ការទទួលខុសត្រូវផ្នែកបរិស្ថាន

មិនថាវាកាត់បន្ថយកាកសំណល់ ការប្រើប្រាស់ធនធានកាន់តែមានប្រសិទ្ធភាព ឬការស្វែងយល់ពីជម្រើសយានយន្តសម្អាតជាតិពុលក្នុងបរិស្ថានរបស់យើងឡើយ យើងទាំងអស់គ្នាមានចំណែកមួយក្នុងការថែរក្សាលំនៅដ្ឋានរបស់យើង។

ការកាត់បន្ថយកាកសំណល់ប្លាស្ទិក

យើងមានជម្រើសកាត់បន្ថយប្លាស្ទិចដែលប្រើបានតែមួយដងដែលអាចមាននៅក្នុងប្រទេសចំនួន ៦ គឺឥណ្ឌូនេស៊ី សិង្ហបុរី វៀតណាម ហ្វីលីពីន ថៃ និងម៉ាឡេស៊ី។

នេះជួយឲ្យអតិថិជនរបស់យើងជួយចូលរួមចំណែកក្នុងការកាត់បន្ថយកាកសំណល់ផ្លាស្ទិចដែលប្រើបានតែមួយដង។

មធ្យោបាយធ្វើដំណើរដែលមិនប៉ះពាល់ដល់បរិស្ថាន

យើងកំពុងធ្វើឲ្យការដឹកជញ្ជូន និងសកម្មភាពពាណិជ្ជកម្ម កាន់តែមានប្រសិទ្ធភាពថែមទៀត។ ដោយបានដាក់ដំណើរការ ក្នុងឆ្នាំ ២០១៦ កម្មវិធី GrabShare ដែលជាជម្រើសធ្វើដំណើររួមគ្នា អនុញ្ញាតឲ្យអ្នកដំណើរចែករំលែកការធ្វើដំណើររបស់ពួកគេជាមួយអ្នកផ្សេងទៀតលើផ្លូវតែមួយ។

យើងក៏ប្រើដំណោះស្រាយដែលប្រើប្រព័ន្ធថាមពលអេអាយ (AI-powered solutions) ផងដែរ ដើម្បីជួយដល់ការរៀបចំការបញ្ជាទិញជាក្រុមប្រកបដោយប្រសិទ្ធភាពសម្រាប់កម្មវិធី GrabFood របស់យើង។ ដូច្នេះហើយអ្នកបើកបរម្នាក់អាចធ្វើការទទួលយក និងដឹកជញ្ជូនអាហារ បានជាច្រើនដងនៅតាមដងផ្លូវដ៏ងាយស្រួល ដូចបានកំណត់។

យើងក៏បានបន្ថែមយានយន្តអគ្គិសនី (EV) រថយន្តហៃប្រីត និងម៉ូតូអេឡិចត្រូនិចផងដែរ ទៅក្នុងមធ្យោបាយដឹកជញ្ជូនរបស់យើងនៅក្នុងប្រទេសសិង្ហបុរី និងឥណ្ឌូនេស៊ី ដើម្បីផ្តល់ជូននូវមធ្យោបាយធ្វើដំណើរដែលមិនប៉ះពាល់ដល់បរិស្ថានថែមទៀតផង។