Terms of Service

ខ និងលក្ខខណ្ឌសម្រាប់អ្នកបើកបរហ្គ្រេបកម្ពុជា

ការកែប្រែចុងក្រោយនៅថ្ងៃទី      ខែ​         ឆ្នាំ ២០១៧

ក្រុមហ៊ុន ហ្គ្រេប (ខេមបូឌា) ឯ.ក

សារៈសំខាន់៖ សូមអានខ្លឹមសារទាំងនេះដោយប្រុងប្រយ័ត្ន។ ដោយការប្រើប្រាស់សេវាកម្មនេះ លោក​អ្នក យល់​ព្រម​ថា លោក​អ្នក ​បានអាន យល់ដឹង ទទួលយក និងយល់ព្រម ខ​ និងលក្ខខណ្ឌ លក្ខខណ្ឌដែលមានចែងនៅក្នុង​ទម្រង់​ពាក្យ​​ចុះបញ្ជីជាអ្នកបើកបរ និងក្រមសីលធម៌របស់​អ្នកបើកបរ។ លោកអ្នក យល់ព្រមបន្ថែមទៅលើការអះអាង​ដែល​ធ្វើ​​​ឡើយ​ដោយខ្លួន​ឯង​ផ្ទាល់ដូច​ខាង​​ក្រោម។ ប្រសិនបើលោក​អ្នកមិនយល់ព្រមទៅនឹង ឬមិនស្ថិតក្រោម ខ​ និង​លក្ខខណ្ឌ​នៃសេវាកម្មនេះទេ​ (ដូចមានរៀបរាប់ខាងក្រោម) និងមានបំណងមិនបន្តការប្រើប្រាស់សេវាកម្មនេះ សូម​កុំបន្ត​ការ​ប្រើ​ប្រាស់​​កម្មវិធី ឬសេវាកម្មនេះ។ ខ​ និងលក្ខខណ្ឌដែលមានចែងខាងក្រោមនេះ (ជារួមហៅថា “ខ​ និងលក្ខខណ្ឌ” ឬ “កិច្ចព្រមព្រៀង”) បង្កើតបានជាកិច្ចព្រមព្រៀងស្របច្បាប់រវាងលោកអ្នក និងក្រុមហ៊ុន ហ្គ្រេប (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនដែលបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងមានការិយាល័យ​ចុះ​បញ្ជី​នៅផ្ទះលេខ១៦០ ផ្លូវលេស៩៣ (ព្រះមុន្នីវង្ស) សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា (ត​ទៅ​ហៅ​ថា​“ក្រុមហ៊ុន”)។ ដើម្បីប្រើប្រាស់សេវាកម្មនេះ (ផ្នែកនីមួយៗដូចមានរៀប​រាប់ខាងក្រោមនេះ) លោក​អ្នក ត្រូវតែ​យល់​ព្រម​ទៅនឹង ខ​ និងលក្ខខណ្ឌដូចដែលមានរៀបរាប់ខាងក្រោម។ ដោយ​ប្រើប្រាស់កម្ម​វិធី​ទូរសព្ទ​ដែល​ក្រុមហ៊ុនផ្តល់​ជូន​លោក​អ្នក (តទៅហៅថា “Application”) និងធ្វើការទាញយក តម្លើង ឬប្រើប្រាស់ កម្មវិធី​បន្ទាប់​​បន្សំដែល​ផ្តល់​ឱ្យ​ដោយ​ក្រុមហ៊ុន (តទៅហៅថា “Software”) ដែលគោលបំណងជារួមគឺអាចឱ្យ​បុគ្គល​ដែល​ស្វែង​​រក​សេវាកម្ម​ដឹក​ជញ្ជូន​​​ទៅគោលដៅជាកំណត់​មួយចំនួន ដើម្បីស្របជាមួយនឹងអ្នកផ្គត់ផ្គង់​ដឹកជញ្ជូនដល់តតិយជន អ្នក​បើកបរ និង​អ្នក​ប្រតិបត្តិករយានយន្ត (ជារួមហៅថា “សេវាកម្ម”) លោកអ្នក សូមទទួលស្គាល់ និងយល់ព្រម​យ៉ាង​ច្បាស់​លាស់ក្នុង​ការ​ចង​​កាតព្វកិច្ច​ដោយ ខ​ និងលក្ខខណ្ឌ និងរាល់កការកែប្រែ ឬបន្ថែមនាពេលអនាគតទៅលើខ​ និងលក្ខខណ្ឌ ដែល​នឹងផ្សាព្វផ្សាយពីពេលមួយទៅពេលមួយនៅគេហទំព័រ http://www.grab.com  ឬ តាមរយៈ Application។

ក្រុមហ៊ុន ផ្តល់ព័ត៌មាន និងវិធីសាស្រ្តសម្រាប់អ្នកផ្គត់ផ្គង់​ដឹកជញ្ជូន អ្នកបើកបរ និងអ្នកប្រតិបត្តិករយានយន្ត ដើម្បី​រៀប​ចំកាលវិភាគ ទទួលយក និងបង្កើតទំនាក់ទំនងជាមួយអ្នកដំណើរ ឬអតិថិជន ប៉ុន្តែមិនផ្តល់ ឬមិនមាន​បំណង​ផ្តល់​សេវាកម្មដឹកជញ្ជូន ឬធ្វើសកម្មភាពណាមួយក្នុងនាមជាប្រតិបត្តិករតាក់ស៊ី ក្រុមហ៊ុនដឹកជញ្ជូន ឬអ្នកផ្គត់ផ្គង់​ការ​ដឹក​ជញ្ជូន និងគ្មានកាតព្វកិច្ច ឬទំនួលខុសត្រូវសម្រាប់សេវាកម្មដឹកជញ្ជូនណាមួយដែលផ្តល់ជូនអ្នកដំណើរ ឬអតិថិជន ពីសំណាក់លោកអ្នកឡើយ។

ក្រុមហ៊ុន រក្សាសិទិ្ធក្នុងការកែប្រែ ផ្លាស់ប្តូរ ឬបន្ថែម ខ​ និង លក្ខខណ្ឌនៃកិច្ចព្រមព្រៀង ឬគោលនយោបាយរបស់​ខ្លួន​​​ពាក់ព័ន្ធនឹងសេវាកម្មគ្រប់ពេលវេលាដែលក្រុមហ៊ុនយល់ឃើញថាសមរម្យ។ រាល់ការកែប្រែ ផ្លាស់ប្តូរ ឬបន្ថែមទៅ​លើ​គោល​នយោបាយនៃ ខ​ និង លក្ខខណ្ឌ ដែលពាក់ព័ន្ធនឹងសេវាកម្ម នេះ​ត្រូវមាន​ប្រសិទិ្ធ​ភាព​បន្ទាប់​ពី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពី​ការធ្វើ​បច្ចុប្បន្នភាពលើគេហទំព័រ http://www.grab.com/kh/terms/driver ។ លោកអ្នក បានយល់ព្រមថា នេះ​ ជាកាតព្វ​កិច្ចរបស់លោកអ្នកក្នុងការពិនិត្យមើលឡើងវិញនូវកិច្ចព្រមព្រៀងនេះជាប្រចាំ ក្នុង​ករណី​បន្ត​ការ​ប្រើ​ប្រាស់​សេវាកម្ម​នេះបន្ទាប់ពីមានការផ្លាស់ប្តូរ ទោះលោកអ្នកបាន ឬមិនបានពិនិត្យមើលឡើងវិញនូវរាល់ការកែប្រែនៃ​កិច្ច​​ព្រម​ព្រៀងនេះ​ក្តី  ត្រូវ​បាន​សន្មត់​ថា​ លោកអ្នក ទទួល​ការយល់​ព្រម និងទទួលស្គាល់ការកែប្រែនោះជាដាច់ខាត។

ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមិនធ្វើការផ្គត់ផ្គង់ ឬមិនចូលរួមក្នុងសេវាកម្មដឹកជញ្ជូន ហើយ​ក្រុមហ៊ុន​នេះ មិន​មែន​​ជាក្រុមហ៊ុន​ផ្គត់ផ្គង់ការដឹកជញ្ជូន។ Application និង Software ត្រូវបានបង្កើតឡើងក្នុងគោលបំណង​ជួយ​សម្រួល​ដល់លោក​អ្នក (ក្នុងនាមជាអ្នកផ្គត់ផ្គង់ការដឹកជញ្ជូន) ដើម្បីផ្តល់សេវាកម្មដឹកជញ្ជូនរបស់លោកអ្នក ដល់​អ្នក​ដំណើរ ឬអតិថិជន​របស់​លោកអ្នក។ ក្រុមហ៊ុន គ្មានកាតព្វកិច្ច ឬការទទួលខុសត្រូវលើសកម្មភាព និង/ឬការ​ខ្វះ​ខាត​ទៅលើសេវាកម្មណាមួយរបស់​លោកអ្នកដែលផ្តល់ឱ្យអ្នកដំណើររបស់លោកអ្នក​ និងរាល់សកម្មភាពខុសច្បាប់​ដែល​ធ្វើ​ឡើង​​ដោយលោកអ្នកឡើយ។ លោកអ្នក នៅគ្រប់ពេល មិនត្រូវអះអាង ឬធ្វើឱ្យបុគ្គលណាមួយមាន​ការ​យល់​ខុស​ថា លោក​អ្នកគឺជាភ្នាក់ងារ និយោជិត ឬ​បុគ្គលិក​របស់​ក្រុមហ៊ុន ហើយសេវាកម្មដែលផ្តល់ដោយលោកអ្នក មិន​ត្រូវ​ចាត់ទុកថាជាសេវាកម្មរបស់ក្រុមហ៊ុនឡើយ។

លោកអ្នក ត្រូវបានហាមឃាត់មិនឱ្យធ្វើការផ្សព្វផ្សាយ Application របស់ដៃគូប្រកួតប្រជែង ផ្តល់គូប៉ុង និងផ្តល់នូវ ការ​បញ្ចុះ​តម្លៃ​​ក្នុងទម្រង់ណាមួយដល់អ្នកដំណើរ ឬអតិថិជនឡើយ។

១.         ការធានា និងការអះអាង

តាម​រយៈការប្រើប្រាស់សេវាកម្មនេះ លោកអ្នក បានធានា និងអះអាងថាយ៉ាងច្បាស់លាស់ លោកអ្នក មានសមត្ថភាព​ស្រប​តាមផ្លូវច្បាប់​ក្នុងការ​ទទួល​យក​​នូវ ខ​ និងលក្ខខណ្ឌ ហើយមានអាយុយ៉ាងតិច ដប់ប្រាំបី (១៨) ឆ្នាំ។ ដោយ​មិន​កំណត់​ត្រឹមទិដ្ឋភាពទូទៅខាង​លើ សេវាកម្ម នេះមិនមានសម្រាប់បុគ្គលណាអាយុក្រោមដប់ប្រាំបី (១៨) ឆ្នាំ ឬ​បុគ្គល​ដែល​ត្រូវបានហាមឃាត់តាម​ហេតុផលណាមួយក៏ដោយក្នុងការបង្កើតទំនាក់ទំនងកិច្ចសន្យា។ តាមរយៈការប្រើប្រាស់ សេវាកម្មនេះ លោកអ្នក ធានា និងអះអាងបន្ថែមទៀតថា លោកអ្នកមានសិទិ្ធ និងសមត្ថភាពក្នុងការប្រើប្រាស់ សេវាកម្ម​នេះ និងគោរពតាម​ខ​ និងលក្ខខណ្ឌ។ លោកអ្នកបញ្ជាក់បន្ថែមទៀតថា ព័ត៌មានទាំងឡាយដែលលោកអ្នក​បាន​ផ្តល់​ឱ្យគឺ ត្រឹមត្រូវ និង​ពិត​ប្រាកដមែន។ ការប្រើប្រាស់សេវាកម្មនេះ គឺ​សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនសុទ្ធសាធ។ លោក​អ្នក ធានាថា លោក​អ្នក មិនផ្តល់សិទិ្ធឱ្យបុគ្គលណាផ្សេងប្រើប្រាស់អត្តសញ្ញាណ ឬ​ស្ថាភាពបច្ចុប្យន្នភាព​របស់​អ្នក​​ប្រើ​ប្រាស់របស់លោកអ្នក​ ហើយលោកអ្នកមិនអាចផ្តល់សិទិ្ធ ឬផ្ទេរគណនីអ្នកប្រើប្រាស់របស់លោក​អ្នកទៅបុគ្គល ឬ​នីតិបុគ្គល​ផ្សេង​ទៀតឡើយ។ អំឡុងពេលប្រើប្រាស់សេវាកម្មនេះ លោកអ្នក យល់ព្រមគោរពតាមច្បាប់​ជាធរមាន ទោះ​ក្នុង​ដែន​សមត្ថកិច្ច​ផ្ទាល់ខ្លួន ឬប្រទេស រដ្ឋ ឬទីក្រុងដ៏ទៃដែលលោកអ្នកកំពុង​ស្ថិត​នៅ​អំឡុង​ពេល​ប្រើប្រាស់​​​សេវាកម្មនេះ (ត​ទៅ​នេះហៅថា “ប្រទេស”)។

លោកអ្នក អាចប្រើប្រាស់សេវាកម្មនេះដោយការប្រើប្រាស់មធ្យោបាយស្របច្បាប់ និង​ទទួល​បាន​សិទិ្ធ​អនុញ្ញាត​តែ​ប៉ុណ្ណោះ​។ នេះ ជាកាតព្វកិច្ច​របស់លោកអ្នកក្នុងការពិនិត្យ និងធានាថា លោកអ្នក បានទាញយក​ Software ដែល​ត្រឹម​ត្រូវពីឧបករណ៍របស់​លោកអ្នក។ ក្រុមហ៊ុន មិនទទួលខុសត្រូវឡើយ ប្រសិនបើលោកអ្នកមិនមាន​ឧបករណ៍​សម​រម្យ ឬបានទាញយកនូវ​ Software មិនត្រឹមត្រូវ។ ក្រុមហ៊ុន រក្សាសិទិ្ធក្នុងការបញ្ជប់កិច្ច​ព្រម​ព្រៀង​នេះ ប្រសិន​បើ​លោក​អ្នកប្រើប្រាស់សេវាកម្ម​នេះជាមួយឧបករណ៍ដែលមិនទទួលបានការអនុញ្ញាត ឬមិនសមស្រប ឬសម្រាប់គោល​បំណង​ផ្សេងដែល​ផ្ទុយពីគោលបំណងរបស់ Application ឬ Software នេះ។

តាមរយៈការប្រើប្រាស់សេវាកម្មនេះ លោកអ្នក ធានា អាះអាង ទទួលយក និងយល់ព្រមថា៖

  • លោកអ្នក មានបណ្ណបើកបរដែលមានសុពលភាព និងមានសិទិ្ធក្នុងការបើកបរយានយន្ត និងមានអាជ្ញាប័ណ្ណ​​លិខិតអនុញ្ញាត និងសិទិ្ធផ្សេងៗដែលសមស្រប សម្រាប់ផ្តល់ការដឹកជញ្ជូនសម្រាប់​ការជួលដល់​តតិយជ​ន​ក្នុង​ដែន​​សមត្ថកិច្ចដែលលោកអ្នកប្រើប្រាស់សេវាកម្ម​នេះ។
  • លោកអ្នក មានសិទិ្ធស្របច្បាប់ ឬមានសិទ្ធិប្រើយានយន្តដែល​លោកអ្នក​មានបំណងយកមកប្រើប្រាស់ នៅ​ពេល​ទទួលយកអ្នកដំណើរ ឬអតិថិជន ហើយយានយន្តនោះស្ថិតក្នុងស្ថាន​ភាពល្អ និងឆ្លើយបត​ទៅនឹង​ស្តង់​ដារ​សុវត្ថ​ភាពសម្រាប់យានយន្តរបស់លោកអ្នក។
  • លោកអ្នក មានធានារ៉ាប់រ៉ងដែលមានសុពលភាព (តម្លៃដែលគ្របដណ្តប់ទៅតាមស្តង់ដារឧស្សាហកម្ម) សម្រាប់​​ការបើកបរយន្តជំនិះរបស់ខ្លួន/រថយន្តរដឹកអ្នកដំណើរ និង/ឬធានារ៉ាប់រ៉ងធុរកិច្ច ដើម្បីគ្របដណ្តប់​ទៅ​លើ​​រាល់​ការបាត់បង់ដែលកើតចេញពីប្រតិបត្តិការសេវាកម្មដឹកជញ្ជូនតាក់ស៊ី/អ្នកដំណើរ។​
  • លោកអ្នក ទទួលខុសត្រូវទាំងស្រុងទៅលើការទាមទារ សាលក្រម និងការទទួលខុសត្រូវដែលកើតចេញពី​គ្រោះថ្នាក់ ការបាត់បង់ ឬការខូចខាត ដែលរួមមានជាអាទិ៍ គ្រោះថ្នាក់ផ្ទាល់ខ្លួន មរណភាព ការបាត់បង់ទាំង​ស្រុង និងការខូចខាតនូវទ្រព្យសម្បត្តិ ដែលកើតចេញពី ឬ​ដែលចោទប្រកាន់ថា​ចេញពី​លទ្ធផល​យន្ត​ជំនិះ​របស់​ខ្លួន​/រថយន្តរដឹកអ្នកដំណើរ និង/ឬសេវាកម្មដឹកជញ្ជូនតាក់ស៊ី/អ្នកដំណើរ តាមមធ្យោបាយណាមួយក៏ដោយ។
  • លោកអ្នក ត្រូវគោរពតាមច្បាប់ក្នុងស្រុកជាធរមានពាក់ព័ន្ធនឹងការប្រតិបត្តិការសេវាកម្មដឹកជញ្ជូនតាក់ស៊ី​/​អ្នក​​ដំណើរ/អតិថិជន និងត្រូវទទួលខុសត្រូវទាំងស្រុងទៅលើការបំពានច្បាប់ទាំងនោះ។
  • លោកអ្នក នឹងប្រើប្រាស់សេវាកម្មនេះ ក្នុងគោលបំណងស្របច្បាប់។
  • លោកអ្នក នឹងប្រើប្រាស់សេវាកម្ម នេះសម្រាប់តែគោលបំណងដែលតម្រូវក្នុងការប្រើប្រាស់តែប៉ុណ្ណោះ។
  • លោកអ្នក នឹងមិនប្រើប្រាស់ Application នេះសម្រាប់ផ្ញើ ឬរក្សាទុកនូវសម្ភារៈខុសច្បាប់ ឬសម្រាប់គោល បំណង ក្លែងបន្លំឡើយ។
  • លោកអ្នក នឹងមិនប្រើប្រាស់ Application និង/ឬ Software ដើម្បីបង្ករឱ្យមានការរំខាន ការរអាក់រអួល ឬ​ធ្វើ​ការកក់​ក្លែងក្លាយ។​
  • លោកអ្នក នឹងមិនប្រើប្រាស់ សេវាកម្ម Application និង/ឬ Software ដើម្បី​គោល​បំណង​ផ្សេង​ក្រៅ​ពី​ទទួល​យកនូវសេវាកម្ម​នេះឡើយ។
  • លោកអ្នក នឹងមិនធ្វើឱ្យចុះខ្សោយប្រតិបត្តិការនៃបណ្តាញត្រឹមត្រូវឡើយ។
  • លោកអ្នក នឹងមិនព្យាយាមបង្ករការខូចខាតដល់សេវាកម្ម Application និង/ឬ Software ក្នុងវិធីសាស្រ្តណា​មួយ​ក៏ដោយ។​
  • លោកអ្នក នឹងមិនលួចចម្លង ឬចែកចាយ Software ឬខ្លឹមសារផ្សេងដោយមិនមានការអនុញ្ញាតជាលាយ​លក្ខណ៍​អក្សរ​ពីក្រុមហ៊ុន​ឡើយ​។
  • លោកអ្នក នឹងប្រើប្រាស់ Software និង/ឬ Application សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន និង​មិន​លក់​បន្ត​ឱ្យ​តតិយ​ជនឡើយ។​
  • លោកអ្នក នឹងរក្សាទុកឱ្យបានត្រឹមត្រូវ និងជាការសម្ងាត់នូវលេខសម្ងាត់គណនីរបស់លោកអ្នក និងរាល់​អត្តសញ្ញាណដែលក្រុមហ៊ុនបានផ្តល់ជូនលោកអ្នក សម្រាប់ចូលទៅកាន់សេវាកម្មនេះ។
  • លោកអ្នក នឹងផ្តល់មកក្រុមហ៊ុន ​​នូវរាល់ភស្តុតាងស្តីពីអត្តសញ្ញាណរបស់លោកអ្នកដែលមាន ទៅ​តាម​ការ​តម្រូវ​។
  • លោកអ្នក យល់ព្រមផ្តល់នូវព័ត៌មានដែលត្រឹមត្រូវ បច្ចុប្បន្នភាព និងពេញលេញដែលតម្រូវសម្រាប់សេវាកម្ម នេះ និងធានានូវកាតព្វកិច្ចក្នុងការរក្សា និងធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់ខ្លួនឱ្យបានសមស្រប​ ដើម្បី​រក្សា​ឱ្យ​មាន​​ភាពត្រឹមត្រូវ បច្ចុប្បន្នភាព និងពេញលេញគ្រប់ពេលវេលាអំឡុងពេលនៃកិច្ចព្រមព្រៀងនេះ។ លោកអ្នក​យល់​​ព្រមថា ក្រុមហ៊ុន អាចពឹងផ្អែកទៅលើព័ត៌មានរបស់លោកអ្នកថា ជាពត៌មានភាពត្រឹមត្រូវ បច្ចុប្បន្នភាព និង​​ពេញលេញ។ លោកអ្នក ទទួលស្គាល់ថា ប្រសិនបើពត៌មានរបស់ខ្លួន​ មិនពិតប្រាកដ មិនត្រឹមត្រូវ មិន​បច្ចុប្បន្នភាព និងមិនពេញលេញ ក្នុងទម្រង់ណាមួយ ក្រុមហ៊ុន មានសិទិ្ធ តែមិនមាន​កាតព្វ​កិច្ច​ក្នុងការបញ្ជប់ កិច្ចព្រមព្រៀងនេះ និងការប្រើប្រាស់សេវាកម្មរបស់លោកអ្នក គ្រប់ពេលវេលា ដោយមាន ឬគ្មានការ​ជូន​ដំណឹង​​។
  • លោកអ្នកនឹងប្រើប្រាស់តែចំណុចតភ្ជាប់ (Access Point) ឬគណនីទិន្នន័យ (Data Account)  ដែល​លោក​អ្នក​មានសិទ្ធិ​ប្រើប្រាស់។
  • លោកអ្នក មិនត្រូវប្រើមធ្យោបាយណាមួយមកបន្លំក្រុមហ៊ុន​ ឬធ្វើឱ្យលោកអ្នកមានបាន តាមមធ្យោបាយ​ណា​មួយ​តាមរយៈវិធីបោកប្រាស់ ឬវិធីផ្សេងពីនេះ ទោះតាម​រយៈព្រឹត្តិការណ៍ ការផ្សព្វផ្សាយ ឬយុទ្ធនាការណ៍​ណា​​មួយ ដែលធ្វើឡើយដោយ​ក្រុមហ៊ុន ដើម្បីទទួលបាននូវអ្នកប្រើប្រាស់ថ្មី ឬប្រើប្រាស់សេវាកម្ម ដោយ​អ្នក​ដំណើរថ្មី ឬចាស់។
  • លោកអ្នក យល់ដឹងថា នៅពេលឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកដំណើរ ឬអតិថិជន​សម្រាប់សេវាកម្មដឹក​ជញ្ជូននេះ ការគិតថ្លៃទូរគមនាគមន៍ស្តង់ដារ​ នឹងត្រូវយកអនុវត្ត និងត្រូវជាកាតព្វកិច្ចទាំងស្រុង​របស់​លោក​អ្នក។
  • លោកអ្នក មិនត្រូវធ្វើឱ្យចុះខ្សោយ ឬ​រារាំងបង្អាក់នូវប្រិតិបត្តិការបណ្តាញត្រឹមត្រូវ ដែល​សេវាកម្ម​នេះ​មាន​ដំណើរ​ការ​។
  • លោកអ្នក យល់ព្រមថា សេវាកម្មនេះ ត្រូវបានផ្តល់ជូនតាមមូលដ្ឋានលទ្ធភាពសមហេតុផល និង
  • លោកអ្នក យល់ព្រមថា ការប្រើប្រាស់សេវាកម្មនេះ នឹងអាស្រ័យទៅនឹងគោលការណ៍សម្ងាត់របស់​ក្រុមហ៊ុន ដែលអាចនឹង​ត្រូវធ្វើ​ការ​កែប្រែ​​ពីពេលមួយទៅពេលមួយ។

២.         ការផ្តល់ និងការរិតត្បិតលើអាជ្ញាប័ណ្ណ​

ក្រុមហ៊ុន និងម្ចាស់អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ផ្តល់ជូនលោកអ្នកនូវអាជ្ញាប័ណ្ណដែលអាច​ដកហូត មិនផ្តាច់មុខ មិនអាចផ្ទេរ មិនអាចប្រគល់សិទិ្ធបន្ត មានលក្ខណៈផ្ទាល់ខ្លួន និងមានកម្រិត ក្នុងការប្រើប្រាស់ Application និង/ឬ Software សម្រាប់ការប្រើប្រាស់ក្នុងគោលបំណងផ្ទាល់ខ្លួនសុទ្ធសាធរបស់លោកអ្នក ដោយគោរពទៅតាម​ខ​ និង លក្ខខណ្ឌ នៃកិច្ចព្រមព្រៀង​នេះ​។ រាល់សិទិ្ធទាំងឡាយដែលផ្តល់មិនច្បាស់លាស់ជូនលោកអ្នក ត្រូវ​បាន​រក្សា​ទុក​ដោយ​ក្រុមហ៊ុន និងម្ចាស់អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន។

លោកអ្នក មិនត្រូវ (១)​ ផ្តល់អាជ្ញាប័ណ្ណ ផ្តល់អាជ្ញាប័ណ្ណបន្ត លក់ លក់បន្ត ផ្ទេរ ប្រគល់សិទិ្ធ ចែកចាយ ឬ​កេង​ប្រវ័ញ្ជ​ផ្នែក​ពាណិជ្ជកម្ម ឬបង្កើត​ឱ្យតតិយជននូវ Application និង/ឬ Software ក្នុងវិធីណាមួយឡើយ (២) កែប្រែ ឬ​ធ្វើការចម្លងចេញពី Application និង/ឬ Software វិញឡើយ (៣)​ បង្កើតឱ្យមាន “តំណភ្ជាប់” អ៊ីធើណេត ទៅនឹង Application ឬ “Fame” ឬ “Mirror” នៃ Software នៅលើម៉ាស៊ីនមេ (Server) ឬ​ឧបករណ៍​ប្រើ​ប្រាស់​អ៊ី​ធើ​ណេត​ដោយ​ប្រើខ្សែ ឬមិនប្រើខ្សែផ្សេងៗ (៤) បង្កើតផលិតផលដោយប្រើប្រាស់គំនិតរបស់​អ្នក​ផលិត ឬ​ចូលទៅកាន់ Software ដើម្បី (ក) បង្កើតផលិតផល ឬសេវាកម្ម​ដែលមាន​លក្ខណៈ​ប្រកួត​ប្រជែងមួយ (ខ) បង្កើត​ផលិត​ផលមួយ​ដោយ​ការប្រើប្រាស់គំនិត រូបភាព មុខងារ ឬក្រាហ្វិចដែលមាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង ​Application និង/ឬ Software នោះ ឬ (គ) លួចចម្លងគំនិត រូបភាព មុខងារ ឬក្រាហ្វិចនៃ​ Application និង/ឬ Software នោះ (៥)​ បង្កើតកម្មវិធីស្វ័យប្រវត្តិ ឬ​អក្សរកូដ (Script) រួមមានជាអាទិ៍ Web Spiders, Web Crawlers, Web Robots, Web Ants, Web Indexers, Bots, Viruses​ ឬ Worms ឬកម្មវិធីណាមួយ​ដែលអាច ទាមទារឱ្យ Sever ជាច្រើនក្នុងមួយវិនាទី ឬធ្វើឱ្យមានបន្ទុក ឬបង្អាក់មិនត្រឹមត្រូវក្នុងការប្រតិបត្តិការ និង/ឬ ដំណើរ​ការ​ Application និង/ឬ Software (៦) ប្រើប្រាស់រាល់ Robot, Spider កម្មវិធីស្វែងរក/ទាញយក ឬ​ឧបករណ៍ ស្វ័យប្រវត្តិ ឬ​មិនស្វ័យប្រវត្តិ ឬ​ដំណើរការទាញយក Index “Data Mine” ឬប្រើ​វិធីសាស្រ្តណាមួយ​ដើម្បី​បង្កើត​ឡើង​វិញ ឬ​គេចវេសចេញពី​រចនាសម្ព័ន្ធដំណើរការ ឬការធ្វើបទបង្ហាញ​ពីសេវាកម្ម ឬខ្លឹមសាររបស់សេវាកម្ម​។ (៧) បង្ហោះ ចែកចាយ ឬបង្កើតឡើងវិញតាមវិធីសាស្រ្តណាមួយនូវសិទិ្ធអ្នកនិពន្ធ ពាណិជ្ជសញ្ញា ឬ​ពត៌មានដែលជាកម្មសិទិ្ធ​ផ្សេង​ទៀត ដោយមិនទទួលបានការអនុញ្ញាតជាមុនពីម្ចាស់សិទិ្ធនៃសិទ្ធិកម្មសិទ្ធិ (៨) ដកចេញរាល់ការជូនដំណឹងស្តីពី​សិទិ្ធ​អ្នក​និពន្ធ ពាណិជ្ជ​សញ្ញា ឬសិទិ្ធកម្មសិទិ្ធដ៏ទៃទៀត​ដែលមានក្នុងសេវាកម្មនេះ។

លោកអ្នក អាចប្រើប្រាស់ Application និង/ឬ Software សម្រាប់តែគោលបំណងផ្ទាល់ខ្លួន និង​មិន​ត្រូវ​ប្រើ​ប្រាស់​ Application និង/ឬ Software ដើម្បី (១) ផ្ញើចេញនូវ​ Spam ឬសារដដែលៗ ឬសារដែលមិនបានស្នើសុំ (២) ផ្ញើចេញ ឬរក្សាទុក​នូវការក្លែងបន្លំ អាសអាភាស គម្រាមកំហែង កុហក ឬសម្ភារៈខុសច្បាប់ ឬមិនត្រឹមត្រូវ រួម​មាន​ជា​អាទិ៍ សម្ភារៈដែល​ប៉ះពាល់ដល់​កុមារ ឬបំពានទៅនឹងសិទិ្ធឯកជនរបស់តតិយជន (៣) ផ្ញើរចេញនូវសម្ភារៈ​ដែល​មាន​ផ្ទុក​នូវ Viruses, Worms, Trojan Horse ឬ Computer Code, File, Script​, Agent  ឬកម្មវិធីផ្សេងទៀត​ដែល​មានគ្រោះថ្នាក់ (៤) ជ្រៀតជ្រែក ឬរំខានដល់​ដំណើរការ Application និង/ឬ Software ឬទិន្នន័យដែល​មាន​ក្នុង​នោះ (៥) មានបំណងចូលទៅកាន់ Application និង/ឬ Software ឬប្រព័ន្ធ ឬបណ្តាញដែលពាក់ព័ន្ធដោយគ្មាន​ការ​អនុញ្ញាត​ (៦) ក្លែងបន្លំបុគ្គលណាម្នាក់ ឬនីតិបុគ្គលណាមួយ ឬការបញ្ចូលឈ្មោះមិនពិតរបស់លោកអ្នកជា​មួយនឹង​បុគ្គល​ណា​ម្នាក់ ឬនីតិបុគ្គលណាមួយ ឬ (៧) ធ្វើរាល់សកម្មភាពណាមួយដែលអាចនឹងខូចខាតដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន ឬ​​ធ្វើ​​ឱ្យ​ខូច​ឈ្មោះ។

៣.         លក្ខខណ្ឌទូទាត់ប្រាក់

រាល់ថ្លៃសេវាដែលក្រុមហ៊ុន នឹង​គិតពីលោកអ្នកសម្រាប់ការប្រើប្រាស់សេវាកម្មនេះ ត្រូវដល់កំណត់បង់ភ្លាម និង​មិន​អាច​សងត្រលប់វិញឡើយ (“ថ្លៃសេវាកម្ម”)។ គោលការណ៍មិនសងត្រលប់វិញនេះ ត្រូវបានប្រើប្រាស់គ្រប់​ពេល​ដោយ​មិន​កំណត់ទៅតាមការសម្រេចរបស់លោកអ្នកក្នុងការបញ្ចប់ការប្រើប្រាស់ ការសម្រេចរបស់ក្រុមហ៊ុន ក្នុង​ការ​បញ្ចប់​ ឬ​ផ្អាកការប្រើប្រាស់របស់លោកអ្នក ភាពរអាក់រអួលដល់សេវាកម្ម ទោះដោយមានគម្រោង ដោយចៃដន្យ ឬដោយចេតនា ​ឬតាមហេតុផលណាមួយក៏ដោយ។

លោកអ្នក ទទួលស្គាល់ថា តម្លៃសរុបដែលទូទាត់ជូនលោកអ្នកដោយអ្នកដំណើរ ឬអតិថិជន រួមបញ្ចូលថ្លៃប្រើប្រាស់​សេវាកម្ម ដែលលោកអ្នកបានប្រមូលជំនួសក្រុមហ៊ុន។ ថ្លៃប្រើប្រាស់​សេវាកម្មនោះ អាចនឹងកើនឡើងដល់ ២០% នៃ​ថ្លៃឈ្នួលយាន្តជំនិះដែលកំណត់សម្រាប់ការប្រើប្រាស់សេវាកម្ម​ក្នុងមួយលើកដែលអ្នកដំណើរ ឬអតិថិជន​បាន​បញ្ចប់​ ការជិះរថយន្តមួយលើកដែលត្រូវ​បានកំណត់​ដោយក្រុមហ៊ុន​ ទៅតាម​ឆន្ទានុសិទិ្ធផ្ទាល់របស់ក្រុមហ៊ុន​ពីពេលមួយ​ទៅ​ពេល​មួយ។

ក្រុមហ៊ុន តាមឆន្ទានុសិទ្ធផ្តាច់មុខ អាចធ្វើកម្មវិធីពិសេសដែលផ្តល់ជូនជាមួយនឹង​លក្ខណៈ និងតម្លៃផ្សេងៗដល់​អ្នក​ដំណើរ ឬ​អតិថិជន ដែល​ការផ្តល់ជូនកម្មវិធីពិសេសនេះ​ ត្រូវទទួលយកដោយលោកអ្នក។ ក្រុមហ៊ុន អាចកំណត់​ ឬ​ផ្លាស់​ប្តូរថ្លៃសេវាកម្ម តាមឆន្ទានុសិទិ្ធរបស់ខ្លួនផ្ទាល់ ដែលក្រុមហ៊ុនយល់ឃើញថាសមស្រប ឬមានសារសំខាន់​សម្រាប់​ធុ​រ​កិច្ច​របស់​ក្រុមហ៊ុន។

៤.         ការទូទាត់ប្រាក់ដោយអ្នកដំណើរ

អ្នកដំណើរ ឬ​អតិថិជន អាចមានជម្រើសបង់ប្រាក់ថ្លៃសេវាកម្មតាមរយៈសាច់ប្រាក់សុទ្ធ ឬតាមបណ្ណឥណទាន ឬ​បណ្ណ​ឥណពន្ធ (តទៅហៅថា “កាត”)។​ ក្នុងករណី​អ្នកដំណើរ ឬ​អតិថិជន ជ្រើសរើស​ការ​បង់​ប្រាក់​តាម​កាត​សម្រាប់​សេវា​កម្ម រាល់កាលកំណត់​ទូទាត់បង់ជូនលោកអ្នក រួមមាន​ថ្លៃទឹកតែ (ប្រសិនបើមាន) សម្រាប់​សេវាកម្ម​នេះ​ នឹង​ត្រូវ​ផ្ទេរ​ជូន​លោក​អ្នក​ទៅតាម​បរិមាណដែលបានព្រមព្រៀង។

រាល់ការតវ៉ាពីសំណាក់​អ្នកដំណើរ ឬ​អតិថិជន ដែលមានពាក់ព័ន្ធនឹងការដឹកជញ្ជូនដោយលោកអ្នក ត្រូវ​ធ្វើ​ការដោះ​ស្រាយ​​រវាង​អ្នកដំណើរ ឬ​អតិថិជន និងលោកអ្នកផ្ទាល់។

ក្រុមហ៊ុន រក្សាសិទិ្ធក្នុងការផ្អាកបន្តប្រតិបត្តិការ ប្រសិនបើក្រុមហ៊ុនយល់ឃើញថា ប្រតិបត្តិការនោះអាចជា​ប្រតិបត្តិ​ការ​ក្លែងបន្លំ ខុសច្បាប់ ឬពាក់ព័ន្ធទៅនឹងសកម្មភាពបទល្មើស ឬនៅពេលដែលក្រុមហ៊ុនយល់ឃើញថា​អ្នកដំណើរ ឬ​អតិថិជន រំលោភទៅនឹង ខ​ និង លក្ខខណ្ឌ រវាង​អ្នកដំណើរ ឬ​អតិថិជន និងក្រុមហ៊ុន។ ក្នុងករណី​នេះ​ លោក​អ្នក​ មិន​ត្រូវ​ឱ្យក្រុមហ៊ុនទទួលខុសត្រូវ​រាល់ការកាត់ទុក ការយឺតយ៉ាវ ការពន្យាពេល ឬការលប់ចោលនូវការ​បង់​ប្រាក់​ជូន​លោក​អ្នកឡើយ។

លោកអ្នក យល់ព្រមថា លោកអ្នក នឹងសហការណ៍ក្នុងការស៊ើបអង្កេតបទល្មើសណាមួយ ដែល​តម្រូវ និង​ជួយ​ដល់​ក្រុមហ៊ុនដើម្បីគោរពតាមការស៊ើបអង្កេត ការណែនាំពីអាជ្ញាធរ ឬការតម្រូវ​នៃ​ច្បាប់ ឬ​បទ្បបញ្ញត្តិជា​ធរ​មាន​នោះ។

៥.         ពន្ធ

លោកអ្នក យល់ព្រមថា កិច្ចព្រមព្រៀងនេះ​ គឺជាកម្មវត្ថុទៅនឹង​ពន្ធ អាករ ថ្លៃសេវា សោហ៊ុយ និង/ឬការចំណាយ ប៉ុន្តែ​ ​ជាការកំណត់ឈ្មោះហៅទេ ដែលអាចដាក់ឱ្យអនុវត្ត និងជាប់ពាក់ព័ន្ធជាមួយពន្ធនាពេលអនាគត​ដែល​អាច​កើត​មាន​នៅ​ពេលណាមួយ។ លោកអ្នក យល់ព្រមបន្ថែមទៀតថា លោកអ្នក ប្រើប្រាស់​ឱ្យអស់​ពីលទ្ធភាព​ក្នុង​ការ​ធ្វើរា​ល់​សកម្មភាព​ដែលចាំបាច់ និង​តម្រូវ​តាមច្បាប់ពាក់ព័ន្ធ ដើម្បីធ្វើ ជួយ និង/ឬ ការពារ​ក្រុមហ៊ុន​ដើម្បីទាមទារ ឬផ្ទៀង​ផ្ទាត់​រាល់​ឥណទានអាការលើតម្លៃបន្ថែមលើធាតុចូល ការទូទាត់ ការសងបំណុល ឬការសងមក​វិញនូវរាល់ពន្ធដែលបង់ ឬសងដែលពាក់ព័ន្ធនឹងការ​ប្រើ​ប្រា​ស់សេវាកម្ម ដែលផ្តល់ក្រោមកិច្ចព្រមព្រៀងនេះ។

៦.         ការសម្ងាត់

លោកអ្នក ត្រូវរក្សាការសម្ងាត់នូវរាល់ព័ត៌មាន និងទិន្នន័យដែលពាក់ព័ន្ធនឹងក្រុមហ៊ុន សេវាកម្ម ផលិតផល ធុរ​កិច្ច​ ការ​ស្វែង​យល់ពីទីផ្សារ និងផែនការកម្មវិធីពិសេស ឬប្រតិបត្តិការផ្សេងទៀតរបស់ក្រុមហ៊ុន និងនីតិបុគ្គលពាក់​ព័ន្ធ​របស់​ក្រុមហ៊ុន ដែល​ផ្តល់ជូនលោក​អ្នកដោយក្រុមហ៊ុន ឬក្នុងនាមក្រុមហ៊ុន (ដោយផ្ទាល់មាត់ ឬជាលាយ​លក្ខណ៍​អក្សរ និងទោះជាមុនពេល​ អំឡុងពេល ឬក្រោយកាលបរិច្ឆេទនៃកិច្ចព្រមព្រៀងនេះក៏ដោយ) ឬ​ដែលលោកអ្នក ត្រូវ​បាន​តម្រូវ​​ដោយ​ផ្ទាល់ ឬដោយប្រយោលពីក្រុមហ៊ុន ឬរាល់សាខារបស់ក្រុមហ៊ុន ឬបង្កើតឡើងអំឡុងពេល​កិច្ចព្រម​ព្រៀង​​នេះ។ លោកអ្នក ត្រូវធានាថា លោកអ្នក នឹងប្រើប្រាស់ព័ត៌មានសម្ងាត់​នេះ ដើម្បី​ធ្វើសេវាកម្ម និងមិនត្រូវ ដោយ​គ្មាន​ការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុន ទំលាយព័ត៌មានទាំងនោះ​ដល់តតិយជន ឬប្រើប្រាស់សម្រាប់​គោល​បំណង​ផ្សេងឡើយ។ លោកអ្នក ត្រូវបង្ហាញនូវព័ត៌មានទាំងនោះដល់មន្ត្រី និយោជិត និងភ្នាក់ងារ​ដែល​ចាំបាច់​ត្រូវដឹង​ពី​ពត៌​មានទាំងនោះដើម្បីបំពេញនូវកាតព្វកិច្ចក្រោមកិច្ចព្រមព្រៀងនេះតែប៉ុណ្ណោះ។

កាតព្វកិច្ចរក្សាការសម្ងាត់ដែលមានរៀបរាប់ខាងលើ នឹងមិនត្រូវយកមកអនុវត្តតាមវិសាលភាព ដែលលោកអ្នក​អាច​បង្ហាញ​ថា ​ពត៌មានពាក់ព័ន្ធទាំងនោះ៖

  • នៅពេលដែលទទួលបានព័ត៌មាននោះ ព័ត៌មាននោះ ត្រូវបានដឹងដល់អ្នកទទួលរួចទៅហើយ
  • គឺ ឬនាពេលអនាគត ជាចំណេះដឹងសាធារណៈ ដែលមិនកើតឡើងពីកំហុស ឬការខកខានរបស់​អ្នកទទួល
  • ត្រូវបានទទួលពីតតិយជនដែលមានសិទិ្ធក្នុងការបង្ហាញនូវព័ត៌មាននោះ ឬ
  • តម្រូវឱ្យបង្ហាញព័ត៌មាននោះតាមផ្លូវច្បាប់។

៧.         ការការពារទិន្នន័យផ្ទាល់ខ្លួន

លោកអ្នក យល់ព្រម និងយល់ស្របឱ្យក្រុមហ៊ុនប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកសម្រាប់គោលបំណង និង​តាមរបៀបដូចមានរៀបរាប់ខាងក្រោម៖

សម្រាប់គោលបំណងនៃកិច្ចព្រមព្រៀងនេះ “ទិន្នន័យផ្ទាល់ខ្លួន” សំដៅដល់ព័ត៌មានរបស់លោកអ្នក ដែលកំណត់ពី​អត្តសញ្ញាណរបស់លោកអ្នក រួមមានជាអាទិ៍ ឈ្មោះ លេខអត្តសញ្ញាប័ណ្ណ លេខសំបុត្រកំណើត លេខលិខិតឆ្លងដែន សញ្ជាតិ អាសយដ្ឋាន លេខទូរស័ព្ទ ព័ត៌មានអំពីបណ្ណឥណទាន ឬបណ្ណឥណពន្ធ ជាតិសាស​ន៍ ភេទ ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋាន​អ៊ីម៉ែល រាល់ព័ត៌មានអំពីលោកអ្នកដែលបានផ្តល់មកក្រុមហ៊ុនក្នុងទម្រង់ពាក្យចុះបញ្ជី ទម្រង់ពាក្យសុំ ឬ​រាល់​ទម្រង់​ប្រហាក់ប្រហែលផ្សេងទៀត និង/ឬរាល់ព័ត៌មានរបស់លោកអ្នកដែលទទួលបាន ឬនឹងធ្វើការប្រមូល រក្សាទុក ប្រើប្រាស់ និង​ដំណើរការដោយក្រុមហ៊ុនពីពេលមួយទៅពេលមួយ និងដែលមានរួម​បញ្ចូល​នូវ​ទិន្នន័​យ​ផ្ទាល់ខ្លួន​ដែល​រសើប ដូចជាទិន្នន័យ​ពាក់ព័ន្ធនឹងសុខភាព សាសនា ឬជំនឿប្រហាក់ប្រហែលផ្សេងៗ។

ការផ្តល់ជូននូវ​ទិន្នន័យផ្ទាល់ខ្លួន​របស់លោកអ្នក គឺធ្វើឡើយដោយស្ម័គ្រចិត្ត។ ប៉ុន្តែ ប្រសិនបើលោកអ្នកមិនផ្តល់នូវ ទិន្នន័យផ្ទាល់ខ្លួន​ដល់ក្រុមហ៊ុនទេនោះ ពាក្យស្នើសុំរបស់លោកអ្នក អាចនឹងមិនពេញលេញ ហើយក្រុមហ៊ុន នឹងមិន អាច​ដំណើរការទិន្នន័យផ្ទាល់ខ្លួន​ សម្រាប់គោលបំណងខាងក្រោម និងអាចបណ្តាលឱ្យក្រុមហ៊ុន​មិនអាច​អនុញ្ញាត​​លោក​​​អ្នក​ប្រើប្រាស់សេវាកម្មនោះ។

ក្រុមហ៊ុន អាចប្រើប្រាស់ និងដំណើរការទិន្នន័យផ្ទាល់ខ្លួន​របស់លោកអ្នកសម្រាប់ដំណើរការធុរកិច្ច និងសកម្មភាព​របស់​ក្រុមហ៊ុន ដែលរួមមានមានជាអាទិ៍ (“គោលបំណង”)៖

  • ដើម្បីអនុវត្តកាតព្វកិច្ចរបស់ក្រុមហ៊ុន ដែលជាប់ពាក់ព័ន្ធដល់​រាល់កិច្ចសន្យាជាមួយលោកអ្នក
  • ដើម្បីផ្តល់ជូនលោកអ្នក នូវសេវាកម្មស្របតាម​ ខ​ និង លក្ខខណ្ឌដែលមានកំណត់នៅក្នុងនេះ
  • ដើម្បីដំណើរការការចូលរួមរបស់លោកអ្នកក្នុងព្រឹត្តការណ៍ កម្មវិធីពិសេស សកម្មភាព ក្រុមយកចិត្តទុកដាក់ ការ​សិក្សាស្រាវជ្រាវ កម្មវិធីប្រឡង ការបោះឆ្នោត ការស្ទង់មតិ ឬផលិតផលណាមួយ និង​ដើម្បី​ទំនាក់​ទំនង​ជា​មួយលោកអ្នកដែលពាក់ព័ន្ធនឹង​វត្តមានរបស់លោកអ្នក
  • ដំណើរការ គ្រប់គ្រង ឬ​ផ្ទៀតផ្ទាត់ពាក្យស្នើសុំរបស់លោកអ្នក សម្រាប់សេវាកម្មស្របតាម​ ខ​ និង លក្ខខណ្ឌ ដែលមានកំណត់នៅក្នុងនេះ​
  • ដើម្បីធ្វើឱ្យមានសុពលភាព និង/ឬដំណើរការការទូទាត់ស្របតាម​ ខ​ និងលក្ខខណ្ឌ ដែលមានកំណត់​នៅ​ក្នុង​នេះ
  • ដើម្បីបង្កើត បង្កើន និងផ្តល់​អ្វីដែលតម្រូវស្របតាម ​​ខ​ និង លក្ខខណ្ឌដែលមានកណត់នៅក្នុងនេះ​ ដើម្បីឆ្លើយ តបទៅនឹង​តម្រូវការរបស់លោកអ្នក
  • ដើម្បីដំណើរការសងមកវិញ ការបង្វិលសង និង/ឬការចំណាយស្របតាម​ ខ​ និង លក្ខខណ្ឌ ដែល​មាន​កំណត់​នៅ​ក្នុងនេះ
  • ដើម្បីជួយ ឬដំណើរការត្រួតពិនិត្យ​ដែលតម្រូវស្របតាម​ ខ​ និង លក្ខខណ្ឌ ដែលមានកំណត់នៅក្នុងនេះ​
  • ដើម្បីឆ្លើយតបទៅនឹងសំនួរ មតិ និងការរិះគន់ពីលោកអ្នក
  • ដើម្បីទំនាក់ទំនងជាមួយលោកអ្នកសម្រាប់គោលបំណងដែលមានរៀបរាប់នៅក្នុងនេះ
  • សម្រាប់គោលបំណងរដ្ឋបាលផ្ទៃក្នុង ដូចជាការធ្វើសវនកម្ម ការវិភាគទិន្នន័យ ការរក្សាទុកទិន្នន័យ
  • សម្រាប់គោលបំណងរុករក ការពារ និង​ដំណើរការទប់ស្កាត់បទល្មើស
  • សម្រាប់ឱ្យក្រុមហ៊ុន​គោរពទៅតាមកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់
  • ដើម្បីផ្ញើជូនលោកអ្នក នូវលិខិតប្រុងប្រយ័ត្ន ព័ត៌មាន បច្ចុប្បន្នភាព សំបុត្រ សម្ភារៈបញ្ចុះតម្លៃ​ សិទិ្ធអាទ្ធិភាព ការជូនពរពីក្រុមហ៊ុន ដៃគូរ អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម និង/ឬ ម្ចាស់ឧបត្ថម្ភរបស់ក្រុមហ៊ុន
  • ដើម្បីជូនដំណឹង និងអញ្ជើញលោកអ្នកចូលរួមកម្មវិធី ឬសកម្មភាពដែលរៀបចំដោយក្រុមហ៊ុន ដៃគូរ អ្នក​ផ្សព្វ​​ផ្សាយពាណិជ្ជកម្ម និង/ឬ ម្ចាស់ឧបត្ថម្ភរបស់ក្រុមហ៊ុន
  • ដើម្បីចែករំលែកនូវ​ទិន្នន័យផ្ទាល់ខ្លួន​ក្នុងចំណោមក្រុមហ៊ុន ដែលមានសម្ព័ន្ធក្រុមហ៊ុន រួម​មាន​​បុត្រ​សម្ព័ន្ធ ក្រុមហ៊ុនចំណុះ និង/ឬនីតិបុគ្គលដែលគ្រប់គ្រងរួមគ្នា​ នៃក្រុមហ៊ុនហូលឌីងរបស់សម្ព័ន្ធ (“ក្រុមហ៊ុន​សម្ព័ន្ធ​”) និងជាមួយភ្នាក់ងាររបស់ក្រុមហ៊ុន និងក្រុមហ៊ុនសម្ព័ន្ធ អ្នកផ្គត់ផ្គង់តតិយជន​ អ្នកបង្កើត អ្នក​ផ្សាយ​ពាណិជ្ជ​កម្ម​ ដៃគូរ ក្រុមហ៊ុនធ្វើកម្មវិធី ឬម្ចាស់ឧបត្ថម្ភកម្មវិធី ដែលអាចទាក់ទងជាមួយលោកអ្នក​សម្រាប់​គោល​បំណងណាមួយ។

ប្រសិនបើលោកអ្នកមិនយល់ព្រមឱ្យក្រុមហ៊ុន​ដំណើរការ​ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក សម្រាប់គោលបំណងណា​មួយ សូមលោកអ្នក ជូនដំណឹងមកក្រុមហ៊ុន​ តាមរយៈព័ត៌មានទំនាក់ទំនងដូចមានផ្តល់ជូនក្នុងពាក្យស្នើសុំ។

ប្រសិនបើទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដែលផ្តល់មកក្រុមហ៊ុន មានការផ្លាស់ប្តូរ ឧ.ហ. ប្រសិនបើលោកអ្នកផ្លាស់​ប្តូរអាសយដ្ឋានអ៊ីម៉ែល លេខទូរស័ព្ទ ព៍ត៌មានទូទាត់ប្រាក់ ឬប្រសិនបើលោកអ្នកមានបំណងលប់ចោលគណនី​របស់​លោក​​អ្នក សូមលោកអ្នក មេត្តាជូនដំណឹងមកក្រុមហ៊ុន​ដោយផ្ញើ​ការ​ស្នើ​សុំរបស់លោក​អ្នក​មក​ ផ្នែកពត៌​មាន​ទំនាក់​ទំនង​​ដូច​មានផ្តល់ជូនក្នុងពាក្យស្នើសុំ។ ក្រុមហ៊ុនយើងខ្ញុំ នឹងខិតខំឱ្យអស់ពីសមត្ថភាព ធ្វើការផ្លាស់ប្តូរតាម​ការស្នើសុំ​របស់​លោកអ្នក ឱ្យបានក្នុងអំឡុងពេលដប់បួន (១៤) ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពី​ទទួលបាននូវសេចក្តី​ជូនដំណឹង​អំពី​ការ​ផ្លាស់​ប្តូរនោះ។

ដោយធ្វើការដាក់ជូននូវព័ត៌មានរបស់លោកអ្នក លោកអ្នក យល់ស្របទៅនឹងការប្រើប្រាស់ព័ត៌មាននោះ ដូចមាន​ចែង​ក្នុង​​ទម្រង់នៃការដាក់ពាក្យ និងក្នុងកិច្ចព្រមព្រៀងនេះ។

៨.​       ការទំនាក់ទំនងជាមួយតតិយជន

ក្នុងកំឡុងពេលប្រើប្រាស់សេវាកម្មនេះ​ លោកអ្នក ​អាចប្រាស្រ័យទាក់ទង ទិញទំនិញ និង/ឬប្រើប្រាស់សេវាកម្ម ឬ​​​ចូល​រួម​កម្មវិធីពិសេសរបស់អ្នកផ្គត់ផ្គង់តតិយជន អ្នក​ផ្សព្វផ្សាយពាណិជ្ជកម្ម ឬម្ចាស់ឧបត្ថម្ភ ក្នុងការផ្សព្វផ្សាយ​ទំនិញ និង​/​​ឬ​​​​ សេវាកម្មរបស់ពួកគាត់តាមរយៈ សេវាកម្ម Software និង/ឬ Application ។ រាល់សកម្មភាព​ ខ​ និងលក្ខខណ្ឌ ការធានា ការអះអាងទាំងឡាយដែលពាក់ពន្ធ័នឹងសកម្មភាពទាំងនោះ គឺជាសកម្មភាពរវាងលោកអ្នក និង​អ្នក​ផ្គត់​ផ្គង់​តតិយជននោះ។ ​ក្រុមហ៊ុន និង ម្ចាស់អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន គ្មានទំនួលខុសត្រូវ កាតព្វកិច្ច ករណីកិច្ចលើរាល់​ការ​ប្រា​ស្រ័យទាក់ទង ការទិញ ប្រតិបត្តិការ ឬក​ម្មវិធីពិសេស រវាងលោកអ្នក និង​រាល់តតិយជននោះឡើយ។ ក្រុមហ៊ុន​សម្ព័ន្ធ មិនអនុញាតរាល់ពាក្យស្នើសុំ និងគេហទំព័រនៅលើអិនធើណែតដែលត្រូវបានតភ្ជាប់តាមរយៈសេវាកម្ម Application និង/ឬ Software ហើយ​ក្នុងករណីណាក៏ដោយ ក្រុមហ៊ុន ឬម្ចាស់អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ឬ​ក្រុមហ៊ុន​​សម្ព័ន្ធ គ្មានទំនួលខុសត្រូវលើខ្លឹមសារ ផលិតផល សេវាកម្ម ឬសម្ភារៈផ្សេងៗ ដែលមាន ឬមាន​នៅ​លើ​គេហទំព័រ ឬពីអ្នកផ្គត់ផ្គង់តតិយជនឡើយ។ ក្រុមហ៊ុន ផ្ដល់សេវាកម្មដល់លោកអ្នកយោងទៅតាម ខ​​ និងលក្ខខណ្ឌ។ ប៉ុន្ដែ លោកអ្នក ទទួលសម្គាល់ និងយល់ស្របថា អ្នកផ្គត់ផ្គង់ដឹកជញ្ជូន ទំនិញ ឬសេវាកម្មតតិយជន អាច​ត្រូវ​ការ​​យល់​ព្រម​​​របស់​លោកអ្នក លើ​ ខ​ និងលក្ខខណ្ឌបន្ថែម ឬខុសគ្នា មុននឹងប្រើប្រាស់ ឬដំណើការទំនិញ ឬសេវាកម្មទាំងនោះ ហើ​យ​​ក្រុមហ៊ុន មិនមែនជាភាគីមួយ និងបដិសេធរាល់ការទទួលខុសត្រូវ និង/ឬទំនួលខុសត្រូវ​ចំពោះការ​ព្រម​ព្រៀង​ដែល​កើតចេញ​រវាងលោកអ្នក ​និង​អ្នក​ផ្គត់​ផ្គង់តតិយជន។

ក្រុមហ៊ុន អាចពឹងផ្អែកលើការផ្សព្វផ្សាយពាណិជ្ជកម្ម និងទីផ្សាររបស់តតិយជនដែលផ្គត់ផ្គង់តាមរយៈសេវាកម្ម និង​វិធីសាស្រ្ដ​ផ្សេងៗទៀតដើម្បីឧបត្ថម្ភដល់សេវាកម្ម​ និង/ឬ​រកប្រាក់ចំណូលបន្ថែម។ តាមរយៈការយល់ព្រមទៅនឹង ខ​ និងលក្ខខណ្ឌ លោក​អ្នក​ យល់​​ព្រមទទួលយកការផ្សព្វផ្សាយពាណិជ្ជកម្ម និងទីផ្សារខាងលើនេះ។ ប្រសិនបើលោកអ្នក មិនចង់ទទួលនូវ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្មនោះ លោកអ្នក គួរជូនដំណឹងដល់ក្រុមហ៊ុនយើ​ង​ខ្ញុំជាលាយលក្ខណ៍​អក្សរ ឬ​អនុលោម​តាមនីតិវិធីដែលកំណត់ដោយ​ក្រុមហ៊ុន។​ ក្រុមហ៊ុន រក្សាសិទ្ធិក្នុងការគិតថ្លៃខ្ពស់ពីលោកអ្នក ឬ​បដិសេដ​មិន​ឱ្យ​លោកអ្នកប្រើប្រាស់សេវាកម្ម ប្រសិនបើអ្នក​ជ្រើសរើសមិនទទួលយក​សេវាកម្ម​ការ​ផ្សព្វផ្សាយពាណិជ្ជកម្ម​​នេះ​។ តម្លៃ​​ខ្ពស់ជាងនេះ បើសិនជាអាច នឹងត្រូវបានបង្ហោះក្នុង​គេហទំព័ររបស់ក្រុមហ៊ុន http://www.grabtaxi.com។​ លោក​អ្នក យល់ព្រម​ និងអនុញ្ញាតឱ្យក្រុមហ៊ុនប្រមូលផ្ដុំ និង​បញ្ចេញពត៌មានរបស់លោកអ្នក ​​និងការប្រើប្រាស់ សេវាកម្មរបស់លោកអ្នក តាមគោលការណ៍អនាមិកដែលជាផ្នែកមួយនៃប្រវត្ដិរូបរបស់អតិថិជន ឬរបាយការណ៍ ឬ​ការ​វិភាគស្រដៀងគ្នា។ លោកអ្នក យល់ព្រមថា​ នេះ ជាការទទួលខុសត្រូវ​របស់លោកអ្នក ក្នុង​ការទទួលយកការ​ប្រុង​ប្រយ័ត្ន​​លើ​គ្រប់​សកម្មភាព និងរាល់ការទំនាក់ទំនងជាមួយរាល់អ្នកផ្គត់ផ្គង់ដឹកជញ្ជូនតតិយជន ឬអ្នកផ្គត់ផ្គង់ផ្សេងទៀត​ អ្នក​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង/ឬម្ចាស់ឧបត្ថម្ភតតិយជន​ដទៃ​ទៀតដែលលោកអ្នកទាក់ទងជាមួយ តាមរយៈសេវាកម្ម និង​/​ឬ​សម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្ម ឬទីផ្សារដែលផ្គត់ផ្គង់តាមរយៈសេវាកម្មនេះ។

៩. សំណង

តាមរយៈការយល់ព្រមទៅនឹងកិច្ចព្រមព្រៀងក្នុងការប្រើប្រាស់សេវាកម្មនេះ លោកអ្នក យល់ព្រមថា​ លោកអ្នក នឹង​ការពារ ផ្ដល់សំណង និងទទួលខុសត្រូវជំនួសក្រុមហ៊ុន ម្ចាស់អាជ្ញាប័ណ្ណ និងក្រុមហ៊ុនមេរបស់ភាគីនីមួយៗ បុត្រសម្ពន័្ធ សាខា​ មន្រ្តី​ អភិបាល សមាជិក និយោជក មេធាវី និងភ្នាក់ងាររបស់ក្រុមហ៊ុន លើរាល់ការទាមទារ សោ​ហ៊ុយ ការខូចខាត​ ការបាត់បង់ ការទទួលខុសត្រូវ និងការចំណាយ​ (ដោយរួមមានកម្រៃមេធាវី និងសោហ៊ុយនានា) ដែល​​កើតចេញពី ឬពាក់​ព័ន្ធជាមួយ (ក) ការរំលោភ ឬបំពានរបស់លោកអ្នកទៅលើខ​ចែងណា​មួយ​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ ឬ​ច្បាប់ ឬលិខិត​បទ​ដ្ឋានជាធរមាន រួមមានច្បាប់ ឬបទបញ្ញត្តិក្នុងស្រុក ទោះគ្មានបញ្ជាក់នៅក្នុងនេះ (ខ) ការ​បំពាន​សិទិ្ធ​ផ្សេងៗទៀត របស់​តតិយជន រួមមានជាអាទិ៍អ្នកដំណើរក្នុងយានជំនិះរបស់លោកអ្នក ឬយានជំនិះដែល​លោកអ្នក​បញ្ជា ​អ្នក​ជិះ​ម៉ូតូ​ផ្សេងទៀត ​និងអ្នកថ្មើរជើង ជាលទ្ធផលនៃការទំនាក់ទំនងរបស់លោកអ្នកផ្ទាល់ជាមួយតតិយជន ​ (គ) ​ការប្រើបា្រស់ (ឬការប្រើបា្រស់ខុស)​ ​​​ Application និង/ឬ Software របស់​លោកអ្នក ​ និង​ (ឃ) កម្មសិទ្ធិ ការ​ប្រើ​​បា្រស់ ឬ​ការ​ដំណើរការយាន្តជំនិះ ឬរថយន្តដឹកអ្នកដំណើររបស់លោកអ្នក រួមទាំង​យាន​ដឹក​អ្នក​ដំណើរ ឬអតិថិជន​របស់​លោក​អ្នក​ដែល​ទទួលសេវាកម្មដឹកជញ្ជូនរបស់លោកអ្នក តាមរយៈសេវាកម្ម ឬលើទំនិញរបស់ពួកគេ។

១០. ការប្រកាសបដិសេធរាល់ការធានា

ក្រុមហ៊ុន មិនធ្វើការធានា អះអាង ឬបញ្ជាក់ចំពោះភាពជឿជាក់ ភាពទៀងទាត់ គុណភាព ភាពសាកសម ភាព​ទំនេរ ភាពត្រឹមត្រូវ​ ឬភាពពេញលេញរបស់សេវាកម្ម Application និង/ឬ Software ។ ក្រុមហ៊ុន មិនធានា ឬអះអាងថា (ក) ការប្រើប្រាស់សេវាកម្ម Application និង/ឬ Software នឹងត្រូវបានធានា ទាន់ពេល មិនរំខាន​ ឬគ្មានកំហុស ឬដំណើរការនៅក្នុងប្រទេសកម្ពុជារួមជាមួយ Hardware, Software ឬប្រព័ន្ធ ឬទន្និន័យផ្សេង​ៗ​ទៀត​ឡើយ (ខ) សេវាកម្ម នឹងបំពេញតម្រូវការ ឬការរំពឹងទុករបស់លោកអ្នក (គ) រាល់ទន្និន័យដែល​បាន​រក្សាទុក​ ​ត្រឹមត្រូវ ឬ​​អាចទុកចិត្តបាន (ឃ) គុណភាពរបស់ផលិលផល សេវាកម្ម ព័ត៌មាន ឬសម្ភារៈផ្សេងៗដែលលោកអ្នកបានទិញ ឬ បានទទួលតាមរយៈពាក្យស្នើសុំ អាចនឹងបំពេញតម្រូវការ ឬការរំពឹងទុករបស់លោកអ្នក (ង) ភាពរអាក់រអួល ឬ​កំហុស​ដែលមាននៅក្នុង ​Application និង/ឬ Software នឹងត្រូវបានកែតម្រូវ ឬ (ច) Application ឬ Server(s)  ដែលធ្វើឱ្យពាក្យស្នើសុំគ្មានមេរោគ ឬសារធាតុគ្រោះថ្នាក់ដ៏ទៃទៀត ឬ (ឆ) Application និង/ឬ Software តាម​ដាន​លោក​អ្នក ឬយានជំនិះរបស់លោក​ប្រើដោយអ្នកផ្ដល់ការដឹកជញ្ជូន។ សេវាកម្ម ត្រូវ​បានផ្ដល់ដល់លោ​ក​អ្នក​យ៉ាង​តឹង​រ៉ឹង​ផ្អែកលើគោលការណ៍ “គ្មានការធានា“។ រាល់លក្ខខណ្ឌ ការធានា និងការអះអាងទាំងអស់ ទោះបីជាដោយផ្ទាល់ ឬ​ប្រយោល ឬតាមច្បាប់ ឬផ្សេងពីនេះ រួមមានជាអាទិ៍ការធានាពាណិជ្ជកម្មដោយប្រយោល (Implied Warranty of Merchantablity) ការធានាភាពត្រឹមត្រូវដោយប្រយោល (Implied Warranty of Fitness) សម្រាប់​គោល​បំណង​ជាក់​​លាក់ណាមួយ ភាពមិនរំលោភលើសិទ្ធិរបស់តតិយជន ត្រូវបានលើកលែង និងប្រកាសបដិសេធការធានាក្នុង​កម្រិត​​​អតិបរិមា។ ក្រុមហ៊ុន គ្មានធ្វើការធានា អះអាង ឬបញ្ជាក់ចំពោះភាពអាចទុកចិត្តបាន សុវត្ថិភាព​ ភាពទៀងទាត់ គុណភាព ភាពសាកសម ឬភាពទំនេរនៃសេវាកម្មផ្សេងៗទៀត រួមមានជាអាទិ៍សេវាកម្ម​ដឹក​ជញ្ជូន​​តតិយជនដែល​ទទួល​យកមក  ឬ​ពីតតិយជនតាមរយៈការប្រើប្រាស់សេវាកម្ម Application និង/ឬ Software ។ លោកអ្នក ទទួល​ស្គាល់ និងយល់ព្រមថា រាល់ហានិភ័យទាំងអស់ កើតចេញពីការប្រើប្រាស់សេវាកម្មរបស់លោកអ្នក ឬសេវាកម្មរបស់​តតិយជន​រួមមានជាអាទិ៍ សេវាកម្មដឹកជញ្ជូនតតិយជន​​​ គឺនៅជាមួយលោកអ្នកតែម្នាក់ និងទាំងស្រុង ​ហើយលោកអ្នក គ្មានសិទ្ធិទាមទារសំណង​ ឬការទូទាត់ណាមួយពីក្រុមហ៊ុនឡើយ។

១១. ដំណើរការយឺតយ៉ាវនៃអ៊ីធើណែត

សេវាកម្ម Application និង/ឬ Software អាចជាកម្មវត្ថុនៃការកម្រិត ការយឹតយ៉ាវ និង បញ្ហា​ផ្សេង​ៗ​ទៀត​កើត​ចេញ​ពី​ការប្រើប្រាស់អ៊ិនធើណែត  ឬទំនាក់ទំនងតាមឧបករណ៍អេឡិចត្រូនិច រួមមានទាំងឧបករណ៍​របស់លោកអ្នកខូច មិន​បាន​តភ្ជាប់ នៅក្រៅតំបន់សេវា បានបិទ ឬមិនដំណើរការ។ ក្រុមហ៊ុន មិនទទួលខុសត្រូវចំពោះរាល់ការយឺតយ៉ាវ ការខកខានក្នុងការបញ្ចូន ខូចខាត ឬការបាត់បង់ ដែលកើតចេញពីបញ្ហាទាំងអស់នោះ។

១២. កម្រិតនៃការទទួលខុសត្រូវ

រាល់បណ្ដឹងរបស់លោកអ្នកប្រឆាំងនឹងក្រុមហ៊ុន គ្រប់ហេតុការណ៍ទាំងអស់ ត្រូវបានកំណត់លើតម្លៃសរុប​នៃ​តម្លៃ​ទាំង​អស់​ដែលបានបង់ថ្លៃជាក់ស្តែង និង/ឬមិនទាន់បានបង់ដោយលោកអ្នក ក្នុងការប្រើប្រាស់សេវាកម្មអំឡុងហេតុការណ៍​ដែល​​នាំឱ្យមានបណ្ដឹងនោះ។ ទោះបីជាករណីណាក៏ដោយ ក្រុមហ៊ុន និងម្ចាស់អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន មិន ត្រូវ​ទទួល​ខុស​ត្រូវចំពោះលោកអ្នក ឬជនណាម្នាក់លើការខូចខាតដោយផ្ទាល់ ដោយប្រយោល ដោយពិន័យ ដោយ​សេដ្ឋកិច្ច ដោយករណីពិសេសនាពេលអនាគត ដោយយកជាគំរូ ដោយចៃដន្យ ឬជាវិបាក ឬការខូចខាត់ផ្សេងទៀត ឬការបាត់​បង់នៃប្រភេទ ឬលក្ខណៈណាមួយ ​(រួមមានការរងរបួសផ្ទាល់ខ្លួន វិបត្តិផ្លូវចិត្ត និងការបាត់បង់ទិន្នន័យ ទំនិញ ប្រាក់ចំណូល ប្រាក់ចំណេញ ការប្រើប្រាស់ ឬអត្ថប្រយោជន៍ផ្នែកសេដ្ធកិច្ចផ្សេងៗ។ ក្រុមហ៊ុន និង/ឬម្ចាស់​អាជ្ញា​ប័ណ្ណ​របស់ក្រុមហ៊ុន មិនមានទំនួលខុសត្រូវចំពោះការបាត់បង់  ការខូចខាត ឬការរងរបួស ដែល​បង្ក​កើត​ឡើង​ដោយ ឬបង្កឡើងដល់លោកអ្នក ឬជនណាដែលលោកអ្នកបានកក់សេវាកម្មឱ្យ ដែលរួមមានជាអាទិ៍ការបាត់បង់ ឬ​ការខូចខាត ឬ​ការ​រងរបួសដែលអាចកើតឡើង ឬជាប់ពាក់ព័ន្ធជាមួយសេវាកម្ម Application និង/​ឬ Software រួម​មាន​ជាអាទិ៍​ការ​ប្រើ​ប្រាស់ ឬគ្មានលទ្ធភាពប្រើប្រាស់បាននូវសេវាកម្ម Application និង/​ឬ Software រាល់​ជឿ​ជាក់​របស់​លោកអ្នកទៅលើភាពពេញលេញ ភាពត្រឹមត្រូវ ឬអាចមើលឃើញនៃ​ការផ្សាយពាណិជ្ជកម្ម ឬ​ដែល​ជាលទ្ធផល​នៃ​ទំនាក់​ទំនង​ ​ឬប្រតិបត្តិការរវាងលោកអ្នក និងរាល់អ្នកផ្គត់ផ្គង់តតិយជន អ្នកផ្សាយពាណិជ្ជកម្ម ឬម្ចាស់ឧបត្ថម្ភដែល​ការ​ផ្សាយ​ពាណិជ្ជកម្មមាននៅលើគេហទំព័រ ​ឬត្រូវបានបញ្ជូនឲ្យតាមរយៈសេវាកម្ម Application និង/​ឬ Software​នេះ ទោះបីជាក្រុមហ៊ុន និង/ឬម្ចាស់អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន​ធ្លាប់បានផ្តល់ដំបូន្មាន​នៃការខូចខាតពីពេលមុនៗ។

ក្រុមហ៊ុនមិន និងនឹងមិនវាយតម្លៃ​ ឬត្រួតពិនិត្យទៅលើភាពសមស្រប ភាពស្របច្បាប់ សមត្ថភាព ការបំលាស់ទី ឬ​ ទីតាំងនៃអ្នកផ្គត់ផ្គង់តតិយជន រួមមានអ្នក​ផ្សព្វផ្សាយពាណិជ្ជកម្ម និង/​ឬម្ចាស់ឧបត្ថម្ភ ហើយលោកអ្នក បោះបង់ចោល និងឲ្យក្រុមហ៊ុនរួចផុតពីរាល់ទំនួលខុសត្រូវ ពាក្យបណ្ដឹង ឬការខូចខាតដែលកើតចេញពី ឬរបៀប​ទាក់ទង​ទៅកាន់​ អ្នកផ្គត់ផ្គង់តតិយជ​ន រួមមាន អ្នក​ផ្សព្វផ្សាយពាណិជ្ជកម្ម និង/​ឬម្ចាស់ឧបត្ថម្ភ។ ក្រុមហ៊ុន នឹងមិនធ្វើជាភាគីនៃវិវាទ ការចចារនៃវិវាទ រវាងលោកអ្នក និងអ្នកផ្គត់ផ្គង់តតិយជន រួមមានអ្នកផ្គត់ផ្គង់ដឹកជញ្ជូនតតិយជន អ្នក​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម និង/​ឬម្ចាស់ឧបត្ថម្ភ។ ក្រុមហ៊ុន មិន និងនឹងមិនធ្វើជាអ្នកការចាត់ចែងទូទាត់​រវាងលោកអ្នក​ និងអ្នក​ផ្គត់ផ្គង់​តតិយជន រួមមានអ្នកផ្គត់ផ្គង់ដឹកជញ្ជូនតតិយជន អ្នក​ផ្សព្វផ្សាយពាណិជ្ជកម្ម និង/​ឬម្ចាស់ឧបត្ថម្ភ។​រាល់ទំនួល​ខុស​ត្រូវលើការសម្រេចចិត្តរបស់លោកអ្នកដែលទា​ក់ទងនីងការសេវាកម្ម និងផលិតផល ដែលបានផ្ដល់អោយ តាម​រយៈ​​សេវាកម្ម Application និង/ឬ Software របស់ក្រុមហ៊ុនយើងខ្ញុំ (ជាមួយការពាក់ព័ន្ធទាំងឡាយ) គឺស្ថិ​ត​នៅ​ជា​មួយនិងលើ​លោក​អ្នក​តែម្នាក់គត់។ លោកអ្នក បោះបង់ចោល និងឲ្យក្រុមហ៊ុនរួចផុតពីរាល់ទំនួលខុសត្រូវ ពាក្យបណ្ដឹង បណ្ដឹង ​ឬការខូចខាតកើតចេញពីការប្រើប្រាស់សេវាកម្ម Application និង/ឬ Software របស់លោកអ្នក ឬ​តាម​របៀប​ដែលទាក់ទងទៅនឹងតតិយជន រួមមានអ្នកផ្គត់ផ្គង់ដឹកជញ្ជូនតតិយជន អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង/​ឬម្ចាស់ឧបត្ថម្ភ ដែលបានណែនាំទៅលោកអ្នកតាមរយៈសេវាកម្ម Application និង/ឬ Software ។

១៣. ការជូនដំណឹង

ក្រុមហ៊ុន អាចនឹងជូនដំណឹងតាមរយៈការជូនដំណឹងជាទូទៅលើ Application ការផ្ញើសារអេឡិចត្រូនិចទៅកាន់ អាស័យដ្ឋាន​អ៊ីម៉ែលរបស់លោកអ្នកដែលមានក្នុងកំណត់ត្រារបស់ក្រុមហ៊ុន ឬតាមរយៈការទំនាក់ទំនង​ជាលាយ​លក្ខណ៍​​​អក្សរដែលផ្ញើតាមរយៈអ៊ីម៉ែលអនុសិទ្ធិ ឬប្រៃសនីយ៍ដែលបានបង់ប្រាក់ជាមុន​ទៅកាន់អាស័យដ្ឋានរបស់​លោក​អ្នក​​ដែលមានក្នុងកំណត់ត្រារបស់ក្រុមហ៊ុន។ ការជូនដំណឹងនេះ សន្មតថាបានផ្តល់ជូន បន្ទាប់ផុតរយៈពេល ៤៨ ម៉ោង​បន្ទាប់ពីបានផ្ញើតាមអ៊ីម៉ែល ឬប្រៃសនីយ៍ (ប្រសិនបើសិនផ្ញើតាមអ៊ីម៉ែលអនុសិទ្ធិ ឬប្រៃសនីយ៍​ដែល​បានបង់​ប្រាក់​ជា​មុន​) ឬ១ម៉ោងបន្ទាប់ពីបានផ្ញើចេញ (ប្រសិនបើផ្ញើតាមអ៊ីម៉ែល)។ លោកអ្នក អាចជូនដំណឹងទៅក្រុមហ៊ុន (ការ​ជូន​ដំណឹង​នេះសន្មតថាបានទទួលដោយក្រុមហ៊ុន) តាមរយៈសំបុត្រដែលផ្ញើដោយក្រុមហ៊ុនផ្ញើសំបុត្រ ឬ​ អ៊ីម៉ែលអនុសិទ្ធិ​ទៅ​កាន់​ក្រុមហ៊ុនដោយប្រើប្រាស់ ពត៌មានទំនាក់ទំនងដូចដែលបានផ្ដល់នៅក្នុង Application។

១៤. ការប្រគល់សិទិ្ធ

កិច្ចព្រមព្រៀងនេះដែលត្រូវបានបង្កើតដោយ ខ​ និងលក្ខខណ្ឌដែលកែប្រែពីពេលមួយទៅពេលមួយ មិនអាចប្រគល់​សិទ្ធិឱ្យលោកអ្នក ដោយគ្មានការយល់​ព្រមជាលាយលក្ខណ៍អក្សរជាមុនពីក្រុមហ៊ុនឡើយ។ លោកអ្នក យល់ព្រម ប្រគល់សិទិ្ធនៃកិច្ចព្រមព្រៀងឱ្យក្រុមហ៊ុន ហើយលោកអ្នកបានយល់ព្រមទៀតថា លោកអ្នក នឹងយល់ស្រប និងព្រម ចុះ​កិច្ចសន្យាថ្មីតាមការតម្រូវនៅពេលប្រគល់សិទ្ធិ។​ រាល់ការប្រគល់សិទិ្ធដែលលោកអ្នកអះអាង ដែល​បំពាននឹងប្រការ​នេះ​ត្រូវ​ចាត់ទុកជាមោឃៈ។

១៥. ទូទៅ

កិច្ចព្រមព្រៀងនេះ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយមិនគិតពីជម្រើស ឬ​វិវាទ​នៃបទប្បញ្ញត្តិច្បាប់នៃដែនយុត្តាធិការណាមួយ ហើយរាល់វិវាទ ការប្តឹង ការទាមទារ ឬបណ្តឹងដែលបណ្តាល​មក​ពី ឬមានជាប់ពាក់ព័ន្ធជាមួយ ខ​ និងលក្ខខណ្ឌ ឬ​សេវាកម្ម គឺជាកម្មវត្ថុនៃយុត្តាធិការផ្តាច់មុខ របស់​តុលាការ​កម្ពុជា​ដែល​លោកអ្នកយល់ព្រមដាក់ពាក្យបណ្តឹង។

ក្នុងករណីដែលច្បាប់បរទេសមិនអនុញ្ញាត្តអោយជ្រើសរើសយកយុត្តាធិការនៃតុលាការកម្ពុជា ឬនៅ​ពេល​ដែលសាល​ក្រម​នៃតុលាការកម្ពុជាមិនអាចអនុវត្តបាននៅបរទេស វិវាទដែលមិនអាចដោះស្រាយបានអាចដាក់​ទៅ​មជ្ឈមណ្ឌល​មជ្ឈត្តការ​អន្តរជាតិ​ប្រទេសសិង្ហបុរី(“SIAC”)  ស្របតាមវិធាននៃមជ្ឈមណ្ឌលមជ្ឈត្តការ​អន្តរជាតិប្រទេសសិង្ហបុរី​(“SIAC”) ដែលកែប្រែ ឬវិសោធកម្មពីពេលមួយទៅពេលមួយ (“វិធាន”) ដោយមជ្ឈត្តករមួយរូបដែលត្រូវ​បាន​តែង​តាំង​ដោយ​ការព្រមព្រៀងគ្នារបស់គូភាគី (“មជ្ឈត្តករ”)។ ប្រសិន បើគូភាគីមិនឯកភាព​គ្នា​ក្នុងការ​ជ្រើស​រើស​មជ្ឈត្តករ​ទេ មជ្ឈត្តករ នឹងត្រូវតែងតាំងដោយប្រធាន SIAC ដោយស្របតាមវិធាន។

ទីតាំង និងទីកន្លែងនៃមជ្ឈត្តការ ត្រូវស្ថិតនៅប្រទេសសិង្ហបុរី ដែលធ្វើឡើងជាភាសាអង់គ្លេស និងថ្លៃសេវាមជ្ឈត្តករ ជា​បន្ទុក​ស្មើគ្នារបស់គូភាគី លើកលែងតែ​មជ្ឈត្តករអាចតម្រូវថា ថ្លៃសេវាមជ្ឈត្តករ​នេះ  ត្រូវបានកំណត់តាម​របៀប​ផ្សេង​ទៀត ដែល​មជ្ឈត្តករយល់ឃើញថា ជាការតម្រូវឱ្យប្រការដែលចែងនៅក្នុងកិច្ចសន្យាពីការដោះស្រាយ​វិវាទ​ដោយ​មជ្ឈត្ត​ការ ដើម្បីអនុវត្តស្របតាមច្បាប់ជាធរមាន។

គ្មានទំនាក់ទំនងនៃក្រុមហ៊ុនរួមទុន សហកម្មសិទ្ធិ ការងារ ឬភា្នក់ងារ កើតឡើងរវាងលោកអ្នក ក្រុមហ៊ុន ឬអ្នក​ផ្គត់​ផ្គង់​តតិយជនដែលជាលទ្ធផលនៃ ខ និងលក្ខខណ្ឌ ឬការប្រើប្រាស់សេវាកម្មឡើយ។ ប្រសិនបើប្រការណាមួយនៃ ខ និងលក្ខខណ្ឌក្លាយជាអសុពលភាព ឬមិនអាចអនុវត្តបាន ប្រការដែលក្លាយជាអសុពលភាព ឬមិនអាចអនុវត្តបាន ត្រូវបានដកចេញ ហើយប្រការ​ដែលនៅសល់ត្រូវមានអានុភាព​ពេញ​លេញ​ស្របតាម​ច្បាប់​។ ការអនុវត្ត នេះ​ត្រូវ​អនុវត្ត​តាម​ច្បាប់ជាធរមាន និងយុត្ថាធិការដែលបានចែងខាងលើ។ ការខកខានរបស់ក្រុមហ៊ុន ក្នុងការអនុវត្តសិទ្ធិ ឬ​ប្រការ​ណា​មួយនៃខ និងលក្ខខណ្ឌ មិនត្រូវចាត់ទុកថា ជាការលើកលែងសិទ្ធិ ឬប្រការណាមួយ លើកលែងតែបានទទួល​ស្គាល់ ​និងយល់ព្រមដោយក្រុមហ៊ុនជាលាយលក្ខណ៍អក្សរ។ ខ និងលក្ខខណ្ឌ បង្កើតជាកិច្ចព្រមព្រៀង​ទាំង​មូល​រវាង​លោកអ្នក និងក្រុមហ៊ុន និងជំនួសការចរចារ ឬកិច្ចពិភាក្សាដែលមានពីមុន ឬស្រករគ្នា ទោះបី​ជា​លាយ​លក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់ក្តី (ប្រសិនបើមាន) រវាងគូភាគីដែលទាក់ទងនឹងកម្មវត្ថុដែលមានកំណត់នៅទីនេះ។

លោកអ្នក យល់ព្រមថា ក្រុមហ៊ុន អាចបញ្ចប់កិច្ចព្រមព្រៀងនេះគ្រប់ពេលដោយជូនដំណឹង ៣ (បី) ថ្ងៃជា​មុន​ដោយ​មិន​ចាំបាច់បញ្ជាក់ពីមូលហេតុណាមួយ។ ថ្វីបើមានប្រការទូទៅដែលចែងក្នុងកិច្ចព្រមព្រៀង ឬកិច្ចព្រមព្រៀង​ដទៃ​ដែល​ផ្ទុយ​ពីនេះ ក្រុមហ៊ុន មានសិទ្ធិបញ្ចប់កិច្ចព្រមព្រៀងនេះភ្លាមៗ ក្នុងករណីដែលលោកអ្នកត្រូវបានរកឃើញថា លោក​អ្នក រំលោភបំពានខណាមួយដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ។ ដើម្បីជៀសវាងការសង្ស័យ ការបញ្ចប់​កិច្ច​ព្រម​ព្រៀង​នេះ មិនតម្រូវឱ្យក្រុមហ៊ុនទូទាត់សំណង ឬសងវិញ ឬទូទាត់ រាល់ចំណាយណាមួយដែលកើតឡើង​ដោយ​លោក​អ្នក​រួមមានជាអាទិ៍ឥណទានដែលបានរក្សាទុកជាមួយក្រុមហ៊ុន ឬទឹកប្រាក់ដទៃទៀតដែលបានបង់​ទៅឱ្យក្រុមហ៊ុននៅ​ក្នុង​ការអនុវត្តកាតព្វកិច្ចរបស់លោកអ្នក ស្របតាមកិច្ចព្រមព្រៀងនេះទេ។