GrabHeli. Biometric Payments. Grab​ ដែលជាកម្មវិធីប្រើប្រាស់ប្រចាំថ្ងៃ។

យើងបានធ្វើការពិសោធន៍តូចមួយ ក្នុងប្លុក (blog) របស់យើង នៅពេល Grab ទទួលបានអ្នកជិះចំនួនមួយលាននាក់ ដើម្បីរកឱ្យឃើញនូវអ្វីដែលប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍យល់ឃើញចំពោះ Grab ក្នុងរយៈពេលដប់ឆ្នាំខាងមុខ។ លទ្ធផលនៃការពិសោធន៍ លើសពីការរំពឹងទុករបស់យើង – យើងបានទទួលការសរសេរចូលរួម និងបំផុសគំនិតជាង 500ដង!

តើពាក្យអ្វីដែលគេនិយាយច្រើនជាងគេ? រូបកន្សោមពាក្យខាងក្រោមនឹងបង្ហាញពីពាក្យទាំងនោះ៖

អនាគតរបស់ Grab – កម្មវិធីប្រចាំថ្ងៃរបស់លោកអ្នក

តាមរយៈកន្សោមពាក្យខាងលើ យើងបានរកឃើញថាអ្វីដែលគេប្រាថ្នាចង់បានច្រើនជាងគេបំផុតសម្រាប់ Grab នោះគឺកម្មវិធីមួយដែលគេប្រើសំរាប់ធ្វើអ្វីៗគ្រប់យ៉ាង (one-stop) និងជារៀងរាល់ថ្ងៃ។ ភាគច្រើននៃអ្នកដែលចូលរួមរបស់យើង ដែលយើងហៅថា “អ្នកមានបាល់គ្រីស្តាល់/គ្រូទាយ” ពួកគាត់ចង់ឱ្យ Grab ពង្រីកបន្ថែមទៀតពីកម្មវិធីដឹកជញ្ជូន ទៅជាកម្មវិធីសំរាប់ការរស់នៅប្រចាំថ្ងៃ ដែលជាកម្មវិធីមួយបំពេញនូវតំរូវការជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ពាក្យដែលប្រើជាទូទៅមួយចំនួនដើម្បីពិពណ៌នាអំពីអនាគតនេះរួមមាន ភាពរលូន ប៉ះហើយទៅ និង បទពិសោធន៍ដ៏ពេញលេញពី Grab ។ ហាងលក់គ្រឿងបរិភោគ ការទិញអីវ៉ាន់តាមអនឡាញ និងការដឹកជញ្ជូនដល់ផ្ទះ គឺជាពាក្យដែលលេចធ្លោផងដែរ។ អ្នកចូលរួមខាងក្រោមនេះ មកពីប្រទេសសិង្ហបុរី ហើយបានបញ្ជាក់យ៉ាងច្បាស់ពីគំនិតនេះ៖

“Grab នឹងមិនត្រឹមតែជាអ្នកផ្តល់សេវាកម្មធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសហគមន៍មួយដែលមានបណ្តាញសេវាកម្មជាច្រើន (ការដឹកជញ្ជូនម្ហូបអាហារ ដឹកជញ្ជូនទំនិញវិចខ្ចប់និងសម្ភារជាដើម) នៅតំបន់អាស៊ីអាគ្នេយ៍។”

យើងបានរកឃើញក្រុមអ្នកប្រាថ្នាចង់បានដ៏ធំមួយផ្សេងទៀត “អ្នកច្នៃប្រឌិត” ដែលចង់ឱ្យក្រុមហ៊ុន Grab ពង្រីកការដឹកជញ្ជូនបច្ចុប្បន្នរបស់ខ្លួនឱ្យមានលក្ខណៈច្នៃប្រឌិតបន្ថែមទៀតដូចជា Grabរថភ្លើង, Grabយន្តហោះ, Grabសមុទ្រ, Grabត្រាក់ទ័រ និង Grabហេលីកុបទ័រ។ ហើយចុងក្រោយមាន “អ្នកសំឡឹងទៅអនាគត” ដែលចង់ឃើញគម្រោងដ៏ធំបន្ថែមទៀតដូចជា រថយន្តគ្មានមនុស្សបើក រថយន្តហោះ ការទូទាត់ប្រើក្រយៅដៃ Grabដ្រូន និង Grabយន្ត ។

អនាគតរបស់ Grab ពិតជាគួរឱ្យរំភើប។ ក្ដីស្រម៉ៃនិងបំណងប្រាថ្នាទាំងអស់នេះរួមគ្នាជាផ្នែកមួយនៃប្រព័ន្ធអេកូរបស់ Grab ។ ចាប់ពីពេលដែលអ្នកភ្ញាក់ឡើង រាល់តម្រូវការប្រចាំថ្ងៃរបស់លោកអ្នក ត្រូវបានបំរើដោយកម្មវិធីតែមួយ។

អ្នកបើកមើលការប្រជុំរបស់អ្នកសម្រាប់ថ្ងៃនេះ។ អ្នកត្រូវទៅដល់ការិយាល័យឱ្យបានមុនម៉ោង 10:30ព្រឹកសម្រាប់កិច្ចប្រជុំដំបូងរបស់អ្នក។ អ្នកបើកកម្មវិធី Grab នៅពេលអ្នករួចរាល់ក្នុងការចេញដំណើរ។ កម្មវិធីនេះដឹងពីទិសដៅរបស់អ្នកជាមុន ដោយផ្អែកលើទម្លាប់ប្រចាំថ្ងៃរបស់អ្នក ថែមទាំងបញ្ចាក់ពីរយៈពេលដែលត្រូវចំណាយធ្វើដំណើរ ពីផ្ទះរបស់អ្នកទៅកាន់ការិយាល័យ ដោយផ្អែកលើស្ថានភាពចរាចរណ៍ជាក់ស្តែង។

នៅពេលនោះស្រាប់តែអ្នកដឹងថាអ្នកនៅមានពេលវេលាច្រើន ហើយក៏សំរេចចិត្តប្រើប្រាស់មធ្យោបាយធ្វើដំណើរថោកបំផុត។ អ្នកចាប់ផ្តើមជិះ GrabShuttle ទៅស្ថានីយរថភ្លើង បន្ទាប់មកប្រើមធ្យោបាយសាធារណៈមួយទៀត ហើយចុងក្រោយជិះឡានប្រើអាគុយរបស់ GrabCar ដើម្បីទៅដល់ទិសដៅចុងក្រោយរបស់អ្នក – ដោយប្រើកាបូបចល័តតែមួួយគឺ GrabPay។

ពេលដែលអ្នកកំពុងនៅតាមផ្លូវ អ្នកក៏នឹកឃើញថាបានភ្លេចកាបូបរបស់អ្នកនៅផ្ទះ។ អស់បារម្ភហើយ! កាបូបរបស់អ្នកបានក្លាយជាកាបូបឌីជីថលជាមួយ GrabPay។ អ្នកចុះពីស្ថានីយ៍រថភ្លើង ទិញអាហារពេលព្រឹកជាមួយ GrabPay ហើយប្តូរយកកាហ្វេឥតគិតថ្លៃដោយប្រើពិន្ទុ GrabRewards របស់អ្នក។ រថយន្ត GrabCar របស់អ្នកមកចាំនៅមុខហាងកាហ្វេរួចជាស្រេច។

នៅពេលអ្នកបន្តដំណើរទៅកាន់ការិយាល័យ អ្នកចាំថាអ្នកបានភ្លេចឱ្យប្រាក់ប្រចាំថ្ងៃទៅកូនរបស់អ្នកសំរាប់ទៅសាលា។ អ្នកអាចផ្ទេរប្រាក់ដោយប្រើ GrabPay Credits បានភ្លាមៗទៅកាន់គាត់។ បន្ទាប់ពីម៉ោងធ្វើការ អ្នកដើរទិញទំនិញ រួចផ្ញើអីវ៉ាន់របស់អ្នកទៅដល់ផ្ទះតាមរយៈ GrabExpress។ ហើយចុងក្រោយ មុនពេលធ្វើដំណើរទៅផ្ទះតាម GrabCycle អ្នកកម្ម៉ង់អាហារពេលល្ងាចសម្រាប់គ្រួសាររបស់អ្នកជាមួយ GrabFood។

ធ្វើដំណើរ បរិភោគអាហារ ដឹកជញ្ជូនទំនិញ ហើយបង់ប្រាក់ដោយប្រើកាបូបលុយអេឡិចត្រូនិច។

អនាគតមិនឆ្ងាយនោះទេ។ សូមមើលវីដេអូនេះ។

តើលោកអ្នកចង់បានអនាគតបែបនេះមែនទេ?

ការជូនពរសំខាន់ៗផ្សេងទៀតសម្រាប់អនាគតរបស់ Grab!

Grab និង ការធ្វើដំណើរmore_vertសិង្ហបុរីចង់ឱ្យ…

…Grab ធ្វើឱ្យទេសចរណ៍ប្រកបដោយសុវត្ថិភាពនៅពេលធ្វើដំណើរក្នុងតំបន់អាស៊ីអាគ្នេយ៍។
close

“ក្រុមហ៊ុនដែលបើកដំណើរការទេសចរណ៍ប្រកបដោយសុវត្ថិភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលលុបបំបាត់អ្នកដែលកេងប្រវ័ញ្ញលើការដឹកជញ្ជូនខុសច្បាប់ និងកេងបន្លំដែលឆក់ឱកាសនៅតាមព្រលានយន្តហោះរង់ចាំអ្នកទេសចរដែលឆោតល្ងង់។ ខ្ញុំមានបទពិសោធន៍ក្នុងការត្រូវបានជួយសង្គ្រោះដោយ Grab នៅពេលដែលខ្ញុំធ្វើដំណើរតែម្នាក់ឯងនៅវៀតណាម។ ខ្ញុំគិតថាការធ្វើដំណើររបស់ខ្ញុំមានសុវត្ថិភាពដោយសារខ្ញុំដឹងថាខ្ញុំមិនត្រូវបានគេបោកប្រាស់ ហើយខ្ញុំត្រូវបានសង្រ្គោះដោយសារមានផែនទីបង្ហាញផ្លូវដល់ខ្ញុំនូវទិសដៅដែលខ្ញុំកំពុងទៅ។ សូមអរគុណ Grab!”

លោកអ្នកដឹងទេ៖យើងក៏សូមអរគុណលោកអ្នកផងដែរចំពោះការជឿទុកចិត្តមកលើ Grab! សម្រាប់អ្នកដែលមានចូលចិត្តធ្វើដំណើរ យើងទើបតែបានបន្ថែមទីក្រុងភ្នំពេញនិងសៀមរាប ហើយឥឡូវនេះមានវត្តមាននៅក្នុងប្រទេសចំនួន 8 ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលផ្តល់ជូនលោកអ្នកនូវហេតុផលដ៏ប្រសើរក្នុងការធ្វើដំណើរជុំវិញតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។ សុបិននេះពិតជាបង្ហាញពីទស្សនវិស័យនៃស្ថាបនិករបស់យើងក្នុងការផ្តល់នូវការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងគួរឱ្យជឿជាក់សម្រាប់អ្នកដំណើរ មិនត្រឹមតែពីកន្លែងមួយទៅកន្លែងមួយទៀតប៉ុណ្ណោះទេ ប៉ុន្តែពីប្រទេសមួយទៅប្រទេសមួយទៀតផងដែរ។

Grab និង ការច្នៃប្រឌិត
more_vert
ម៉ាឡេស៊ី និងហ្វីលីពីនចង់បាន…

… បច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មី។
close

ម៉ាឡេស៊ី៖ “ខ្ញុំចង់ក្លាយជាអ្នកបើកយន្តហោះ GrabHeli ទោះបីជាវាមិនមាននៅក្នុងប្រទេសម៉ាឡេស៊ីក៏ដោយ។ បង្រៀនខ្ញុំមក!”
ហ្វីលីពីន៖ “ឈានមុខផ្នែកដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវទឹក”

លោកអ្នកដឹងទេ៖ យើងមានបទពិសោធន៍ជាមួយ GrabHeli ពីមុនរួចមកហើយ! វាបានចាប់ផ្តើមការពិសោធន៍ជិះប្រកបដោយភាពច្នៃប្រឌិតនៅក្រុងម៉ានីលប្រទេសហ្វីលីពីនដោយផ្តល់ឱ្យអ្នកដំណើរហ្វីលីពីននូវការធ្វើដំណើរទស្សនាទីក្រុង Makati, Bonifacio Global និង Pasay ពីលើមេឃ។ បន្ទាប់មកយើងបានសាកល្បងសេវាកម្មនេះនៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំមុនដោយផ្តល់ជូនការធ្វើដំណើរ ដោយជិះ GrabHeli ផ្តាច់មុខដល់អ្នកប្រើប្រាស់និងដៃគូបើកបរកំពូលៗរបស់យើង។ លក្ខណៈនៃការដឹកជញ្ជូននេះអាចជាដំណោះស្រាយមួយដែលអាចដោះស្រាយស្ថានភាពចរាចរស្គេកស្កះខ្លាំងជារៀងរាល់ថ្ងៃនៅក្នុងប្រទេសទាំងនេះ។

យើងកំពុងសិក្សាអំពីលទ្ធផលនៃការបើកបររថយន្តគ្មានមនុស្សបើកនៅក្នុងប្រទេសសិង្ហបុរី និងនាំមកនូវរថយន្តអគ្គិសនីបន្ថែមទៀតដើម្បីកាត់បន្ថយការចំណាយសម្រាប់អ្នកបើកបររបស់យើង។ យើងក៏កំពុងគិតអំពីបទពិសោធន៍ក្នុងការផ្សារភ្ជាប់រថយន្តឱ្យកាន់តែល្អប្រសើរដូចជាការកម្សាន្តនៅក្នុងរថយន្ត ឧបករណ៍កំណត់ពីការបើកបរសម្រាប់ការបើកបរដោយសុវត្ថិភាព។ យើងរង់ចាំមើលការច្នៃប្រឌិតបច្ចេកវិទ្យាបន្ថែមទៀតនាពេលខាងមុខ។ អរគុណចំពោះការគិតពីគំនិតដ៏អស្ចារ្យផ្សេងៗជាមួយយើង!

Grab និងលទ្ធភាព
more_vert
ឥណ្ឌូនេស៊ី និងថៃចង់ …

… ឱ្យ Grab មានការតភ្ជាប់ការដឹកជញ្ជូនទូទាំងប្រទេស។
close

ឥណ្ឌូនេស៊ី “Semoga bisa menjadi transportasi penghubung antar Pulau /propinsi” (សង្ឃឹមថាវាអាចជាមធ្យោបាយដឹកជញ្ជូនដែលភ្ជាប់ទៅកោះ/ខេត្តនានា)

លោកអ្នកដឹងទេ៖ ឥឡូវនេះយើងមានទីក្រុង និងខេត្តចំនួន 125 នៅក្នុងប្រទេសឥណ្ឌូនេស៊ី! ពី Aceh ទៅ Jayapura, Grab មានវិសាលភាពឆ្លងកាត់ភាគខាងលិចរហូតដល់ភាគខាងកើតនៃប្រជុំកោះឥណ្ឌូនេស៊ី ហើយយើងកំពុងស្វែងរកការភ្ជាប់គ្នាកាន់តែច្រើន និងបម្រើដល់តម្រូវការដឹកជញ្ជូនក្នុងស្រុកកាន់តែប្រសើរ។

นอกจากนี้ เรากำลังพิจารณาการเข้าถึงเกาะต่างๆ ที่คนท้องถิ่นมีปัญหาในการเข้าถึงบริการ เกาะปูราในเขตอาลอร์ จังหวัดนูซาเต็งการาตะวันออกของอินโดนีเซียนับเป็นตัวอย่างหนึ่ง เกาะแห่งนี้มีประชากร 5,144 คน โรงเรียนประถม 8 แห่ง และโรงเรียนมัธยมต้นอีก 2 แห่ง โครงสร้างพื้นฐานบนเกาะทำให้ยากที่จะขับขี่ยานพาหนะสองล้อและสี่ล้อ ดังนั้น เรือจึงกลายเป็นยานพาหนะหลักที่ครูกับนักเรียนโดยสารไปโรงเรียน ด้วยแรงบันดาลใจจากแนวคิดการใช้รถจักรยานร่วมเดินทาง แกร็บจึงร่วมกับชุมชนนักขับ GrabHitch (Nebeng) บริจาคเรือสองลำเพื่อให้การเดินทางในแต่ละวันง่ายขึ้น จะเห็นได้ว่าวิธีการแก้ปัญหาไม่จำเป็นต้องมีความซับซ้อนเลย แต่มันก็สามารถช่วยให้ผู้คนมีคุณภาพชีวิตที่ดีขึ้น!

ថៃ៖ “แกร็บให้บริการทั่วประเทศไทย” (ឱ្យមានសេវាកម្ម Grab ទូទាំងប្រទេស)

ភាពជាក់ស្ដែង៖ ទូទាំងប្រទេស – នោះជាក្តីសុបិនរបស់យើងផងដែរដើម្បីអាចបម្រើអតិថិជនថៃកាន់តែច្រើន! បច្ចុប្បន្ននេះយើងមានទីក្រុងចំនួន 12 នៅក្នុងប្រទេសថៃ ពីទីក្រុងបាងកក ឈៀងម៉ៃ ទៅដល់បុរីរ៉ាំដែលជាទីក្រុងនឹងដាក់ឲ្យមានការប្រើប្រាស់ឆាប់ៗនេះ។ សម្រាប់ទីក្រុងឈៀងម៉ៃ យើងមានសេចក្តីសោមនស្សរីករាយដែលត្រូវបានផ្តល់ឱកាសក្នុងការណែនាំនូវដំណោះស្រាយសំខាន់មួយដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៅទីក្រុងឈៀងម៉ៃជាមួយនឹងការដឹកជញ្ជូនដែលពួកគេស្គាល់ច្បាស់ជាងគេជាមួយ – RodDaeng ឬរថយន្តដឹកទំនិញពណ៌ក្រហមដែលអាចផ្ទុកមនុស្សរហូតដល់ 9 នាក់ក្នុងពេលតែមួយ។ ដើម្បីធ្វើឱ្យរឿងនេះក្លាយជាការពិតយើងក៏បានណែនាំដល់ដៃគូបើកបរ GrabRodDaeng ពីរបៀបប្រើប្រាស់ស្មាតហ្វូន និងកម្មវិធី Grab!

Grab x សុខុមាលភាពmore_vertវៀតណាមចង់បាន …

…ប្រាក់ចំណូលមានស្ថេរភាពសម្រាប់ដៃគូអ្នកបើកបររបស់យើងដើម្បីឱ្យជីវភាពកាន់តែប្រសើរ!
close

វៀតណាម៖ “Tôi hy vọng vào sự phát triển và hợp tác lâu dài nhằm đảm bảo thu nhập ổn định cho các đối tác tài xế”(ជឿជាក់ថាការអភិវឌ្ឍន៍រយៈពេលយូរអង្វែង និងការសហការគ្នានឹងនាំមកនូវប្រាក់ចំណូលមានស្ថេរភាពដល់ដៃគូអ្នកបើកបរ)

លោកអ្នកដឹងទេ៖ក្រឡេកមើលស្ថិតិកំណើនប្រាក់ចំណូលនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍បង្ហាញថាដៃគូបើកបររបស់វៀតណាម រកប្រាក់ចំណូលជាមធ្យម 55% ក្នុងមួយម៉ោងច្រើនជាងកម្មករកម្រិតមធ្យមនៅវៀតណាមដែលមានអត្រា % ខ្ពស់ជាងគេបំផុតនៅក្នុងតំបន់!

ដៃគូរបស់យើងតែងតែជាមូលដ្ឋាននៃក្រុមហ៊ុនរបស់យើងចាប់តាំងពីថ្ងៃបង្កើតក្រុមហ៊ុន និងចាប់ផ្តើមដោយគ្មានអ្វីទាំងអស់។ ពួកគេជឿជាក់លើយើងហើយផ្តល់ជូនយើងនូវឱកាសមួយ។ យើងសប្បាយរីករាយណាស់ដែលដឹងថាយើងបានធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ដៃគូអ្នកបើកបរជាច្រើននៅក្នុងប្រទេសវៀតណាម មិនត្រឹមតែផ្តល់ប្រាក់ចំណូលល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបទពិសោធបើកបរប្រកបដោយភាពរីករាយដោយប្រើ Grab តាមរយៈកម្មវិធី Better 365 របស់យើង។

ការយកចិត្តទុកដាក់របស់យើង មិនបញ្ឈប់ត្រឹមនេះទេ វាពង្រីកដល់សុខុមាលភាពនៃអ្នកជាទីស្រឡាញ់របស់អ្នកបើកបររបស់យើង។ រហូតមកដល់ពេលនេះ យើងបានចាប់ផ្តើមផ្តួចផ្តើមនូវគំនិតជាច្រើនដើម្បីផ្តល់ជូនសហគមន៍អ្នកបើកបររបស់យើងដូចជា GrabSchool សម្រាប់កូនៗ របស់ពួកគេ និង GrabWives សម្រាប់ស្វាមីភរិយារបស់ពួកគេ។