១ លក្ខខណ្ឌទូទៅ
១.១ លក្ខខណ្ឌនេះត្រូវអនុវត្តចំពោះអ្នក (ជា “អ្នកផ្សាយពាណិជ្ជកម្ម”) ដើម្បីចូល និងប្រើប្រាស់សេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារ និងសេវាផ្សេងទៀតដែលពាក់ព័ន្ធជាមួយនឹងលក្ខខណ្ឌនេះ ដែលអ្នកអាចដាក់ការផ្សាយពាណិជ្ជកម្មរបស់អ្នកនៅក្នុង ប្រព័ន្ធអេកូសេវាផ្សព្វផ្សាយរបស់ ហ្គ្រេប (រួមគ្នាហៅថា “សេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារ”)។
១.២ អ្នកផ្សាយពាណិជ្ជកម្មបានអាន យល់ដឹង និងយល់ព្រមតាមលក្ខខណ្ឌនៃសេវាជាធរមានស្ដីពី៖ ការដឹកអ្នកដំណើរ ការដឹកជញ្ជូន និងឡូជីស្ទិក ដូចមានចែងក្នុងតំណភ្ជាប់ខាងក្រោម៖ https://www.grab.com/kh/en/terms-policies/transport-delivery -logistics/ ដែលអាចត្រូវបានធ្វើបច្ចុប្បន្នភាពដោយ ហ្គ្រេប ពីពេលមួយទៅពេលមួយ (“លក្ខខណ្ឌនៃសេវា”) ហើយត្រូវបានចាត់ទុកថាជាផ្នែកសំខាន់នៃលក្ខខណ្ឌសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះ។ រាល់វាក្យសព្ទដែលបានប្រើប្រាស់ ប៉ុន្ដែមិនបានកំណត់នៅទីនេះត្រូវមានអត្ថន័យដូចគ្នាទៅនឹងវាក្យសព្ទដែលបានកំណត់នៅក្នុងលក្ខខណ្ឌនៃសេវាដូចគ្នា។
១.៣ សម្រាប់គោលបំណងនៃការអនុវត្តសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារ អ្នកផ្សាយពាណិជ្ជកម្មផ្តល់សិទ្ធិឱ្យ ហ្គ្រេប ដាក់ការផ្សាយពាណិជ្ជកម្ម បច្ចេកវិទ្យាពាក់ព័ន្ធ និងមាតិកា សម្ភារៈ ឬទិន្នន័យរបស់អ្នកផ្សាយពាណិជ្ជកម្មផ្សេងទៀត ដែលអ្នកផ្សាយពាណិជ្ជកម្មផ្តល់ទាក់ទងនឹងសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារ (ហៅថា “មាតិកាផ្សាយពាណិជ្ជកម្ម”) នៅលើផលិតផល ឬទ្រព្យសម្បត្តិរបស់ ហ្គ្រេប ឬ តតិយជន ដែលមានពាក់ព័ន្ធជាមួយនឹងសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារ (ហៅថា “ទ្រព្យសម្បត្តិផ្សាយពាណិជ្ជកម្ម”)។ អ្នកផ្សាយពាណិជ្ជកម្មត្រូវទទួលខុសត្រូវទាំងស្រុងចំពោះ (i) មាតិកាផ្សាយពាណិជ្ជកម្ម (ii) ការសម្រេចចិត្តពាក់ព័ន្ធនឹងការកំណត់គោលដៅផ្សាយពាណិជ្ជកម្ម រួមមាន ប៉ុន្តែមិនកំណត់ចំពោះ ពាក្យគន្លឹះ (iii) គេហទំព័រ កម្មវិធី ឬគោលដៅផ្សេងទៀតដែលខ្លឹមសារផ្សាយពាណិជ្ជកម្មនាំទៅកាន់អ្នកប្រើប្រាស់ (ហៅថា “គោលដៅ”) (iv) សេវាកម្ម និងផលិតផលដែលផ្តល់ជូននៅលើមាតិកាផ្សាយពាណិជ្ជកម្ម និងគោលដៅ (ហៅថា “ផលិតផល”) និង (v) ការប្រើប្រាស់សេវាអ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់ខ្លួន។
១.៤ អ្នកផ្សាយពាណិជ្ជកម្មផ្តល់ឱ្យ ហ្គ្រេប និងក្រុមហ៊ុនសាខាពាក់ព័ន្ធទាំងអស់របស់ ហ្គ្រេប អ្នកម៉ៅការបន្ត និងអ្នកទទួលសិទ្ធិ អាជ្ញាប័ណ្ណ នូវសិទ្ធិមិនផ្តាច់មុខ គ្មានសួយសារ (royalty-free) អាចផ្ទេរបាន ធ្វើអាជ្ញាប័ណ្ណបន្ដបាន សិទ្ធិអាជ្ញាប័ណ្ណទូទាំងពិភពលោក ដើម្បីប្រើប្រាស់ រក្សាទុក បង្ហាញ ផលិតឡើងវិញ កែប្រែ បង្កើតស្នាដៃចម្លងថ្មី អនុវត្ត និងចែកចាយលើមាតិកាផ្សាយពាណិជ្ជកម្ម នៅលើទ្រព្យសម្បត្តិផ្សាយពាណិជ្ជកម្ម។ គ្មានបញ្ញត្តិនៅក្នុងលក្ខខណ្ឌនៃសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះរឹតត្បិតលើសិទ្ធិស្របច្បាប់ផ្សេងទៀតដែល ហ្គ្រេប អាចមានចំពោះមាតិកាផ្សាយពាណិជ្ជកម្ម (ឧទាហរណ៍ដូចជា នៅក្រោមវិសាលភាពនៃសិទ្ធិអាជ្ញាប័ណ្ណផ្សេងទៀត) ឡើយ។
១.៥ អ្នកផ្សាយពាណិជ្ជកម្មតំណាងអះអាង និងធានាដល់ ហ្គ្រេប ដោយផ្អែកលើមូលដ្ឋានដែលកំពុងដំណើរការថា (i) ខ្លួនមានសិទ្ធិទាំងអស់ក្នុងការផ្តល់អាជ្ញាប័ណ្ណនៅក្នុងផ្នែក ១.៤ ខាងលើ (ii) មាតិកាផ្សាយពាណិជ្ជកម្មត្រូវស្ថិតនៅក្រោមលក្ខណបច្ចេកទេសដែលមាននៅក្នុងផ្នែកទី ៣ ខាងក្រោម (iii) ព័ត៌មាន និងការអនុញ្ញាតទាំងអស់ដែលផ្តល់ដោយអ្នកផ្សាយពាណិជ្ជកម្មគឺអនុលោមតាមលក្ខខណ្ឌនៃសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះ ដែលមានលក្ខណពេញលេញ ត្រឹមត្រូវ ច្បាស់លាស់ និងចុងក្រោយ និង (iv) ខ្លួនមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការចូល (ចុះកិច្ចសន្យា) ក្នុងលក្ខខណ្ឌសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះ។ អ្នកផ្សាយពាណិជ្ជកម្មនឹងគោរពតាមច្បាប់ជាធរមានទាំងអស់ដែលអនុវត្តចំពោះការប្រើប្រាស់សេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារ និងមាតិកាផ្សាយពាណិជ្ជកម្ម គោលដៅ និងផលិតផលរបស់ខ្លួន។
១.៦ នៅពេលដែលអ្នកផ្សាយពាណិជ្ជកម្មកំពុងដើរតួជាភ្នាក់ងារក្នុងនាមតតិយជន ឬអ្នកផ្សាយពាណិជ្ជកម្មតតិយជន (ហៅថា “អតិថិជន”) ដែលមានកាតព្វកិច្ចក្រោមលក្ខខណ្ឌនៃសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះ អ្នកផ្សាយពាណិជ្ជកម្មតំណាងអះអាង និងធានាថាខ្លួន៖ (i) គឺជាភ្នាក់ងារដែលមានសិទ្ធិត្រឹមត្រូវរបស់អតិថិជន ហើយ (ii) មានសិទ្ធិស្របតាមផ្លូវច្បាប់ក្នុងការចូល (ចុះកិច្ចសន្យា) និងភ្ជាប់អតិថិជនទៅនឹងកាតព្វកិច្ចក្រោមលក្ខខណ្ឌនៃសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះ និងប្រើប្រាស់សេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនីមួយៗក្នុងនាមអតិថិជន។ អ្នកផ្សាយពាណិជ្ជកម្មត្រូវទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់អតិថិជនក្រោមលក្ខខណ្ឌនៃសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះ ចំពោះវិសាលភាពដែលអ្នកផ្សាយពាណិជ្ជកម្ម (i) ខកខានក្នុងការចងភ្ជាប់អតិថិជនទៅនឹងកាតព្វកិច្ចលក្ខខណ្ឌសេវារបស់អ្នកគ្រប់គ្រងផ្នែកទីផ្សារនេះ ឬ (ii) បំពានលើការតំណាងអះអាង និងការធានារបស់ខ្លួននៅក្នុងផ្នែកទី ១.៦ នេះ។ ប្រសិនបើក្នុងមូលហេតុណាមួយ ដែលអ្នកផ្សាយពាណិជ្ជកម្មមិនបានចងភ្ជាប់អតិថិជនទៅនឹងកាតព្វកិច្ចលក្ខខណ្ឌសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះទេ អ្នកផ្សាយពាណិជ្ជកម្មត្រូវទទួលខុសត្រូវចំពោះការអនុវត្តកាតព្វកិច្ចណាមួយដែលនឹងត្រូវមានលើអតិថិជន ក្រោមលក្ខខណ្ឌនៃសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះ។ ហ្គ្រេប អាចចែករំលែកព័ត៌មានអំពីការប្រើប្រាស់សេវាអ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់អ្នកផ្សាយពាណិជ្ជកម្មក្នុងនាមអតិថិជនជាមួយអតិថិជននោះ។
១.៧ អ្នកផ្សាយពាណិជ្ជកម្មអនុញ្ញាតឱ្យ ហ្គ្រេប និងក្រុមហ៊ុនសាខារបស់ហ្គ្រេបធ្វើការអនុវត្តសាកល្បងជាទៀងទាត់ ដែលអាចប៉ះពាល់ ដល់ការប្រើប្រាស់របស់អ្នកផ្សាយពាណិជ្ជកម្មចំពោះសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារ ប៉ុន្តែករណីនេះមិនមែនជាកាតព្វកិច្ចរបស់ ហ្គ្រេប ទេ ដែលការសាកល្បងនោះរួមមាន ការសាកល្បងលើទម្រង់មាតិកាផ្សាយពាណិជ្ជកម្ម គោលដៅ គុណភាព ចំណាត់ថ្នាក់ ការអនុវត្ត ការរៀបចំតម្លៃ និងការកែតម្រូវការដេញថ្លៃ (auction-time bid) ។ អ្នកផ្សាយពាណិជ្ជកម្មអនុញ្ញាតឱ្យ ហ្គ្រេប ធ្វើការអនុវត្តសាកល្បងបែបនេះ ដោយមិនមានការជូនដំណឹង ឬសំណងដល់អ្នកផ្សាយពាណិជ្ជកម្មឡើយ។
១.៨ អ្នកផ្សាយពាណិជ្ជកម្មទទួលស្គាល់ និងយល់ព្រមថា ហ្គ្រេប អាចទាក់ទងអ្នកផ្សាយពាណិជ្ជកម្ម និង/ឬ អ្នកតំណាងស្របច្បាប់ របស់អ្នកផ្សាយពាណិជ្ជកម្ម ក្នុងគោលបំណងផ្តល់សេវាគ្រប់គ្រងផ្នែកទីផ្សារ ផ្ញើសារទំនាក់ទំនងផ្នែកទីផ្សារ (រួមបញ្ចូលទាំង ការផ្សាយប្រម៉ូសិន និងព្រឹត្តិបត្រព័ត៌មានចេញពី GrabAds) ការប្រមូលដោយផ្ទាល់ ឬសម្រាប់គោលបំណងដែលសមហេតុផល ផ្សេងទៀតដូចដែលបានកំណត់នៅក្នុង សេចក្តីជូនដំណឹងអំពីឯកជនភាព របស់ ហ្គ្រេប (ដែលចេញផ្សាយពី ពេលមួយទៅពេលមួយ)។
១.៩ ហ្គ្រេប និងអ្នកផ្សាយពាណិជ្ជកម្មយល់ព្រមមិនផ្ដល់អំណោយ ឬផ្ដល់នូវវត្ថុមិនសមរម្យណាមួយ ឬការទូទាត់បែបពុករលួយ អំណោយ ឬវត្ថុមានតម្លៃទៅបុគ្គលណាមួយ ទោះបីដោយផ្ទាល់ ឬដោយប្រយោលឡើយ ហើយគ្រប់ពេលវេលាត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៃយុត្តាធិការដែលពាក់ព័ន្ធ ស្ដីពីការប្រឆាំងអំពើពុករលួយ / ការប្រឆាំងអំពើស៊ីសំណូក និងការប្រឆាំងការសម្អាត់ប្រាក់។
១.១០ អ្នកផ្សាយពាណិជ្ជកម្មតំណាងអះអាង និងធានាថា៖
(ក) ការអនុវត្ត និង/ឬការប្រតិបត្តិ ឬការអនុលោមតាមកាតព្វកិច្ចរបស់អ្នកផ្សាយពាណិជ្ជកម្មក្រោមលក្ខខណ្ឌនៃសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះមិនបំពាន ហើយនឹងមិនបំពាន ឬបណ្ដាលឱ្យ ហ្គ្រេប បំពាន (i) ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ដែលមាននៅក្នុងយុត្តាធិការពាក់ព័ន្ធ (ii) សណ្ដាប់ធ្នាប់សាធារណៈ ប្រពៃណីទំនៀមទម្លាប់ល្អ និន្នាការសង្គម ទំនាក់ទំនង និងកេរ្តិ៍ឈ្មោះរបស់ ហ្គ្រេប និង (iii) សិទ្ធិរបស់តតិយជនឡើយ។
(ខ) អ្នកផ្សាយពាណិជ្ជកម្មអនុលោមតាមអាជ្ញាប័ណ្ណ ការអនុញ្ញាត ការយល់ព្រម ការជូនដំណឹងដែលតម្រូវទាំងអស់ ឬឯកសារផ្លូវច្បាប់ផ្សេងទៀតនៅក្រោមច្បាប់ជាធរមាននៅក្នុងយុត្តាធិការពាក់ព័ន្ធ។
(គ) អ្នកផ្សាយពាណិជ្ជកម្មគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានទាំងអស់ រួមទាំងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ផ្សាយពាណិជ្ជកម្ម និងច្បាប់សារពើពន្ធនៅក្នុងយុត្តាធិការពាក់ព័ន្ធ។
២ តម្លៃ
២.១ អ្នកផ្សាយពាណិជ្ជកម្មទទួលស្គាល់ និងយល់ព្រមថាតម្លៃនៃសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារត្រូវយកមូលដ្ឋានផ្អែកលើតម្លៃដែលបានកំណត់តាមការដេញថ្លៃ ហើយអ្នកផ្សាយពាណិជ្ជកម្មយល់ព្រមថាអត្រាតម្លៃចុងក្រោយត្រូវគិតតាមការដេញថ្លៃ និងកត្តាផ្នែកទីផ្សារដែលមានឧត្តមានុភាព។
៣ លក្ខណបច្ចេកទេសមាតិកា សារផ្សព្វផ្សាយ “Promo” និងការប្រើប្រាស់ពាក្យគន្លឹះ
៣.១ (i) លក្ខណបច្ចេកទេសមាតិកា និងសារផ្សព្វផ្សាយ “Promo” នៅលើមាតិកាផ្សាយពាណិជ្ជកម្ម ក៏ដូចជា (ii) ការប្រើប្រាស់ពាក្យគន្លឹះនៅក្នុងសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារ ត្រូវគោរពតាមលក្ខខណ្ឌដែលមានចែងក្នុងផ្នែក GrabAds ក្នុង លក្ខខណ្ឌនៃសេវា ហើយត្រូវតែអនុលោមតាមគោលការណ៍ណែនាំស្តីពីខ្លឹមសារអនឡាញដែលមិនសមរម្យ និងរសើប៖ GrabAds និង GrabFood (“គោលការណ៍ណែនាំ ”) ហើយត្រូវបានចាត់ទុកថាជាផ្នែកសំខាន់នៃលក្ខខណ្ឌនៃសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះ និងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានពាក់ព័ន្ធនឹងលក្ខណបច្ចេកទេសមាតិកា សារផ្សព្វផ្សាយ “Promo” និងការប្រើប្រាស់ពាក្យគន្លឹះនៅក្នុងយុត្តាធិការពាក់ព័ន្ធ។
៤ មុខងារ Custom Audience Feature
៤.១ មុខងារនេះអនុញ្ញាតឱ្យអ្នកផ្សាយពាណិជ្ជកម្មបង្កើត audience segment ដោយប្រើទិន្នន័យអតិថិជនរបស់ អ្នកផ្សាយពាណិជ្ជកម្ម ដូចជាអាសយដ្ឋានអ៊ីមែល និងលេខទូរស័ព្ទ (ហៅថា “Custom Audience”)។ មុខងារ Custom Audience Feature នឹងអនុញ្ញាតឱ្យអ្នកផ្សាយពាណិជ្ជកម្មផ្ញើទិន្នន័យក្នុងទម្រង់ hashed form (ហៅថា “Identifier Data”) តាមរយៈវិធីសាស្ត្រ សុវត្ថិភាពទៅ ហ្គ្រេប ដើម្បីបង្កើតផ្នែកគោលដៅ targeting segments ដោយផ្អែកលើការផ្គូផ្គងរបស់ Identifier Data ជាមួយអ្នក ប្រើប្រាស់ Platform (អ្នកប្រើប្រាស់ម្នាក់ៗ ហៅថា “Data Subject” និងផ្នែកគោលដៅនីមួយ ហៅថា “Custom Audience Segment”)។
៤.២ អ្នកផ្សាយពាណិជ្ជកម្មទទួលស្គាល់ និងយល់ព្រមថា ហ្គ្រេប អាចប្រើប្រាស់ទិន្នន័យនៅក្នុង Custom Audience ដើម្បីផ្តល់ជូន អ្នកផ្សាយពាណិជ្ជកម្មជាមួយនឹងសេវាផ្សាយពាណិជ្ជកម្ម រួមទាំងការផ្សាយពាណិជ្ជកម្មគោលដៅតាមរយៈ Flatform ក្នុងនាមអ្នកផ្សាយពាណិជ្ជកម្ម ហើយអ្នកផ្សាយពាណិជ្ជកម្មយល់ព្រមថាតាមរយៈការ subscribeមុខងារ Custom Audiences Feature មានន័យថាកំពុងស្នើសុំ ហ្គ្រេប ឱ្យប្រើ Identifier Data សម្រាប់បង្កើត Custom Audience Segments។
៤.៣ ហ្គ្រេប អាចកែប្រែ ផ្អាក បិទការចូលប្រើ ឬបញ្ឈប់ការផ្តល់សេវា Custom Audience នៅគ្រប់ពេល។
៤.៤ ហ្គ្រេប នឹងរក្សាការសម្ងាត់ និងសុវត្ថិភាពនៃ Identifier Data ដោយធ្វើការការពារ ដែលត្រូវបានបង្កើតឡើងដើម្បី (ក) ការពារសុវត្ថិភាព និងសុចរិតភាពនៃ Identifier Data ខណៈពេលដែលវាស្ថិតនៅក្នុងប្រព័ន្ធរបស់ ហ្គ្រេប និង (ខ) ការពារប្រឆាំង នឹងការចូល ការប្រើប្រាស់ ការផ្លាស់ប្តូរ ឬការបង្ហាញ Identifier Data ដោយចៃដន្យ ឬគ្មានការអនុញ្ញាតនៅក្នុងប្រព័ន្ធរបស់ ហ្គ្រេប ។
៤.៥ ក្នុងការប្រើប្រាស់ Custom Audience អ្នកផ្សាយពាណិជ្ជកម្មយល់ព្រមចំពោះចំណុចដូចខាងក្រោម៖
(ក) ក្រៅពីលក្ខខណ្ឌដូចដែលបានផ្តល់នៅក្នុងលក្ខខណ្ឌនៃសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះ ឬដោយមានការយល់ព្រម ជាលាយលក្ខណ៍អក្សរជាមុនរបស់ ហ្គ្រេប អ្នកផ្សាយពាណិជ្ជកម្មអាចប្រើប្រាស់ទិន្នន័យ Custom Audience ដែល ហ្គ្រេប ផ្តល់ជូន សម្រាប់អ្នកផ្សាយពាណិជ្ជកម្មសម្រាប់តែការប្រើប្រាស់ផ្ទៃក្នុងរបស់អ្នកផ្សាយពាណិជ្ជកម្មដើម្បីគ្រប់គ្រងការផ្សាយពាណិជ្ជកម្មនៅលើ Platform ហើយអ្នកផ្សាយពាណិជ្ជកម្មយល់ព្រមថាអ្នកផ្សាយពាណិជ្ជកម្មនឹងមិន (i) ផ្សព្វផ្សាយទិន្នន័យនោះទេ (ii) ប្រើប្រាស់ទិន្នន័យនោះដើម្បីជា profileនៃ data subject ណាមួយ ឬដើម្បីកំណត់អត្តសញ្ញាណឡើងវិញ ឬក៏សិក្សាស្វែងយល់ (reverse engineer) អំពីទិន្នន័យ Custom Audience ឬទាញយកព័ត៌មានផ្ទាល់ខ្លួនចេញពី ឬបញ្ចូលព័ត៌មានផ្ទាល់ខ្លួនជាមួយទិន្នន័យ ដែលមិនមែនជាទិន្នន័យផ្ទាល់ខ្លួនណាមួយដែលផ្តល់ដោយ ហ្គ្រេប (iii) ប្រើទិន្នន័យនោះសម្រាប់ការភ្ជាប់ឡើងវិញនូវប្រធានបទទិន្នន័យក្នុង លក្ខណៈណាមួយ ឬ (iv) លក់ ជួល ផ្ទេរ ឬផ្តល់សិទ្ធិចូលប្រើទិន្នន័យនោះទៅតតិយជនណាមួយឡើយ។ យ៉ាងណាក៏ដោយ ប្រសិនបើ អ្នកផ្សាយពាណិជ្ជកម្មបានចុះកិច្ចព្រមព្រៀងឯករាជ្យជាមួយតតិយជនសម្រាប់ការផ្តល់អាជ្ញាប័ណ្ណព័ត៌មានផ្នែកទីផ្សារ អ្នកផ្សាយពាណិជ្ជកម្មអាចប្រើទិន្នន័យ Custom Audience តែមួយគត់ ដើម្បីបំពេញកាតព្វកិច្ចឯករាជ្យរបស់អ្នកផ្សាយពាណិជ្ជកម្ម ដែលត្រូវអនុលោមតាមលក្ខខណ្ឌតម្រូវនៅក្រោមលក្ខខណ្ឌនៃសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះ និងច្បាប់ជាធរមានណាមួយ ។
(ខ) អ្នកផ្សាយពាណិជ្ជកម្មនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពផ្នែកពាណិជ្ជកម្មដើម្បីការពារទិន្នន័យ និងព័ត៌មានណាមួយដែល បានផ្តល់ដោយ ហ្គ្រេប ក្រោមលក្ខខណ្ឌនៃសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះពីការចូលប្រើប្រាស់ ការបាត់បង់ និងការប្រើប្រាស់ខុសដោយគ្មានការអនុញ្ញាត រួមបញ្ចូលទាំងការអ៊ិនគ្រីប (encryption) លើព័ត៌មានដែលបានរក្សាទុកនៅពីក្រោយបណ្តាញម៉ាស៊ីនមេ និងអង្គភាពដែលមានសុវត្ថិភាព ការការពារដែលមានលក្ខណៈជាកាតព្វកិច្ចតាមកិច្ចសន្យា តាមបច្ចេកវិទ្យា និងតាមការគ្រប់គ្រង។ អ្នកផ្សាយពាណិជ្ជកម្មនឹងជូនដំណឹងដល់ ហ្គ្រេប ដោយមិនពន្យាអំពីការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬការធ្វើលទ្ធកម្មនៃទិន្នន័យ Custom Audience ដោយបុគ្គល ឬអង្គភាពណាមួយតាមរយៈអ្នកផ្សាយពាណិជ្ជកម្ម ដែលអ្នកផ្សាយពាណិជ្ជកម្មអាចត្រូវស្គាល់ និងត្រូវសហការក្នុងទម្រង់សមហេតុផល (ដោយការចំណាយផ្ទាល់ខ្លួនរបស់អ្នកផ្សាយពាណិជ្ជកម្ម) ជាមួយនឹងការស៊ើបអង្កេតណាមួយទាក់ទងនឹងការបំពានទិន្នន័យនោះ។
(គ) នៅពេលដែលអ្នកផ្សាយពាណិជ្ជកម្មកំពុងដើរតួជាភ្នាក់ងារក្នុងនាមអតិថិជន អ្នកផ្សាយពាណិជ្ជកម្មតំណាងអះអាង និងធានាថា អ្នកផ្សាយពាណិជ្ជកម្មមានសិទ្ធិស្របច្បាប់ជាភ្នាក់ងារចំពោះអតិថិជនក្នុងការបង្ហាញ និងប្រើប្រាស់ទិន្នន័យទាំងនោះក្នុងនាមអតិថិជន ហើយនឹងភ្ជាប់អតិថិជនជាមួយកាតព្វកិច្ចលក្ខខណ្ឌដូចគ្នានឹងលក្ខខណ្ឌ និងខចែងនៅក្នុងលក្ខខណ្ឌសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះ។
៤.៦ អ្នកផ្សាយពាណិជ្ជកម្មធានា តំណាងអះអាង និងសន្យាចំពោះ ហ្គ្រេប ដោយផ្អែកលើមូលដ្ឋានដែលកំពុងបន្តថា៖
(ក) អ្នកផ្សាយពាណិជ្ជកម្មត្រូវបានបង្កើតឡើងយ៉ាងត្រឹមត្រូវ មានអត្ថិភាពត្រឹមត្រូវ និងស្ថិតក្នុងស្ថានភាពល្អក្រោមច្បាប់ នៃយុត្តាធិការនៃការបង្កើតរបស់ខ្លួន ហើយមានលទ្ធភាព អំណាច និងសិទ្ធិពេញលេញក្នុងការចូល (ចុះកិច្ចសន្យា) និងអនុវត្ត កាតព្វកិច្ចរបស់ខ្លួនក្រោមលក្ខខណ្ឌនៃសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះ ហើយល័ក្ខខ័ណ្ឌនៃសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារ នេះមិនមានទំនាស់ផលប្រយោជន៍ជាមួយនឹងកិច្ចព្រមព្រៀងផ្សេងទៀតដែលខ្លួនជាភាគី ឬដែលអាចត្រូវបានចងកាតព្វកិច្ច។
(ខ) អ្នកផ្សាយពាណិជ្ជកម្មបានធានា ហើយនឹងរក្សានូវ សិទ្ធិ អាជ្ញាបណ្ណ និងការយល់ព្រមដែលតម្រូវទាំងអស់ពី Data Subject និងមូលដ្ឋានស្របច្បាប់ក្នុងការបង្ហាញ និងប្រើប្រាស់ Identifier Data ដោយអនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងគោលការណ៍ណែនាំនៅក្នុងវិស័យ (industry guidelines) ដែលត្រូវអនុវត្តទាំងអស់ ។
(គ) Identifier Data ដែលអ្នកផ្សាយពាណិជ្ជកម្មផ្តល់ឱ្យ ហ្គ្រេប គឺមិនជាប់ពាក់ព័ន្ធជាមួយនឹងទិន្នន័យអំពីបុគ្គលណាម្នាក់ដែលបានជ្រើសនូវជម្រើសមួយ ដែលអ្នកផ្សាយពាណិជ្ជកម្មបានប្ដេជ្ញាគោរព ឬ ផ្តល់ឱ្យនូវជម្រើសចាកចេញពីការមិនឱ្យបង្ហាញទិន្នន័យ និងប្រើប្រាស់ទិន្នន័យសម្រាប់ការផ្សាយពាណិជ្ជកម្មគោលដៅ ទោះបីដោយផ្ទាល់ ឬដោយប្រយោល។ ចំពោះវិសាលភាពដែល Data Subject អនុវត្តចំពោះជម្រើសបដិសេធបែបនោះ បន្ទាប់ពីអ្នកផ្សាយពាណិជ្ជកម្មបានប្រើទិន្នន័យដែលទាក់ទងនឹងបុគ្គលនោះ ដើម្បីបង្កើត Custom Audience អ្នកផ្សាយពាណិជ្ជកម្មនឹងដក Data Subject នោះចេញពី Custom Audience។
(ឃ) អ្នកផ្សាយពាណិជ្ជកម្មនឹងផ្តល់ការជូនដំណឹងដល់ Data Subject នីមួយៗតាមរយៈអ្នកផ្សាយពាណិជ្ជកម្ម ភ្នាក់ងាររបស់ អ្នកផ្សាយពាណិជ្ជកម្ម ឬអតិថិជនអំពីការប្រើប្រាស់ Data Subject របស់ Identifier Data (រួមបញ្ចូលទាំង តាមរយៈគោលការណ៍ស្ដីពីឯកជនភាពណាមួយ) ហើយដោយអនុលោមតាមច្បាប់ជាធរមាន ដែលព័ត៌មានរបស់ Data Subject ត្រូវបានប្រមូលដោយ អ្នកផ្សាយពាណិជ្ជកម្ម ភ្នាក់ងាររបស់អ្នកផ្សាយពាណិជ្ជកម្ម ឬអតិថិជនអាចត្រូវបានចែករំលែកជាមួយ និងប្រើប្រាស់ដោយតតិយជន សម្រាប់គោលបំណងដែលបានបញ្ជាក់នៅក្រោមលក្ខខណ្ឌនៃសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារ រួមទាំងសម្រាប់គោលបំណងការធ្វើទីផ្សារ ការកំណត់គោលដៅផ្សាយពាណិជ្ជកម្ម និងផ្សាយពាណិជ្ជកម្មផ្សេងទៀត។
(ង) នៅពេលដែលអ្នកផ្សាយពាណិជ្ជកម្មកំពុងដើរតួនាទីជាភ្នាក់ងារ និងកំពុងផ្តល់ Identifier Data ក្នុងនាមអតិថិជន អ្នកផ្សាយពាណិជ្ជកម្មតំណាងអះអាង និងធានាថាអ្នកផ្សាយពាណិជ្ជកម្មមានសិទ្ធិតាមផ្លូវច្បាប់ជាភ្នាក់ងារចំពោះអតិថិជនក្នុងការបង្ហាញ និងប្រើប្រាស់ទិន្នន័យទាំងនោះក្នុងនាមពួកគេ ហើយនឹងចងភ្ជាប់អតិថិជនក្នុងកាតព្វកិច្ចលក្ខខណ្ឌដែលមាននៅក្នុងលក្ខខណ្ឌសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះ។
៥ សេវាកម្មផ្នែកទីផ្សាររបស់ហ្គ្រេប
៥.១ នៅក្នុងករណីដែលអ្នកផ្សាយពាណិជ្ជកម្មជ្រើសរើសចូលរួមសេវាផ្នែកទីផ្សាររបសហ្គ្រេប Grab Marketing Service (“GMS”) តាមរយៈវេទិកាសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារ អ្នកផ្សាយពាណិជ្ជកម្មត្រូវតែអនុលោម និងគោរពតាមលក្ខខណ្ឌដែល មានចែងក្នុង លក្ខខណ្ឌនៃសេវាកម្ម GMS និង/ឬកិច្ចព្រមព្រៀង GMS និង/ឬឯកសារផ្លូវច្បាប់ផ្សេងទៀត (ប្រសិនបើមាន) ដែលត្រូវអនុវត្តជាកាតព្វកិច្ចតាមកិច្ចសន្យារវាងអ្នកផ្សាយពាណិជ្ជកម្ម និង ហ្គ្រេប ។
៦ គោលការណ៍ណែនាំ និងកាតព្វកិច្ច
៦.១ គោលការណ៍ណែនាំរបស់ ហ្គ្រេប រួមជាមួយនឹងលក្ខខណ្ឌបន្ថែមផ្សេងទៀតរវាងអ្នកផ្សាយពាណិជ្ជកម្មនិង ហ្គ្រេប គឺគ្រប់គ្រងការប្រើប្រាស់របស់អ្នកផ្សាយពាណិជ្ជកម្មលើគេហទំព័រ ហ្គ្រេប ផលិតផល ឬសេវាកម្មផ្សេងទៀតក្រៅពីលក្ខខណ្ឌសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារ។
៦.២ អ្នកផ្សាយពាណិជ្ជកម្មមិនត្រូវអនុញ្ញាតឱ្យតតិយជនណាមួយ និងខ្លួនឯងមិនត្រូវ (i) បង្កើតការផ្សាយពាណិជ្ជកម្មដែលដាក់ដំណើរការដោយស្វ័យប្រវត្តិ ការក្លែងបន្លំ ឬភាពមិនត្រឹមត្រូវ (ដូចដែលបានកំណត់ក្នុង ឧបសម្ព័ន្ធ A) ការសាកសួរ ការចុច ការបំប្លែង ឬសកម្មភាពអ្នកប្រើប្រាស់ផ្សេងទៀត (ii) លាក់ការបំប្លែងសម្រាប់សេវាគ្រប់គ្រងផ្នែកទីផ្សារ នៅពេលដែលសេវានោះត្រូវបានទាមទារឱ្យធ្វើការបង្ហាញ (iii) ប្រើប្រាស់មធ្យោបាយស្វ័យប្រវត្តិ ឬទម្រង់នៃការលួចបន្លំ ឬការទាញយកទិន្នន័យ ដើម្បីចូលប្រើ សាកសួរ ឬប្រមូលព័ត៌មានទាក់ទងនឹងសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារ លើកលែងតែមានការអនុញ្ញាតយ៉ាងច្បាស់ដោយ ហ្គ្រេប (iv) ប៉ុនប៉ងជ្រៀតជ្រែកក្នុងដំណើរការនៃសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារ ឬ (v) ផ្តល់មាតិកាផ្សាយពាណិជ្ជកម្ម ដែលមាន ឬភ្ជាប់ជាមួយមេរោគ malware, spyware, unwanted software ឬកូដព្យាបាទផ្សេងទៀត ឬដោយចេតនាបំពាន ឬ គេចវេសពីវិធានការសុវត្ថិភាពនៃសេវាគ្រប់គ្រងផ្នែកទីផ្សារណាមួយ។ អ្នកផ្សាយពាណិជ្ជកម្មនឹងគ្រប់គ្រងទំនាក់ទំនង ឬសំណួរ ទាក់ទងនឹងសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារ ឬ ទ្រព្យសម្បត្តិផ្សាយពាណិជ្ជកម្មក្រោមលក្ខខណ្ឌនៃសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារ នេះទៅកាន់ ហ្គ្រេប ប៉ុណ្ណោះ។
៦.៣ អ្នកផ្សាយពាណិជ្ជកម្មទទួលស្គាល់ថា ហ្គ្រេប មានសិទ្ធិ ប៉ុន្តែមិនមែនជាកាតព្វកិច្ច ក្នុងការត្រួតពិនិត្យមាតិកាផ្សាយពាណិជ្ជកម្ម។ ហ្គ្រេប អាចបដិសេធ ឬលុបខ្លឹមសារផ្សាយពាណិជ្ជកម្មទាំងឡាយណាដែល (i) សង្ស័យដោយមានហេតុផល ឬដឹងថាជាមាតិកាផ្សាយពាណិជ្ជកម្មបំពាន (ក) ច្បាប់ជាធរមាន (ខ) លខិតបទដ្ឋានគតិយុត្ត ឬសិទ្ធិរបស់តតិយជន ឬ (គ) គោលការណ៍ណែនាំរបស់ ហ្គ្រេប ឬ (ii) មានហេតុផលណាមួយផ្សេងទៀត ដែលជាការសម្រេចចិត្តតែមួយគត់របស់ ហ្គ្រេប ។ លើសពីនេះ ហ្គ្រេប អាច (i) ផ្អាក ឬបញ្ឈប់ការចូលរួមរបស់អ្នកផ្សាយពាណិជ្ជកម្មនៅក្នុងសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារ ប្រសិនបើជឿជាក់ថា ដោយភាពសុចរិតស្មោះត្រង់ អ្នកផ្សាយពាណិជ្ជកម្មបំពានលក្ខខណ្ឌនៃសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះ ឬគោលការណ៍ណែនាំរបស់ ហ្គ្រេប ណាមួយ ហើយ (ii) កែប្រែ ឬលុបចោលនូវសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅពេលណាក៏បាន។
៧ ការទូទាត់
៧.១ ទូទៅ៖ អ្នកផ្សាយពាណិជ្ជកម្មនឹងទូទាត់ថ្លៃសេវាទាំងអស់ដែលមានទាក់ទងនឹងសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារដោយផ្អែកលើមាត្រដ្ឋានរង្វាស់ក្នុងការចេញវិក្កយបត្រដែលត្រូវអនុវត្ត (ឧទាហរណ៍ ការបង្ហាញនៃការផ្សាយពាណិជ្ជកម្ម ការចូលរួម ការចុច ឬ មាត្រដ្ឋានរង្វាស់ផ្សេងៗទៀត) (“ថ្លៃសេវា”)។ ថ្លៃសេវានឹងផ្អែកលើការវាស់វែងរបស់ ហ្គ្រេប (ដែលអាចរាប់បញ្ចូលទាំង មាត្រដ្ឋានរង្វាស់ដូចជា ការបង្ហាញនៃការផ្សាយពាណិជ្ជកម្មតាមវីដេអូ (បានផ្សាយ) ការបង្ហាញនៃការផ្សាយពាណិជ្ជកម្មតាមវីដេអូ (អាចចូលមើលបាន) ។ល។ (ដែលបានកំណត់ខាងក្រោមក្នុង ឧបសម្ព័ន្ធ ក)) និងត្រូវជាកម្មវត្ថុនៃពន្ធជាធរមាន។ អ្នកផ្សាយពាណិជ្ជកម្មត្រូវទទួលខុសត្រូវចំពោះពន្ធជាធរមានទាំងអស់ និងថ្លៃចំណាយផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល។ ក្នុងកម្រិតអតិបរិមាដែលច្បាប់អនុញ្ញាត អ្នកផ្សាយពាណិជ្ជកម្មបោះបង់ការទាមទារទាំងអស់ដែលទាក់ទងនឹងថ្លៃសេវាដែលមិនបានតវ៉ាជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីទូទាត់លើវិក្កយបត្រ ឬតាមបណ្ណឥណទានដែលត្រូវអនុវត្ត ឬកាត់ចេញពីកាបូបដែលអាចអនុវត្តបាន (តាមករណីនីមួយៗដែលអាចអនុវត្ត)។ ហ្គ្រេប អាចពន្យារ កែប្រែ ឬលុបចោលការចេញវិក្កយបត្រឥណទាន និងវិក្កយបត្រទៅ អ្នកផ្សាយពាណិជ្ជកម្ម នៅពេលណាក៏បាន តាមការសម្រេចចិត្តរបស់ ហ្គ្រេប ។
៧.២ ការទូទាត់៖ តាមរយៈការទទួលយកលក្ខខណ្ឌសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះ អ្នកផ្សាយពាណិជ្ជកម្មយល់ព្រម ធ្វើការទូទាត់ដោយផ្ទាល់សម្រាប់ការចំណាយលើការផ្សាយពាណិជ្ជកម្មនៅលើវេទិកាជាមួយនឹងលក្ខខណ្ឌដូចខាងក្រោម៖
(ក) អ្នកផ្សាយពាណិជ្ជកម្មដែលជាអាជីវកររបស់ ហ្គ្រេប ៖
- ការកាត់ប្រាក់ចំណូលពីហាង៖ ជម្រើសនេះអនុវត្តចំពោះតែអ្នកផ្សាយពាណិជ្ជកម្មដែលជាអាជីវកររបស់ ហ្គ្រេប ប៉ុណ្ណោះ។ ប្រសិនបើអ្នកផ្សាយពាណិជ្ជកម្មជ្រើសរើសយកជម្រើសនេះជាវិធីបង់ប្រាក់ទី១ អ្នកផ្សាយពាណិជ្ជកម្មយល់ព្រមផ្តល់សិទ្ធិឱ្យ ហ្គ្រេប កាត់ប្រាក់ចេញពីកាបូបអាជីវកររបស់អ្នកផ្សាយពាណិជ្ជកម្ម (រួមបញ្ចូលទាំង ប៉ុន្តែមិនកំណត់ចំពោះកាបូបប្រាក់ចំណូលរបស់ហាងដែលបានកំណត់តាមរយៈវេទិកាសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារ និង/ឬកាបូបប្រាក់ចំណូលរបស់ហាងផ្សេងទៀតរបស់អ្នកផ្សាយពាណិជ្ជកម្មដែលមានជាមួយ ហ្គ្រេប) (ហៅថា “កាបូបប្រាក់ចំណូលរបស់ហាង”) សម្រាប់ថ្លៃសេវាដែលអ្នកផ្សាយពាណិជ្ជកម្មទូទាត់តាមរយៈវេទិកាសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារជារៀងរាល់ថ្ងៃ (ឬ សម្រាប់ពេលណាមួយផ្សេងទៀតនោះ គឺត្រូវធ្វើឡើងតាមការសម្រេចរបស់ ហ្គ្រេប)។ នៅក្នុងករណីដែល កាបូបប្រាក់ចំណូលរបស់ហាងមានសមតុល្យមិនគ្រប់គ្រាន់ដើម្បីទូទាត់ថ្លៃសេវា អ្នកផ្សាយពាណិជ្ជកម្មយល់ព្រមថា ហ្គ្រេប មានសិទ្ធិក្នុងការកាត់ និងទូទាត់ថ្លៃសេវាចំពោះថ្លៃសេវាចេញពី (i) ប័ណ្ណឥណទាន/ឥណពន្ធ (ប្រសិនបើបានភ្ជាប់) និង/ឬ (ii) ចេញវិក្កយបត្រចំពោះថ្លៃសេវាដែលមិនទាន់បានទូទាត់ដោយផ្ទាល់ទៅកាន់អ្នកផ្សាយពាណិជ្ជកម្ម ហើយ អ្នកផ្សាយពាណិជ្ជកម្មនឹងបង់ថ្លៃសេវាកម្មទាំងអស់ផ្អែកលើលក្ខខណ្ឌការទូទាត់ និងឥណទាន ដែលបានព្រមព្រៀងជាមួយ ហ្គ្រេប ចាប់ពីពេលទទួលវិក្កយបត្រនោះ ។
- ប័ណ្ណឥណទាន/ឥណពន្ធ៖ ប្រសិនបើអ្នកផ្សាយពាណិជ្ជកម្មជ្រើសរើសយកជម្រើសនេះជាវិធីបង់ប្រាក់ទី១ ថ្លៃសេវានឹងត្រូវបានទូទាត់តាមរយៈប័ណ្ណឥណទាន/ឥណពន្ធជាវិធីទូទាត់ប្រាក់។ នៅពេលចុចបញ្ជូនព័ត៌មានប័ណ្ណឥណទាន/ឥណពន្ធរបស់ខ្លួនសម្រាប់ការទូទាត់ អ្នកផ្សាយពាណិជ្ជកម្មផ្តល់សិទ្ធិឱ្យ ហ្គ្រេប ដើម្បីទទួលបានការអនុញ្ញាតជាមុន និងទូទាត់ថ្លៃសេវាលើប័ណ្ណរបស់អ្នកផ្សាយពាណិជ្ជកម្មចំពោះថ្លៃសេវានោះ។ អ្នកផ្សាយពាណិជ្ជកម្មត្រូវទទួលខុសត្រូវទាំងស្រុងចំពោះកម្រៃសេវាបន្ថែមណាមួយ ( ឧទាហរណ៍ កម្រៃសេវាដែលលើស) ដែលកើតចេញមកពីការប្រើប្រាស់ប័ណ្ណសម្រាប់ការទូទាត់។ នៅក្នុងករណីដែលបណ្ណឥណទាន /ឥណពន្ធមានសមតុល្យ មិនគ្រប់គ្រាន់សម្រាប់ទូទាត់ថ្លៃសេវា អ្នកផ្សាយពាណិជ្ជកម្មយល់ព្រមឱ្យ ហ្គ្រេប មានសិទ្ធិកាត់ និងទូទាត់ថ្លៃសេវាសម្រាប់ថ្លៃសេវាចេញពី (i) កាបូបប្រាក់ចំណូលរបស់ហាង និង/ឬ (ii) ចេញវិក្កយបត្រសម្រាប់ថ្លៃសេវាដែលមិនទាន់ទូទាត់ដោយផ្ទាល់ទៅអ្នកផ្សាយពាណិជ្ជកម្ម ហើយអ្នកផ្សាយពាណិជ្ជកម្មនឹងទូទាត់ថ្លៃសេវាទាំងអស់ដោយផ្អែកលើលក្ខខណ្ឌការទូទាត់ និងឥណទានដែលបានព្រមព្រៀងជាមួយ ហ្គ្រេប ចាប់ពីពេលទទួលវិក្កយបត្រ។
(ខ) អ្នកផ្សាយពាណិជ្ជកម្មដែលមិនមែនជាអាជីវកររបស់ ហ្គ្រេប ៖
- ប័ណ្ណឥណទាន/ឥណពន្ធ៖ ប្រសិនបើអ្នកផ្សាយពាណិជ្ជកម្មជ្រើសរើសយកជម្រើសនេះជាវិធីបង់ប្រាក់ទី១ ថ្លៃសេវានឹងត្រូវបានទូទាត់តាមរយៈប័ណ្ណឥណទាន/ឥណពន្ធជាវិធីបង់ប្រាក់ទី១។ នៅពេលចុចបញ្ជូនព័ត៌មានប័ណ្ណឥណទាន/ឥណពន្ធរបស់ខ្លួនសម្រាប់ការទូទាត់ អ្នកផ្សាយពាណិជ្ជកម្មផ្តល់សិទ្ធិឱ្យ ហ្គ្រេប ដើម្បីទទួលបានការអនុញ្ញាតជាមុន និងធ្វើការទូទាត់លើប័ណ្ណរបស់អ្នកផ្សាយពាណិជ្ជកម្មសម្រាប់ថ្លៃសេវា។ អ្នកផ្សាយពាណិជ្ជកម្មត្រូវទទួលខុសត្រូវទាំងស្រុងចំពោះ កម្រៃសេវាបន្ថែមណាមួយ ( ឧទាហរណ៍ កម្រៃសេវាលើស) ដែលកើតចេញមកពីការប្រើប្រាស់ប័ណ្ណសម្រាប់ការទូទាត់។ នៅក្នុងករណីដែលប័ណ្ណឥណទាន/ឥណពន្ធមានសមតុល្យមិនគ្រប់គ្រាន់ដើម្បីទូទាត់ថ្លៃសេវា អ្នកផ្សាយពាណិជ្ជកម្ម យល់ព្រមថា ហ្គ្រេប មានសិទ្ធិចេញវិក្កយបត្រលើថ្លៃសេវាដោយផ្ទាល់ទៅអ្នកផ្សាយពាណិជ្ជកម្ម ហើយអ្នក ផ្សាយពាណិជ្ជកម្មនឹងទូទាត់ថ្លៃសេវាទាំងអស់ដោយផ្អែកលើលក្ខខណ្ឌការទូទាត់ និងឥណទានដែលបានព្រមព្រៀង ជាមួយ ហ្គ្រេប ចាប់ពីពេលទទួលវិក្កយបត្រ។
- ការចេញវិក្កយបត្រ៖ ប្រសិនបើអ្នកផ្សាយពាណិជ្ជកម្មជ្រើសរើសយកជម្រើសនេះ អ្នកផ្សាយពាណិជ្ជកម្មនឹងទទួល វិក្កយបត្រពី ហ្គ្រេប ដើម្បីទូទាត់ថ្លៃសេវា។ វិក្កយបត្រនឹងផ្អែកលើរបាយការណ៍ផ្សយពាណិជ្ជកម្មជាក់ស្តែងរបស់ ហ្គ្រេប ហើយនឹងត្រូវបានចេញដោយ ហ្គ្រេប ទៅកាន់អ្នកផ្សាយពាណិជ្ជកម្មជារៀងរាល់ខែ។ អ្នកផ្សាយពាណិជ្ជកម្មត្រូវទូទាត់ក្នុងអំឡុងពេលនៃលក្ខខណ្ឌឥណទានដែលបានព្រមព្រៀងជាមួយ ហ្គ្រេប ចាប់ពីពេលទទួលវិក្កយបត្រពី ហ្គ្រេប ។ ប្រសិនបើការទូទាត់មិនទាន់ពេលវេលា ហ្គ្រេប តាមជម្រើសរបស់ខ្លួន អាចអនុវត្គិតកម្រៃសេវាយឺតយ៉ាវប្រចាំខែ (ឬជាផ្នែកនៃខែ) ឈានដល់កម្រិតអត្រាអតិបរមាដែលអនុញ្ញាតដោយច្បាប់ជាធរមានពាក់ព័ន្ធ និង/ឬផ្អាកការផ្តល់សេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារជូនអ្នកផ្សាយពាណិជ្ជកម្មដោយមិនចាំបាច់ជូនដំណឹងដល់អ្នកផ្សាយពាណិជ្ជកម្ម។ សកម្មភាពណាមួយនៅក្នុងប្រការនេះត្រូវអនុវត្តដោយគ្មានការប៉ះពាល់ដល់សិទ្ធិ។
៧.៣ ការទទួលខុសត្រូវលើការទូទាត់របស់ភ្នាក់ងារ៖ នៅពេលដែលអ្នកផ្សាយពាណិជ្ជកម្មដើរតួនាទីជាភ្នាក់ងារក្នុងនាមអតិថិជន អ្នកផ្សាយពាណិជ្ជកម្មត្រូវធ្វើការទូទាត់ប្រាក់ដោយផ្ទាល់ក្នុងនាមអតិថិជនមក ហ្គ្រេប ចំពោះថ្លៃសេវាទាំងអស់ដែលមាន ហើយត្រូវ ទទួលខុសត្រូវចំពោះ ហ្គ្រេប សម្រាប់ការទូទាត់យឺតយ៉ាវ ឬការមិនទូទាត់។ ការរៀបចំការទូទាត់របស់អ្នកផ្សាយពាណិជ្ជកម្មជាមួយ អតិថិជនមិនប៉ះពាល់ដល់កាតព្វកិច្ចទូទាត់របស់អ្នកផ្សាយពាណិជ្ជកម្មក្នុងលក្ខខណ្ឌសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះទេ។
៧.៤ រូបិយប័ណ្ណ អ្នកផ្សាយពាណិជ្ជកម្មយល់ព្រមថាថ្លៃសេវានឹងត្រូវទូទាត់ក្នុងរូបិយប័ណ្ណដែលអាចអនុវត្តបាននៅក្នុងយុត្តាធិការ ពាក់ព័ន្ធ។ ប្រសិនបើអាចអនុវត្តបាន ការដូរទៅជារូបិយប័ណ្ណបរទេសផ្សេងទៀតអាចត្រូវបានធ្វើឡើង ដោយផ្អែកលើការសម្រេច និងប្រព័ន្ធរបស់ ហ្គ្រេប (ការដូររូបិយប័ណ្ណនឹងផ្អែកលើអត្រាប្តូរប្រាក់បរទេសដែលកំពុងមានឧត្តមានុភាព)។
៨ ទិន្នន័យបុគ្គល
៨.១ ក្នុងករណីដែល ហ្គ្រេប ទទួលបានទិន្នន័យពីអ្នកផ្សាយពាណិជ្ជកម្ម អ្នកផ្សាយពាណិជ្ជកម្មអនុញ្ញាតឱ្យ ហ្គ្រេប និងក្រុមហ៊ុនសាខារបស់ហ្គ្រេបនៅទូទាំងពិភពលោកនូវសិទ្ធិដែលមានលក្ខណអចិន្ដ្រៃយ៍ ឥតគិតថ្លៃ មិនអាចដកហូតបាន អាចធ្វើអាជ្ញាប័ណ្ណបន្ដដោយសេរី មិនផ្តាច់មុខក្នុងការប្រើប្រាស់ កែប្រែ បកប្រែ សិក្សាឡើងវិញ រុះរើ បង្កើតឡើងវិញ បំបែក បញ្ចូលគ្នា ចងក្រង ចម្លង ឬបង្កើតស្នាដៃចម្លងឡើងវិញលើទិន្នន័យដែលទទួលបាន (ឧទាហរណ៍ ទិន្នន័យទីតាំង) ដែលទាក់ទងនឹងសកម្មភាពអាជីវកម្មណាមួយរបស់ ហ្គ្រេប និងក្រុមហ៊ុនសាខារបស់ហ្គ្រេប។ ទោះបីមានការរៀបរាប់ដូចខាងលើក៏ដោយ អ្នកផ្សាយពាណិជ្ជកម្មយល់ព្រមថា កម្មសិទ្ធិបញ្ញា ណាមួយ និងទាំងអស់នៅក្នុង និងមានចំពោះការងារ ឬសម្ភារៈណាមួយក្នុងទម្រង់ ឬមធ្យោបាយ ដូចដែលអាចត្រូវបានបង្កើត និពន្ធ អភិវឌ្ឍ ឬផលិតដោយ ហ្គ្រេប ដោយប្រើទិន្នន័យដែលមានអាជ្ញាប័ណ្ណនឹងត្រូវប្រគល់ឱ្យតែម្នាក់គត់ និងទាំងស្រុងជារបស់ ហ្គ្រេប ។ ដើម្បីជៀសវាងការសង្ស័យ អ្នកផ្សាយពាណិជ្ជកម្មត្រូវផ្តល់ជំនួយណាមួយដែលអាចត្រូវបានស្នើសុំដោយ ហ្គ្រេប និងក្រុមហ៊ុនសាខារបស់ហ្គ្រេបដើម្បីបញ្ជាក់ និងផ្ដល់សុក្រិតកម្មពីភាពជាម្ចាស់ សិទ្ធិ ផលប្រយោជន៍ និងកម្មសិទ្ធិបញ្ញារបស់ ហ្គ្រេប (ឬក្រុមហ៊ុនសាខារបស់ហ្គ្រេប) ។
៨.២ នៅពេលដំណើរការទិន្នន័យអំពីបុគ្គលដែលអាចត្រូវបានកំណត់អត្តសញ្ញាណពីទិន្នន័យនោះ ឬដោយទិន្នន័យនោះ និងព័ត៌មានផ្សេងទៀត ដែលអ្នកផ្សាយពាណិជ្ជកម្មមាន ឬទំនងជាមានសិទ្ធិចូលប្រើទៅក្នុង (“ទិន្នន័យបុគ្គល”) អ្នកផ្សាយពាណិជ្ជកម្មតំណាងអះអាង និងធានាថាទិន្នន័យនោះ៖ (ក) អនុលោមតាមច្បាប់ការពារទិន្នន័យជាធរមានទាំងអស់ (ខ) មានវិធានការបច្ចេកទេស និង វិធានការការពាររបស់ស្ថាប័នដែលសមហេតុផល ដើម្បីការពារទិន្នន័យបុគ្គល ដែលខ្លួនប្រមូល ប្រើប្រាស់ និងបង្ហាញចេញពីការចូល ការប្រមូល ការប្រើប្រាស់ ការបង្ហាញ ការចម្លង ការកែប្រែ ការចាត់ចែងដោយគ្មានការអនុញ្ញាត ឬហានិភ័យស្រដៀងគ្នា និង (គ) មិនត្រូវរក្សាទុកទិន្នន័យបុគ្គលសម្រាប់រយៈពេលវែងជាងការចាំបាច់សម្រាប់បម្រើក្នុងគោលបំណងផ្លូវច្បាប់ និងអាជីវកម្មឡើយ។
៨.៣ ចំពោះវិសាលភាពដែលអ្នកផ្សាយពាណិជ្ជកម្មនឹងត្រូវបង្ហាញទិន្នន័យណាមួយ (រួមទាំងទិន្នន័យបុគ្គល) នៃបុគ្គលទៅកាន់ ហ្គ្រេប សម្រាប់គោលបំណងនៃការប្រើប្រាស់មុខងារសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារ អ្នកផ្សាយពាណិជ្ជកម្មតំណាងអះអាង និងធានាថាខ្លួនមានមូលដ្ឋានផ្លូវច្បាប់ត្រឹមត្រូវក្នុងការធ្វើបែបនោះ (រួមទាំង នៅពេលដែលត្រូវអនុវត្តបាន ខ្លួនបានទទួលការយល់ព្រមពីបុគ្គលទាំងនោះរួចហើយ) និងទទួលបានការអនុញ្ញាតយ៉ាងត្រឹមត្រូវដើម្បីធ្វើការបង្ហាញព័ត៌មាននោះ។
៨.៤ ប្រសិនបើអ្នកផ្សាយពាណិជ្ជកម្មប្រមូលទិន្នន័យណាមួយ (រួមទាំងទិន្នន័យផ្ទាល់ខ្លួន) ពីអ្នកប្រើប្រាស់ដែលប្រើមុខងារសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារ (ឧទាហរណ៍ ការតាមដានការបំប្លែង-conversion tracking) ឬប្រើបច្ចេកវិទ្យារបស់ ហ្គ្រេប ណាមួយដែលរក្សាទុក និងចូលទៅ cookies ឬព័ត៌មានផ្សេងទៀតនៅលើឧបករណ៍អ្នកប្រើប្រាស់ ខ្លួនត្រូវតែផ្តល់ការជូនដំណឹង និងបង្ហាញយ៉ាងច្បាស់នូវសកម្មភាពនោះដល់អ្នកប្រើប្រាស់ ក៏ដូចជាទទួលបានការយល់ព្រមដែលតម្រូវដោយបញ្ញត្តិច្បាប់ណាមួយសម្រាប់សកម្មភាពនោះ ឬដំណើរការណាមួយផ្សេងទៀត ដែលខ្លួនចង់អនុវត្តលើទិន្នន័យនោះ។ លើសពីនេះ អ្នកផ្សាយពាណិជ្ជកម្មនឹងធានាថាទិន្នន័យបុគ្គលណាមួយដែលទទួលបានពីអ្នកប្រើប្រាស់ត្រូវបានផ្ទេរដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានស្ដីពីការការពារទិន្នន័យ ហើយនឹងធ្វើតាមការណែនាំដែលសមហេតុផលទាំងអស់ពី ហ្គ្រេប ទាក់ទងនឹងអនុលោមភាពទាំងនោះ។
៩ ការសន្យាផ្ដល់សំណង
អ្នកផ្សាយពាណិជ្ជកម្មនឹងការពារ ផ្តល់សំណង និងមិនធ្វើឱ្យមានគ្រោះថ្នាក់ចំពោះ ហ្គ្រេប និងក្រុមហ៊ុនសាខា អភិបាល មន្ដ្រី បុគ្គលិក និងភ្នាក់ងាររបស់ ហ្គ្រេបនីមួយៗ ពីការណ៍ និងប្រឆាំងនឹងការទាមទារ ការខូចខាត ការបាត់បង់ និងការចំណាយទាំងអស់ (រួមទាំងកម្រៃសេវាមេធាវីដែលមានភាពសមរម្យ) រួមមានទាំងការខាតបង់ដោយប្រយោល ដែលកើតឡើងពី ឬទាក់ទងនឹង (i) ការបំពានរបស់ អ្នកផ្សាយពាណិជ្ជកម្មចំពោះលក្ខខណ្ឌសេវាកម្មអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះ (ii) ការបំពានរបស់អ្នកផ្សាយពាណិជ្ជកម្មលើលក្ខខណ្ឌ នៃសេវា; (iii) មាតិកា ឬប្រធានបទនៃមាតិកាផ្សាយពាណិជ្ជកម្មណាមួយដែលផ្តល់ដោយ ឬក្នុងនាមអ្នកផ្សាយពាណិជ្ជកម្ម (iv) ការបំពានណាមួយ និង/ឬការមិនអនុលោមតាមច្បាប់ការពារទិន្នន័យជាធរមានដោយអ្នកផ្សាយពាណិជ្ជកម្ម (v) ការបំពាន ឬ ការចោទប្រកាន់ថាបានរំលោភលើច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តជាធរមានដោយអ្នកផ្សាយពាណិជ្ជកម្ម និង (vi) ការបំពានរបស់អ្នកផ្សាយពាណិជ្ជកម្មលើសិទ្ធិរបស់តតិយជន រួមទាំងសិទ្ធិកម្មសិទ្ធិបញ្ញារបស់តតិយជន។
១០ ដែនកំណត់នៃការទទួលខុសត្រូវ
១០.១ ហ្គ្រេប នឹងមិនទទួលខុសត្រូវចំពោះអ្នកផ្សាយពាណិជ្ជកម្មចំពោះការខូចខាតដែលជាលទ្ធផលអ្វីមួយ ទោះបីដោយប្រយោល ចៃដន្យ ជាទណ្ឌកម្ម មានលក្ខណៈពិសេស ឬទោសទណ្ឌណាមួយឡើយ រួមមាន ប៉ុន្តែមិនកំណត់ចំពោះ ការខូចខាត ការបាត់បង់ប្រាក់ចំណេញ ការរំខានខាងអាជីវកម្ម ការបាត់បង់ព័ត៌មាន និងស្ថានភាពស្រដៀងណាមួយផ្សេងទៀត ដែលកើតឡើង ដោយ ឬទាក់ទងនឹងការប្រើប្រាស់សេវាអ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់អ្នកផ្សាយពាណិជ្ជកម្ម បើទោះបីជា ហ្គ្រេប ត្រូវបានណែនាំ ពីលទ្ធភាពនៃការខូចខាតនោះក៏ដោយ។
១០.២ ហ្គ្រេប មិនទទួលខុសត្រូវចំពោះអ្នកផ្សាយពាណិជ្ជកម្មចំពោះការខូចខាតជាក់ស្តែងដែលបណ្តាលមកពីការបំពាន ឬ ការមិនអនុវត្តកាតព្វកិច្ចរបស់អ្នកផ្សាយពាណិជ្ជកម្មក្រោមលក្ខខណ្ឌនៃសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារក្នុងចំនួនទឹកប្រាក់លើសពី 100% នៃថ្លៃសេវាទាំងអស់ដែលបង់ទៅឱ្យ ហ្គ្រេប ដោយអ្នកផ្សាយពាណិជ្ជកម្មសម្រាប់សេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្នុងរយៈពេលប្រាំមួយ (០៦) ខែភ្លាមៗមុនកាលបរិច្ឆេទដែលបុព្វហេតុនៃសកម្មភាពកើតឡើងដំបូងឡើយ។
១១ ការបដិសេធ
១១.១ ចំពោះវិសាលភាពពេញលេញដែលត្រូវបានអនុញ្ញាតដោយច្បាប់ជាធរមាន សេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារ និងទ្រព្យសម្បត្តិផ្សាយពាណិជ្ជកម្មដែលមាននៅក្នុងវេទិកាគឺត្រូវបានផ្តល់ជូនដោយផ្អែកលើមូលដ្ឋាន “ជាក់ស្ដែង-As Is” ហើយការជ្រើសរើស និងហានិភ័យជារបស់អ្នកផ្សាយពាណិជ្ជកម្ម ហើយ ហ្គ្រេប ឬក៏ក្រុមហ៊ុនសាខារបស់ហ្គ្រេបមិនធ្វើការធានា ឬការអះអាងណាមួយពាក់ព័ន្ធជាមួយសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារ ឬលទ្ធផលនៃសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារឡើយ។
១១.២ ចំពោះវិសាលភាពពេញលេញដែលត្រូវបានអនុញ្ញាតដោយច្បាប់ជាធរមាន ហ្គ្រេប សូមបដិសេធនូវរាល់លក្ខខណ្ឌ និងការធានាគ្រប់ប្រភេទ មិនថាមានលក្ខណបង្ហាញ ឬបង្កប់ន័យឡើយ។ ហ្គ្រេប សូមបដិសេធជាក់លាក់ចំពោះការធានា និងលក្ខខណ្ឌណាមួយ និងទាំងអស់នៃគុណភាពដែលអាចទទួលយកបានផ្នែកពាណិជ្ជកម្ម គុណភាពជាទីពេញចិត្ត ភាពសមស្របក្នុងគោលបំណងពិសេស និងមិនមានការរំលោភបំពាន និងការធានាណាមួយដែលកើតចេញពីមូលហេតុនៃការទំនាក់ទំនង ឬការប្រើប្រាស់នៃការជួញដូរ។
១២ ការរំលាយ និងការលុបចោលមាតិកាផ្សាយពាណិជ្ជកម្ម និង/ឬលក្ខខណ្ឌសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះ
១២.១ លុះត្រាតែមានគោលការណ៍ណែនាំរបស់ ហ្គ្រេប និង/ឬកិច្ចព្រមព្រៀងដែលយោងលក្ខខណ្ឌនៃសេវាអ្នកគ្រប់គ្រងទីផ្សារ ចែងច្បាស់លាស់ បើមិនដូច្នេះទេ ភាគីអាចលុបចោលមាតិកាផ្សាយពាណិជ្ជកម្មណាមួយនៅមុនពេលផ្សាយពាណិជ្ជកម្ម ប៉ុន្តែប្រសិនបើ អ្នកផ្សាយពាណិជ្ជកម្មលុបចោលមាតិកាផ្សាយពាណិជ្ជកម្មបន្ទាប់ពីកាលបរិច្ឆេទកំណត់ ដែលផ្តល់ដោយ ហ្គ្រេប នោះអ្នកផ្សាយពាណិជ្ជកម្មនឹងទទួលខុសត្រូវចំពោះថ្លៃលុបចោលណាមួយដែលបានទំនាក់ទំនងដោយ ហ្គ្រេប ទៅកាន់អ្នកផ្សាយពាណិជ្ជកម្ម ហើយមាតិកាផ្សាយពាណិជ្ជកម្មអាចនៅតែត្រូវបានផ្សាយ។ អ្នកផ្សាយពាណិជ្ជកម្មត្រូវតែផ្ដល់ប្រសិទ្ធិភាពលើការលុបចោលមាតិកាផ្សាយពាណិជ្ជកម្ម (i) គឺលើអនឡាញតាមរយៈគណនីរបស់អ្នកផ្សាយពាណិជ្ជកម្ម ប្រសិនបើមុខងារមានដំណើរការ (ii) ប្រសិនបើមុខងារនេះមិនមានដំណើរការទេ គឺដោយមានការជូនដំណឹងទៅកាន់ ហ្គ្រេប តាមរយៈអ៊ីមែលទៅកាន់តំណាងគណនីរបស់អ្នកផ្សាយពាណិជ្ជកម្ម ឬ (iii) ប្រសិនបើមុខងារនេះមិនមានដំណើរការ ហើយអ្នកផ្សាយពាណិជ្ជកម្មមិនមានតំណាងគណនីទៀតនោះ គឺដោយការជូនដំណឹងទៅកាន់ ហ្គ្រេប (រួមគ្នាហៅថា “ដំណើរការលុបចោលការផ្សាយពាណិជ្ជកម្ម”)។ អ្នកផ្សាយពាណិជ្ជកម្មនឹងមិនត្រូវបានលើកលែងចំពោះកាតព្វកិច្ចទូទាត់ប្រាក់ណាមួយ ចំពោះមាតិកាផ្សាយពាណិជ្ជកម្មដែលមិនបានបញ្ជូន ឬអ្នកផ្សាយពាណិជ្ជកម្មបានបញ្ជូនក្រោយ ពីកាលបរិច្ឆេទកំណត់ (ផុតកំណត់) ដែលផ្តល់ដោយ ហ្គ្រេប ឡើយ។ ហ្គ្រេប នឹងមិនត្រូវមានកាតព្វកិច្ចទទួលខុសត្រូវចំពោះ Insertion Order (“IO”) ដែលបានផ្ដល់ដោយអ្នកផ្សាយពាណិជ្ជកម្មទេ។
១២.២ ហ្គ្រេប អាចកែប្រែលក្ខខណ្ឌសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារបានគ្រប់ពេលតាមការសម្រេចតែមួយគត់របស់ ហ្គ្រេប ។ លក្ខខណ្ឌសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារដែលបានកែប្រែនឹងមានប្រសិទ្ធិភាពក្នុងរយៈពេលប្រាំពីរ (៧) ថ្ងៃបន្ទាប់ពីការជូនដំណឹង ដោយ ហ្គ្រេប ទៅកាន់អ្នកផ្សាយពាណិជ្ជកម្ម ឬដោយការបង្ហោះនៅលើ GrabApps និង/ឬ នៅលើគេហទំព័ររបស់ ហ្គ្រេប ។ ប្រសិនបើ អ្នកផ្សាយពាណិជ្ជកម្មមិនយល់ព្រមនឹងលក្ខខណ្ឌសេវាកម្មអ្នកគ្រប់គ្រងផ្នែកទីផ្សារដែលបានកែប្រែទេ សម្រាប់ផ្នែកណាមួយនោះ អ្នកផ្សាយពាណិជ្ជកម្មគួរតែបញ្ឈប់ការប្រើប្រាស់ផ្នែកនៃសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនោះ។ ការប្រើប្រាស់បន្តរបស់អ្នកផ្សាយពាណិជ្ជកម្មចំពោះសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនឹងបង្កើតឱ្យមានការទទួលយករបស់អ្នកផ្សាយពាណិជ្ជកម្មនូវលក្ខខណ្ឌសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារដែលបានកែប្រែ។
១២.៣ ភាគីអាចបញ្ចប់លក្ខខណ្ឌសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះនៅពេលណាក៏បាន ដោយមានការជូនដំណឹងដល់ភាគីផ្សេងទៀត ប៉ុន្តែការបន្តប្រើប្រាស់សេវាអ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់អ្នកផ្សាយពាណិជ្ជកម្ម និងមាតិកាផ្សាយពាណិជ្ជកម្មណាមួយ ដែលមិនត្រូវបានលុបចោលដោយអនុលោមតាមផ្នែកទី ១២.១ នឹងត្រូវស្ថិតនៅក្រោមលក្ខខណ្ឌសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារបច្ចុប្បន្នដែលបានបង្ហោះនៅ URL ដែលធ្វើឡើងតាមរយៈគណនីសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់អ្នកផ្សាយពាណិជ្ជកម្ម។
១៣ ផ្សេងៗ
១៣.១ នៅក្នុងករណីដែលលក្ខខណ្ឌជាក់លាក់ណាមួយដែលមិនស្របគ្នារវាងលក្ខខណ្ឌនៃសេវា និងលក្ខខណ្ឌសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារ លក្ខខណ្ឌនៃសេវាកម្មអ្នកគ្រប់គ្រងផ្នែកទីផ្សារនឹងមានឧត្តមានុភាព។
១៣.២ លក្ខខណ្ឌសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះត្រូវបានគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយទំនាស់ បណ្ដឹង ការទាមទារ ឬមូលហេតុនៃបណ្ដឹងដែលកើតចេញពី ឬពាក់ព័ន្ធនឹងសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះ ចុងក្រោយត្រូវបញ្ជូនទៅ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (“ម.ជ.ម”) ដោយអនុលោមតាមវិធានមជ្ឈត្តកម្មរបស់ ម.ជ.ម ជាធរមាននៅ ពេលចាប់ផ្តើមនីតិវិធីមជ្ឈត្តកម្ម។ វេទិកាមជ្ឈត្តកម្មត្រូវមានមជ្ឈត្តករចំនួនមួយ (០១) រូប។ ភាសានៃមជ្ឈត្តកម្មត្រូវធ្វើជា ភាសាអង់គ្លេស។ វេទិកាមជ្ឈត្តកម្មនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ ជាកម្មវត្ថុនៃការការពារណាមួយដែលអាច ប៉ះពាល់ដល់ការអនុវត្តនៃមជ្ឈត្តវិនិច្ឆ័យ មជ្ឈត្តវិនិច្ឆ័យត្រូវជាមជ្ឈត្តវិនិច្ឆ័យចុងក្រោយ និងចង់កាតព្វកិច្ច ហ្គ្រេប និង អ្នកផ្សាយពាណិជ្ជកម្ម។ ហ្គ្រេប និងអ្នកផ្សាយពាណិជ្ជកម្មស្ម័គ្រចិត្តយល់ព្រមអនុវត្តភ្លាមៗនូវមជ្ឈត្តវិនិច្ឆ័យ។ រាល់ការចំណាយ និងការចំណាយនានាដែលកើតឡើងទាក់ទងនឹងមជ្ឈត្តកម្មត្រូវទទួលខុសត្រូវដោយភាគីដែលបំពាន។
១៣.៣ ប្រសិនបើបទប្បញ្ញត្តិណាមួយក្នុងលក្ខខណ្ឌសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះ ត្រូវបានចាត់ទុកថាមិនអាចអនុវត្តបាន នោះបទប្បញ្ញត្តិផ្សេងទៀតនឹងដែលនៅសល់ត្រូវមានអានុភាពអនុវត្ត និងប្រសិទ្ធិភាពពេញលេញ។ សិទ្ធិ និងការជួសជុលសំណងក្នុងលក្ខខណ្ឌសេវាអ្នកគ្រប់គ្រងផ្នែកទីផ្សារនេះ គឺមិនកំណត់រឹតត្បិតទេ។
ឧបសម្ព័ន្ធ ក – សទ្ទានុក្រម
| ពាក្យ | ការពន្យល់ |
| ការបង្ហាញនៃការផ្សាយពាណិជ្ជកម្ម | គឺជារង្វាស់វាស់វែងមួយនៃការបង្ហាញការផ្សាយពាណិជ្ជកម្មនៅលើកម្មវិធីផ្សាយពាណិជ្ជកម្ម ដែលត្រូវគ្នាជាមួយនឹងកម្រិតកំណត់អប្បបរមាដែលបានបង្កើតឡើងសម្រាប់គុណភាព និងលក្ខខណ្ឌ និងខចែងដែលបានបង្កើតឡើងរវាង ហ្គ្រេប និងអ្នកផ្សាយពាណិជ្ជកម្ម។ |
| ការបង្ហាញនៃការផ្សាយពាណិជ្ជកម្មតាមវីដេអូ (បានផ្សាយ) | ម៉ែត្ររង្វាស់ដែលតំណាងឱ្យការរាប់នៃ frame ដំបូងនៃការផ្សាយពាណិជ្ជកម្មតាមវីដេអូ ការបង្ហោះ buffering ប្រសិនបើអាចអនុវត្ត។ |
| ការបង្ហាញនៃការផ្សាយពាណិជ្ជកម្មតាម វីដេអូ (អាចចូលមើលបាន) | គឺជារង្វាស់វាស់វែងមួយដែលអនុវត្តចំពោះកម្រិតកំណត់ជាក់លាក់មួយដើម្បីផ្សាយការបង្ហាញនៃការផ្សាយពាណិជ្ជកម្ម ដែលត្រូវតែត្រូវគ្នា ដើម្បីមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការបង្ហាញនៃការផ្សាយពាណិជ្ជកម្មដែលអាចចូលមើលបាន។ កម្រិតកំណត់ទាំងនេះត្រូវបានរចនាឡើង ដើម្បីបន្ថែមការធានាយ៉ាងច្បាស់លាស់ថាមាន “ឱកាសដើម្បីមើលឃើញ” ការផ្សាយពាណិជ្ជកម្មដោយអ្នកប្រើប្រាស់លើសពីការធានា ដែលការផ្សាយពាណិជ្ជកម្មត្រូវបានផ្សាយ និងទទួលយ៉ាងត្រឹមត្រូវដោយឧបករណ៍។ |