គោលការណ៍ស្ដីពីខ្លឹមសារអនឡាញមិនសមរម្យ និងរសើប

កាលបរិច្ឆេទកែប្រែចុងក្រោយ៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

សេចក្ដីផ្ដើម

សូមមេត្តាអានដោយប្រុងប្រយ័ត្ននូវគោលការណ៍ណែនាំស្ដីពីខ្លឹមសារអនឡាញមិនសមរម្យ និងរសើបនេះ (“គោលការណ៍ណែនាំ”) ។ ការប្រើប្រាស់សេវាកម្មរបស់យើង (ដូចបានចែងក្នុង លក្ខខណ្ឌនៃសេវាកម្ម របស់យើង) លោកអ្នកត្រូវបានចាត់ទុកថាបានអាន យល់ព្រម និងយល់ដឹងអំពីខចែង និងលក្ខខណ្ឌក្នុងគោលការណ៍ណែនាំនេះ ដែលត្រូវអនុវត្តចំពោះលោកអ្នក។ ប្រសិនបើលោកអ្នកមិនយល់ព្រមចំពោះខចែង និងលក្ខខណ្ឌនៅក្នុងគោលការណ៍ណែនាំនេះទេ សូមមេត្តាកុំប្រើប្រាស់ ឬ បន្ដប្រើប្រាស់វេទិកា ឬ សេវាកម្មរបស់យើងទៀតអី ។ នៅពេលដែលអ្នកមានការបារម្មណ៍អំពីការផ្ដល់មតិវាយតម្លៃ គោលការណ៍ណែនាំនេះត្រូវអនុវត្តបន្ថែមពីលើគោលការណ៍ណែនាំស្ដីពីការផ្ដល់មតិវាយតម្លៃ ។ 

ដើម្បីធានាថាខ្លឹមសារនៅលើវេទិការបស់យើងនាំមកនូវបទពិសោធន៍វិជ្ជមាន និងមានអត្ថុប្រយោជន៍សម្រាប់សមាជិកនៃសហគមន៍ ហ្គ្រេប របស់យើងទាំងអស់គ្នា សូមមេត្តាចែករំលែក ឬ បង្ហោះខ្លឹមសារព័ត៌មាន ដែលអ្នកបានបង្កើត ឬ មានសិទ្ធិចែករំលែក និងផ្សាយ ដោយអនុលោមតាមច្បាប់ជាធរមាន និងគោលការណ៍ក្រមសីលធម៌នៅលើវេទិការបស់យើង ។ ហ្គ្រេប សូមរក្សាសិទ្ធិក្នុងការលុបខ្លឹមសារព័ត៌មាន ដែលមិនអនុលោមតាមគោលការណ៍ណែនាំនេះ ឬ លក្ខខណ្ឌនៃសេវាកម្មរបស់យើង ។

ក្នុងនាមជាសមាជិកដ៏មានតម្លៃនៃសហគមន៍ ហ្គ្រេប របស់យើង យើងជឿជាក់ថា អ្នកមានការយល់ដឹងច្បាស់លាស់អំពីអ្វីដែលសមរម្យក្នុងការចែករំលែក / បង្ហោះ និងអ្វីដែលប្រហែលជាមិនសមរម្យ ។ ខាងក្រោមនេះគឺជាឧទាហរណ៍គំរូ និងមិនលម្អិតគ្រប់ជ្រុងជ្រោយនៃខ្លឹមសារមិនសមរម្យ ដែលត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងនៅពេលប្រើប្រាស់វេទិកា ឬ សេវាកម្មរបស់យើង ។

១.    ខ្លឹមសារអាសអាភាស និងអសីលធម៌

ខ្លឹមសារដែលផ្ទុយនឹងបទដ្ឋានសង្គម និងសីលធម៌ សុភវិនិច្ឆ័យនៃភាពសមរម្យ និងសេចក្ដីថ្លៃថ្នូរ ។ ខ្លឹមសារបែបនេះ នៅក្នុងចំណោមខ្លឹមសារផ្សេងៗទៀត រួមមាន ភាពអាក្រាតកាយ រូបភាព ឬ សារអាសអាភាស ភាពទុច្ចរិតខាងផ្លូវភេទ សកម្មភាព និងការរំលោភបំពា​នខាងផ្លូវភេទ

២.   ខ្លឹមសារបំពាន និងគំរាមកំហែង

ខ្លឹមសារដែលមានទំនោរក្នុងការរំខាន យាយី រំលោភបំពាន ឬ គំរាមកំហែងភាគីណាមួយ ឬ ជាទូទៅប្រឆាំងនឹងស្ដង់ដារបច្ចុប្បន្ននៃបែបបទដែលអាចទទួលយកបានផ្នែកសីលធម៌។ ខ្លឹមសារទាំងនោះរួមមាន  ប៉ូន្ដែមិនកំណត់ចំពោះ ធាតុផ្សំមិនសមរម្យដែលមាន (i) គំរាមកំហែងដល់សន្ដិសុខជាតិ ឬ សណ្ដាប់ធ្នាប់សាធារណៈ (ii) លក្ខណៈនយោបាយ ឬ រួមមានការរិះគន់រដ្ឋាភិបាល ឬ ថ្នាក់ដឹកនាំ (iii) លើកកម្ពស់ចំពោះលក្ខណៈណាមួយដែលជំទាស់ជាមួយសាធារណៈ ដូចជាការគាំទ្រ ឬ បង្ហាញពីការអាណិតអាសូរ ឬ ជួយដល់សកម្មភាព ឬ អង្គការចាត់តាំងភេរវកម្មនានា (iv) មិនយកចិត្តទុកដាក់លើភាពរសើបនៃសហគមន៍ និងបទដ្ឋានសង្គមនៃប្រទេសដែលខ្លឹមសារត្រូវបានតាំងបង្ហាញ ឬ (v) បង្ហាញពីសកម្មភាពឧក្រិដ្ឋកម្ម និងអសីលធម៌ ។

៣.   ខ្លឹមសារហិង្សា

ខ្លឹមសារដែលលើកកម្ពស់អំពើហិង្សា ទោះបីជាតាមរូបភាព កាយវិការ ពាក្យសំដី និងផ្នែកចិត្តសាស្ដ្រ ដែលបង្កឱ្យមានការភ័យខ្លាច ឬ ការធ្វើត្រាប់តាម ។ ខ្លឹមសារទាំងនោះរួមមាន ការផ្សព្វផ្សាយពាណិជ្ជកម្មអំពីទំនិញដូចជា អាវុធ ឬ មានរូបភាពដូចជាឈាម និងរបួស ជាដើម ។

៤.    ខ្លឹមសារមិនពិត

ខ្លឹមសារដែល ក្លែងក្លាយ ឬ មានកម្រិតនៃព័ត៌មានមិនត្រឹមត្រូវ ឬ មិនពិត ឬ មិនពេញលេញ ឬ បំភាន់ខ្ពស់ ។ ខ្លឹមសារទាំងនេះរួមមាន ការលក់ទំនិញចម្លងគេ ដូចជាវត្ថុបុរាណចម្លងគេ ទំនិញដែលមិនមែនការអនុញ្ញាត ឬ អាជ្ញាប័ណ្ណ ដែលតម្រូវឱ្យមានការអនុញ្ញាត ឬ អាជ្ញាប័ណ្ណពីភ្នាក់ងាររាជរដ្ឋាភិបាលពាក់ព័ន្ធ ហើយទំនិញ “​ស័ក្តិ​សិទ្ធ​” ជាឧទាហរណ៍ ការសន្យាថានឹងទទួលបានសុខភាពយ៉ាងអស្ចារ្យ ជាដើម ។

លើសពីនេះ ការអះអាងណាមួយដែលបានធ្វើឡើងនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មពុំគប្បីធ្វើឡើងក្នុងទម្រង់ដែលផ្ទុយទៅនឹងបញ្ញត្តិនៃច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ អនុក្រឹត្យស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា និងប្រកាសស្ដីពីការអនុវត្តមិនសុចរិតក្នុងធុរកិច្ចពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម និងការជំរុញការលក់ ដែលមានដូចជា ការអះអាងនោះពាក់ព័ន្ធនឹង អំពើមិនសុចរិត ការអនុវត្តមិនសុចរិត ការអះអាងដោយបំភាន់ ការផ្សាយពាណិជ្ជកម្មជានុយ ការសន្យាផ្ដល់អំណោយ និងរង្វាន់មិនពិត ការលក់អូសទាញដោយមិនសុវរិត ជាអាទិ៍ រួមទាំងច្បាប់ និងលិខិតបទដ្ខានគតិយុត្តជាធរមានពាក់ព័ន្ធផ្សេងៗទៀត ។

៥.    ខ្លឹមសារដែលមានភាសាមិនល្អ

ខ្លឹមសារដែលមាន ភាសាបំពាន មិនសមរម្យ ផ្ទុយជំនឿសាសនា ឬ ឃោរឃៅ ។ ខ្លឹមសារទាំងនោះរួមមាន ការដាក់ឈ្មោះមុខទំនិញ ឬ អាហារមិនសមរម្យ ឬ ការពិពណ៌នាដែលមិនពេញចិត្តលើទំនិញ ។​

៦.    ខ្លឹមសារបែបសាសនា

ខ្លឹមសារដែលសំដៅទៅរក សាសនាជាក់លាក់ណាមួយ ឬ មានរូបភាពអំពីលក្ខណៈសម្គាល់សាសនា ទោះបីជាអតីតកាល ឬ បច្ចុប្បន្នកាល ឬ ដកស្រង់អត្ថបទសាសនា ដើម្បីជំរុញការលក់ទំនិញ ។ ប្រភេទខ្លឹមសារនេះរួមបញូលទាំងការផ្សព្វផ្សាយពាណិជ្ជកម្មអំពីទំនិញបែបសាសនា ។

៧.    ខ្លឹមសារដែលមានមួយកុមារ

ខ្លឹមសារដែលផ្ដោតលើ កុមារតូចៗ ឬ ពណ៌នាអំពីរូបភាពកុមារត្រូវតែយកចិត្តទុកដាក់ និងភាពរសើបឱ្យបានខ្លាំង ដោយសារកុមារងាយទទួល ឥទ្ធិពល ចាប់អារម្មណ៍ និងមិនសូវមានភាពចាស់ទុំ/អភិវឌ្ឍក្នុងការគិត ។ ខ្លឹមសារបែបនេះរួមមានការពិពណ៌នាអំពីកុមារដែលភ្ជាប់ក្នុងសកម្មភាពគ្រោះថ្នាក់ ការតាំងបង្ហាញកុមារក្នុងលក្ខណៈថោកទាប ឬ ការកេងប្រវ័ញ្ចលើកុមារ ។

៨.    ខ្លឹមសារដែលមានទំនិញខុសច្បាប់ / ហាមឃាត់

ទំនិញខាងក្រោមជាទូទៅគឺជា ទំនិញដែលត្រូវបានហាមឃាត់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ឬ ចាត់ទុកថាមិនសមរម្យ ៖

  • ផលិតផលបារី ថ្នាំជក់ និងឧបរណ៍ជក់
  • គ្រឿងញៀនខុសច្បាប់
  • ផលិតផលគ្រឿងស្រវឹងសម្រាប់អ្នកប្រើប្រាស់មិនទាន់គ្រប់អាយុ
  • ការតាំងបង្ហាញ (ផ្សព្វផ្សាយ) ទម្រង់នៃផលិតផលគ្រៀងស្រវឹងដោយគ្មានភ្ជាប់នូវការបដិសេធគតិយុត្ត និង/ឬការត្រួតពិនិត្យអាយុ។
  • អាវុធ យុទ្ធភណ្ឌ សម្ភារៈផ្ទុះ/ទំនិញដែលធ្វើឡើងសម្រាប់បំផ្ទុះ និងសេវាកម្មដែលណែនាំ/បង្រៀនអំពីការផលិត/ការពង្រឹងចំពោះទំនិញនោះរួមទាំងកាំជ្រួច។
  • ភ្នាក់ងារចាប់គូរៀបអាពាហ៍ពិពាហ៍ និងក្លឹប “មិត្តិភាព”
  • សម្ភារៈអាសអាភាស ហើយផលិតផល និងសេវាកម្មខាងផ្លូវភេទ (ឧបករណ៍ សៀវភៅ វីដេអូ ជាដើម។ល។ ដែលបម្រើឱ្យខាងផ្លូវភេទ)
  • ល្បែងស៊ីសង
  • ទំនិញដែលមានពាក្យ ឬ រូបភាពមិនសមរម្យ ដូចជាអាវយឺត
  • សេវាកម្មទស្សន៍ទាយ ហោរាសាស្ដ្រ
  • ឱសថមិនបានចុះបញ្ជី
  • សាច់សត្វកម្រ សត្វជិតផុតពូជ និងទំនិញដែលបានមកពីការជួញដូរជីវិតសត្វព្រៃ ការបរបាញ់ខុសច្បាប់ និងការបរបាញ់សត្វដែលជិតផុតពូជ ដូចជាថនិកសត្វសមុទ្រ ព្រុយត្រីឆ្លាម ស្នែងរមាស ភ្លុក ក្រពេញសត្វក្ដាន់ ទឹកប្រមាត់ លិង្គខ្លា និងទំនិញដែលស្រដៀងផ្សេងទៀត
  • សហគ្រាស់/ទំនិញដែលគ្មានអាជ្ញាប័ណ្ណដូចជាភ្នាក់ងារផ្ដល់ប្រាក់កម្ចី កម្មវិធីសម្រកទម្ងន់ មជ្ឈមណ្ឌលហាត់ប្រាណ អាហារបំប៉នសុខភាព ភ្នាក់ងារធ្វើដំណើរ វេទិការជូញដូរភាគហ៊ុន និងសន្ទស្សន៍ និងការអនុវត្តអាជីវកម្មឆបោកដូចជា គម្រោងឆបោក Ponzi / គម្រោងពីរ៉ាមីត ការធ្វើទីផ្សារពហុកម្រិត គម្រោងអាជីវកម្មដែលមានការធានាលទ្ធផល វគ្គសិក្សា និងសេវាកម្មការវិនិយោគ ឬ ការជួញដូរ
  • រូបិយប័ណ្ណគ្រីបតូ ទ្រព្យសម្បត្តិឌីជីថល និងការជួញដូរ Forex
  • ទំនិញក្លែងក្លាយ ឬ រំលោភលើកម្មសិទ្ធិបញ្ញា
  • ឱសថដែលគ្រប់គ្រងជាពិសេស ឬគ្រោះថ្នាក់ ឧទាហរណ៍ ឱសថគ្រាប់ពន្យារកំណើត
  • សេវាកម្មរំលូតកូន
  • ផលិតផលជំនួសទឹកដោះម្ដាយសម្រាប់កុមារអាយុក្រោម ២៤ខែ / អាហារបំប៉នសម្រាប់កុមារក្រោមអាយុ ០៦ ខែ / ដបទឹកដោះគោ និងក្បាលដោះសិប្បនិមិ្មត
  • ឱសថ សារធាតុគីមី និងសារធាតុរ៉ែខុសច្បាប់ គំរូរុក្ខជាតិ និងសត្វព្រៃ គំរូនៃប្រភេទសត្វព្រៃកម្រ និង/ឬជិតផុតពូជនៃសត្វព្រៃ និងរុក្ខជាតិដែលបានចែងបញ្ជាក់ដោយច្បាប់ជាធរមាន
  • ពេស្យាចារ
  • សកម្មភាពពាណិជ្ជកម្មសម្រាប់ការជួញដូរមនុស្ស ជាលិការាងកាយ សាកសព សរីរាង្គ ទារក
  • សកម្មភាពអាជីវកម្មទាក់ទងនឹងការបន្ដពូជរបស់មនុស្សដោយភេទ

៩.  ខ្លឹមសារមិនបរិហារកេរ្ដិ៍ ឬការបង្ខូចកេរ្ដិ៍ឈ្មោះ

ខ្លឹមសារនៃការផ្សព្វផ្សាយពាណិជ្ជកម្មមិនគួរមានគោលបំណង វាយប្រហារ ឬ បង្ខូចកេរ្ដិ៍ឈ្មោះដៃគូប្រកួតប្រជែងរបស់ខ្លួនឡើយ ។ ខណៈពេលដែលធ្វើការប្រៀបធៀបគ្នា វាគឺជាការល្អដើម្បីលើកកម្ពស់ការប្រកួតប្រជែងឱ្យបានខ្លាំងក្លា ដែលគប្បីឈរលើគោលការណ៍នៃការប្រកួតប្រជែងដោយយុត្តិធម៌ ជំនួសឱ្យការសើចចំអក ឡកឡឺយ ឬ វាយប្រហារគ្នាទាំងស្រុង។

១០.  ការប្រើប្រាស់មនុស្សក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម

ខ្លឹមសារដែលមានការប្រើប្រាស់ ស្ដី្រ និង កុមារ (សូមមើផ្នែកទី ៧ ខាងលើ) គប្បីផលិតឡើងដោយការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ។ ការផ្សព្វផ្សាយពាណិជ្ជកម្មមិនគួរបង្ហាញស្ដ្រីជាវត្ថុខាងផ្លូវភេទ ឬ ក្នុងលក្ខណៈកេងប្រវ័ញ្ញនោះទេ ។ ជនពិការ គួរតែត្រូវបានបង្ហាញក្នុងលក្ខណៈវិជ្ជាមាន ហើយការបង្ហាញបែបរើសអើងជូជសាសន៍ និង ការរើសអើងទូទៅ ត្រូវតែជៀសវាង។

១១.    ខ្លឹមសារតិះដៀល

ការផ្សព្វផ្សាយពាណិជ្ជកម្មអាចមានខ្លឹមសារជារឿងកំប្លែង និងការតិះដៀល ។ ទោះជាយ៉ាងណាក៏ដោយ ត្រូវតែយកចិត្តទុកដាក់បន្ថែម ។ ជាដំបូលន្មាន គប្បីជៀសវាងមានបុគ្គលសាធារណៈ / បុគ្គលពាក់ព័ន្ធនយោបាយល្បីជាចំណុច នៃរឿងកំប្លែងនោះឡើយ ។ បញ្ជីឈ្មោះរបស់បុគ្គលទាំងនេះរួមមាន ថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នកនយោបាយ អ្នកដឹកនាំសាសនា និងសហគមន៍ សកម្មជន និងអ្នកដឹកនាំអាជីវកម្មរបស់ដៃគូប្រកួតប្រជែង ។

១២.    ការប្រើប្រាស់ម៉ាកយីហោដោយគ្មានសិទ្ធិ

ខ្លឹមសារដែលប្រើប្រាស់ពាណិជ្ជនាមដែលបានចុះបញ្ជីរបស់ភាគីផ្សេងដោយគ្មានការអនុញ្ញាតត្រឹមត្រូវ ។

១៣.   បំពានលើខ្លឹមសារព័ត៌មាន “Halal”

ខ្លឹមសារមិនពិតដែលឆ្លុះបញ្ហាញថាពួកគេកំពុងផ្ដល់គឺជាប្រភេទ Halal ដើម្បីទាក់ទាញអតិថិជន ។

ប្រសិនបើអ្នកសម្គាល់ឃើញថាមានខ្លឹមសារមិនសមរម្យណាមួយនៅលើវេទិការបស់យើង ឬ មាតិកាផ្សេងៗទៀតត្រូវបានបង្ហាញជាផ្នែកនៃសេវាកម្មរបស់យើង សូមកុំស្ទាក់ស្ទើរក្នុងការរាយការណ៍ខ្លឹមសារនោះមកពួកយើងភ្លាមៗ ដើម្បីឱ្យពួកយើងលុបចេញតាមរយៈ មជ្ឈមណ្ឌលជំនួយ នេះ ។

យើងរក្សាសិទ្ធិក្នុងការសម្រេចចិត្តតាមឆន្ទានុសិទ្ធិរបស់ខ្លួន ដើម្បីកំណត់ថាតើខ្លឹមសារ ឬ សារណាមួយបំពានលើគោលការណ៍ណែនាំនេះ ឬ បំពានច្បាប់ និង/ឬ បទប្បញ្ញត្តិណាមួយ។

យើងរក្សាសិទ្ធិក្នុងការបន្ដែម កែប្រែ ឬលុបចោលនូវគោលការណ៍ណែនាំនេះគ្រប់ពេលវេលា ដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ ។ ប្រសិនបើលោកអ្នកមិនយល់ព្រមចំពោះការកែប្រែណាមួយ លោកអ្នកត្រូវតែឈប់ប្រើប្រាស់វេទិកា និងសេវាកម្មរបស់យើង ។ សូមមេត្តាចំណាំថា ការបន្ដប្រើប្រាស់របស់លោកអ្នកនូវវេទិកា និងសេវាកម្មរបស់យើងមានន័យថាលោកអ្នកបានយល់ព្រម និងទទួលស្គាល់ចំពោះការកែប្រែគោលការណ៍នេះ ។