រឹតតែពិសេសជាមួយសេវាកម្មជួលក្រៅក្រុង

សេវាកម្ម​ជួលក្រៅក្រុង

រឹតតែពិសេសជាមួយសេវាកម្មថ្មីមួយទៀតរបស់​ Grab​ គឺសេវាកម្មជួលក្រៅក្រុង។ សេវាកម្មជួលក្រៅក្រុង គឺជាសេវាកម្មថ្មី បន្ថែមពីលើសេវាកម្មជួលគិតជាម៉ោងក្នុងក្រុងភ្នំពេញ ដែលអនុញ្ញាតឱ្យអ្នកដំណើរធ្វើការកក់ឡានទៅក្រៅក្រុង ដោយផ្អែកលើចំងាយ ២០ គីឡូម៉ែត្រ គិតចេញពីជាយក្រុងភ្នំពេញ។

សេវាកម្មក្រៅក្រុងគ្របដណ្ដប់ទិសដៅតំបន់ណាខ្លះ

អ្នកអាច ជូនអ្នកដំណើរទៅគ្រប់ទីកន្លែងនៅក្នុង និងក្រៅក្រុងភ្នំពេញ គិតត្រឹមចំងាយ ២០ គីឡូម៉ែត្រពីជាយក្រុង។ អ្នកអាចធ្វើការប្រើប្រាស់ផែនទីជំនួយរបស់ Google Map ដើម្បីដឹងពីចំងាយប្រហាក់ប្រហែល ឬ អ្នកអាចទូរស័ព្ទមកកាន់ភ្នាក់ងារបម្រើអតិថិជនរបស់យើង តាមរយៈការហៅទូរស័ព្ទ លេខ 010 994 554។​​

កញ្ចប់តម្លៃនៃសេវាកម្មជួលក្រៅក្រុង

របៀបក្នុងការទទួលយក និងបញ្ចប់ការងារ

របៀបក្នុងការទូទាត់ប្រាក់

ហេតុអ្វីបានជាសេវាកម្មជួលក្រៅក្រុងនេះល្អសម្រាប់អ្នក?

  • តម្លៃជើងសារត្រឹមតែ 20%​ បូកបន្ថែមតម្លៃ ៥០,០០០រៀល ពីលើតម្លៃសេវាកម្មជួលក្នុងក្រុង
  • ប្រាក់ចំណូលកាន់តែខ្ពស់ជាងមុនរហូតដល់ ២ដង
  • ធានាការទទួលបានប្រាក់ចំណូល ក្នងរយៈពេលធ្វើដំណើរ
  • តម្លៃថែមម៉ោង 350៛/នាទី សម្រាប់ការបន្ថែមម៉ោងធ្វើដំំណើរ
  • មិនយកកម្រៃជើងសារលើតម្លៃបន្ថែម ៥០,០០០រៀល និងតម្លៃថែមម៉ោង ៣៥០៛​​/នាទី នោះទេ
  • មានតែដៃគូបើកបរឆ្នើមប៉ុណ្ណោះ ដែលអាចចុះឈ្មោះទទួលយកសេវាកម្មនេះបាន

តើដៃគូបើកបរណាខ្លះដែលមានសិទ្ធិក្នុងការទទួលបានការងារសេវាកម្មជួលក្រៅក្រុង?
ដៃគូបើកបរដែលមានគ្រប់លក្ខខណ្ឌដូចខាងក្រោម មានសិទ្ធិចុះឈ្មោះជាមួយសេវាកម្មជួលទាំងក្នុងក្រុង និង​ក្រៅក្រុង

  • ជាដៃគូបើកបរឡានឆ្នើម ដែលមិនធ្លាប់ទទួលបាន​មតិមិនល្អពីភ្ញៀវ
  • ទទួលបានផ្កាយ 4.8 
  • ពិន្ទុទទួលយកការងារ 90%

តើខ្ញុំត្រូវធ្វើដូចម្ដេច ដើម្បីអាចទទួលយកការងារពីសេវាកម្មជួលក្រៅក្រុងនេះបាន?
ដើម្បីអាចទទួលយកការងារពីសេវាកម្មជួលថ្មីនេះបាន អ្នកត្រូវតែទទួលសារ និងត្រូវចុចលើប៊ូតុង <<ចុះឈ្មោះចូលសេវាកម្មជួលក្រៅក្រុង>>  ដើម្បីចូលក្នុងក្រុង មុខងារមុខងារបណ្ដុះបណ្ដាលដៃគូបើកបរ (GrabAcademy) ដើម្បីមើលវីដេអូបណ្តុះបណ្ដាលដើម្បីធ្វើការឆ្លើយ ៤សំណួរ​។ ហើយត្រូវធ្វើឲ្យត្រូវ ៣សំណួរ ដើម្បីទទួលបានសេវាកម្មជួលជាម៉ោងនេះ។

ដើម្បីនៅតែរក្សាសិទ្ធិទទួលបានការងារពីសេវាកម្មពិសេសនេះ តើអ្នកត្រូវធ្វើដូចម្ដេច?
ដើម្បីរក្សាសិទ្ធិទទួលបានការងារសេវាកម្មជួល ដែលមានឱកាសបានប្រាក់ចំណូលខ្ពស់នេះ​ អ្នកត្រូវអនុវត្តតាមជំហានដូចខាងក្រោម៖

  • រក្សាពិន្ទុវាយតម្លៃ និងអត្រាពិន្ទុផ្សេងៗឲ្យល្អគ្រប់ពេល
  • រៀបចំខ្លួនអោយបានស្អាតសមរម្យ និងពាក់អាវយឺតផ្ដល់ជូនដោយ Grab ​ប្រសិនបើមាន
  • រក្សាយានយន្តឲ្យមានផាសុកភាព និងស្អាតជានិច្ច
  • ផ្ដល់សេវាកម្ម និងបទពិសោធន៍ល្អជូនអ្នកដំណើរគ្រប់ពេលវេលា
  • រក្សាបរិយាកាសក្នុងឡានជាមួយតន្រ្ដីរណ្ដំតិចៗ
  • ចូលរួមការសន្ទនា លុះត្រាតែអ្នកដំណើរចាប់ផ្ដើមការសន្ទនានោះជាមួយអ្នក។

អត្ថប្រយោជន៏នៃសេវាកម្មជួលជាម៉ោង

សំណួរសួរញឹកញាប់

ព័ត៌មាន​ទូទៅ

1. តើខ្ញុំនឹងទទួលបានទឹកប្រាក់ប៉ុន្មានសម្រាប់ការងារជួលក្រៅក្រុង​?
តម្លៃនៃការងារជួលក្រៅក្រុង គឺត្រូវបានកំណត់ទៅតាមកញ្ចប់ដំណើរដែលអ្នកដំណើរបានជ្រើសរើស ដែលមាន 2 កញ្ចប់រួមមាន៖

  • កញ្ចប់ ៦ម៉ោង – ២១០,០០០ រៀល
  • កញ្ចប់ ៨ម៉ោង – ២៥០,០០០ រៀល

(ក្នុងករណីមានការបន្ថែមម៉ោងនៃការជួល អ្នកនឹងទទួលតម្លៃបន្ថែម ៣៥០ រៀល ក្នុងមួយនាទី ដែលនឹងត្រូវបានបូករួចជាស្រេច សម្រាប់តម្លៃចុងក្រោយដោយប្រព័ន្ធហ្គ្រេប។)

2. តើម៉ោងចុងក្រោយ ដែលភ្ញៀវអាចធ្វើការកក់សេវាកម្មជួលក្រៅក្រុងនេះបានគឺម៉ោងប៉ុន្មាន?
ម៉ោងចុងក្រោយ ដែលភ្ញៀវអាចធ្វើការកក់សេវាកម្មនេះបានគឺ៖

  • កញ្ចប់ ៦ម៉ោង៖ ភ្ញៀវអាចកក់ពីម៉ោង ៦ ព្រឹក​ – ដល់ម៉ោង ២ រសៀល 
  • កញ្ចប់ ៨ម៉ោង៖ ភ្ញៀវអាចកក់ពីម៉ោង ៦ ព្រឹក​ – ដល់ម៉ោង ១២ ​រសៀល

3. តើកម្រៃជើងសារសំរាប់សេវាកម្មជួលក្រៅក្រុងគិតយ៉ាងដូចម្តេច?
សេវាជើងសារនៅក្រៅក្រុង គឺត្រូវបានគិតដូចគ្នានឹងសេវាជើងសាររបស់សេវាកម្មជួលក្នុងក្រុងដែរ គឺ ២០ ភាគរយ ប៉ុន្តែ ហ្គ្រេប មិនបានយកកម្រៃជើងសារ លើតម្លៃបន្ថែម ៥០,០០០រៀល និងតម្លៃថែមម៉ោង ៣៥០៛​​/នាទី នោះទេ។

4. តើតម្លៃការងារជួល បានបូកបញ្ចូលថ្លៃសាំងដែរឬទេ?
តម្លៃការងារជួលត្រូវបានបូកបញ្ចូលថ្លៃសាំង និង ថ្លៃអ្នកបើកបររួចជាស្រេច ប៉ុន្តែមិនបានបូកបញ្ចូលថ្លៃផ្សេងៗដូចជា ថ្លៃចតយានយន្ត​ ថ្លៃចូល ឬការបង់ប្រាក់ផ្សេងនោះឡើយ។ អ្នកអាចសុំថ្លៃចំណាយផ្សេងៗពីអ្នកដំណើរបាន។

5. តើខ្ញុំត្រូវធ្វើយ៉ាងណា បើភ្ញៀវចង់ចេញទៅក្រៅនៃតំបន់សេវា?
តាមគោលការណ៍សេវាកម្មជួល អ្នកមានសិទិ្ធក្នុងការបដិសេធសំណើរបស់អ្នកដំណើរបាន។ បើអ្នកចេញទៅក្រៅនៃតំបន់សេវា នោះ Grab មិនទទួលខុសត្រូវចំពោះប្រាក់បន្ថែម ការរអាក់រអួល ឬ បញ្ហាណាដែលអាចកើតឡើងចំពោះអ្នក ពេលនៅក្រៅតំបន់គ្របដណ្តប់នោះឡើយ។

6. ប្រសិនដំណើរទៅក្រៅក្រុងបញ្ចប់លឿន ហើយនៅសល់ម៉ោង តើអ្នកដំណើរអាចប្រើប្រាស់ពេលវេលាដែលនៅសល់ ដើម្បីធ្វើដំណើរទៅកន្លែងផ្សេងទៀតទាំងក្នុង ឬក្រៅទីក្រុងបានទេ?
បាទ/ចាស អ្នកដំណើរអាចធ្វើការស្នើនូវដំណើរបន្ត ដរាបណាអ្នកអាចត្រឡប់មកកាន់ទីក្រុងវិញត្រឹមម៉ោង ៨ យប់ ដើម្បីរក្សាសុវត្ថិភាព។

7. តើនឹងមានអ្វីកើតឡើង ប្រសិនបើការធ្វើដំណើរបន្តដោយមាន ការយល់ព្រមពីអ្នកដំណើរ និងអ្នកបើកបរទោះបីហួសម៉ោង ៨ យប់?
តាមគោលការណ៍ សេវាកម្មជួលក្រៅក្រុងត្រូវបញ្ចប់ត្រឹមម៉ោង ៨ យប់ ដោយសារមូលហេតុសុវត្ថិភាព ហើយអ្នកបើកបរមានសិទ្ធិក្នុងការបដិសេធការស្នើសុំពីអ្នកដំណើរសម្រាប់ករណីនេះ។ ទោះមានការយល់ព្រមពីភាគីទាំងសងខាងសម្រាប់ការបន្តដំណើរទៀត យ៉ាងណាក៏ដោយ Grab នឹងមិនទទួលខុសត្រូវចំពោះបញ្ហានានា ដែលអាចនឹងកើតមានជាយថាហេតុបន្ទាប់ពីម៉ោង ៨ យប់ នោះទេ។

8. តើចំនួនអ្នកដំណើរសម្រាប់សេវាកម្មជួលក្រៅក្រុងអាចបានច្រើនបំផុតប៉ុន្មាននាក់?
ដើម្បីធានាជូននូវភាពងាយស្រួល យើងមានការកំណត់ចំនួនអ្នកដំណើរត្រឹម ៤ នាក់​ សម្រាប់់យានជំនិះ។ សម្រាប់ការកក់ដែលមានអ្នកដំណើរច្រើនជាងចំនួនដែលបានកំណត់ សូមណែនាំឲ្យអ្នកធ្វើដំណើរ កក់សេវាកម្មជួលក្រៅក្រុងបន្ថែមទៀតមួយទៀត។

9. តើខ្ញុំអាចទទួលការងារផ្សេងបានឬទេ នៅពេលដែលខ្ញុំកំពុងតែនៅក្នុងការងារជួលក្រៅក្រុង?
បើអ្នកទទួលការងារជួលក្រៅក្រុង អ្នកមិនអាចទទួលការងារផ្សេងបានឡើយ លុះត្រាតែអ្នកបញ្ចប់ការងារជួលក្រៅក្រុងនេះជាមុនសិន។

10.តើមានរង្វាន់លើកទឹកចិត្តបន្ថែមដែរឬទេ? តើការដឹកភ្ញៀវក្នុងសេវាកម្មជួលក្រៅក្រុងម្ដង ចាត់ទុកដូចជាការដឹកអ្នកដំណើរធម្មតាមួយជើងដែរមែនទេ?
ទេ សេវាកម្មជួលមិនមានផ្ដល់ជូនប្រាក់លើកទឹកចិត្តបន្ថែមនោះទេ។ ថ្លៃធ្វើដំណើរដែលទទួលបានគឺខ្ពស់ជាងសេវាកម្មធម្មតា ហើយកម្រៃជើងសារដែលត្រូវកាត់គឺតិចជាង។ 

11. តើត្រូវមានប្រាក់យ៉ាងហោចណាស់ប៉ុន្មាន នៅក្នុងការបូបសាច់ប្រាក់ដើម្បីទទួលយកការកក់ សេវាកម្មជួលក្រៅក្រុងបាន?
ដៃគូបើកបរត្រូវមានទឹកប្រាក់យ៉ាងហោចណាស់ 50,000រៀល នៅក្នុងកាបូបទី១ របស់ខ្លួន ដើម្បីទទួលយកភ្ញៀវសេវាកម្មជួលក្រៅក្រុងបាន។

12. តើខ្ញុំអាចធ្វើអ្វីបានប្រសិនបើមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ និងសកម្មភាពគំរាមកំហែងពីអ្នកដំណើរ?

  • ប្រសិនបើមានករណីគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើង សូមមេត្តាទូរស័ព្ទទៅប៉ូលីស ឬរថយន្តសង្គ្រោះបន្ទាន់ជាមុន មុនពេលទាក់ទងមកកាន់ Grab ដើម្បីជួយសម្របសម្រួលលើករណីនេះ តាមរយៈលេខ 010 994 554។ 
  • ប្រសិនបើមានសកម្មភាពគំរាមកំហែងណាមួយពីអ្នកដំណើរ ដូចជាការប្លន់ ការរំលោភបំពាន ជាដើម សូមការពារអាយុជីវិតរបស់អ្នកពីការគំរាមកំហែងណាមួយសិន មុនពេលប្រើមុខងារសុវត្ថិភាព ដូចជាមុខងារចែករំលែកទីតាំង និងប៊ូតុងជំនួយបន្ទាន់ SOS។

ការទទួលការងារ

1. តើខ្ញុំអាចទទួលការងារជួលក្រៅក្រុងយ៉ាងដូចម្តេច?

នៅពេលដែលភ្ញៀវធ្វើការកក់សេវាកម្មជួលក្រៅក្រុង អ្នកនឹងឃើញផ្ទាំងទទួលការងារ ដែលបង្ហាញពីទីតាំងដើម្បីទទួលអ្នកដំណើរ និង រយៈពេលដែលភ្ញៀវចង់ជួល។ អ្នកអាចទទួលការងារដូចធម្មតា។

2. តើខ្ញុំអាចបិទសេវាកម្មជួលក្រៅក្រុង ចំពោះកញ្ចប់រយៈពេលណាមួយបានដែរឬទេ?
អ្នកអាចចូលទៅកាន់ «ការកំណត់ទាំងអស់» នៅក្នុងកម្មវិធី Grab ហើយធ្វើការបើក ឬ បិទ ការដំណើរការភ្ជាប់សេវាកម្មជួលនេះ ទៅតាមប្រភេទកញ្ចប់ រយៈពេលពេលណាមួយតាមចំណូលចិត្ត។ ឧទាហរណ៍៖ អ្នកអាចបិទកញ្ចប់ ៦ម៉ោង។ 

3. តើខ្ញុំអាចបដិសេធការងារជួលក្រៅក្រុងបានឬទេ?
អ្នកអាចបដិសេធបាន ប៉ុន្តែយើងជម្រុញអ្នកក្នុងការទទួលការងារកក់ ព្រោះសេវាកម្មនេះ នឹងផ្តល់ទឹកប្រាក់ច្រើនដល់អ្នក ជាមួយសេវាជើងសារកាត់តែ ២០% និងទទួលបានប្រាក់ចំណូលខ្ពស់ជាង ២ដង នៃដំណើរធម្មតា។

4. តើខ្ញុំនឹងត្រូវទទួលទឹកប្រាក់តាមរបៀបណា?
អ្នកនឹងទទួលប្រាក់ក្រោយការបញ្ចប់ការងារដូចរាល់ដង។

5. តើប្រតិបត្តិការទូទាត់ប្រាក់ដំណើរការដូចម្តេច?
អ្នកនឹងឃើញផ្ទាំងទូទាត់ប្រាក់ បន្ទាប់ពីចុចប៊ូតុង «ដាក់អ្នកដំណើរចុះ»។ អ្វីដែលសំខាន់ អ្នកត្រូវតែចុចលើប្រអប់ «តម្លៃផ្សេងៗ» ឬ​​ “Other” រួចវាយ “50,000”  ដែលជាទឹកប្រាក់បន្ថែម សម្រាប់សេវាជួលក្រៅក្រុង។

6. តើនឹងមានអ្វីកើតឡើងប្រសិនបើខ្ញុំភ្លេចវាយបញ្ចូលលុយ 50,000 រៀល ក្នុងប្រអប់«តម្លៃផ្សេងៗ» ឬ​​ “Other”?
វាជាកាតព្វកិច្ចរបស់អ្នក ក្នុងការវាយបញ្ចូលទឹកប្រាក់ចំនួន 50,000 រៀល ក្នុងប្រអប់ «តម្លៃផ្សេងៗ» ឬ​​ “Other” ដោយខ្លួនឯង។ Grab នឹងមិនទទួលខុសត្រូវចំពោះកំហុសនេះទេ​ ប្រសិនបើអ្នកភ្លេច។

7. ខ្ញុំបានទៅដល់ទីតាំងទទួលយក ប៉ុន្តែអ្នកដំណើរស្នើឲ្យខ្ញុំរង់ចាំ តើខ្ញុំអាចធ្វើការចុចចាប់ផ្តើមម៉ោងឬទេ?
ប្រសិនបើអ្នកបានទៅដល់ទីតាំងទទួលយក សូមរង់ចាំយ៉ាងហោចណាស់ ១០នាទី មុនពេលចុច «ចេញដំណើរ» ហើយមុនពេលអ្នកចុច «ចេញដំណើរ» សូមមេត្តាជូនដំណឹងដល់អ្នកដំណើរអំពីគោលការណ៍របស់ក្រុមហ៊ុន ថាអ្នកបើកបរមានសិទ្ធិក្នុងការចុច «ចេញដំណើរ» មុនពេលអ្នកដំណើរមកដល់បន្ទាប់ពីការរង់ចាំលើសពី ១០នាទី។ ។ នៅពេលអ្នកដំណើរដឹងព័ត៌មាននេះ ហើយព្រមអោយដៃគូបើកបរចុច «ចេញដំណើរ» នោះដៃគូបើកបរអាចចុច «ចេញដំណើរ» បាន។

ពេលកំពុងបំពេញការងារ

1. តើត្រូវធ្វើយ៉ាងណាបើភ្ញៀវចង់បន្តការធ្វើដំណើរ ដែលបានហួសម៉ោងដែលគាត់បានកក់ តើខ្ញុំត្រូវគិតលុយបន្ថែមតាមបែបណា?
សូមជូនដំណឹងទៅកាន់អ្នកដំណើរ ក្នុងករណីមានការបន្ថែមម៉ោងនៃការជួល តម្លៃនឹងគិតបន្ថែម ៣៥០ រៀល ក្នុងមួយនាទី ដែលបានបូកបន្ថែមរួចជាស្រេចសម្រាប់តម្លៃចុងក្រោយដោយប្រព័ន្ធហ្គ្រេប។ ប្រសិនបើអ្នកដំណើរដឹងអំពីបញ្ហានេះ ហើយយល់ព្រម សូមបន្តបើកបរបន្តជាធម្មតា នៅពេលដែលអ្នកបញ្ចប់ការងារ លុយបន្ថែមនឹងត្រូវបានគិតរួចជាស្រេច។ តែសូមកុំភ្លេចវាយបញ្ចូលទឹកប្រាក់ចំនួន ៥០,០០០ រៀល ក្នុងប្រអប់ «តម្លៃផ្សេងៗ» ឬ​​ “Other” ដោយខ្លួនឯង។

2. ក្រោយការលើសវេលាកំណត់ តើភ្ញៀវអាចបន្តការធ្វើដំណើរបានប៉ុន្មានម៉ោង? តើខ្ញុំមានសិទិ្ធក្នុងការបដិសេធដែរឬទេ?
មិនមានវេលាកំណត់នោះឡើយសម្រាប់ការបន្ដថែមម៉ោង។ អ្នកមានសិទិ្ធក្នុងការបដិសេធ​ក្នុងការមិនទទួល តែសូមបញ្ជាក់ថាអ្នកដំណើរបានទៅដល់កន្លែងត្រឡប់ដោយសុវត្ថិភាព។

3. តើត្រូវធ្វើយ៉ាងណា បើបាត់អ្នកដំណើរពេលកំពុងបំពេញការងារ?
សម្រាប់ការងារដែលមិនប្រើសាច់ប្រាក់ អ្នកត្រូវចាំរហូតដល់ចប់ការងារជួលនោះ ហើយអ្នកនឹងទទួលបានទឹកប្រាក់ពេញដូចធម្មតា។ សម្រាប់ការងារដែលប្រើសាច់ប្រាក់ សូមទាក់ទងមកកាន់ Grab។

4. តើខ្ញុំអាចដាក់អ្នកដំណើរចុះនៅកន្លែងណា?
អ្នកអាចដាក់អ្នកដំណើរចុះ នៅទីតាំងដែលមានចម្ងាយមិនត្រូវលើសពី ២គីឡូម៉ែត នៃទីតាំងដែលអ្នកទៅទទួលពួកគាត់នោះទេ។

ការបញ្ចប់ការងារ

1. តើត្រូវធ្វើយ៉ាងណា បើភ្ញៀវចង់បញ្ចប់ការធ្វើដំណើរ មុនម៉ោងកំណត់?
អ្នកអាចបញ្ចប់ការធ្វើដំណើរមុនម៉ោងបាន បើមានសំណើពីភ្ញៀវ។ អ្នកនឹងនៅតែទទួលបានប្រាក់ពេញសម្រាប់ការងារនោះ។

2. តើពេលណាដែលប្រាក់ចាប់ផ្តើមគិត និង បញ្ចប់?
ប្រាក់ចាប់ផ្តើមគិតនៅពេលអ្នកចុច និងបញ្ចប់នៅពេលអ្នកចុច។ ប្រសិនបើអ្នកចុច ដាក់ភ្ញៀវចុះ តែការធ្វើដំណើរមិនទាន់បានបញ្ចប់នោះ ការគិតប្រាក់នឹងចាប់ផ្ដើមបន្តទៀត។