លក្ខខណ្ឌនៃសេវាកម្មសម្រាប់ការកុម្ម៉ង់ជាក្រុម
ធ្វើបច្ចុប្បន្នចុងក្រោម៖ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥
សូមអាន លក្ខខណ្ឌនៃសេវាកម្មនៃការកុម្ម៉ង់ នេះដោយប្រុងប្រយ័ត្ន។ លក្ខខណ្ឌនៃសេវាកម្មការកុម្ម៉ង់ជាក្រុម នេះត្រូវអានដោយរួមគ្នាជាមួយ លក្ខខណ្ឌនៃសេវាកម្ម (ដែលរួមគ្នាហៅថា “លក្ខខណ្ឌនៃសេវាកម្មសម្រាប់ការកុម្ម៉ង់ជាក្រុម”)។ តាមរយៈការប្រើប្រាស់សេវាកម្មរបស់យើង ជាពិសេសមុខងារ ការកុម្ម៉ង់ជាក្រុម ដែលមាននៅលើវេទិកាហ្គ្រេប អ្នកត្រូវបានចាត់ទុកថាបានអាន យល់ព្រម និងយល់ដឹងអំពីគ្រប់លក្ខខណ្ឌ និងខចែងនៃលក្ខខណ្ឌនៃសេវាកម្ម របស់យើង ដែលត្រូវអនុវត្តចំពោះអ្នក។ ប្រសិនបើអ្នកមិនយល់ព្រមចំពោះលក្ខខណ្ឌ និងខចែងនៃ លក្ខខណ្ឌនៃសេវាកម្មរបស់យើងទេ សូមមេត្តាកុំប្រើប្រាស់ ឬ បន្តប្រើប្រាស់វេទិកា ឬ សេវាកម្មរបស់យើង។
រាល់វាក្យសព្ទដែលមិនត្រូវបានកំណត់និយមន័យនៅក្នុង លក្ខខណ្ឌនៃសេវាកម្មសម្រាប់ការកុម្ម៉ង់ជាក្រុមនេះ នឹងមានអត្ថន័យដូចគ្នាទៅនឹងអ្វីដែលបានកំណត់នៅក្នុង លក្ខខណ្ឌនៃសេវាកម្មដូចគ្នាផងដែរ។
ក្នុងនាមជាអ្នកផ្ដួចផ្ដើម (As a Host)
១. អ្នកមានទំនួលខុសត្រូវ ក្នុងការធានាថាព័ត៌មានលម្អិតទាំងអស់ ដែលអ្នកបានដាក់បញ្ចូលទាក់ទងនឹងការកុម្ម៉ង់ទិញជាក្រុម (Group Order) គឺត្រឹមត្រូវ និងពេញលេញ។ ហ្គ្រេប នឹងមិនទទួលខុសត្រូវចំពោះ (i) ក្នុងករណីមានការដឹកជញ្ជូនមិនត្រឹមត្រូវ ការដឹកជញ្ជូនយឺតយ៉ាវ ឬ ការមិនអាចដឹកជញ្ជូនទំនិញ ដែលអ្នកបានកុម្ម៉ង់ទិញ ដោយសារព័ត៌មានលម្អិតនៃការដឹកជញ្ជូនមិនត្រឹមត្រូវដែលបានបញ្ចូលដោយអ្នកនៅលើវេទិកា ឬ (ii) ក្នុងករណីមានការយឺតយ៉ាវ ឬ ការមិនមកទទួលទំនិញ ដែលអ្នកបានកុម្ម៉ង់ទិញសម្រាប់ការទទួលយកដោយខ្លួនឯង ដោយសារព័ត៌មានដែលខុស ដែលបានបញ្ចូលដោយអ្នកនៅលើវេទិកា។
២. អ្នកទទួលខុសត្រូវ ក្នុងការទូទាត់សម្រាប់រាល់ការកុម្ម៉ង់ទិញទាំងអស់ ដែលបានធ្វើឡើងតាមរយៈការកុម្ម៉ង់ទិញជាក្រុមរបស់អ្នក។ ប្រសិនបើសមាជិកណាមួយនៃការកុម្ម៉ង់ទិញជាក្រុមរបស់អ្នកមិនបានទូទាត់ប្រាក់ ហ្គ្រេបរក្សាសិទ្ធិក្នុងការកាត់ចំនួនទឹកប្រាក់ ដែលនៅសេសសល់ពីជម្រើសនៃការទូទាត់ ដែលអ្នកបានជ្រើសរើស។ ហ្គ្រេប នឹងមិនទទួលខុសត្រូវចំពោះវិវាទនៃការទូទាត់ណាមួយ ដែលកើតចេញពីការមិនបានទូទាត់ប្រាក់របស់សមាជិកណាម្នាក់ជូនអ្នកឡើយ។
៣. ការកុម្ម៉ង់ជាក្រុមត្រូវបានចាត់ទុកថា បានបញ្ជាក់ លុះត្រាតែអ្នកបានដាក់ការកុម្ម៉ង់នៅលើវេទិកា។ អ្នកនឹងមិនមានសិទ្ធិកែប្រែ ឬ លុបចោលការកុម្ម៉ង់ជាក្រុម បន្ទាប់ពីការកុម្ម៉ង់នោះត្រូវបានបញ្ជាក់រួចរាល់ឡើយ (រួមទាំងការផ្លាស់ប្តូរអាសយដ្ឋានណាមួយ ដែលបានផ្តួចផ្តើមតាមរយៈមុខងារជជែក (chat) ឬ ការហៅទូរសព្ទនៅក្នុងកម្មវិធីជាមួយដៃគូ (Partner))។ ប្រសិនបើអ្នកលុបចោលការកុម្ម៉ង់ជាក្រុម បន្ទាប់ពីការកុម្ម៉ង់ត្រូវបានបញ្ជាក់រួចរាល់ អ្នកនៅតែទទួលខុសត្រូវ ក្នុងការបង់ថ្លៃទំនិញ ដែលត្រូវបង់ថ្លៃ និងកម្រៃសេវាសម្រាប់ការកុម្ម៉ង់ជាក្រុមនោះ ទាំងស្រុង ដោយមិនគិតថាការកុម្ម៉ង់នោះត្រូវបានរៀបចំរួចរាល់ ឬ ដឹកជញ្ជូនដោយដៃគូពាក់ព័ន្ធនោះទេ។
៤. អ្នកយល់ព្រមថា អ្នកគឺជាបុគ្គលទាក់ទងចម្បង សម្រាប់ការកុម្ម៉ង់ជាក្រុម ហើយអ្នកអាចទាក់ទង ឬ ទទួលការទាក់ទងពី ហ្គ្រេប និង/ឬ ដៃគូជំនួសឱ្យសមាជិកទាំងអស់ (រួមទាំង ទាក់ទងនឹងបញ្ហាណាមួយ ដែលកើតឡើងពីការកុម្ម៉ង់ជាក្រុម)។
ក្នុងនាមជាសមាជិក (As a Member)
៥. អ្នកទទួលខុសត្រូវក្នុងការធានាថា ព័ត៌មានលម្អិតទាំងអស់ ដែលអ្នកបានបញ្ចូលទាក់ទងនឹងការកុម្ម៉ង់ជាក្រុម គឺត្រឹមត្រូវ និងពេញលេញ។ ហ្គ្រេប នឹងមិនទទួលខុសត្រូវឡើយ (i) ក្នុងករណីមានការដឹកជញ្ជូនខុស ការដឹកជញ្ជូនយឺត ឬ ការមិនអាចដឹកជញ្ជូនទំនិញ ដែលអ្នកបានកុម្ម៉ង់ទិញ ដោយសារព័ត៌មានលម្អិតនៃការដឹកជញ្ជូនមិនត្រឹមត្រូវ ដែលអ្នកបានបញ្ចូលនៅលើវេទិកា ឬ (ii) ក្នុងករណីមានការយកទំនិញយឺត ឬ ការមិនបានយកទំនិញ ដែលអ្នកបានកុម្ម៉ង់ទិញសម្រាប់យកដោយខ្លួនឯង ដោយសារព័ត៌មានលម្អិតនៃការទទួលទំនិញមិនត្រឹមត្រូវ ដែលអ្នកបានបញ្ចូលនៅលើវេទិកា។
៦. អ្នកទទួលខុសត្រូវក្នុងការបង់ប្រាក់សម្រាប់ទំនិញ រៀងៗខ្លួនរបស់អ្នក និងកម្រៃសេវា ដែលអាចអនុវត្តបានទាំងអស់ លុះត្រាតែមានបញ្ជាក់ផ្សេងពីនេះក្នុងអំឡុងពេលទូទាត់ប្រាក់។ ប្រសិនបើជម្រើសនៃការទូទាត់ប្រាក់របស់អ្នកបរាជ័យ (មិនអាចទូទាត់បាន) ហ្គ្រេប អាចកាត់ចំនួនទឹកប្រាក់ ដែលនៅសេសសល់ពីជម្រើសនៃការទូទាត់ប្រាក់ ដែលបានជ្រើសរើសដោយអ្នកផ្ដួចផ្ដើម។ ហ្គ្រេប មិនទទួលខុសត្រូវចំពោះវិវាទនៃការទូទាត់ណាមួយ ដែលកើតចេញពីការខកខានរបស់អ្នកក្នុងការបង់ប្រាក់ទៅអ្នកផ្ដួចផ្ដើមឡើយ។
៧. អ្នកទទួលស្គាល់ថា ការកុម្ម៉ង់ជាក្រុមមិនអាចត្រូវបានកែប្រែ ឬ លុបចោលទេ នៅពេលដែលអ្នកផ្ដួចផ្ដើមបានដាក់កុម្ម៉ង់ទិញនៅលើវេទិកា ហើយត្រូវបានបញ្ជាក់រួចរាល់។
៨. ខណៈពេលដែលអ្នកអាចទាក់ទង ហ្គ្រេប និង/ឬ ដៃគូ ដោយផ្ទាល់ អ្នកអនុញ្ញាតឱ្យអ្នកផ្ដួតផ្ដើម ជាបុគ្គលទាក់ទងចម្បងសម្រាប់ការកុម្ម៉ង់ជាក្រុម ហើយអ្នកផ្ដួចផ្ដើម អាចទាក់ទង ឬ ទទួលការទាក់ទងពី ហ្គ្រេប និង/ឬ ដៃគូជំនួសអ្នក (រួមទាំងទាក់ទងនឹងបញ្ហាណាមួយ ដែលកើតឡើងពីការកុម្ម៉ង់ជាក្រុមផងដែរ)។
ក្រុមបញ្ចុះតម្លៃ (Saved Group)
៩. តាមរយៈការផ្ដួចផ្ដើម (hosting) ឬ ការចូលរួម (joining) ក្នុងការកុម្ម៉ង់ជាក្រុម (Group Order) អ្នកទទួលស្គាល់ និងយល់ព្រមថា៖
៩.១ អ្នកផ្ដួចផ្ដើម (host) និងសមាជិក (member) នៃការកុម្ម៉ង់ជាក្រុម អាចដាក់អ្នកទៅក្នុងក្រុមបញ្ចុះតម្លៃ (Saved Group) បន្ថែមទៀត ដើម្បីសម្រួលដល់ការគ្រប់គ្រងការកុម្ម៉ង់ទិញ និងការកុម្ម៉ង់ទិញនាពេលអនាគត។ អ្នកអាចចាកចេញពីក្រុមបញ្ចុះតម្លៃនៅពេលណាក៏បាន។
១០. តាមរយៈការបញ្ចុះតម្លៃ ឬ ការចូលរួមក្នុង ក្រុមបញ្ចុះតម្លៃ អ្នកទទួលស្គាល់ និងយល់ព្រមថា៖
១០.១ សមាជិកនៅក្នុងក្រុមបញ្ចុះតម្លៃនឹងអាចមើលឃើញប្រវត្តិរូបរបស់ គ្នាទៅវិញទៅមក (រួមទាំង ឈ្មោះអ្នកប្រើប្រាស់ (username) និងរូបភាពប្រូហ្វាល (profile picture))។
១០.២ អ្នកត្រូវតែអនុវត្តតាម គោលការណ៍ណែនាំស្តីពីខ្លឹមសារអនឡាញមិនសមរម្យ និងរសើប របស់ហ្គ្រេប នៅពេលប្រើប្រាស់មុខងារការកុម្ម៉ង់ជាក្រុម និងក្រុមបញ្ចុះតម្លៃ។ ការបំពានណាមួយលើគោលការណ៍ណែនាំទាំងនេះ អាចបណ្តាលឱ្យគណនីរបស់អ្នកត្រូវបានលុបចោល ឬ ព្យួរ។
យើងរក្សាសិទ្ធិក្នុងការបន្ថែម កែប្រែ ឬ ដកចេញនូវលក្ខខណ្ឌនៃសេវាកម្មទាំងនេះនៅពេលណាក៏បាន ដោយមិនចាំបាច់មានការជូនដំណឹងជាមុន។ ប្រសិនបើអ្នកមិនយល់ព្រមចំពោះការផ្លាស់ប្តូរណាមួយ អ្នកត្រូវតែឈប់ប្រើប្រាស់វេទិកា និងសេវាកម្មរបស់យើង។ សូមចំណាំថា ការបន្តប្រើប្រាស់វេទិកា និងសេវាកម្មរបស់យើងដោយអ្នក មានន័យថា អ្នកបានយល់ព្រម និងអនុញ្ញាតចំពោះការផ្លាស់ប្តូរណាមួយចំពោះលក្ខខណ្ឌនៃសេវាកម្មនេះ។