បទពិសោធន៍ធ្វើដំណើរដ៏ល្អ ចាប់ផ្តើមពីយើងទាំងអស់គ្នា។ ដោយគ្រាន់តែ ប្រព្រឹត្តល្អ មានការគោរព និងសុភាពរាបសា នឹងរក្សាបាននូវបរិយាកាសសុវត្ថិភាព និងរីករាយសម្រាប់គ្រប់គ្នា។ តោះចូលរួមចំណែកអនុវត្តនូវគន្លឹះងាយៗ សម្រាប់ការធ្វើដំណើររបស់អ្នកលើកក្រោយជាមួយ Grab។


ទម្លាប់ល្អនឹងផ្តល់ផលយូរអង្វែង

ទទួលអ្នកដំណើរ​ លុះត្រាតែគ្រប់យ៉ាងរួចរាល់

ចុច “Pick Up” នៅពេលដែលទទួលអតិថិជនឡើងរួចតែប៉ុណ្ណោះ ដើម្បីការពារការយល់ច្រលំផ្សេងៗ។

ប្រើប្រាស់ GrabChat

សន្សំសំចៃទៅលើការផ្ញើសា និងតេរទូរស័ព្ទ! ដោយប្រើប្រាស់ GrabChat អ្នកអាចទាក់ទងទៅអតិថិជនបានងាយស្រួល និងឥតគិតថ្លៃ ទោះជាលេខក្រៅប្រទេសក៏ដោយ។

ដាក់អ្នកដំណើរចុះ នៅពេលដល់ទីតាំងដោយសុវត្ថិភាព

ចុច “Drop off” នៅពេលដែលអតិថិជនដល់គោលដៅដោយសុវត្ថិភាព​តែប៉ុណ្ណោះ។

ភាពច្បាស់លាស់ជាដំណោះស្រាយ

GrabPay vs សាច់ប្រាក់

ត្រូវផ្ទៀងផ្ទាត់ជានិច្ចនូវតម្លៃសរុប និងពិនិត្យរបៀបបង់សាច់ប្រាក់នៅពេលចាប់ផ្តើម និងការធ្វើដំណើរចុងក្រោយ។ សូមកុំទារថ្លៃឌុប ឬភ្លេច​ប្រមូលថ្លៃធ្វើដំណើរពីអតិថិជន។

បញ្ជាក់នូវទីតាំងនៃគោលដៅ

ត្រូវប្រាកដជានិច្ចនូវទីតាំងគោលដៅ ដែលត្រឹមត្រូវជាមួយភ្ញៀវមុននឹងចេញដំណើរ។

បញ្ជាក់ជាមុនគ្រប់ពេល

ប្រាប់អតិថិជនអ្នកសម្រាប់តម្លៃបន្ថែមផ្សេងៗ ដែលអាចកើតមានឡើងមុនពេលធ្វើដំណើរ។

បង្ហាញនូវតម្លៃធ្វើដំណើរ

ពិនិត្យថ្លៃធ្វើដំណើរ ឬវាយបញ្ចូលថ្លៃបន្ថែមផ្សេងៗ (ដូចជាថ្លៃផ្លូវ) ឲ្យអតិថិជន មុននឹងចុច “បញ្ចប់ការធ្វើដំណើរ” (Complete Ride) ។

ផ្តល់នូវបទពិសោធន៍ល្អសម្រាប់ការធ្វើដំណើរ

មានវិជ្ជាជីវៈ

រក្សាអនាម័យ និងក្លិនក្នុងរថយន្តឲ្យបានល្អជានិច្ច ដើម្បីទទួលបានភាពពេញចិត្តពីភ្ញៀវ ព្រមទាំងមិនត្រូវបរិភោគ ឬជក់បារីក្នុងយានយន្តអ្នកឡើយ។

បំពេញតាមសំណើរផ្សេងៗ

យកចិត្តទុកដាក់លើអតិថិជនអ្នក តាមកាយវិការងាយៗ ដូចជា តម្លើង ឬបន្ថយម៉ាស៊ីនត្រជាក់ ឬសម្លេងវិទ្យុ ដើម្បីឲ្យការធ្វើដំណើរកាន់តែពេញចិត្ត។

បើកចិត្តទទួលមតិយោបល់លើផ្លូវ និងទិសដៅត្រូវទៅ

ប្រសិនបើភ្ញៀវឲ្យយោបល់ធ្វើដំណើរតាមផ្លូវផ្សេង សូមបើកចិត្តសាកល្បង។ បើវាអាចប៉ះពាល់ដល់ចម្ងាយរបស់អ្នកខ្លាំង សូមផ្តល់យោបល់ជូនគាត់វិញ។

ជួយយកវ៉ាលី ឬអីវ៉ាន់

ប្រសិនបើអាច សូមព្យាយាមជួយអតិថិជនរបស់អ្នកជាមួយនឹងវ៉ាលីរបស់គាត់។ នេះបង្ហាញពីទឹកចិត្តរបស់អ្នក ទៅកាន់អតិថិជន។

ទៅលើសចម្ងាយដែលគ្រោងទុក

បាត់របស់

ពិនិត្យ និងប្រាកដថា អតិថិជនអ្នកមិនភ្លេចអ្វីទេ។ ប្រសិនបើគាត់ភ្លេច សូមធ្វើតាមនូវការណែនាំនៅទីនេះ៖ here.

ទម្លាប់ល្អនឹងផ្តល់ផលយូរអង្វែង

ជ្រើសរើសសេវាកម្មត្រឹមត្រូវ

ត្រូវប្រាកដជានិច្ចថា អ្នកបានជ្រើសរើសសេវាកម្ម Grab ដែលសក្តិសម ដើម្បីចៀសវាងនូវការភ្ញាក់ផ្អើល ដែលពុំចង់បាននានា។

ធ្វើការកក់នៅពេលដែលអ្នកត្រៀមរួចរាល់

សូមព្យាយាមកុំឲ្យអ្នកបើកបររង់ចាំយូរ និងចងចាំថា តម្លៃរង់ចាំអាចនឹងបូកបញ្ចូលបន្ថែម។

សូមកុំបោះបង់ចោលដោយគ្មានហេតុផលសមរម្យ

ការបោះបង់ចោល ពុំមានប្រយោជន៍ដល់ភាគីណាមួយទេ។ ដូច្នេះ សូមកុំបោះបង់ លើកលែងតែករណីចាំបាច់ ហើយរាប់បញ្ចូលទាំងករណីដែលអ្នកមិននៅលើទីតាំង នៅពេលអ្នកបើកបរបានទៅដល់រួច។

ប្រើប្រាស់ GrabChat

សន្សំសំចៃទៅលើការផ្ញើសា និងតេរទូរស័ព្ទ! ដោយប្រើប្រាស់ GrabChat អ្នកអាចទាក់ទងទៅអ្នកបើកបរបានងាយស្រួល និងឥតគិតថ្លៃ ទោះជាលេខក្រៅប្រទេសក៏ដោយ! ប្រើប្រាស់វាជាប្រយោជន៍ក្នុងការជួយប្រាប់បង្ហាញទីតាំងរបស់អ្នកទៅអ្នកបើកបរ។

ជួយតំហែទាំយានយន្តរបស់អ្នកបើកបរ

ជួយថែរក្សាអនាម័យក្នុងយានយន្ត និងកុំបិទទ្វារខ្លាំងៗ។

ភាពច្បាស់លាស់ជាដំណោះស្រាយ

GrabPay vs សាច់ប្រាក់

ត្រូវពិនិត្យជានិច្ចពីរបៀបបង់សាច់ប្រាក់នៅពេលចាប់ផ្តើម និងការធ្វើដំណើរចុងក្រោយ។ ត្រូវប្រាកដថា អ្នកបានបង់ប្រាក់ជាមួយចំនួនត្រឹមត្រូវ។

ជ្រើសរើសគោលដៅត្រឹមត្រូវ

អ្នកបើកបរអ្នក នឹងដាក់អ្នកនូវទីតាំងដែលជ្រើសរើសជាគោលដៅ។ ដើម្បីចៀសវាងការយល់ច្រលំ និងការផ្លាស់ប្តូរនៅពេលចុងក្រោយ សូមជ្រើសរើសទីតាំងដែលត្រឹមត្រូវនៅពេលធ្វើការកក់។

បញ្ជាក់ពីថ្លៃធ្វើដំណើរ

បញ្ជាក់ជាមួយអ្នកបើកបរនូវតម្លៃសរុប ដែលរួមបញ្ចូលទាំងថ្លៃបន្ថែមនានា មុនពេលធ្វើដំណើរ។

សម្រាប់បទពិសោធន៍ដ៏ល្អ និងមានសុវត្ថិភាព

សំគាល់អ្នកបើកបរ និងយានយន្ត

ត្រូវប្រាកដថា អ្នកចូលឡានដែលត្រូវ។ ដោយមុននឹងចូល ត្រូវពិនិត្យជានិច្ចនូវស្លាកលេខឡាន​ និងរូបភាពអ្នកបើកបរដែលមាននៅក្នុងកម្មវិធី។

ប្រាប់អ្នកបើកបរអ្នក ប្រសិនបើចង់ទៅតាមទិសដៅដែលអ្នកចង់

សូមប្រាប់អ្នកបើកបរឲ្យដឹងពីទិសដៅ និងផ្លូវដែលអ្នកចង់ទៅ តែសូមចងចាំថា អ្នកបើកបរនឹងមិនទទួលបានកម្រៃបន្ថែមទេ ដូច្នេះសូមចៀសវាងការស្នើសុំផ្លូវដែលវាងឆ្ងាយ។

ពិនិត្យមើលទ្រព្យសម្បត្តិ របស់របរផ្ទាល់ខ្លួន

មុនពេលចាកចេញ សូមពិនិត្យរបស់របរជានិច្ច។

ផ្តល់ពិន្ទុសម្រាប់អ្នកបើកបរ

ផ្តល់ពិន្ទុដល់អ្នកបើកបរ គឺជាវិធីល្អបំផុតជួយយើង ដើម្បីកែលម្អ និងធ្វើឲ្យបទពិសោធន៍អតិថិជនទាំងអស់ប្រសើរឡើង។ សូមផ្តល់នូវការសរសើរ ឬរិះគន់នានា បន្ទាប់ការពីការធ្វើដំណើរត្រូវបានបញ្ចប់។ ចងចាំថា 5* មានន័យថា បទពិសោធន៍ល្អបំផុត ហើយ 1* មានន័យថា បទពិសោធន៍អាក្រក់បំផុត។