ប្រការគួរធ្វើ និង មិនគួរធ្វើ ពេលធ្វើដំណើរជាមួយ Grab

ក្រៅពីជូនអ្នកទៅដល់គោលដៅដោយសុវត្ថិភាព យើងក៏រំពឹងយ៉ាងមុតមាំថា រាល់ការធ្វើដំណើរ​សុទ្ធតែទទួលបាន អារម្មណ៍​​រីករាយពីសំណាក់ដៃគូបើកបរ និងអតិថិជនរបស់យើង។


ប្រការគួរធ្វើ និង មិនគួរធ្វើ ពេលធ្វើដំណើរជាមួយ Grab

ក្រៅពីជូនអ្នកទៅដល់គោលដៅដោយសុវត្ថិភាព យើងក៏រំពឹងយ៉ាងមុតមាំថា រាល់ការធ្វើដំណើរ​សុទ្ធតែទទួលបាន អារម្មណ៍​​រីករាយពីសំណាក់ដៃគូបើកបរ និងអតិថិជនរបស់យើង។


  • បរិយាកាសដែលពោរពេញទៅដោយការគោរពសម្រាប់មនុស្សគ្រប់គ្នា
  • សុវត្ថិភាព និងច្បាប់
  • ក្រមសីលធម៌ និងយុត្តិធម៌សម្រាប់គ្រប់កិច្ចព្រមព្រៀង

សូមប្រព្រឹត្តទៅកាន់អ្នកដទៃ ឱ្យដូចនូវអ្វីដែលអ្នកចង់ទទួលបានពីអ្នកដទៃ ក៏ដូចជាបង្កើតនូ​វបទពិសោធន៍ការធ្វើដំណើរប្រកបដោយការគោរពគ្នាទៅវិញទៅមក។

ស្លៀកសំលៀកបំពាក់សមរម្យ

ឧ៖ ខោជើងវែង, អាវមានក, និងស្បែកជើងឃ្លប់។

សូមកុំជក់បារី មុនពេលបើកបរ

ការជក់បារីនឹងផ្តល់ក្លិនមិនល្អ ជាពិសេសសម្រាប់អតិថិជនដែលពុំពិសាបារី ដូច្នេះបន្ទាប់ពីជក់បារី យើងសូមណែនាំអោយអ្នកសម្អាតដៃដោយប្រើប្រាស់ទឹកអនាម័យ។

បំពេញសំណើរដែលសមហេតុផលពីអ្នកដំណើររបស់អ្នក

ឧ៖ សម្រួលសីតុណ្ហភាពនៃម៉ាស៊ីនត្រជាក់ និងសម្លេងនៃវិទ្យុ។

ជួយសម្រួលវ៉ាលីរបស់អតិថិជន

យើងលើកទឹកចិត្តអោយគ្រប់អ្នកបើកបរក្នុងការផ្តល់សេវាកម្មដ៏ល្អបំផុតទៅកាន់អតិថិជន។ អ្នកគួរផ្តល់ជំនួយប្រសិនបើអ្នកមានលទ្ធភាពអាចជួយបាន។

ផ្តល់សេវាកម្មដោយគ្មានការរើសអើង

ផ្តល់សេវាដល់អតិថិជន​ ដោយពុំគិតពីជាតិសាសន៍, សាសនា, ពិការភាព, ជំហរនយោបាយ, ភេទ, អាយុ ឬបុគ្គលិកលក្ខណៈផ្សេងៗទៀត។

ការផ្តល់សេវាកម្មមានសត្វចិញ្ចឹម

ពួកយើងលើកទឹកចិត្តអ្នក អោយទទួលយកសំណើរពីអ្នកជិះជាមួយនឹងសេវាសត្វចិញ្ចឹម ប្រសិនបើវាមិនប៉ះពាល់ជាមួយនឹង បទក្រមសាសនារបស់អ្នក។

ប្រធានបទសន្ទនា​ដែលសមរម្យ

អ្នកអាចនឹងមានកិច្ចសន្ទនាតិចតួចជាមួយអតិថិជន អាស្រ័យទៅនឹងស្ថានភាព។ សូមចៀសវាងជ្រើសប្រធានបទរសើប ដូចជា​ ការរិះគន់ទៅលើរូបរាង, នយោបាយ និងជំនឿសាសនាជាដើម។

ចងចាំជានិច្ចទាក់ទងជាមួយព្រំដែនឯកជន

ការបំពានផ្លូវភេទគ្រប់រូបភាព ត្រូវបានហាមឃាត់ជាដាច់ខាត និងអាចត្រូវទទួលទោសជាធរមានចំពោះមុខច្បាប់។ ការបំពាននោះ រាប់បញ្ចូលនូវសកម្មភាពដោយផ្ទាល់ ឬជាប្រយោលគ្រប់រូបភាព រួមទាំងការផ្តល់ជាមតិយោបល់ដោយផ្ទាល់មាត់​ឬ​សំណេរ ការយាយីផ្លូវភេទ ការបង្ខិតបង្ខំ និងការប្រើប្រាស់ថ្នាំញៀន។

សូមរក្សាកម្រិតវិជ្ជាជីវៈ

អ្នកមិនត្រូវទាក់ទងទៅអតិថិជនបន្ទាប់ពីការធ្វើដំណើរបញ្ចប់នោះទេ ទោះជាតាមរយៈសារ ទាក់ទងតាមទូរស័ព្ទ ឬដោយផ្ទាល់នោះទេ។

ពិនិត្យមើលនូវសម្ភារៈផ្ទាល់ខ្លួនរបស់អតិថិជនដែលអាចភ្លេច

ប្រសិនបើអ្នករកឃើញនូវសម្ភារៈផ្ទាល់ខ្លួនរបស់អតិថិជន (រួមទាំងសាច់ប្រាក់ ឬទូរស័ព្ទដៃ) អ្នកត្រូវ៖

  • ផ្តល់ដំណឹងមក Grab ភ្លាមៗបន្ទាប់ពីរកឃើញ និង
  • ផ្តល់ជូនអតិថិជនវិញ ឬមក Grab បន្ទាប់ពីបានផ្តល់ដំណឹងមក Grab ក្នុងរយៈពេល ៤៨ ម៉ោង បន្ទាប់ពីរកឃើញ។

រក្សាសុវត្ថិភាពអ្នក ដោយគោរពនូវបញ្ញត្តិ និងគោលការណ៍ដូចខាងក្រោម៖

គោរពរាល់ច្បាប់ចរាចរណ៍ទាំងអស់ និងបទបញ្ញត្តិនៅតាមតំបន់នានា

ទាំងនេះរួមបញ្ចូលនូវ ច្បាប់ គោលនយោបាយ​ និងសេចក្តីណែនាំចរាចរណ៍នានា​ ដែលត្រូវបានចេញជាធរមាន ដោយសមត្ថកិច្ច ដូចជា ការប្រើប្រាស់ខ្សែក្រវ៉ាត់សុវត្ថិភាព,​ គោរពភ្លើងចរាចរណ៍, កម្រិតល្បឿន និងការគោរពស្លាកសញ្ញាគ្មានការចត ឬឈប់នានា នៅតាមដងផ្លូវ។

ជួសជុល និងតំហែទាំយានយន្តអ្នកឱ្យបានទៀងទាត់

នេះនឹងកាត់បន្ថយហានិភ័យនូវ ការខូចខាត ឬ ឧបទ្ទេវហេតុ ដែលបង្ករមកពីកង្វះការថែទាំ។។

សុវត្ថិភាពជាចម្បង

ដាក់ខែ្សក្រវ៉ាត់ បើកបរក្នុងល្បឿនស្មើ និងសុវត្ថិភាពគ្រប់ពេល ព្រមទាំងចៀសវាងការជាន់ហ្គា ឬហ្វ្រាំងខ្លាំងហួសហេតុ។.

សូមយកចិត្តទុកដាក់ខណៈពេលបើកបរ

សូមបិទសម្លេង និងចៀសវាងការប្រើប្រាស់ទូរស័ព្ទខណៈពេលបើកបរ។ ប្រសិនបើអ្នកត្រូវការប្រើប្រាស់កម្មវិធីផែនទី សូមប្រើប្រាស់ឧបករណ៍ព្យួរទូរស័ព្ទឱ្យបានត្រឹមត្រូវ។

ជីវិតគឺមានតម្លៃមិនអាចកាត់ថ្លៃបាន

មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬឱសថនានា។ ប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំងខ្លាំង សូមឈប់ដើម្បីរកកន្លែងសម្រាក។

សុវត្ថិភាពក្នុងការធ្វើដំណើរសម្រាប់គ្រប់គ្នា

ការនាំយកអាវុធ ឬវត្ថុណាមួយដែលអាចប្រើជាអាវុធ ពេលធ្វើដំណើរជាមួយ Grab មិនត្រូវបានអនុញ្ញាតឡើយ។ ក្នុងករណីមានអាសន្ន សូមទាក់ទងទៅអាជ្ញាធរពាក់ព័ន្ធភ្លាមៗ។

ទទួលយកការធ្វើដំណើរតែតាមរយៈកម្មវិធី Grab ប៉ុណ្ណោះ

ការកក់ដែលបានធ្វើឡើងនៅខាងក្រៅកម្មវិធី Grab នឹងមិនត្រូវបានគ្របដណ្តប់ដោយធានារ៉ាប់រងគ្រោះថ្នាក់ឯកជនឡើយ ទាំងសម្រាប់អតិថិជន និងអ្នកបើកបរ បើស្ថិតក្នុងករណីមានគ្រោះថ្នាក់ ឬការសង្គ្រោះបន្ទាន់ផ្សេងៗ។

នៅ Grab យើងរក្សាគុណតម្លៃរបស់យើង តាមរយៈធានាជូននូវក្រមសីលធម៌ និងយុត្តិធម៌ រវាងដៃគូអ្នកបើកបរ និងអតិថិជនទាំងអស់របស់យើង។*

ប្រើប្រាស់តែកម្មវិធីផ្លូវការ តែប៉ុណ្ណោះ

ត្រូវប្រាកដថាកម្មវិធី Grab របស់អ្នកត្រូវបានធ្វើបច្ចុប្បន្នភាព។សូមប្រើតែឧបករណ៍ ដែលមានលក្ខណៈដើមដូចចេញពីក្រុមហ៊ុន ហើយឧបករណ៍នោះមិនត្រូវបានបុកប្រូក្រាម / jailbroken, ដើម្បីជៀសវាងនូវអសុវត្ថិភាពនៃគណនី និងព័ត៌មានឯកជនរបស់អ្នក។

ត្រូវមានទំនួលខុសត្រូវលើគណនីរបស់អ្នក

ដោយឈរលើគោលការណ៍សុវត្ថិភាពទាំងសម្រាប់អ្នកបើកបរ និងអតិថិជនរបស់យើង មានតែអ្នកបើកបរដែលបានចុះឈ្មោះប៉ុណ្ណោះ ទើបអាចបើកបរGrab ដោយប្រើយានយន្តដែលបានចុះឈ្មោះក្នុងគណនីរបស់ពួកគេ។ មិនត្រូវអោយអ្នកណាម្នាក់បើកបរជំនួសអ្នកឡើយ ព្រោះនេះអាចបង្ករឱ្យមានបញ្ហា និងការយល់ច្រឡំរវាងអ្នកបើកបរ និងអតិថិជន។

ផ្តល់តម្លៃនូវការងារដែលទទួលបាន

អ្នកបើកបរទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យគោរពការងារដែលបានទទួលយក លើកលែងតែមានករណីបន្ទាន់នានាប៉ុណោះ។ ការបោះបង់ការងារដែលកក់ចូល ធ្វើអោយប៉ះពាល់ទៅលើទំនុកចិត្ត និង បទពិសោធរបស់អ្នកជិះមកលើសេវាកម្មរបស់យើង។

ទៅទទួលអតិថិជនរបស់អ្នកតាមពេលវេលាដែលបានកំណត់

ត្រូវគោរពពេលវេលា និងចាប់ផ្តើមធ្វើដំណើរ បន្ទាប់ពីអតិថិជនបានឡើងយានយន្តរួច។

បើកបរប្រកបដោយភាពឆ្លាតវៃ

ប្រើផែនទី (Heatmap) របស់អ្នក ដើម្បីទៅរកទីតាំង ដែលមានតម្រូវការខ្ពស់ ដើម្បីបង្កើនប្រាក់ចំណូលរបស់អ្នក។ ការមិនទទួលការងារ ដោយពន្យារពេលម៉ោងអនឡាញរបស់អ្នក ដើម្បីទទួលបានអត្ថប្រយោជន៍ ក៏ដូចជាកម្មវិធីលើកទឹកចិត្តផ្សេងៗ គឺធ្វើអោយប៉ះពាល់ទៅដល់លទ្ធភាពស្វែងរកប្រាក់ចំណូលរបស់អ្នក។

គិតថ្លៃត្រឹមត្រូវ

គ្មាននរណាម្នាក់រីករាយជាមួយនឹងតម្លៃដែលពួកគេមិនបានដឹងនោះទេ។ សូមអនុញ្ញាតឱ្យអ្នកដំណើររបស់អ្នកដឹងជាមុន ប្រសិនបើមានថ្លៃបន្ថែមណាមួយ ដូចជាថ្លៃឆ្លងកាត់ផ្លូវ និងថ្លៃចូលចំណតជាដើម។

ចុចបញ្ចប់ការធ្វើដំណើរភា្លម ពេលដែលអតិថិជនបានចុះចេញពីយានយន្ត

នេះជាកត្តាមួយដែលធ្វើអោយការផ្តល់សេវាកម្មរបស់អ្នកល្អ ហើយក៏អាចធានាថាការទូទាត់ប្រាក់គឺចំពេលវេលាត្រឹមត្រូវផងដែរ។

សូមវាយតម្លៃអតិថិជនរបស់អ្នកឱ្យមានភាពសុក្រឹត្យ

Grabអោយតម្លៃខ្ពស់ទៅលើការគោរពគ្នាទៅវិញទៅមក។សូមកុំផ្តល់ការវាយតម្លៃអយុត្តិធម៌ដល់អ្នកដំណើររបស់អ្នក ដោយផ្អែកលើការលំអៀងផ្ទាល់ខ្លួន ឬការរើសអើង។ សូមចែករំលែកគំនិត និងមតិរបស់អ្នកជាមួយយើង ប្រសិនបើបទពិសោធន៍អ្នកជាមួយអតិថិជន មិនមានភាពល្អប្រសើរ។

អនុវត្តដោយស្មើភាព

ការចូលរួមក្នុងសកម្មភាពខុសច្បាប់ណាមួយ ដែលមានបំណងប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួន គឺជាការប្រឆាំងទៅនឹងគុណតម្លៃរបស់យើង ក្នុងការការពារនូវ សីលធម៌ ក៏ដូចជាការដោះស្រាយដោយយុត្ថិធម៌។។ នេះរួមបញ្ចូលដូចជា៖ ការរួមគំនិតដើម្បីទទួលបានការងារក្នុងលក្ខណៈមិនស្មោះត្រង់ ការធ្វើសកម្មភាពរំខាន ការរំលោភបំពានលើការផ្សព្វផ្សាយ និងប្រម៉ូសិន ធ្វើឱ្យមានការកក់ក្លែងក្លាយ ឬសកម្មភាពផ្សេងទៀតដែលចាត់ទុកជាការប្រឆាំងនឹងផលប្រយោជន៍របស់ Grab។

គន្លឹះ៖

ដៃគូបើកបរ ត្រូវបានលើកទឹកចិត្តឱ្យរក្សា អត្រាទទួលយកការងាររបស់អ្នកខ្ពស់ និងអត្រាបោះបង់ចោលទាប ព្រោះអីយើងត្រូវពឹងពាក់ទៅលើអ្នក ដើម្បីរក្សាគុណភាពសេវាកម្មរបស់យើងអោយមានស្ថេរភាព និងប្រសិទ្ធភាព។ នេះគឺជាគោលការណ៍ឈ្នះ-ឈ្នះ ព្រោះអ្នកក៏នឹងទទួលបានអត្ថប្រយោន៍ពីប្រាក់ចំណូលដែលអ្នករកបានផងដែរ។

*ដើម្បីការពារផលប្រយោជន៍រាល់ដៃគូបើកបរ និងអ្នកដំណើររបស់យើង ចំណាត់ការដែលយើងអាចនឹងធ្វើមានដូចជា៖ ការរក្សាទុកនូវប្រាក់លើកទឹកចិត្ត ការផ្អាកបណ្តោះអាសន្ន ការបញ្ចប់ ដាក់ក្នុងបញ្ជីខ្មៅចេញពីប្រព័ន្ធ Grab នឹងត្រូវអនុវត្តទៅដៃគូអ្នកបើកបរ ដែលចូលរួមសកម្មភាពណាមួយ ដែលចាត់ទុកជាការប្រឆាំងនឹងផលប្រយោជន៍របស់ Grab ។ សម្រាប់ព័ត៌មានបន្ថែម សូមយោងលើ ក្រមនៃការប្រព្រឹត្តិសម្រាប់អ្នកបើកបរ។

  • បរិយាកាសប្រកបដោយការគោរពសម្រាប់គ្រប់ៗគ្នា
  • សុវត្ថិភាព និងបទបញ្ញត្តិ
  • ក្រមសីលធម៌ និងយុត្តិធម៌សម្រាប់គ្រប់កិច្ចព្រមព្រៀង

សូមប្រព្រឹត្តទៅកាន់អ្នកដទៃ ឱ្យដូចនូវអ្វីដែលអ្នកចង់ទទួលបានពីអ្នកដទៃ ក៏ដូចជាបង្កើតនូ​វបទពិសោធន៍ការធ្វើដំណើរប្រកបដោយការគោរពគ្នាទៅវិញទៅមក។

មុននឹងធ្វើដំណើរ

ជ្រើសរើសប្រភេទសេវាកម្មដែលត្រឹមត្រូវ

ជ្រើសរើសសេវាកម្ម ជាយានយន្តដែលសមស្រប ដើម្បីបំពេញតម្រូវការរបស់អ្នក ជាពិសេសប្រសិនបើមានអ្នកជិះច្រើនជាង 4 នាក់ (រួមទាំងកុមារ) ឥវ៉ាន់, ឬប្រសិនបើអ្នកកំពុងធ្វើដំណើរជាមួយកូនក្មេង ដែលអាចត្រូវការកៅអីពិសេស។

សូមប្រកាន់ការគួរសម និងគោរព

ភាពសប្បុរសតិចតួច នឹងធ្វើឱ្យគ្រប់គ្នាមានបទពិសោធន៍វិជ្ជមាន។ សូមប្រកាន់ការគួរសម និងគោរព ពេលទំនាក់ទំនងជាមួយអ្នកបើកបរគ្រប់ពេលវេលា។

គោរពពេលវេលា

ធ្វើការកក់ តែពេលដែលអ្នកត្រៀមខ្លួនរួចរាល់។ ពេលវេលារង់ចាំមិនសមហេតុផល នឹងជះឥទ្ធិពលទៅលើជីវភាពរបស់អ្នកបើកបរ តាមរយៈការប៉ះពាល់ ដំំណើរជើងដែលគេអាចបំពេញបានក្នុងមួយថ្ងៃ។

អំឡុងពេលធ្វើដំណើរ

ស្មារតីប្រុងប្រយ័ត្ន

រក្សាសុវត្ថិភាពដោយការប្រុងប្រយ័ត្ន អំឡុងពេលធ្វើដំណើរ។

បង្កើតទំនាក់ទំនងតាមរយៈកិច្ចសន្ទនាតិចតួច

ប្រសិនបើអ្នកកំពុងចែករំលែកការធ្វើដំណើរ ជាមួយអ្នកដំណើរផ្សេងទៀតរបស់ GrabShare សូមចាំថា អ្នកដទៃប្រហែលជាមិនចង់ចូលរួមក្នុងការសន្ទនាជាមួយឡើយ។ សូមគោរពលើភាពខុសគ្នា បញ្ចៀសការរើសអើង និងចៀសវាងបញ្ចេញមតិដែលមិនចាំបាច់។។

ការបំពានផ្លូវភេទគ្រប់រូបភាព ត្រូវបានហាមឃាត់ជាដាច់ខាត

ការបំពាននោះ រាប់បញ្ចូលនូវសកម្មភាពដោយផ្ទាល់ ឬជាប្រយោលគ្រប់រូបភាព រួមទាំងការផ្តល់ជាមតិយោបល់ដោយផ្ទាល់មាត់​ឬ​សំណេរ ការយាយីផ្លូវភេទ ការបង្ខិតបង្ខំ និងការប្រើប្រាស់ថ្នាំញៀន ដែលនឹងអាចត្រូវទទួលទោសជាធរមានចំពោះមុខច្បាប់។

សូមសហការណ៍ថែរក្សាយានយន្តរបស់អ្នកបើកបរ

សូមប្រុងប្រយ័ត្ន ការពារនូវភាពខូចខាត ឬកខ្វក់លើយានយន្តអ្នកបើកបរ តាមរយៈការកំពប់អាហារផ្សេងៗ ការជក់បារី ឬក្អួតនៅពេលធ្វើដំណើរ។

បន្ទាប់ពីការធ្វើដំណើរ

សូមរក្សាវត្ថុផ្ទាល់ខ្លួនរបស់អ្នក (រួមទាំងសំរាមផ្សេងៗ)

បោះចោលសំរាម នៅធុងសំរាមដែលនៅជិតបំផុតនោះ បន្ទាប់ពីការធ្វើដំណើរ នឹងជួយឱ្យអ្នកដំណើរបន្ទាប់មានបទពិសោធន៍ល្អប្រសើរ។

បិទទ្វារយានយន្តថ្នមៗ

សូមកុំបិទទ្វារយានយន្តខ្លាំង បន្ទាប់ពីការធ្វើដំណើរ។

ច្បាប់ គោលការណ៍ និងបទបញ្ញត្តិ ត្រូវបានបង្កើត ក្នុងគោលបំណងធានា និងការពារសុវត្ថិភាពរបស់គ្រប់ៗគ្នា។

គោរពរាល់ច្បាប់ចរាចរណ៍ និងបទបញ្ញត្តិនានា

ការស្នើសុំឱ្យអ្នកបើកបរប្រព្រឹត្តរំលោភបំពានចរាចរណ៍ដូចជា៖ការបើកបរល្បឿន, បើកបរប្រឆាំងនឹងចរាចរណ៍, បកក្រោយខុសច្បាប់, ឬឈប់នៅកន្លែងរង់ចាំ / កន្លែងចតរថយន្ត លើទីតាំងហាមឃាត់ អាចបណ្តាលឱ្យអ្នកបើកបររបស់យើងទទួលពិន័យដោយអយុត្តិធម៌។

ពាក់ខ្សែក្រវ៉ាត់ ឬមួកសុវត្ថិភាពជានិច្ច

ពាក់ខែ្សក្រវ៉ាត់ ឬមួកសុវត្ថិភាពជានិច្ចសម្រាប់ការធ្វើដំណើរដោយសុវត្ថិភាព ដែលរាប់បញ្ចូលទាំងការអនុវត្តជាមួយក្មេងផងដែរ។

បញ្ជាក់នូវអត្តសញ្ញាណអ្នកបើកបរមុនពេលធ្វើដំណើរ

ចូលក្នុងយានយន្ត ណាដែលមានផ្លាករថយន្ត ឈ្មោះ និងរូបរាងអ្នកបើកបរត្រូវគ្នានឹងព័ត៌មានលំអិតនៃការកក់របស់អ្នក តែប៉ុណ្ណោះ។

ការធ្វើដំណើរដែលមានសុវត្ថិភាពសម្រាប់គ្រប់គ្នា

ការនាំយកអាវុធ ឬវត្ថុណាមួយដែលអាចត្រូវបានប្រើជាអាវុធ ពេលធ្វើដំណើរជាមួយ Grab មិនត្រូវបានអនុញ្ញាតទេ។ ក្នុងករណីមានអាសន្ន សូមទាក់ទងទៅអាជ្ញាធរពាក់ព័ន្ធភ្លាមៗ។

ទទួលយកការធ្វើដំណើរតែតាមរយៈកម្មវិធី Grab ប៉ុណ្ណោះ

ការកក់ដែលបានធ្វើឡើងនៅខាងក្រៅកម្មវិធី Grab នឹងមិនត្រូវបានគ្របដណ្តប់ដោយធានារ៉ាប់រងគ្រោះថ្នាក់ឡើយ ទាំងសម្រាប់អតិថិជន និងអ្នកបើកបរ បើស្ថិតក្នុងករណីមានគ្រោះថ្នាក់ ឬការសង្គ្រោះបន្ទាន់ផ្សេងៗ។

នៅ Grab យើងរក្សាគុណតម្លៃរបស់យើង តាមរយៈធានាជូននូវក្រមសីលធម៌ និងយុត្តិធម៌ រវាងដៃគូអ្នកបើកបរ និងអតិថិជនទាំងអស់របស់យើង។*

គណនីមួយគត់ សម្រាប់អតិថិជនម្នាក់

សូមកុំចែករំលែកគណនី ឬបង្កើតគណនីច្រើន។ តាមរយៈការចែករំលែកគណនីរបស់អ្នក ឬព័ត៌មានលំអិតជាមួយអ្នកដទៃ នោះអាចនឹងប៉ះពាល់ដល់សុវត្ថិភាពនៃគណនីរបស់អ្នក។

សូមរក្សាការកក់របស់អ្នក

ការបោះបង់ការងារនឹងបណ្តាលឱ្យមានបញ្ហា និងការរំខានដល់កម្មវិធីបញ្ជារបស់យើង។ សូមគោរពពេលវេលាហើយរក្សាការកក់ធ្វើដំណើររបស់អ្នក លុះត្រាតែមានភាពអាសន្ន។

វាយតម្លៃអ្នកបើកបរដោយសុក្រឹត្យភាព

បង្ហាញនូវទឹកចិត្តលើការផ្តល់សេវាកម្មពីអ្នកបើកបរ ដោយវាយម្លៃបន្ទាប់ពីការធ្វើដំណើរ។ ប្រសិនបើសេវាកម្មនេះល្អប្រសើរ សូមវាយតម្លៃផ្កាយ 5 ! ប្រសិនតិចជាងនេះ សូមចែករំលែកគំនិត និងមតិរបស់អ្នក។

រក្សាយុត្តិធម៌និងគោរពច្បាប់

Grab នឹងមិនអត់ឱនចំពោះការរំលោភបំពានណាមួយ តាមរយៈវិធីសាស្រ្តក្លែងបន្លំ ដែលរំលោភលក្ខខណ្ឌរបស់យើង ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ។ នេះរួមបញ្ចូលការរំលោភបំពាននៃការផ្សព្វផ្សាយប្រូម៉ូសិនណាមួយ។

*ការអនុវត្តមួយចំនួនអាចនឹងមាន រួមទាំងការផ្អាកគណនីជានិរន្តន៍ ដើម្បីប្រឆាំងទៅកាន់អ្នកប្រើប្រាស់ ដែលជាប់ពាក់ព័ន្ធនឹងកម្មភាព ផ្ទុយទៅនឹងលក្ខ័ណ្ឌរបស់យើង។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ល័ក្ខខ័ណ្ឌនៃអ្នកដំណើរ