ឱកាសសម្រាប់មនុស្សគ្រប់រូប

នៅពេលបច្ចេកវិទ្យាមានដំណើរការឈានទៅមុខ យើងជឿជាក់ថាមនុស្សគ្រប់រូបអាចទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថលនេះ។

ការជួយអាជីវកម្មខ្នាតតូចឲ្យទទួលបានជោគជ័យ

ពីអ្នកជំនួញតាមបែបបុរាណរហូតដល់ក្លាយជាពាណិជ្ជករ យើងបានជួយឲ្យអាជីវកម្មរបស់ពួកគេមានការរីកចម្រើន ដោយផ្តល់ជូនការអប់រំ ឧបករណ៍ និងការទទួលបានអ្នកប្រើប្រាស់រាប់លាននាក់តាមរយៈកម្មវិធីរបស់យើង។ ក្រុមគ្រួសារប្រកអាជីវកម្មតូចតាចនៅតាមតំបន់ភ្នំរាប់ពាន់នៅប្រទេសឥណ្ឌូនេស៊ី Jollijeeps ក្នុងប្រទេសហ្វីលីពីន អ្នកកាត់សក់ និងអ្នកលក់អាហារតាមផ្លូវនៅទូទាំងតំបន់ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ។

ត្រឹមឆ្នាំ ២០២៥ យើងមានគោលបំណងជួយសហគ្រិនខ្នាតតូចជាង ១៤ លាននាក់ឲ្យសម្រេចបានគោលដៅនេះ។

បង្កើនឱកាសនៃការប្រើប្រាស់ឌីជីថលសម្រាប់អ្នកមិនមានលទ្ធភាពគ្រប់គ្រាន់

យើងចង់ឲ្យផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋបន្ថែមទៀតនៅអាស៊ីអាគ្នេយ៍ ដើម្បីទទួលបានការចូលប្រើបច្ចេកវិទ្យា ការបង្រៀនជំនាញបន្ថែម និងសេវាឌីជីថលជាលើកដំបូង។ យើងមានគោលបំណងធ្វើឲ្យការប្រើឌីជីថល កាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋអាស៊ីអាគ្នេយ៍ចំនួន ៣ លាននាក់នៅត្រឹមឆ្នាំ ២០២៥ ដែលផ្តល់ជូនពួកគេនូវជម្រើស និងឱកាសកាន់តែប្រសើរឡើងថែមទៀត ចំពោះគុណភាពជីវិតរស់នៅរបស់ពួកគេ។

នៅប្រទេសសិង្ហបុរី យើងមានគ្លីនិកឌីជីថលសម្រាប់មនុស្សវ័យចំណាស់ ដើម្បីយល់ដឹងអំពីមុខងារសំខាន់ៗអំពីស្មាតហ្វូនរបស់ពួកគេ និងកម្មវិធី Grab។ អ្នកស្ម័គ្រចិត្ត Grab របស់យើង នឹងជួយពួកគេឲ្យយល់ដឹងអំពីរបៀបប្រើកម្មវិធីនេះ ម្តងមួយជំហានតាមសមត្ថភាពរបស់បុគ្គលម្នាក់ៗ។

ការគាំទ្រដល់អ្នកដែលមានពិការភាព

ក្នុងឆ្នាំ ២០១៨, គម្រោងបញ្ចប់ភាពស្ងៀមស្ងាត់ Break the Silence ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសឥណ្ឌូនេស៊ី សិង្ហបុរី ថៃ និងម៉ាឡេស៊ី ដើម្បីធ្វើឲ្យកម្មវិធីរបស់យើងអាចប្រើប្រាស់បានដោយអ្នកបើកបរដែលជាមនុស្សថ្លង់ ឬពិបាកក្នុងការស្តាប់ ដៃគូចែកចាយ និងពាណិជ្ជករ។ ឥឡូវនេះពួកគេអាចប្រើប្រាស់មុខងារថ្មីៗ និងការផ្ញើសារក្នុងកម្មវិធីទូរស័ព្ទ ដើម្បីទំនាក់ទំនងជាមួយអតិថិជនរបស់យើងបានយ៉ាងមានប្រសិទ្ធិភាព។ ក្នុងឆ្នាំ ២០២០ យើងមានបំណងជួយគាំទ្រដល់ដៃគូជាង ១ ពាន់នាក់ ដែលពិការផ្នែករាងកាយ ដែលរួមមានអ្នកដែលមានរទេះកង់រុញជនពិការ ដើម្បីអាចរកប្រាក់ចំណូលនិងធ្វើឱ្យប្រសើរឡើងជីវភាពរស់នៅរបស់ពួកគេតាមរយៈកម្មវិធីរបស់ Grab។

ដៃគូសហគមន៍របស់យើងរួមមានដូចជាសហព័ន្ធមនុស្សថ្លង់ប្រចាំប្រទេសម៉ាឡេស៊ី (MFD), សមាគមមនុស្សថ្លង់ប្រចាំប្រទេសសឹង្ហបុរី (SADeaf), សមាគមជាតិនៃមនុស្សថ្លង់ប្រចាំប្រទេសថៃ (NADT), (Gerkatin), និងសមាគមជនពិការប្រចាំប្រទេសឥណ្ឌូនេស៊ី (PPDI) និងកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ប្រចាំប្រទេសកម្ពុជា (DDP)។