ចំណូលកាន់ឡើងពីកម្មវិធីណែនាំអ្នកដំណើរថ្មី

រឹតតែអស្ចារ្យជាមួយការត្រឡប់មកវិញនៃកម្មវិធីណែនាំអ្នកដំណើរថ្មី! ចាប់ពីថ្ងៃនេះ ដៃគូបើកបរ Grab អាចមកទទួលយកប័ណ្ឌប្រូម៉ូកូដបញ្ចុះតម្លៃ ៨០០០រៀល សម្រាប់ការជិះ ៣ដង ដើម្បីផ្តល់ជូនអ្នកដំណើរថ្មីបាន ចា​ប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ជាមួយអត្ថប្រយោជន៏កាន់តែច្រើនលើសពីមុនគុណនឹងពីរ រួមមាន៖

១. ទទួលបានប្រាក់លើកទឹកចិត្ត ៨,០០០៛ សម្រាប់ការណែនាំអ្នកដំណើរថ្មីម្នាក់ដោយជោគជ័យ
២. ​ទទួលបានប្រាក់លើកទឹកចិត្ត ២០,០០០៛ បន្ថែម សម្រាប់ការណែនាំអ្នកដំណើរថ្មីបាន ៣នាក់ និង ៦នាក់ ដោយជោគជ័យ
៣. រង្វាន់ពិសេសសម្រាប់ដៃគូថ្វីមាត់ឆ្នើមក្នុងការណែនាំអ្នកដំណើរថ្មីច្រើនជាងគេ គឺ បណ្ណចាក់ហ្គាស់​ ឬប្រេងឥន្ធនះ