តើខ្ញុំត្រូវរក្សាគណនីនិងទូរស័ព្ទរបស់ខ្ញុំឱ្យមានសុវត្ថិភាពដោយរបៀបណា?

អនុវត្តជំហានងាយៗទាំងនេះដើម្បីរក្សាគណនីនិងទូរស័ព្ទរបស់អ្នកមានសុវត្ថិភាព។

ទទួលយកការផ្ដល់ជូនពិតប្រាកដ

អ្នកអាចចូលគណនីកម្មវិធីGrabរបស់អ្នកបានដោយប្រើកម្មវិធីផ្លូវការរបស់​ Grabតែប៉ុណ្ណោះ។ ប្រព័ន្ធពង្រឹងបន្ថែមរបស់យើងរកឃើញការប្រើប្រាស់កម្មវិធីមិនផ្លូវការ ហើយធ្វើអោយរារាំងការចូលពេលប្រើរកម្មវិធីទាំងអស់នោះ។

សូមលុបចោលកម្មវិធីដែលមិនមែនផ្លូវការរបស់ Grab ទាំងអស់ ហើយទទួលយកការផ្ដល់ជូនពិតប្រាកដពី Play Store ឬ App Store ឥឡូវនេះ!

ការចែករំលែកឬមិនចែករំលែក

ចម្លើយគឺទេ!

ពាក្យសម្ងាត់របស់អ្នកគួររក្សាទុកជាការសម្ងាត់​ ដូច្នេះកុំចែករំលែកជាមួយនរណាម្នាក់! ប្រើពាក្យសម្ងាត់ស្មុគស្មាញ ហើយកុំប្រើរពាក្យសម្ងាត់ដែលមានព័ត៌មានងាយស្រួលបំផុតដូចជាឈ្មោះ ឬ ថ្ងៃខែឆ្នាំកំណើត ដើម្បីធានាថាគណនីរបស់អ្នកមានសុវត្ថិភាព។
កុំចុចលើអ៊ីម៉ែលបន្លំឬ SMS ដែលសុំពាក្យសម្ងាត់របស់អ្នក។ គ្មាននរណាម្នាក់គួរចូលប្រើគណនីបើកបររបស់អ្នកក្រៅពីអ្នកទេ។ មិនបានសូម្បីតែ Grab ។

ផ្ទៀងផ្ទាត់អ៊ីមែលរបស់អ្នក

រាល់សារសំខាន់ៗនិងវិក័យប័ត្រពី Grab នឹងត្រូវបានផ្ញើទៅប្រអប់ទទួលសាររបស់អ្នក,ដូច្នេះត្រូវរក្សាវាឱ្យមានសុវត្ថិភាពដោយផ្ទៀងផ្ទាត់អាសយដ្ឋានអ៊ីមែលរបស់អ្នក។ បើមិនដូច្នោះទេអ្នកអាចចូលទៅ Grab ដោយប្រើ Facebook ឬ Google ហើយអាសយដ្ឋានអ៊ីមែលរបស់អ្នកនឹងត្រូវបានផ្ទៀងផ្ទាត់ដោយស្វ័យប្រវត្តិ – ជាដំណើរការងាយស្រួល!

របៀបផ្ទៀងផ្ទាត់អាសយដ្ឋានអ៊ីម៉ែលរបស់ខ្ញុំ?