សួស្ដីអាស៊ីអាគ្នេយ៍ យើងទាំងអស់គ្នា #SameSameButDifferent

ប្រទេសកម្ពុជា អ្នកគឺជាមនុស្សដែលពោពេញដោយភាពរីករាយ ក្ដីស្រលាញ់ និងមានភក្ដីភាពបំផុតចំពោះរ៉ឺម៉កកង់បីរបស់អ្នក!

នៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១៨នេះ បានបង្ហាញថា រាល់ការធ្វើដំណើរជាមួយ Grab ២ ក្នុងចំណោម ៣ដង គឺអ្នកប្រើប្រាស់ធ្វើដំណើរដោយជិះតុកតុក។ ជារួម រយៈចម្ងាយក្នុងការធ្វើដំណើរ ដោយតុកតុកតែមួយមុខ ប្រជាជនកម្ពុជា បានធ្វើដំណើរស្មើនឹងការធ្វើដំណើរទៅនិងមក ពីឋានព្រះច័ន្ទដល់ទៅ ៦ដងឯណោះ!

ប្រជាជនកម្ពុជា ក៏ចូលចិត្តចូលរួម ក្នុងការប្រារព្ធកម្មវិធីពិធីអបអរសាទរពិសេសៗផងដែរ – ចំនួននៃការធ្វើដំណើរច្រើនបំផុត ដែលមិនធ្លាប់មានពីមុនមកនៅក្នុងឆ្នាំ២០១៨ គឺបានកើតឡើងនៅថ្ងៃទី ២ ខែវិច្ឆិកា គឺជាថ្ងៃនៃការប្រគុំតន្ត្រីរបស់លោក Charlie Puth។

ការដើរផ្សារទិញអីវ៉ាន់ ក៏ស្ថិតនៅក្នុងចំនុចកំពូលនៃសកម្មភាពដែលពួកគេចូលចិត្តធ្វើផងដែរ – គោលដៅដែល Grab បានដឹកអ្នកដំណើរទៅច្រើនបំផុត នៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១៨នេះ គឺផ្សារទំនើបអ៊ីអនភ្នំពេញ (Aeon Mall Phnom Penh)។

អតិថិជនដែលបានប្រើប្រាស់ សេវាកម្មរបស់យើងខាងលើនេះ គឺគ្រាន់តែជាចំនួនមួយនៃមនុស្សជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលយើងបានផ្ដល់សេវាកម្មនៅឆ្នាំនេះប៉ុណ្ណោះ។ អ្វីដែលយើងបានកត់សម្គាល់ គឺថាប្រជាជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានភាពចម្រុះជាច្រើនបែប ប៉ុន្តែទំនៀមទម្លាប់នៃការរស់នៅរបស់យើងទាំងអស់គ្នា គឺមានលក្ខណៈស្រដៀងជាច្រើន។

ឧទាហរណ៍ យើងទាំងអស់គ្នាគឺពិតជាចូលចិត្តតែគុជណាស់ តែគុជចំនួន ៥លានកែវ ត្រូវបានកម្ម៉ង់ទិញ តាមរយៈ GrabFood នៅក្នុងឆ្នាំ២០១៨នេះ។ យើងក៏ចូលចិត្តការដើរផ្សារទិញអីវ៉ាន់ដែរ – គ្រប់វិនាទី តែងតែមានម្នាក់ក្នុងចំនោម ៤នាក់ កំពុងធ្វើដំណើរទៅឬមកពីផ្សារទំនើប!

នេះគឺជាបែបទផ្សេងៗទៀតនៃ #SameSameButDifferent របស់យើង៖

ទិន្នន័យសម្រាប់អំពើល្អ

នៅពេលយើងមើលទៅលើការប្រៀបធៀបទាំងអស់នេះ ដែលចេញពីឃ្លាំងផ្ទុកទិន្នន័យរបស់យើង វាហាក់ដូចជារីករាយនិងភ្ញាក់ផ្អើលសម្រាប់យើង ការប្រើប្រាស់ទិន្នន័យ ដ៏សំខាន់បំផុតនោះគឺដើម្បីកែលម្អ សេវាកម្មរបស់យើងឲ្យកាន់តែប្រសើរឡើង និងសម្រាប់ជាផលប្រយោជន៍របស់សង្គមយើងទាំងមូល។

គោលដៅច្បាស់លាស់មួយ នៃការប្រើប្រាស់ទិន្នន័យរបស់យើងនោះ គឺដើម្បីកែលម្អនិងបង្កើនប្រសិទ្ធភាព មូលដ្ឋានកម្មវិធីរបស់យើងសម្រាប់អ្នកប្រើប្រាស់របស់យើង ឲ្យកាន់តែប្រសើរជាងនេះទៅទៀត។ ក្រុមអ្នកវិភាគរបស់ Grab ធ្វើការសិក្សាទៅលើទិន្នន័យ ស្វែងរកទំនាក់ទំនង បង្កើតគំរូនិងធ្វើការកែច្នៃ ដើម្បីធ្វើការការព្យាករនិងកែលម្អ ឲ្យស្របទៅនឹងគំរូនៅក្នុងប្រទេសនីមួយៗ។

Grab ប្រើប្រាស់កម្មវិធី telematics ដើម្បីតាមដានល្បឿន និងលំនាំនៃការបើកបរផងដែរ។ តាមរយៈការប្រមូលទិន្នន័យពីប្រព័ន្ធ GPS gyroscope និងឧបករណ៍វាស់ល្បឿន ពីកម្មវិធីរបស់យើង ក្នុងកំឡុងពេលធ្វើដំណើរជាមួយ Grab យើងអាចផ្តល់ឲ្យ ដៃគូអ្នកបើកបររបស់យើង នូវរបាយការណ៍ប្រចាំសប្តាហ៍ telematics អំពីរបៀបនៃការបើកបររបស់ពួកគេដូចជា ល្បឿន ការបង្កើនល្បឿន និងហ្វ្រាំងជាដើម ដូច្នេះពួកគេដឹងពីចំនុច ដែលពួកគេអាចធ្វើការកែប្រែ ឲ្យកាន់តែល្អ។

ហើយនេះ គឺពិតជាបានផ្ដល់នូវដ៏លទ្ធផលល្អ។ ទិន្នន័យបានបង្ហាញថា កាលពីខែកក្កដាឆ្នាំ ២០១៧ ចំនួនជាមធ្យមនៃកម្រិតបើកបរល្បឿនលឿនគឺ ០.៧ ក្នុង ១០០ គីឡូម៉ែត្រ។ មកគិតត្រឹមខែកក្កដានៅឆ្នាំនេះ តួលេខបានធ្លាក់ចុះ 64%។ ដូចគ្នានេះដែរ ចំនួនជាមធ្យមនៃការជាន់ហ្វ្រាំងខ្លាំង និងការបង្កើនល្បឿនហួសកម្រិត ក្នុងការបើកបរក្នុងមួយគីឡូម៉ែត្រ បានថយចុះ 23% និង 50% បើធៀបទៅនឹងឆ្នាំមុនៗ។

ប៉ុន្តែ Grab មិនមែនពឹងផ្អែក លើការប្រើប្រាស់ទិន្នន័យរបស់ខ្លួន មួយមុខនោះទេ យើងធ្វើការសហការ ជាមួយទីក្រុងនិងរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាធំៗ ដូចជាការកកស្ទះជាដើម។ យើងបានផ្តល់ទិន្នន័យ នៃទីតាំងរបស់អ្នកបើកបររបស់យើង ទៅឲ្យ OpenTraffic ដែលជាមូលដ្ឋានទិន្នន័យមួយ មានការសហការ ជាមួយធានាគារពិភពលោក ដើម្បីផ្ដល់ឲ្យរដ្ឋាភិបាលនៅតំបន់អាស៊ីអាគ្នេយ៍ (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពិន) អាចទទួលបានព័ត៌មាន អំពីស្ថានភាពចរាចរណ៍របស់ពួកគេ នៅក្នុងពេលវេលាជាក់ស្ដែង។

យើងបាននឹងកំពុងស្វែងរកវិធីសាស្ត្រ ក្នុងការប្រើប្រាស់ទិន្នន័យរបស់ Grab ដើម្បីជួយរដ្ឋាភិបាលដោយផ្ទាល់ ជាមួយផែនការនៃការដឹកជញ្ជូន បំពេញបន្ថែមនូវតម្រូវការចាំបាច់ដែលមិនទាន់មានក្នុងវិស័យដឹកជញ្ជូន និងកំណត់បង្ហាញអំពីផលប៉ះពាល់ នៃការកើនឡើងនៃការប្រើប្រាស់រថយន្តនៅក្នុងទីក្រុង។