- ការធ្វើដំណើរដែលសុវត្ថិភាពជាង
- ការធ្វើដំណើរដែលមិនស្មុគស្មាញច្រើន
- ការធ្វើដំណើរដែលផ្ដល់រង្វាន់លើកទឹកចិត្តច្រើន
Grab បានចាប់ផ្ដើមដោយផ្ដោតលើសុវត្ថិភាពនៅជាប់ក្នុងចិត្តជានិច្ច ហើយវានឹងនៅតែជាអាទិភាពរបស់យើង។ ស្វែងយល់បន្ថែមខាងក្រោមនេះ អំពីលក្ខណៈពិសេសសំខាន់ៗនៃមុខងារសុវត្ថិភាពរបស់យើង ឬ អានអត្ថបទទាំងស្រុងនៅទីនេះ ។
ប៊ូតុងជំនួយបន្ទាន់
ទាក់ទងរកជំនួយសម្រាប់ទីតាំងពិតជាក់ស្ដែងរបស់អ្នក។ ប៊ូតុងនេះ នឹងជូនដំណឹងទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នក ឬ អាជ្ញាធរមូលដ្ឋាន។
ចែករំលែកការធ្វើដំណើររបស់ខ្ញុំ
ចែករំលែកទីតាំងរបស់អ្នកបានយ៉ាងងាយជាមួយមនុស្សជាទីស្រលាញ់របស់អ្នក ក្នុងពេលវេលាជាក់ស្ដែង ព្រមជាមួយនឹងព័ត៌លម្អិតអំពីយានយន្តដែលអ្នកកំពុងជិះ និងអ្នកបើកបររបស់អ្នក។
ប្រព័ន្ធគ្រប់គ្រងភាពអស់កម្លាំងរបស់អ្នកបើកបរ
ប្រព័ន្ធគ្រប់គ្រងនេះ ប្រើប្រាស់ទិន្នន័យវិទ្យាសាស្រ្ត ដើម្បីវិភាគភាពអស់កម្លាំងរបស់អ្នកបើកបរ ដូច្នេះ វារំលឹកអ្នកបើកបរ ឲ្យធ្វើការសម្រាកនៅពេលណាដែលចាំបាច់។
ការចូលកម្មវិធីដោយមិនប្រក្រតី
ការត្រួតពិនិត្យសន្តិសុខដើម្បីបញ្ជាក់អំពីអត្តសញ្ញាណរបស់អ្នក ត្រូវបានធ្វើឡើងដើម្បីការពារគណនីរបស់អ្នកពីការជ្រៀតចូលកាន់កាប់ដោយចៃដន្យ ឬដោយបំណងមិនល្អ។
របាយការណ៍ប្រចាំសប្តាហ៍របស់អ្នកបើកបរ
ដោយការប្រើប្រាស់ដំណោះស្រាយទំនើបកម្រិតខ្ពស់ យើងអាចតាមដានពីលំនាំនៃការបើកបររបស់អ្នកបើកបរ ហើយយើងបានផ្តល់ឲ្យពួកគេ នូវរបាយការណ៍ប្រចាំសប្តាហ៍ ដើម្បីឲ្យពួកគេកែលម្អ បង្កើនសុវត្ថិភាព និងផាសុកភាពដល់អ្នកដំណើរ។
ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល
សូមចងចាំថា អ្នកគឺត្រូវបានការពារគ្រប់ជំហាន នៅពេលដែលអ្នកធ្វើដំណើរជាមួយយើង ជាមួយនឹងការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល។ ដើម្បីទាមទារសំណង អ្នកគ្រាន់តែដាក់បែបបទស្នើរសុំ តាមរយៈមជ្ឈមណ្ឌលជំនួយរបស់យើង ជាការស្រេច។
ចាប់ពីពេលដែល អ្នកកក់ការធ្វើដំណើរ រហូតដល់ពេលអ្នកទៅដល់គោលដៅរបស់អ្នក យើងបាននិងកំពុងបន្តបង្កើនបទពិសោធន៍របស់អ្នកឲ្យកាន់តែប្រសើរឡើង គ្រប់មធ្យោបាយទាំងអស់។
GrabChat សារជារូបភាព
ដើម្បីជួយឲ្យអ្នកបើកបររបស់អ្នក ស្វែងរកទីតាំងអ្នកបានឆាប់រហ័ស អ្នកអាចផ្ញើរូបភាពពីតាំងពិតជាក់ស្ដែងរបស់អ្នកតែម្ដងបាន។
GrabChat សារជាសម្លេង
មិនអាចវាយសារជាអក្សរនៅពេលនេះ? ទាក់ទងទៅអ្នកបើកបររបស់អ្នកដោយការផ្ញើសារជាសម្លេងជំនួសវិញ។
ការណែនាំច្រកចេញចូល និងទីតាំងទទួល
យើងបានបន្ថែមទីតាំងទទួល ៤លានកន្លែងនៅទូទាំងអាស៊ីអាគ្នេយ៍។ ដូច្នេះ វាកាន់តែមានភាពងាយស្រួលសម្រាប់អ្នក ក្នុងការជ្រើសយកទីតាំងដែលងាយស្រួលទៅដល់ ជាពិសេសនោះ គឺនៅក្នុងតំបន់ដែលមមាញឹក ឬទីតាំងដែលមានច្រកចេញចូលច្រើន។
ការផ្លាស់ប្ដូរគោលដៅ
ឥឡូវនេះ អ្នកមានជម្រើសក្នុងការផ្លាស់ប្ដូរគោលដៅ/ទីតាំងដាក់ចុះ ខណៈពេលកំពុងធ្វើដំណើរបាន។ ហើយថ្លៃធ្វើដំណើរ នឹងត្រូវបានផ្លាស់ប្ដូរជាថ្មី ដោយគិតរួមទាំងចម្ងាយដែលបានធ្វើដំណើរហើយ។
លុបចោលបានគ្រប់ពេល
ដាក់គោលដៅខុស? ផ្លាស់ប្ដូរគំនិត? លុបចោលការកក់ ក្នុងដំណាក់កាលកំពុងស្វែងរកអ្នកបើកបរ គឺមិនមានការផាកពិន័យ ឬការគិតប្រាក់បន្ថែមនោះទេ។
ការចាត់អ្នកបើកបរថ្មីបន្ទាប់ពីលុបចោល
នៅក្នុងករណីដែលអ្នកបើកបរលុបចោលការកក់របស់អ្នក កម្មវិធីនឹងស្វែងរកអ្នកបើកបរថ្មីដើម្បីទទួលអ្នក ដោយស្វ័យប្រវត្តិ។
ការរក្សាទុកទីតាំង
រក្សាទុកទីតាំងដែលអ្នកទៅជាប្រចាំ ដូចជា ផ្ទះ កន្លែងធ្វើការ ឬទីតាំងណាមួយដែលអ្នកចូលចិត្តទៅ ដើម្បីដំណើរការកក់បានរហ័សជាង។
ការវាយតម្លៃលើការធ្វើដំណើរ
យើងបានធ្វើឲ្យវាកាន់តែងាយស្រួលជាងមុនសម្រាប់អ្នក ក្នុងការផ្ដល់មតិយោបល់ ទៅតាមពិន្ទុវាយតម្លៃរបស់អ្នក ដែលបានផ្ដល់ទៅឲ្យអ្នកបើកបរ។
ការបង្ហាញផ្លូវ
ឥឡូវនេះ អ្នកនឹងអាចឃើញពេលវេលាប៉ានស្មាន ក្នុងការមកដល់របស់អ្នកបើកបរ មុនពេលគាត់មកទទួលអ្នក និងពេលវេលាប៉ាន់ស្មាននៃការទៅដល់គោលដៅរបស់អ្នក បន្ទាប់ពីអ្នកចាប់ផ្តើមធ្វើដំណើរ។
លុយធីប
អ្នកនឹងទទួលបានជម្រើសក្នុងការផ្ដល់លុយធីបដល់អ្នកបើកបរក្នុងកម្មវិធីរបស់អ្នកតែម្ដង ជំនួសពីការអរគុណសម្រាប់សេវាកម្មដ៏ល្អ ដែលគាត់បានផ្ដល់ឲ្យ។
សម្គាល់៖ ជម្រើសនេះ គឺមាននៅពេលដែលអ្នកជ្រើសរើសទូទាត់ ដោយមិនប្រើសាច់ប្រាក់ប៉ុណ្ណោះ។
ភ្នាក់ងារបម្រើអតិថិជន
យើងបានបង្កើតវាឡើងដើម្បីបន្ថែមភាពងាយស្រួលដល់អ្នក ក្នុងការទទួលបានជំនួយពីភ្នាក់ងារប្រើអតិថិជនរបស់យើង។ ដោយឥឡូវនេះ អ្នកអាចជ្រើសយកបញ្ហាណាមួយ ពីបញ្ជីដែលមានស្រាប់ មុនពេលដែលអ្នកធ្វើការហៅចេញមកកាន់ពួកយើងបានផងដែរ។
សំណងចំពោះការលុបចោល
ការប្ដេជ្ញាចិត្តរបស់យើងគឺការផ្ដល់ឲ្យអ្នកនូវបទពិសោធន៍ធ្វើដំណើរដ៏ល្អបំផុតគ្រប់ពេលវេលាដែលអ្នកធ្វើដំណើរជាមួយយើង ហើយអ្នកនឹងទទួលបាន ត្រលប់មកវិញនូវពិន្ទុ GrabRewards ចំនួន XXX ពិន្ទុ រៀងរាល់ពេលដែលការកក់របស់អ្នកត្រូវបានលុបចោល។
គ្រប់យ៉ាងដែលយើងបង្កើតឡើង រួមអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ ការបញ្ចុះតម្លៃនិងការផ្ដល់ជូនពិសេសៗ ព្រមទាំងបទពិសោធន៍ក្នុងការបង្កើតគម្រោង ដែលជួយអ្នកបានច្រើនក្នុងការសន្សំសំចៃ ទាំងអស់នេះ គឺយើងបង្កើតឡើងដើម្បីឲ្យបទពិសោធន៍ដែលអ្នកទទួលបានពីយើងកាន់តែពិសេសថែមមួយកម្រិតទៀត ហើយយើងក៏នៅតែបន្តរិះរក និងកែលម្អឲ្យវាកាន់តែល្អជាងនេះបន្តទៀតផងដែរ។
អត្ថប្រយោជន៍ថ្មីរបស់សមាជិក ផ្លាទីនីម និងមាស
អត្ថប្រយោជន៍ថ្មីពី GrabRewards របស់អ្នករួមមានអាទិភាពទទួលបានអ្នកបើកបរ ការបញ្ចុះតម្លៃលើការធ្វើដំណើរ និងគូប៉ុងប្ដូរអាហារ។ សមាជិក ផ្លាទីនីម នឺងទទួលបានបន្ថែមនូវ ប័ណ្ណបញ្ចុះតម្លៃពិសេសផ្សេងៗពីក្រុមហ៊ុនជាដៃគូ និងរង្វាន់លើកទឹកចិត្តប្រចាំខែផងដែរ។
លើសពីនេះទៅទៀត អ្នកនឹងទទួលបានការបញ្ចុះតម្លៃ នៅលើគេហទំព័រមួយចំនួនដូចជា Booking.com ផងដែរ។ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ សូមស្វែងយល់បន្ថែម នៅក្នុងកាតាឡុក GrabRewards របស់អ្នក។