Menu Driver Sign-Up

Community

សូមស្វាគមន៍មកកាន់សហគមន៍ Grab

សួស្តី!

អរគុណជាខ្លាំងដែលបានចំណាយពេលអាន។ ដោយសហគមន៍របស់យើងកាន់តែរីកធំ ហេតុដូច្នេះយើងនឹងមានអ្នកប្រើប្រាស់ក្នុងប្រព័ន្ធរបស់យើង ក៏កាន់តែច្រើនឡើងៗនៅផងដែរ។ ចំពោះអ្នកបើកបរនិងអ្នកធ្វើដំណើរ យើងចង់ប្រាកដថាបទពិសោធន៍របស់អ្នកជាមួយយើងគឺ តែងតែប្រសើរ គាប់ចិត្តជានិច្ច។

១. បរិយាកាសដែលពោរពេញទៅដោយការគោរពគ្នាទៅវិញទៅមក

អរគុណដែលបានធ្វើជាឯកអគ្គរដ្ឋទូតរបស់Grabនៅលើដងផ្លូវជារៀងរាល់ថ្ងៃ។​ យើងទាំងអស់គ្នារួមទាំងអ្នកប្តេជ្ញាផ្តល់សេវាកម្មដ៏ល្អបំផុតដល់អ្នកដំណើររបស់យើង។ ហេតុដូច្នេះហើយបានជាយើងទាមទារអោយការប្រព្រឹត្តរបស់អ្នកឆ្លុះបង្ហាញពីគោលការរបស់ Grab ក្នុងការគោរពមនុស្សគ្រប់រូបស្មើភាពគ្នា។

ចូរធ្វើរទៅកាន់អ្នកដទៃដូចអ្វីដែលអ្នកចង់អោយអ្នកដទៃធ្វើមកលើអ្នក ហើយបង្កើតបទពិសោធន៍ធ្វើដំណើរដែលពោរពេញដោយការគោរព។

  • ស្លៀកសម្លៀកបំពាក់សមរម្យ

    ឧទា. ខោជើងវែង អាវបិទកជិតស្អាត និងស្បែកជើងឃ្លប់។

  • ហាមជក់បារីនៅក្នុងយានជំនិ

    ព្រោះវាបន្សល់ទុកក្លិនអាក្រក់ ជាពិសេសចំពោះអ្នកដំណើរដែលមិនជក់បារី។ បន្ទាប់ពីជក់បារីរួច យើងសូមលើកទឹកចិត្តអោយអ្នកសម្អាតដៃដោយប្រើប្រាស់ទឹកអនាម័យ។

  • បំពេញសំណើរដែលសមហេតុផលពីអ្នកដំណើររបស់អ្នក

    ឧទា.ប្តូរសីតុណ្ហភាពក្នុងរថយន្ត រឺក៏កម្រិតសម្លេងចម្រៀង រឺ វិទ្យុក្នុងរថយន្តរបស់អ្នក។

  • ជួយភ្ញៀវលើកដាក់វ៉ាលី

    សំរាប់តែពេលដែលអ្នកមានលទ្ធភាពអាចជួយបាន។

  • ផ្តល់សេវាដោយគ្មានការរើសអើង

    បម្រើអ្នកដំណើរដោយមិនគិតអំពីពូជសាសន៍ សាសនា ប្រទេសកំណើត ពិការភាព ទស្សនៈនយោបាយ ភេទ អាយុ រឺក៏បុគ្គលិកលក្ខណៈផ្សេងទៀត។ ការប្រពឹត្តខុសពីនេះគឺចាត់ទុកជាការរើសអើង។ នៅ Grab ពួកយើងស្វាគមន៍ទាំងអស់។

  • សេវាដឹកសត្វចិញ្ចឹម

    ពួកយើងលើកទឹកចិត្តឲ្យអ្នកទទួលយកសំណើរកក់ពីអ្នកដំណើរដែលមានសត្វចិញ្ចឹមមកជាមួយ ប្រសិនបើមិនប៉ះពាល់ដល់ក្រិត ក្រមក្នុងសាសនារបស់អ្នក។

  • ជ្រើសយកប្រធានបទសន្ទនាដែលសមរម្យ​​

    -អ្នកអាចនឹងមានការសន្ទនាខ្លីៗជាច្រើន។​ អ្នកក៏ត្រូវចំណាំពីប្រតិកម្មរបស់ភ្ញៀវផងដែរ។ ភ្ញៀវខ្លះចូលចិត្តនៅស្ងាត់ស្ងៀមមិននិយាយអ្វី។ ប្រសិនបើភ្ញៀវឆ្លើយតបអ្នកវិញដោយលក្ខណៈហត់នឿយឬខ្លី សូមបង្ហាញការគោរព និងផ្តល់ពេលវេលាឯកជនឲ្យគាត់។ ចៀសវាងជ្រើសប្រធានបទរសើប ឧទា. ការបញ្ចេញមតិទៅលើរូបរាងខាងក្រៅ ជំនឿនយោបាយ និងសាសនា។ ត្រូវចងចាំថាមនុស្សខុសគ្នា មានកម្រិតទទួលយកនូវប្រធានបទសន្ទនាខុសៗគ្នា។

  • គ្រប់រូបភាពនៃការបៀតបៀនផ្លូវភេទទាំងអស់ត្រូវបានហាមឃាត់ជាដាច់ខាត

    មិនថាដោយប្រយោលឬចំពោះក្តីមានដូចជា ការបញ្ចេញមតិអសុរសរឺផ្ញើសារ ការបៀតបៀនផ្លូវភេទ ការ់ប៉ះពាល់រាងកាយដោយគ្មានការអនុញ្ញាត ការបង្ខាំងដោយខុសច្បាប់ និងការប្រើប្រាស់គ្រឿងញានត្រូវហាមដាច់ខាត។ សកម្មភាពទាំងនេះគឺជាបទល្មើសព្រហ្មទណ្ឌ ហើយជាលទ្ធផលគឺនឹងត្រូវបានកាត់ទោសស្របទៅតាមច្បាប់ដែលបានចែង។ Grab នឹងមិនអនុគ្រោះដាច់ខាតចំពោះការប្រព្រឹត្តបែបនេះ​ ហើយយើងនឹងសហការជាមួយប៉ូលីសផងដែរក្នុងការស៊ើបអង្កេត។

  • ហាមផ្តើមទាក់ទង

    បន្ទាប់ពីដំណើរបានបញ្ចប់ហើយ អ្នកមិនត្រូវទាក់ទងតាមរយៈសារ ហៅទូរស័ព្ទ ឬណាត់ជួបដោយផ្ទាល់ជាមួយភ្ញៀវនោះទេ។

  • របស់របរដែលភ្ញៀវភ្លេច

    នៅក្នុងករណីដែលភ្ញៀវភ្លេចរបស់របរ រួមមានលុយ ឬទូរស័ព្ទនៅលើយានយន្តរបស់អ្នក អ្នកគប្បីត្រូវ៖

    1. ទាក់ទងមក Grab ភ្លាមៗ បន្ទាប់បានឃើញ
    2. ព្យាយាមរកវិធីប្រគល់របស់ឲ្យភ្ញៀវវិញ ឬឲ្យទៅ Grab ហើយត្រូវរាយការណ៍ប្រាប់ Grab ពីការរកឃើញក្នុងរយៈពេល 48 ម៉ោង។

២.គោរពច្បាប់

ច្បាប់និងបទបញ្ញាត្តិត្រូវបានបង្កើតឡើងដើម្បីការពារមនុស្សគ្រប់គ្នាអោយមានសុវត្ថិភាព។

  • ប្រព្រឹត្តស្របទៅនឹងច្បាប់

    គ្រប់អ្នកបើកបរនិងដៃគូរបើកបរទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ បទបញ្ជា សរាចរ​ និងសេចក្តីណែនាំផ្សេងៗដែលបានចេញដោយរាជរដ្ឋាភិបាល សមត្ថកិច្ចពាក់ព័ន្ធឬដោយ Grab។

  • គោរពច្បាប់ចរាចរណ៍ទាំងអស់ ក៏ដូចជាក្រិតក្រមតាមកន្លែង

    ឧទា. ពាក់ខ្សែក្រវ៉ាត់ ប្រើភ្លើងស៊ីញ៉ូពេលបត់ គោរពភ្លើងពណ៌ មិនបើកហួស ល្បឿនកំណត់ និងចៀសវាងចតឬចាំនៅកន្លែងដែលបានហាមឃាត់។

៣. ធានាសុវត្ថិភាពដល់អ្នកដំណើរទាំងអស់ដែលធ្វើដំណើរជាមួយពួកយើង

នៅ Grab សុវត្ថិភាពគឺជាអាទិភាពទីមួយសម្រាប់អ្នកបើកបរ និងអ្នកដំណើរ។ អ្នកគប្បីត្រូវធានាសុវត្ថិភាពទៅដល់អ្នកជិះទាំងអស់។

  • សុវត្ថិភាពជាចម្បង​

    គ្រប់គ្នាត្រូវពាក់ខ្សែក្រវ៉ាត់ចំពោះរថយន្ត ឬពាក់មួកសុវត្ថិភាពសម្រាប់ម៉ូតូ។

  • បើកបរដោយហ្នឹងននិងល្បឿនថេរ

    ចៀសវាងបង្កើនល្បឿន ហើយចាប់ហ្រ្វាំងបន្ទាន់ភ្លាមៗ។

  • កុំលេង ឬប្រើប្រាស់ទូរស័ព្ទដៃពេលបើកបរ

    ប្រសិនបើអ្នកត្រូវការប្រើទូរស័ព្ទដើម្បីមើលផ្លូវ គប្បីត្រូវប្រើជើងទម្រទូរស័ព្ទជំនួស។

  • ជីវិតមានតម្លៃមិនអាចកាត់ថ្លៃបាន

    ចៀសវាងដាច់ខាតបើកបរក្រោមឥទ្ធិពលថ្នាំ ឬគ្រឿងស្រវឹង។ ហេតុដូច្នេះហើយប្រសិនបើអ្នកមានអារម្មណ៍ហត់នឿយ សូមទៅរកកន្លែងសមរម្យដ៏ជិតបំផុតដើម្បីសម្រាក។

  • រក្សាយានយន្តរបស់អ្នកអោយបានស្អាតបាត

    ត្រូវសំអាតទាំងផ្នែកខាងក្នុងនិងខាងក្រៅ។ ឧស្សាហ៍ត្រួតពិនិត្យយានយន្តរបស់អ្នកជាប្រចាំដើម្បីចៀសវាងការខូច ឬគ្រោះថ្នាក់ដោយសារការការថែទាំមិនបានល្អ។

៤. ដោះស្រាយបញ្ហាដោយសុជីវធម៌ និងយុត្តិធម៌

នៅ Grab យើងប្តេជ្ញារក្សាអោយបាននូវតម្លាភាព និងយុត្តិធម៌រាល់ពេលដោះស្រាយបញ្ហានានា។ កម្មវិធី Grab សម្រាប់អ្នកបើកបរត្រូវបានបង្កើតឡើងក្នុងបំណងចែកឱកាសការងារស្មើៗគ្នាដល់ដៃគូរបើកបរទាំងអស់ដើម្បីបង្កើនចំណូលបានជាមួយយើង។

អ្នកមិនត្រូវប្រព្រឹត្ត

  • អ្នកមិនត្រូវប្រព្រឹត្ត

    ចុចបញ្ចប់ការងារទាំងមិនបានទៅទទួលអ្នកដំណើរ

    អ្នកអាចចុចទទួលអ្នកដំណើរបានលុះត្រាអ្នកជិះឡើងលើយានយន្តអ្នកប៉ុណ្ណោះ ហើយបញ្ចប់ដំណើរភ្លាមៗនៅពេលដែលបានទៅដល់គោលដៅដែលបានកំណត់។

  • អ្នកមិនត្រូវប្រព្រឹត្ត

    ស្នើអោយភ្ញៀវលប់ចោលការកក់លើកម្មវិធី Grab

    នេះនៅក្នុងករណីដែលអ្នកជិះនៅមានបំណងចង់ធ្វើដំណើរ។ អ្នកត្រូវទទួលសំណើរ ហើយបង់កម្រៃមកកាន់ Grab ព្រោះអ្នកទទួលបានការងារនេះតាមរយៈកម្មវិធី Grab។

  • អ្នកមិនត្រូវប្រព្រឹត្ត

    ការកក់ជិះខ្លួនឯងទទួលខ្លួនឯងដោយប្រើកម្មវិធីអ្នកជិះ

    ការកក់ជិះដោយខ្លួន​ឯង ហើយដឹកដោយខ្លួនឯង។

  • អ្នកមិនត្រូវប្រព្រឹត្ត

    រៀបចំដំណើរជាមួយអ្នកដំណើរទុកជាមុន

    តាមរយៈការព្រមព្រាងជាមួយភ្ញៀវ ដោយស្ថិតនៅជិតគ្នា មិនបានប្រើប្រាស់កម្មវិធី Grab។

  • អ្នកមិនត្រូវប្រព្រឹត្ត

    មិនអើពើជាមួយការងារឬឧស្សាហ៍បោះបង់ចោលការកក់ញឹក​ញ៉ាប់

    ការបោះបង់ចោលគប្បីប្រើប្រាស់តែពេលអាសន្នប៉ុណ្ណោះ។

  • អ្នកមិនត្រូវប្រព្រឹត្ត

    ពន្យាពេលបញ្ចប់ការងារនៅក្នុងកម្មវិធី Grab

    បន្ទាប់ពីភ្ញៀវចាកចេញពីយានយន្តហើយ​ អ្នកពន្យាពេលបញ្ចូលលុយចូលក្នុងកាបូបក្រេឌីត ឬមានទឹកប្រាក់ក្នុងគណនីតិចមិនគ្រប់លក្ខខ័ណ្ឌដើម្បីទទួលការងារបាន គឺចាត់ទុកជាការគេចវេសពីការងារ​ មានគោលបំណងក្នុងការអូសបន្លាយពេលវេលាក្នុងការអនឡាញ ដើម្បីទទួលបានរង្វាន់លើកទឹកចិត្តដោយមិនមានភាពស្មោះត្រង់។

  • អ្នកមិនត្រូវប្រព្រឹត្ត

    ចេតនាអូសបន្លាយការកក់ – បើកអនឡាញដោយទំនេរចោល

    នេះមានរួមបញ្ចូលទាំងការស្ថិតនៅទីតាំងដែលមានតម្រូវការទាបក្នុងគោលបំណងអូសបន្លាយពេលក្នុងការអនឡាញ។ សូមចុចចូលផែនទីកំដៅរបស់អ្នកដើម្បីឆ្ពោះទៅតំបន់ដែលមានតម្រូវការខ្ពស់។

  • អ្នកមិនត្រូវប្រព្រឹត្ត

    គិតលុយបន្ថែមលើសពីអ្វីដែលបានព្រមព្រៀង

    ឧទា. ថ្លៃធ្វើដំណើរ ថ្លៃផ្លូវ ថ្លៃចំណត និងថ្លៃផ្សេងទៀតដែលមិនដូចទៅនឹងស្ថានភាពផ្លូវជាក់ស្តែងដែលបានជិះ ហើយមិនបានប្រាប់ទៅដល់អ្នកជិះអោយដឹងមុន។ ក៏ដូចជាមិនត្រូវប្រមូលយកសាច់ប្រាក់ពីអ្នកដំណើរដែលបង់ប្រាក់តាម GrabPay ឡើយ។

  • អ្នកមិនត្រូវប្រព្រឹត្ត

    អោយអ្នកដទៃបើកបរជំនួស

    អ្នកត្រូវប្រើប្រាស់យន្តយន្តដែលបានចុះឈ្មោះក្នុងគណនីរបស់អ្នកប៉ុណ្ណោះ។

  • អ្នកមិនត្រូវប្រព្រឹត្ត

    ប្រើរថយន្តរួមជាមួយអ្នកបើកបរផ្សេងទៀត-

    ព្រោះវាអាចនឹងបង្ករអោយមានកង្វល់និងច្រឡំ។

  • អ្នកមិនត្រូវប្រព្រឹត្ត

    ប្រើល្បិចដើម្បីទទួលបានការងារមួយដោយភាពមិនស្មោះត្រង់

    សំដៅទៅលើការឃុបឃិតក្នុងសកម្មភាពនានា ដែលមានគោលបំណងទទួលបាន
    ការងារដោយទុច្ចរឹត រំខាន់ដល់ប្រតិបត្តិការ ឬការប្រព្រឹត្តិផ្សេងទៀតដែលផ្ទុយពីប្រយោជន៍របស់ Grab។

  • អ្នកមិនត្រូវប្រព្រឹត្ត

    តម្លើងកម្មវិធីខុសច្បាប់ ដែលប៉ះពាល់ទៅដល់ការបែងចែងការងារ

    តាមរយៈការកែប្រែមុខងារដើមរបស់កម្មវិធី Grab ដើម្បីទទួលបានផល
    ប្រយោជន័ទាំងអយុត្តិធម៌ លើសពីអ្នកបើកបរដទៃទៀតដែលគេគោរពទៅតាមលក្ខខ័ណ្ឌរបស់យើង។ អ្នកត្រូវប្រាកដដែលថាឧបករណ៍របស់អ្នក
    មានការកំណត់ដូចចេញពីរោងចក្រ ឬមួយក៏មិនធ្លាប់ត្រូវបាន Root ឬ Jailbreak ដើម្បីការពារគណនីនិងពត៌មានផ្ទាល់ខ្លួនរបស់អ្នកកុំអោយ
    មានហានិភ័យ។

Final Note

ពួកយើងនឹងមានចំណាត់ការចាំបាច់មានដូចជាដាក់ចូលបញ្ជីខ្មៅ រក្សាទុកនូវទឹកប្រាក់លើកទឹកចិត្ត ព្យួរ ឬលុបចោលគណនីអ្នកបើកបរពីប្រព័ន្ធ
Grab របស់យើង​ ប្រសិនបើមានទង្វើឬសកម្មភាពណាមួយដែលផ្ទុយពីសេចក្តីណែនាំសហគមន៍អ្នកបើកបរ Grab យើង។

ពួកយើងលើកទឹកចិត្តអោយដៃគូបើកបររបស់យើងទាំងអស់ ត្រូវរក្សាអត្រានៃការទទួលភ្ញៀវអោយបានខ្ពស់ និងអត្រាការបោះបង់
ភ្ញៀវអោយបានទាប ព្រោះយើងពឹងពាក់ទៅលើអ្នកដើម្បីជួយរក្សាសេវាកម្មរបស់យើងប្រកបដោយទំនុកចិត្តខ្ពស់ និងប្រព័ន្ធរបស់យើងឲ្យមាន
ប្រសិទ្ធភាព។​ នេះគឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ព្រោះអីអ្នកក៏នឹងទទួលបានផលប្រយោជន៍ដោយទទួលបានកំណើននៃប្រាក់ចំណូល។ រៀង
រាល់ពេលដែលអ្នកត្រូវការសម្រាក សូមកុំភ្លេចចាកចេញ(log-out)ពីគណនីរបស់អ្នកក្នុងកម្មវិធី Grab Driver។

១. បរិយាកាសដែលពោរពេញទៅដោយការគោរពគ្នាទៅវិញទៅមក

អ្នកបើកបររបស់យើងប្រឹងប្រែងធ្វើការខ្លាំង ហើយពួកគេប្រហែលជាស្ថិតនៅលើដងផ្លូវរយៈពេលយូរម៉ោងផងដែរ។ ពួកយើងនឹងរីករាយជាខ្លាំង ប្រសិនបើអ្នកអាចបង្កើតបទពិសោធន៍ធ្វើដំណើរដែលពោរពេញទៅដោយការគោរពគ្នាទៅវិញទៅមក រវាងអ្នកនិងអ្នកបើកបរ។

មុនពេលធ្វើដំណើរ

  • Before the ride:

    ត្រូវប្រាកដថាអ្នកជ្រើសរើសយកសេវាកម្មត្រឹមត្រូវ

    ប្រសិនបើអ្នកមានគ្នាច្រើនជាងបួនអ្នក​ (រួមទាំងក្មេង) ឬវ៉ាលីច្រើន អ្នកគួរជ្រើសយករថយន្តដែលមានជម្រើសកៅអី 6 ឬកក់ពីរយានយន្តប្រសិនបើតំបន់អ្នកគ្មានជម្រើសរថយន្ត 6 កៅអី។

  • Before the ride:

    កក់ដំណើរតែពេលណាអ្នកត្រៀមខ្លួនរួចហើយប៉ុណ្ណោះ

    ធ្វើដំណើឆ្ពោះទៅកាន់កន្លែងទទួលយកអោយទាន់ពេល។ ពេលវេលារង់ចាំដែលមិនសមហេតុផលអាចប៉ះពាល់ដល់ការរកប្រាក់ចំណូលរបស់អ្នកបើកបរ ព្រោះវានឹងរារាំងមិនអោយអ្នកបើកបរអាចទទួលសំណើរផ្សេងទៀតបាន។

  • Before the ride:

    បង្ហាញការគួរសមទៅកាន់អ្នកបើកបររបស់អ្នកគ្រប់ពេលវេលា

    មិនថាតាមរយៈពាក្យសម្តី ឬការផ្ញើសារតាមរយៈកម្មវិធី GrabChat នោះទេ។

អំឡុងពេលជិះ

  • អំឡុងពេលជិះ

    រក្សាការសន្ទនាអោយបានសមរម្យ

    ប្រសិនបើអ្នកកំពុងធ្វើដំណើរជាមួយនិងអ្នកជិះ GrabShare ផ្សេងទៀត អ្នកត្រូវចងចាំជានិច្ចថា អ្នកដំណើរផ្សេងទៀតប្រហែលជាមិនចង់ចូលរួមសន្ទនាជាមួយអ្នកនោះទេ។ គោរពចំពោះភាពមិនដូចគ្នាហើយមានភាពអត់ធ្មត់ក្នុងការមិនបញ្ចេញមតិណាដែលមិនចាំបាច់។

  • During the ride:

    គ្រប់រូបភាពនៃការបៀតបៀនផ្លូវភេទទាំងអស់ត្រូវបានហាមឃាត់ជាដាច់ខាត​​

    រួមទាំងការបញ្ចេញមតិអសុរស ឬផ្ញើសារបៀតបៀនផ្លូវភេទ ការប៉ះពាល់រាងកាយដោយគ្មានការអនុញ្ញាតិ ការបង្ខាំងដោយមិនស្របច្បាប់ ឬការប្រើប្រាស់គ្រឿងញៀនគឺជាទង្វើរដែលហាមដាច់ខាត។ សកម្មភាពទាំងនេះ គឺជាការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយជាលទ្ធផលគឺនឹងត្រូវកាត់ទោសស្របទៅតាមច្បាប់ដែលបានចែង។ Grab នឹងមិនការពារដាច់ខាតចំពោះការប្រព្រឹត្តបែបនេះ ហើយយើងនឹងសហការជាមួយប៉ូលីសផងដែរក្នុងការស៊ើបអង្កេត។

បន្ទាប់ពីជិះរួច

  • បន្ទាប់ពីជិះរួច

    កុំបិទផ្ទប់ទ្វារខ្លាំង

    សូមបិទទ្វារយានយន្តតាមសំរួលដោយយកចិត្តទុកដាក់។

  • បន្ទាប់ពីជិះរួច

    ត្រូវត្រួតពិនិត្យទ្រព្យសម្បត្តិរបស់អ្នក

    ប្រាកដថាអ្នកមិនបានភ្លេចរបស់របរផ្សេងៗ ( ឧទា. របស់ប្រើប្រាស់ផ្ទាល់ខ្លួន ឬសំរាម)។

  • បន្ទាប់ពីជិះរួច

    ហាមទាក់ទងទៅកាន់អ្នកបើកបរ

    ពួកយើងមិនលើកទឹកចិត្តអោយអ្នកទាក់ទងទៅកាន់អ្នកបើកបរទៀតនោះទេបន្ទាប់ពីធ្វើដំណើរចប់ហើយ។

២.គោរពច្បាប់

ច្បាប់ និងបទបញ្ញត្តិ ត្រូវបានបង្កើតឡើងក្នុងគោលបំណងការការពារអ្នកអោយមានសុវត្ថិភាព

  • គោរពច្បាប់ចរាចរណ៍ទាំងអស់ក៏ដូចជាបទបញ្ជានៅក្នុងតំបន់

    ឧទា. មិនត្រូវស្នើអោយអ្នកបើកបរបំពានច្បាប់ចរាចរណ៍ ដូចជាបង្កើនល្បឿន បើកខុសគំនូសផ្លូវ ឈប់ ឬរង់ចាំនៅតំបន់ដែលហាមចត។

៣.ធានាសុវត្ថិភាពដល់អ្នកដំណើរទាំងអស់ដែលធ្វើដំណើរជាមួយពួកយើង

ធ្វើដំណើរប្រកបដោយសុវត្ថិភាពជាមួយ Grab

  • សុវត្ថិភាពជាចម្បង

    គ្រប់គ្នាត្រូវពាក់ខ្សែក្រវ៉ាត់ចំពោះរថយន្ត ឬពាក់មួកសុវត្ថិភាពសម្រាប់ម៉ូតូ ទោះកុមារក៏អនុវត្តដូច្នេះដែរ។

  • ត្រូវផ្ទៀងស្លាកលេខរថយន្តជាមុន

    អាចចូលក្នុងយានយន្តបាន លុះត្រាណាតែពត៌មានលំអិតរបស់រថយន្តខាងក្រៅ ដូចជាមួយក្នុងកម្មវិធី។

  • កុំយកតាមអាវុធឬវត្ថុដែលអាចបង្ករបួសស្នាម

    រួមទាំងរបស់ដែលអាចអ្នកដទៃរងរបួស។​ ប្រសិនបើមានបញ្ហាអាសន្នណាមួយ អ្នកត្រូវទាក់ទងទៅសមត្ថកិច្ចជាបន្ទាន់។

  • មិនត្រូវជិះជាមួយអ្នកបើកបរដែលមិនប្រើកម្មវិធី

    ព្រោះដំណើរទាំងនេះមិនទទួលបានការធានារ៉ាប់រងហើយយើងក៏មិនអាចសហការជួយអ្នកបាន ក្នុងពេលមានគ្រោះថ្នាក់ អាសន្នណាមួយនោះទេ។

៤.ដោះស្រាយបញ្ហាដោយសុជីវធម៌ និងយុត្តិធម៌

នៅ Grab យើងអោយតម្លៃទៅលើការរក្សានូវភាពស្មោះត្រង់ សុច្ចរិតរៀងរាល់ពេលដោះស្រាយបញ្ហាណាមួយ។

យើងនឹងធ្វើចំណាត់ការសមហេតុផលណាមួយ ឬមួយក៏អាចបិទគណនីណាដែលពាក់ព័ន្ធជាមួយនិងសកម្មភាពខាងក្រោមនេះដូចជា៖

  • បង្កើតគណនីពីរ

    គ្រប់អ្នកជិះទាំងអស់ ត្រូវបានអនុញ្ញាតិអោយប្រើប្រាស់គណនីមួយប៉ុណ្ណោះ។

  • កេងចំណេញលើប្រូម៉ូសិន

    ដែលមានដូចជាមិនបង់ថ្លៃធ្វើដំណើរពេញបន្ទាប់ពីអ្នកបានជិះហើយ។

  • ឧស្សាហ៍លប់ចោលការកក់ញឹកញាប់

    នេះសំដៅទៅលើការមិនបង្ហាញខ្លួនញឹកញាប់ជាប់គ្នា ឬជារឿយៗ នៅពេលដែលរថយន្តបានមកដល់កន្លែងទទួលហើយ។ សកម្មភាពបែបនេះគឺប៉ះពាល់ទៅដល់ការងារ និងជីវភាពរបស់អ្នកបើកបរយើង។