តើខ្ញុំត្រូវរក្សាគណនីនិងទូរស័ព្ទរបស់ខ្ញុំឱ្យមានសុវត្ថិភាពដោយរបៀបណា?

អនុវត្តជំហានងាយៗទាំងនេះដើម្បីរក្សាគណនីនិងទូរស័ព្ទរបស់អ្នកមានសុវត្ថិភាព។

ទទួលយកការផ្ដល់ជូនពិតប្រាកដ

អ្នកអាចចូលគណនីកម្មវិធីបើកបររបស់អ្នកបានដោយប្រើកម្មវិធីផ្លូវការរបស់​ Grab។
ប្រព័ន្ធពង្រឹងបន្ថែមរបស់យើងរកឃើញការប្រើប្រាស់កម្មវិធីមិនផ្លូវការ
ហើយធ្វើអោយរារាំងការចូលពេលប្រើរកម្មវិធីទាំងអស់នោះ។

សូមលុបចោលកម្មវិធីដែលមិនមែនផ្លូវការរបស់ Grab ទាំងអស់ ហើយទទួលយកការផ្ដល់ជូនពិតប្រាកដ

ពី Play Store ឬ App Store ឥឡូវនេះ!

ចូររក្សាភាពស្មោះត្រង់

ការបញ្ឆោតប្រព័ន្ធកំណត់ទីតាំងសកល (ប្រព័ន្ធ GPS) របស់អ្នក ឬ
កែប្រែការកំណត់ទូរស័ព្ទរបស់អ្នកដើម្បីទទួលបានការងារគឺជាភាពមិនស្មោះត្រង់។​
ការប្រើកម្មវិធីដែលមិនមានការអនុញ្ញាតដូចជាការបញ្ឆោត GPS នឹងប៉ះពាល់ដល់ការបើកដំណើរការគណនីអ្នកបើកបររបស់អ្នក
ហើយអាចបណ្តាលឱ្យមានការពិន័យ រួមទាំងដកចេញនូវប្រាក់លើកទឹកចិត្ត ឬ ការផ្អាកលើគណនីរបស់អ្នក។
ប្រសិនបើអ្នកបានដំឡើងកម្មវិធីដែលមិនមានការអនុញ្ញាត សូមលុបវាចេញពីទូរស័ព្ទរបស់អ្នកនៅថ្ងៃនេះ។

រឿងខ្លះមិនត្រូវកែប្រែរឺផ្លាស់ប្តូរទេ

ឧទាហរណ៍ ការកំណត់លើឧបករណ៍របស់អ្នក។

ការកែច្នៃទូរស័ព្ទរបស់អ្នកតាមរយៈការកែប្រែ (rooting, jailbreaking, ឬការតម្លើងកម្មវិធី Xposed)
អាចប៉ះពាល់ដល់សុវត្ថិភាពគណនីរបស់អ្នក។ ដើម្បីធ្វើឲ្យគណនីរបស់អ្នកមានសុវត្ថិភាព អ្នកនឹងមិនអាច
ប្រើប្រាស់គណនីអ្នកបើកបររបស់អ្នកនោះទេ ប្រសិនបើអ្នកនៅតែបន្តប្រើប្រាស់ទូរស័ព្ទកែច្នៃ។

ដើម្បីធានាដល់ការចូលប្រើប្រាស់គណនីអ្នកបើកបររបស់អ្នក, សូមរក្សាការកំណត់ដើមរបស់ឧបករណ៍របស់អ្នក។សូមស្វែងយល់បន្ថែមនៅទីនេះ។

ការចែករំលែកឬមិនចែករំលែក

ចម្លើយគឺទេ!

មិនត្រូវឱ្យនរណាម្នាក់ចូល ឬធ្វើការចែករំលែកគណនីបើកបររបស់អ្នក ក្រៅពីអ្នកបានឡើយ។
សូមកំណត់កូដសម្ងាត់អោយស្មុគស្មាញ ហើយមិនត្រូវចែករំលែកព័ត៌មានចុះឈ្មោះចូលគណនី ទៅកាន់នរណាម្នាក់ជាដាច់ខាត។
សូម្បីតែ Grab, ក្រុមគ្រួសារ នឹង មិត្តភក្តិជិតស្និទ្ធិ។

ប្រសិនបើអ្នកទទួលបានសារ, សារអេឡិចត្រូនិច ឬការតេទាក់ទងគួរឲ្យសង្ស័យ ដែលអះអាងថាជា Grab សូមកុំឆ្លើយតប,
ចុចលើតំណភ្ជាប់ ឬ បើកចូល ឯកសារភ្ជាប់នានា។ ពិនិត្យលើឯកសារយោងនានា ពីការប៉ុនប៉ងឆបោក
ហើយធ្វើការរាយការណ៍ភ្លាមៗ។
សូមស្វែងយល់បន្ថែមពីការការពារគណនីរបស់អ្នកនៅទីនេះ។