុញ្ញាតយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី ហ្គ្រេប បានឡើយ ប៉ុន្តែ ហ្គ្រេប អាចធ្វើអនុប្បទានដោយគ្មានការយល់ព្រមពីអ្នកបាន ។ រាល់ការធ្វើអនុប្បទានដោយរំលោភបំពានក្នុងផ្នែកនេះដោយអ្នក ត្រូវទុកជាមោឃៈ។
២៥. ការដោះស្រាយវិវាទ
២៥.១ កិច្ចព្រមព្រៀងនេះនឹងត្រូវគ្រប់គ្រងដោយច្បាប់ កម្ពុជា ដោយមិនគិតពីជម្រើស ឬ ទំនាស់នៃបទប្បញ្ញត្តិច្បាប់នៃយុត្តាធិការណាមួយឡើយ ហើយចំពោះ វិវាទ បណ្ដឹង ការទាមទារ ឬ មូលហេតុនៃបណ្ដឹងដែលកើតចេញពី ឬ ពាក់ព័ន្ធនឹងលក្ខខណ្ឌនៃការប្រើប្រាស់នេះ ឬ សេវាកម្មនេះត្រូវអនុវត្តចំពោះយុត្តាធិការផ្តាច់មុខនៃតុលាការនៃប្រទេសកម្ពុជា ដែលអ្នកយល់ព្រមបញ្ជូនសំណុំរឿងទៅ។
២៥.២ ក្នុងករណីដែលច្បាប់នៅក្នុងប្រទេសជំនួស (Alternate Country) មិនអនុញ្ញាតចំពោះ យុត្តាធិការនៃតុលាការ កម្ពុជា ថាជាតុលាការដែលមានយុត្តាធិការ ឬ ក្នុងករណីដែលសេចក្ដីសម្រេចរបស់តុលាការ កម្ពុជា មិនអាចអនុវត្តបាននៅក្នុងប្រទេសជំនួស (Alternate Country) នោះវិវាទដែលមិនបានដោះស្រាយនោះ នឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលមជ្ឈត្តកម្មអន្តរជាតិសិង្ហបុរី (Singapore International Arbitration Centre) ហៅថាកាត់ថា (“SIAC”) ដោយអនុលោមតាមវិធានរបស់ SIAC ដែលត្រូវបានកែប្រែ ឬវិសោធនកម្មពីមួយពេលទៅមួយពេល (“វិធានស្ដីពីមជ្ឈត្តការ”) ដោយមានមជ្ឈត្តករមួយរូប ដែលត្រូវបានតែងតាំងដោយកិច្ចព្រមព្រៀងទ្វេភាគីរបស់គូភាគី (“មជ្ឈត្តករ”)។ ប្រសិនបើគូភាគីមិនអាចយល់ព្រមលើការតែងតាំងមជ្ឈត្តករបានទេ មជ្ឈត្តករនឹងត្រូវតែងតាំងដោយប្រធាននៃ SIAC ស្របតាមវិធានស្ដីពីមជ្ឈត្តការជាធរមាន។
២៦. ទំនាក់ទំនង
គ្មានចំណុចណាមួយនៃលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ នឹងត្រូវបានបកស្រាយថា ជាការបង្កើតទំនាក់ទំនងជាភ្នាក់ងារ ការងារ ភាពជាដៃគូ ឬ ទម្រង់នៃសហគ្រាសរួមគ្នាជាមួយ ហ្គ្រេប នោះទេ។
២៧. ស្វ័យភាពនៃបទបញ្ញត្តិ
ប្រសិនបើបទប្បញ្ញត្តិណាមួយនៃល័ក្ខខ័ណ្ឌនៃការប្រើប្រាស់នេះ ត្រូវបានចាត់ទុកថាអសុពលភាព ឬ មិនអាចអនុវត្តបាននោះ ភាពស្របច្បាប់ សុពលភាព និងអានុភាពអនុវត្តនៃបទប្បញ្ញត្តិដែលនៅសល់នឹងមិនត្រូវប៉ះពាល់ ឬអសុពលភាពឡើយ។
២៨. គ្មានការលើកលែង
ការខកខានរបស់ ហ្គ្រេប ក្នុងការអនុវត្តសិទ្ធិ ឬ បទបញ្ញត្តិណាមួយនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់នេះ មិនបង្កើតឱ្យមានការបោះបង់សិទ្ធិ ឬ បទបញ្ញត្តិនោះឡើយ។
២៩. កិច្ចព្រមព្រៀងទាំងមូល
កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងទាំងមូល ចុងក្រោយ រវាងអ្នក និង ហ្គ្រេប ហើយកិច្ចព្រមព្រៀងនេះជំនួសឱ្យ (supersede) ការចរចា ឬ ការពិភាក្សាពីមុន ឬ កំពុងមានដំណាលគ្នាទាំងអស់។
៣០. ការផ្អាក និងការបញ្ចប់
អ្នកយល់ព្រមថា នៅគ្រប់ពេលវេលាដោយមិនមានការជូនដំណឹងជាមុន យើងអាចធ្វើកិច្ចការណាមួយដូចខាងក្រោម៖ (ក) កែប្រែ ផ្អាក ឬ បញ្ចប់ប្រតិបត្តិការ ឬ ការចូលទៅកាន់កម្មវិធី (Application) ឬ ផ្នែកណាមួយនៃកម្មវិធី (Application) (រួមទាំងការចូលប្រើគណនីរបស់អ្នក និង/ឬ ភាពអាចរកបាន នៃផលិតផល ឬសេវាកម្មណាមួយ) សម្រាប់ហេតុផលណាមួយ (ខ) កែប្រែ ឬ ផ្លាស់ប្តូរគោលការណ៍ ឬ លក្ខខណ្ឌដែលត្រូវអនុវត្ត និង (គ) រំខានដល់ប្រតិបត្តិការនៃកម្មវិធី (Application) ឬ ផ្នែកណាមួយនៃកម្មវិធី (Application) (រួមទាំងការចូលទៅកាន់គណនីរបស់អ្នក និង/ឬ ភាពអាចមាននៃផលិតផល ឬ សេវាកម្មណាមួយ) ជាការចាំបាច់ដើម្បីអនុវត្តការថែទាំជាប្រចាំ ឬ មិនប្រចាំ ការកែតម្រូវកំហុស ឬ ការផ្លាស់ប្តូរផ្សេងៗទៀត។ យើងនឹងមិនត្រូវបានតម្រូវឱ្យផ្តល់សំណងដល់អ្នកសម្រាប់ការផ្អាក ឬ ការបញ្ចប់ណាមួយឡើយ។
៣១. ភាពគ្មានសិទ្ធិរបស់តតិយជន
កិច្ចព្រមព្រៀងនេះមិនផ្តល់សិទ្ធិដល់តតិយជនណាមួយដែលមិនមែនជាភាគីនៃកិច្ចព្រមព្រៀងនេះទេ។
១. សម្រាប់ GrabFood
១.១ សម្រាប់អាជីវករ GrabFood
ជាអាជីវករ GrabFood ក្រៅតែពីបទប្បញ្ញត្តិផ្សេងៗដែលត្រូវអនុវត្តចំពោះអ្នកខាងលើ អ្នកត្រូវគោរពតាម និងត្រូវបានចងកាតព្វកិច្ចដោយ លក្ខខណ្ឌ & ខចែងទូទៅរបស់អាជីវករ GrabFood (“លក្ខខណ្ឌរបស់អាជីវករ“) និង កិច្ចព្រមព្រៀងណាមួយដូចដែលអ្នកបានចុះកិច្ចព្រមព្រៀងនោះជាមួយ ហ្គ្រេប ផងដែរ។
១.២ ការបង្កើត និងការគ្រប់គ្រងសកម្មភាពផ្នែកទីផ្សារនៃមូលនិធិផ្ទាល់ខ្លួន (Self-Funded Marketing Activities)
ការបង្កើត និងការគ្រប់គ្រងសកម្មភាពផ្នែកទីផ្សារនៃមូលនិធិផ្ទាល់ខ្លួន (self-funded marketing activities) គឺជាសេវាកម្មបម្រើដោយខ្លួនឯង ដែលមាននៅក្នុងវេទិកាសេវាកម្មគ្រប់គ្រងផ្នែកទីផ្សារ ។ ក្នុងករណីដែលអ្នកជ្រើសរើសប្រើប្រាស់សេវាកម្មបម្រើដោយខ្លួនឯង អ្នកត្រូវគោរពតាម និងត្រូវបានចងកាតព្វកិច្ចដោយលក្ខខណ្ឌដែលមានចែងនៅក្នុង លក្ខខណ្ឌនៃសេវាគ្រប់គ្រងផ្នែកទីផ្សារ ។
២. សម្រាប់ Grab for Business
ប្រសិនបើអ្នកជាអ្នកប្រើប្រាស់សាជីវកម្ម ដែលប្រើប្រាស់សេវាកម្ម Grab for Business និង ច្រកស្វ័យប្រវត្តិកម្ម Grab for Business គឺត្រូវគោរពតាម និងត្រូវបានចងកាតព្វកិច្ចដោយ លក្ខខណ្ឌ Grab for Business ។
១៣. ការរួមចំណែកដាក់ចំណុចនៃទីតាំង (Point of Interest)
ផ្ទលេខ 28, ផ្លូវ 63, សង្កាត់ បឹងរាំង, ខណ្ឌ ដូនពេញ, រាជធានីភ្នំពេញ