Social Sellers
មិនថាអីវ៉ាន់តូចឬធំ ប្រញាប់ក៏ដោយ មិនប្រញាប់ក៏ដោយ ដឹកជញ្ចូនជាមួយ GrabExpress យ៉ាងងាយស្រួល និងទំនុកចិត្តខ្ពស់។
ស្វែងយល់បន្ថែម សូមចុចនូវទីនេះ
ពិបាករឿងដឹកជញ្ជូនច្រើនក្នុងពេលឬថ្ងៃតែមួយ? មិនមែនជាបញ្ហាជាមួយ GrabExpress កក់ដឹកជញ្ជូនអីវ៉ាន់បានរហូតដល់ទៅ១០ទីតាំងក្នុងពេលតែមួយ ដែលជួយសន្សំសំចៃពេលវេលា និងថវិការបស់អ្នក។
អ្នកអាចចែករំលែកសំណុំបែបបទដឹកជញ្ជូន និងតម្លៃទៅកាន់អតិថិជនរបស់អ្នក ដើម្បីឲ្យគាត់បានដឹងអំពីតម្លៃនិងព័ត៌មានដឹកជញ្ជូនទុកជាមុនព្រមទាំងអាចតាមដានអីវ៉ាន់លើពេលជាក់ស្ដែង និងភស្តុតាងក្នុងការដឹកជញ្ជូនបានយ៉ាងងាយស្រួល
យើងបានបង្កើតទំនាក់ទំនងនេះឡើងដោយគិតគូរអំពីដៃគូសហការសមាជិកសម្រាប់ការឆ្ពោះទៅមុខ។ GrabExpress Boss Club របស់យើងក៏ផ្តល់ជូនអ្នកនូវរង្វាន់ប្រចាំខែ ដែលនឹងជួយពង្រីកអាជីវកម្មរបស់អ្នកឲ្យឈានទៅមុខជានិច្ច ។
ការដឹកជញ្ជូនគឺពិតជាសំខាន់ដើម្បីផ្ដល់ជូនបទពិសោធន៍ដ៏ល្អសម្រាប់អតិថិជនរបស់អ្នក ប៉ុន្តែជារឿយៗការលំបាកខ្លះក្នុងការដឹកជញ្ចូន។ ដើម្បីជួយអ្នកដោះស្រាយលើបញ្ហាខ្លះទាំងនោះ យើងក៏បង្កើតក្លឹបមួយដែលហៅថា GrabExpress Boss Club! អនុញ្ញាតឲ្យយើងធ្វើជាដៃគូអាជីវកម្មជាមួយអ្នក។
គ្រាន់តែចុះឈ្មោះហើយប្រាប់យើងអំពីឈ្មោះអាជីវកម្មរបស់អ្នកដូចជា វេបសាយរបស់អ្នក ឬ ឈ្មោះគេហទំព័រ Facebook Instagram, Carousel ផ្សេងៗ… ដើម្បីទទួលបាន…
ទទួលបានការ បញ្ចុះតម្លៃ ១$ រហូតដល់៥ដងនៃការកក់GrabExpress
ឈ្នះរង្វាន់ជាច្រើនដោយគ្រាន់តែចូលរួមលេងជាមួយការប្រកួតប្រជែង BossClub Challenge
កម្មវីធីជាច្រើនដែលអាចមានឱកាសកទទួលបានការផ្សព្វផ្សាញបង្ហាញនៅលើគេហទំព័រផ្លូវការរបស់ Grab ក្នុងន័យនេះវានឹងជួយអាជីវកម្មរបស់អ្នកឲ្យមានគេស្គាល់កាន់តែច្រើនឡើងៗ
ទទួលបានការផ្សារភ្ជាប់ទំនាក់ទំនងក្នុងការរៀនពីគន្លឹះនៃការលក់ពីសមាជិក Boss Club ផ្សេងទៀត ក៏ដូចជាវាគ្មិនជំនាញ តាមបែបបច្ចេកវិទ្យាទំនើបជាពិសេស តាមរយៈឆែលណែលតេឡេក្រាមរបស់យើង
នៅពេលអ្នកក្លាយជាសមាជិកក្លឹប GrabExpress Boss Club សមាជិកភាពរបស់អ្នកនឹងបន្តដោយស្វ័យប្រវត្តិរៀងរាល់ខែ លុះត្រាតែអ្នកសម្រេចចិត្តចាកចេញពីក្លឹប
ទំហំនៃអីវ៉ាន់
GrabExpress – Bike
ទំហំនៃអីវ៉ាន់: 25cm x 25cm x 25cm
ទម្ងន់នៃអីវ៉ាន់: 5kg
GrabExpress – Tuk Tuk
ទំហំនៃអីវ៉ាន់: 40cmx40cmx90cm
ទម្ងន់នៃអីវ៉ាន់: 20kg
GrabExpress – 4ម៉ោង*
ទំហំនៃអីវ៉ាន់: 25cm x 25cm x 25cm
ទម្ងន់នៃអីវ៉ាន់: 5kg
GrabExpress – 4ម៉ោង មិនអាចប្រើដើម្បីដឹកជញ្ជូនអាហារភេសជ្ជៈបានទេ ព្រោះសេវាកម្មនេះត្រូវបានកំណត់សម្រាប់ការដឹកជញ្ជូនក្នុងរយៈ 4ម៉ោង
ទំនិញដែលអាចដឹកជញ្ជូនបានមានដូចជា៖
កញ្ចប់ទំនិញ (ជាប្រអប់ឬថង់ផ្សេងៗ)
ឯកសារ
សម្លៀកបំពាក់
អាហារ (ដឹកជញ្ជូនបានតែសម្រាប់ការប្រើប្រាស់សេវាកម្មដឹកជញ្ជូនភ្លាមៗ (GrabExpress – 30នាទី) ប៉ុន្តែបានអនុញ្ញាតសម្រាប់ GrabExpress – ៤ ម៉ោងទេ)
ផ្កាឬនំខេក (ដែលតម្រូវឲ្យដឹកជញ្ជូនជាមួយ GrabExpress TukTuk តែប៉ុណ្ណោះ)
ទំនិញដែលមិនអាចដឹកជញ្ជូនបាន
អីវ៉ាន់ងាយខូចឬបាក់បែក (ផ្កា នំ) ដែលតម្រូវឲ្យដឹកជញ្ជូនជាមួយ GrabExpress TukTuk តែប៉ុណ្ណោះ
សាច់ឆៅ អាហារសមុទ្រឆៅ អាហារក្លាសេ និងទឹកដោះគោស្រស់
អីវ៉ាន់ងាយគ្រោះថ្នាក់ ផ្ទុះឆេះ ងាយឆេះ និងមិនមានសុវត្ថិភាព (រាប់បញ្ចូលទាំង Power Bank)
អីវ៉ាន់និងឯកសារមានតម្លៃ (សាច់ប្រាក់ លិខិតឆ្លងដែន ឬឯកសារអត្តសញ្ញាណបណ្ណ័ផ្លូវការផ្សេងទៀត)
កាតឥណទាន / ឥណពន្ធ
អីវ៉ាន់និងសារធាតុខុសច្បាប់ (ដូចជាទស្សនាវដ្តីអាសអាភាស និង អាវុធក្លែងក្លាយ) ។
សត្វនិងរុក្ខជាតិ
អីវ៉ាន់ដែលអាចងាយខូចខាត
អីវ៉ាន់ដែលមិនអាចសងវិញបាន (ដូចជារូបថត វិដេអូ)
អីវ៉ាន់ដែលមានតម្លៃលើសពី 100 ដុល្លារ
អីវ៉ាន់ក្លែងក្លាយ
អីវ៉ាន់ឬវត្ថុមានតម្លៃដូចជាមាស ពេជ្រ លោហះមានតម្លៃផ្សេងៗ
*ការធានារ៉ាប់រង /ពាក្យបណ្តឹងទាមទារសំណងផ្សេងៗ នឹងមិនត្រូវបានផ្ដល់ជូនសម្រាប់អីវ៉ាន់ដែលមិនបានគោរពគោលការណ៍ដែលបានកំណត់។
ដៃគូដឹកជញ្ជូនមិនត្រូវទទួលខុសត្រូវចំពោះការការពារអាហារផ្សេងៗរបស់អ្នកក្នុងកំឡុងពេលដឹកជញ្ជូន។ ហានិភ័យនៃការខូចខាតម្ហូបអាហារ ត្រូវទទួលខុសត្រូវដោយអ្នកប្រើប្រាស់ផ្ទាល់។
តើGrabExpress អាចធ្វើការកក់ទុកមុខ ឬទុកអីវ៉ាន់មួយថ្ងៃសម្រាប់ដឹកថ្ងៃបន្ទាប់?
សូមអធ្យាស្រ័យ យើងមិនទាន់មានសេវាកម្មកក់ទុកមុនឬសេវាកម្មដឹកនៅថ្ងៃបន្ទាប់នៅឡើយទេ។
ដៃគូដឹកជញ្ចូនរបស់ Grab ត្រូវបានធ្វើការបង្ហាត់បង្រៀនយ៉ានម៉ត់ចត់ពីរបៀបនៃការដឹកជញ្ជូនអីវ៉ាន់ ក៏ដូចជាការផ្តល់ព័ត៌មាន និងភស្តុតាងនៃការដឹកជញ្ជូន។ ប៉ុន្តេបើក្នុងករណីណាមួយអីវ៉ាន់របស់អ្នកត្រូវបានបាត់បង់ឬខូចខាត សូមកុំបារ្ភម GrabExpress មានធានារ៉ាប់រងសំរាប់កញ្ចប់អីវ៉ាន់របស់អ្នករហូតដល់ ១០០ដុល្លារ ដែលអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់ភ្នាក់ងារជំនួយអតិថិជនតាមរយៈ Help Center.
#28, Street 63, Phum10, Sangkat Boeung Reang, Khan Daun Penh, Phnom Penh.