កាលបរិច្ឆេទមានសុពលភាព៖ ថ្ងៃ០៨ ខែតុលា ឆ្នាំ២០២៥
សេចក្ដីជូនដំណឹងស្ដីពីឯកជនភាព និងសេចក្ដីបំពេញបន្ថែមនៃសេចក្ដីជូនដំណឹងស្ដីពីឯកជនភាពនេះ គឺរៀបរាប់អំពីរបៀប ដែលក្រុមហ៊ុន Grab Holdings Limited ក្រុមហ៊ុនសម្ព័ន្ធ ក្រុមហ៊ុនសាខា ក្រុមហ៊ុនពាក់ព័ន្ធ និងក្រុមហ៊ុនចូលរួមគ្រប់គ្រង ទាំងអស់របស់ក្រុមហ៊ុន Grab Holdings Limited (រួមគ្នាហៅថា “ក្រុមហ៊ុនសម្ព័ន្ធ និងក្រុមហ៊ុនពាក់ព័ន្ធហ្គ្រេប” “ហ្គ្រេប” ឬ “យើង”) ក្នុងការគ្រប់គ្រងទិន្នន័យបុគ្គលរបស់អ្នក (ដូចដែលបានកំណត់ក្រោមច្បាប់ស្ដីពីឯកជនភាពជាធរមាន) តាមរយៈ ការប្រើប្រាស់វេទិការបស់យើង (រួមមាន កម្មវិធីទូរសព្ទដៃ (mobile applications) និងគេហទំព័រ សូហ្វវែរ ឬ ច្រកស្វ័យប្រវត្តិកម្ម (Portal)) ដែលយើងជាម្ចាស់ ឬ ដែលដាក់ឱ្យដំណើតការដោយ ហ្គ្រេប ពាក់ព័ន្ធនឹងការផ្ដល់សេវាកម្ម ផលិតផល ការផ្ដល់ប្រភេទសេវាកម្មផ្សេងៗ (រួមគ្នាហៅថា “សេវាកម្ម”)។
សេចក្ដីជូនដំណឹងនេះអនុវត្ដចំពោះអតិថិជន ភ្នាក់ងារ អ្នកផ្ដល់សេវា Vendors អ្នកផ្គត់ផ្គង់ ដៃគូ (ដូចជាដៃគូបើកបរ ដៃគូដឹកជញ្ជូន និងដៃគូអាជីវករផ្សេងៗទៀត) អ្នកម៉ៅការ និងសេវាករផ្សេងៗ (រួមគ្នាហៅថា “អ្នក”)។
យើងធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គល (Personal Data) ដោយមានការយល់ព្រមពីអ្នក ឬ តាមច្បាប់អនុញ្ញាត ដែលមានដូចជា៖
យើងប្រមូលទិន្នន័យបុគ្គលរបស់អ្នកតាមរបៀបដែលមានរៀបរាប់ដូចខាងក្រោម។ យើងក៏អាចដាក់បញ្ចូលគ្នានៃទិន្នន័យបុគ្គល ដែលប្រមូលបានតាមរយៈបណ្ដាញផ្សេងៗផងដែរ។
យើងប្រមូលទិន្នន័យបុគ្គលរបស់អ្នកនៅពេលអ្នកផ្ដល់ទិន្នន័យនោះមកឱ្យយើង។ ឧទាហរណ៍ នៅពេលដែលអ្នក៖
ទិន្នន័យបុគ្គលអាចត្រូវបានប្រមូលដោយមិនសកម្មភាព តាមរយៈប្រតិបត្តិការ ឬ ការប្រើប្រាស់ធម្មតាជាទូទៅលើវេទិកា របស់យើង។ ឧទាហរណ៍ខ្លះៗដូចជា៖
យើងអាចប្រមូលទិន្នន័យបុគ្គល រួមមាន ប៉ុន្តែមិនកំណត់ត្រឹមតែ ព័ត៌មានអំពីអ្នក (ដូចជា ព័ត៌មានអតិថិជន ព័ត៌មានទំនាក់ទំនង ព័ត៌មានសម្គាល់អត្តសញ្ញាណផ្សេងៗទៀត និងទិន្នន័យហិរញ្ញវត្ថុ ដែលចាំបាច់) ពីប្រភពផ្សេងទៀត។ ប្រភពទាំងនោះរួមមាន៖
ក្នុងស្ថានភាពខ្លះ អ្នកអាចផ្ដល់ទិន្នន័យបុគ្គលរបស់អ្នកដទៃដល់យើង ដូចជា នៅពេលដែលអ្នកអាចដាក់ព័ត៌មានពួកគេជា លេខទំនាក់ទំនងបន្ទាន់របស់អ្នក ប្រើប្រាស់មុខងារជជែក (chat) នៅក្នុងកម្មវិធី ការកក់ការធ្វើដំណើរឱ្យអ្នកដ៏ទៃ ឬ ដាក់ពួកគេជាអ្នកទទួល ឬ ជាអត្ថគាហកៈនៃការប្រើប្រាស់សេវាកម្មរបស់យើង។ ប្រសិនបើអ្នក ផ្ដល់ឱ្យយើងនូវទិន្នន័យបុគ្គលរបស់ពួកគេ អ្នកធ្វើការតំណាងអះអាង និងធានាថា អ្នកបានទទួលការយល់ព្រមពីពួកគេ សម្រាប់ទិន្នន័យបុគ្គលរបស់ពួកគេដែលត្រូវបានប្រមូល ប្រើប្រាស់ និងលាតត្រដាង ដូចមានចែងនៅក្នុងសេចក្ដីជូនដំណឹង ស្ដីពីឯកជនភាពនេះ។
ហ្គ្រេប ផ្តល់អាទិភាពដល់សុវត្ថិភាព និងឯកជនភាពរបស់អ្នកប្រើប្រាស់វ័យជំទង់របស់យើង។ នៅពេលអ្នកប្រើមុខងារគណនីគ្រួសារ (family account) យើងអាចធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គលរបស់ក្មេងវ័យជំទង់របស់អ្នក (ដូចជា ឈ្មោះអ្នកប្រើ លេខទូរស័ព្ទទំនាក់ទំនង ថ្ងៃខែឆ្នាំកំណើត និងទីតាំងរបស់ពួកគេ) ដើម្បីផ្ទៀងផ្ទាត់សិទ្ធិទទួលបានមុខងារជាក់លាក់សម្រាប់ក្មែងវ័យជំទង់ ដូចជា ការតាមដានការធ្វើដំណើរ ឬ ការថតសំឡេងក្នុងរថយន្តជាវិធានការសុវត្ថិភាព ហើយនិងដើម្បីសម្រួលដល់ការទាក់ទងជាមួយ ក្មែងវ័យជំទង់ (តាមរយៈការជូនដំណឹង និង/ឬ ការហៅទូរស័ព្ទផ្ទាល់/ក្នុងកម្មវិធី)។ យើងអាចប្រមូលទិន្នន័យបុគ្គល បន្ថែមតាមតម្រូវការ ហើយយើងនឹងធានាថា ការធ្វើដូច្នេះគឺផ្អែកលើមូលដ្ឋានច្បាប់ត្រឹមត្រូវ។ តាមរយៈការអនុញ្ញាតឱ្យក្មែងវ័យជំទង់របស់អ្នកប្រើប្រាស់វេទិការបស់យើង ក្នុងឋានៈជាឪពុកម្តាយ ឬ អាណាព្យាបាល អ្នកផ្តល់ ការយល់ព្រមឱ្យយើងក្នុងការធ្វើប្រព្រឹត្តកម្មទិន្នន័យក្មែងវ័យជំទង់របស់អ្នក។
ហ្គ្រេប ផ្តល់ជូននូវសេវាកម្មជាច្រើន ហើយក្នុងការផ្ដល់សេវាកម្មយ៉ាងដូច្នេះ យើងប្រហែលជាត្រូវប្រើប្រាស់ព័ត៌មានបុគ្គល ដែលផ្តល់ដោយឪពុកម្តាយ ឬ អាណាព្យាបាលរបស់អ្នកតាមរយៈមុខងារគណនីគ្រួសារ (family account) របស់យើង។ ព័ត៌មាននេះអាចមាន ឈ្មោះអ្នកប្រើប្រាស់ លេខទូរស័ព្ទទំនាក់ទំនង ថ្ងៃខែឆ្នាំកំណើត និងទីតាំងរបស់អ្នក។ ព័ត៌មាននោះជួយយើងរក្សាសុវត្ថិភាពជូនអ្នក និងចែករំលែកព័ត៌មានថ្មីៗអំពីសេវាកម្មរបស់យើង។ ក្នុងករណីខ្លះ យើងអាចចែករំលែកទិន្នន័យរបស់អ្នកជាមួយតតិយជន ដែលគួរឱ្យទុកចិត្ត ដូចជា ដៃគូអ្នកបើកបរ ឬ ដៃគូដឹកជញ្ជូន ដើម្បីបំពេញការងារជូនអ្នក។ នៅពេលយើងធ្វើបែបនេះ យើងនឹងធានាថាព័ត៌មានរបស់អ្នកត្រូវបានការពារ ដូចដែលបានចែងក្នុងសេចក្តីជូនដំណឹងអំពីឯកជនភាពនេះ។
ទិន្នន័យបុគ្គលមួយចំនួនដែលយើងប្រមូលអាចមានប្រភេទទិន្នន័យវេទយិតនៅក្នុងយុត្តាធិការខ្លះ។ ទិន្ន័យទាំងនោះ អាចរួមមាន ព័ត៌មានអត្តសញ្ញាណប័ណ្ណ ជំនឿសាសនា ព័ត៌មានប្រវត្តិរូប (រួមទាំងកំណត់ត្រាហិរញ្ញវត្ថុ និងការប្រព្រឹត្តិបទល្មើស ដែលច្បាប់អនុញ្ញាត) ទិន្នន័យសុខភាព ពិការភាព ស្ថានភាពអាពាហ៍ពិពាហ៍ ទីតាំង និងទិន្នន័យជីវមាត្រ តាមដែលអាចអនុវត្តបាន។ យើងប្រមូលទិន្នន័យបុគ្គលវេទយិត លុះត្រាតែមានការយល់ព្រមរបស់អ្នក និង/ឬ នៅក្នុងការអនុលោមយ៉ាងតឹងរឹងស្របតាមច្បាប់ជាធរមាន។ នៅក្នុងករណីដែលអ្នកត្រូវបានតម្រូវឱ្យផ្ដល់ឯកសារ ឬ ព័ត៌មានណាមួយដល់ពួកយើងសម្រាប់ គោលបំណងណាមួយ ដែលអាចមានទិន្នន័យបុគ្គលវេទយិតនោះ (ដែលមិនតម្រូវឱ្យមានគោលបំណង) អ្នកយល់ព្រមកែប្រែទិន្នន័យបុគ្គលវេទយិតនេះឡើងវិញ មុនពេលផ្ដល់ឯកសារ ឬ ព័ត៌មានទាំងនោះដល់យើង។
ហ្គ្រេប ប្រើប្រាស់ទិន្នន័យបុគ្គលរបស់អ្នកសម្រាប់គោលបំណងផ្សេងៗ ដូចខាងក្រោម (“គោលបំណង”)។ លើសពីនេះ ប្រសិនបើអ្នកប្រើប្រាស់ ហ្គ្រេប ក្នុងសមត្ថភាពផ្សេងៗ (ឧទាហរណ៍ ប្រសិនបើអ្នកប្រើប្រាស់សេវាកម្មរច្រើនប្រភេទ ឬ ប្រសិនបើអ្នកធ្វើប្រតិបត្តិការជាដៃគូអាជីវករ ដែគូបើកបរ/ដៃគូដឹកជញ្ជូនផង និងជាអ្នកប្រើប្រាស់ផង ឬ ជាអ្នកប្រើប្រាស់សេវាកម្មច្រើននៅទូទាំងក្រុមហ៊ុនសម្ព័ន្ធ និងក្រុមហ៊ុនពាក់ព័ន្ធហ្គ្រេប) យើងអាចភ្ជាប់ ទិន្នន័យបុគ្គលរបស់អ្នក ដែលប្រមូលបានតាមសមត្ថភាពផ្សេងៗរបស់អ្នក ដើម្បីសម្រួលដល់ការប្រើប្រាស់របស់អ្នកចំពោះ សេវាកម្មផ្សេងៗរបស់យើង និងសម្រាប់គោលបំណងផ្សេងៗទៀតដូចដែលពិពណ៌នាខាងក្រោម៖
ទិន្នន័យបុគ្គលរបស់អ្នកនឹងត្រូវបានប្រើប្រាស់ដើម្បីផ្ដល់ធ្វើបដិរូបកម្ម ថែរក្សា និងកែលម្អវេទិការបស់យើង។ នេះរួមបញ្ចូលទាំងការប្រើប្រាស់ទិន្នន័យបុគ្គលរបស់អ្នកដើម្បី៖
ក្នុងការផ្តល់ឱ្យអ្នកនូវសេវាកម្ម និងមុខងារទាំងនេះ យើងអាចប្រើមធ្យោបាយដោយដៃផ្ទាល់ ឬ ដោយស្វ័យប្រវត្តិ រួមទាំងសេវាកម្ម ដោយប្រើបញ្ញាសិប្បនិមិត្ត (AI) ផងដែរ។ យើងខិតខំធានានូវភាពត្រឹមត្រូវ និងភាពជឿជាក់នៃសេវាកម្មដោយប្រើបញ្ញាសិប្បនិមិត្ត (AI) របស់យើង ហើយនៅពេលណាដែលចាំបាច់ យើងអាចផ្ទៀងផ្ទាត់លទ្ធផលដោយដៃផ្ទាល់។
យើងប្រើប្រាស់ទិន្នន័យរបស់អ្នក ដើម្បីធានាសុវត្ថិភាព និងសន្ដិសុខនៃសេវាកម្មផ្សេងៗរបស់យើង និងអ្នកប្រើប្រាស់ទាំងអស់។ នេះរួមមាន៖
យើងប្រើទិន្នន័យបុគ្គលដើម្បីដោះស្រាយបញ្ហារបស់អ្នកប្រើប្រាស់។ ឧទាហរណ៍ យើងអាច៖
យើងអាចប្រើប្រាស់ទិន្នន័យបុគ្គលដែលយើងប្រមូលសម្រាប់ធ្វើតេស្ដសាកល្បង ការស្រាវជ្រាវ ការវិភាគ ការបង្ហាត់បង្រៀន និងអភិវឌ្ឍន៍ ផលិតផល។ កិច្ចនេះអនុញ្ញាតឱ្យយើងយល់ដឹង និងវិភាគតម្រូវការចាំបាច់ និងចំណូលចិត្តរបស់អ្នក កិច្ចការពារទិន្នន័យ បុគ្គលរបស់អ្នក កែលម្អ និងលើកកម្ពស់សុវត្ថិភាព និងសន្ដិសុខនៃសេវាកម្មផ្សេងៗរបស់យើង អភិវឌ្ឍមុខងារ ផលិតផល និង សេវាកម្មថ្មី និងជួយសម្រួលដល់ការអភិវឌ្ឍការផ្ដល់ប្រភេទសេវាធានារ៉ាប់រង និងហិរញ្ញវត្ថុផ្សេងៗ។
យើងអាចប្រើប្រាស់ទិន្នន័យបុគ្គលដែលយើងប្រមូលសម្រាប់គោលបំណងខាងផ្លូវច្បាប់ផ្សេងៗ ដូចជា៖
យើងអាចប្រើប្រាស់ទិន្នន័យបុគ្គលរបស់អ្នក ដើម្បីផ្ញើឱ្យអ្នកនូវទំនាក់ទំនងផ្នែកទីផ្សារពាក់ព័ន្ធនឹងផលិតផល ឬ សេវាកម្មតាម គោលបំណង (ដែលអាចជាចំណាច់អារម្មណ៍ ឬ ជាប់ពាក់ព័ន្ធដោយផ្អែកលើប្រូហ្វាលរបស់អ្នក) ឬ ផលិតផល សេវាកម្ម ព្រឹត្តិការណ៍ ឬ ការប្រម៉ូសិនផ្សេងៗរបស់ដៃគូ ម្ចាស់ឧបត្តម្ភ និងអ្នកផ្សាយពាណិជ្ជកម្មរបស់ ហ្គ្រេប។ ឧទាហរណ៍ យើងអាច៖
យើងអាចទំនាក់ទំនងការធ្វើកិច្ចផ្នែកទីផ្សារបែបនេះទៅអ្នកតាមមធ្យោបាយផ្សេងៗតាមដែលអាចអនុវត្តបាន (រួមមាន តាមរយៈ ការផ្ញើសារ SMS មុខងារជជែក Chat នៅក្នុងកម្មវិធី (ឧទាហរណ៍ដូចជា WhatsApp, Telegram, LINE, Viber, WeChat, Zalo) ការជូនដំណឹង ការហៅតាមទូរសព្ទ និងតាមអ៊ីមែល)។
ប្រសិនបើអ្នកចង់ចាកចេញ (unsubscribe) ពីការទទួលបានទំនាក់ទំនងផ្នែកទីផ្សារបែបនេះ សូមចុចលើ តំណឈប់ជាវនៅក្នុងអ៊ីមែល ឬសារដែលពាក់ព័ន្ធ។ ម៉្យាងវិញទៀត អ្នកក៏អាចធ្វើបច្ចុប្បន្នភាពចំណូលចិត្តរបស់អ្នកនៅក្នុងកន្លែង កំណត់កម្មវិធី (setting) របស់យើងផងដែរ។ សូមចំណាំថា ខណៈពេលដែលអ្នកអាចដកខ្លួនចេញពីទំនាក់ទំនង ផ្នែកទីផ្សារ ឬ ការប្រម៉ូសិនផ្សេងៗ ហ្គ្រេប នៅតែអាចផ្ញើគណនី និង/ឬ សារផ្សេងៗដែលទាក់ទងនឹងសេវាកម្មដល់អ្នក (ដូចជា ការផ្ទៀងផ្ទាត់ ពីរដង (two-factors authentication) ព័ត៌មានស្ដីពីប្រតិបត្តិការរបស់អ្នក រង្វាន់ផ្សេងៗ ជាដើម)។
ប្រសិនបើអ្នកជ្រើសរើសក្នុងការបង្ហោះផ្សាយមាតិកា (ដូចជា ការផ្ដល់តមិវាយតម្លៃ ឬ មតិយោបល់) នៅលើវេទិការបស់ហ្គ្រេប ខ្លឹមសារនៃមាតិកា នោះនឹងត្រូវបានបង្ហាញជាសាធារណៈរួមជាមួយនឹងទិន្នន័យបុគ្គលរបស់អ្នក (ដូចជា ឈ្មោះប្រើប្រាស់ រូបថតដែលបានបង្ហោះ) និង ព័ត៌មានផ្សេងៗទៀតដែលអ្នកបានដាក់បញ្ចូលក្នុងខ្លឹមសារមាតិការបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែម សូមមើល គោលការណ៍ស្ដីពីការផ្ដល់មតិវាយតម្លៃ របស់យើង។
យើងអាចលាតត្រដាងទិន្នន័យបុគ្គលរបស់អ្នកជាមួយភាគីផ្សេងៗសម្រាប់តែករណីចាំបាច់ក្នុងគោលបំណងផ្សេងៗ។ ភាគីទាំងនោះរួមមាន៖
ឧទាហរណ៍៖
ឧទាហរណ៍៖
ជាឧទាហរណ៍៖
ក្រុមហ៊ុននៅក្នុងក្រុមហ៊ុនសម្ព័ន្ធ និងក្រុមហ៊ុនពាក់ព័ន្ធ ហ្គ្រេប ចែករំលែកហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងធនធានផ្សេងៗ ជាមួយគ្នាទៅវិញទៅមក ដើម្បីផ្ដល់ឱ្យអ្នកនូវបទពិសោធន៍ដែលត្រឹមត្រូវជាក់លាប់ គូឱ្យទុកចិត្ត និងមានសុវត្ថិភាព នៅពេល អ្នកប្រើប្រាស់ ផលិតផល ឬ សេវាកម្មរបស់យើង និងសម្រាប់គោលបំណងដែលមានចែងក្នុងសេចក្ដីជូនដំណឹងស្ដីពី ឯកជនភាពនេះ។ យើងក៏អាចចែករំលែកទិន្នន័យបុគ្គល ដើម្បីធ្វើការត្រួតពិនិត្យយកចិត្តទុកដាក់តាមកាលកំណត់ (periodic due diligence) វាយតម្លៃ និងគ្រប់គ្រងប្រវត្តិហានិភ័យរបស់អ្នកប្រើប្រាស់ អនុវត្តការវិភាគនៅទូទាំងក្រុមហ៊ុនសម្ព័ន្ធ និងក្រុមហ៊ុនពាក់ព័ន្ធរបស់ ហ្គ្រេប ដើម្បីកែលម្អផលិតផល និងសេវាកម្មរបស់យើង ធានាចំពោះការសម្រេចចិត្តផ្តល់ឥណទាន ប្រកបដោយការទទួលខុសត្រូវ និងអនុវត្តតាមកាតព្វកិច្ចច្បាប់ ឬ បទប្បញ្ញត្តិជាធរមាន។
ជាឧទាហរណ៍ ការសម្រេចចិត្តផ្តល់ឥណទានដែលមានការទទួលខុសត្រូវអាចពាក់ព័ន្ធនឹងការវាយតម្លៃប្រវត្តិហិរញ្ញវត្ថុ និងកត្តាហានិភ័យរបស់អ្នក ដើម្បីធានាថាឥណទានដែលបានផ្តល់ជូនគឺសមស្របទៅនឹងសមត្ថភាពសងត្រឡប់របស់អ្នក ដើម្បីការពារចំពោះអ្នក និងអ្នកផ្តល់កម្ចីពីគ្រោះថ្នាក់ហិរញ្ញវត្ថុដែលអាចកើតមាន។
យើងអាចផ្ដល់ទិន្នន័យបុគ្គលដល់អ្នកផ្គត់ផ្គង់ (vendors) ទីប្រឹក្សា ដៃគូផ្នែកទីផ្សារ ក្រុមហ៊ុនស្រាវជ្រាវ និងអ្នកផ្គល់សេវាកម្ម ឬ ដៃគូអាជីវកម្មផ្សេងៗរបស់ ហ្គ្រេប។ នេះរួមមាន៖
ឧទាហរណ៍៖
យើងអាចចែករំលែកទិន្នន័យបុគ្គលរបស់អ្នកជាមួយទីប្រឹក្សាផ្នែកច្បាប់ មន្ដ្រីអនុវត្តច្បាប់ អាជ្ញាធររាជរដ្ឋាភិបាល និងតតិយជន ផ្សេងៗទៀត។ ករណីនេះអាចអនុវត្តដើម្បីបំពេញឱ្យគោលបំណងផ្លូវច្បាប់ផ្សេងៗ (ដែលបានរៀបរាប់ខាងលើ) ឬកាលៈទេសៈ ណាមួយដូចខាងក្រោម៖
យើងអាចចែករំលែកទិន្នន័យបុគ្គលរបស់អ្នកជាមួយភាគីផ្សេងៗ ទាក់ទងនឹងការធ្វើលទ្ធកម្ម ការលក់ ការរួមបញ្ចូលគ្នា ការបណ្ដាក់ ទុនរួមគ្នា ការបង្រួបបង្រួម ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ការផ្ដល់ហិរញ្ញប្បទាន ឬប្រតិបត្តិការអាជីវកម្មផ្សេងៗទៀតណាមួយ។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យបុគ្គលរបស់អ្នកនឹងនៅតែស្ថិតក្រោមកាតព្វកិច្ចរបស់យើងដែលបានធ្វើឡើងនៅក្នុងសេចក្ដី ជូនដំណឹងស្ដីពីឯកជនភាពដែលមានស្រាប់ ដែលអ្នកបានយល់ព្រម។
យើងរក្សាទិន្នន័យបុគ្គលរបស់អ្នកសម្រាប់រយៈពេលដែលចាំបាច់ដើម្បីបំពេញនូវគោលបំណង ដែលមានចែងក្នុងសេចក្ដី ជូនដំណឹងនេះ លុះត្រារយៈពេលការរក្សាទុកយូរជាងនេះត្រូវបានតម្រូវ ឬ អនុញ្ញាតដោយច្បាប់។ រយៈពេលនៃការរក្សាទុកខុស គ្នាអាស្រ័យលើធាតុ ដូចជាលក្ខណៈនៃទិន្នន័យ មូលហេតុដែលទិន្នន័យត្រូវបានប្រមូល និងធ្វើប្រព្រឹត្តកម្ម និងតម្រូវការផ្នែកច្បាប់ ឬ អាជីវកម្មពាក់ព័ន្ធ។ ឧទាហរណ៍ រូបភាពថតដោយខ្លួនឯង (Selfie) នឹងត្រូវបំផ្លាញក្នុងរយៈពេល ១០ ឆ្នាំពីការប្រមូល លើកលែងតែមានការអនុញ្ញាត ឬ តម្រូវដោយច្បាប់ ឬ នីតិវិធីផ្លូវច្បាប់ដើម្បីរក្សាទិន្នន័យ។
នៅពេលដែលទិន្នន័យបុគ្គលរបស់អ្នកលែងជាតម្រូវការសម្រាប់សេវាកម្ម យើងចាត់វិធានការដើម្បីលុប បំផ្លាញ ធ្វើឱ្យក្លាយទៅជាអនាមិក ឬ ការពារការអាក់សេសចូលប្រើ ឬ ប្រើប្រាស់ លើកលែងករណីដែលចាំបាច់សម្រាប់គោលបំណងតាមផ្លូវច្បាប់ សុវត្ថិភាព សុវត្ថិភាព ការការពារ និងការស្វែងរកការក្លែងបន្លំ ដោយអនុលោមតាមច្បាប់ជាធរមាន។
ទិន្នន័យបុគ្គលរបស់អ្នកអាចត្រូវបានផ្ទេរទីតាំងបច្ចុប្បន្នរបស់អ្នកទៅកាន់យុត្តាធិកាផ្សេងទៀតសម្រាប់ហេតុផលផ្សេងៗ ដូចជា ការធ្វើប្រព្រឹត្តកម្ម និងការផ្ទុកទិន្នន័យ ការគាំទ្រការិយាល័យ (back office) ក្នុងតំបន់ និងប្រតិបត្តិការ និងការផ្តល់សេវាដឹកជញ្ជូន។
យើងធានាថាការផ្ទេរទាំងនេះអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ការផ្ទេរនេះ រួមមានដូចជា មានមូលដ្ឋានផ្លូវច្បាប់សម្រាប់ការផ្ទេរ ការធ្វើកិច្ចវាយតម្លៃផលប៉ះពាល់ និងការដាក់កិច្ចការពារផ្នែកបច្ចេកទេស និងអង្គភាពយ៉ាងសមស្រប ដើម្បីធានាឱ្យបានកម្រិតនៃការការពារគ្រប់គ្រាន់សម្រាប់ទិន្នន័យបុគ្គលរបស់អ្នក។ មូលដ្ឋានស្របច្បាប់របស់យើងនឹងមានការយល់ព្រម (ទទួលនៅពេលដែលអ្នកផ្ដល់ទិន្នន័យបុគ្គលរបស់អ្នក) ឬ មួយនៃកិច្ចការពារ ដែលអនុញ្ញាតដោយច្បាប់។
ហ្គ្រេប និងតតិយជនដែលជាដៃគូរបស់យើងអាចប្រើខូឃី (Cookies) កម្មវិធី web beacons ស្លាក ស្គ្រីប (scripts) កម្មវត្ថុដែលចែករំលែកក្នុងមូលដ្ឋាន ដូចជា HTML5 ឧបករណ៍កំណត់អត្តសញ្ញាណការផ្សាយពាណិជ្ជកម្ម និងបច្ចេកវិទ្យា ស្រដៀងគ្នា (ដូចជាឧបករណ៍អភិវឌ្ឍន៍កម្មវិធី (SDKs) ដែលមានមុខងារស្រដៀងគ្នាទៅនឹងខូឃី និងដែលអាចត្រូវបាន ដំឡើងនៅក្នុងកម្មវិធី Grab App (រួមគ្នាហៅថា ខូឃី “Cookies”) ទាក់ទងនឹងការប្រើប្រាស់វេទិការបស់អ្នក ដែលអាចបន្ដ ឬ រក្សាទុកតែក្នុងអំឡុងពេលនៃវគ្គនីមួយៗនៅលើកម្មវិធីរុករក (browsers) ឬឧបករណ៍របស់អ្នក។
ខូឃីអាចមានឧបករណ៍កំណត់អត្តសញ្ញាណពិសេស ហើយមានទីតាំងនៅក្នុងចំណោមកន្លែងផ្សេងទៀតនៅលើកុំព្យូទ័រ ឬ ទូរសព្ទ ដៃរបស់អ្នក នៅក្នុងអ៊ីមែល ដែលយើងផ្ញើទៅអ្នក និងនៅលើគេហទំព័រផ្សេងៗរបស់យើង។ ខូឃីអាចត្រូវបានប្រើសម្រាប់ គោលបំណងផ្សេងៗដូចជា៖
ហ្គ្រេប អាចអនុញ្ញាតឱ្យតតិយជនប្រើប្រាស់ខូឃី ដើម្បីប្រមូលទិន្នន័យបុគ្គលប្រភេទដូចគ្នាសម្រាប់ គោលបំណងដូចគ្នា ដូចដែល ហ្គ្រេប ធ្វើសម្រាប់ ហ្គ្រេប ផ្ទាល់។ តតិយជនផ្សេងៗ ប្រហែលជាអាចភ្ជាប់ ទិន្នន័យបុគ្គល ដែលពួកគេប្រមូលជាមួយទិន្នន័យបុគ្គលផ្សេងទៀត ដែលពួកគេមានអំពីអ្នកដែលបានមកពីប្រភពផ្សេងៗទៀត។ យើងមិន ចាំបាច់មានសិទ្ធិអាក់សេស ឬគ្រប់គ្រងលើខូឃីដែលពួគគេប្រើនោះទេ។
អ្នកមានសិទ្ធិជ្រើសរើសបិទ ទប់ស្កាត់ ឬបិទខូឃី សូមចំណាំថាការបដិសេធ ឬការដកខូឃីមួយចំនួនចេញអាចប៉ះពេល់ដល់ភាព ដែលមានមុខងារ ឬការប្រើប្រាស់នៃវេទិកា ឬ សេវាកម្មរបស់យើង។
អ្នកអាចកែតម្រូវការកំណត់កម្មវិធីរុករកតាមអ៊ិនធឺណិតរបស់អ្នកដើម្បីបិទ ទប់ស្កាត់ ឬធ្វើឱ្យខូឃីអសកម្ម លុបប្រវត្តិរុករករបស់អ្នក ឬសម្អាតទិន្នន័យចេញពីកម្មវិធីរុករកអ៊ីនធឺណិតរបស់អ្នក។ ការកំណត់ (setting) អាចមាននៅក្នុងផ្នែក “ប្រវត្តិ” “ចំណូលចិត្ត” “ការកំណត់” ឬ “ឯកជនភាព” នៃកម្មវិធីរុករកអ៊ីនធឺណិតរបស់អ្នក ឬអ្នកអាចពិគ្រោះជាមួយផ្នែកជំនួយនៃកម្មវិធីរុករក អ៊ីនធឺណិតរបស់អ្នកសម្រាប់ព័ត៌មានបន្ថែម។ អ្នកក៏អាចកែសម្រួលការកំណត់ ខូឃីរបស់អ្នកនៅទីនេះ
អ្នកអាចគ្រប់គ្រងរបៀបដែលទិន្នន័យបុគ្គលរបស់អ្នក ដែលត្រូវបានប្រើប្រាស់សម្រាប់ការផ្សាយពាណិជ្ជកម្ម ដែលមានគោលដៅជាក់លាក់តាមរយៈវិធីជាច្រើន៖
អ្នកអាចកែតម្រូវចំណូលចិត្តរបស់អ្នកដោយផ្ទាល់នៅក្នុងការកំណត់ (settings) របស់កម្មវិធី។
យើងអាចធ្វើការជាមួយវេទិកាអនឡាញផ្សេងៗទៀត ដើម្បីបង្ហាញការផ្សាយពាណិជ្ជកម្មដល់អ្នកប្រើប្រាស់ ដែលមានលក្ខណៈពិសេស ឬ ចំណាប់អារម្មណ៍ជាក់លាក់។ ខណៈពេលដែលយើងមិនប្រើទិន្នន័យបុគ្គលរបស់អ្នកសម្រាប់ការផ្សាយពាណិជ្ជកម្មទាំងនេះ អ្នកនៅតែអាចឃើញការផ្សាយពាណិជ្ជកម្ម ដែលហាក់ដូចជាពាក់ព័ន្ធ ដោយផ្អែកលើទម្រង់ទស្សនិកជនទូទៅ។ អ្នកអាចគ្រប់គ្រងចំណូលចិត្តរបស់អ្នកដោយផ្ទាល់នៅលើវេទិកាទាំងនោះ ដើម្បីកំណត់ការកំណត់គោលដៅបែបនេះ។
អាស្រ័យលើទូរស័ព្ទ និងប្រព័ន្ធប្រតិបត្តិការរបស់អ្នក អ្នកអាចមានជម្រើសក្នុងការព្យួរការប្រើប្រាស់អត្តសញ្ញាណចល័ត (mobile identifiers) របស់យើង (ដូចជា IDFA របស់ Apple ឬ GAID របស់ Google) និងសមត្ថភាពក្នុងការតាមដានសកម្មភាពឆ្លងកាត់កម្មវិធី និងគេហទំព័រដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផ្សេងទៀត ដោយកែតម្រូវ ការកំណត់ឯកជនភាព (privacy settings) របស់ឧបករណ៍របស់អ្នក។
យើងអនុវត្តវិធានការតាមផ្លូវច្បាប់ រូបវន្ដ ក្រុមហ៊ុន និងបច្ចេកទេសដែលសមហេតុផល ដើម្បីធានាថាទិន្នន័យបុគ្គលរបស់ អ្នកត្រូវបានការពារ។ នេះរួមបញ្ចូលទាំងវិធានការដើម្បីការពារការការបាត់បង់ ការអាក់សេសដែលគ្មានសិទ្ធិ ឬ ប្រើប្រាស់ខុសចំពោះព័ត៌មានរបស់អ្នក។ យើងកម្រិតការអាក់សេសនៅក្នុងទិន្នន័យបុគ្គលរបស់អ្នកនៅលើមូលដ្ឋាននៃ តម្រូវការដើម្បីដឹងប៉ុណ្ណោះ (need to know basis)។ អ្នកធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គលរបស់នឹងធ្វើនៅក្នុងលក្ខណដែល មានការអនុញ្ញាតតែប៉ុណ្ណោះ ហើយតម្រូវឱ្យប្រព្រឹត្តិចំពោះព័ត៌មានរបស់អ្នកជាការសម្ងាត់។
ទោះជាយ៉ាងណាក៏ដោយ សូមមេត្តាជ្រាបថា ការបញ្ចូនព័ត៌មានតាមអ៊ីនធឺណិតមិនមានសុវត្ថិភាពទាំងស្រុងទេ។ យើងមិនអាច ធានាទាំងស្រុងចំពោះសុវត្ថិភាពនៃទិន្នន័យបុគ្គលរបស់អ្នកដែលបានបញ្ចូនតាមរយៈមធ្យោបាយអនឡាញណាមួយឡើយ ទោះបីជាយើងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីការពារទិន្នន័យបុគ្គលរបស់អ្នកក៏ដោយនៅអំឡុងពេលបញ្ជូនអនឡាញនោះ។ តាមរយៈការប្រើប្រាស់សេវាកម្មរបស់យើង អ្នកទទួលស្គាល់ថាហានិភ័យមួយចំនួននៅតែមានចំពោះទិន្នន័យណាមួយដែលត្រូវបានផ្ញើ ឬ ផ្ទេរតាមអ៊ីនធឺណិត។
ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន អ្នកអាចមានសិទ្ធិចំពោះ៖
ប្រសិនបើអ្នកត្រូវបានជ្រើសរើសក្នុងការមិនផ្ដល់ទិន្នន័យបុគ្គលរបស់អ្នក ឬ ដកការយល់ព្រមរបស់អ្នកនៅពេលក្រោយ អ្នកប្រហែលជាមិនអាចប្រើប្រាស់សេវាកម្ម ឬ មុខងារមួយចំនួននៅក្នុងកម្មវិធីទេ។ យ៉ាងណាមិញ យើងប្រហែលជាបន្ដធ្វើប្រព្រឹត្តកម្មទិន្នន័យរបស់អ្នក ដូចដែលបានតម្រូវ ឬ មានការអនុញ្ញាតដោយច្បាប់។
ដើម្បីការពារសិទ្ធិរបស់អ្នក យើងនឹងផ្ទៀងផ្ទាត់សំណើទាំងអស់ ហើយអាចស្នើសុំព័ត៌មាន ឬ ឯកសារគាំទ្របន្ថែម។ នៅពេលដែលត្រូវបានផ្ទៀងផ្ទាត់ហើយ យើងនឹងដំណើរការសំណើរបស់អ្នកក្នុងរយៈពេលកំណត់ណាមួយ ដែលបានចែងដោយច្បាប់ជាធរមាន។
ហ្គ្រេប អាចកែប្រែ ធ្វើបច្ចុប្បន្នសេចក្ដីជូនដំណឹងស្ដីពីឯកជនភាពនេះគ្រប់ពេល។ អ្នកមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យការជូនដំណឹងស្ដីពីឯកជនភាពជាប្រចាំ។ ការបន្ដប្រើប្រាស់វេទិកា ឬ សេវាកម្មផ្សេងរបស់អ្នក ទិញផលិតផលពី ហ្គ្រេប ឬ បន្ដទំនាក់ទំនង ឬ ចូលរួមជាមួយ ហ្គ្រេប បន្ទាប់ពីកែប្រែ ការធ្វើបច្ចុប្បន្នភាព ឬវិសោធនកម្មលើសេចក្ដីជូនដំណឹងនេះ ដោយមិនពិចារណាថា អ្នកបាន ឬមិនបានពិនិត្យ ឬអត់នោះទេ គឺត្រូវបង្កើតជាកិច្ចព្រមព្រៀងរបស់អ្នកដែលត្រូវបានកាតព្វកិច្ចចំពោះការធ្វើវិសោធនកម្មនោះ។
ប្រសិនបើអ្នកមានសំណួរណាមួយអំពីសេក្ដីជូនដំណឹងនេះ ឬ ចង់អនុវត្តសិទ្ធិរបស់អ្នក សូមបំពេញទម្រង់ខាងក្រោម ឬ ផ្ញើសំបុត្ររបស់អ្នកទៅកាន់មន្ដ្រីទទួលបន្ទុកកិច្ចការពារទិន្នន័យរបស់យើង។
សម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសម៉ាឡេស៊ី
ឈ្មោះ៖ ក្រុមហ៊ុន MyTeksi Sdn. Bhd. (គោរពជូន ការិយាល័យឯកជនភាព ហ្គ្រេប)
អាសយដ្ឋាន៖ ជាន់ទី ២៥, ១ ហ្វឺសត៍ អាវ៉េញូ, បាន់ដារ អ៊ូតាម៉ា, ពេតាលីង ចាយ៉ា, សេឡាង៉រ, ៤៧៨០០, ម៉ាឡេស៊ី
សម្រាប់អ្នកប្រើប្រាស់ក្នុងប្រភេទហ្វីលីពីន
ឈ្មោះ៖ MyTaxi PH Inc (គោរពជូន៖ ការិយាល័យកិច្ចការឯកជនភាពរបស់ហ្គ្រេប (Grab Privacy Office))
អាស័យដ្ឋាន៖ អគារ Exquadra Tower ជាន់ទី ២៧ និង ២៨ ឡូតិ៍លេខ ១A ផ្លូវ Exchange Road កែងផ្លូវ Jade ខណ្ឌ Ortigas Center Pasig City ប្រទេសហ្វីលីពីន
សម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសថៃ
ឈ្មោះ៖ Grabtaxi (Thailand) Co., Ltd. (គោរពជូន៖ ការិយាល័យកិច្ចការឯកជនភាពរបស់ហ្គ្រេប (Grab Privacy Office))
អាសយដ្ឋាន៖ អគារ 252 SPE Tower ជាន់ទី ១០ ផ្លូវ Phahonyothin សង្កាត់ Samsen Nai ខណ្ឌ Phaya Thai ក្រុងបាងកក 10400 ប្រទេសថៃ
សម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសវៀតណាម
ឈ្មោះ៖ Grab Company Limited (គោរពជូន៖ ការិយាល័យកិច្ចការឯកជនភាពរបស់ហ្គ្រេប (Grab Privacy Office))
អាសយដ្ឋាន៖ អគារ Mapletree Business Centre, 1060 Nguyen Van Linh, Tan Hung Ward, ស្រុកលេខ ៧ ក្រុងហូជីមិញ ប្រទេសវៀតណាម
សម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសផ្សេងៗទៀត
ឈ្មោះ៖ “សូមយកចិត្តទុកដាក់ “c/o”” Grab Holdings Limited (គោរពជូន៖ ការិយាល័យកិច្ចការឯកជនភាពរបស់ហ្គ្រេប (Grab Privacy Office))
អាសយដ្ឋាន៖ 3 Media Close, Singapore 138498
ដើម្បីឱ្យយើងឆ្លើយសំណួររបស់អ្នកឱ្យបានឆាប់រហ័ស យើងណែនាំថា សំណួរផ្សេងៗគប្បីធ្វើឡើងតាមទម្រង់អនឡាញ។
ច្បាប់ដើមនៃសេចក្ដីជូនដំណឹងនេះសរសេរឡើងជាភាសាអង់គ្លេស។ នៅក្នុងករណីដែលមានវិវាទមិនស្របគ្នារវាងកំណែ ភាសាអង់គ្លេស និងភាសាផ្សេងៗទៀត កំណែជាភាសាអង់គ្លេសត្រូវមានឧត្តមានុភាព។
វក្យស័ព្ទសរសេរជាអក្សរធំទាំងអស់ ប៉ុន្ដែមិនបានកំណត់នៅក្នុងផ្នែកនេះ ត្រូវមានអត្ថន័យដូចគ្នាទៅនឹង លក្ខខណ្ឌនៃការប្រើប្រាស់។ សេចក្ដីបំពេញបន្ថែមនេះបង្កើតជាផ្នែកនៃសេចក្ដីជូនដំណឹងស្ដីពីឯកជនភាព ហើយមានឧត្តមានុភាពសម្រាប់សេវាកម្ម Grab for Business ប្រសិនបើមានភាពមិនស្របគ្នា។
សេវាកម្ម Grab for Business អនុញ្ញាតឱ្យក្រុមហ៊ុន (“អតិថិជន”) គ្រប់គ្រង និងបង់ប្រាក់សម្រាប់សេវាកម្មពាក់ព័ន្ធរបស់ ហ្រ្គេប ដែលបានប្រើប្រាស់ដោយនិយោជិត ភ្ញៀវ ឬ អ្នកម៉ៅការរបស់ពួកគេ (“អ្នកប្រើប្រាស់ដែលមានសិទ្ធិ”)។
អ្នកប្រើប្រាស់ដែលមានសិទ្ធិអាចដាក់ស្លាកសម្គាល់ប្រតិបត្តិការរបស់ពួកគេថាជា “អាជីវកម្ម” ឬ “ផ្ទាល់ខ្លួន”។ ចំពោះប្រតិបត្តិការដែលមានស្លាកអាជីវកម្ម ហ្គ្រេប នឹងបង្ហាញព័ត៌មានទៅកាន់អតិថិជន ដូចជាអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ដែលមានសិទ្ធិ និងព័ត៌មានលម្អិតនៃការកក់ ដើម្បីសម្រួលដល់ការចេញវិក្កយបត្រក្រុមហ៊ុន។
ដោយឡែក អ្នកប្រើប្រាស់ម្នាក់ៗក៏អាចជ្រើសរើសបង្កើត “ប្រវត្តិរូបអាជីវកម្ម” ទោះបីជានិយោជករបស់ពួកគេមិនមែនជាអតិថិជនក៏ដោយ។ នេះអនុញ្ញាតឱ្យពួកគេដាក់ស្លាកសម្ពាល់ប្រតិបត្តិការទាក់ទងនឹងអាជីវកម្ម និងរៀបចំរបាយការណ៍រួមបញ្ចូលគ្នា ដើម្បីជួយសម្រួលដល់ការដាក់ស្នើសំណងដោយដៃទៅកាន់និយោជករបស់ពួកគេ។
អ្នកប្រើប្រាស់ដែលមានសិទ្ធិ និងអ្នកប្រើប្រាស់ម្នាក់ៗ ត្រូវបានហៅជារួមថាជា “អ្នកប្រើប្រាស់” នៅក្នុងឧបសម្ព័ន្ធបន្ថែមនេះ។
ហ្គ្រេប មិនធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គលណាមួយសម្រាប់ និងក្នុងនាម អតិថិជនឡើយ។ ដោយមិនពិចារណាថា អ្នកណាជាអ្នកបង់ថ្លៃចំណាយដែលទាក់ទងនឹងអាជីវកម្មនោះទេ ហ្គ្រេប កំណត់ដោយឯករាជ្យនូវរបៀប និងមូលហេតុដែលខ្លួនធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គលរបស់អ្នកប្រើប្រាស់ (ឧទាហរណ៍ សម្រាប់ការបំពេញសេវាកម្ម សុវត្ថិភាព ការចេញវិក្កយបត្រ ឬ ការវិភាគ) ស្របតាមកាតព្វកិច្ចផ្លូវច្បាប់ និងការអនុវត្តឯកជនភាពរបស់ខ្លួន ពុំមែនតាមការណែនាំរបស់ អតិថិជននោះទេ។
ដូច្នេះហើយ ហ្គ្រេប មិនមែនជាអ្នកធ្វើប្រព្រឹត្តកម្មទិន្នន័យរបស់អតិថិជនទេ ប៉ុន្ដែគឺជា អ្នកគ្រប់គ្រងទិន្នន័យឯករាជ្យមួយ ដែលទាក់ទងនឹងទិន្នន័យបុគ្គលទាំងអស់ដែលទិន្នន័យនោះធ្វើប្រព្រឹត្តកម្មនៅក្នុងសេវាកម្ម Grab for Business។ ដូចគ្នាដែរ អតិថិជនគឺជាអ្នកគ្រប់គ្រងទិន្នន័យឯករាជ្យមួយនៃទិន្នន័យបុគ្គល ដែលទិន្នន័យនោះធ្វើប្រព្រឹត្តកម្ម និង/ឬ ទទួលមកពី ហ្គ្រេប។
ដើម្បីផ្ដល់មុខងារ Grab for Business អ្នកប្រើប្រាស់ ឬអតិថិជននឹងត្រូវបានតម្រូវឱ្យផ្ដល់ព័ត៌មានខាងក្រោមស្ដីពី អ្នកប្រើប្រាស់ឱ្យ ហ្គ្រេប៖
ហ្គ្រេប នឹងប្រើប្រាស់ព័ត៌មាននេះសម្រាប់គោលបំណងផ្សេងៗដើម្បី៖
នៅពេលធ្វើដំណើរការទទួលអ្នកប្រើប្រាស់ម្នាក់ទៅកាន់កម្មវិធី ហ្គ្រេប នឹងធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គលរបស់អ្នកប្រើប្រាស់ស្រប តាមសេចក្ដីជូនដំណឹងស្ដីពីឯកជនភាព និងសេចក្ដីបំពេញបន្ថែមនេះ។
ហ្គ្រេប នឹងលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធនឹងការធ្វើដំណើរ និងការកក់តាមការកំណត់របស់ ហ្គ្រេប ពីពេលមួយទៅពេលមួយ ទៅអតិថិជនដើម្បីសម្រួលដល់ការចេញវិក្កយបត្រសាជីវកម្ម។
អាស្រ័យលើការការកំណត់ប្រូហ្វាលសាជីវកម្មដែលបានជ្រើសរើសដោយប្រើប្រាស់រូបវន្ដបុគ្គល អ្នកប្រើប្រាស់អាចទាញយក និង បង្កើតរបាយការណ៍ដែលមានព័ត៌មានអំពីការធ្វើដំណើរ និងព័ត៌មានកក់ដែលពាក់ព័ន្ធ។
ក្នុងនាមជាអ្នកគ្រប់គ្រងទិន្នន័យឯករាជ្យ អតិថិជន និងហ្គ្រេប ម្នាក់អនុលោមជាមួយកាតព្វកិច្ចនៅក្រោមច្បាប់ស្ដីពីកិច្ចការពារទិន្នន័យបុគ្គលជាធរមាន នៅពេលធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គល ដែលរួមមាន៖
សេចក្ដីថ្លែងការណ៍ឯកជនភាពនេះ (“សេចក្ដីថ្លែងការណ៍”) រៀបរាប់អំពីរបៀបដែល ហ្គ្រេប ប្រមូល ប្រើប្រាស់ ធ្វើប្រព្រឹត្តកម្ម និង លាតត្រដាងទិន្នន័យតាមរយៈការប្រើប្រាស់ GrabDefence និងសេវាកម្មពាក់ព័ន្ធផ្សេងៗរបស់សេវាកម្មនេះ (“GrabDefence”)។
ហ្គ្រេប ផ្ដល់ជូនអតិថិជនរបស់ខ្លួន (“អតិថិជន GD”) ជាមួយនឹងសេវាកម្ម GrabDefence ដែលជួយការពារ តាមដាន និងប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ ឬសកម្មភាពមិនមានសុវត្ថិភាពនៅលើវេទិកា និងកម្មវិធីរបស់ពួកគេ (ដូចជា កម្មវិធីតាម អ៊ីនធឺណិត និងកម្មវិធីទូរសព្ទដែលផ្អែកលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក) (“វេទិកាឌីជីថល”)។ អតិថិជន GD នឹងធ្វើ ការដាក់បញ្ចូល GrabDefence ទៅក្នុវេទិកាឌីជីថលរបស់ពួកគេ ដើម្បីកំណត់អត្តសញ្ញាណសកម្មភាពក្លែងបន្លំ ដែលមាន សក្ដានុពលនៅលើវេទិកាឌីជីថលរបស់ពួគគេ។
សេចក្ដីថ្លែងការណ៍នេះអនុវត្តចំពោះអ្នកប្រើប្រាស់វេទិកាឌីជីថលរបស់អតិថិជន GD (“អ្នក”) ហើយពាក់ព័ន្ធយ៉ាងតឹងរឹងទៅនឹង ទិន្នន័យដែលបានប្រមូល ប្រើប្រាស់ និងលាតត្រដាងក្នុងនាមអតិថិជន GD សម្រាប់គោលបំណងផ្ដល់ GrabDefence ។ សូមយោងទៅលើលក្ខខណ្ឌនៃសេវាកម្ម និង/ឬសេចក្ដីជូនដំណឹងស្ដីពីឯកជនភាពជាធរមាននៃអតិថិជន GD ដើម្បីយល់ពីរបៀប ដែលពួកគេប្រមូល ប្រើប្រាស់ និងលាតត្រដាងទិន្នន័យរបស់អ្នក។
ដើម្បីផ្ដល់ GrabDefence ទៅអតិថិជន GD ព័ត៌មានពីឧបករណ៍របស់អ្នក និងព័ត៌មានទាក់ទងនឹងការប្រើប្រាស់កម្មវិធី ឌីជីថល របស់អតិថិជន GD នឹងត្រូវបានប្រមូលពីអតិថិជន GD។ ព័ត៌មានទាំងនោះរួមមានព័ត៌មានអំពីអត្តសញ្ញាណឧបរណ៍ (ដូចជា IMEI លេខសម្គាល់ Android អាសយដ្ឋាន MAC ។ល។) ក៏ដូចជា ទិន្នន័យក្នុងបរិបទជាក់ស្ដែងដែលទាក់ទង នឹងការប្រើប្រាស់របស់អ្នកលើវេទិកាឌីជីថលរបស់អតិថិជន GD (ដូចជាអាសយដ្ឋាន IP អាសយដ្ឋាន Wifi ទិន្នន័យទីតាំង GPS អាសយដ្ឋានព័ត៌មានលម្អិតអំពីការទូទាត់ជាដើម)។ ព័ត៌មានទាំងនោះត្រូវបានប្រមូលដោយអតិថិជន GD នៅពេលអ្នកធ្វើ អន្ដរកម្មជាមួយវេទិកាឌីជីថលរបស់អតិថិជន GD ដោយអនុលោមតាមលក្ខខណ្ឌនៃសេវាកម្មរបស់អតិថិជន GD និង/ឬ ការជូនដំណឹងស្ដីពីឯកជនភាព។
យើងអាចរួមបញ្ចូលគ្នានូវព័ត៌មានដែលយើងបានប្រមូលពីអតិថិជន GD ជាមួយនឹងចំណុចទិន្នន័យពីប្រព័ន្ធអេកូរបស់ ហ្គ្រេប ដើម្បីទាញយកការយល់ដឹងដែលពាក់ព័ន្ធ (ឧទាហរណ៍ ការយល់ដឹងអំពី ថាតើមានសញ្ញានៃការកែប្រែកម្មវិធី ការគ្រប់គ្រង ទិន្នន័យ ការរំខានឧបករណ៍ ការក្លែងបន្លំ GPS)។ យើងមិនព្យាយាមកំណត់អត្តសញ្ញាណអ្នកដោយខ្លួនឯងដោយផ្អែកលើ ព័ត៌មានខាងលើដើម្បីផ្ដល់ GrabDefence ដល់អតិថិជន GD នោះទេ។
ជាទូទៅ យើងធ្វើប្រព្រឹត្តកម្មព័ត៌មានរបស់អ្នកក្នុងនាមអតិថិជន GD ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកការក្លែងបន្លំ របស់ពួកគេ។ វាអាស្រ័យលើការសម្រេចចិត្តរបស់អតិថិជន GD ដើម្បីអនុវត្តលទ្ធផលដែលទទួលបានពីការប្រើប្រាស់ GrabDefence នៅលើវេទិកាឌីជីថលរបស់ពួកគេ។
ក្នុងន័យនេះ យើងអាចប្រើប្រាស់ រួមបញ្ចូលគ្នា និងធ្វើប្រព្រឹត្តកម្មព័ត៌មានរបស់អ្នកសម្រាប់គោលបំណងខាងក្រោម (“គោលបំណង”)
សូមប្រាកដថា ព័ត៌មានដែលប្រមូលបាននឹងមិនត្រូវបានប្រើប្រាស់ដោយ ហ្គ្រេប សម្រាប់ការធ្វើកិច្ចការផ្នែកទីផ្សារណាមួយ ឬ រួមបញ្ចូលជាមួយសំណុំទិន្នន័យផ្សេងៗទៀត ដែល ហ្គ្រេប មានក្នុងលក្ខណដែលធ្វើឱ្យអ្នកមានការរើសអើងដោយអយុត្តិធម៌។
យើងប្រហែលជាត្រូវចែករំលែកព័ត៌មានជាមួយភាគីផ្សេងៗសម្រាប់គោលបំណងផ្សេងៗ។ ភាគីផ្សេងៗទាំងនោះរួមមាន៖
លើកលែងតែមសម្រាប់ភាគីដែលបានរៀបរាប់ខាងលើ យើងនឹងមិនលាតត្រដាងព័ត៌មានរបស់អ្នកទៅភាគីតតិយជនណាមួយ ផ្សេងៗទៀតឡើយ។
ដោយស្របតាមច្បាប់ស្ដីពីឯកជនភាពជាធរមាន និងក្នុងវិសាលភាពដែលព័ត៌មានប្រមូលបានដោយអនុលោមតាមការប្រើប្រាស់ GrabDefence អាចបង្កើតជាទិន្នន័យបុគ្គល អ្នកអាចមានសិទ្ធិចូលប្រើ ឬធ្វើបច្ចុប្បន្នភាពទិន្នន័យបុគ្គលរបស់អ្នក។ ដោយសារ ការធ្វើប្រព្រឹត្តកម្មរបស់ GrabDefence លើទិន្នន័យបុគ្គលរបស់អ្នកត្រូវបានផ្អែកលើការប្រើប្រាស់ GrabDefence របស់អតិថិជន GD នៅពេលអ្នកប្រើវេទិកាឌីជីថលរបស់ពួកគេ ប្រសិនបើអ្នកចង់អនុវត្តសិទ្ធិរបស់អ្នក យើងសូមណែនាំឱ្យ អ្នកទាក់ទងដោយផ្ទាល់ទៅកាន់ប្រតិបត្តិករនៃវេទិកាឌីជីថល ដែលអ្នកកំពុងប្រើប្រាស់ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីរបៀប ដែលព័ត៌មានរបស់អ្នកត្រូវបានប្រើ និងធ្វើប្រព្រឹត្តកម្ម ហើយដើម្បីអនុវត្តសិទ្ធិរបស់អ្នកលើទិន្នន័យបុគ្គលរបស់អ្នក។
យើងរក្សទុកព័ត៌មានរបស់អ្នក ដរាបណាយើងនៅមានគោលបំណងអាជីវកម្ម (ឧទាហរណ៍ GradDefence និងដើម្បីបំពេញ គោលបំណងផ្សេងៗ) ឬគោលបំណងស្របច្បាប់ក្នុងការធ្វើដូច្នេះ។ នៅពេលដែលគោលបំណងទាំងនេះត្រូវបានបំពេញយើង ចាត់វិធានការដើម្បីបំផ្លាញ ឬធ្វើអនាមិកព័ត៌មានរបស់អ្នក។
នៅពេលប្រើប្រាស់វេទិកាអ្នកប្រើប្រាស់ GD ឌីជីថល (GD Customers Digital Platform) ព័ត៌មានរបស់អ្នកអាចត្រូវបានផ្ទេរពីទីតាំងបច្ចុប្បន្នរបស់អ្នកទៅកាន់យុត្តាធិការមួយផ្សេងទៀត។
យើងអនុវត្តវិធានការផ្លូវច្បាប់ រូបវន្ដ បែបអង្គភាព និងបច្ចេកទេសសមហេតុផល ដើម្បីធានាថាទិន្នន័យបុគ្គលរបស់អ្នកត្រូវបានការពារ។ វិធានការនេះរួមមានទាំងវិធានការដើម្បីការពារទិន្នន័យពីការបាត់បង់ ឬ អាក់សេសចូលប្រើប្រាស់ដោយគ្មានសិទ្ធិ ឬ ប្រើប្រាស់ខុសចំពោះព័ត៌មានរបស់អ្នក។ យើង កម្រិតការអាក់សេសទៅព័ត៌មានរបស់អ្នក ចំពោះនិយោជិតរបស់យើង ដោយផ្អែកលើមូលដ្ឋាននៃតម្រូវការដើម្បីដឹង (need to know basis)។ អ្នកដែលធ្វើប្រព្រឹត្តកម្មទិន្នន័យរបស់អ្នកនឹងអាចធ្វើបាននៅក្នុងលក្ខណដែលទទួលបានសិទ្ធិ ហើយត្រូវបាន តម្រូវឱ្យប្រព្រឹត្តចំពោះព័ត៌មានរបស់អ្នកជាការសម្ងាត់។
យ៉ាងណាក៏ដោយ សូមមេត្តាយល់ដឹងថា ការបញ្ជូលព័ត៌មានតាមអ៊ីនធឺណិតមិនមានសុវត្ថិភាពទាំងស្រុងនោះទេ។ ទោះបីជាយើងនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកក៏ដោយ យើងមិនអាចធានាបាននូវសុវត្ថិភាពទាំងស្រុងនៃទិន្នន័យបុគ្គលរបស់អ្នក ក្នុងអំឡុងពេលនៃការបញ្ជូនតាមអ៊ីនធឺណិតនោះទេ។ តាមរយៈការប្រើប្រាស់សេវាកម្មរបស់យើង អ្នកទទួលស្គាល់ថាហានិភ័យមួយចំនួននៅតែមានជាមួយទិន្នន័យណាមួយដែលបានផ្ញើ ឬ ផ្ទេរតាមអ៊ីនធឺណិត។
ហ្គ្រេប មានសិទ្ធិកែប្រែ ធ្វើបច្ចុប្បន្នភាព ឬកែប្រែលក្ខខណ្ឌនៃសេចក្ដីថ្លែងការណ៍នេះនៅគ្រប់ពេល ដោយដាក់សេចក្ដីថ្លែងការណ៍ ដែលបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ខ្លួន។
ប្រសិនបើអ្នកមានសំណួរណាមួយអំពីរបៀបដែលទិន្នន័យរបស់អ្នកត្រូវបានប្រើប្រាស់ សូមទាក់ទងទៅកាន់អតិថិជន GD ដែល អ្នកអាចត្រូវបានចុះឈ្មោះជាមួយអ្នកប្រើប្រាស់។ ប្រសិនបើអ្នកមានសំណួរផ្សេងៗទៀតទាក់ទងនឹង GrabDefence សូមទាក់ទងមន្ដ្រីឯកជនភាពទិន្នន័យរបស់យើងតាមរយៈទម្រងដែលមានចែងក្នុងសេចក្ដីសេចក្ដីជូនដំណឹងស្ដីពីឯកជនភាព របស់ ហ្គ្រេប ។
ធីខេ សេនត្រល ជាន់ទី ៥
ផ្លូវ ២៨៩, ខណ្ឌ ទួលគោក, រាជធានីភ្នំពេញ