ទីក្រុងទំនើប និងមានសុវត្ថិភាព

ការកកស្ទះតាមផ្លូវ ការជួញដូរមនុស្ស ទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិ ជាបញ្ហាធំបំផុតមួយចំនួននៅក្នុងតំបន់នេះ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន និងកម្មវិធីរបស់យើងនោះ យើងធ្វើការជាមួយអង្គការ និងរដ្ឋាភិបាលមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយឆ្លាតវៃចំពោះបញ្ហាពិភពលោកជាក់ស្តែងទាំងនេះ។

ការដំណើរការប្រព័ន្ធចរាចរណ៍ឆ្លាតវៃដោយប្រើទិន្នន័យ

អ្នកបើកបរ Grab របស់យើង ធ្វើដំណើរលើសពី ៣២០ លានគីឡូម៉ែត្រជារៀងរាល់សប្តាហ៍។ ដូច្នេះយើងមានទិន្នន័យយ៉ាងច្រើន ដើម្បីប្រើប្រាស់សម្រាប់រៀបចំផែនការទីក្រុងឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការធ្វើជាដៃគូជាមួយស្ថាប័នអប់រំ និងអង្គការនានា ដូចជាកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (United Nations Development Program)។

អាជ្ញាធរចរាចរណ៍ក៏បានប្រើប្រាស់ទិន្នន័យពីកម្មវិធីរបស់យើង ដើម្បីកាត់បន្ថយតាមគំរូនៃការកកស្ទះនៅតាមដងផ្លូវនានាផងដែរ។ ទន្ទឹមនឹងនេះយើងអាចបង្កើនភាពជាក់លាក់ក្នុងកំណត់ចំណុចទទួលយកអ្នកដំណើរលើផែនទី ដើម្បីជួយអ្នកដំណើរ និងដៃគូបើកបរមានភាពងាយស្រួល ក្នុងការធ្វើដំណើរពីទីតាំងមួយទៅទីតាំងមួយទៀត។

គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន

តំបន់អាស៊ីអាគ្នេយ៍ងាយរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិជាច្រើនប្រភេទ ដូចជាការរញ្ជួយដី ទឹកជំនន់ និងព្យុះទីហ្វុង។ ដៃគូអ្នកបើកបររបស់យើងទទួលបានការបណ្តុះបណ្តាលលើជំនាញសង្គ្រោះបថមដែលមានកម្រិតធ្ងន់ធ្ងរ និងបច្ចេកទេសសុវត្ថិភាពចរាចរណ៍។ លើសពីនេះទៀតយើងរៀបចំបង្កើនក្រុមរថយន្តសង្គ្រោះ និងមជ្ឈមណ្ឌលជំនួយរបស់យើង ជាបណ្តាញដើម្បីឆ្លើយតបអំឡុងពេលមានគ្រោះមហន្តរាយ និងស្ថានភាពអាសន្ន។

លើសពីនេះទៀត យើងផ្តល់ជូនអ្នកប្រើរបស់យើងនូវមធ្យោបាយងាយស្រួលក្នុងការចូលរួមឧបត្ថម្ភដល់ការជួយសង្គ្រោះ និងផលប៉ះពាល់តាមរយៈកម្មវិធី GrabRewards ។

ការទប់ស្កាត់អំពើហិង្សា

Grab មានគោលការណ៍ស្តីពីការមិនអត់ឱនចំពោះអំពើហិង្សា និងការគំរាមកំហែងសុវត្ថិភាព ក្នុងទម្រង់ណាមួយ លើកម្មវិធីរបស់យើង។ យើងបានធ្វើជាដៃគូជាមួយរដ្ឋាភិបាល និងអង្គការប្រឆាំងការជួញដូរមនុស្ស ដើម្បីជួយស្វែងរក និងរាយការណ៍សកម្មភាពដែលគួរឲ្យសង្ស័យជូនទៅអាជ្ញាធរពាក់ព័ន្ធ។

យើងមានគោលបំណងបណ្តុះបណ្តាលដៃគូអ្នកបើកបររបស់យើងឲ្យធ្វើជាអាណាព្យាបាលប្រឆាំងនឹងអំពើហិង្សា និងការជួញដូរមនុស្សនៅក្នុងតំបន់នេះ។ នេះមានន័យថា​ មានការពិនិត្យឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ នៅតាមដងផ្លូវ ដើម្បីធ្វើឲ្យទីក្រុងរបស់យើងមានសុវត្ថិភាពជាងមុន។