Play Video

ការធ្វើជំនួញ
និងការជួយដល់សង្គម

Grab ត្រូវបានបង្កើតឡើងដោយសារតែសហស្ថាបនិករបស់យើងជឿជាក់ថា នឹងអាចធ្វើឲ្យការដឹកជញ្ជូនមានសុវត្ថិភាពជាងមុន ជីវិតអ្នកបើកបរមានភាពងាយស្រួលជាងមុន ហើយជួយកាត់បន្ថយការព្រួយបារម្ភរបស់មាតាបិតា ទោះក្នុងទីក្រុងមួយប៉ុណ្ណោះ។

សព្វថ្ងៃនេះ នៅពេល Grab កាន់តែមានភាពរីកចម្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ ការផ្តល់ផលវិជ្ជមានដល់សង្គមក៏កាន់តែខ្លាំងផងដែរ។ យើងមានមោទនភាពដែលមានវត្តមានក្នុងតំបន់ដែលរីកចម្រើនបំផុតនៅលើពិភពលោក Grab ក៏នៅបន្តខិតខំប្រឹងប្រែង ដើម្បីជួយដល់សហគមន៍វិញ ក្នុងការផ្គត់ផ្គង់ម្ហូបអាហារ និងការអប់រំ អយុតិ្តភាពនៃប្រាក់ចំណូល និងអក្ខរកម្មហិរញ្ញវត្ថុ ដែលជាបញ្ហាមួយចំនួនដ៏គួរឲ្យយកចិត្តទុកដាក់ ដែលមនុស្សរាប់លាននាក់ប្រឈមមុខនៅអាស៊ីអាគ្នេយ៍។ យើងជឿជាក់ថាយើងអាចជំនះឧបសគ្គទាំងនេះ ខណៈពេលបង្កើតអាជីវកម្មប្រកបដោយនិរន្តរភាព។

#GrabForGood គឺជាការប្តេជ្ញាចិត្តរបស់យើង ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយដល់សង្គម បង្កើនគុណភាពជីវិតរស់នៅសម្រាប់មនុស្សគ្រប់រូប និងបន្តជម្រុញឲ្យអាស៊ីអាគ្នេយ៍មានដំណើរការឆ្ពោះទៅមុខ។

អ្វីដែលយើងបានកសាងក្នុងតំបន់អាស៊ីអាគ្នេយ៍

ប្រជាជន

ដើម្បីបើកឱកាសដល់មនុស្សគ្រប់រូប ដោយមិនគិតពីសាវតា ឬសមត្ថភាព។

យើងផ្តល់ជូនឱកាសក្នុងការទទួលបានប្រាក់ចំណូលដល់មនុស្សគ្រប់រូប រួមមានដូចជាអ្នកដែលមានផលវិបាកក្នុងការរស់នៅ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើង ដើម្បីជម្រុញឱ្យមានការចូលរួមកាន់តែច្រើនឡើងផងដែរ។

ទីក្រុង

ដើម្បីផ្តល់ជូនដំណោះស្រាយបច្ចេកវិទ្យា ដើម្បីសាងសង់ទីក្រុងឲ្យកាន់តែទំនើប និងមានសុវត្ថិភាពជាងមុន។

ប្រជាពលរដ្ឋអាស៊ីអាគ្នេយ៍ជាច្រើននាក់មានបញ្ហាប្រឈមនឹងលក្ខខណ្ឌកំណត់ប្រចាំថ្ងៃ ដូចជាការកកស្ទះចរាចរណ៍ និងកង្វះហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ តាមកម្មវិធីដែលមានអ្វីៗប្រចាំថ្ងៃនោះ យើងដោះស្រាយបញ្ហាប្រចាំថ្ងៃទាំងនេះ ដើម្បីធ្វើឲ្យជីវិតរស់នៅកាន់តែងាយស្រួលជាងមុន។

ភពផែនដី

ដើម្បីការពារភពផែនដីរបស់យើង ដោយកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថានរបស់យើង។

យើងមានតែផែនដីតែមួយប៉ុណ្ណោះ អ៊ីចឹងសូមចូលរួមជួយថែរក្សាវាផង។ យើងកំពុងណែនាំអំពីវិធានការនានាក្នុងអាជីវកម្ម និងប្រព័ន្ធអេកូឡូស៊ីរបស់យើង ដើម្បីរៀបចំអនាគតប្រកបដោយចីរភាព។

ការជួយដល់សហគមន៍របស់យើងដោយគិតជាតួរលេខ

ច្រើនជាង លាននាក់ 
សហគ្រិនខ្នាតតូច

oឬប្រហែល ១ នាក់ក្នុងចំណោមប្រជាពលរដ្ឋ ៧០ នាក់នៅអាស៊ីអាគ្នេយ៍ បានរកប្រាក់ចំណូលដោយប្រើ កម្មវិធី Grab
impact-img1-vector-kh1

នៃដៃគូបើកបររបស់យើងមិនមានការងារធ្វើ មុនពេលចូលធ្វើជាដៃគូបើកបរ Grab

នៃភ្នាក់ងារដៃគូរបស់យើង មិនមានប្រាក់ចំណូលមុនពេលចូលរួម Grab-Kudo ឥឡូវនេះហៅថា GrabKios
Grab បានចូលរួមឧបត្ថម្ភ ទឹកប្រាក់ចំនួន ៥.៨ ពាន់លានដុល្លារអាមេរិកដល់សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលមួយឆ្នាំ

ប្រជាពលរដ្ឋដែលចូលរួមបង្កើត

បច្ចេកវិទ្យាធ្វើឲ្យបេសកកម្មរបស់យើងអាចប្រព្រឹត្តធ្វើទៅបាន ប៉ុន្តែប្រជាពលរដ្ឋទាំងនេះខិតខំធ្វើការយ៉ាងខ្លាំង ដើម្បីយកបច្ចេកវិទ្យាមកប្រើប្រាស់ក្នុងជីវិតពិត។ ពួកគេជម្រុញឲ្យយើងរាល់ថ្ងៃ ផ្តល់ជូនផលិតផលដល់ មនុស្សគ្រប់រូបនៅក្នុងតំបន់ ក្នុងការមានឱកាសទទួលបាននូវក្តីសុបិនធំបំផុតរបស់ពួកគេ។

សូមទាញយក ឬដោនឡូតរបាយការណ៍ផ្សេងទៀត

ស្វែងយល់អំពីការខិតខំប្រឹងប្រែងរបស់យើងក្នុងការធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃកាន់តែប្រសើរឡើងនៅអាស៊ីអាគ្នេយ៍តាមរយៈរបាយការណ៍សមិទ្ធផលសង្គមរបស់យើង។ របាយការណ៍នេះនឹងត្រូវបោះពុម្ពផ្សាយជារៀងរាល់ឆ្នាំដើម្បីជួយយើងគូសបញ្ជាក់អំពីវឌ្ឍនភាពរបស់យើង និងជានិមិត្តរូបនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការជម្រុញតំបន់នេះឲ្យឆ្ពោះទៅមុខ។