សេវាកម្មធ្វើដំណើរល្អមែនទេ? សូមវាយតម្លៃនិងផ្ដល់លុយធីប អ្នកបើកបររបស់អ្នក!

សូមផ្តល់ការលើកទឹកចិត្តសម្រាប់ការបំពេញការងារបានល្អ

អ្នកបើកបរតែងតែរីករាយក្នុងការទទួលបានផ្កាយ 5 ហើយប្រសិនបើពួកគេផ្តល់បទពិសោធន៍ដ៏ល្អដល់អ្នក អ្នកអាចទុកឲ្យពួកគេនូវលុយធីបបន្ថែម* តាមរយៈកម្មវិធី Grab។ គ្មានវិធីអ្វីល្អជាងនេះទេ ដើម្បីសម្តែងនូវការពេញចិត្តរបស់អ្នក ចំពោះការបើកបររបស់ពួកគាត់ និងសេវាកម្មដែលគាត់បានផ្ដល់ជូន មិនថាជាការជួយលើកអីវ៉ាន់ កំប្លែងឲ្យអ្នកសើច និងការធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងភាពរីករាយ។

ការផ្តល់លុយធីបពុំមែនការតម្រូវនោះទេ តែនឹងត្រូវទទួលបានការស្វាគមន៍ជានិច្ចទៅតាមសណ្ដានចិត្តរបស់អ្នក ជាពិសេសនៅពេលដែលពួកគេពិតជាបានប្រឹងប្រែងជួយអ្នកប្រាកដមែន។

*ប្រើប្រាស់បានតែការធ្វើដំណើរដែលប្រើប្រាស់ GrabPay

ធ្វើបច្ចុប្បន្នភាពកម្មវិធី Grab ដើម្បីបើកមុខងារបន្ថែមលុយធីប!

  •  Get it on Google Play
  • Download on the App Store

ផ្ដល់លុយធីបដោយផ្ទាល់ពីកម្មវិធី Grab

បន្ទាប់ពីការធ្វើដំណើរ គ្រាន់តែវាយតម្លៃអ្នកបើកបរជាមួយនឹងផ្កាយ ៥ ជម្រើសក្នុងការផ្តល់លុយធីប នឹងមានសម្រាប់អ្នក។

ពុំចាំបាច់មានសាច់ប្រាក់ និងគ្មានការព្រួយបារម្ភ

ជ្រើសនូវចំនួនលុយធីបដែលអ្នកចង់ផ្ដល់ឲ្យ នោះការទូទាត់នឹងត្រូវប្រតិបត្តិការតាមជម្រើស ដែលអ្នកបានរើស។

ផ្ដល់លុយធីប ពេលធ្វើដំណើររួចហើយ ក៏ធ្វើបាន

ធ្វើដំណើរហើយ ភ្លេចបន្ថែមលុយធីបមែនទេ? គ្មានបញ្ហា អ្នកមានពេលរហូតដល់ទៅ ៧២ ម៉ោងក្នុងការវាយតម្លៃ និងផ្តល់លុយធីបទៅអ្នកបើកបររបស់អ្នកបាន តាមរយៈរបាយការណ៍ធ្វើដំណើរ។