Business Profile

ធ្វើឲ្យអាជីវកម្មកាន់តែមានភាពងាយស្រួល

យើងមានសេក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ក្នុងការប្រកាសនូវការបើកដំណើរការ គណនីអាជីវកម្ម (Business Profiles) – ជាមុខងារថ្មីពិសេសរបស់យើង ដែលនឹងជួយអ្នកក្នុងការបែងចែកឲ្យដាច់ រវាងការធ្វើដំណើរផ្ទាល់ខ្លួន និងការធ្វើដំណើរជាលក្ខណៈការងារឬអាជីវកម្ម នៅក្នុងកម្មវិធី Grab របស់អ្នក។

ដោយគ្រាន់តែចុច ២-៣ ប៊ូតុង អ្នកអាចធ្វើការភ្ជាប់គណនី Grab របស់អ្នក ទៅកាន់ប្រព័ន្ធគ្រប់គ្រងការចំណាយដែលអ្នកចង់ភ្ជាប់ ផ្ញើបង្កាន់ដៃនៃការធ្វើដំណើរអាជីវកម្មទៅកាន់អ៊ីម៉ែលការងាររបស់អ្នក និងបង្កើតរបាយការណ៍ធ្វើដំណើរប្រចាំខែដោយស្វ័យប្រវត្តិ។

សាកល្បងគណនីអាជីវកម្មឥឡូវនេះ។

សូមចូលទៅកាន់ទំព័រកម្រងព័ត៌មានរបស់អ្នកនៅក្នុងកម្មវិធី Grab ដើម្បីស្វែងរកគណនីអាជីវកម្មរបស់អ្នក។ ធ្វើការទាញចុះក្រោម ឬចុចចុះក្រោម ដើម្បីស្វែងរកការណែនាំបន្ថែម។

ទទួលបានផលប្រយោជន៍ជាច្រើនពីគណនីអាជីវកម្មរបស់អ្នក

តាមដានការចំណាយបានងាយស្រួល

ជាមួយនឹងអ៊ីម៉ែលការងាររបស់អ្នក ដែលបានភ្ជាប់ជាមួយគណនីអាជីវកម្មនៅក្នុងកម្មវិធីរបស់យើង អ្នកនឹងទទួលបានបង្កាន់ដៃថ្លៃធ្វើដំណើរ និងរបាយការណ៍ប្រចាំខែរបស់អ្នកដោយផ្ទាល់ នៅក្នុងប្រអប់សារការងាររបស់អ្នក។

ចំណេញពេលវេលាក្នុងការធ្វើរបាយការណ៍ចំណាយ

ភ្ជាប់ Grab ទៅក្នុងគណនី Concur ឬ ChromeRiver ដើម្បីបង្កើតរបាយការណ៍ដោយស្វ័យប្រវត្តិ នៃការធ្វើដំណើរលក្ខណៈអាជីវកម្មរបស់អ្នក។

ផ្លាស់ប្ដូរគណនីបានយ៉ាងងាយស្រួល

ផ្លាស់ប្ដូររវាងការធ្វើដំណើរផ្ទាល់ខ្លួន និងជាការធ្វើដំណើរលក្ខណៈអាជីវកម្មរបស់អ្នក បានយ៉ាងងាយស្រួលដោយចុចតែ ២-៣ ប៊ូតុងប៉ុណ្ណោះ។

នៅតែបន្តផ្តល់រង្វាន់

អ្នកនឹងនៅតែបន្តទទួលបានពិន្ទុពី GrabRewards ពីគ្រប់ការធ្វើដំណើរទាំងអស់របស់អ្នកជាមួយពួកយើង។ អ្នកអាចប្រើប្រាស់ពិន្ទុទាំងនោះ ដើម្បីប្ដូរយករង្វាន់និងការផ្ដល់ជូនជាច្រើនទៀត!

ភ្ជាប់ទៅកាន់ ទំព័រអាជីវកម្ម (Business Portal)

អ្នកអាចធ្វើការភ្ជាប់និងទាញយកបង្កាន់ដៃនៃការធ្វើដំណើរ ជាមួយនឹងរបាយការណ៍ប្រចាំខែរបស់អ្នកនៅលើអនឡាញបាន។ ដោយគ្រាន់តែចូលទៅក្នុងទំព័រអាជីវកម្ម (Business Portal) ជាមួយនឹងអ៊ីម៉ែលការងាររបស់អ្នកជាការស្រេច។

បង្កើតគណនីអាជីវកម្មរបស់អ្នកក្នុងជំហានងាយៗ


កែប្រែគណនីអាជីវកម្មទៅតាមតម្រូវការរបស់អ្នក

កែឈ្មោះគណនីរបស់អ្នក ដែលអ្នកអាចប្តូរបានទៅជាឈ្មោះណាមួយដែលអ្នកចង់ដាក់

ភ្ជាប់ទៅគណនី Concur ឬ ChromeRiver របស់អ្នក ដើម្បីបង្កើតរបាយការណ៍ចំណាយលើការធ្វើដំណើរអាជីវកម្មដោយស្វ័យប្រវត្តិ

ប្តូររបាយការណ៍ញឹកញាប់របស់អ្នកទៅជា ‘ប្រចាំខែ’ ដូច្នេះអ្នកអាចទទួលបានរបាយការណ៍ទាំងនោះដោយផ្ទាល់ នៅក្នុងប្រអប់សារការងាររបស់អ្នកជារៀងរាល់ខែ