Group Rides: Terms of Service

ការធ្វើដំណើរជាក្រុម៖ លក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្ម

កែប្រែចុងក្រោយ៖ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦

លក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មសម្រាប់ការធ្វើដំណើរជាក្រុមនេះ ត្រូវបានដាក់បញ្ចូលជាផ្នែក និងត្រូវអានរួមគ្នាជាមួយ លក្ខខណ្ឌនៃសេវាកម្ម។ តាមរយៈការប្រើប្រាស់សេវាកម្មរបស់យើង មុខងារការធ្វើដំណើរជាក្រុម ដែលមាននៅលើវេទិកា ហ្គ្រេប អ្នកត្រូវបានចាត់ទុកថាបានអាន យល់ព្រម និងយល់ដឹងអំពីលក្ខខណ្ឌ និងខចែងនៃលក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មសម្រាប់ការធ្វើដំណើរជាក្រុម ដែលត្រូវអនុវត្តចំពោះអ្នក។ ប្រសិនបើអ្នកមិនយល់ព្រមតាមលក្ខខណ្ឌ និងខចែងនៃលក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មសម្រាប់ការធ្វើដំណើរជាក្រុមទាំងនោះទេ សូមមេត្តាកុំប្រើប្រាស់ ឬ បន្តប្រើប្រាស់វេទិកា ឬ សេវាកម្មរបស់យើង។

រាល់វាក្យសព្ទទាំងឡាយណាដែលមិនបានកំណត់និយមន័យនៅក្នុង លក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មសម្រាប់ការធ្វើដំណើរជាក្រុមទាំងនេះ ត្រូវមានអត្ថន័យដូចគ្នាទៅនឹងនិយមន័យដែលបានកំណត់នៅក្នុង លក្ខខណ្ឌនៃសេវាកម្ម។

យើងរក្សាសិទ្ធិក្នុងការបន្ថែម កែសម្រួល ឬ លុបចោលនូវ លក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មសម្រាប់ការធ្វើដំណើរជាក្រុមទាំងនេះ ទាំងនេះនៅពេលណាមួយ។ រាល់ការកែសម្រួល ឬ ការកែប្រែទាំងនោះ នឹងត្រូវមានប្រសិទ្ធភាពក្នុងរយៈពេល ៧ (ប្រាំពីរ) ថ្ងៃ បន្ទាប់ពីមានការជូនដំណឹងពី ហ្គ្រេប ទៅកាន់អ្នក ឬ នៅពេលដែលលក្ខខណ្ឌទាំងនោះត្រូវបានបង្ហោះនៅលើគេហទំព័រ ឬ កម្មវិធី របស់ ហ្គ្រេប។ វាជាការទទួលខុសត្រូវរបស់អ្នកក្នុងការត្រួតពិនិត្យមើល លក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មសម្រាប់ការធ្វើដំណើរជាក្រុមទាំងនេះឱ្យបានទៀងទាត់។ ប្រសិនបើអ្នកមិនយល់ព្រមចំពោះការកែប្រែណាមួយ អ្នកត្រូវតែបញ្ឈប់ការប្រើប្រាស់វេទិកា និងសេវាកម្មរបស់យើង។ សូមចំណាំថា ការបន្តប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងសេវាកម្មរបស់យើង មានន័យថាអ្នកបានយល់ព្រម និងផ្តល់សេចក្តីសុខចិត្តចំពោះរាល់ការកែប្រែនានានៃ លក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មសម្រាប់ការធ្វើដំណើរជាក្រុមទាំងនេះ។

បទបញ្ញត្តិទូទៅ

១. អ្នកមានការទទួលខុសត្រូវក្នុងការធានាថា រាល់ព័ត៌មានលម្អិតដែលអ្នកបានបញ្ចូលពាក់ព័ន្ធនឹងការធ្វើដំណើរជាក្រុម គឺមានលក្ខណត្រឹមត្រូវ និងពេញលេញ (រួមមាន ផ្លូវ ទីតាំងទទួល និងទីតាំងទម្លាក់ ព្រមទាំងប្រភេទនៃការធ្វើដំណើរ)។ ហ្គ្រេប នឹងមិនទទួលខុសត្រូវចំពោះរាល់ការយឺតយ៉ាវ ឬ ការលុបចោលណាមួយ ដែលបណ្តាលមកពីកំហុសឆ្គងនៃព័ត៌មានលម្អិត ឬ ប្រភេទនៃការធ្វើដំណើរ ដែលបានបញ្ចូលនៅលើប្រព័ន្ធវេទិកានោះឡើយ។

២. ការធ្វើដំណើរជាក្រុម (រួមមាន វិធីសាស្ត្របង់ប្រាក់ ឬ ជម្រើសនៃការបែងចែកការបង់ប្រាក់) មិនអាចធ្វើការកែប្រែបានទេ នៅពេលដែលអ្នកគ្រប់គ្រង (host) បានបញ្ជាក់ចុងក្រោយ និងបានកក់ការធ្វើដំណើររួមគ្នានោះរួចរាល់។

៣. តាមរយៈការរៀបចំ ឬ ការចូលរួមក្នុងការធ្វើដំណើររួមគ្នា អ្នកទទួលស្គាល់ និងយល់ព្រមថា សមាជិកដទៃទៀតនៅក្នុងការធ្វើដំណើរជាក្រុមជាមួយគ្នានឹងអាចមើលឃើញព័ត៌មានរបស់គ្នាទៅវិញទៅមក (រួមមាន ឈ្មោះអ្នកប្រើប្រាស់ និងរូបភាពផ្ទាល់ខ្លួន)។

ក្នុងនាមជាអ្នកបង្កើតការធ្វើដំណើរជាក្រុម (Host)

៤. អ្នកមានការទទួលខុសត្រូវក្នុងការជ្រើសរើសប្រភេទនៃការបង់ប្រាក់ សម្រាប់ការជិះជាក្រុម។ ក្នុងករណីដែលមុខងារ “ការបែងចែកតម្លៃធ្វើដំណើរស្មើគ្នា” (Equal Split Fare) ត្រូវបានជ្រើសរើស ហើយសមាជិកណាមួយក្នុងក្រុមរបស់អ្នកខកខានមិនបានបង់ប្រាក់ នោះ ហ្គ្រេប រក្សាសិទ្ធិក្នុងការកាត់ប្រាក់ដែលនៅខ្វះនោះ ចេញពីជម្រើសទូទាត់ដែលអ្នកបានជ្រើសរើស។ ហ្គ្រេប មិនទទួលខុសត្រូវចំពោះវិវាទនៃការទូទាត់ប្រាក់ណាមួយ ដែលកើតចេញពីការខកខានរបស់សមាជិកក្នុងការបង់ប្រាក់ឱ្យអ្នកនោះឡើយ។

៥. អ្នកយល់ព្រមថា អ្នកគឺជាបុគ្គលទំនាក់ទំនងចម្បងសម្រាប់ការជិះជាក្រុម ហើយអ្នកអាចទាក់ទង ឬ ទទួលការទំនាក់ទំនងពី ហ្គ្រេប និង/ឬ ដៃគូ ក្នុងនាមសមាជិកទាំងអស់ (រួមទាំងបញ្ហានានាដែលកើតឡើងពីការជិះជាក្រុមនេះផងដែរ)។

ក្នុងនាមជាសមាជិក (As a Member)

៦. ក្នុងករណីដែលការទូទាត់ប្រាក់ត្រូវបានជ្រើសរើសយក “ការបែងចែកតម្លៃធ្វើដំណើរស្មើគ្នា” (Equal Fare Split) អ្នកមានកាតព្វកិច្ចបង់ប្រាក់ចំណែកស្មើគ្នារបស់អ្នក។ ប្រសិនបើជម្រើសនៃការបង់ប្រាក់របស់អ្នកមិនអាចអនុវត្តបានទេ ហ្គ្រេប អាចនឹងដកប្រាក់ដែលនៅខ្វះនោះពីជម្រើសបង់ប្រាក់ដែលបានជ្រើសរើសដោយអ្នកបង្កើតការជិះជាក្រុម។ ហ្គ្រេប នឹងមិនទទួលខុសត្រូវចំពោះវិវាទនៃការទូទាត់ណាមួយ ដែលកើតឡើងពីការខកខានរបស់អ្នកក្នុងការបង់ប្រាក់ឱ្យអ្នកបង្កើតក្រុមនោះទេ។

៧. អ្នកផ្តល់សិទ្ធិឱ្យអ្នកបង្កើតការធ្វើដំណើរជាក្រុម (Host) ក្លាយជាអ្នកទំនាក់ទំនងចម្បងសម្រាប់ “ការធ្វើដំណើរជាក្រុម” ហើយអ្នកបង្កើតជាជិះជាក្រុមអាចទាក់ទង ឬ ទទួលការទាក់ទងពី ហ្គ្រេប និង/ឬ ដៃគូក្នុងនាមអ្នក (រួមទាំងបញ្ហានានាដែលកើតឡើងពីការធ្វើដំណើរជាក្រុមនេះផងដែរ)។