មិនត្រូវចែករំលែកព័ត៌មានលម្អិតគណនីរបស់អ្នក ជាដាច់ខាត!
ការពារខ្លួនអ្នកពីការប៉ុនប៉ង ឬឆបោកនានា

សូមប្រយ័ត្នចំពោះសារ, សារអេឡិចត្រូនិច ឬការតេទាក់ទងដែលគួរឱ្យសង្ស័យ ដែលសួរនាំពីព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក


សុវត្ថិភាព ពិតជារឿងសំខាន់ណាស់សម្រាប់​​​​​​ Grab ហើយយើងខិតខំប្រឹងប្រែង ដើម្បី​ប្រាកដថា ភាពឯកជនរបស់អ្នកត្រូវបានការពារ។​ ហេតុនេះហើយ យើងមិនដែលសួរអ្នក​​អំពីព័ត៌មានផ្ទាល់ខ្លួន​​ ឬព័ត៌មានលម្អិត ពេលចុះឈ្មោះចូលគណនីរបស់អ្នកនោះទេ។

ប្រសិនបើអ្នកទទួលបាន​សារ, សារអេឡិចត្រូនិច ឬការតេទាក់ទងគួរឲ្យសង្ស័យខ្លាំង, ពួកយើងសូមណែនាំអ្នកឲ្យធ្វើតាមជំហានខាងក្រោម ដើម្បីធ្វើឲ្យគណនីដៃគូបើកបរ Grab របស់អ្នកមានសុវត្ថិភាព។




ឈប់

មិនត្រូវឆ្លើយតប ចុចតំណភ្ជាប់ ឬបើកឯកសារនានាពីសារ, សារអេឡិចត្រូនិច ដែលសួរនាំអ្នកពីព័ត៌មានចុះឈ្មោះចូលគណនីបើកបររបស់អ្នក ទោះបីមកពីប្រភពណាក៏ដោយ។

មិនត្រូវឲ្យនរណាម្នាក់ចូលទៅកាន់គណនីរបស់អ្នក ក្រៅពីអ្នកបានឡើយ។ សូម្បីតែ Grab, ក្រុមគ្រួសារ និងមិត្តជិតស្និទ្ធិរបស់អ្នក។

ពិនិត្យ

មុននឹងវាយបញ្ចូលនូវព័ត៌មានលម្អិត ត្រូវប្រាកដថាអ្នកកំពុងប្រើប្រាស់ កម្មវិធីដៃគូបើកបរGrabឬ អ្នកកំពុងបើកគេហទំព័រ https://www.grab.com

ប្រសិនបើអ្នកមានចម្ងល់ពីរបៀបបញ្ជាក់ពីភាពត្រឹមត្រូវតាមសារ ការតេទាក់ទង ឬសារអេឡិចត្រូនិច, សូម ស្វែងរកជំនួយពីយើងជានិច្ច។

ផ្តល់ព័ត៌មានមកពួកយើង

យើងត្រៀមខ្លួនជានិច្ច សម្រាប់ទប់ស្កាត់សកម្មភាពគួរឱ្យសង្ស័យណាមួយក្នុង Grab។ ប្រសិនបើអ្នកឃើញ ឬដឹងពីអ្វីគួរឱ្យសង្ស័យ សូម ​ទាក់ទងមកយើង ដើម្បីឱ្យយើងមានលទ្ធភាពក្នុងការការពារគណនីរបស់អ្នក ឲ្យបានកាន់តែប្រសើរ។