ស្វាគមន៍មកកាន់ ការប្រកួត

ពួកយើងបានបង្កើតកម្មវិធីផ្តល់ជូន ការជិះដោយឥតគិតថ្លៃ ប័ណ្ណបញ្ចុះតម្លៃ និងពិន្ទុប្ដូររង្វាន់បន្ថែម ដែលអ្នកអាចយកទៅប្តូរទំនិញផ្ដាច់មុខច្រើនជាងមុន ជាមួយនឹងកម្មវិធីប្រកួតប្រជែងដែលមានក្នុងកម្មវិធី Grab របស់អ្នកស្រាប់។

ចូលរួមកម្មវិធីប្រកួតប្រជែង ដើម្បីទទួលបានរង្វាន់កាន់តែច្រើនថែមទៀត។

ជំហានទី ១

ជ្រើសយកយល់ព្រម (Accept) ហើយបើកដំណើរការដោយជ្រើសយក “Start challenge”

ជំហានទី ២

តាមដានដំណើរការ រហូតដល់អ្នកបញ្ចប់គោលដៅរបស់អ្នក។

ជំហានទី ៣

រីករាយប្រើប្រាស់រង្វាន់ដែលអ្នកស្វែងរកបានដែលវាស្ថិតក្នុង “My Rewards”!

តួអង្គប្រកួត

BikeBlazer

ចូលចិត្តអារម្មណ៍ពេលខ្យល់បះត្រូវនឹងមុខអ្នកមែនទេ? ធ្វើជា Bike Blazer ដើម្បីទទួលបានងារជា អ្នកជិះទោចក្រយានយន្តដ៏អស្ចារ្យ។

Tukzilla

មិនមែនម៉ូតូ មិនមែន ឡាន តែគឺកង់ ៣ GrabTukTuk គឺ TukZilla ដែលជាជម្រើសក្នុងការធ្វើដំណើរពេញនិយមបំផុតនៅតាមផ្លូវ

Grabzilla

ស្តេចនៃ GrabCars! គ្មានផ្លូវណាមួយដែលអ្នកមិនអាចយកឈ្នះបានទេ ព្រោះអ្នកជា Grabzilla ដ៏ធំមហិមា។

Jugglenaut

ចាប់តាំងពី GrabFood រហូតដល់ GrabPay អ្នកក្លាហាន Jugglenaut មានជំនាញខ្ពស់ទៅលើសេវាកម្ម Grab ទាំងអស់នេះ ក៏ដូចជាត្រូវបានគោរពកោតខ្លាចដោយអ្នកគ្រប់គ្នាផងដែរ។

FAQ

អ្នកអាចចាប់ផ្តើមការប្រកួតដែលមានរាយនៅលើទំព័រ ការប្រកួតបច្ចុប្បន្ន/Current Challenges។ អ្នកអាចចូលទៅកាន់ទំព័រនេះបានដោយចុចលើរូបតំណាងការប្រកួត/Challenges នៅលើទំព័រដើមក្នុងកម្មវិធីហ្គ្រេប។ ដើម្បីស្វែងយល់បន្ថែមអំពីការប្រកួតណាមួយ​ សូមចុចលើ Let’s Play លើកាតនៃការប្រកួត។ នៅពេលដែលអ្នកបានចូលទៅក្នុងទំព័រពត៌មានលម្អិតនៃការប្រកួត សូមចុចលើពាក្យ Accept Challenge ដើម្បីចាប់ផ្តើមការប្រកួតរបស់អ្នក។

បាន។ អ្នកអាចចូលរួមលេងការប្រកួតច្រើនក្នុងពេលតែមួយបានដោយគ្មានចំនួនកំណត់។

ការប្រកួតនីមួយៗគឺត្រូវបានកំណត់ដោយពេលវេលា និងស្តុករង្វាន់។ អ្នកអាចពិនិត្យពេលវេលាដែលនៅសល់ និងរង្វាន់ដែលនៅមានក្នុងទំព័រពត៌មានលម្អិតនៃការប្រកួត។

នៅពេលដែលការប្រកួតផុតកំណត់ (ព្រោះអស់ពេលវេលាកំណត់ ឬអស់រង្វាន់) អ្នកនឹងមិនអាចលេងការប្រកួតនេះបានតទៅទៀត។ ការប្រកួតដេលផុតកំណត់នឹងត្រូវបានបង្ហាញនៅលើ ការប្រកួតចាស់/Past ដោយគ្រាន់តែចុចលើទំព័រការប្រកួតរបស់អ្នក។

សូមចូលទៅកាន់ទំព័រនៃការប្រកួតអោយបានញឹកញាប់ដើម្បីតាមដានដំណើរការ និងរយះពេលដែលនៅសល់ ឬរង្វាន់។

បាន។ អ្នកនឹងទទួលបានដំណឹងនៅដំណាក់កាលផ្សេងៗគ្នាអំពីដំណើរការនៃការប្រកួត។ ទាំងនេះរួមមាន:
នៅពេលអ្នកបានបំពេញការប្រកួត
នៅពេលអ្នកបំពេញការប្រកួតជិតរួចរាល់
នៅពេលការប្រកួតរបស់អ្នកជិតដល់ពេលវេលាកំណត់ ឬរង្វាន់របស់អ្នកជិតអស់

សូមបើកប្រព័ន្ធបញ្ជូនដំណឹងរបស់ហ្គ្រេបនៅលើទូរស័ព្ទរបស់អ្នកដើម្បីទទួលបានការធ្វើបច្ចុប្បន្នភាព។

អ្នកអាចចូលរួមការប្រកួតនេះបានបើសិនជាអ្នកស្ថិតនៅក្នុងប្រទេសដែលមានសេវាកម្មGrab (ម៉ាឡេស៊ី ថៃ ភីលីពីន សិង្ហបុរី មីយ៉ាន់ម៉ា វៀតណាម កម្ពុជា និងឥណ្ឌូនេស៊ី)។

នៅពេលដែលអ្នកស្ថិតនៅក្រៅប្រទេស អ្នកនឹងមិនអាចចូលលេងការប្រកួតនៅក្នុងប្រទេសដែលអ្នករស់នៅ។ ឧទាហរណ៍ បើអ្នករស់នៅប្រទេសសិង្ហបុរី ហើយអ្នកធ្វើដំណើរទៅលេងប្រទេសម៉ាឡេស៊ី នោះអ្នកនឹងមិនអាចចូលលេងការប្រកួតដែលមានសម្រាប់ប្រទេសសិង្ហបុរី ទោះបីជាអ្នកធ្លាប់ចូលលេងក៏ដោយ។

នៅពេលដែលអ្នកស្ថិតនៅក្រៅប្រទេស អ្នកអាចចូលលេងការប្រកួតដែលបានដាក់សម្រាប់ប្រទេសដែលអ្នកកំពុងទស្សនកិច្ច។ ឧទាហរណ៍ បើអ្នកកំពុងតែធ្វើដំណើរកំសាន្តនៅប្រទេសម៉ាឡេស៊ី អ្នកអាចចូលលេងការប្រកួតដែលបានដាក់សម្រាប់ប្រទេសម៉ាឡេស៊ី។ បើសិនជាអ្នកបានបំពេញការប្រកួតក្រៅប្រទេស អ្នកនឹងទទួលបានរង្វាន់នៃការប្រកួត។ រង្វាន់នេះនឹងប្រើបានតែនៅក្នុងប្រទេសដែលអ្នកកំពុងធ្វើដំណើរកំសាន្ត ហើយអ្នកនឹងមិនអាចប្រើបាននៅក្នុងប្រទេសដែលរស់នៅ។

អ្នកនឹងបានរង្វាន់នៃការប្រកួត (បើសិនជារង្វាន់នៅមាន)!
អ្នកអាចមើលរង្វាន់នៃការប្រកួតរបស់អ្នកបាននៅក្នុងទំព័រពត៌មានលម្អិតនៃការប្រកួត។ ការប្រកួតនីមួយៗនឹងមកជាមួយរង្វាន់ជាឈុត (រង្វាន់រួម) ដែលមានចំនួនកំណត់។ អ្នកអាចទទួលបានឈុតរង្វាន់នៃការប្រកួត​ ប្រសិនបើមិនទាន់បានប្រើវា។

ឈុតរង្វាន់នៃការប្រកួតគឺអាចរួមបញ្ចូលជាមួយប័ណ្ណទូទាត់Grab ដែលអ្នកអាចប្រើសម្រាប់សេវាកម្មរបស់ហ្គ្រេប​ ឬ ពិន្ទុGrabRewards ដែលអាចទាញយកបាននៅក្នុងកាតាឡុកRewards របស់អ្នក ឬនៅពេលអ្នកទិញទំនិញដោយប្រើពិន្ទុ។