ចំណងជើង៖ Grab សម្រេចបានការធ្វើដំណើរចំនួន ២ពាន់លានដង – ប្រាំបួនខែបន្ទាប់ពីឈានដល់ការធ្វើដំណើរ ១ពាន់លានដង

វាត្រូវការរយៈពេលជាង ៥ ឆ្នាំដើម្បីឈានដល់ការធ្វើដំណើរចំនួន ១ពាន់លាន ហើយរយៈពេលតិចជាង ៩ ខែប៉ុណ្ណោះ ដើម្បីឈានដល់ ១ពាន់លានទៀត ។ និយាយដោយសាមញ្ញ យើងបានផ្តល់ជូននូវការធ្វើដំណើរច្រើនដងក្នុងរយៈពេល ៩ ខែចុងក្រោយនេះ ដូចដែលពួកយើងបានធ្វើក្នុងរយៈពេលប្រាំឆ្នាំដំបូងនៃការបង្កើតឡើងរបស់ពួកយើង។

Grab បានបង្កើតឡើងនៅឆ្នាំ ២០១២ តាមរយៈការយល់ឃើញដ៏សាមញ្ញមួយ គឺបង្កើតការធ្វើដំណើរដ៏មានសុវត្ថិភាពជាងសម្រាប់ស្ត្រី។ សព្វថ្ងៃនេះពួកយើងបានផ្ដល់ជូនការដឹកជញ្ជូនដែលអាចរកបាន និងមានភាពងាយស្រួលសម្រាប់គ្រប់គ្នានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ចាប់តាំងពីការធ្វើដំណើរ ១ពាន់លានដងមុននេះ ពួកយើងបានធ្វើដំណើរបានជាង ៦ពាន់លានគីឡូម៉ែត្រ ដែលស្ទើរតែស្មើនឹងការធ្វើដំណើរជុំវិញពិភពលោក ១៥០ពាន់ដង។ ខណៈពេលដែលមនុស្សមួយចំនួនអះអាងថា «ស្រលាញ់ពួកយើងខ្លាំងស្មើនឹងចម្ងាយទៅព្រះអាទិត្យហើយត្រលប់មកវិញ» ការពិតទៅរយៈចម្ងាយនៃការធ្វើដំណើររបស់​ Grab អាចនាំអ្នកទៅភពព្រះអាទិត្យ និងត្រលប់មកវិញបានរហូតដល់ ២២ដង។

ប៉ុន្តែនៅលើភពផែនដី ការធ្វើដំណើរទាំងអស់គឺមិនស្មើគ្នានោះទេ។ ប្រទេសសិង្ហបុរីអាចជាប្រទេសដែលតូចនៅក្នុងតំបន់ ប៉ុន្តែជាមធ្យមចម្ងាយនៃការធ្វើដំណើរនីមួយៗ គឺជាចម្ងាយដែលឆ្ងាយជាងគេបំផុត។ ចម្ងាយ ១១ គីឡូម៉ែត្រក្នុងមួយជើង គឺវាមានចម្ងាយជិត ៣ដងឆ្ងាយជាងការធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា។

ប្រទេសសិង្ហបុរីមិនត្រឹមតែជាប្រទេសដែលមានការធ្វើដំណើរឆ្ងាយជាងគេបំផុតប៉ុណ្ណោះទេ ថែមទាំងជាប្រទេសដែលនិយមប្រើប្រាស់ GrabPay ច្រើនជាងគេបំផុត។ ជាងបីភាគបួននៃការធ្វើដំណើរ គឺមិនបានប្រើសាច់ប្រាក់ដើម្បីបង់នោះទេ តែជំនួសដោយការបង់ប្រាក់តាមកាបូបអេឡិចត្រូនិច គឺ GrabPay។

ខណៈពេលដែលការធ្វើដំណើរនៅក្នុងប្រទេសឥណ្ឌូនេស៊ីជាមធ្យមត្រឹមតែ ៥គីឡូម៉ែត្រ ដែលជាចម្ងាយតិចជាងគេបំផុតទី២នៅក្នុងតំបន់ ប៉ុន្តែអ្នកដំណើរនិងអ្នកបើកបរនៅក្នុងតំបន់ប្រជុំកោះនេះ គឺប្រើប្រាស់សារជជែកច្រើនបំផុត ដែលផ្ញើសារជាមធ្យម៥ដងនៅក្នុងកម្មវិធីផ្ញើសារជជែក ទៅឲ្យគ្នាទៅវិញក្នុងការធ្វើដំណើរមួយជើង។

ពេលវេលាក្នុងការឈានដល់ ២ពាន់លាន

វាគឺនៅថ្ងៃសៅរ៍​​ ទី ៧ ខែកក្កដា ដែលពួកយើងបានឈានដល់ចំណុចនៃការធ្វើដំណើរបាន ២ពាន់លានដង។ នៅម៉ោង ១០:១៩:៤៤ វិនាទី (GMT +8) ដែលការធ្វើដំណើរទាំង ១០៣ បានចាប់ផ្ដើមនៅក្នុងទីក្រុងចំនួន ២១ នៃប្រទេសចំនួន ៧ ដែលបានជួយពួកយើងក្នុងការសម្រេចបានចំនួននៃការធ្វើដំណើរថ្មីនេះ។ ពាក់កណ្ដាលនៃចំនួនក្នុងការធ្វើដំណើរទាំងអស់ គឺនៅក្នុងទីក្រុងចាកាតា។

ពេលវេលាដែល Grab ឈានដល់ការធ្វើដំណើរ ២ពាន់លានដង

នៅក្នុងការសម្រេចបាននៅលើកទី ២ នេះ ការចែករំលែកនៃការធ្វើដំណើរ គឺរវាងអ្នកមិនស្គាល់គ្នា ២នាក់នៅក្នុងប្រទេសសិង្ហបុរី បានធ្វើដំណើរចេញពី Marina Square ជាមួយគ្នា។ ពេលជាមួយគ្នានេះដែរ មានការធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងជើងនៃជ្រលងភ្នំ Klang ក្នុងប្រទេសម៉ាឡេស៊ី ដោយអ្នកដំណើរម្នាក់ដែលគាត់ជាអ្នកធ្វើដំណើររបស់ Grab ជាយូរណាស់មកហើយ ហើយនេះជាការធ្វើដំណើរលើកទី ៨៧៨ របស់គាត់ជាមួយពួកយើង។ ប្រមាណជា៣គីឡូម៉ែត្រ មានអ្នកបើកបរថ្មីម្នាក់របស់ Grab ដែលទើបនឹងបើកបរបាន ៤ ថ្ងៃប៉ុណ្ណោះ បានទទួលការធ្វើដំណើរលើកទី២របស់គាត់នៅថ្ងៃជាមួយគ្នាដោយរថយន្ត Grab (GrabCar)។

លោក Anthony Tan នាយកប្រតិបត្តិក្រុម និងជាសហស្ថាបនិកក្រុមហ៊ុន Grab បានឲ្យដឹងថា «វាហាក់បីដូចជាដំណើរដ៏វែងឆ្ងាយមួយ ដើម្បីឈានដល់ការធ្វើដំណើរ១ពាន់លានដងនេះ ប៉ុន្តែក្នុងរយៈពេល ៩ខែប៉ុណ្ណោះយើងទទួលបានការធ្វើដំណើរ២ពាន់លានដងរួចទៅហើយ»។ លោកបានបន្ថែមថា «សមិទ្ធផលទាំងអស់នេះ ពួកយើងបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងដៃគូអ្នកបើកបររបស់យើង ដែលបានធ្វើការយ៉ាងសកម្មក្នុងការដំណើរការនៅក្នុងទីក្រុងចំនួន ២២៥ ក្នុងប្រទេសចំនួន ៨ ហើយពួកយើងបានរួមគ្នាបង្កើតនូវអ្វីដែលមនុស្សគ្រប់គ្នាស្រលាញ់ពេញចិត្ត។ ហើយយើងកំពុងទន្ទឹងរង់ចាំនូវការសម្រេចបាន ១ពាន់លានបន្ទាប់ទៀត»។