Social Sellers

បង្កើនការលក់របស់អ្នក កាន់តែច្រើនជាមួយ GrabExpress

GrabExpress គឺជាសេវាកម្មដែលផ្តល់ជូននូវដំណោះស្រាយដឹកជញ្ជូន

អីវ៉ន់ផ្សេងតាមតម្រូវការជាមយតម្លៃទាប រហ័ស និង​ សុវត្ថិភាពខ្ពស់ជុំវិញ

រាជធានីភ្នំពេញ។

 

ហេតុអ្វីគួរតែជ្រើសរើសសេវាដឹកជញ្ជូន GrabExpress?

ការបត់បែនស្របតាមតម្រូវការជាក់ស្ដែងរបស់អ្នក

មិនថាអីវ៉ាន់តូចឬធំ​ ប្រញាប់ក៏ដោយ ​មិនប្រញាប់ក៏ដោយ​ ដឹកជញ្ចូនជាមួយ GrabExpress យ៉ាងងាយស្រួល និង​ទំនុកចិត្តខ្ពស់។
ស្វែងយល់បន្ថែម សូមចុចនូវទីនេះ

ការធ្វើឱ្យប្រសើរឡើងសម្រាប់តម្រូវការដឹកជញ្ជូនរបស់អ្នក

 

ពិបាករឿងដឹកជញ្ជូនច្រើនក្នុងពេលឬថ្ងៃតែមួយ? មិនមែនជាបញ្ហាជាមួយ GrabExpress កក់ដឹកជញ្ជូនអីវ៉ាន់បានរហូតដល់ទៅ១០ទីតាំងក្នុងពេលតែមួយ ដែលជួយសន្សំសំចៃពេលវេលា និងថវិការបស់អ្នក។

ងាយស្រួលក្នុងការប្រើប្រាស់ចំណុចពិសេសៗរបស់ GrabExpress

 

អ្នកអាចចែករំលែកសំណុំបែបបទដឹកជញ្ជូន និងតម្លៃទៅកាន់អតិថិជនរបស់អ្នក ដើម្បីឲ្យគាត់បានដឹងអំពីតម្លៃនិងព័ត៌មានដឹកជញ្ជូនទុកជាមុនព្រមទាំងអាចតាមដានអីវ៉ាន់លើពេលជាក់ស្ដែង និងភស្តុតាងក្នុងការដឹកជញ្ជូនបានយ៉ាងងាយស្រួល

ការទទួលបានការផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍សហគ្រិន

 

យើងបានបង្កើតទំនាក់ទំនងនេះឡើងដោយគិតគូរអំពីដៃគូសហការសមាជិកសម្រាប់ការឆ្ពោះទៅមុខ។ GrabExpress Boss Club របស់យើងក៏ផ្តល់ជូនអ្នកនូវរង្វាន់ប្រចាំខែ ដែលនឹងជួយពង្រីកអាជីវកម្មរបស់អ្នកឲ្យឈានទៅមុខជានិច្ច ។

សន្សំសំចៃថវិកា និង​ពង្រីកការលូតលាល់នៃអាជីវកម្មរបស់អ្នក

ការដឹកជញ្ជូនគឺពិតជាសំខាន់ដើម្បីផ្ដល់ជូនបទពិសោធន៍ដ៏ល្អសម្រាប់អតិថិជនរបស់អ្នក​ ប៉ុន្តែជារឿយៗការលំបាកខ្លះក្នុងការដឹកជញ្ចូន។​ ដើម្បីជួយអ្នកដោះស្រាយលើបញ្ហាខ្លះទាំងនោះ យើងក៏បង្កើតក្លឹបមួយដែលហៅថា GrabExpress Boss Club! អនុញ្ញាតឲ្យយើងធ្វើជាដៃគូអាជីវកម្មជាមួយអ្នក។

គ្រាន់តែចុះឈ្មោះហើយប្រាប់យើងអំពីឈ្មោះអាជីវកម្មរបស់អ្នកដូចជា វេបសាយរបស់អ្នក ឬ ឈ្មោះគេហទំព័រ Facebook Instagram, Carousel ផ្សេងៗ… ដើម្បីទទួលបាន…

Freebies និង Discounts

ទទួលបានការ បញ្ចុះតម្លៃ ១$ រហូតដល់៥ដងនៃការកក់GrabExpress

Rewards for Deliveries

ឈ្នះរង្វាន់ជាច្រើនដោយគ្រាន់តែចូលរួមលេងជាមួយការប្រកួតប្រជែង BossClub Challenge

Reach & Awareness

កម្មវីធីជាច្រើនដែលអាចមានឱកាសកទទួលបានការផ្សព្វផ្សាញបង្ហាញនៅលើគេហទំព័រផ្លូវការរបស់ Grab ក្នុងន័យនេះវានឹងជួយអាជីវកម្មរបស់អ្នកឲ្យមានគេស្គាល់កាន់តែច្រើនឡើងៗ

Insights & Learnings

ទទួលបានការផ្សារភ្ជាប់ទំនាក់ទំនងក្នុងការរៀនពីគន្លឹះនៃការលក់ពីសមាជិក Boss Club ផ្សេងទៀត ក៏ដូចជាវាគ្មិនជំនាញ តាមបែបបច្ចេកវិទ្យាទំនើបជាពិសេស តាមរយៈឆែលណែលតេឡេក្រាមរបស់យើង

ស្វែងយល់ពីសំនួរបន្ថែម នូវទីនេះ

នៅពេលអ្នកក្លាយជាសមាជិកក្លឹប GrabExpress Boss Club សមាជិកភាពរបស់អ្នកនឹងបន្តដោយស្វ័យប្រវត្តិរៀងរាល់ខែ លុះត្រាតែអ្នកសម្រេចចិត្តចាកចេញពីក្លឹប

ទំហំនៃអីវ៉ាន់

GrabExpress – Bike
ទំហំនៃអីវ៉ាន់: 25cm x 25cm x 25cm
ទម្ងន់នៃអីវ៉ាន់: 5kg

GrabExpress – Tuk Tuk
ទំហំនៃអីវ៉ាន់: 40cmx40cmx90cm
ទម្ងន់នៃអីវ៉ាន់: 20kg

GrabExpress – 4ម៉ោង*
ទំហំនៃអីវ៉ាន់: 25cm x 25cm x 25cm
ទម្ងន់នៃអីវ៉ាន់: 5kg
GrabExpress – 4ម៉ោង មិនអាចប្រើដើម្បីដឹកជញ្ជូនអាហារភេសជ្ជៈបានទេ ព្រោះសេវាកម្មនេះត្រូវបានកំណត់សម្រាប់ការដឹកជញ្ជូនក្នុងរយៈ 4ម៉ោង

ទំនិញដែលអាចដឹកជញ្ជូនបានមានដូចជា៖

កញ្ចប់ទំនិញ (ជាប្រអប់ឬថង់ផ្សេងៗ)
ឯកសារ
សម្លៀកបំពាក់
អាហារ (ដឹកជញ្ជូនបានតែសម្រាប់ការប្រើប្រាស់សេវាកម្មដឹកជញ្ជូនភ្លាមៗ (GrabExpress – 30នាទី) ប៉ុន្តែបានអនុញ្ញាតសម្រាប់ GrabExpress – ៤ ម៉ោងទេ)

ផ្កាឬនំខេក (ដែលតម្រូវឲ្យដឹកជញ្ជូនជាមួយ GrabExpress​ TukTuk តែប៉ុណ្ណោះ)



ទំនិញដែលមិនអាចដឹកជញ្ជូនបាន

 

អីវ៉ាន់ងាយខូចឬបាក់បែក (ផ្កា នំ) ដែលតម្រូវឲ្យដឹកជញ្ជូនជាមួយ GrabExpress​ TukTuk តែប៉ុណ្ណោះ

សាច់ឆៅ អាហារសមុទ្រឆៅ អាហារក្លាសេ និងទឹកដោះគោស្រស់

អីវ៉ាន់ងាយគ្រោះថ្នាក់ ផ្ទុះឆេះ ងាយឆេះ និងមិនមានសុវត្ថិភាព (រាប់បញ្ចូលទាំង Power Bank)

អីវ៉ាន់និងឯកសារមានតម្លៃ (សាច់ប្រាក់ លិខិតឆ្លងដែន ឬឯកសារអត្តសញ្ញាណបណ្ណ័ផ្លូវការផ្សេងទៀត)

កាតឥណទាន / ឥណពន្ធ

អីវ៉ាន់និងសារធាតុខុសច្បាប់ (ដូចជាទស្សនាវដ្តីអាសអាភាស និង អាវុធក្លែងក្លាយ) ។

សត្វនិងរុក្ខជាតិ

អីវ៉ាន់ដែលអាចងាយខូចខាត

អីវ៉ាន់ដែលមិនអាចសងវិញបាន (ដូចជារូបថត វិដេអូ)

អីវ៉ាន់ដែលមានតម្លៃលើសពី 100 ដុល្លារ

អីវ៉ាន់ក្លែងក្លាយ

អីវ៉ាន់ឬវត្ថុមានតម្លៃដូចជាមាស ពេជ្រ លោហះមានតម្លៃផ្សេងៗ

*ការធានារ៉ាប់រង /ពាក្យបណ្តឹងទាមទារសំណងផ្សេងៗ នឹងមិនត្រូវបានផ្ដល់ជូនសម្រាប់អីវ៉ាន់ដែលមិនបានគោរពគោលការណ៍ដែលបានកំណត់។

ដៃគូដឹកជញ្ជូនមិនត្រូវទទួលខុសត្រូវចំពោះការការពារអាហារផ្សេងៗរបស់អ្នកក្នុងកំឡុងពេលដឹកជញ្ជូន។ ហានិភ័យនៃការខូចខាតម្ហូបអាហារ ត្រូវទទួលខុសត្រូវដោយអ្នកប្រើប្រាស់ផ្ទាល់។

តើGrabExpress អាចធ្វើការកក់ទុក​មុខ​ ឬទុក​អីវ៉ាន់មួយថ្ងៃសម្រាប់ដឹកថ្ងៃបន្ទាប់?​
សូមអធ្យាស្រ័យ យើងមិនទាន់មានសេវាកម្មកក់ទុកមុនឬសេវាកម្មដឹកនៅថ្ងៃបន្ទាប់នៅឡើយទេ​។

ដៃគូដឹកជញ្ចូនរបស់ Grab ត្រូវបានធ្វើការបង្ហាត់បង្រៀនយ៉ានម៉ត់ចត់ពីរបៀបនៃការដឹកជញ្ជូនអីវ៉ាន់ ក៏ដូចជាការផ្តល់ព័ត៌មាន និងភស្តុតាងនៃការដឹកជញ្ជូន។​ ប៉ុន្តេបើក្នុងករណីណាមួយអីវ៉ាន់របស់អ្នក​ត្រូវបានបាត់បង់ឬខូចខាត សូមកុំបារ្ភម GrabExpress ​មានធានារ៉ាប់រងសំរាប់កញ្ចប់អីវ៉ាន់របស់អ្នករហូតដល់ ១០០ដុល្លារ​ ដែលអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់ភ្នាក់ងារជំនួយអតិថិជន​តាមរយៈ Help Center.