ចំណាយត្រឹមតែ 17ដុល្លា សម្រាប់ធានារ៉ាប់រងគ្រោះថ្នាក់ចៃដន្យជាមួយទឹកប្រាក់ការពាររហូតដល់ទៅ 6,500$!

ការធានារ៉ាប់រងលើគ្រោះថ្នាក់ដោយចៃដន្យពិតជាមានសារៈសំខាន់ណាស់សម្រាប់ដៃគូបើកបរគ្រប់រូបរាល់ពេលធ្វើដំណើរប្រចាំថ្ងៃ។ ថ្មីៗនេះ Grab បានធ្វើការសហការជាដៃគូជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (AIA Cambodia) ក្នុងការផ្ដល់ជូនធានារ៉ាប់រងលើផ្នែកហិរញ្ញវត្ថុជូនដៃគូបើកបររបស់ Grab។

ដៃគូបើកបរនឹងទទួលបានដំណោះស្រាយធានារ៉ាប់រងអាយុជីវិតលើគ្រោះថ្នាក់បុគ្គល (Personal Accident) ជាមួយនឹងតម្លៃដ៏សមរម្យពីក្រុមហ៊ុន AIA Cambodia តាមរយៈការព្រមព្រៀងនេះដោយដៃគូបើកបរនឹងទទួលបានប្រាក់ការពាររហូតដល់ទៅ 6,500$។ ដំណោះស្រាយនេះបង្កើតឡើងជាពិសេសសម្រាប់បងៗដៃគូបើកបរ Grab ទាំងអស់ ដើម្បីឲ្យបងមានសន្តិភាពផ្លូវចិត្ត និងអារម្មណ៍ស្ងប់ក្នុងពេលបំពេញការងារ ជាពិសេសនោះគឺការបើកបរប្រចាំថ្ងៃ ។

សម្រាប់ព័ត៌មានបន្ថែមពីកញ្ចប់ធានារ៉ាប់រងនេះបងៗដៃគូបើកបរអាចធ្វើការឆែកមើលនៅក្នុងមុខងារអត្ថប្រយោជន៍ដែលមានលើកម្មវិធីអ្នកបើកបរ Grab (មើលពីរបៀបប្រើប្រាស់ខាងក្រោម) ឬ អាចមកសាកសួរព័ត៌មាននៅការិយាល័យ Grab រៀងរាល់ម៉ោងធ្វើការបាន។

 

១. របៀបប្រើប្រាស់មុខងារអត្ថប្រយោជន៍

ខាងក្រោមនេះជារបៀបប្រើប្រាស់ និងទទួលយកអត្ថប្រយោជន៍ពីមុខងារអត្ថប្រយោជន៍ដែលមាននៅលើកម្មវិធីអ្នកបើកបរ Grab របស់បង។ 

២. ទស្សនាវីដេអូពីរបៀបប្រើប្រាស់ និងទទួលយកមុខងារអត្ថប្រយោនជន៍

 

សង្ឃឹមថាបងៗដៃគូបើកបរនឹងរីករាយជាមួយនឹងការផ្ដល់ជូននេះទាំងអស់គ្នា។ សូមអរគុណ!