សន្សំសំចៃនិងការពារភាពឯកជនរបស់អ្នកនៅពេលអ្នកធ្វើការហៅចេញពីកម្មវិធី Grab

ជំនួសដោយការប្រើប្រាស់នាទីនៅក្នុងទូរស័ព្ទដៃរបស់អ្នក ឥឡូវនេះ អ្នកអាចធ្វើការហៅចេញទៅកាន់អ្នកដំណើរ Grab ដោយប្រើប្រាស់ អ៊ីនធឺណិត ពីទូរស័ព្ទដៃរបស់អ្នកផ្ទាល់ ឬដោយការប្រើប្រាស់ Wi-Fi។ ការធ្វើបែបនេះ អាចធ្វើឲ្យអ្នកសន្សំសំចៃ លើថវិការក្នុងការហៅចេញពីការប្រើទូរស័ព្ទដោយផ្ទាល់ ហើយនេះ ក៏អាចការពារភាពឯកជននៃព័ត៌មានលម្អិតរបស់អ្នក បានគ្រប់ពេលវេលាផងដែរ។

អ្វីដែលអ្នកត្រូវធ្វើនោះ គឺចុចលើ ការហៅចេញឥតគិតថ្លៃ នៅក្នុងកម្មវិធី Grab អ្នកបើកបរ របស់អ្នក ហើយការហៅចេញនោះ នឹងត្រូវធ្វើឡើងដោយប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។ សូមធ្វើបច្ចុប្បន្នភាព (អាប់េដត) កម្មវិធី Grab អ្នកបើកបរ របស់អ្នក និងសាកល្បងប្រើវានៅថ្ងៃនេះ!

ស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍ក្នុងការហៅចេញទៅកាន់អ្នកដំណើរ Grab ដោយប្រើអ៊ីនធឺណិតពីទូរស័ព្ទដៃ

សន្សំសំចៃលើថ្លៃហៅចេញពីទូរស័ព្ទដៃរបស់អ្នក

ការហៅចេញ ដោយប្រើប្រាស់ អ៊ីនធឺណិត គឺមានតម្លៃថោកជាង ដូចច្នេះ សូមធ្វើការភ្ជាប់នូវគម្រោងអ៊ីនធឺណិតណាមួយ នៃប្រព័ន្ធទូរស័ព្ទរបស់អ្នក ដើម្បីប្រើប្រាស់មុខងារនេះ។ វិធីនេះ អ្នកមិនចាំបាច់មានក្ដីបារម្ភអំពី ការចំណាយលើការហៅចេញពីទូរស័ព្ទរបស់អ្នក ទៅកាន់អ្នកដំណើរនោះទេ។

មិនបង្ហាញលេខទូរស័ព្ទរបស់អ្នក

អ្នកដំណើរនឹងមិនអាចមើលឃើញ ព័ត៌មានលម្អិតអំពីលេខទូរស័ព្ទរបស់អ្នកនោះទេ (ហើយអ្នកក៏មិនអាចមើលឃើញលេខរបស់ពួកគេដែរ) រាល់ពេលដែលអ្នកហៅចេញ ឬទទួលការហៅចូលនៅក្នុងកម្មវិធី Grab។ នៅក្នុងករណីដែលអ៊ីនធឺណិតខ្សោយ ការហៅចេញរបស់អ្នក នឹងត្រូវបានប្ដូរ ទៅជាការហៅចេញពីលេខទូរស័ព្ទតាមធម្មតា។

*មុខងារនេះគឺមាននៅក្នុងប្រទេសមួយចំនួនប៉ុណ្ណោះ។

នេះជារបៀបនៃការហៅចេញទៅកាន់អ្នកដំណើរនៅក្នុងកម្មវិធី Grab របស់អ្នកបើកបរ

នៅពេលដែលអ្នកដំណើរធ្វើការទាក់ទងមកកាន់អ្នក

អ្នកនឹងឃើញផ្ទាំងការហៅចូល ជាមួយនឹងឈ្មោះរបស់អ្នកដំណើរ
Passenger Call

សំណួរសួរញឹកញាប់

ឥឡូវនេះ ការហៅចេញទាំងអស់ធ្វើឡើងនៅលើអ៊ីនធឺណិត ជំនួសការហៅចេញតាមទូរស័ព្ទធម្មតា។

អ្នកនិងអ្នកដំណើររបស់អ្នកត្រូវតែធ្វើបច្ចុប្បន្នភាព (អាប់ដេត) កម្មវិធី Grab អ្នកបើកបរ/កម្មវិធី Grab របស់អ្នកដំណើរ ទៅកាន់ជំនាន់ចុងក្រោយបង្អស់ ដើម្បីដំណើរការមុខងារនេះបាន។

ប្រសិនបើអ្នកបើកអ៊ីនធឺណិត ការហៅចេញរបស់អ្នក នឹងត្រូវធ្វើឡើងដោយប្រព័ន្ធអ៊ីនធឺណិត។ អ្នកមានជម្រើសក្នុងការបិទអ៊ីនធឺណិត ដូចច្នេះ អ្នកអាចធ្វើការហៅចេញ តាមរយៈ ទូរស័ព្ទធម្មតាបាន (ការប្រើប្រាស់នាទីពីទូរស័ព្ទធម្មតា)។

អ្នកអាចធ្វើការហៅចេញតាមរយៈទូរស័ព្ទធម្មតា។

ចំពោះបញ្ហានេះ ការហៅចេញ (ពីប្រវត្តិ) សម្រាប់ការរើសបាន & និងបាត់របស់នេះ គឺនៅតែត្រូវធ្វើឡើងតាមរយៈទូរស័ព្ទធម្មតា (ខ្សែទូរស័ព្ទធម្មតាដោយបិទលេខរបស់អ្នក)។

ការគិតថ្លៃអ៊ីធឺណិត សម្រាប់ប្រើប្រាស់នៅក្រៅប្រទេស គឺមានទៅតាមស្តង់ដារ នៃអ្នកផ្គត់ផ្គង់អ៊ីនធឺណិតរបស់អ្នក។ សូមធ្វើការពិនិត្យ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ អ៊ីនធឺណិតរបស់អ្នក មុនធ្វើការប្រើប្រាស់។

ការហៅចេញរបស់អ្នកនឹងត្រូវបានបញ្ចប់។ អ្នកអាចធ្វើការហៅចេញម្ដងទៀត ដោយចុចលើ ការហៅចេញឥតគិតថ្លៃ នៅលើទំព័រកក់។ អ្នកនឹងត្រូវបានភ្ជាប់ ទៅកាន់ការហៅចេញ តាមទូរស័ព្ទធម្មតា (ថ្លៃនៃការហៅចេញនឹងត្រូវបានចាប់ផ្ដើមគិត)។

ទេ មិនអាចទេ បច្ចុប្បន្ន សេវាកម្មនេះគឺមានសម្រាប់តែ សេវាកម្មដឹកអ្នកដំណើរប៉ុណ្ណោះ។ ពួកយើងកំពុងធ្វើការដើម្បីឲ្យមុខងារអាចប្រើប្រាស់បាននៅលើសេវាកម្ម GrabExpress និង GrabFood នៅក្នុងពេលឆាប់ៗខាងមុខនេះ សូមរង់ចាំទាំងអស់គ្នា!

‘ការហៅចេញឥតគិតថ្លៃ’ គឺជាការបញ្ជាក់ថា មិនមានការគិតថ្លៃ លើកការហៅចេញ ពីទូរស័ព្ទធម្មតារបស់អ្នកនោះទេ។ ប៉ុន្តែសម្រាប់ការគិតថ្លៃលើសេវាអ៊ីធឺណិតគឺមាន។

យើងសូមអភ័យទោស ខណៈពេលនេះ យើងមិនមានមុខងារ ដែលអាចប្ដូរត្រលប់ទៅកាន់ការហៅចេញ តាមទូរស័ព្ទធម្មតានោះទេ។ ប៉ុន្តែយើងសូមណែនាំឲ្យអ្នកប្រើប្រាស់មុខងារនេះ ព្រោះថា វាអាចការពារភាពឯកជន នៃលេខទូរស័ព្ទរបស់អ្នកបាន។

ចំពោះមុខងារនេះ មិនទាន់មាននៅឡើយទេ។