Grab បានចាប់ផ្ដើមដោយផ្ដោតលើសុវត្ថិភាពនៅជាប់ក្នុងចិត្ត ហើយវានឹងជាអាទិភាពរបស់យើងជានិច្ច។ ស្វែងយល់បន្ថែមខាងក្រោមនេះ អំពីលក្ខណៈពិសេសសំខាន់ៗនៃមុខងារសុវត្ថិភាពរបស់យើង ឬ អានអត្ថបទទាំងស្រុងនៅទីនេះ

ការបញ្ជាក់អត្តសញ្ញាណអ្នកដំណើរ

យើងបានរៀបចំជាមុន សម្រាប់អ្នកដំណើរដោយការចុះឈ្មោះ ជាមួយ គណនីបណ្ដាញសង្គម ឬ ដោយគណនីទូទាត់ប្រាក់ អេឡិចត្រូនិច។

ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល

អ្នកនិងអ្នកដំណើររបស់អ្នក ទទួលបានធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ដោយឥតគិតថ្លៃ។ ដើម្បីធ្វើការស្នើសុំសំណង អ្នកគ្រាន់តែបំពេញសំណុំបែបបទ តាមរយៈមជ្ឈមណ្ឌលជំនួយរបស់យើងជាការស្រេច។

របាយការណ៍ Telematics របស់អ្នកបើកបរ

ការប្រើប្រាស់ដំណោះស្រាយទំនើបកម្រិតខ្ពស់ ដែលយើងតាមដានពីលំនាំនៃការបើកបររបស់អ្នក ហើយផ្តល់ឲ្យអ្នកនូវរបាយការណ៍ប្រចាំសប្តាហ៍ ដើម្បីអាចឲ្យអ្នកធ្វើការកែលម្អឲ្យប្រសើរនិងផ្ដល់ការធ្វើដំណើរ ប្រកបដោយសុវត្ថិភាពនិងផាសុកភាពដល់អ្នកដំណើរ។

កញ្ចប់សុវត្ថិភាពរបស់អ្នកបើកបរ

សូមរកជំនួយទៅកាន់ទីតាំងពិតជាក់ស្ដែងរបស់អ្នក តាមមធ្យោបាយលឿនបំផុតដែលអាចធ្វើទៅបាន ដោយជូនដំណឹងដល់មនុស្សជាទីស្រឡាញ់របស់អ្នក អាជ្ញាធរមូលដ្ឋាន ឬក្រុមហ៊ុនសន្តិសុខរបស់យើង។

ប្រព័ន្ធគ្រប់គ្រងភាពអស់កម្លាំងរបស់អ្នកបើកបរ

ប្រព័ន្ធគ្រប់គ្រងនេះ នឹងជួយតាមដានពិនិត្យមើលសុខុមាលភាពរបស់អ្នក ហើយវានឹងរំលឹកអ្នកឲ្យធ្វើការសម្រាកនៅពេលណាដែលចាំបាច់។

ដើម្បីឲ្យអ្នកទទួលបានបទពិសោធន៍ដ៍ល្អក្នុងការបើកបរជាមួយយើង យើងបានបន្តពង្រឹងដោយផ្ដោតទៅមើលលើគ្រប់បញ្ហាទាំងអស់ មិនថាតូច ឬធំនោះទេ។

GrabChat សារជារូបភាព

ដើម្បីជួយឲ្យអ្នកស្វែងរកទីតាំងអ្នកដំណើរបានឆាប់រហ័ស ឥឡូវនេះអ្នកដំណើររបស់អ្នក អាចផ្ញើរូបភាពពីតាំងពិតជាក់ស្ដែងរបស់គេ មកអ្នកតែម្ដងបាន។

GrabChat សារជាសម្លេង

មិនអាចវាយសារជាអក្សរនៅពេលនេះ? ទាក់ទងទៅអ្នកដំណើរររបស់អ្នកដោយការផ្ញើសារជាសម្លេងជំនួសវិញ។

ការណែនាំច្រកចេញចូល និងទីតាំងទទួល

យើងបានបន្ថែមទីតាំងទទួល ៤លានកន្លែងនៅទូទាំងអាស៊ីអាគ្នេយ៍។ ដូច្នេះ វាកាន់តែមានភាពងាយស្រួល សម្រាប់អ្នកដំណើររបស់អ្នក ក្នុងការជ្រើសយកទីតាំងដែលងាយស្រួលទៅដល់ ជាពិសេសនោះ គឺនៅក្នុងតំបន់ដែលមមាញឹក ឬទីតាំងដែលមានច្រកចេញចូលច្រើន។

គោលដៅរបស់ខ្ញុំ

ជ្រើសរើសយកមុខងារ «គោលដៅរបស់ខ្ញុំ» មុនពេលអ្នករៀបទៅផ្ទះ ដូច្នេះកម្មវិធីអាចផ្ដល់អាទិភាពដល់អ្នកក្នុងការទទួលបានការងារដែលនៅជិតអ្នក និងនៅក្នុងគោលដៅតែមួយជាមួយអ្នក។

កែលម្អភាពត្រឹមត្រូវរបស់ផែនទី

យើងបាននិងកំពុងបន្តកែលម្អផែនទីរបស់យើងឲ្យកាន់តែមានភាពត្រឹមត្រូវជាងមុន ដោយប្រមូលយកទិន្នន័យ ពីយោបល់អំពីទីតាំងដែលជាប់ពាក់ព័ន្ធនឹងអ្នក និងរបាយការណ៍ពីអ្នកដំណើរ។

ការវាយតម្លៃលើការធ្វើដំណើរ

យើងបានធ្វើឲ្យវាកាន់តែងាយស្រួលជាងមុនសម្រាប់អ្នកដំណើរក្នុងការផ្ដល់មតិយោបល់ ទៅតាមពិន្ទុវាយតម្លៃ ដែលពួកគេបានផ្ដល់ឲ្យអ្នក។

យើងនៅតែបន្តធ្វើការវាយតម្លៃលើគោលការណ៍សងសំណងរបស់យើង និងបន្តផ្លាស់ប្ដូរអត្ថប្រយោជន៍ថ្មីៗជូនអ្នក ដើម្បីប្រាកដថាអ្នក ទទួលបានរង្វាន់លើកទឹកចិត្តដ៏សមរម្យ នៅពេលដែលអ្នកបើកបរជាមួយពួកយើង។

បង្កើនលទ្ធភាពរកចំណូលឲ្យបានកាន់តែច្រើន

ស្វែងយល់ពីវិធីសាស្រ្តជាច្រើន ដែលអ្នកអាចទទួលបានប្រាក់ចំណូលបន្ថែម សន្សំប្រាក់ជាមួយ​ការសហការ​ផ្តាច់មុខ​​​​ និងវិធីសាស្រ្តជាច្រើនផ្សេងទៀត, ទាំងអស់នៅក្នុងផ្នែករកឃើញ (Discovery )។

ដឹងគ្រប់ព័ត៌មានគ្រាន់តែក្រលេកមើលតែមួយភ្លែត

សម្រេចគោលដៅ​របស់អ្នក ជាមួយនឹងការចូលមើលព័ត៌មាន ​​តាមដាន​ពិន្ទុបច្ចុប្បន្ន និង​​​​​​តាមដានចំណាត់ថ្នាក់​​​របស់អ្នក បានលឿនជាងមុន

ព័ត៌មានប្រាក់ចំណូល​​​ជាក់លាក់ (មកដល់ឆាប់ៗនេះ)!

ចូលមើលការវិភាគរកប្រាក់ចំណូលរបស់អ្នក​ ដើម្បីដឹងច្បាស់ថា តើអ្នករកបានប្រាក់ចំណូល​​​​បានប៉ុន្មានពីការងារនិមួយៗ។ ​មុខងារនេះអាចធ្វើឲ្យអ្នកតាមដាន គ្រប់គ្រង និង​រៀបចំផែនការ​​ហិរញ្ញវត្ថុរបស់អ្នកឲ្យបានកាន់តែប្រសើរជាងមុន។

អត្ថប្រយោជន៍សម្រាប់អ្នកបើកបរ Grab

ភ្ជាប់កម្មវិធីរបស់អ្នក ទៅកាន់ក្រុមហ៊ុនដៃគូរបស់យើង ដើម្បីផ្ដល់ឲ្យអ្នកនូវអត្ថប្រយោជន៍ និងការបញ្ចុះតម្លៃជាច្រើន ដែលអ្នកអាចសន្សំសំចៃលើការចំណាយប្រចាំថ្ងៃដូចជា សាំង ការចំណាយលើគម្រោងប្រើប្រាស់អ៊ីនធឺណិតទូរស័ព្ទ ធានារ៉ាប់រងសុខភាព និងការថែទាំយានយន្តរបស់អ្នក

បេសកកម្ម

ឥឡូវនេះអ្នកនឹងទទួលបានត្បូងដោយជ្រើសរើស ការងារប្រភេទខុសគ្នា (ដូចជាការដឹកអ្នកដំណើរ ដឹកជញ្ជូនអាហារ ឬអីវ៉ាន់) ដែលស័ក្ដិសមទៅនឹងគម្រោងលើកទឹកចិត្ត ដែលអ្នកចង់បានបំផុត។

ការជួបជុំដើម្បីផ្លាស់ប្ដូរមតិយោបល់

យើងនឹងធ្វើការរៀបចំការជួបជុំជាប្រចាំ ដើម្បីជជែកពិភាក្សានិងស្ដាប់យោបល់របស់អ្នក ឬ ការណែនាំពីអ្នក ដើម្បីយើងធ្វើការកែលម្អឲ្យកាន់តែប្រសើរឡើង។

លុយធីប

ឥឡូវនេះ អ្នកដំណើរនឹងទទួលបានជម្រើសក្នុងការផ្ដល់លុយធីបដល់អ្នក សម្រាប់សេវាកម្មដ៏ល្អដែលអ្នកបានផ្ដល់ឲ្យ។

តោះ មកមើលទាំងអស់គ្នា
ថាតើដៃគូបើកបរទាំងអស់
គិតយ៉ាងណាចំពោះមុខងារថ្មីៗ
របស់យើង។