យើងនឹងប្រគល់រង្វាន់ជាទឹកប្រាក់រហូតទៅដល់ USD $1000 ដោយផ្អែកលើ ទំហំ នៃផលប៉ះពាល់ និងភាពថ្មី នៃករណីក្លែងបន្លំទាំងនោះ។ Grab សូមរក្សាសិទ្ធ ក្នុងការកំណត់តម្លៃនៃរង្វាន់ ដោយគ្មានការពន្យល់់។ ការសម្រេចចិត្តរបស់យើង នឹងមិនមានការផ្លាស់ប្តូរឡើយ ហើយយើងនឹងមិនឆ្លើយសំណួលើករណីក្លែងបន្លំនោះទេ។

អំពីកម្មវិធី
GRAB តែងយកចិត្តទុកដាក់លើការការពារ សុវត្ថិភាព សន្តិសុខ និងការប្រឈមមុខលើគ្រោះថ្នាក់ផ្សេងៗ របស់អ្នកដំណើរ និងដៃគូបើកបររបស់យើង។ អ្វីដែលជាអាទិភាពរបសយើង គឺធ្វើយ៉ាងណាឲ្យ កម្មវិធីទូរស័ព្ទរបស់ Grab នៅតែមានសុវត្ថិភាព តាមដែលអាចធ្វើបាន សម្រាប់អ្នកប្រើប្រាស់ទាំងអស់ ដោយលុបបំបាត់សកម្មភាពក្លែងបន្លំផ្សេងៗ។
យើងជឿជាក់ថា ‘ការរាយការណ៍ដោយទំនួលខុសត្រូវ’ ជាវិធីដ៏ល្អបំផុត ដើម្បីការពារអ្នកប្រើប្រាស់របស់យើង។ វិធីនេះអនុញ្ញាតឲ្យគ្រប់គ្នា អាចផ្តល់ដំណឹងមកកាន់ក្រុមហ៊ុន អំពីសកម្មភាពក្លែងបន្លំំណាមួយ មុនពេលដំណឹងនោះត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ បើសិនបានសង្ស័យ លើដៃគូអ្នកបើកបរ អ្នកដំណើរ ឬ ដៃគូសហការរបស់ Grab ប្រព្រឹត្តសកម្មភាពក្លែងបន្លំណាមួយ យើងនឹងសហការជាមួយអ្នក ដើម្បីព្យាយាមដោះស្រាយបញ្ហានោះឲ្យបានឆាប់រហ័ស ហើយយើងនឹងធានាថា អ្នកនឹងទទួលបានរង្វាន់សម្រាប់ការរាយការណ៍អំពីករណីនេះផងដែរ។
ដាក់ស្នើ ពត៌មានលម្អិតនៅទីនេះ
វិធីរាយការណ៍
យើងសូមធានាថា ការរាយការណ៍របស់អ្នក នឹងត្រូវបានរក្សាទុកជាការសម្ងាត់។ ដើម្បីការពារអនាមិកភាពរបស់អ្នក ឲ្យបានមួយកម្រិតទៀត យើងនឹងសង្ខេបការរាយការណ៍របស់អ្នក ជារបាយការណ៍មួយ ដោយមិនបង្ហាញឈ្មោះរបស់អ្នកនោះទេ។
សម្រាប់ការរាយការណ៍ទាំងអស់ អ្នកត្រូវបញ្ចូលព័ត៌មានដូចខាងក្រោម:
-
-
01
-
ការផ្តល់ព័ត៌មានពេញលេញ និង ពន្យល់ច្បាស់លាស់ អំពីការក្លែងបន្លំ និងផលប៉ះពាល់ផ្សេងៗ នៃករណីក្លែងបន្លំនោះ
-
-
-
02
-
រៀបរាប់ពីរបៀបក្លែងបន្លំ ពីមួយដំណាក់កាល ទៅមួយដំណាក់កាល
-
-
-
03
-
ដាក់ស្នើរ ព័ត៌មានលម្អិតទាំងអស់នៅទីនេះ here
-
រង្វាន់
តម្លៃនៃរង្វាន់របស់យើង ប្រែប្រួលទៅតាមផលប៉ះពាល់នៃករណីនីមួយៗ។ នេះមានន័យថា តម្លៃនៃរង្វាន់ នឹងត្រូវបានផ្តល់ជូន ដោយផ្អែកលើផលប៉ះពាល់នៃហិរញ្ញវត្ថុ ទៅលើ Grab ឬ អ្នកប្រើប្រាស់។ នៅពេល យើងប្រជុំអំពីការវាយតម្លៃលើរង្វាន់ យើងតែងតែចោទសួរសំណួរមួយថា « ប្រសិនបើមានករណីក្លែងបន្លំ តើផល់ប៉ះពាល់របស់ករណីនោះធំប៉ុណ្ណា? យើងតែងគិតពីផល់ប៉ះពាល់ដ៏អាក្រក់បំផុត និងវិធានការណ៍នានាដើម្បីដោះស្រាយបញ្ហាទាំងនេះ។
ប្រសិនបើយើងទទួលបានរបាយការណ៍ច្រើន ដែលមានបញ្ហាដូចគ្នា យើងនឹងឲ្យរង្វាន់ទៅអ្នកដែលបានរាយការណ៍មុនគេ ដែលបានរាយការណ៍ ព័ត៌មានលម្អិតច្បាស់លាស់អំពីបញ្ហានោះ។ ប្រសិនបើ ដំណោះស្រាយមួយ អាចដោះស្រាយករណីក្លែងបន្លំច្រើន យើងចាត់ទុករឿងទាំងនេះ ជាការក្លែងបន្លំតែមួយប៉ុណ្ណោះ។ ឧទាហរណ៍៖ ប្រសិនជាអ្នករកឃើញករណីក្លែងបន្លំបីយ៉ាង លើយុទ្ធនាការផ្សព្វផ្សាយមួយ ហើយដំណោះស្រាយរបស់យើង គឺបញ្ឈប់យុទ្ធនាការនោះ ដូច្នេះអ្នកនឹងទទួលបានរង្វាន់តែមួយប៉ុណ្ណោះ ដែលរង្វាន់នេះ ត្រូវបានកំណត់ដោយផលប៉ះពាល់នៃករណីក្លែងបន្លំនោះ។
សិទ្ធិក្នុងការទទួលរង្វាន់
Grab រក្សាសិទ្ធក្នុងការសម្រេច ថាតើផលប៉ះពាល់ទាបបំផុត នៃករណីក្លែងបន្លំនោះ មានដល់កម្រិតណា ហើយថាតើ ករណីនោះធ្លាប់ត្រូវបានរាយការណ៍រួចហើយឬនៅ។ ដើម្បីទទួលបានរង្វាន់ អ្នកគួរតែ:
-
ជាមនុស្សទី១ ដែលបានរាយការណ៍អំពីករណីក្លែងបន្លំជាក់លាក់ណាមួយ
-
រាយការណ៍ករណីក្លែងបន្លំទាំងនោះ ដោយផ្ទាល់ និងមកកាន់ Grab តែមួយគត់។ ការបង្ហើបករណីណាមួយទៅភាគីទីបី ឬ បុគ្គលអ្នកប្រព្រឹត្ត មុនពេលដែលយើងដោះស្រាយបញ្ហានោះជាមួយបុគ្គលនោះ អ្នកនឹងមិនទទួលបានរង្វាន់ឡើយ។
-
រាយការណ៍ករណីក្លែងបន្លំទាំងនោះដោយផ្ទាល់មកកាន់Grab។ ការបង្ហើបករណីណាមួយទៅភាគីទីបី ឬ បុគ្គលអ្នកប្រព្រឹត្ត មុនពេលដែលយើងដោះស្រាយបញ្ហានោះជាមួយបុគ្គលនោះ អ្នកនឹងមិនទទួលបានរង្វាន់ឡើយ។

ការប្រគល់រង្វាន់
ទំហំនៃការក្លែងបន្លំ
ទំហំនៃករណីស្ថិតក្នុងការក្លែងបន្លំ
តើសកម្មភាពអ្វីខ្លះដែលអាចចាត់ទុកជាការក្លែងបន្លំ? ទាំងនេះជាឧទាហរណ៍។ សម្រាប់ករណីដែលគ្មានចែងក្នុងបញ្ជីខាងក្រោមនេះ សូមរាយការណ៍មកកាន់ពួកយើង ហើយយើងនឹងធ្វើការពិនិត្យមើលយ៉ាងលម្អិតទៅលើបញ្ហានោះ។
(ចុចករណីនីមួយៗសម្រាប់ព័ត៌មានបន្ថែម)
-
អតិថិជនក្លែងបន្លំកូដបញ្ចុះតម្លៃ
ភ្ញៀវបានបង្កើតគណនីជាច្រើនដើម្បីចង់ប្រើប្រាស់កូខបញ្ចុះតម្លៃ
-
អ្នកបើកបរក្លែងបន្លំចំនួនកក់
អ្នកបើកបរលេងល្បិចបន្លំយកប្រាក់លើកទឹកចិត្ត ដោយការកក់ដោយ ខ្លួនឯង
-
អ្នកបើកបរប្រើប្រាស់ កម្មវិធីមិនត្រឹមត្រូវ
អ្នកបើកបរប្រើប្រាស់កម្មវិធីក្លែងបន្លំ ដើម្បីទទួល ឬរើសការងារ ដើម្បីមិនអោយប៉ះពាល់ជាមួយ ពិន្ទុនៃការទទួលយកការងារ
-
អ្នកបើកបរបន្លំការកក់ដោយមិនទទួលភ្ញៀវ
ការកក់ដែលគ្មានមនុស្សជិះ
-
គណនីត្រូវបានលួចប្រើប្រាស់
គណនីរបស់អ្នកបើកបរត្រូវបានប្រើប្រាស់ដោយមនុស្សដទៃ ដើម្បីធ្វើអោយអ្នកបើកបរធ្លាក់ពិន្ទុ
-
អ្នកបើកបរក្លែងបន្លំំថ្លៃធ្វើដំណើរ
អ្នកបើកបរ វាយបញ្ចូលថ្លៃបន្លែមផ្សេងៗ ឬភ្ញៀវបានប្រើប្រាស់ការកាតដែលមិនត្រឹមត្រូវដើម្បីកក់ដំណើរដើម្បីទទួលបានការជិះដោយមិនគិតថ្លៃ
-
អ្នកបើកបរប្រើប្រាស់់ឧបករណ៍បន្លំទីតាំង
អ្នកបើកបរប្រើប្រាស់ប្រព័ន្ធបញ្ជាក់ទីតាំងក្លែងបន្លំ ឬប្រើប្រាស់ឧបករណ៍ដែលបាន root ដើម្បីបង្កើតជាគណនីអ្នកដំណើរជាច្រើន
-
អ្នកបើកបរក្លែងជាអ្នកដំណើរដើម្បីជួយអ្នកបើកបរដទៃអោយទទួលបានការងារច្រើន
អ្នកបើកបរ ប្រើប្រាស់គណនីភ្ញៀវរបស់ខ្លួនដើម្បីជួយអ្នកបើកបរដទៃអោយសម្រេចតាមគោលដៅទទួលភ្ញៀវ
-
អ្នកបើកបរប្រើប្រាស់កម្មវិធីមិនត្រូវជំនាន់
ប្រើប្រាស់កម្មវិធីអ្នកបើកបរហួសជំនាន់ ដែលមិនត្រូវត្រឹមតាមការណែនាំ
ទំហំករណីក្រៅពីការក្លែងបន្លំ
មានករណីមួយចំនួន ដែលមិនចាត់ទុកថាជាករណីក្លែងបន្លំ ព្រោះផល់ប៉ះពាល់នៃករណីទាំងនោះមិនធ្ងន់ធ្ងរខ្លាំង ដូច្នេះ យើងនឹងចាត់ទុកករណីនោះ ជាមោឃ:។
ករណីខាងក្រោមនេះ មិនត្រូវបានចាត់ទុកជាករណី ក្លែងបន្លំទេ
• អតិថិជនព្យាយាមណែនាំខ្លួនឯង
ការមិនរាប់បញ្ចូល?
ករណីក្លែងបន្លំ ដែលបណ្តាលមកពីបញ្ហាបច្ចេកទេស មិនត្រូវបានរាប់បញ្ចូលក្នុងកម្មវិធីនេះទេ។
យើងមិនតម្រូវឲ្យអ្នក បង្ហាញគណនីរបស់បុគ្គលជាក់លាក់ណាមួយ ដែលជាអ្នកក្លែងបន្លំនោះទេ ប៉ុន្តែ យើងត្រូវការ ការរាយការណ៍ ដែលបង្ហាញពីរបៀបឬវិធីសាស្រ្តក្នុងការប្រព្រឹត្តសកម្មភាពក្លែងបន្លំនោះ។