នៅ Grab បេសកកម្មរបស់ពួកយើងគឺការបង្កើត សុវត្ថិភាពប្រចាំថ្ងៃជូនដល់អតិថិជន និងដៃគូរបស់យើង ក៏ដូចជាសហគមន៍ទាំងមូលផងដែរ។
កម្មវិធីទូរស័ព្ទប្រចាំថ្ងៃ។ សុវត្ថិភាពប្រចាំថ្ងៃ។
ក្នុងនាមជាកម្មវិធីទូរស័ព្ទប្រចាំថ្ងៃ ដែលបំពេញនូវតម្រូវការប្រើប្រាស់រៀងរាល់ថ្ងៃរបស់អ្នក ការធានាឲ្យបាននូវបទពិសោធន៍របស់អ្នកជាមួយពួកយើងប្រកបសុវត្ថិភាព និងសន្តិសុខខ្ពស់ គឺជាការយកចិត្តទុកដាក់ចម្បងរបស់ពួកយើង។ មិនថាអ្នកកំពុងធ្វើដំណើរទៅណា បង់ថ្លៃអាហារ ឬធ្វើការបញ្ជាទិញអីវ៉ាន់ ពួកយើងនឹងនៅទីនេះដើម្បីធានានូវសុវត្ថិភាពជូនអ្នកគ្រប់ជំហ៊ានទាំងអស់។
អ្វីដែលពួកយើងជឿជាក់
ពួកយើងរស់នៅ នឹងប្រកាន់ភ្ជាប់នូវគោលការណ៍មួយចំនួន ដែលមិនអាចប្រកែកបាន ហើយគោលការណ៍ទាំងនេះ ដើរតួរជាមូលដ្ឋាន នៃការអនុវត្ត និងគោរពយ៉ាងខ្ជាប់ខ្ជួន ក្នុងការបង្កើនសុវត្ថិភាពរៀងរាល់ថ្ងៃ។

បទបញ្ញត្តិ
ការអនុវត្តតាមច្បាប់ សុវត្ថិភាព សន្តិសុខ និងសេវាកម្មទៅតាមបទដ្ឋាន ដែលយើងរំពឹងទុកពីដៃគូរបស់យើង។
បន្ថែម >
ទិន្នន័យផ្ទាល់ខ្លួន
ការសន្យារបស់យើងគឺធ្វើការរក្សាទុកនូវទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងកម្រិតមួយដែលមានសុវត្ថិភាពខ្ពស់។
បន្ថែម >
លក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្ម
លក្ខខណ្ឌដែលត្រូវអនុវត្តក្នុងការប្រើប្រាស់សេវាកម្មណាមួយរបស់ Grab។
បន្ថែម >ពួកយើងក៏ជាក្រុមហ៊ុនដំបូងគេនៅក្នុងឧស្សាហកម្ម សេវាកម្មកក់ការធ្វើដំណើរនេះ នៅទូទាំងពិភពលោក ដែលគុណភាពនៃប្រព័ន្ធគ្រប់គ្រងរបស់យើង ត្រូវបានទទួលស្គាល់នៅក្រោម វិញ្ញាបនបត្របញ្ជាក់គុណភាព ISO 9001: 2015 ។
សូមអានបន្ថែមនៅទីនេះ
អ្វីដែលពួកយើងធ្វើ
ច្នៃប្រឌិត កែប្រែ និងបង្កើតថ្មី
នៅក្នុងឧស្សាហកម្មនេះតែងតែមានការផ្លាស់ប្តូរ ដូច្នេះយើងត្រូវប្រាកដថាយើងត្រៀមខ្លួនជានិច្ចសម្រាប់ការផ្លាស់ប្ដូរនោះ។ ពួកយើងជឿជាក់លើវិធានការបង្ការ ការការពារ និង សកម្មភាព ហើយយើងតែងតែបន្តកសាងទំនុកចិត្ត ព្រមជាមួយនឹងមុខងារនិងកម្មវិធីសុវត្ថិភាពថ្មីៗ ដើម្បីបំពេញទៅតាមលក្ខណៈវិនិច្ឆ័យទាំងនោះ។
អ្វីដែលអ្នកអាចធ្វើបាន


ត្រូវដឹងពីស្ដង់ដារសហគមន៍របស់យើង
សហគមន៍មួយមានភាពរឹងមាំបានដោយមានការសហការពីប្រជាជនរបស់ពួកគេ។ ការមានទំនួលខុសត្រូវ វិជ្ជាជីវៈ និងការគោរពគឺជាមូលដ្ឋាន មិនថាជាអ្នកបើកបរ ឬ អ្នកដំណើរនោះទេ។ នៅ Grab ពួកយើងមានច្បាប់មូលដ្ឋានមួយចំនួនដែលយើងរំពឹងទុកថាអ្នកប្រើប្រាស់របស់យើងធ្វើការប្រកាន់ខ្ជាប់ ការចូលរួមសហការធ្វើការរួមគ្នានេះគឺដើម្បីបង្កើតសហគមន៍សុវត្ថិភាពប្រចាំថ្ងៃ។
ស្តង់ដារសហគមន៍

គន្លឹះងាយៗមួយចំនួន
វាមិនងាយស្រួលនោះទេក្នុងការកែលម្អឲ្យប្រសើរឡើងគ្រប់ពេលវេលា (នោះគឺជាការងាររបស់យើង) ប៉ុន្តែវាគឺពិតជាល្អក្នុងការទទួលយកទម្លាប់ដែលផ្ដល់នូវសុវត្ថិភាព។ នេះគឺជាគន្លឹះដែលមានសារៈប្រយោជន៍មួយចំនួន ដើម្បីជួយកំណត់អ្នកឲ្យនៅលើផ្លូវត្រឹមត្រូវ។
សេចក្ដីណែនាំក្នុងការធ្វើដំណើរ រក្សាគណនីនិងឧបករណ៍របស់អ្នកឲ្យមានសុវត្ថិភាពកម្មវិធីផ្តល់ដំណឹង ឬ Whistleblower
ជាមួយហ្គ្រេប ពួកយើងស្វាគមន៍ និងទទួលនូវរាល់មតិផ្តល់យោបល់ដែលរួមបញ្ចូលទាំងការរាយការណ៍អំពីសុវត្ថិភាព ឬសកម្មភាពក្លែងបន្លំដែលគួរអោយសង្ស័យណាមួយ។ អ្វីដែលកាន់តែពិសេសនោះ គឺអ្នកអាចនឹងមានឪកាសក្នុងការទទួលរង្វាន់ផងដែរ ប្រសិនបើករណីដែលអ្នករកឃើញសមស្របទៅតាមលក្ខខណ្ឌរបស់យើង។
ចូលរួមចំណែកជួយពួកយើងក្នុងការបង្កើនសុវត្ថិភាព និងសន្តិសុខតាមរយះការរាយការណ៍អំពីករណីទាំងនោះមកកាន់ពួកយើង។
តើត្រូវធ្វើអ្វីនៅពេលដែលមានបញ្ហាកើតឡើង?
ប្រសិនបើមានអ្វីខុសសូមដឹងថា យើងនឹងនៅទីនោះដើម្បីជួយនិងការពារផលប្រយោជន៍របស់អ្នក គ្រប់កាលៈទេសៈទាំងអស់។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ក្រុមជំនួយរបស់យើងនៅទីនេះ។ Help Centre