Grab Marketing Services Terms of Service (“GMS Terms of Service”)

លក្ខខណ្ឌនៃសេវាកម្មផ្នែកទីផ្សាររបស់ហ្គ្រេប (“លក្ខខណ្ឌនៃសេវាកម្ម GMS”)

១. សេវាកម្មផ្នែកទីផ្សាររបស់ហ្គ្រេប ហៅថា (“GMS”) គឺជាសេវាកម្មដែល ហ្គ្រេប ផ្ដល់ជូន មានដូចជា សេវាកម្មផ្នែកទីផ្សារជាកញ្ចប់ សេវាកម្មផ្នែកយុទ្ធនាការជាកញ្ចប់ និងសេវាកម្មផ្នែកទីផ្សារផ្សេងៗទៀត ដែលហ្គ្រេបអាចផ្ដល់ជូនពីពេលមួយទៅពេលមួយ ដែល (“អ្នក”) អាចទទួលបាននូវសិទ្ធិ និងឯកសិទ្ធិមួយចំនួនដោយការចូលរួម ឬ ក៏បង្ហាញចំណាប់អារម្មណ៍ដូចគ្នាតាមរយៈវេទិកា និង/ឬ មធ្យោបាយផ្សេងៗទៀត ដែល ហ្គ្រេប បានបង្កើតឡើង ដោយត្រូវគោរពតាមលក្ខខណ្ឌ និងខចែងដែលមានចែងនៅទីនេះ។

២. លក្ខខណ្ឌនៃសេវា GMS ទាំងនេះ គឺជាឧបសម្ព័ន្ធភ្ជាប់ និងជាផ្នែកយ៉ាងសំខាន់នៃ (i) ទម្រង់ GMS ដែលបានព្រមព្រៀងរបស់អ្នកទាំងអស់ ហៅថា (“ទម្រង់ GMS”) និង (ii) ការចូលរួមរបស់អ្នកទាំង អស់នៅក្នុងសំណើ ដើម្បីចូលរួមក្នុង កញ្ចប់ GMS (រួមមាន យុទ្ធនាការ Spotlight) តាមរយៈកម្មវិធី (Application) និង/ឬ វេទិកាសេវាកម្មគ្រប់គ្រងផ្នែកទីផ្សារ (“ការចូលរួមក្នុងសេវាកម្ម GMS នៅក្នុងកម្មវិធី – (In-App GMS Opt-In)”) (ទម្រង់ GMS ណាមួយជាមួយលក្ខខណ្ឌនៃសេវាកម្ម GMS ទាំងនេះ និងការចូលរួមក្នុងសេវាកម្ម GMS នៅក្នុងកម្មវិធីណាមួយជាមួយលក្ខខណ្ឌនៃ សេវាកម្ម GMS ទាំងនេះ – នីមួយៗ ហៅថា “កិច្ចសន្យា GMS”)។

៣. អ្នកយល់ព្រម និងយល់ដឹងថាការចូលរួមរបស់អ្នកនៅក្នុងសេវាកម្ម GMS មិនថាតាមរយៈ ទម្រង់ GMS ឬ ការចូលរួមក្នុងសេវាកម្ម GMS នៅក្នុងកម្មវិធីក៏ដោយ គឺត្រូវមានការអនុវត្តដោយហ្គ្រេប។

៤. អ្នកយល់ព្រមបន្ថែមថា អ្នកត្រូវមានកាតព្វកិច្ចគោរពតាម លក្ខខណ្ឌនៃសេវាកម្ម៖ ការដឹកអ្នកធ្វើដំណើរ ការដឹកជញ្ជូន និងឡូជីស្ទិក  ហៅថា (“លក្ខខណ្ឌនៃសេវាកម្ម”) និង គោលការណ៍ពាក់ព័ន្ធផ្សេងៗរបស់ហ្គ្រេប និងក្រមសីលធម៌ដែលត្រូវអនុវត្តចំពោះអ្នក (រួមគ្នា ហៅថា “លក្ខខណ្ឌចម្រង”)។

៥. វាក្យសព្ទអក្សរធំណាមួយដែលបានប្រើ ប៉ុន្ដែមិនបានឱ្យនិយមន័យនៅទីនេះ គឺត្រូវមាន និយមន័យ ដូចវាក្យសព្ទដែលបានកំណត់ក្នុងលក្ខខណ្ឌចម្រងដែរ (លុះត្រាតែមានបរិបទផ្សេងតម្រូវ) ហើយអ្នកគប្បីយកចិត្តទុកដាក់លើផ្អែកណា ដែលរៀបរាប់សកម្មភាពផ្នែកទីផ្សារនៅក្នុងលក្ខខណ្ឌនៃ សេវាកម្ម។

៦. អ្នកនឹងត្រូវបានសន្មត់ថាបានយល់ព្រមចំពោះលក្ខខណ្ឌនៃសេវាកម្ម GMS ដែលអាចត្រូវបានកែប្រែពីពេលមួយទៅពេលមួយ។ ការបន្ដប្រើប្រាស់ ឬចូលរួមក្នុងសេវាកម្ម GMS ទោះបីតាមរយៈទម្រង់ GMS ឬ ការចូលរួមក្នុងសេវាកម្ម GMS នៅក្នុងកម្មវិធីក្ដី ក្រោយពីការកែប្រែ ឬ ធ្វើបច្ចុប្បន្នភាពផ្សេងៗនៅលើលក្ខខណ្ឌនៃសេវាកម្ម GMS ទោះបីអ្នកបាន ឬមិនបានពិនិត្យមើលក្ដី ការបន្ដការប្រើប្រាស់នេះបង្កើតបានជាការយល់ព្រម និងទទួលយកនៃលក្ខខណ្ឌនៃសេវាកម្ម GMS ដែលបានកែសម្រួល។

៧. ការចូលរួមក្នុងសេវាកម្ម GMS នៅក្នុងកម្មវិធីណាមួយ ដែលបានស្នើសុំតាមរយៈគណនីរបស់អ្នក មក ហ្គ្រេប (ទោះបីជាតាមរយៈកម្មវិធី វេទិកា ឬ មធ្យោបាយផ្សេងទៀតក្ដី) គឺត្រូវសន្មត់ថាអ្នកបានស្នើសុំ ដោយមិនពិចារណាថា សំណើបានដាក់ក្នុងនាមអ្នកដោយបុគ្គលិករបស់អ្នក ឬ បុគ្គលផ្សេងទៀតឡើយ។ អ្នកមានទំនួលខុសត្រូវក្នុងការធានាថា មានតែបុគ្គលដែលមានសិទ្ធិប៉ុណ្ណោះ ដែលអាចអាក់សេសចូលក្នុងគណនីរបស់អ្នកបាន។

៨. អ្នកយល់ព្រមថា អ្នកបានអាន និងយល់ដឹងព័ត៌មានលម្អិតអំពីការផ្ដល់ជូនជាកញ្ចប់ ដែលកំណត់នៅក្នុងទម្រង់ GMS ឬ ការចូលរួមក្នុងសេវាកម្ម GMS នៅក្នុងកម្មវិធី ដែលត្រូវរាប់បញ្ចូល ប៉ុន្ដែមិនកំណត់ចំពោះ (i) ព័ត៌មានទាក់ទងការពិពណ៌នាអំពីយុទ្ធនាការ (ii) អំឡុងពេលពាក់ព័ន្ធ (iii) ការប្ដូរកម្រៃសេវា/កម្រៃជើងសារ (ប្រសិនបើមាន) ក្នុងអំឡុងពេលនៃយុទ្ធនាការ (iv) ហាងដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់(v) កាតព្វកិច្ច និងចំណាយមូលនិធិដែលត្រូវអនុវត្ត (vi) វិធីកាត់កងដែលបានកំណត់ផ្សេងៗ និងទ្រព្យផ្នែកទីផ្សារដែលរួមបញ្វូល (vii) លក្ខខណ្ឌផ្សេងៗដែលបានព្រមព្រៀងនៅទីនេះ។

៩. ដើម្បីផ្ដល់សេវាកម្ម GMS ជូនអ្នក អ្នកអនុញ្ញាតឱ្យ ហ្គ្រេប នូវសិទ្ធិក្នុងការអនុវត្តសកម្មភាព ដែល បានរៀបរាប់ រួមមានប៉ុន្ដែមិនកំណត់ចំពោះ៖

ក. ការចាប់ផ្ដើមការប្រូម៉ូសិន

ខ. ការវិនិយោគ និងការផ្ដួចផ្ដើមយុទ្ធនាការ/ទីផ្សារ

គ. ការផ្សាយពាណិជ្ជកម្មគោលដៅ គម្រោងផ្សាយពាណិជ្ជកម្ម

ឃ. ការផ្សាយពាណិជ្ជកម្មអនឡាញ

និង/ឬ ការផ្ដួចផ្ដើមណាមួយផ្សេងៗពីពេលមួយទៅពេលមួយក្នុងវិសាលភាពដែលចាត់ទុកថាចាំបាច់ ដែលពាក់ព័ន្ធនឹងសេវាកម្ម GMS ទោះបីជាបញ្ចូលជាមួយសកម្មភាពផ្សេងៗ ឬ សកម្មភាពជាក់លាក់ណាមួយក៏ដោយ (សកម្មភាពដែលរៀបរាប់ខាងលើទាំងអស់ រួមគ្នា ហៅថា “សកម្មភាពផ្នែកទីផ្សារ”) ក្នុងនាមអ្នក។

១០. អ្នកយល់ព្រមថា ហ្គ្រេប មានសិទ្ធិកំណត់នៃការបែងចែកថវិកា ដោយប្រើប្រាស់មូលនិធិយុទ្ធនាការដែលបានព្រមព្រៀងនៅក្រោមទម្រង់ GMS ឬ ការចូលរួមក្នុងសេវាកម្ម GMS នៅក្នុងកម្មវិធី ដែលហ្គ្រេបបានទទួលពីអ្នក ដើម្បីអនុវត្តសកម្មភាពផ្នែកទីផ្សារ តាមឆន្ទានុសិទ្ធិរបស់ហ្គ្រេប​។ តាមរយៈកិច្ចនេះ អ្នកយល់ព្រមបន្ថែមទៀតថាទម្រង់ណាមួយនៃកម្រៃដែលអ្នកបានបង់ឱ្យហ្គ្រេបដើម្បីអនុវត្តសកម្មភាព ផ្នែកទីផ្សារគឺមិនអាចប្រគល់ត្រឡប់វិញក្នុងទម្រង់អ្វីក៏ដោយ។

១១. អ្នកផ្ដល់ឱ្យហ្គ្រេបនូវអាជ្ញាបណ្ណដែលមិនផ្ដាច់មុខក្នុងការប្រើប្រាស់ ផលិតឡើងវិញ និងផ្សាយជាសាធារណៈនូវឈ្មោះ ស្លាកសញ្ញា ពាណិជ្ជកម្មនាមរបស់អ្នក រួមទាំងស្នាដៃ ឬ ទ្រព្យផ្សេងៗទៀត ដូចជា URLs ស្នាដៃសិល្បៈ ជាអាទិ៍ ដែលអ្នកអាចធ្វើឱ្យមាន ហៅថា (“សម្ភារៈ”) សម្រាប់គោលបំណងនៃការផ្ដល់សេវេកម្ម GMS របស់ ហ្គ្រេប ជូនអ្នក ដែលរួមមានសម្ភារៈផ្នែកទីផ្សារ ឬ បណ្ដាញនៃទំនាក់ទំនងណាមួយផ្សេងទៀត តាមរយៈអ៊ិនធឺណិត ឬ ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដែលអាចអាក់សេសចូលបានជាសកល។ អ្នកយល់ព្រមថា នៅពេលដែលអ្នកបានផ្ដល់ឱ្យហ្គ្រេបនូវសម្ភារៈណាមួយដែលជាកម្មសិទ្ធិរបស់តតិយជន អ្នកបានធ្វើតាមការអនុវត្ត / អាជ្ញាបណ្ណជាលាយលក្ខណ៍អក្សរដែលទទួលបានពីតតិយជននោះរួចរាល់ហើយ។ អ្នកធ្វើការតំណាងអះអាង និងធានាចំពោះ ហ្គ្រេប ថា អ្នកមានសិទ្ធិ ឬ នៅពេលដែលត្រូវអនុវត្ត អ្នកបានទទួលការអនុវត្ត / អាជ្ញាបណ្ណជាលាយលក្ខណ៍អក្សរពីតតិយជនពាក់ព័ន្ធសម្រាប់ឱ្យ ហ្គ្រេប ប្រើប្រាស់សម្ភារៈទាំងនោះ ហើយការប្រើប្រាស់របស់ហ្គ្រេបនោះមិនបំពានច្បាប់ជាធរមាន លិខិតបទដ្ឋានគតិយុត្ដ បណ្ដឹងតុលាការ ឬ រដ្ឋបាល ឬ សិទ្ធិរបស់តតិយជនណាមួយឡើយ ទោះបីជា សិទ្ធិលើកម្មសិទ្ធិ កម្មសិទ្ធិបញ្ញា សិទ្ធិសីលធម៌ សិទ្ធិលើរូបភាព ឯកជនភាព សិទ្ធិលើកិច្ចការពារទិន្ន័យ ឬ ប្រហាក់ប្រហែល។

១២. អ្នកយល់ព្រមថា ហ្គ្រេប ត្រូវប្រើប្រាស់កិច្ចខិតខំប្រឹងប្រែង និងការពិចារណាដោយសមហេតុផល លក្ខណពាណិជ្ជកម្ម ដើម្បីធ្វើទីផ្សារគាំទ្រផលិតផល និង/ឬ ភោជនីយដ្ឋានរបស់អ្នក និងចេញព័ត៌មាន/ របាយការន៍ដែលចាំបាច់ ដើម្បីត្រួតពិនិត្យលទ្ធផលនៃសម្មភាពផ្នែកទីផ្សារ។ អ្នកដឹង និងយល់ព្រមថា ហ្គ្រេប មិនធានាអំពីកម្រិតនេះការអនុវត្ត និង/ឬ លទ្ធផលនៃសកម្មភាពផ្នែកទីផ្សារឡើយ។

១៣. អ្នកយល់ព្រមថាចំនួនទឹកប្រាក់ណាមួយដែលត្រូវបង់ឱ្យហ្គ្រេបអាចត្រូវជាប់ពន្ធ ការគិតតម្លៃ និង/ឬ ការចំណាយផ្សេងៗ ដែលអាចមាន និងពន្ធដារថ្មីណាមួយ ដែលអាចត្រូវបានបង្កើតឡើងនៅពេលណាមួយ ហើយអ្នកត្រូវទទួលខុសត្រូវចំពោះពន្ធដារចំពោះចំនួនទឹកប្រាក់ទាំងនោះ ដោយអនុលោមតាមយុទ្ធនាការ និង/ឬ សេវាកម្ម GMS។

១៤. អ្នកយល់ និងយល់ព្រមថាអំឡុងពេលនៃសេវាកម្ម GMS នឹងបន្ដរហូតដល់៖ 

ក. អំឡុងពេលដែលបានព្រមព្រៀងនៅក្រោមទម្រង់ GMS ឬ ការចូលរួមក្នុងសេវាកម្ម GMS នៅក្នុងកម្មវិធីបានបញ្ចប់ 

ខ. អ្នកយល់ព្រមបញ្ឈប់ការចូលរួមរបស់អ្នកនៅក្នុងយុទ្ធនាការមុនពេលបញ្ចប់នៃរយៈពេល ដែលបានព្រមព្រៀង តាមរយៈមធ្យោបាយផ្សេងៗ ដែល ហ្គ្រេប អាចធ្វើឱ្យមានសម្រាប់គោលបំណង និងសម្រាប់លក្ខខណ្ឌនោះដែល ហ្គ្រេប បានចែង ឬ 

គ. ហ្គ្រេបលុប ឬ ផ្អាកសេវាកម្ម GMS។

១៥. អ្នកយល់ព្រមថា ហ្គ្រេប រក្សាសិទ្ធិក្នុងការកែប្រែសេវាកម្ម GMS លក្ខខណ្ឌនៃសេវាកម្ម GMS ឬ ផ្នែកណាមួយនៃសេវាកម្ម GMS លក្ខខណ្ឌនៃសេវាកម្ម GMS សម្រាប់ហេតុផលណាមួយគ្រប់ ពេលវេលាដោយមាន ឬ ដោយគ្មានការជូនដំណឹងទៅអ្នក។

១៦. អ្នកត្រូវផ្ដល់សំណង ការពារ និងរក្សាមិនឱ្យមានគ្រោះថ្នាក់ដល់ ហ្គ្រេប សម្ព័ន្ធ និងអភិបាល មន្ដ្រី និយោជិត និងភ្នាក់ងាររបស់ ហ្គ្រេប ចេញពី និងប្រឆាំងនឹងការទាមទារ គ្រោះថ្នាក់ ការបាត់បង់ និងការចំណាយ (រួមមាន កម្រៃសេវាកមេធាវីដែលសមហេតុផល) (រួមគ្នា ហៅថា “ការបាត់បង់”) រួមទាំង ការបាត់បង់ដោយប្រយោល ដែលកើតចេញពី ឬ ពាក់ព័ន្ធជាមួយ៖

ក. ការបំពាន (រួមមាន ការធ្វេសប្រហែស ឬ ការប្រព្រឹត្តិខុសដោយចេត្តនា) របស់អ្នក និងបុគ្គលិក ឬ ភ្នាក់ងាររបស់អ្នកក្នុងពេលអនុវត្តកាតព្វកិច្ចណាមួយរបស់អ្នកនៅក្រោមកិច្ចសន្យា GMS

ខ. ការបំពាន និង/ឬ ការមិនអនុលោមណាមួយជាមួយច្បាប់ស្ដីពីកិច្ចការពារទិន្នន័យបុគ្គលជាធរមាន

គ. មាតិកា ឬកម្មវត្ថុនៃសម្ភារៈ ឬ

ឃ. ការទាមទាររបស់តតិយជនណាមួយ ដែលកើតចេញពី ឬ ពាក់ព័ន្ធគ្រោះថ្នាក់កើតចេញពីការបំពាន កិច្ចសន្យា GMS របស់អ្នក ឬ ការបំពាន ឬ ការចោទប្រកាន់ថាបានបំពានច្បាប់ ឬ លិខិតបទដ្ឋានគតិយុត្តជាធរមានណាមួយ។

១៧. ក្នុងវិសាលភាពដែលអនុញ្ញាតដោយច្បាប់ គ្មានករណីណាមួយដែល ហ្គ្រេប ត្រូវទទួលខុសត្រូវចំពោះការខូចខាតដោយប្រយោល ដែលមានលក្ខណជាឧប្បត្តិហេតុ ជាលទ្ធផល ជាទណ្ឌកម្មបន្ថែម (punitive) ជាលក្ខណពិសេស ជាគំរូ (exemplary) ទាំងឡាយណា ឬ តាមមធ្យោបាយអ្វីក៏ដោយ (ដែលរួមមាន ការខាតបង់ផ្នែកអាជីវកម្ម ផលប្រយោជន៍ អាជីវកម្មអនាគត ឬ ការខាតបង់ប្រាក់ចំណេញ) ដែលបានបណ្ដាលឱ្យកើតឡើង ឬ មានទំនាក់ទំនងជាមួយកិច្ចសន្យា GMS ទោះបីជាការខាតបង់ ឬ ការខូចខាតនោះ ហ្គ្រេប អាចព្យាករបានដោយ ឬ ត្រូវបានផ្ដល់ដំណឹងដល់ ហ្គ្រេប ក៏ដោយ។

១៨. វេទិការបស់ហ្គ្រេប និងសេវាកម្ម GMS ត្រូវបានផ្ដល់ដោយផ្អែកលើមូលដ្ឋាន “ជាក់ស្ដែង” – as is basis។ លើកលែងតែមានការចែងជាក់លាក់ក្នុងកិច្ចសន្យា GMS ហ្គ្រេបមិនធ្វើការតំណាងអះអាង ឬ ធានាផ្នែកណាមួយទេ ទោះបីជាបានចែងជាក់លាក់ ឬ បង្កប់អត្ថន័យក្ដី ដែលរួមមាន៖ 

(i) ការធានាផ្នែក អាជីវកម្មបង្កប់អត្ថន័យ សម្បទាសម្រាប់គោលបំណងពិសេស កម្មសិទ្ធិ និងការមិនបំពាន 

(ii) មិនធានាថាវេទិការបស់ហ្គ្រេប និងសេវាកម្ម GMS នឹងអាចបំពេញតាមតម្រូវការរបស់អ្នក តែងតែមាន អាចអាក់សេស មិនមានភាពរអាក់រអួល ទាន់ពេល សុវត្ថិភាព ឬ ដំណើរការដោយមិនមានកំហុសឡើយ និង 

(iii) ព័ត៌មាន មាតិកា សម្ភារៈ ឬ ផលិតផលដែលបានដាក់នៅលើវេទិការបស់ហ្គ្រេបនឹងត្រូវបានធានាអះអាងដោយ ហ្គ្រេប ឬ មានសម្រាប់លក់ទាន់ពេលវេលាឡើយ។ 

អ្នកទទួលស្គាល់ថាព័ត៌មាន និងសម្ភារៈណាមួយដែលផ្ដល់ដោយ ឬ តាមរយៈវេទិការបស់ហ្គ្រេប និងសេវាកម្ម GMS អាចមានភាពមិនសុក្រឹត ឬ មានកំហុស ហើយ ហ្គ្រេប មិនទទួលខុសត្រូវចំពោះភាពមិនសុក្រឹត ឬ កំហុសក្នុងកម្រិតដែលអនុញ្ញាតដោយច្បាប់។ ទោះជាមាន បញ្ញត្តិចែងក៏ដោយ ហ្គ្រេប និង/ឬ ម្ចាស់អាជ្ញាបណ្ណរបស់ខ្លួនមានភាពជាម្ចាស់ និងត្រូវមានភាពជាម្ចាស់លើសិទ្ធិ កម្មសិទ្ធិ និងផលប្រយោជន៍ រួមមាន ប៉ុន្ដែមិនកំណត់ចំពោះកម្មសិទ្ធិបញ្ញាទាំងអស់ដែលមាននៅក្នុង និងភ្ជាប់ជាមួយវេទិកា សេវាកម្ម GMS និងបន្ថែមពីលើនេះមាន កម្មវិធីសូហ្វវែរ កម្មវិធី (Application) ការណែនាំ គំនិត សំណើកែលម្អ មតិវាយតម្លៃ ការផ្ដល់យោបល់ ស្នាដៃ និងវត្ថុដែលផ្ដល់ ដែលជាប់ពាក់ព័ន្ធវត្ថុទាំងអស់នោះ ដែលជាកម្មវត្ថុចំពោះលក្ខខណ្ឌ (ក) សម្ភារៈណាមួយដែលបង្កើតដោយឯករាជ្យ និងផ្ដល់ដោយអ្នក សម្រាប់គោលបំណង GMS របស់អ្នកត្រូវនៅតែជាកម្មសិទ្ធិរបស់អ្នក ហើយ (ខ) ហ្គ្រេប ត្រូវរក្សាការសម្ងាត់នៃទំនាក់ទំនងរវាងអ្នក និង ហ្គ្រេប លុះត្រាតែទទួលបានការអនុវត្តរបស់អ្នកជាមុន ឬ លើកលែងតែកិច្ចនោះសម្រាប់បម្រើឱ្យគោលបំណងសេវាកម្ម GMS។ កិច្ចសន្យា GMS មិនផ្ទេរឱ្យអ្នកនូវសិទ្ធិ ឬ កម្មសិទ្ធិនៅក្នុង ឬ ទាក់ទងនឹងទ្រព្យដែលបានរៀបរាប់ ដែលជាកម្មសិទ្ធិរបស់ ហ្គ្រេប និង/ឬ ម្ចាស់អាជ្ញាបណ្ណរបស់ខ្លួននោះទេ។ ដោយមិនប៉ះពាល់ដល់សិទ្ធិខាងលើ ឈ្មោះរបស់ហ្គ្រេប និមិត្តសញ្ញា សេវាកម្ម GMS វេទិកា និងនិមិត្តសញ្ញារបស់តតិយជនណាមួយ រួមមានទាំងឈ្មោះផលិតផលដែលជាប់ពាក់ព័ន្ធជាមួយវត្ថុទាំងអស់នោះ គឺជាពាណិជ្ជសញ្ញារបស់ ហ្គ្រេប ឬ របស់តតិយជន ហើយគ្មានសិទ្ធិ ឬ អាជ្ញបណ្ណត្រូវបានផ្ដល់ឱ្យប្រើប្រាស់សិទ្ធិទាំងនោះឡើយ។

១៩. ទោះបីជាមានបញ្ញត្តិណាមួយមានចែងក្នុងលក្ខខណ្ឌនៃសេវាកម្ម GMS ទាំងនេះក៏ដោយ ការទទួលខុសត្រូវសរុបរួមគ្នារបស់ ហ្គ្រេប និងសម្ព័ន្ធរបស់ខ្លួន និងមន្ដ្រី អភិបាល ដៃគូ និយោជិត និងអ្នកម៉ៅការរបស់ហ្គ្រេប ហើយបុគ្គលណាមួយនៅក្នុងពួកគេ ចំពោះអ្នក និងចំពោះបុគ្គលណាមួយ ដែលទាមទារដោយ ឬ តាមរយៈអ្នក (រួមទាំងអ្នកប្រើប្រាស់) សម្រាប់ការទាមទារណាមួយ និងទាំងអស់ ការផ្ដល់សំណង ការខាតបង់ ការចំណាយ ឬ ការខូចខាត ដែលរួមទាំងកម្រៃសេវាមេធាវី និងការចំណាយណាមួយ ទោះបីជាមានប្រភពមកពីណា ឬ ការចំណាយចំពោះការទាមទារ ដែលកើតចេញពី ឬ មានទំនាក់ទំនងជាមួយកិច្ចសន្យា GMS ដោយកើតឡើងដោយមួយហេតុមួយ ឬ ច្រើន គឺត្រូវមានចំនួនតិច និងមិនត្រូវលើស៖ 

ក. កម្រៃយុទ្ធនាការដែលហ្គ្រេបមានសិទ្ធិទទួលបានសម្រាប់មួយខែមុខពេលដែលការទទួលខុសត្រូវកើតឡើង ឬ

ខ. ជាទឹកប្រាក់ចំនួន ១.០០០.០០០៛ (មួយលានរៀល)។ 

ការកំណត់នេះអនុវត្តចំពោះការទទួលខុសត្រូវ ឬ មូលហេតុនៃសកម្មភាពណាមួយ និងទាំងអស់ ទោះបីត្រូវបានចោទប្រកាន់ ឬ កើតឡើង លុះត្រាតែច្បាប់ហាមឃាត។ 

២០. អ្នករក្សាការសម្ងាត់ចំពោះព័ត៌មាន និងទិន្នន័យទាំងអស់ដែលទាក់ទងនឹងហ្គ្រេប សេវាកម្ម ផលិតផល កិច្ចការអាជីវកម្ម ផែនការផ្នែកទីផ្សារ និងការប្រូម៉ូសិន ឬ ប្រតិបត្តិការផ្សេងៗទៀតរបស់ហ្គ្រេប ហើយក្រុមហ៊ុនសម្ព័ន្ធរបស់ហ្គ្រេប ដែលបានលាតត្រដាងទៅកាន់អ្នកដោយ ឬ ក្នុងនាមហ្គ្រេប (ទោះបីដោយផ្ទាល់មាត់ ឬ ជាលាយលក្ខណ៍អក្សរមុនពេល នៅពេល ឬ បន្ទាប់ពីកាលបរិច្ឆេទនៃកិច្ចសន្យា GMS) ឬ ក៏អ្នកទទួលបានដោយផ្ទាល់ ឬ ដោយប្រយោលពីហ្គ្រេប ឬ ក៏ពីក្រុមហ៊ុនសម្ព័ន្ធរបស់ហ្គ្រេប ឬ ត្រូវបានបង្កើតក្នុងអំឡុងពេលនៃកិច្ចសន្យា GMS។ អ្នកត្រូវធានាបន្ថែមថា អ្នកប្រើប្រាស់ព័ត៌មានសម្ងាត់សម្រាប់តែការប្រើប្រាស់សេវាកម្ម GMS ប៉ុណ្ណោះ ហើយមិនត្រូវលាតត្រដាងព័ត៌មានសម្ងាត់នោះទៅតតិយជនណាមួយដោយគ្មានការអនុវត្តជាមុនពី ហ្គ្រេប ហើយមិនត្រូវប្រើប្រាស់ព័ត៌មានទាំងនោះក្នុងគោលបំណងផ្សេងឡើយ។ កាតព្វកិច្ចនៃការរក្សាការសម្ងាត់នេះមិនត្រូវអនុវត្តចំពោះវិសាលភាពដែលអ្នកអាចបង្ហាញថា ព័ត៌មានពាក់ព័ន្ធគឺជាព័ត៌មាន៖

ក. នៅពេលដែលទទួល ព័ត៌មាននោះបាននៅក្នុងការកាន់កាប់របស់អ្នករួចហើយ

ខ. បច្ចុប្បន្ន ឬ នៅពេលអនាគតក្លាយជាចំណេះដឹងសាធារណៈ តាមរយៈអ្នកដោយគ្មានកំហុស ឬ មិនបំពាន

គ. បានទទួលពីតតិយជនដែលមានសិទ្ធិក្នុងកាលលាតត្រដាង ឬ

ឃ. ត្រូវបានច្បាប់តម្រូវឱ្យលាតត្រដាង។

២១. គ្រប់ពេលវេលា អ្នកត្រូវអង្កេត និងគោរពតាមច្បាប់ស្ដីពីកិច្ចការពារទិន្នន័យបុគ្គលឆ្នាំ២០១២ ឬ ប្បញ្ញត្តិច្បាប់ប្រហាក់ប្រហែលនៅក្នុងយុតាធិការផ្សេងៗពាក់ព័ន្ធនឹងធ្វើកិច្ចការ រក្សាទូក ឬបញ្ចូនទិន្នន័យបុគ្គល។ អ្នកធ្វើការតំណាងអះអាង និងធានា និងសន្យាថាការប្រមូល ការអាក់សេស ការប្រើប្រាស់ ការរក្សាទុក ការថែទាំ ការចាត់ចែង និងការលាតត្រដាងនៃទិន្នន័យណាមួយ និងទាំងអស់ដែល ហ្គ្រេប បានផ្ដល់ឱ្យ ត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្ដីពី ឯកជនភាពទិន្នន័យនៅក្នុងប្រទេសផ្សេងៗកន្លែងដែលអ្នកធ្វើប្រតិបត្តិការ។

២២. ការមិនអនុវត្តកាតព្វកិច្ចរបស់គូភាគីនៅក្រោមលក្ខខណ្ឌនៃសេវាកម្ម GMS ទាំងនេះត្រូវបានលើកលែងក្នុងវិសាលភាព និងក្នុងអំឡុងពេលដែលកាតព្វកិច្ចនោះមិនអាចអនុវត្តទៅបានដោយសារ កូដកម្ម អគ្គីភ័យ ទឹកជំនន់ ការរញ្ជួលដី សកម្មភាព ឬ សេចក្ដីបង្គាប់ ឬ ការរឹតត្បឹតរបស់រដ្ឋាភិបាល ការខកខានរបស់អ្នកផ្គត់ផ្គង់ ឬ អ្នកម៉ៅការ ឬ មូលហេតុផ្សេងទៀតដែលការខកខានមិនអាចអនុវត្តនោះលើសពីការគ្រប់គ្រងសមរម្យ និងមិនបានបង្កឡើងដោយការធ្វេសប្រហែសរបស់ភាគីដែលមិនបានអនុវត្តកាតព្វកិច្ច។ 

២៣. អសុពលភាព ឬ ភាពមិនអាចអនុវត្តបានសម្រាប់ហេតុផលណាមួយនៃផ្នែកណាមួយនៃកិច្ចសន្យា GMS មិនត្រូវប៉ះពាល់ដល់សុពលភាព ឬ ភាពអនុវត្តបាននៃផ្នែកផ្សេងទៀតនៃកិច្ចសន្យា GMS ឡើយ។

២៤. អ្នកមិនត្រូវធ្វើអនុប្បទានសិទ្ធិ និង/ឬ អត្ថប្រយោជន៍នៅក្នុងកិច្ចសន្យា GMS ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីហ្គ្រេបឡើយ។ ហ្គ្រេបត្រូវមានសិទ្ធិធ្វើអនុប្បទានសិទ្ធិរបស់ខ្លួនមួយផ្នែក និង/ឬ ទាំងអស់នៅក្នុងកិច្ចសន្យា GMS ទៅក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួន ដោយមិនចាំបាច់ជូនដំណឹង។ អ្នកទទួលស្គាល់ថាកាតព្វកិច្ចរបស់ ហ្គ្រេប នៅក្នុងកិច្ចសន្យា GMS អាចត្រូវបានអនុវត្តដោយ ហ្គ្រេប និង/ឬ ក្រុមហ៊ុនសម្ព័ន្ធរបស់ហ្គ្រេប។

២៥. ហ្គ្រេបអាចជូនដំណឹងតាមរយៈវេទិកា សំបុត្រអេឡិចត្រូនិកទៅអាសយដ្ឋានអ៊ីម៉ែលរបស់អ្នក ដែល ហ្គ្រេប មាន ឬ តាមរយៈទំនាក់ទំនងជាលាយលក្ខណ៍អក្សរដែលផ្ញើដោយសំបុត្រ ឬ ប្រៃសណីយ៍ដែលបង់ប្រាក់មុនទៅកាន់អាសយដ្ឋានរបស់អ្នក ដែលហ្គ្រេបមាន។ លិខិតជូនដំណឹងនោះត្រូវចាត់សន្មត់ថាបានទទួលនៅពេលដែលផុតកំណត់រយៈពេល ៤៨ ម៉ោង បន្ទាប់ពីផ្ញើរតាមសំបុត្រ ឬ ប្រៃសណីយ៍ (ប្រសិនបើផ្ញើរបានសំបុត្រ ឬ ប្រៃសណីយ៍បង់ប្រាក់មុនដែលបានចុះបញ្ជី) ឬ រយៈពេល ១ ម៉ោង បន្ទាប់ពីផ្ញើរ (ប្រសិនបើផ្ញើរតាមអ៊ីម៉ែល)។ អ្នកអាចជូនដំណឹងដល់ ហ្គ្រេប (ការជូនដំណឹងនោះត្រូវបានសន្មត់ថាបានទទួលនៅពេលដែលទទួលដោយ ហ្គ្រេប) តាមរយៈលិខិត ដែលផ្ញើរតាមអ្នករត់សំបុត្រ ឬ ប្រអប់សំបុត្រដែលចុះបញ្ជីមកកាន់ ហ្គ្រេប ដោយប្រើប្រាស់ព័ត៌មានទំនាក់ទំនងដែលបានផ្ដល់ក្នុងវេទិកា ឬ ទម្រង់ GMS។

២៦. កិច្ចសន្យា GMS ត្រូវគ្រប់គ្រងដោយច្បាប់នៃប្រទេសកម្ពុជា។ វិវាទណាមួយដែលកើតចេញពី ឬ មានទំនាក់ទំនងជាមួយកិច្ចសន្យា GMS រួមទាំងសំណួរផ្សេងៗពាក់ព័ន្ធនឹងអត្ថិភាព សុពលភាព ឬ ការរំលាយ ត្រូវនាំទៅ និងដោះស្រាយចុងក្រោយដោយ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (“ម.ជ.ម”) ដោយអនុលោមតាមវិធានមជ្ឈត្តកម្មរបស់ ម.ជ.ម (“វិធាន ម.ជ.ម”) ជាធរមាននៅ ដែលវិធាននោះចាត់ទុកថាត្រូវបានរួមបញ្ចូលជាផ្នែកនៃប្រការនេះ ។ វេទិកាមជ្ឈត្តកម្មនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ វេទិកាមជ្ឈត្តកម្មត្រូវមានមជ្ឈត្តករចំនួនមួយ (០១) រូប។ ភាសានៃមជ្ឈត្តកម្មត្រូវធ្វើជាភាសាអង់គ្លេស។​

២៧. គ្មានបញ្ញត្តិណាមួយក្នុងកិច្ចសន្យា GMS ត្រូវបានបកស្រាយថាជាការបង្កើតភាពជាដៃគូ ឬ ការចូលរួមបណ្ដាក់ទុន (joint venture) ឬ ទំនាក់ទំនាងនៃការងាររវាងគូភាគី ឬ បង្កើតឱ្យភាគីម្ខាងជាភ្នាក់ងាររបស់ភាគីម្ខាងទៀត និងទម្រង់ផ្សេងៗទៀតឡើយ ហើយគ្មានភាគីត្រូវបានផ្ដល់សិទ្ធិដោយជាក់លាក់ ឬ បង្កប់ដើម្បីចងកាតព្វកិច្ច ឬ ធ្វើការតំណាងអះអាងចំពោះភាគីណាមួយផ្សេងទៀត សម្រាប់គោលបំណងអ្វីមួយឡើយ។

២៨. បុគ្គលម្នាក់ដែលមិនមែនជាភាគីនៃកិច្ចសន្យា GMS មិនត្រូវមានសិទ្ធិតាមច្បាប់ជាធរមាន (សិទ្ធរបស់តតិយជន) ក្នុងការអនុវត្ត លក្ខខណ្ឌនៃកិច្ចសន្យា GMS ឡើយ។

២៩. កិច្ចសន្យា GMS បង្កើតជាកិច្ចសន្យាទាំងមូល និងចុងក្រោយរវាងគូភាគីពាក់ព័ន្ធកម្មវត្ថុ និងជំនួសឱ្យការព្រមព្រៀង ការឆ្លើយឆ្លង ការចរចា ការតំណាងអះអាង និងការសម្ដែងឆន្ទៈទាំងអស់ ដែលទាក់ទងនឹងកម្មវត្ថុនៃកិច្ចសន្យា ទោះបីធ្វើឡើងដោយផ្ទាល់មាត់ ឬ ជាលាយលក្ខណ៍អក្សររបស់គូភាគី។