របៀបផ្លាស់ប្ដូរគោលដៅរបស់អ្នក កំឡុងពេលធ្វើដំណើរ

ឥឡូវនេះ អ្នកបត់បែនបានច្រើន តាមដែលអ្នកត្រូវការ

ពេលខ្លះគម្រោងការប្ដូរ ហើយពេលខ្លះទៀត ដោយសារមានកំហុសឆ្គងកើតឡើង។ មិនថាមានហេតុផលណាមួយ ដែលធ្វើឲ្យអ្នកត្រូវផ្លាស់ប្ដូរគោលដៅ នៅពាក់កណ្ដាលផ្លូវ អ្នកគ្រាន់តែបញ្ចូលគោលដៅថ្មី នៅក្នុងកម្មវិធី Grab ហើយប្រាប់ទៅកាន់អ្នកបើកបររបស់អ្នក ជាការស្រេច។

តម្លៃធ្វើដំណើរសរុប នឹងត្រូវបានផ្លាស់ប្ដូរថ្មី ហើយអ្នកនឹងត្រូវបានជូនទៅកាន់ទីតាំងថ្មី ដែលអ្នកបានដាក់។ សូមចងចាំថា ការប្ដូរនេះគឺត្រូវគិតថ្លៃបន្ថែម ហើយអ្នកអាចប្ដូរទីតាំងបានម្ដងប៉ុណ្ណោះ ក្នុងការធ្វើដំណើរមួយជើង។

<!–

Your total fares will be updated and you’ll be rerouted to your new destination. Please note that this is subject to a surcharge, and can only be done once per trip.

–>

នេះគឺជាវិធីផ្លាស់ប្ដូរគោលដៅត្រូវចុះរបស់អ្នក ខណៈពេលកំពុងធ្វើដំណើរ

មានសុពលភាព សម្រាប់ JustGrab GrabSUV GrabTukTuk និង GrabRemorque។

ប្រសិនបើអ្នកត្រូវឈប់ច្រើនកន្លែង សូមបន្ថែម ទីតាំងត្រូវឈប់ មុនពេលអ្នកកក់ការធ្វើដំណើរ

ជំហានទី ១

ចុចលើប៊ូតុងសញ្ញា “+” ដែលនៅជិត គោលដៅត្រូវចុះ ទីមួយរបស់អ្នក។

ជំហានទី ២

បញ្ចូលទីតាំងដែលអ្នកត្រូវឈប់បន្ទាប់ ហើយកក់ការធ្វើដំណើររបស់អ្នក!

សំណួរ​ដែលគេ​ច្រើន​សួរ

ទេ មិនបានទេ។ សម្រាប់ GrabShare គោលដៅត្រូវចុះ គឺមិនអាចប្ដូរបានទេ។ អ្នកដំណើរ មិនអាចធ្វើការផ្លាស់ប្ដូរគោលដៅរបស់ពួកគេ បន្ទាប់ពីកក់ការធ្វើដំណើរនោះទេ។

ទេ មិនបានទេ អ្នកមិនអាចផ្លាស់ប្ដូរ គោលដៅត្រូវចុះ របស់អ្នក ចំពោះការកក់ការធ្វើដំណើរឈប់ច្រើនទីតាំងបានទេ។

អ្នកអាចផ្លាស់ប្ដូរគោលដៅត្រូវចុះ បានម្ដងប៉ុណ្ណោះក្នុងការធ្វើដំណើរមួយជើង។ សូមប្រាប់ទៅកាន់អ្នកបើកបរ Grab មុនពេលដែលអ្នកបញ្ចូលគោលដៅត្រូវចុះថ្មីរបស់អ្នក។

តម្លៃគឺគិតទៅតាម (១) រយៈចម្ងាយដែលអ្នកបានធ្វើដំណើររួចហើយ (២) ចម្ងាយទៅកាន់គោលដៅត្រូវចុះថ្មី (៣) តម្លៃកើនឡើងនៃតម្រូវការខ្ពស់ ប្រសិនបើមានក្នុងការកក់ដំបូង និង (៤) បូកបញ្ចូលការគិតថ្លៃបន្ថែមលើ ‘ការផ្លាស់ប្ដូរគោលដៅ’។

យើង នឹងបញ្ជាក់សុពលភាពជាថ្មីនៃការបញ្ចុះតម្លៃ ទៅតាមទីតាំងដែលបានដាក់ថ្មីនិងតម្លៃថ្មី។ ប្រសិនបើនៅមានសុពលភាព ប្រូម៉ូកូដនឹងធ្វើការបញ្ចុះតម្លៃដោយស្វ័យប្រវត្តិ។ វានឹងបង្ហាញឲ្យអ្នកបានដឹង ប្រសិនបើប្រូម៉ូកូដ មិនមានសុពលភាពចំពោះទីតាំងនិងតម្លៃថ្មីនោះ។ អ្នកប្រហែលត្រូវប្រើប្រូម៉ូកូដនេះ សម្រាប់ការធ្វើដំណើរលើកក្រោយទៀត។

ពិន្ទុ GrabRewards ដែលនឹងទទួលបានបន្ទាប់ពីបញ្ចប់ការធ្វើដំណើរ នឹងត្រូវគិតទៅតាមតម្លៃធ្វើដំណើរថ្មី។